សូមអាន ១សាំ​យូអែល ២០:១-២៣

ការ​ដែល​អ្នក​ប្រាប់​មិត្ត​ភក្ដិ​របស់​អ្នក​ថា  អ្នក​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ពួក​គេ គឺ​ជា​រឿង​ល្អ​ហើយ។ ប៉ុន្តែ តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​បង្ហាញ​ឲ្យ​ពួក​គេ​ដឹង​ថា អ្នក​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​មែន? នៅ​ពេលដែល​ដាវីឌ និង​យ៉ូណាថាន​បាន​ចង​សម្ព័ន្ធ​មិត្ត​ភាព​(១សាំយូអែល ១៨:១-៤) អ្នក​ទាំង​ពីរ​សុទ្ធ​តែ​មិន​បាន​ដឹង​ថា យ៉ូណាថាន​នឹង​ហ៊ាន​លះ​បង់​ដល់​កម្រិត​ណា ដើម្បី​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ដាវីឌ​ឡើយ។ ប៉ុន្តែ ដែល​ដឹង​ឬ​អត់ គឺ​មិន​សំខាន់​ទេ។ យ៉ូណាថាន​មិន​បាន​រួញ​រា​នឹង​គ្រោះ​ថ្នាក់​ទេ ដោយ​គាត់​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្លាហាន ដើម្បី​ជួយ​សង្រ្គោះ​ជីវិត​ដាវីឌ(២០:១-២៣)។

នៅ​ពេល​ដែល​យើង​កសាង​មិត្ត​ភាព​ កាន់​តែ​ជិត​ស្និទ្ធ យើង​ក៏​ត្រូវ​បង្ហាញ​ឲ្យ​គេ​ដឹង​ថា យើង​ពិតជា​ខ្វល់​អំពី​ពួក​គេ​មែន តាម​រយៈ​សកម្ម​ភាព​របស់​យើង។ ពាក្យ​ថា “យក​ចិត្ត​ទុក​ដាក់” ក្នុង​ភាសាអង់​គ្លេស គេ​ប្រើ​ពាក្យ C-A-R-E ដែល​មាន​អក្សរ​បួន​តួ។ ពាក្យ​នេះ​អាច​ជួយ​ឲ្យ​យើង​ចង​ចាំ អំពី​ធាតុ​ផ្សំ​សំខាន់​ៗ នៃ​មិត្ត​ភាព។

CHALLENGE: អ្នក​ត្រូវ​ជំរុញ​ចិត្ត​មិត្ត​ភក្ដិ​របស់​អ្នក ឲ្យ​លូត​លាស់​ឡើង​ខាង​វិញ្ញាណ។ មិត្ត​ភក្ដិ​ល្អ​យល់​ច្បាស់ អំពី​សារៈ​សំខាន់​នៃ​ការ​បង្វែរ​ការ​សន្ទនា​ ឲ្យ​ងាក​ទៅ​រក​ការ​ជជែក​អំពី​សេចក្តី​ជំនឿ។

AFFIRM: អ្នក​ត្រូវ​បញ្ជាក់ អំពី​តម្លៃ​របស់​មិត្ត​ភក្តិ​អ្នក។ ​ការ​ទូរ​ស័ព្ទ​ទៅ​កាន់​មិត្ត​ភក្តិ ឬ​ការ​សរសេរ​សំបុត្រ​ដ៏​ខ្លី ផ្ញើ​ទៅ​ពួក​គេ​ អាច​ធ្វើ​ឲ្យ​ពួក​គេ​ដឹង​ថា ពួក​គេ​មាន​តម្លៃ​ចំពោះ​អ្នក ហើយ​ក៏​អាច​រក្សា​មិត្ត​ភាព​កាន់​តែ​រឹង​មាំ។

RESPECT: អ្នក​ត្រូវ​មាន​ការ​គោរព​ចំពោះ​អារម្មណ៍ និង​បំណង​ប្រាថ្នា​នៃ​មិត្ត​ភក្ដិ​របស់​អ្នក។ គ្មាន​អ្នក​ណា​ចង់​មាន​មិត្ត​ភក្ដិ ដែល​មិន​ចេះ​ស្ដាប់​គំនិត ក្ដី​ស្រមៃ ​និង​ក្ដីបារម្ភ​របស់​ខ្លួន​នោះ​ទេ។ មិត្ត​ល្អ​គឺ​ជា​ឧបករណ៍​ថត​សម្លេង​ដ៏​អស្ចារ្យ។

ENCOURAGE: អ្នក​ត្រូវ​លើក​ទឹក​ចិត្ត​មិត្ត​ភក្តិ​របស់​អ្នក តាម​រយៈ​ការ​សរសើរ និង​ការ​ធ្វើ​អំពើ​ល្អ​ដល់​គាត់។ មិត្ត​ភត្ដិ​របស់​អ្នក​នឹង​មាន​អារម្មណ៍​ធូរ​ស្បើយ បន្ទាប់​ពី​បាន​នៅ​ក្បែរ​អ្នក។

តើ​អ្នក​មាន​មិត្ត​ភក្ដិ​ ដែល​អ្នក​គួរ​តែ​យក​ចិត្ត​ទុក​ដាក់ នៅ​ថ្ងៃ​នេះ​ឬទេ? – JDB

តើ​ធ្វើ​ដូច​ម្តេច ឲ្យ​អ្នក​អាច​បង្ហាញ​មិត្ត​ភក្ដិ​របស់​អ្នក​ថា អ្នក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ?