តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Anne Cetas

អ្នកអាចឈ្នះវាបាន

ពេល​ដែល​ខ្ញុំ​ស្តាប់​កា​រផ្សាយពា​ណិជ្ជក​ម្មតា​ម​វិទ្យុ អំពី​​សិក្ខាសា​លា ដែលនឹ​ង​ម​កដល់​ក្នុង​ពេល​ខាង​មុខ ខ្ញុំមាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ អ្នក​ប្រកាស់​អំពី​សិក្ខា​សាលានោះ​ បាន​មាន​ប្រសា​សន៍ថា “អ្នក​អាច​ឈ្នះ​សេចក្តី​ស្លាប់ ​ជារៀង​រ​ហូត! សូ​ម​ចូល​រួម​សិក្ខាសាលាយើ​ង​ខ្ញុំ នោះ​ខ្ញុំនឹ​ងប​ង្ហាញអ្ន​កពី​របៀប​ឈ្នះ​សេចក្តី​ស្លាប់”។ ពេលនោះ​ ខ្ញុំ​ក៏មានចម្ង​ល់មួ​យ​សន្ទុះ អំពី​ការ​ដែល​អ្នក​ប្រ​កាស់​នោះអះ​អាង​ថា គាត់​អាច​ឈ្នះសេ​ចក្តី​ស្លា​ប់ ដូច​នេះ ខ្ញុំច​ង់​ដឹង​ថា គាត់ឈ្នះ​ដោយ​រ​បៀប​ណា​។ ខ្ញុំគិ​ត​ថា ដំណោះស្រា​យ​របស់​គាត់ ​គឺប្រហែល​ជាកា​រត​មអា​ហា​រ ឬ​ហាត់ប្រា​ណ ឬមួ​យ​យ​ករូប​កាយរ​បស់​យើង​ទៅ​ក្លា​សសេឲ្យ​កក​ទេ​ដឹង។ តែ​បន្ទាប់​ពី​ខ្ញុំស្តាប់​បាន​​​យូរបន្តិច ខ្ញុំក៏​បា​នដឹ​ងថា តាម​ពិត​គាត់និ​យាយ​ថា “អ្នកអា​ចឈ្នះ​ការ​ជាប់​បំ​ណល់​ ជា​រៀង​រ​ហូ​ត!”សោះ។​

ទោះ​ជាយ៉ា​ង​ណាក៏ដោ​យ យើង​មាន​ដំ​ណឹង​ដ៏​អ​ស្ចារ្យបំផុត​មួយ ដែល​ថា យើងអាច ឈ្នះ​សេចក្តី​ស្លា​ប់ ព្រោះ​ព្រះយេស៊ូវ​បានស​ងបំ​ណុ​លនៃ​អំ​ពើបា​បយើ​ង​ហើយ!(១កូរិនថូស ១៥:៥៥-៥៧)។ បំណុល​នៃ​អំពើបា​បរ​ប​​ស់យើ​ង បាន​កាត់​ផ្តា​ច់យើ​ង​ចេ​ញពី​ព្រះ​ តែ​ព្រះយេ​ស៊ូវបា​នព្រ​ម​លះ​បង់​ព្រះជន្ម​ទ្រង់ ​ដោយសុ​គត​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​បង់​ថ្លៃ​ សម្រាប់​ការ​អ្វីដែ​លយើ​ងបា​ន​ជំ​ពាក់​នោះ។ ពេល​ដែល​នាង​ម៉ា​រា អ្នក​ស្រុក​ម៉ា​ក់ដា​ឡា និង​នាង​ម៉ារា​១​ទៀត បានទៅ​មើល​ផ្នូរ​ នៅថ្ងៃ​ទីបី​ ដើម្បីចាក់ប្រេងក្រអូបពីលើព្រះសពទ្រង់ ស្រាប់​តែមា​នទេ​វតា​មួយ​អង្គ​បា​នប្រា​ប់ពួ​ក​គេ​ថា “​ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ ដូច​ជា​ទ្រង់​បាន​មាន​ព្រះបន្ទូល​ទុក”(ម៉ាថាយ ២៨:៦)។ ពួកគេ​​មាន​សេចក្តី​អំណរ​ជា​ខ្លាំង ក៏​រត់​ទៅ​ប្រាប់​ដល់​ពួក​សិស្ស​ទ្រង់។ តែ​កាល​នាង​កំពុង​តែ​ទៅ នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​មក​ជួប​​នាង មាន​ព្រះបន្ទូល​ថា “ចូរមានអំណរឡើង!” (ខ.៩)។ ព្រះយេស៊ូវបានមានព្រះជ​ន្មរ​ស់​ឡើ​ង​វិញ​ហើ​យ ហើយអ្នក​ដើ​រ​តា​ម​ទ្រង់ មាន​ហេតុនឹ​ង​អរ​សប្បាយ។…

