តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Ade Chandra

ការខ្លាចសត្វពីងពាង

បើ​និយាយ​ពី​សត្វ​ពីង​ពាង ខ្ញុំ​មិន​ដឹង​ថា មាន​ក្មេង​ណា ដែល​ចូល​ចិត្ត​ពួក​វា​ឡើយ។ យ៉ាង​ហោច​ណាស់ ពួក​គេ​មិន​ចង់ឲ្យ​បន្ទប់ ឬ​ការ​ចូល​ដំណេក​របស់​ពួក​គេ មាន​សត្វ​ពីង​ពាង​នោះទេ។ ប៉ុន្តែ ពេល​ដែល​កូន​ស្រី​ខ្ញុំ​កំពុង​ត្រៀម​ខ្លួន​ចូល​គេង ​នាង​ក៏​បាន​ឃើញ​សត្វ​ពីង​ពាង​មួយ​ក្បាល​ នៅ​​ជិត​​គ្រែ​គេង​របស់​នាង​ពេក។ នាង​ក៏​ស្រែក​ឡើង​ថា “ប៉ា!!! ពី​ង​ពាង!!!”។ ទោះ​ខ្ញុំ​ព្យាយាម​រក​មើល​សត្វ​ពីង​ពាង​នោះ​ យ៉ាង​ណាក៏​ដោយ ក៏​នៅ​តែ​មិន​អាច​រក​ឃើញ​សត្វ​ជើង​៨​នោះ។ ខ្ញុំ​ក៏​បាន​និយាយ​ធានា​ថា “វា​នឹង​មិន​ធ្វើ​អី​កូន​ទេ”។ នាង​មិន​ជឿ​ខ្ញុំ​ឡើយ។ គឺ​ទាល់​តែ​ខ្ញុំ​ប្រាប់​នាង​ថា ខ្ញុំ​នឹង​នៅ​ក្បាល​ដំណេករបស់​នាង ហើយ​ការពារ​នាង ទើប​នាង​ព្រម​ចូល​គេង។

ពេល​កូន​ស្រី​ខ្ញុំ​ចូល​គេង ខ្ញុំ​ក៏​បាន​កាន់​ដៃ​នាង។ ខ្ញុំ​ប្រាប់​នាង​ថា “ប៉ា​ស្រឡាញ់​កូន​ណាស់។ ប៉ា​នៅ​ក្បែរ​កូន​ទេ។ តែ​កូន​​ដឹង​ទេ​ថា ព្រះ​ស្រឡាញ់​កូន ខ្លាំង​ជាង​ប៉ា និង​ម៉ាក់​ស្រឡាញ់​កូន​ទៅ​ទៀត។ ហើយ​ព្រះ​អង្គ​គង់​នៅ​ក្បែរ​កូន​ជា​និច្ច។ កូន​អាច​អធិស្ឋាន​ទៅ​កាន់​ទ្រង់ ពេល​ណាកូ​ន​មាន​ការ​ភ័យ​ខ្លាច”។ ការ​នេះ​ហាក់​ដូច​ជា​កម្សាន្ត​ចិត្ត​នាង ហើយ​នាង​ក៏​ឆាប់​គេង​លក់។

ព្រះ​គម្ពី​របា​ន​ធ្វើ​ការ​ធានា​ម្តង​ហើយ​ម្តង​ទៀត​ថា ព្រះ​ទ្រង់​តែង​តែ​គង់​នៅ​ក្បែ​រយើង​ជា​និច្ច(ទំនុកដំកើង ១៤៥:១៨ រ៉ូម ៨:៣៨-៣៩ យ៉ាកុប ៤:៧-៨) ប៉ុន្តែ ជួន​កាល យើង​ពិបាក​នឹង​ជឿ​ថា ទ្រង់​គង់​នៅ​ក្បែរ​យើង​។ ប្រហែល​មក​ពី​ហេតុ​នេះ​ហើយ បាន​ជា​សាវ័ក​ប៉ុល​បាន​អធិស្ឋាន​ឲ្យ​គ្រីស្ទ​បរិស័ទ នៅ​ក្រុង​អេភេសូរ ឲ្យ​មាន​កម្លាំង និង​ព្រះ​ចេស្តា ដើម្បី​ឲ្យ​អាច​យល់​សេចក្តី​ពិត​(អេភេសូរ ៣:១៦)។ គាត់​ដឹង​ថា ពេល​យើង​មាន​ការ​ភ័យ​ខ្លាច យើង​អាច​ភ្លេច​ថា…

