តើ​ជីវិត​អ្នក​បាន​សង់​នៅ​លើ​ថ្ម​ដា ឬ​នៅ​លើ​ដី​ខ្សាច់? នេះ​ជា​សំណួរ ដែល​តម្រូវ​ឲ្យ​យើង​ជីក​ឲ្យ​ជ្រៅ ចូលទៅ​ក្នុង​គ្រឹះ​របស់​យើង ប៉ុន្តែ វា​នឹង​មាន​ឥទ្ធិ​ពល​ដ៏​អស្ចារ្យ​មក​លើ​របៀប​ដែល​យើង​ជម្នះ​ខ្យល់​ព្យុះ​នៃ​ជីវិត។ បទ​គម្ពីរ​ម៉ាថាយ ៧:២៤២៩ បាន​ចែង​ថា អ្នក​ដែល​សង់​ជីវិត​ខ្លួន នៅ​លើ​ថ្ម​ដា គឺ​ជា​មនុស្ស​មាន​ប្រាជ្ញា។ គឺ​ជា​ជីវិត​ដែល​ដែល​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​តែ​ប៉ុណ្ណោះ ហើយ​បាន​សង់​ឡើង ដោយ​ស្តាប់​បង្គាប់​តាម​ព្រះបន្ទូល​ព្រះ​អង្គ។ ជីវិត​ដែល​សង់​នៅ​លើ​ដី​ខ្សាច់ គឺ​ជា​ជីវិត​ដែល​ស្វែង​រក​ក្តី​សុខ នៅ​ក្នុង​ទ្រព្យ​សម្បត្តិ​មិន​ស្ថិត​ស្ថេរ ការ​ប្រឹក្សា​យោបល ដែល​មិន​បាន​គិត​វែង​ឆ្ងាយ និង “សេចក្តី​ពិត” ដែល​ពុក​ផុយ ដែល​សុទ្ធ​តែ​មាន​ការ​ប្រែ​ប្រួល ទៅ​តាម​កាលៈ​ទេសៈ និង​ពេល​វេលា។

ការ​សាង​សង់​ជីវិត​យើង នៅ​លើ​ថ្ម​ដា គឺ​គ្មាន “ផ្លូវ​កាត់” ទេ។ យើង​ត្រូវ​ឆ្លង​កាត់​ការ​លត់​ដំ និង​រៀន​ទុក​ចិត្តព្រះ ហើយ​ជា​លទ្ធ​ផល យើង​នឹង​ទទួល​បាន​រង្វាន់ ដែល​ជា “ផ្ទះ” ដែល​មាន​ព្រះ​យេស៊ូវ ជា​គ្រឹះដ៏​រឹង​មាំ(១កូរិនថូស ៣:១១) គឺ​ផ្ទះ​ដែល​មិន​បាក់​ស្រុត និង​រង្គោះ​រង្គើរ ដោយ​សារ​បញ្ហា​ប្រឈម​ក្នុង​ជីវិត​នេះ​ឡើយ។

តើ​អ្នក​យល់​ថា ជីវិត​ដែល​សង់​នៅ​លើ​ថ្ម​ដា មាន​លក្ខណៈ​ដូច​ម្តេច​ខ្លះ? តើ​ជីវិត​ដែល​សង់​នៅ​លើ​ថ្ម​ដា ធ្វើឲ្យ​អ្នក​កាន់​តែ​មាន​ភាព​ងាយ​ស្រួល នៅ​ក្នុង​ការ​ឆ្លង​កាត់​ទុក្ខ​លំបាក និង​ភាព​អយុត្តិធម៌​ក្នុង​ជីវិត​ឬ​ទេ?​តើអ្នក​នឹង​ស្តាប់​បង្គាប់​ព្រះ​យ៉ាង​ដូច​ម្តេច ពេល​ដែល​ព្រះ​អង្គ​ត្រាស់​ហៅ​អ្នក ឲ្យ​ធ្វើ​ការ​អ្វី ដែល​ហាក់​ដូច​ជា​មិនអាច​ធ្វើ​បាន?