ការរំខាន និងការបាត់បង់ ដែលបណ្តាលមកពីកូវីឌ ១៩ ហាក់ដូចជាគ្មានភាពធូរស្រាលសោះ តែយើងអាចបន្ថយការឈឺចាប់ ដែលយើងកំពុងមានក្នុងពេលនេះ ដោយដឹងថា ព្រះអង្គមិនទុកឲ្យយើងនៅឯកោឡើយ។
ចូរយើងពិចារណា អំពីអ្នកដែលព្រះទ្រង់បានប្រើ ដើម្បីជួយយើង សូម្បីតែនៅក្នុងពេលដែលមានបញ្ហាប្រឈម និងពិបាកលើសធម្មតា(ហេព្រើរ ១៣:១-២)។ មនុស្សជាទីស្រឡាញ់របស់យើងមិនល្អឥតខ្ចោះទេ តែយើងអាចគិតថា ព្រះទ្រង់បានប្រើពួកគេជាឧបករណ៍ នៃព្រះគុណ និងសេចក្តីស្រឡាញ់របស់ព្រះអង្គ ដើម្បីជួយយកអសារយើង ក្នុងពេលដែលចាំបាច់បំផុត។
ពួកគេប្រហែលជាអាចទ្រទ្រង់យើង តាមរយៈកញ្ចប់នៃសេចក្តីស្រឡាញ់(ដែលមានអាហារ ជំនួយផ្នែកហិរញ្ញវត្ថុ ផ្កា ។ល។) ឬផ្តល់ជំនួយខាងវិញ្ញាណ តាមរយៈការអធិស្ឋាន និងការសិក្សាព្រះគម្ពីរ(ដោយផ្ទាល់ តាមទូរស័ព្ទ ឬតាមរយៈការផ្ញើសារ) ឬក៏ផ្តល់ជំនួយខាងផ្លូវអារម្មណ៍ តាមរយៈការសន្ទនាដ៏ស្និទ្ធស្នាល(តាមរយៈការទូរស័ព្ទមើលមុខគ្នាឃើញ ឬការទូរស័ព្ទធម្មតា)។
តាមរយៈការយកចិត្តទុកដាក់ និងការព្រួយបារម្ភរបស់ពួកគេ តើយើងមិនបានពិសោធន៍នឹងព្រះវត្តមានដ៏ផ្អែមល្ហែម និងជាប់លាប់របស់ព្រះទេឬ?
ដូចនេះ ទោះកូវីឌ១៩ នឹងរលាយបាត់ទៅវិញ នៅពេលណាក៏ដោយ ចូរយើងកុំអស់សង្ឃឹម ដោយដឹងថា ព្រះទ្រង់បានប្រទានយើងអ្វីដែលយើងត្រូវការ ដើម្បីប្រឈមមុខដាក់បញ្ហានៅថ្ងៃនេះ។ ព្រះអង្គនៅតែដដែល ថ្ងៃម្សិលមិញ ថ្ងៃនេះ និងជារៀងរហូត(ហេព្រើរ ១៣:៨) ហើយព្រះអង្គនឹងសម្រេចព្រះបន្ទូលសន្យា ដែលព្រះអង្គមានសម្រាប់យើង គឺដូចដែលព្រះអង្គបានធ្វើ សម្រាប់ពួកបរិសុទ្ធ កាលពីសម័យដើមដូច្នោះដែរ។
កាលបើយើងមានព្រះដែលល្អយ៉ាងនេះហើយ នោះយើងនឹងមានក្តីសង្ឃឹមកាន់តែច្រើនប៉ុណ្ណា?
១. ព្រះបន្ទូលសន្យាទី ១ សេចក្តីមេត្តាដែលព្រះទ្រង់មានសម្រាប់អ្នក មិនចេះចប់ឡើយ
ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់ link : https://khmer-odb.org/article/1-gods-mercies-for-you-will-never-run-out/
២. ព្រះបន្ទូលសន្យាទី ២ ផែនការដែលព្រះមានសម្រាប់អ្នក ជាផែនការដែលល្អបំផុតជានិច្ច
ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់ link : https://khmer-odb.org/article/2-gods-plan-for-your-life-is-always-the-best/