ការបោះជំហានចូលទៅក្នុងឱកាស

មនុស្ស​ជា​ច្រើន​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ព្យាយាម​ហាត់​ប្រាណ​ឲ្យ​បាន​គ្រប់​គ្រាន់។ ខ្ញុំ​ក៏​មាន​បញ្ហា​ដូច​ពួក​គេ​ផង​ដែរ។ ដូច​នេះ ថ្មី​ៗ​នេះ ខ្ញុំ​មាន​អ្វី​ម្យ៉ាង ដើម្បី​ជួយ​ជំរុ​ញ​ចិត្ត​ខ្លួន​ឯង​ឲ្យ​ហាត់​ប្រាណ។ វា​គឺ​ជា​ឧបករណ៍​រាប់​ជំហាន​ដើរ។ វា​ជា​ឧបករណ៍ធម្មតា​ទេ ប៉ុន្តែ វា​អស្ចារ្យ​ណាស់ ដោយសារ​វា​បាន​ជួយ​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ហាត់​ប្រាណ។ ខ្ញុំ​ឈប់​រអ៊ូ​រទាំ ពេល​ដែល​ខ្ញុំ​ត្រូវ​ក្រោក​ដើរ​ទៀត​ហើយ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​មើល​ឃើញ​ថា វា​ជាឱ​កាស​ដើម្បី​ផ្លាស់​ទី ពីរ​បី​ជំហាន​ទៀត។ កិច្ច​ការ​ដ៏​សាមញ្ញ​ៗ ដូច​ជា​ការ​ដង​ទឹ​កមួយ​ពែង​ឲ្យ​កូន​ខ្ញុំ​ជា​ដើម បាន​ក្លាយ​ជា​ឱកាស​ដែល​ជួយ​ឲ្យ​ខ្ញុំ​ បន្ត​ដំណើរ​ទៅ​រក​គោល​ដៅ​ដែល​ធំ​ជាង។ បាន​សេចក្តី​ថា ឧបករណ៍​រាប់​ជំហាន​ដើរ​របស់​ខ្ញុំ បាន​កែ​ប្រែ​ទស្សនៈ និង​ការ​បណ្តាល​ចិត្ត​របស់​ខ្ញុំ​។ ស​ព្វ​ថ្ងៃ​នេះ ខ្ញុំ​បាន​រក​ឱកាស​ដើរ​ជា​ច្រើន​ជំហាន​ទៀត។

ខ្ញុំឆ្ងល់ថា តើ​ជីវិត​ជា​គ្រីស្ទ​បរិស័ទ​មាន​លក្ខណៈ​ដូច​នេះ​ដែរ​ឬ​ទេ​? យើង​មាន​ឱកាស​ជា​ច្រើន សម្រាប់​ស្រឡាញ់ និង​បម្រើ ហើយ​ប្រាស្រ័យ​ទាក់​ទង​​​អ្នក​ដទៃ ជា​រៀង​រាល់​ថ្ងៃ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​លើកទឹក​ចិត្ត​ក្នុង​បទ​គម្ពីរ​កូល៉ុស ៤:៥​។ ប៉ុន្តែ តើ​ខ្ញុំ​ដឹង​ទេ​ថា ខ្ញុំតែ​ងតែ​មា​នឱកាស​ធ្វើ​ការ​ល្អ? តើខ្ញុំបាន​ចាប់​អារម្មណ៍ ​ចំពោះ​ឱកាស​ធ្វើ​ជា​អ្នក​លើក​ទឹក​ចិត្ត ​ក្នុង​ទំនាក់​ទំនង​ ដែល​ហាក់​ដូច​ជា​សាមញ្ញ​ឬ​ទេ? ព្រះ​ទ្រង់​កំពុ​ង​តែ​ធ្វើ​ការ​របស់​ទ្រង់ ក្នុង​ជីវិត​មនុស្ស​ម្នាក់​ៗ ដែល​ខ្ញុំទំនាក់​ទំនង រាប់​ចាប់​ពី​ក្រុម​គ្រួសារ និង​មិត្ត​រួម​ការ​ងារ រហូត​ដល់​អ្នក​លក់​នៅ​ហាង​ទំនិញ។ ទំនាក់​ទំនង​នីមួយ​ៗ​បាន​ផ្តល់​ឱកាស ​ឲ្យ​ខ្ញុំ​ផ្តោត​អារម្មណ៍​ទៅ​លើ​ការ​អ្វី​ដែល​ព្រះ​ទ្រង់​អាច​ធ្វើ ទោះ​ការ​នោះ​ហាក់ដូ​ចជា​ “កិច្ច​ការ​តូច​តាច” ដូច​ជា​ការ​សួរ​សុខ​ទុក្ខ​អ្នក​រត់​តុ នៅ​ភោជ្ជ​នីយ​ដ្ឋាន​ក៏​ដោយ។

