ទម្លាប់ល្អគឺជាកត្តាដ៏សំខាន់ ដែលនាំឲ្យមានការលូតលាស់ និងជោគជ័យក្នុងជីវិត។ ព្រះជាម្ចាស់សព្វព្រះទ័យ ឲ្យយើងរស់នៅ ដោយទម្លាប់ដ៏ល្អខាងវិញ្ញាណ តាមគោលការណ៍ក្នុងព្រះគម្ពីរ។ សូមយើងជំនួសទម្លាប់អាក្រក់ ដោយទម្លាប់ល្អ។ ខាងក្រោមនេះ ជាកម្រងអត្ថបទ ដែលបានដកស្រង់ចេញពីសៀវភៅ ទម្លាប់ល្អ ដើម្បីការលូតលាស់ខាងវិញ្ញាណ ដែលលោកល្វីស ផាឡូ(Luis Palau) ដែលជាអ្នកផ្សាយដំណឹងល្អដ៏ល្បីល្បាញ បាននិពន្ធឡើង ដើម្បីលើកទឹកចិត្តគ្រីស្ទបរិស័ទ ឲ្យបណ្តុះនូវទម្លាប់ល្អទាំង៥២ តាមគោលការណ៍ក្នុងព្រះគម្ពីរ ដែលនាំឲ្យជីវិតផ្លាស់ប្រែ។ ទម្លាប់ទាំង៥២នោះ ត្រូវបានបែងចែកជា៣ប្រភេទ ដែលមានដូចជា : ទម្លាប់នៃការប្រកបជាមួយព្រះ ទម្លាប់នៃការអនុវត្តន៍នូវការស្តាប់បង្គាប់ព្រះ និងទម្លាប់នៃការដេញតាមភាពជោគជ័យក្នុងជីវិត។ យើងខ្ញុំបានដកស្រង់ និងរៀបចំជាអត្ថបទ ចេញពីសៀវភៅនេះ ដើម្បីឲ្យលោកអ្នកអាចអានអំពីទម្លាប់នីមួយៗ មួយថ្ងៃមួយទំព័រ ក្នុងរយៈពេល៧ថ្ងៃដំបូង ដូចដែលមាន ក្នុងបញ្ជីអត្ថបទខាងក្រោមនេះ។ សូមចុចពីលើចំណងជើងអត្ថបទទាំងនោះ ដើម្បីអានអត្ថបទនីមួយៗទាំងមូល។


犯错


ទម្លាប់ទី១ : ការចំណាយពេលអធិស្ឋាន

លោកវេជ្ជបណ្ឌិត ចេមស៍ អ៊ែម ហ៊ូស្តន់ (James M Houston) បានមានប្រសាសន៍ថា “ការអធិស្ឋាន គឺជាមិត្តភាព ជាមួយនឹងព្រះ”។ ខ្ញុំគិតថាគាត់គិតត្រូវ ព្រោះតាមន័យដ៏សាមញ្ញ ការអធិស្ឋាន គឺជារឿងដែលសំឡាញ់ពីរនាក់ជជែកគ្នា។



必会显露


ទម្លាប់ទី២ : ការអធិស្ឋានដែលស្របនិងព្រះហឫទ័យព្រះ

តើព្រះបន្ទូលសន្យាណាខ្លះ ដែលអ្នកចូលចិត្តជាងគេ? តើជាសេចក្តីសន្យា អំពីកំលាំង? អំពីសេចក្តីក្លាហាន? ឬអំពីសុវត្ថិភាព? ខ្ញុំសូមចែកចាយនូវព្រះបន្ទូលសន្យាមួយ ដែលខ្ញុំពេញចិត្ត ដែលបានចែងថា: យើងក៏មានសេចក្តីក្លាហាន ដល់ទ្រង់យ៉ាងដូច្នេះ...



