យើងអាចមានការបាក់ទឹកចិត្ត ពេលដែលព្រះទ្រង់មិនឆ្លើយតបការអធិស្ឋានរបស់យើង ឬហាក់ដូចជាស្ងាត់ស្ងៀម ចំពោះការទូលសូមរបស់យើង។ ពេលណាយើងអធិស្ឋាន ដោយចិត្តឆេះឆួល សូមអ្វីមួយ ហើយព្រះអង្គហាក់ដូចជាបង្ខាំងរបស់នោះពីយើង ប៉ុន្តែ យើងច្រើនតែអាចក្រឡេកមកក្រោយ ហើយមើលឃើញប្រាជ្ញា និងការពាររបស់ព្រះ តាមរយៈរឿងនោះ។
យើងប្រហែលជាបានអធិស្ឋានសូមព្រះអង្គបញ្ឈប់ការរាតដ្បាតនៃជំងឺកូវីឌ១៩ ហើយសូមឲ្យយើងវិលត្រឡប់ទៅរកការរស់នៅធម្មតាវិញ តែព្រះអង្គមិនទាន់បានឆ្លើយតបចំពោះការទូលសូមនេះទេ។ ចុះបើសិនជារឿងនេះជាឱកាសមួយទៀត ដែលព្រះអង្គកំពុងប្រើ ដើម្បីធ្វើការក្នុងជីវិតយើង ដើម្បីជាប្រយោជន៍យើង(រ៉ូម ៨:២៨)? តាមពិត ព្រះដែលអាចបញ្ឈប់ជំងឺរាតដ្បាតនេះ នៅពេលណាក៏បាន។ ពេលដែលយើងបានដឹងពីរឿងនេះហើយ យើងគួរតែផ្លាស់ប្តូរការអធិស្ឋានរបស់យើង ទៅជាការទូលសូមឲ្យព្រះអង្គប្រើស្ថានភាពក្នុងពេលបច្ចុប្បន្ន ដើម្បីសម្រេចផែនការ ដែលព្រះអង្គមានសម្រាប់ជីវិតយើង ហើយអធិស្ឋានសូមឱកាស ដើម្បីធ្វើការល្អ សម្រាប់អ្នកដទៃ ក្នុងពេលដែលព្រះអង្គកំពុងសម្រេចផែនការនោះ(កាឡាទី ៦:១០)?
១. ព្រះបន្ទូលសន្យាទី ១ សេចក្តីមេត្តាដែលព្រះទ្រង់មានសម្រាប់អ្នក មិនចេះចប់ឡើយ
ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់ link : https://khmer-odb.org/article/1-gods-mercies-for-you-will-never-run-out/
៣. ព្រះបន្ទូលសន្យាទី ៣ ព្រះទ្រង់មិនទុកឲ្យអ្នកធ្វើដំណើរតែឯងនោះទេ
ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់ link : https://khmer-odb.org/article/3-god-doesnt-leave-you-to-journey-alone/