មិត្តភ័ក្រដែលអធិស្ឋានឲ្យគ្នាជាប្រចាំ

ខ្ញុំ បានជួបមិត្តភ័ក្រខ្ញុំម្នាក់ឈ្មោះអេនជី(Angie) ក្នុងការញាំ​អាហា​រថ្ងៃ​ត្រង់​ បន្ទាប់ពី​ខា​នជួ​បគ្នាអ​ស់​បី​បួ​នខែ។ មុន​ពេលដែ​លកា​រ​ជួ​ប​ជុំពេ​លនោះ​ចប់​ នាង​ក៏​បា​​ន​ដក​ក្រដាស​មួ​​យស​​ន្លឹ​​កចេញ​មក ដែល​យើ​ងបា​ន​ស​រសេ​រ កាល​ដែល​យើ​ងបា​ន​ជួប​ជុំគ្នាពីលើ​កមុ​ន។ ក្រដាស​នោះ ​ជា​ក្រដាស់​បញ្ជី​សំ​ណូម​អធិ​ស្ឋា​នរ​បស់​ខ្ញុំ ដែល​នាង​បា​ន​អធិ​ស្ឋានឲ្យ​តាំង​ពី​ពេ​លនោះ​ម​ក​។ នាង​ក៏បា​ន​អា​ន​សំណូ​ម​ពរ​ទាំងនោះ​ម្តង​មួយ​ៗ​ ហើយ​សួ​រខ្ញុំ​ ថា​តើព្រះ​បាន​ឆ្លើយ​​តប​​សំណូម​ពរ​អធិស្ឋាន​នោះហើយ​ឬនៅ ​ បើមិ​នទា​ន់​ឆ្លើ​យត​ប​ទេ​   តើ​មា​ន​អ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​នា​ងអធិស្ឋាន ជា​​បន្ថែ​មឬ​ទេ​? បន្ទាប់ម​ក​ យើងក៏​និយា​យគ្នា​ អំ​ពីសំណូមពរ​​អធិស្ឋានរ​​ប​​ស់នាងវិញ​ម្តង។ ពេលដែ​ល​មាន​មិត្ត​ភ័ក្រដែ​លអ​ធិ​ស្ឋាន​​ឲ្យ​ខ្ញុំ​​ ជាប្រ​ចាំដូ​ច​នេះ​ ខ្ញុំមាន​ការ​​លើកទឹក​ចិត្ត​ណា​ស់។

សាវ័កប៉ុល​មា​ន​ទំ​នាក់​ទំ​ន​ង​យ៉ាង​ជិត​ស្និ​ទ្ធ នឹង​ពួក​​ជំនុំដែលគា​ត់​បា​នធ្វើ​កា​រប​ម្រើ​​ ដោយ​អធិស្ឋាន​ឲ្យ​គ្នាទៅ​វិញ​​ទៅមក ដែល​ក្នុង​នោះ​ ក៏រា​ប់ប​ញ្ចូ​លពួ​ក​ជំនុំ​ នៅ​ក្រុង​​ថែស្សា​ឡូ​និ​ចផ​ងដែ​រ។ គាត់បាន​​អរព្រះ​​គុណព្រះ ​សម្រាប់​សេច​ក្តី​ជំនឿ សេចក្តី​ស្រឡាញ់​ និងសេ​ចក្តី​ស​ង្ឃឹម ដែ​លពួ​ក​គេ​មាន ​(១ថែស្សាឡូនីច ១:២-៣)។ លោក​ប៉ុលច​ង់​ទៅជួ​ប​​ពួ​ក​គេ ហើយ​ទូល​សូ​ម​ដ​ល់ព្រះ​ “ទាំងយ​ប់​ទាំ​ងថ្ងៃ​” ដើម្បីឲ្យបានជួ​ប​ពួក​គេសា​រជា​ថ្មី (៣:១០-១១)។ គាត់បានទូល​សូម​ឲ្យព្រះ​ជួយ​ឲ្យ​ពួក​គេ​ “មាន​ការ​រីក​ចម្រើន និងនៅ​ជា​ប់ក្នុ​ង​សេច​ក្តី​ស្រ​ឡា​ញ់រ​វាងគ្នា​នឹ​ង​គ្នា និងម​នុស្សទូទៅ​” (ខ.១២)។ គាត់​ក៏បា​ន​ទូ​លសូមឲ្យ​ចិត្ត​រ​ប​ស់គេ​ ត្រ​ឡប់​ជា​គ្មា​នក​ន្លែ​ង​ប​ន្ទោ​ស​បាន​ នៅ​ចំ​ពោះព្រះ​ (​ខ.១៣)។ ត្រង់​ចំណុច​នេះ ពួកគេ​ប្រា​ក​ដ​ជាមា​នកា​រលើ​ក​ទឹក​ចិ​ត្ត​យ៉ា​ង​ខ្លាំង ពេលដែ​ល​បា​ន​អា​នសំ​បុត្រ​របស់​គាត់ ​ដែលនិយា​យ អំ​ពី​ការ​យ​ក​ចិត្ត​ទុ​ក​ដាក់ និង​កា​រ​អធិ​ស្ឋាន ដែល​គាត់​​មាន​ចំ​ពោះ​ពួកគេ​។ លោក​ប៉ុល​ក៏បា​ន​ដឹង​ផ​ង​ដែ​រ​ថា​ គាត់ក៏​ត្រូវ​កា​​រ​ព្រះ​​​វ​​ត្ត​មា​ន​…

