Month: May 2021

សណ្ឋិតនៅក្នុងចិត្តយើង

ជួន​កាល ពាក្យ​សម្តី​របស់​ក្មេង​ៗ អាច​អង្រួន​ចិត្ត​យើង ឲ្យ​មាន​ការ​យល់​ដឹង​សេចក្តី​ពិត​របស់​ព្រះ កាន់​តែ​ស៊ី​ជម្រៅ។ នៅ​ពេលល្ងាច​មួយ​នោះ កាល​កូន​ស្រី​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​និយាយ​ប្រាប់​គាត់​ អំពី​ការ​អាថ៌​កំបាំង​ដ៏​អស្ចារ្យ​ នៃ​សេចក្តី​ជំនឿ​របស់​គ្រីស្ទាន។ ការ​អាថ៌​កំបាំង​នោះ​គឺ​ថា ព្រះ​ទ្រង់​គង់​នៅ​ក្នុង​កូន​ទ្រង់​ម្នាក់​ៗ តាម​រយៈ​ព្រះ​រាជ​បុត្រា និង​ព្រះ​វិញ្ញាណ​ព្រះ​អង្គ។ ខ្ញុំ​ក៏​បាន​ឲ្យ​នាង​ចូល​គេង ហើយ​ប្រាប់​នាង​ថា ព្រះ​យេស៊ូវ​គង់​នៅ​ជា​មួយ​នាង និង​គង់​នៅ​ក្នុង​នាង។ នាង​ក៏​បាន​សួរ​ខ្ញុំ​ថា “តើ​ព្រះ​អង្គ​គង់​នៅ​ក្នុង​ពោះ​កូន​ឬ?” ​ខ្ញុំ​ក៏​បាន​ប្រាប់​នាង​ថា “កូន​មិន​អាច​លេប​ព្រះ​អង្គ​ចូល​ក្នុង​ពោះ​បាន​ទេ តែ​ព្រះ​អង្គ​គង់​នៅ​ក្នុង​ចិត្ត​កូន”។​

ការ​ដែល​កូន​ស្រី​ខ្ញុំ​កាត់​ស្រាយ​អត្ថ​ន័យ​ត្រង់​ៗ ដូច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈប់​បង្អង់ ហើយ​ពិចារណា ​អំពី​ពេល​ដែល​ខ្ញុំ​បាន​យាង​ព្រះ​យេស៊ូវ​ចូល​គង់​ក្នុង​ជីវិត​ខ្ញុំ ជា​ព្រះ​អង្គ​សង្រ្គោះ ហើយ​ព្រះ​អង្គ​ក៏​បាន​យាង​ចូល​គង់ ក្នុង​ខ្ញុំ។​

សាវ័ក​ប៉ុល​បាន​និយាយ​សំដៅ​ទៅ​លើ​ការ​អាថ៌​កំបាំង​នេះ ពេល​ដែល​គាត់​អធិស្ឋាន សូម​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចម្រើន​កម្លាំង​ដល់​អ្នក​ជឿ នៅ​ទីក្រុង​អេភេសូរ ដើម្បី​ឲ្យ​ព្រះ​គ្រីស្ទ​បាន​គង់​សណ្ឋិត​ក្នុង​ចិត្ត​ពួក​គេ ដោយ​សារ​សេចក្តី​ជំនឿ​(អេភេសូរ ៣:១៧)។ ដោយ​សារ​ពួក​មាន​ព្រះ​យេស៊ូវ​គង់​នៅ​ក្នុង​ចិត្ត នោះ​ពួក​គេ​អាច​ដឹង​ថា ព្រះ​អង្គ​ស្រឡាញ់​ពួក​គេ​ខ្លាំង​ប៉ុណ្ណា។ សេចក្តី​ស្រឡាញ់​នេះ ក៏​បាន​ចម្រើន​កម្លាំង​ពួក​គេ ឲ្យ​ពេញ​វ័យ ក្នុង​ជំនឿ និង​ក្នុង​សេចក្តី​ស្រឡាញ់ ចំពោះ​អ្នក​ដទៃ ដោយ​ការ​បន្ទាប​ខ្លួន និង​សេចក្តី​សំឡូត ដោយ​និយាយ​ចេញ​នូវ​សេចក្តី​ពិត ដោយ​ក្តី​ស្រឡាញ់​(៤:២,២៥)។

ការ​ដែល​ព្រះ​យេស៊ូវ​គង់​នៅ​ក្នុង​អ្នក​ដើរ​តាម​ទ្រង់ គឺ​មាន​ន័យ​ថា​ សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ នឹង​មិន​ចាក​ចេញ​ពី​អ្នក​ ដែល​បាន​យាង​ព្រះ​អង្គ​ចូល​គង់​ក្នុង​ជីវិត​ឡើយ។ សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ដែល​ហួស​ការ​យល់​ដឹង​របស់​មនុស្ស​(៣:១៩) ក៏បាន​ជួយ​ឲ្យ​យើង​ចាក់​ឫស​ចូល​ក្នុង​ព្រះ​អង្គ ដោយ​ជួយ​យើង​ឲ្យ​ដឹង​ថា…