ព្រះ​ទ្រង់​អាច​ធ្វើការ​ជា​ច្រើន​សន្ធឹក តា​ម​រយៈ​យើង ពេល​ដែល​យើង​ឆក់​ឱកាស ដែល​ទ្រង់​ប្រទាន​ឲ្យ។​-ADAM…

ការសន្យា

ខ្ញុំ​និង​កូន​ស្រី​ពៅ​របស់​ខ្ញុំ  មាន​ល្បែង​កម្សាន្ត​មួយ ដែល​យើង​ហៅ​ថា “ល្បែង​តាម​ក្តិច”។ ពេល​នាង​ឡើង​ជណ្តើរ​ផ្ទះ ខ្ញុំនឹង​ដេញ​នាង​ពី​ក្រោយ ហើយ​ព្យាយាម​ក្តិច​នាង​តិច​ៗ។ ក្បួន​នៃ​ការ​លេង គឺ​​ខ្ញុំ​អាច​ក្តិច​នាង​តិច​ៗ តែ​នៅ​ពេល​ដែលនាង​នៅ​លើ​ជណ្តើរ​ប៉ុណ្ណោះ។ ពេល​នាង​បាន​ឡើង​ដល់​លើ​ហើយ គឺ​នាង​បាន​រួច​ខ្លួន​ហើយ។ ជួន​កាល នាង​មិន​មាន​អារម្មណ៍​ចង់​លេង​ទេ។ ហើយ​បើ​ខ្ញុំ​ដេញ​នាង​ឡើង​ជណ្តើរ នាង​នឹង​និយាយ​ថា “អត់​ឲ្យ​ក្តិច​ទេ!” ខ្ញុំ​ក៏​ឆ្លើយ​តប​ថា “អត់​ក្តិច​ទេ ម៉ាក់​សន្យា”។

