ពាក្យ “អ្នកណា” គឺមានន័យថា នរណាក៏ដោយ

តើវាមិនអស្ចារ្យទេឬ ដែលយើងបានឃើញមនុស្សគ្រប់គ្នា ប្រារព្ធពិធីបុណ្យណូអែល ទាំងអ្នកជឿ និងអ្នកមិនជឿ? ក្នុងពិធីបុណ្យណូអែលដំបូងបំផុត នៅលើផែនដីនេះ មនុស្សជាច្រើនមិនជឿព្រះទេ។ តែថ្ងៃណូអែល ជាថ្ងៃដ៏អស្ចារ្យ ដែលសក្តិសមនឹងឲ្យមនុស្សរាល់គ្នា ប្រារព្ធពិធីបុណ្យណូអែល ព្រោះព្រះទ្រង់បានប្រទានព្រះរាជបុត្រាតែមួយ និងជីវិតអស់កល្បជានិច្ច ដល់មនុស្សម្នាក់ៗ ក្នុងលោកនេះ។

ព្រះយេស៊ូវបានសន្យាថា “អ្នកណាដែលជឿ” ដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ”។ ត្រង់ចំណុចនេះ ព្រះយេស៊ូវកំពុងមានបន្ទូលសង្កត់ធ្ងន់ថា នរណាក៏អាចទទួលអំណោយមួយនេះ ឲ្យអ្នកពួកគេទទួលជឿព្រះអង្គ។

ព្រះទ្រង់មិនបានដកនរណាម្នាក់ ចេញពីផែនការនៃសេចក្តីសង្រ្គោះរបស់ព្រះអង្គឡើយ។ ទោះយើងជានរណា មកពីណា ឬបានធ្វើអ្វីខ្លះកាលពីអតីតកាលក៏ដោយ។ តាមពិត ព្រះយេស៊ូវទ្រង់បានយាងមករកមនុស្សមានបាប។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “តែព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា ពួកអ្នកជាមិនត្រូវការនឹងគ្រូពេទ្យទេ ត្រូវការតែពួកអ្នកដែលឈឺប៉ុណ្ណោះ។ ខ្ញុំមិនបានហៅពួកមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាប ឲ្យគេប្រែចិត្តវិញទេតើ”(លូកា ៥:៣១-៣២)។

នេះពិតជាសេចក្តីពិតដ៏អស្ចារ្យ ដែលបានចាក់ចុចចិត្តយើងម្នាក់ៗ។

គ្មាននរណាម្នាក់ ដែលព្រះមិនអាចប្រោសលោះនោះឡើយ ព្រោះព្រះគ្រីស្ទបានបញ្ជាក់យ៉ាងច្បាស់ថា សេចក្តីសង្រ្គោះ គឺមានសម្រាប់អ្នកណាក៏ដោយ ដែលព្រមបើកចិត្តចំហរថ្វាយព្រះ។ ការនេះក៏មានន័យផងដែរថា យើងត្រូវចែកចាយដំណឹងល្អនេះ ដល់អ្នកដទៃ ដើម្បីឲ្យពួកគេអាចទទួលអំណោយដ៏មិនអាចកាត់ថ្លៃបាននេះផងដែរ។ តើអ្នកនឹងចែកចាយ អំពីអត្ថន័យរបស់ពិធីបុណ្យណូអែល ដល់អ្នកណាដែលអ្នកនឹងជួប នៅថ្ងៃនេះឬទេ?

លោកអ្នកអាចវិលត្រឡប់ទៅកាន់ទំព័រដើមរបស់គេហទំព័រ ដ្បិតព្រះទ្រង់ស្រឡាញ់ ដើម្បីមើលអត្ថបទ និងធនធានដទៃទៀត