កុំប្រៀបធៀប
មានពេលមួយមិត្តភក្តិរបស់ខ្ញុំ ឈ្មោះ ស៊ូ(Sue) បាននិយាយថា “ថ្ងៃណាមួយ ខ្ញុំនឹងបង្ហោះរឿងនេះ នៅក្នុងហ្វេសប៊ុក គឺមិនគ្រាន់តែបង្ហោះចំណុចល្អៗប៉ុណ្ណោះទេ”។ កាលនោះនាងកំពុងបញ្ចេញមតិ អំពីការញាំអាហារ ជាមួយស្វាមីរបស់នាង ធ្វើឲ្យខ្ញុំផ្ទុះសំណើច ហើយក៏បានធ្វើឲ្យខ្ញុំគិតពិចារណាផងដែរ។ បណ្តាញសង្គមអាចមានប្រយោជន៍ដល់យើង ដោយវាជួយឲ្យយើងភ្ជាប់ទំនាក់ទំនង និងអធិស្ឋានឲ្យមិត្តភក្តិ ដែលនៅឆ្ងាយពីយើង។ តែបើយើងមិនប្រុងប្រយ័ត្នទេ វាអាចនាំឲ្យយើងគិតអំពីជីវិត តាមទស្សនៈដែលខុសពីការពិត។ យើងប្រហែលជាឃើញមនុស្សជាច្រើន បានបង្ហោះ “រឿងល្អៗ” តែយើងអាចយល់ច្រឡំ ដោយនឹកស្មានថា ពួកគេកំពុងរស់នៅ ក្នុងជីវិត ដែលគ្មានបញ្ហា ហើយឆ្ងល់ថា ហេតុអ្វីខ្លួនយើងចេះតែជួបញ្ហា ខុសពីអ្នកដទៃ។
ការប្រៀបធៀបខ្លួនឯង ជាមួយអ្នកដទៃ ប្រាកដជានាំឲ្យយើងមិនសប្បាយចិត្តមិនខាន។ ពេលដែលពួកសាវ័កប្រៀបធៀបខ្លួនឯង ជាមួយអ្នកដទៃ(មើល លូកា ៩:៤៦ ២២:២៤) ព្រះយេស៊ូវក៏បានហាមឃាត់ពួកគេភ្លាម។ បន្ទាប់ពីទ្រង់បានមានព្រះជន្មរស់ឡើងវិញ មិនទាន់បានប៉ុន្មានផង ទ្រង់បានប្រាប់លោកពេត្រុស អំពីការរងទុក្ខ ដែលគាត់នឹងទទួល ដោយសារសេចក្តីជំនឿរបស់គាត់។ បន្ទាប់មក លោកពេត្រុសក៏បានងាកទៅលោកយ៉ូហាន ហើយទូលសួរទ្រង់ថា “ព្រះអម្ចាស់អើយ តើអ្នកនោះនឹងបានដូចម្តេចទៅ?” ព្រះយេស៊ូវក៏បានឆ្លើយថា “បើសិនជាខ្ញុំចង់ឲ្យអ្នកនោះនៅ ទាល់តែខ្ញុំមក នោះតើអំពល់អ្វីដល់អ្នក ចូរឲ្យអ្នកមកតាមខ្ញុំចុះ”(យ៉ូហាន ២១:២១-២២)។
ត្រង់ចំណុចនេះ ព្រះយេស៊ូវបានចង្អុលបង្ហាញលោកពេត្រុស ឲ្យដឹងថា…