សព្វ​ថ្ងៃ​នេះ ការ​សន្យា​នេះ​អាច​ជា​រឿង​តូច​តាច​ទេ។ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ធ្វើ នូវ​អ្វី​ដែល​ខ្ញុំ​បាន​សន្យា កូន​ស្រី​របស់​ខ្ញុំ ក៏​បាន​ចាប់​ផ្តើម​យល់​អំពី​ចរិយ៉ា​សម្បត្តិ​របស់​ខ្ញុំ។ ពេល​នាង​បាន​ឃើញ​ខ្ញុំ​ធ្វើ តាម​អ្វី​ដែល​ខ្ញុំ​បាន​និយាយ នាង​ដឹង​ថា ពាក្យសម្តី​របស់​ខ្ញុំ​ល្អ​ទេ ហើយ​នាង​អាច​ទុក​ចិត្ត​ខ្ញុំ។ ការ​កាន់​តាម​ពាក្យ​សន្យា​ដ៏​តូច​នេះ ជា​រឿង​តូច​តាច​ទេ។ ប៉ុន្តែ ការ​សន្យា ​និង​ការ​កាន់​តាម​ពាក្យ​សន្យា ជា​ជ័រ​កាវ​ដែល​ជួយ​​​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​រឹង​មាំ ហើយ​ក៏​បាន​សង់​គ្រឹះ​នៃ​សេចក្តី​ស្រឡាញ់  និង​ការ​ទុក​ចិត្ត។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​របស់​សាវ័ក​ពេត្រុស ពេល​ដែល​គាត់​សរសេរ​ក្នុង​សំបុត្រ​របស់​គាត់​ថា ព្រះ​បន្ទូល​សន្យា​របស់​ព្រះ ជួយ​ឲ្យ​យើង​អាច “មាន​ចំណែក​នៅ​ក្នុង​និស្ស័យ​របស់​ព្រះ”(២ពេត្រុស ១:៤)។ ពេល​យើង​ជឿ​ព្រះ​ ដោយ​ផ្អែក​លើ​ព្រះ​បន្ទូល​ទ្រង់ ពោល​គឺ​ជឿ​អ្វី​ដែល​ទ្រង់​មាន​បន្ទូល​អំពី​ព្រះ​អង្គ​ទ្រង់ និង​អំពី​យើង នោះ​មាន​ន័យ​ថា យើង​កំពុង​បើក​ចិត្ត​ចំហរ សម្រាប់​ឲ្យ​ទ្រង់​បង្ហាញ​បំណង​ព្រះ​ទ័យ​ចំពោះ​យើង។ ការ​នេះ​ក៏​បាន​ផ្តល់​ឱកាស ឲ្យ​ទ្រង់​បង្ហាញ​ភាព​ស្មោះ​ត្រង់ ពេល​ដែល​យើង​ទុក​ចិត្ត​ដោយ​គ្មាន​សង្ស័យ ចំពោះ​ព្រះ​បន្ទូល​ទ្រង់។ ខ្ញុំ​សូម​អរ​ព្រះ​គុណ​ព្រះអម្ចាស់ ដែល​បាន​ប្រទាន​ព្រះ​បន្ទូល​សន្យា​ជា​ច្រើន…

ហេតុ​ផល​ទាំង​១​០​យ៉ាង ដែល​ត្រូវ​ជឿថា​ ព្រះ​ពិត​ជា​មាន​មែន

តើព្រះ​ពិត​ជាមា​ន​មែ​ន​ឬ​? មានម​នុ​ស្ស​ជា​ច្រើន​​អះ​អាង​ថា​ ​ខ្លួន​មិ​នជឿ​ទេ​ថា ព្រះ​ពិត​ជា​មា​នមែ​ន​​ តែពួ​ក​គេ​គ្មា​ន​ភ​ស្តុតាង ដើម្បី​បញ្ជាក់​ថា ព្រះ​ពិត​ជា​មិ​ន​មាន​មែន​ ដូច​ការ​អះ​អា​ង​រ​ប​ស់​​ខ្លួ​ន​ឡើយ។ ទន្ទឹ​មនឹ​ង​នោះ​ ក៏​មាន​អ្នក​ខ្លះ​មិនដឹង​ច្បាស់​ថា ព្រះមា​ន​ពិត​មែន​ ឬ​អត់​នោះឡើ​​យ។ ទោះជា​យ៉ាង​ណា​ក៏​ដោ​យ តើមា​ន​ភ​ស្តុតាងប​ញ្ជា​ក់​ថា ព្រះ​ទ្រង់​ពិតជា​មាន​មែន ហើយ​ព្រះ​អ​ង្គកំពុង​តែមា​ន​ព្រះ​ជន្មរស់នៅ​ឬទេ? ខិត​ប័ណ្ណ​នេះនឹងប​ង្ហា​ញ​លោក​អ្នក នូវ​ហេតុផ​ល និង​ភស្តុតាង​យ៉ាងប្រុង​ប្រយ័ត្ន ដើម្បី​បញ្ជាក់​ថា ព្រះ​ទ្រ​ង់ពិត​ជាមា​នមែ​ន មិន​តែប៉ុ​ណ្ណោះ ខិត​ប័ណ្ណ​នេះ ថែមទាំ​ង​ប្រា​ប់​យើង ពីមូ​ល​ហេ​តុដែ​លយើ​ង​ត្រូវ​ទទួលជឿ​ព្រះ​អង្គ​ផង​ដែរ។