看见自己


ទម្លាប់ទី៣ : សេចក្តីអធិស្ឋានដែលព្រះឆ្លើយតប

ព្រះអម្ចាស់បានប្រើលោក ឌីអិល មូឌី (D.L. Moody) ជាអ្នកផ្សាយដំណឹងល្អដ៏ល្បីល្បាញ ក្នុងសតវត្សរ៍ទី១៩ ដើម្បីជួយនាំមនុស្សនៅក្នុងពីរទ្វីប ឲ្យបានប្រែចិត្ត។ លោកបានធ្វើដំណើរប្រហែលជាជាងមួយលានគីឡូម៉ែត្រ ហើយបានអធិប្បាយ អំពីដំណឹងល្អរបស់ព្រះយេស៊ូវ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ ទៅកាន់មនុស្សជាងមួយរយលាននាក់!...



发自内心


ទម្លាប់ទី៤ : ការអធិស្ឋានដោយក្តីរំពឹង និងការអរព្រះគុណ

អ្នកប្រហែលជាឆ្ងល់ថា តើខ្ញុំនិងនិយាយអំពីទម្លាប់ល្អផ្សេងទៀតទេ ក្រៅពីអ្វីដែលទាក់ទងនឹងការអធិស្ឋាន? ខ្ញុំនឹងនិយាយ! ប៉ុន្តែ ខ្ញុំមានការបន្ទាន់ចង់និយាយ អំពីសារៈសំខាន់ និងសេចក្តីអំណរ ក្នុងការអនុវត្តតាមសេចក្តីអធិស្ឋាន ជាប្រចាំថ្ងៃ និងខ្ជាប់ខ្ជួន ហើយមានប្រសិទ្ធភាព...



压伤的骨头


ទម្លាប់ទី៥ : ការសន្ទនាជាមួយព្រះ

លោកវេជ្ជបណ្ឌិត ចេមស៍ អ៊ែម ហ៊ូស្តន់ (James M Houston) បានមានប្រសាសន៍ថា “ការអធិស្ឋាន គឺជាមិត្តភាព ជាមួយនឹងព្រះ”។ ខ្ញុំគិតថាគាត់គិតត្រូវ ព្រោះតាមន័យដ៏សាមញ្ញ ការអធិស្ឋាន គឺជារឿងដែលសំឡាញ់ពីរនាក់ជជែកគ្នា។...



犯错


ទម្លាប់ទី៦ : ការប្រកបជាមួយព្រះ

កាលពីប៉ុន្មានឆ្នាំមុន នៅប្រទេសអង់គ្លេស មានវេជ្ជបណ្ឌិតម្នាក់ បានជួបស្រ្តីចំណាស់ម្នាក់ដែលជាគ្រីស្ទបរិស័ទ។ គាត់បានសួរស្រ្តីនោះថា “បើខ្ញុំទូលសូមឲ្យព្រះប្រទានខ្ញុំលុយ៥ផោន តើខ្ញុំនឹងទទួលបានលុយនោះទេ? ស្រ្តីនោះបានឆ្លើយ ដោយសួរទៅវិញថា “ប្រសិនបើគេណែនាំអ្នកឲ្យ ជួបព្រះអង្គម្ចាស់នៃប្រទេសវែល តើអ្នកនឹងទូលសូមលុយពីទ្រង់ នៅពេលនោះ ភ្លាមៗតែម្តងទេ?”



犯错


ទម្លាប់ទី៧ : ការទទួលយកអំណាចនៃព្រះគម្ពីរ

ការចោទសួរអំពីអំណាចនៃព្រះគម្ពីរ ស្ថិតក្នុងចំណោម ការចោទសួរដែលមានការជជែកវែកញែកច្រើនបំផុត និងមានប្រវត្តិយូរលង់ជាងគេ របស់មនុស្សជាតិ។ អំណាចនៃព្រះគម្ពីរ ក៏ស្ថិតនៅក្នុងចំណោមរឿងដ៏សំខាន់បំផុត ដែលយើងត្រូវពិចារណានៅថ្ងៃនេះ។ មនុស្សច្រើនតែបង្ហាញចេញនូវលក្ខណៈខាងវិញ្ញាណរបស់ខ្លួន តាមរយៈអត្តចរិតដែលពួកគេមាន ចំពោះព្រះគម្ពីរ។