បទគម្ពីរដែលអាចផ្លាស់ប្រែជីវិតរបស់អ្នក

ប្រសិន​បើ​អ្នកមិនទាន់មានផែនការទន្ទេញខគម្ពីរ​នៅ​ទេ សូម​ចាប់​ផ្តើមជាមួយ​ខគម្ពីរដែលខ្ញុំដាក់​ជូនខាង​ក្រោម​នេះ។ ខ្ញុំបាន​ទន្ទេញ​ និងជញ្ជឹងគិតបទគម្ពីរទាំងអស់នេះ ហើយ​បទ​គម្ពីរ​ទាំងនេះ​បានធ្វើ​ឲ្យមាន​ការ​ផ្លាស់ប្រែដ៏សំខាន់ក្នុងជីវិតខ្ញុំ។ ​ខគម្ពីរទាំងនោះក៏អាចផ្លាស់ប្រែជីវិតរបស់អ្នកផងដែរ!

កំណើតថ្មី

១​. សេចក្តីសង្រ្គោះ (យ៉ូហាន ៣:១៦)

២. ជីវិតថ្មី (២កូរិនថូស ៥:១៧)

៣. អត្តសញ្ញាណជាកូនព្រះ (១យ៉ូហាន ៣:១-២)

៤. ព្រះអង្គ​គង់នៅ​ក្នុងអ្នក (១កូរិនថូស ៦:១៩-២០)

៥. ការ​រាប់​បញ្ចូល​ក្នុងរូបកាយតែមួយ (១កូរិនថូស ១២:១៣)

 ព្រះជាម្ចាស់

៦. ព្រះគ្រីស្ទជាព្រះបន្ទូល (យ៉ូហាន ១:១-២)

៧. ព្រះវិញ្ញាណនៃព្រះ (យ៉ូហាន ១៥:២៦)

៨. ព្រះ​ដ៏ជួយគំនិត (យ៉ូហាន ១៤:១៦-១៧)

៩. កម្លាំង​ដែល​មក​ពីព្រះ​ (អេភេសូរ ៦:១០-១១)

 គ្រួសារ

១០. ភរិយា (អេភេសូរ ៥:២២)

១១. ស្វាមី (អេភេសូរ ៥:២៥)

១២. កូន (អេភេសូរ ៦:១-៣)

១៣. ឪពុកម្តាយ (អេភេសូរ ៦:៤)

ការចម្រើនលូតលាស់

១៤. ការល្បួង (១កូនរិនថូស ១០:១៣)

១៥. ការលន់តួបាប និងការអត់ទោស (១យ៉ូហាន ១:៩)

១៦. ការអធិស្ឋាន (យ៉ូហាន ១៤:១៣-១៤)

១៧. ការ​ប្រជុំគ្នា (ហេព្រើរ ១០:២៤-២៥)

១៨. ស្រឡាញ់គ្នាទៅវិញទៅមក (យ៉ូហាន ១៣:៣៤-៣៥)

១៩. សេរីភាព​ពី​បន្ទុក​ក្រឹត្យ​វិន័យ (កូល៉ុស ២:២០-២២)

ព្រះបន្ទូលព្រះ

២០. ​សិទ្ធិអំណាច (២ពេត្រុស ១:២០-២១)

២១. គោលបំណង (២ធីម៉ូថេ ៣:១៦-១៧)

២២. សម្រាប់សេចក្តីបរិសុទ្ធរបស់យើង (ទំនុកដំកើង ១១៩:៩-១១)

ជ័យជំនះ

២៣. ដើរក្នុងព្រះវិញ្ញាណ (កាឡាទី ៥:១៦-១៨)

២៤. ការប្ដេជ្ញាចិត្ត និងការផ្លាស់ប្រែ (រ៉ូម ១២:១-២)

២៥. ជ័យជំនះតាមរយៈឈើឆ្កាង (កាឡាទី ២:២០)

២៦. ផលផ្លែនៃព្រះវិញ្ញាណ (កាឡាទី ៥:២២-២៣)

២៧. មហាបេសកកម្ម (ម៉ាថាយ ២៨:១៨-២០)