សេចក្តីស្រឡាញ់ដ៏ពិត

ក្នុង​ពិភព​លោក​នេះ​ សេច​ក្តីស្រ​ឡាញ់​ជា​ពាក្យ​ដែ​ល​មនុ​ស្សបា​នឲ្យ​និ​យម​ន័យ​ខុ​សៗ​គ្នា​ ដូច​នេះ តើធ្វើ​ដូ​ច​ម្តេច​ ឲ្យយើ​ង​អាច​ដឹ​ង​ថា សេចក្តី​ស្រ​ឡាញ់​នោះ​ជា​សេចក្តីស្រ​ឡាញ់​​ពិត​? ក្នុង​សៀវភៅនេះ លោក​ប៊ីល ក្រោដឺរ(Bill Crowder) ដែល​ជា​​អ្ន​ក​និ​ពន្ធ បានលើ​ក​យ​​ក​​ប​​ទ​គម្ពីរ ១កូរិនថូស ១៣:៤-៨ ដើម្បី​បង្ហា​ញនូ​វ​អ​ត្ថន័​យ​ដ៏ល្អ​បំផុ​ត​ នៃសេ​ចក្តី​ស្រឡាញ់ដ៏​ពិ​ត​ តាម​បំណង​ព្រះ​ទ័យ​ព្រះ​គ្រី​ស្ទ។​ ​យើងនឹង​បា​នស្វែ​ង​យ​ល់ អំពី​សេចក្តី​ស្រឡាញ់​ដែល​ធន់​នៅ គ្រប់​កាលៈ​ទេសៈ​​ ពេល​ដែល​យើង​បើ​កចិ​ត្ត​ទទួ​លសេ​ចក្តី​ស្រឡាញ់ដ៏​ស្ថិ​ត​ស្ថេរ​របស់​ព្រះ។

ចូរយើងអធិស្ឋាន

យើង​ប្រហែលជា​ច​ង់​ទំ​នាក់ទំ​ន​ង​ជា​មួ​យព្រះ​ណា​ស់​ តែជួ​នកា​ល​ យើង​ពិបា​ក​នឹ​ង​រ​​កពាក្យអធិ​ស្ឋាន ដើម្បី​បង្ហា​ញ​ចេ​ញនូ​វ​អា​រ​ម្មណ៍ ដែលមា​ន​ក្នុង​ចិ​ត្ត​យើ​ង។ ក្នុង​សៀ​វ​ភៅ ចូរ​យើង​អធិស្ឋាន ​ យើង​អា​ច​រៀនអ​ធិស្ឋា​ន​តាម​លំ​នាំ​ ដែល​អ្នក​និពន្ធ បានដ​ក​ស្រង់​ចេ​ញ​ពី​ព្រះ​គម្ពីរ ដែលជា​ការ​អធិ​ស្ឋានរ​បស់​តួ​អង្គ​សំ​ខា​ន់​ៗ ​ក្នុ​ង​ព្រះគ​ម្ពី​រ ​ដើ​ម្បី​បង្ហា​ញ​យើ​ង ​ពីរបៀ​ប​ដែល​យើ​ង​អាច​​ប្រើព្រះប​ន្ទូល​ព្រះ ​ដើម្បី​និយា​​យ​ទៅ​​កា​​ន់​ព្រះ​អង្គ​ ក្នុងគ្រ​ប់កា​លៈ​ទេសៈ​ទាំ​ង​អស់​នៃ​​ជីវិត។ សៀវភៅនេះ​រំឭ​ក​យើង​ថា​ “ព្រះ​អង្គ​ស​ព្វ​ព្រះ​ទ័យ​នឹ​ង​ប្រ​ទាន​ព​រ​ដល់​យើ​ង​ ហើយនាំ​យើ​ង​ចូល​ជិត​ព្រះ​អ​ង្គ ដោយសេ​ចក្តី​ស្រ​ឡាញ់ ដែល​នាំ​ឲ្យ​វិ​ញ្ញាណទាំ​ងឡា​យ​មា​ន​ជីវិ​ត​ជា​ថ្មី​” ហើយ​សៀវភៅនេះ​ក៏​បា​នលើ​ក​ទឹក​ចិ​ត្ត​យើ​ង ឲ្យចូ​ល​ទៅ​ជិ​តព្រះ​អ​ង្គ​ ដោយ​ការសរសើរ​ដំកើង និង​ទូលអ​ង្វ​រ។