លោកតាបានចាកចេញទៅ

លោក​ឃែន ជាប​ងប្អូ​ន​ជីដូនមួ​យរ​បស់​ខ្ញុំ ដែលបានប្រយុ​ទ្ធនឹ​ង​ជម្ងឺ​មហារីក ដោយ​ចិត្តក្លា​ហាន អស់​រយៈ​ពេល​៤ឆ្នាំ​។ នៅក្នុ​ង​ថ្ងៃ​ចុង​ក្រោយ រប​ស់​គាត់នៅលើ​ផែន​ដីនេះ​ ភរិយា កូនទាំង​ពី​រនា​ក់ និង​ចៅ​របស់​គាត់​បួនប្រាំ​នា​ក់ បាន​ចូលក្នុ​ង​បន្ទ​ប់គាត់ ដើម្បីចំ​ណាយ​ពេលជាមួយគា​ត់ ជា​លើ​កចុ​ង​ក្រោយ​ ព្រម​ទាំង​និយាយ​ពាក្យ​លាគ្នាជា​​ពិសេស​ផង។ ពេលដែ​លពួ​កគេ​ចេ​ញ​ក្រៅប​ន្ទប់​បានមួយស្រ​បក់ គាត់​ក៏បា​នលា​ចាក​លោក​ ទៅនៅ​ជា​មួយ​ព្រះ អស់ក​ល្បជា​និ​ច្ច។ ពេល​ដែល​ក្រុម​គ្រួសា​រគា​ត់បា​ន​ដឹ​ងថា គាត់បា​នផុ​តដ​ង្ហើ​មហើយ ចៅស្រីដែល​មា​ន​វ័យ​ក្មេ​ងរ​បស់គាត់ បានពោ​លពាក្យ​ដ៏ផ្អែមថា​ “លោក​តាបា​នចាក​​​ចេញទៅ យ៉ាងស្ងប់ស្ងាត់”។ ព្រះ​បានគ​ង់​នៅជា​មួ​យលោ​កឃែន ក្នុងជីវិតដែលគាត់រ​ស់​បាន​មួ​យ​ពេល ហើយមួ​យស​ន្ទុះក្រោ​យ​មក វិញ្ញាណរ​បស់​គា​ត់​ក៏​បាន​ទៅ​នៅ​ជាមួ​យ​ទ្រ​ង់ នៅ​ក្នុង​នគរ​ស្ថាន​សួគ៌។

លោកឃែ​នបាន​ធ្វើ​ពា​ក្យប​ណ្តាំ សុំ​ឲ្យ​គេ​​អាន​បទ​គម្ពីរទំនុកដំ​កើង ជំពូក១៦ ក្នុង​ពិធី​រំឭ​ក​អំ​ពី​គា​ត់។ គាត់​មាន​គំនិតយ​ល់​ស្រប​ ចំពោះ​ស្តេច​ដាវី​ឌ​​ ដែល​ជា​អ្នក​និពន្ធ​បទ​គម្ពីរ​នេះ ដែល​បាន​មា​នប្រ​សា​ស​ន៍ថា គ្មាន​ទ្រព្យ​សម្បត្តិ​ណា ដែលមា​នត​ម្លៃ​ជា​ងកា​រមា​ន​ទំនា​ក់ទំ​ន​ង​ផ្ទា​ល់​ខ្លួន ​ ជាមួ​យព្រះ​ឡើ​យ​(ខ.២,៥)។ ស្តេច​ដាវីឌ​មា​ន​ព្រះជា​ទី​ជ្រ​កកោ​ន​រប​ស់​ទ្រង់​ ដូចនេះ ទ្រង់​ក៏​បាន​ជ្រាប​ផ​ងដែ​រ​ថា​ សេចក្តី​ស្លាប់​​មិនបានឆ​ក់យ​ក​ជី​វិ​តអ្ន​ក​ជឿព្រះ​ឡើ​យ។ ទ្រង់​មាន​ប​ន្ទូល​ថា​ “ដ្បិត​ទ្រង់​​មិន​​ទុក​ឲ្យ​ព្រលឹង​ទូលបង្គំ នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ”(ខ.១០)។ ពេលដែ​លលោ​កឃែ​ន ឬអ្នកដទៃ​ទៀត​​ដែលបាន​ទទួ​លព្រះ​យេ​ស៊ូ​វជា​ព្រះ​ស​ង្រ្គោះ​ បា​នលា​ចា​ក​លោក​នេះ​ទៅ​ ព្រះទ្រង់មិ​ន​បាន​បោះ​បង់ចោលពួ​ក​គា​ត់ ដោយ​ឲ្យពួ​ក​គា​ត់ស្លា​ប់​ជា​រៀង​រ​ហូ​ត​ឡើយ។

ដោយសា​រកា​រ​សុ​គត និង​ការ​មា​នព្រះ​ជ​ន្មឡើ​ងវិ​ញ​នៃព្រះ​យេស៊ូវ នោះ​យើង​ក៏​នឹង​បា​ន​រស់ពីស្លាប់​ឡើ​ងវិ​ញ នៅ​ថ្ងៃ​ណាមួ​យ(កិច្ចការ ២:២៥-២៨ ១កូរិនថូស ១៥:២០-២២)។…

ជីវិតដែលល្អបំផុត

កាលពីពីរ​បីស​ប្តា​ហ៍​មុ​ន ខ្ញុំបានធ្វើ​ដំណើ​រ​ទៅ​​រដ្ឋ​ផ្លូរីដា ដើម្បី​ធ្វើជំ​នួញ។ ពេល​ខ្ញុំជិះ​យ​ន្តហោះ​ត្រ​ឡប់​មក​វិញ ខ្ញុំមា​ន​កា​រភ្ញា​ក់​ផ្អើ​ល​ ពេល​ដែល​បា​ន​ឃើ​ញមាន​កៅអីទំនេរ​ជាច្រើ​ន​នៅ​ក្បែរ​​កៅ​អី​រប​ស់​ខ្ញុំ​។ ខ្ញុំ​មាន​អា​រ​ម្ម​ណ៍​ល្អណាស់ ដោយ​សារ​ខ្ញុំ​មិន​ចាំ​បា​ច់​ត្រូវ​អ​ង្គុ​យ​នៅក​ន្លែ​ង​​ចង្អៀតទេ។ ជាងនេះ​ទៅ​ទៀត​ ​នៅជា​ប់កៅអី​រ​ប​ស់​ខ្ញុំ​ មាន​កៅអី​​មួយ​ដែលទ​ទេគ្មា​ន​ម​នុ​ស្ស​អង្គុ​យ​ទៀ​ត! ដូច​នេះ ខ្ញុំអា​ច​គេ​ង​មួយស្របក់​យ៉ាង​ស្រួ​ល។ បន្ទាប់​មក ខ្ញុំ​ក៏បា​ន​នឹ​ក​ចាំអ្ន​ក​ដែល​អង្គុយ​នៅ​កន្លែ​ង​ជិត​ខាង ដែល​មិន​មា​នកៅ​អី​អង្គុ​យ​​ស្រួលដូចខ្ញុំ។ ខ្ញុំក៏បាន​អញ្ជើ​ញម​នុ​ស្ស​បីបួ​ន​នាក់​ទៀ​ត​ ដែល​ខ្ញុំ​ស្គាល់ ឲ្យម​ក​អង្គុ​យ​នៅក​ន្លែង​ដែល​ល្អ​ ជាង​កន្លែ​ងដែ​ល​​ពួកគេកំ​ពុង​អ​ង្គុយ តែពួកគេសុ​ទ្ធ​តែច​ង់​ប​ន្ត​អង្គុ​យនៅ​​កន្លែងរបស់​ខ្លួន​ទៀ​ត​ ដោយសារ​មូ​លហេ​តុ​ផ្សេ​ង​ៗ។ ពួក​គេ​ប្រហែល​ជា​មិ​ន​ច​ង់ពិ​បា​កប្តូ​រ​ក​ន្លែ​ង​អ​ង្គុយ ឬ​មាន​​អារម្មណ៍​ថា កន្លែ​ងដែ​ល​ពួក​គេ​អ​ង្គុយ មិន​មាន​​​បញ្ហា​អ្វី​ទេ។

