Month: March 2018

មិនអាចបំបាក់យើងបានឡើយ

ដោយ​សារ​ខ្ញុំ​មាន​ដើម​កំណើត​នៅ​រដ្ឋ​កាលី​ហ្វូ​ញ៉ា ហើយ​ជា​អ្នក​ស្រឡាញ់​ពន្លឺ​ថ្ងៃ ខ្ញុំ​ច្រើន​តែ​ជៀស​វាង​ភាព​រងា។ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ចូល​ចិត្ត​មើល​រូប​ថត​ព្រឹល​ស្អាត​ៗ។ ដូច​នេះ ខ្ញុំ​មិន​អាច​ឃាត់​ខ្លួន​ឯង មិន​ឲ្យ​ញញឹម ពេល​ដែលមិត្ត​ភក្តិ​ខ្ញុំម្នា​ក់មក​រដ្ឋ​អី​លីណយ ឲ្យ​ខ្ញុំ​មើល​រូប​ថត​រដូវ​រងា ដែល​មាន​ដើម​ឈើ​តូច​មួយ នៅ​ក្រៅ​បង្អួច​ផ្ទះ​របស់​នាង។   ការ​កោត​សរសើរ​ក៏​បាន​ប្រែ​ក្លាយ​ជា​រឿង​មិន​សប្បាយ​ចិត្ត ពេល​ដែល​ខ្ញុំ​កត់​សំគាល់​ឃើញ មែក​របស់​វា​ដែល​រុះ​ស្លឹក​អស់ បាន​កោង​ចុះ​ក្រោម ដោយ​សារ​ទម្ងន់​នៃ​គំនរ​ព្រឹល​ទឹក​កក ដែល​មាន​ពន្លឺ​ភ្លឺ​ផ្លេក។

តើ​មែក​ដែល​កោង​ចុះ​ក្រោម​ទាំង​នោះ អាច​ទ្រំា​ទ្រ​យូរ​ប៉ុណ្ណា ទំរាំ​តែ​វា​បាក់ ដោយ​សារ​ទម្ងន់​នៃ​ព្រឹល​ទឹក​កក​នោះ? ពេល​ដែល​ខ្ញុំ​គិត​អំពី​ទម្ងន់​នៃ​ព្រឹល​ទឹក​កក ដែល​ស្ទើរ​តែ​ធ្វើ​ឲ្យ​មែក​ឈើបា​ក់ ​ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ទម្ង​ន់​នៃ​ការ​ព្រួយ​បារម្ភ ដែល​បាន​សង្កត់ ធ្វើ​ឲ្យ​ស្មា​របស់​ខ្ញុំ​ធ្លាក់​ចុះ។

ព្រះ​យេស៊ូវ​បាន​បញ្ជាក់​ច្បាស់​ថា ទ្រព្យ​សម្បត្តិ​ដែល​ប្រសើរ​បំផុត មិន​មាន​នៅ​ផែន​ដី ហើយ​ក៏​មិន​មែន​មាន​តែ​មួយ​រយៈ​ពេល​នោះ​ដែរ បន្ទាប់​មក ទ្រង់​ក៏​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ឈប់​ព្រួយ​បារម្ភ​ទៀត។ ព្រះ​ដែល​បាន​បង្កើត និង​ទ្រទ្រង់​ចក្រ​វាល ទ្រង់​ស្រឡាញ់ និង​ផ្គត់​ផ្គង់​កូន​របស់​ទ្រង់ ដូច​នេះ យើង​មិន​ចាំ​បាច់​ត្រូវ​បង់​ខាត​ពេល​វេលា ដោយ​សារ​ការព្រួយ​បារម្ភ​ឡើយ។ ព្រះ​ទ្រ​ង់ជ្រាប​អំពី​តម្រូវ​ការ​របស់​យើង ហើយ​ទ្រង់​នឹង​មើល​ថែរ​យើង(ម៉ាថាយ ៦:១៩-៣២)។

ទ្រង់​ក៏​ជ្រាប​ផង​ដែរ​ថា យើង​នឹង​ជួប​ការ​ល្បួង ដែល​នាំ​ឲ្យ​យើង​ព្រួយ​បារម្ភ។ ទ្រង់​បាន​ប្រាប់​យើង ឲ្យ​មក​រក​ទ្រង់ ​ទុក​ចិត្ត​ព្រះ​វត្ត​មាន និង​ការ​ផ្គត់​ផ្គង់​របស់​ទ្រង់ ក្នុង​ពេល​បច្ចុប្បន្ន ហើយ​រស់​នៅ ដោយ​ជំនឿ​ជា​រៀង​រាល់​ថ្ងៃ​(ខ.៣៣-៣៤)។

ក្នុង​ជីវិត​នេះ យើង​នឹង​ជួប​បញ្ហា  និង​ភាព​មិន​ច្បាស់​លាស់ ជា​ច្រើន​រាប់​មិន​អស់ ដែល​បាន​ធ្វើ​ជា​បន្ទុក…