សូមអាន ១សាំយូអែល ២០:១-២៣
ការដែលអ្នកប្រាប់មិត្តភក្ដិរបស់អ្នកថា អ្នកយកចិត្តទុកដាក់ ចំពោះពួកគេ គឺជារឿងល្អហើយ។ ប៉ុន្តែ តើអ្នកត្រូវធ្វើដូចម្តេច ដើម្បីបង្ហាញឲ្យពួកគេដឹងថា អ្នកពិតជាយកចិត្តទុកដាក់មែន? នៅពេលដែលដាវីឌ និងយ៉ូណាថានបានចងសម្ព័ន្ធមិត្តភាព(១សាំយូអែល ១៨:១-៤) អ្នកទាំងពីរសុទ្ធតែមិនបានដឹងថា យ៉ូណាថាននឹងហ៊ានលះបង់ដល់កម្រិតណា ដើម្បីបង្ហាញការយកចិត្តទុកដាក់ ចំពោះដាវីឌឡើយ។ ប៉ុន្តែ ដែលដឹងឬអត់ គឺមិនសំខាន់ទេ។ យ៉ូណាថានមិនបានរួញរានឹងគ្រោះថ្នាក់ទេ ដោយគាត់បានប្រព្រឹត្តដោយចិត្តក្លាហាន ដើម្បីជួយសង្រ្គោះជីវិតដាវីឌ(២០:១-២៣)។
នៅពេលដែលយើងកសាងមិត្តភាព កាន់តែជិតស្និទ្ធ យើងក៏ត្រូវបង្ហាញឲ្យគេដឹងថា យើងពិតជាខ្វល់អំពីពួកគេមែន តាមរយៈសកម្មភាពរបស់យើង។ ពាក្យថា “យកចិត្តទុកដាក់” ក្នុងភាសាអង់គ្លេស គេប្រើពាក្យ C-A-R-E ដែលមានអក្សរបួនតួ។ ពាក្យនេះអាចជួយឲ្យយើងចងចាំ អំពីធាតុផ្សំសំខាន់ៗ នៃមិត្តភាព។
CHALLENGE: អ្នកត្រូវជំរុញចិត្តមិត្តភក្ដិរបស់អ្នក ឲ្យលូតលាស់ឡើងខាងវិញ្ញាណ។ មិត្តភក្ដិល្អយល់ច្បាស់ អំពីសារៈសំខាន់នៃការបង្វែរការសន្ទនា ឲ្យងាកទៅរកការជជែកអំពីសេចក្តីជំនឿ។
AFFIRM: អ្នកត្រូវបញ្ជាក់ អំពីតម្លៃរបស់មិត្តភក្តិអ្នក។ ការទូរស័ព្ទទៅកាន់មិត្តភក្តិ ឬការសរសេរសំបុត្រដ៏ខ្លី ផ្ញើទៅពួកគេ អាចធ្វើឲ្យពួកគេដឹងថា ពួកគេមានតម្លៃចំពោះអ្នក ហើយក៏អាចរក្សាមិត្តភាពកាន់តែរឹងមាំ។
RESPECT: អ្នកត្រូវមានការគោរពចំពោះអារម្មណ៍ និងបំណងប្រាថ្នានៃមិត្តភក្ដិរបស់អ្នក។ គ្មានអ្នកណាចង់មានមិត្តភក្ដិ ដែលមិនចេះស្ដាប់គំនិត ក្ដីស្រមៃ និងក្ដីបារម្ភរបស់ខ្លួននោះទេ។ មិត្តល្អគឺជាឧបករណ៍ថតសម្លេងដ៏អស្ចារ្យ។
ENCOURAGE: អ្នកត្រូវលើកទឹកចិត្តមិត្តភក្តិរបស់អ្នក តាមរយៈការសរសើរ និងការធ្វើអំពើល្អដល់គាត់។ មិត្តភត្ដិរបស់អ្នកនឹងមានអារម្មណ៍ធូរស្បើយ បន្ទាប់ពីបាននៅក្បែរអ្នក។
តើអ្នកមានមិត្តភក្ដិ ដែលអ្នកគួរតែយកចិត្តទុកដាក់ នៅថ្ងៃនេះឬទេ? – JDB
តើធ្វើដូចម្តេច ឲ្យអ្នកអាចបង្ហាញមិត្តភក្ដិរបស់អ្នកថា អ្នកយកចិត្តទុកដាក់ចំពោះពួកគេ?