“ខ្ញុំសង្ឃឹមថា នឹងបានជួបអ្នកម្តងទៀត នៅឆ្នាំក្រោយ”។ “ខ្ញុំសង្ឃឹមថា គេនឹងរកឃើញវ៉ាក់សាំង ក្នុងពេលឆាប់ៗ”។ “ខ្ញុំសង្ឃឹមថា ខ្ញុំអាចទៅធ្វើដំណើរកម្សាន្ត នៅឆ្នាំនេះ”។
យើងប្រហែលជាមិនបានដឹងថា យើងបានប្រើពាក្យ “សង្ឃឹម” ប៉ុន្មានដងហើយទេ នៅក្នុងការសន្ទនារបស់យើង នៅក្នុងឆ្នាំនេះ។ ឆ្នាំចាស់បានកន្លងផុតទៅហើយ យើងប្រហែលជាមានអារម្មណ៍ថា អស់សង្ឃឹម ចំពោះពាក្យសម្តីដែលយើងបាននិយាយ។
ប៉ុន្តែ ព្រះគម្ពីរបានរំឭកយើងថា ពាក្យថា ក្តីសង្ឃឹម គឺមិនគ្រាន់តែជាការគិត ដោយប្រាថ្នា ឬរំពឹងថានឹងបានអ្វីដែលល្អនៅពេលអនាគតប៉ុណ្ណោះឡើយ។ ក្តីសង្ឃឹម គឺជាការរំពឹងចង់បាន ដោយទំនុកចិត្តថា រឿងល្អៗនឹងកើតឡើង(រ៉ូម ៨:២៤-២៥)។ ហើយយើងមានក្តីសង្ឃឹម ដោយផ្អែកទៅលើព្រះយេស៊ូវ ដែលជាយុថ្កាដ៏រឹងមាំ និងស្ថិតស្ថេរ នៃវិញ្ញាណយើង(ហេព្រើរ ៦:១៨-១៩)។ សេចក្តីសង្ឃឹមគឺមានពិតមែន ព្រោះក្តីសង្ឃឹមនោះផ្អែកទៅលើព្រះ និងព្រះបន្ទូលសន្យារបស់ទ្រង់។
ដូចនេះ សូម្បីតែនៅក្នុងពេលដែលមានការរំខាន ភាពមិនច្បាស់លាស់ និងទុក្ខលំបាក ក្នុងស្ថានភាពសព្វថ្ងៃ មានព្រះបន្ទូលសន្យាបីយ៉ាង ដែលយើងអាចប្រកាន់ខ្ជាប់តាម ក្នុងពេលបច្ចុប្បន្ន និងប្រាប់យើងអំពីរបៀបរកឃើញក្តីស្ឃឹម ក្នុងពេលដែលអស់សង្ឃឹម។
១. ព្រះបន្ទូលសន្យាទី ១ សេចក្តីមេត្តាដែលព្រះទ្រង់មានសម្រាប់អ្នក មិនចេះចប់ឡើយ
សព្វថ្អៃនេះ ការអានពត៌មានអាចធ្វើឲ្យយើងបាក់ទឹកចិត្ត ហើយអ្នកខ្លះក៏បានខំជៀសវាងការតាមដានពត៌មាន ពោលគឺខំជៀសវាងឲ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន។ ចុះបើសិនជាយើងមិនបណ្តោយឲ្យបញ្ហាក្នុងពេលបច្ចុប្បន្ន ប៉ះពាល់មកលើផ្លូវអារម្មណ៍របស់យើង ហើយផ្ទុយទៅវិញ យើងចំណាយពេលពីរបីនាទី ជារៀងរាល់ថ្ងៃ ដើម្បីដកដង្ហើមឲ្យបានស្រួល និងមើលពន្លឺថ្ងៃដ៏ស្រស់ស្អាត ហើយទទួលយកភាពត្រជាក់ស្រួល នៃខ្យល់ដែលបក់ប៉ះមកលើយើងវិញ?
រឿងដ៏សាមញ្ញទាំងនេះ ក៏បានឆ្លុះបញ្ចាំងអំពីសេចក្តីមេត្តាដែលព្រះទ្រង់មានចំពោះយើង ជាប្រចាំថ្ងៃ មិនដែលឈប់(បរិទេវ ៣:២២-២៣) ទោះយើងជួបបញ្ហាអ្វីក៏ដោយ ជារៀងរាល់ថ្ងៃ ឬមានកំហុសអ្វីក៏ដោយ កាលពីមុន។ តើយើងមានការកម្សាន្តចិត្តប៉ុណ្ណា ពេលដែលយើងក្រោកឡើងជារៀងរាល់ពេលព្រឹក ដោយដឹងថា សេចក្តីអាណិត សេចក្តីស្រឡាញ់ និងសេចក្តីមេត្តារបស់ព្រះអង្គ តែងតែមានសម្រាប់យើងជានិច្ច។
ចូរយើងចំណាយពេលយ៉ាងហោចណាស់ មួយថ្ងៃម្តង ដើម្បីពិចារណា និងអរគុណព្រះអម្ចាស់ សម្រាប់ការដ៏តូច ដែលព្រះអង្គបានប្រទានយើង។ ហើយសូមឲ្យព្រះពរទាំងនេះ បានចង្អុលបង្ហាញយើង ឲ្យងាកទៅរកសេចក្តីស្រឡាញ់ដ៏បរិបូរ ដែលព្រះអង្គមានចំពោះយើង ដែលបង្ហាញចេញមក តាមរយៈការសុគតរបស់ព្រះយេស៊ូវ ដែលបានអនុញ្ញាតឲ្យយើងបានពិសោធន៍នឹងការរស់នៅប្រចាំថ្ងៃ ជាមួយព្រះអង្គ(រ៉ូម ៨:៣២)។
២. ព្រះបន្ទូលសន្យាទី ២ ផែនការដែលព្រះមានសម្រាប់អ្នក ជាផែនការដែលល្អបំផុតជានិច្ច
ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់ link : https://khmer-odb.org/article/2-gods-plan-for-your-life-is-always-the-best/
៣. ព្រះបន្ទូលសន្យាទី ៣ ព្រះទ្រង់មិនទុកឲ្យអ្នកធ្វើដំណើរតែឯងនោះទេ
ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់ link : https://khmer-odb.org/article/3-god-doesnt-leave-you-to-journey-alone/