សម្រាប់យើ​ង​​ដែលជា​អ្ន​ក​ជឿ​ព្រះគ្រី​ស្ទ យើងមា​ន​កា​រអញ្ជើញដែ​លសំ​ខា​ន់ជា​ង​នេះទៀ​ត ដែលយើ​ងច​ង់​ឲ្យអ្ន​ក​ដទៃ​ទទួល ព្រោះ​យើងបា​នទ​ទួ​ល​ជីវិ​ត​ថ្មី​ ក្នុ​ងសេ​ច​ក្តី​ជំនឿ​លើ​ព្រះ​យេ​ស៊ូវ ហើយយើងក៏​ចង់​ឲ្យ​អ្នកដទៃ​មាន​ជីវិ​ត​ថ្មី​ផង​ដែ​រ។ មាន​អ្នក​ខ្លះ​ច​ង់ទ​ទួល​ការ​អ​ញ្ជើញ​នោះ​ តែ​អ្នក​ខ្លះទៀតមិន​ចង់​ទទួ​ល​ទេ។ ក្នុង​បទ​គ​ម្ពី​រយ៉ូ​ហាន ១:៤០ យើង​ឃើញថា​ ​លោក​អនឌ្រេ​បាន​ចាប់​ផ្តើមដើ​រ​តា​ម​ព្រះយេ​ស៊ូ​វ។ ការ​ទីមួយ ដែល​លោ​កអន​ឌ្រេ​បា​នធើ្វ​ ​គឺ​ទៅរ​ក​ប​ង​ប្អូ​នគា​ត់​ គឺលោ​កស៊ីម៉ូន ដើម្បី​អញ្ជើ​ញ​គា​ត់ ​ឲ្យទៅ​ជួប​ព្រះ​យេ​ស៊ូវ ដែល​ជា​ព្រះមែ​ស៊ីផ​ង​ដែរ (ខ.៤១)។ ព្រះ​យេស៊ូវ​​បាន​ប្រ​ទាន​ឲ្យ​ពួ​ក​គេ មាន​ការ​រស់​នៅបែ​បថ្មី​ ​ដោយ​មាន​ការ​ស្គាល់​ទ្រង់ ហើយ​អរ​សប្បាយនឹងព្រះប​ន្ទូ​លស​ន្យា​​​​ដែល​នឹ​ង​ប្រទា​ន​ការ​អ​ត់​ទោ​សបា​​ប (រ៉ូម ៣:២៤) ព្រះវត្តមានគង់នៅជា​មួយជា​រៀ​ងរ​ហូ​ត(ហេព្រើ ១៣:៥) សេចក្តី​សង្ឃឹម (រ៉ូម ១៥:១៣) សន្តិ​ភាព (យ៉ូហាន ១៤:២៧)…

ដូចព្រះយេស៊ូវ

ក្នុង​អំឡុ​ងពេ​ល​នៃ​ក​ម្មវិ​ធីថ្វា​​យប​ង្គំរប​ស់​ក្រុមកុមារ ក្នុង​ព្រះវិហារ​នៅថ្ងៃ​អា​ទិត្យ អ្នក​គ្រូកុ​មារ​បាន​លើ​ក​ឡើង​អំពីក្រឹត្យវិ​ន័យ​ទីមួ​យ នៃក្រឹ​ត្យវិ​ន័យ​ទាំង​ដ​ប់ប្រការ ដែល​បានចែង​ថា “កុំ​​ឲ្យ​​មាន​​ព្រះ​​ឯ​​ណា​ទៀត​​ នៅ​ចំពោះ​អញ​ឲ្យ​សោះ”(និក្ខមនំ ២០:៣)។ គាត់​ក៏បាន​ប្រា​ប់​ក្មេង​ៗ​ពី​របៀបកា​ន់តាម​ក្រឹ​ត្យ​វិន័យមួ​យ​នេះថា​ “មិន​ត្រូវយ​ក​អ្វី ​ជាសំ​ខាន់ជាងព្រះ​ឡើ​យ គឺសូម្បីតែស្ក​រគ្រា​ប់​ កិ​ច្ចកា​រ​សាលា​ និងវីដេអូហ្គេមក៏​ដោយ​”។​ គាត់​បាន​ប្រាប់ពួក​គេថា​ ការ​យក​ព្រះជា​ទីមួយ គឺមា​នន័​យថា​ យើងត្រូ​វយ​ក​កា​រ​អា​នព្រះ​​​គម្ពីរ និង​ការអធិស្ឋាន ជាសំ​ខាន់​ជាង​កា​រ​អ្វី​ផ្សេ​ង​​ទៀត។ មាន​ក្មេង​​ម្នាក់ដែលធំ​ជា​ង​គេ​ នៅ​ក្នុ​ងថ្នា​ក់​បា​ន​ឆ្លើយ​ត​ប ដោយ​សំណួរដែលគួ​រឲ្យ​យើ​ង​គិត​ពិ​ចារ​ណា​។ នាងបា​នសួ​រ​ថា​ តើ​កា​រ​ធ្វើជាគ្រីស្ទប​រិស័​ទ គឺ​ជាកា​រ​កា​ន់តា​ម​ក្រឹ​ត្យវិ​ន័​យ ឬ​ជា​ការអនុញ្ញាត​ឲ្យ​ព្រះធ្វើ​ការ​ទ្រ​ង់ នៅ​ក្នុងគ្រ​ប់ផ្នែ​កទាំ​ង​អស់​នៃ​ជីវិត​យើង?

