ជួយយកអសារ ដោយភាពចៅរ៉ៅ
ថ្ងៃមួយ មានបុរសម្នាក់បានទូរស័ព្ទ មកស្ថានីយវិទ្យុគ្រីស្ទានមួយ ដើម្បីប្រាប់គេថា ភរិយាគាត់កំពុងតែធ្វើដំណើរត្រឡប់មកផ្ទះវិញ បន្ទាប់ពីការវះកាត់នៅមន្ទីរពេទ្យ។ បន្ទាប់មក គាត់ក៏បានចែកចាយ អំពីរឿងមួយ ដែលធ្វើឲ្យប៉ះពាល់ចិត្តខ្ញុំយ៉ាងខ្លាំង។ គាត់ថា សាមាជិកនីមួយៗរបស់ព្រះវិហារគាត់ បានជួយយកអសារក្រុមគ្រួសារគាត់ ក្នុងអំឡុងពេលដ៏ពិបាកនោះ។
ពេលដែលខ្ញុំបានឮសម្តីដ៏សាមញ្ញនេះ ខ្ញុំក៏បាននឹកចាំ អំពីតម្លៃ និងភាពចាំបាច់នៃភាពចៅរ៉ៅ និងការយកចិត្តទុកដាក់ចំពោះគ្នា ទៅវិញទៅមករបស់គ្រីស្ទបរិស័ទ។ ខ្ញុំក៏បានចាប់ផ្តើមគិតថា ក្តីស្រឡាញ់ និងការគាំទ្រគ្នាទៅវិញទៅមករបស់បងប្អូនរួមជំនឿ គឺជាវិធីដ៏ប្រសើរបំផុត ដើម្បីបង្ហាញចេញនូវអំណាចនៃដំណឹងល្អ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ។
សាវ័កពេត្រុសបានសរសេរកណ្ឌគម្ពីរសំបុត្រពេត្រុស ទី១ ផ្ញើទៅកាន់ពួកជំនុំ នៅសតវត្សរ៍ទីមួយ នៅទូទាំងតំបន់មួយ ដែលសព្វថ្ងៃ ជាប្រទេសទួរគី។ ក្នុងសំបុត្រនេះ គាត់បានជំរុញអ្នកអានរបស់គាត់ “ឲ្យខំប្រឹងឲ្យមានសេចក្តីចៅរ៉ៅ” គឺដូចដែលមិត្តសំឡាញ់របស់គាត់ គឺសាវ័កប៉ុលបានសរសេរ ក្នុងបទគម្ពីររ៉ូម ១២:១៣ ។ លោកពេត្រុសមានប្រសាសន៍ថា “ ត្រូវឲ្យអ្នករាល់គ្នាមានសេចក្តីស្រឡាញ់គ្នា ឲ្យអស់ពីចិត្ត … ចូរប្រព្រឹត្តនឹងគ្នាដោយសេចក្តីចៅរ៉ៅ” ហើយគាត់ក៏បានប្រាប់ពួកគេ ឲ្យខំបំរើគ្នាទៅវិញទៅមក តាមអំណោយទានដែលគ្រប់គ្នាបានទទួលមក(១ពេត្រុស ៤:៨-១០)។ នេះជាអ្វីដែលអ្នកជឿព្រះយេស៊ូវទាំងអស់ ត្រូវប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក។
យើងរាល់គ្នា សុទ្ធតែស្គាល់មនុស្ស ដែលត្រូវការឲ្យនរណាម្នាក់មកកំដរ ហើយបង្ហាញការយកចិត្តទុកដាក់ និងសេចក្តីស្រឡាញ់ តាមគំរូព្រះគ្រីស្ទ។ ចូរយើងរស់នៅជាមនុស្សដែលចេះយកអសារអ្នកដទៃ…