២៨. ការស្លាប់ និងការរស់ឡើងវិញ ក្នុងព្រះគ្រីស្ទ (រ៉ូម ៦:៣-៤)

អនាគត

២៩. ការជំនុំជំរះដ៏អស់កល្បជានិច្ច (វិវរណៈ ២១:៨)

៣០. ស្ថានសួគ៌ (យ៉ូហាន ១:៣)

សូមដាក់វិន័យផ្ទាល់ខ្លួន ដោយរៀនមួយខឬបទគម្ពីរ​ខ្លី រៀងរាល់សប្ដាហ៍ (ទន្ទេញឲ្យបាន​រហ័ស​បើ​អ្នក​ចង់)។​ សូម​ពិនិត្យ​មើល​ខ​គម្ពីរ​នីមួយៗ ​ខណៈ​ពេលដែលអ្នករៀន។

ប៉ុន្តែ សូមកុំឈប់ត្រឹមប៉ុណ្ណឹង! ត្រូវជញ្ជឹងគិតអំពីខគម្ពីរទាំងនោះ។ សូត្រខគម្ពីរទាំងនោះ ក្នុងគំនិតអ្នកឲ្យញឹក​ញាប់​រាល់​ថ្ងៃ។ សូមបន្តសួរសំណួរដូច​ជា តើចែង​ដូចម្ដេច? តើខនេះបង្កើតឲ្យមានការផ្លាស់ប្រែដូចម្ដេច នៅក្នុងជីវិតរបស់ខ្ញុំ?

សូមអធិស្ឋាន ឲ្យអ្នកអាចយកខគម្ពីរ​នីមួយៗ ដាក់ជាប់​ក្នុង​ចិត្តអ្នក មិនមែនគ្រាន់តែដាក់ក្នុងក្បាល (គំនិត) របស់អ្នកប៉ុណ្ណោះឡើយ​ ដើម្បីឲ្យព្រះទ្រង់អាចប្រើព្រះបន្ទូលនោះ ផ្លាស់ប្រែជីវិតរបស់អ្នក (ទំនុកដំកើង ១១៩:១១)។ ទូលសូមឲ្យ​ព្រះទ្រង់ជួយអ្នក ឲ្យអាចស្តាប់ឮអ្វីដែលទ្រង់សព្វព្រះទ័យ មានបន្ទូលមកកាន់អ្នក តាមរយៈព្រះបន្ទូលទ្រង់។

ការជញ្ជឹងគិត

  • តើមានខគម្ពីរច្រើនប៉ុណ្ណា ដែលអ្នកចាំជាប់នៅក្នុងចិត្ត? តើឥឡូវនេះ អ្នកអាចលើកយកខគម្ពីរទាំងនោះ ​បានច្រើន​ប៉ុណ្ណា ដោយ​មិន​បាច់បើកមើល ​ប៉ុន្តែ ដោយគ្រាន់​តែទន្ទេញ​ចាំមាត់? ដោយមានការដាក់វិន័យខ្លះ តើខគម្ពីរច្រើនប៉ុណ្ណា​ដែលអាច​រៀន​បាន ​ក្នុង​រយៈ​ពេលប្រាំមួយខែទៀត?

ការអនុវត្តន៍

  • សូម​ចាប់ផ្តើមពីតិចទៅ។ សូមទន្ទេញខគម្ពីរដែលអ្នកធ្លាប់​បានអានម្តងទៀត គឺគម្ពីរ យ៉ូហាន ៣១៦ នៅសប្តាហ៍នេះ។ សប្តាហ៍ក្រោយ សូមរៀនគម្ពីរ ២កូរិនថូស ៥:១៧ ម្តងទៀត។ សូមធ្វើឲ្យទៅ​ជា​ទម្លាប់ ដោយពិនិត្យ​ឡើង​វិញ​ នូវបទគម្ពីរដែលអ្នកបានចេះហើយ។ បន្ទាប់មក សូម​ទន្ទេញខគម្ពីរមួយថែមទៀត ឲ្យ​ចាំជាប់​ក្នុងចិត្តរបស់អ្នក រាល់សប្តាហ៍។

ដើម្បីត្រឡប់ទៅទំព័រដើមវិញ សូចចុចពីលើ link: https://khmer-odb.org/healthy-habits/