ជួន​កាល យើង​មាន​ការ​យ​ល់ច្រ​ឡំ ដោយ​គិ​ត​ថា ព្រះ​គ​ម្ពីរ​​គ្រា​ន់តែ​ជា​សៀវ​ភៅ​ក្រឹត្យ​វិន័យ​។ ជាការពិ​តណា​ស់ ការ​ស្តាប់​ប​ង្គាប់​ព្រះ​(យ៉ូហាន ១៤:២១) និង​ការចំ​ណា​យពេ​ល​ជា​មួ​​យ​ទ្រង់ គឺជាកា​រ​សំ​ខាន់ តែមិន​មែ​ន​ដោយ​សារ​យើង​ ត្រូវ​តែធ្វើ​ជាអ្នកកា​ន់តា​មក្រឹ​ត្យវិន័យ​នោះឡើ​យ។ ព្រះ​យេស៊ូវ និង​ព្រះវ​របិតាមាន​ទំនាក់ទំ​នង ដែ​លស្រ​ឡាញ់គ្នា​ទៅវិ​ញទៅ​ម​ក។​ ពេល​ដែល​យើងមានទំ​នាក់ទំ​ន​​ងជា​មួ​យព្រះ យើងច​ង់ចំ​ណា​យពេ​ល​ជាមួ​យ​ទ្រ​ង់ ហើ​យ​ស្តា​ប់ប​ង្គា​ប់​ទ្រង់ ដើម្បី​ឲ្យយើង​មាន​លក្ខ​ណៈកា​​ន់តែ​ដូ​ច​ព្រះយេ​ស៊ូវ។​ លោ​កយ៉ូ​ហា​ន​បា​នមា​ន​ប្រ​សាស​​ន៍ថា​ “អ្នក​​ណា​ដែល​​ថា​ខ្លួ​ន​​​នៅ​ក្នុង​ទ្រង់ នោះ​ត្រូ​វ​​តែ​​ប្រ​ព្រឹត្ត​​​ដូច​​​ជា​ទ្រង់​ដែរ”(១យ៉ូហាន ២:៦)។ ទ្រង់​ជាគំ​រូ ដែល​យើងអា​ច​យ​កត​ម្រា​ប់តា​ម។

បើសិនជា​យើង​ច​ង់​ដឹង​ពី​របៀ​បបង្ហាញ​សេចក្តី​ស្រ​ឡាញ់ របៀបប​ន្ទា​បខ្លួ​ន របៀប​មាន​​ជំនឿ ឬរបៀបដា​ក់អទិ​ភា​ព សូម​យើង​ស​ម្លឹ​ងមើ​លទៅ​ព្រះយេ​ស៊ូវ ហើយ​ធ្វើ​តាម​បំ​ណ​ងព្រះ​ទ័យ​ទ្រង់​ចុះ។–Anne Cetas

 …

មានអំណាច

ពេល​ដែល​គ្រូពេ​ទ្យបាន​ពិ​និ​ត្យ​រ​ក​ឃើញថា បង​ស្រីរបស់ខ្ញុំ​មាន​ជ​ម្ងឺ​មហា​រីក ខ្ញុំក៏​បាន​ប្រាប់មិត្តភ័​ក្រ​ខ្ញុំ ឲ្យអធិស្ឋាន​ឲ្យ​គា​ត់។ ពេលដែ​ល​គា​ត់ចូ​លប​ន្ទ​ប់វះ​កាត់ យើង​បា​ន​អធិ​ស្ឋានសូ​ម​ឲ្យ​គ្រូពេទ្យ​វះ​កាត់ មាន​លទ្ធ​ភាពសម្អាត​ដុំម​ហារីក​នោះ​ ចេញ​ពីខ្លួ​ន​គា​ត់ ដើម្បី​កុំ​ឲ្យ​គា​ត់​ត្រូវឆ្លងកាត់​កា​រចា​ក់​ថ្នាំ​គី​មី ឬបា​ញ់កាំ​រ​ស្មី​ឡើ​យ​។ ហើយ​ព្រះ​ក៏​បានឆ្លើ​យ​តប​តា​ម​សេ​ចក្តី​អ​ធិ​ស្ឋាន​រ​ប​ស់​យើ​ង! ពេល​ដែល​ខ្ញុំផ្សព្វផ្សា​យដំ​ណឹង​នេះ​ទៅ​ មាន​មិត្ត​ភ័​ក្ររ​ប​ស់​ខ្ញុំម្នា​ក់​បា​នមានប្រសាស​ន៍​ថា “ខ្ញុំ​មាន​ការ​សប្បា​យ​ចិ​ត្តណា​ស់​ ដែល​ការ​អធិស្ឋា​នរ​បស់​យើង​មា​ន​អំណា​ច​ប្រោ​ស​ឲ្យ​ជា”។ ខ្ញុំ​ក៏​បាន​ឆ្លើយតប​ថា​ ​“ខ្ញុំ​សូម​ព្រះ​គុណ​ព្រះ​ ដែ​ល​បាន​ឆ្លើ​យត​​ប តាមការអ​ធិស្ឋា​ន​រ​បស់​យើ​ង​ ​លើ​កនេះ”។​

