មិនអធិស្ឋានដោយប្រញាប់ប្រញាល់
អ្នកស្រី អាលីស ខាហូលូស៊ូណា(Alice Kaholusuna) បានដំណាលរឿងមួយ ដែលពិពណ៌នាថា ជនជាតិដើមនៅកោះហាវ៉ៃតែងតែអង្គុយ នៅខាងក្រៅព្រះវិហាររបស់ពួកគេ អស់ពេលយ៉ាងយូរ ដើម្បីរៀបចំខ្លួន មុននឹងចូលក្នុងព្រះវិហាររបស់សាសនាពួកគេ។ សូម្បីតែនៅពេលដែលពួកគេបានចូលក្នុងហើយ ក៏ពួកគេបានដើរយឺតៗទៅរកអាសនារបស់ពួកគេ ដើម្បីធ្វើការបួងសួង។ ក្រោយមក ពួកគេក៏បានអង្គុយនៅខាងក្រៅម្តងទៀត អស់ពេលយ៉ាងយូរ ដើម្បីធ្វើឲ្យការបួងសួងរបស់ពួកគេ “ស័ក្តិសិទ្ធិ”។ ពេលដែលបេសកជនបានមកដល់កោះនេះ ជួនកាល ជនជាតិដើមនៅកោះហាវ៉ៃបានចាត់ទុកការអធិស្ឋានរបស់បេសកជនថា ជាការបួងសួងដ៏ចម្លែក។ ពេលខ្លះ ពួកបេសកជនបានក្រោកឈរ បន្លឺសម្លេងអធិស្ឋានតែពីរបីប្រយោគ ហើយនិយាយថា អាមែន ហើយការអធិស្ឋាននោះក៏បានបញ្ចប់។ ជនជាតិដើមនៅកោះហាវ៉ៃក៏បានពិពណ៌នាថា ការអធិស្ឋានដ៏ខ្លីដូចនេះ មិនស័ក្កសិទ្ធិទេ។
រឿងដែលអ្នកស្រីអាលីសបានដំណាលនេះ បានបង្ហាញថា រាស្រ្តរបស់ព្រះ មិនតែងតែ ឈប់បង្អង់ ក្នុងការអធិស្ឋាននោះទេ(ទំនុកដំកើង ៤៦:១០)។ សូមយើងកុំច្រឡំ ព្រះទ្រង់ស្តាប់ឮពាក្យដែលយើងអធិស្ឋាន ទោះយើងអធិស្ឋានលឿន ឬយឺតៗក្តី ហើយក៏ឆ្លើយតប តាមបំណងព្រះទ័យព្រះអង្គ។ ប៉ុន្តែ យើងត្រូវមានការប្រុងប្រយ័ត្ន ព្រោះជាញឹកញាប់ ល្បឿននៃការរស់នៅរបស់យើង ឆ្លុះបញ្ចាំងអំពីល្បឿនរបស់ចិត្តយើង ដែលចង់បានអ្វីៗភ្លាមៗ ហើយយើងចាំបាច់ត្រូវថ្វាយពេលវេលារបស់យើងដល់ព្រះ ដើម្បីឲ្យទ្រង់មានបន្ទូលចូលក្នុងជីវិតយើង និងជីវិតមនុស្សដែលនៅក្បែរយើងផងដែរ។ តើមានពេលប៉ុន្មានដងហើយ ដែលយើងខកខានមិនបានប្រើពេលដ៏មានតម្លៃជាមួយព្រះ ដោយសារយើងប្រញាប់ប្រញាល់?
ជាញឹកញាប់ យើងខ្វះការអត់ធ្មត់ ចំពោះអ្វីៗទាំងអស់…