ក្នុងព្រះវត្តមានព្រះអង្គ

ជួន​កាល ការ​ជា​ប់​រវ​ល់​នឹង​ស​កម្មភា​ព​ប្រ​ចាំថ្ងៃ​ អាច​ធ្វើ​ឲ្យ​យើង​មិន​សូវ​មា​ន​ពេលប្រកប​ជា​មួយ​ព្រះ។ ក្នុងសៀ​វភៅ​នេះ​ លោក​អ្នក​អា​ច​ស្វែ​ងយល់​ អំពី​របៀ​ប​ចំ​ណាយពេ​ល​អា​នព្រះ​គ​ម្ពី​រ និ​ងអ​ធិស្ឋាន ឲ្យ​បានទៀ​ង​ទា​ត់​ ដើម្បី​រក្សា​ពេ​ល​ណា​ត់​ជួ​ប​ជាមួ​យ​ព្រះ​អ​ង្គ​ជា​ប្រ​ចាំថ្ងៃ​ តាម​លំ​នាំដែ​លអ្ន​កនិ​ពន្ធ​​​បា​ន​បង្ហា​ញ​​ក្នុង​​ទំ​ព័​​រ​សៀ​វភៅ​​​នេះ។ លោក​អ្នក​នឹ​ង​បាន​ដឹ​ង​ថា​ ការចំ​ណាយ​ពេល​ស្ងា​ត់​ស្ងៀម​ជាមួ​យ​ព្រះ​ ជា​ឱកាស​ត​ភ្ជាប់​ទំនា​ក់​ទំន​ង​ឡើ​ង​វិ​ញ ជាមួ​យព្រះ​នៃ​ព្រះគុណ ដែលកំ​ពុង​រង់​ចាំ​យើង​ចំ​ណាយ​ពេល​ជាមួ​យ​ព្រះ​អ​ង្គ។

ការស្រេកឃ្លានខាងវិញ្ញាណ

សៀវ​​​ភៅ ការ​ស្រេក​ឃ្លា​ន​ខា​ងវិ​ញ្ញាណ គឺ​ជា​កូន​សៀវភៅ​​​សម្រា​ប់​​អាន​ប្រ​​ចាំ​ថ្ងៃ​ រយៈពេល៣០​ថ្ងៃ ដែលត្រូ​វ​បានរៀ​បចំ​មក ជា​ពិសេស​សម្រាប់អ្ន​ក​ដែល​មិ​ន​ទាន់​ស្គា​ល់​ព្រះ ឬ​អ្នក​ជឿថ្មី​ ដែល​ចង់​ស្វែង​រក​ការ​ស្កប់​ស្កល់​ចិត្ត សន្តិ​ភាព និង​ក្តី​​សង្ឃឹម​ដ៏ពិ​ត​។ អ្នក​មិន​ទាន់​ជឿ​ព្រះជា​ច្រើ​ន មិន​មាន​ព្រះគម្ពីរ​អាន ឬ​ចេះបើ​ក​មើល​ខគម្ពីរ​យោ​ង​ទេ តែពួ​ក​គេ​អាចអា​ន​បទគ​ម្ពីរ​ប្រចាំថ្ងៃ ​ដែល​មាន​ក្នុង​ទំព័រ​សៀវ​ភៅនេះ​ ដែល​ងាយស្រួល​យល់ និង​មាន​អម​ទៅ​ដោ​​យ​​ការដក​ស្រង់​ខគម្ពីរគ​ន្លឹះ​ មា​ន​ការ​ពន្យល់ខ្លី​ៗ។ ​ម្យ៉ាង​

test

test