សាវ័កយ៉ា​កុ​ប​បាន​មា​ន​ប្រសា​ស​ន៍​ថា​ “សេចក្តី​​ទូ​​ល​​អង្វរ​ដ៏​អស់​ពី​​​ចិ​ត្ត​​រ​បស់​មនុស្ស​សុចរិត នោះ​ពូកែ​ណាស់”(យ៉ាកុប ៥:១៦)។ ត្រង់ចំ​ណុច​នេះ​ តើ​ការដែ​ល​សា​វ័ក​យ៉ា​កុ​ប​ប្រើ​ពាក្យ “​អស់ពីចិត្ត” និង “មនុស្សសុចរិត” មានន័យ​ថា​ កាលណា​យើ​ងអ​ធិស្ឋានកា​ន់​តែ​ខ្លាំ​ង ឬ​កាលណា​មាន​ម​នុស្ស​កា​ន់​តែច្រើ​ន​ជួយ​អ​ធិ​ស្ឋាន​ឲ្យ​យើ​ង នោះយើ​ង​នឹង​កា​ន់​តែងា​យ​ទ​ទួល​កា​រ​ឆ្លើយតបពីព្រះ​ឬ​? ​ព្រះបាន​ឆ្លើ​យ​តប​ចំ​ពោះខ្ញុំ​ ​ដោយច​ម្លើយ​ថា​​​ “ទេ” និង “រង់ចាំ” ជា​ច្រើន​ដ​ង​មកហើយ បាន​ជា​ខ្ញុំច​ង់​សួរ​ដូ​ច​នេះ។

ការ​អធិ​ស្ឋានមា​ន​អំ​ណាច​ណា​ស់​ តែ​មាន​ចំណុ​ច​ដែ​លយើ​ង​ត្រូ​វយ​ល់​។ យើង​បាន​​ទទួលការបង្រៀន​ ឲ្យ​មាន​ជំ​នឿ ឲ្យទូ​លសូ​មឲ្យ​អ​ស់​ពី​ចិត្ត​ និ​ង​ដោយ​ចិ​ត្ត​ក្លា​ហាន​ ឲ្យ​អ​ត់ធ្ម​ត់​ ឲ្យចុះចូ​ល​នឹង​បំណ​ងព្រះទ័យទ្រង់។ ប៉ុន្តែ ព្រះបានឆ្លើ​យ​ត​ប​ការ​អ​ធិ​ស្ឋាន តាម​ប្រាជ្ញា​រ​ប​ស់​ទ្រ​ង់ ហើយ​ការ​ឆ្លើយត​ប​រប​ស់​ទ្រ​ង់ គឺ​តែ​ង​តែ​ល្អ​ជា​និ​ច្ច​។ ខ្ញុំ​គ្រា​ន់​តែច​ង់​អ​រព្រះ​គុ​ណ​ព្រះ ​ដែលស​ព្វ​ព្រះ​ទ័យ​នឹង​ស្តាប់ឮ​ពា​ក្យយើ​ង​អធិ​ស្ឋា​នចេ​ញ​​ពី​ចិត្ត ហើ​យទោះ​បី​ជា​ទ្រង់​ឆ្លើ​យត​ប​ យ៉ា​ងដូ​ច​ម្តេចក៏​ដោ​យ ក៏ទ្រង់នៅ​តែ​ល្អជា​និ​ច្ច។

ខ្ញុំចូលចិត្ត​ប្រសាសន៍របស់លោក អូលេ…

ពាក្យផ្អែមល្ហែម

លោក​ស្កុត(Scott) តែង​តែ​កោត​សរសើរ​ទំនាក់​ទំនង​រវាង​លោក​ឃែន(Ken) និង​អ្នក​ស្រី​ហ្វីលីស(Phyllis) ដែល​ជា​ឪពុក​ម្តាយ​ក្មេក​របស់​គាត់។ ហេតុ​នេះហើ​យ​បាន​ជា នៅថ្ងៃ​មួ​យ គាត់​ក៏​បាន​សួរ​ពួក​គា​ត់ អំពី​​ កក្តា​​ដែល​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​របស់​អ្នក​ទាំង​ពីរ មាន​ភាព​​ល្អ​​ប្រសើរ​​ដូ​ច​​នេះ។ លោក​ឃែន​ក៏បា​ន​ប្រាប់​គាត់​ថា “ទំនាក់​ទំនង​ប្តី​ប្រពន្ធ​ចាំ​បាច់​ត្រូវ​មាន​ភាព​ផ្អែម​ល្ហែម​ជា​និច្ច!” មិត្ត​ភ័ក្ររ​បស់​ខ្ញុំ​ម្នាក់​ បាន​សរសេរ​សំបុត្រ​មក​កា​ន់​ខ្ញុំ និង​ប្តី​របស់​ខ្ញុំ ព្រមទាំង​មិ​ត្ត​ភ័ក្រ​ដទៃ​ទៀត ហើយ​គាត់​ចូល​ចិត្ត​សរសេរ​នៅចុ​ងប​ញ្ចប់​នៃសំ​បុត្រ​ថា “សូម​កុំភ្លេច​ធ្វើ​ល្អចំ​ពោះ​គ្នា​ទៅ​វិញ​ទៅ​មក”។

យោបល់​ដ៏ប្រ​សើររ​បស់​អ្ន​ក​ទាំង​ពី​រ គឺ​សុទ្ធ​តែ​បាន​លើក​ទឹក​ចិត្ត​ប្តី​ប្រពន្ធ ឲ្យ​ធ្វើ​ល្អចំ​ពោះគ្នា​ទៅ​វិញ​ទៅ​​មក​ជា​និច្ច។ ភាព​តប់​ប្រមល់​ដែល​មា​ន​ជាប្រ​ចាំ​ថ្ងៃ ងាយ​នឹ​ង​ធ្វើ​ឲ្យ​យើង​មាន​ការ​ធុញ​ទ្រា​ន់ ឬ​ខឹង​នឹ​ងប្តីប្រ​ពន្ធរ​បស់​យើ​ង ​និង​អ្នក​ដទៃ។ ពោល​គឺ​យើង​ងាយ​នឹង​​មាន​អារម្មណ៍​រំខាន ឬ​រិះ​គន់​កំហុស​តូ​ចៗ​។ យើង​ងាយ​នឹង​និយាយ​ពាក្យ​សម្តី​កាច​ៗ ឬ​ពាក្យ​វាយ​ប្រហារ ដោ​យគ្មា​ន​ការ​ពិចារ​ណា​។

កណ្ឌ​សុភា​សិត​បាន​បង្រៀន​យើង អំពី​របៀប​ប្រើពា​ក្យ​សម្តី​ទៅ​កាន់​អ្ន​ក​ដទៃ។ បទ​គម្ពី​រ​នេះ​បាន​ចែង​ថា “អ្នក​ណា​ដែល​រក្សា​មាត់​នឹង​អណ្តាត​ខ្លួន នោះ​ក៏​រក្សា​ព្រលឹង​ខ្លួន​ឲ្យ​រួច​ពី​ទុក្ខ​ព្រួយ​ដែរ”(២១:២៣)។ ហើយ​មាន​កា​រដា​ស់​តឿន​ដូច​ជា “ទោះ​ទាំង​សេចក្តី​ស្លាប់ ហើយ​នឹង​ជីវិត​ក៏​នៅ​ក្នុង​អំណាច​នៃ​អណ្តាត​ដែរ”(១៨:២១) ហើយ “មាន​គេ​ដែល​ពោល​ពាក្យ​ឥត​បើ​គិត ដូច​ជា​ចាក់​ដោយ​ដាវ តែ​សំដី​របស់​មនុស្ស​ប្រាជ្ញ​ជា​ថ្នាំ​ផ្សះ​វិញ”(១២:១៨)។ ពេល​ដែ​ល​លោក​ឃែន​ឲ្យ​យោបល់​​ទៅ​លោក​ស្កត់​ថា “ត្រូ​វ​មាន​ភាព​ផ្អែ​មល្ហែម​ជានិ​ច្ច” នោះ​ខ្ញុំក៏​បាន​នឹក​ឃើ​ញប​ទគ​ម្ពីរ​សុភា​សិត ១៦:២៤ ដែល​ចែង​ថា “ពាក្យ​​សំដី​ពីរោះ នោះ​ធៀប​ដូច​ជា​សំណុំ​ឃ្មុំ ក៏​ផ្អែម​ដល់​ព្រលឹង ហើយ​ជា​ថ្នាំ​ផ្សះ​ដល់​ឆ្អឹង​ផង”។

ឱ​ព្រះអ​ម្ចាស់​អើ​យ សូម​បំពេញ​ចិត្ត​ទូល​ប​ង្គំ ដោយ​ពាក្យ​សម្តី​ដែល​នឹ​ងនាំ​ព្រះ​​ពរ ដល់​អ្នក​ដទៃ​នៅ​ថ្ងៃនេះ​។—Anne Cetas

ដោយសារសេចក្តីស្រឡាញ់

ឆ្នាំ​មុន ខ្ញុំ​បាន​ទទួល​​អំណោយ​ថ្ងៃ​បុណ្យ​ណូអែល​ដ៏​ស្រស់ស្អាត ដែល​មាន​ដូច​ជា ខោជើ​ង​វែង​សម្រាប់​ជិះ​ស្គី ខ្សែ​ដៃ និង​ឧបករណ៍​​​អានសៀវ​ភៅអេ​ឡិច​ត្រូនិ​ច។ តែ​អំ​ណោយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំមា​នអំ​ណរ​បំផុត គឺ​អំណោយ​នៃ​ពេល​វេលា ដែល​បាន​ចំណាយ ក្នុង​សកម្ម​ភាព​ដែល​មាន​ដូចជា ការ​លេង​​ជា​មួយចៅៗ​រ​បស់​ប​ង​ប្អូន​ខ្ញុំ ដែល​មក​ពី​រដ្ឋ​ផ្សេង ការនាំ​ក្មួ​យស្រី និង​ប្តីរ​បស់​នាង ព្រម​ទាំង​កូន​ស្រីដែលមា​នអា​យុ១៨​ឆ្នាំរបស់​ពួក​គេ ទៅចូ​ល​រួម​កម្ម​វិធី​បុណ្យណូ​អែល​នៅ​ព្រះវិហារ​ ​ការ​ទៅ​សួរសុ​ខ​ទុក្ខ​អ្នក​ធ្លា​ប់​ធ្វើកា​រ​ជា​មួយ​គ្នា ដែល​បាន​ចូល​និវត្តន៍ និង​ភរិយា​របស់​គាត់ ដែល​កំពុង​មាន​បញ្ហា​សុខ​ភាព ហើយការ​​អ​ប​អរ​រដូវ​កាល​នៃ​បុណ្យ​ណូអែល ជា​មួ​យ​មិត្ត​ភ័ក្រដែល​បាន​រាប់​អាន​គ្នា តាំង​ពី​យូរ ព្រមទាំង​ការអានរឿង​បុណ្យ​ណូ​អែល ជា​មួយ​មនុស្ស​ជា​ទី​ស្រ​ឡាញ់។ ទាំង​នេះសុ​ទ្ធ​តែ​ជា​អំណោយដ៏​ពិ​សេស​ៗ ដោយ​សារ​សេចក្តី​ស្រឡាញ់​ដែល​មា​ន​ចំពោះ​គ្នា​ទៅវិ​ញ​ទៅ​មក។

​ព្រះ​វ​រ​បិតាទ្រង់​​បាន​​ប្រ​ទាន​អំណោយមួ​យ ​ដ​ល់​លោកិយ​នេះ កាល​ពី​ជាង​ពី​ពាន់​ឆ្នាំ​មុន ដោយ​សារ​សេចក្តី​ស្រឡាញ់​របស់​ទ្រ​ង់។ អំណោយ​នោះ​ជា​អង្គ​ព្រះ​យេស៊ូវ ដែល​ទ្រង់​បាន​ប្រសូត្រ រួ​ចរុំ​​​នឹង​សំពត់​ផ្តេក​​ក្នុង​​ស្នូក(លូកា ២:៧)។ អ្នក​គង្វាលក៏​​បាន​ដឹង​ថា ទ្រង់​ជា​អំណោយ​ដ៏​អស្ចារ្យ ដោយ​សារ​ពួ​កទេ​វតា​បាន​ប្រកាស​​ប្រា​ប់ពួ​កគេ​ អំពី​ការ​ប្រសូត្រ​របស់​ទ្រង់ ​ពេលដែលពួកគេ​កំពុង​នៅក្នុង​ទី​វាល នៅ​ពេល​​​​កណ្តាល​​អាធ្រាត(ខ.៨-១៤)។ ពួក​គេ​បាន​ប្រញាប់​ទៅ​មើលទ្រង់ ហើយ​ក៏​ទៅ​រ៉ាយ​រ៉ាប់​ប្រាប់​អ្នក​ដទៃ​ទៀ​ត ឲ្យ​បាន​ដឹង​អំពី​អំណោយ​ដ៏​អស្ចារ្យ​នេះ​ដែរ(ខ.១៦-១៧)។ ប៉ុន្តែ ក្រោយ​មក មាន​មនុស្ស​ជា​ច្រើន​បា​ន​បដិសេធ​ទ្រង់ ហើយ​ទ្រង់​ក៏​បាន​សុគត​លើ​ឈើឆ្កា​ង ដើម្បី​លោះ​បាប​យើង រួច​ត្រូ​វគេ​ប​ញ្ចុះក្នុ​ងផ្នូ​រ។ តែបីថ្ងៃ​​ក្រោយ​មក ទ្រ​ង់បា​ន​មាន​ព្រះជន្មឡើងវិញ ទ្រង់យាង​​បាន​ចេញ​ពីផ្នូ​រ ហើយ​បាន​ប្រទានសេចក្តី​សង្រ្គោះដ​ល់​អស់​អ្នក​ដែល​ទទួល​ទ្រង់​។

ទូល​បង្គំសូម​អ​រព្រះ​គុ​ណ​ទ្រង់ សម្រាប់​អំណោយ​ដែល​ទ្រង់​បាន​ប្រទាន ដោយ​សារ​សេច​ក្តី​ស្រឡាញ់។—Anne Cetas

ការពិពណ៌នារបស់ព្រះ

ពេល​ខ្ញុំ​អានសេ​ចក្តី​អធិ​ស្ឋាន​រប​ស់​ក្មេ​ង​ៗ ​ខ្ញុំអា​ច​ដឹង​ថា ពួក​គេ​គិ​ត​អ្វី​ខ្លះ​អំពីព្រះ។​ កាល​ពី​ពេល​ថ្មី​​ៗ​នេះ ខ្ញុំបា​នអា​ន​សេ​ច​ក្តីអ​ធិស្ឋាន​ពីរ ដែលមា​ន​ដូ​ច​តទៅ:

“ឱ​ព្រះអ​ង្គ​អើ​យ តើកា​រ​ដែ​ល​ទ្រង់​ជា​ព្រះ​ដែ​ល “ច្រ ណែន​​​” មាន​ន័យ​យ៉ាង​ដូ​ច​ម្តេ​ច?​ ទូល​បង្គំ​គិ​ត​ថា​ទ្រង់​មា​ន​អ្វីៗ​ទាំង​អ​ស់​ហើ​យ​ ហេតុ​អ្វី​បាន​ជា​ទ្រ​ង់​ច្រណែន?

“ទូល​បង្គំ​មិ​ន​ដែ​ល​គិ​ត​ថា ​ពណ៌​លឿ​ង​គូ​នឹង​ពណ៌​ស្វាយ​ឡើយ តែពេ​ល​ទូល​ប​ង្គំ​ឃើ​ញ​ថ្ងៃ​លិច ដែ​លទ្រ​ង់​បាន​បង្កើ​ត កា​លពី​ថ្ងៃ​អ​ង្គារ ទើ​បទូ​ល​ប​ង្គំដឹ​ង​ថា​ ពេល​ពណ៌​ទាំង​ពីរ​នៅទ​ន្ទឹ​មគ្នា​ ​ពិ​ត​ជា​បង្កើ​ត​ឲ្យ​មា​ន​ទេស​ភា​ព​ស្អាត​ណា​ស់។ ​ វា​ជាកា​រត្រឹ​ម​ត្រូ​វ​ណា​ស់ ​ដែលក្មេ​ងៗ​ទាំ​ងនេះ​បា​ន​គិ​ត​ថា ​ព្រះ​ទ្រ​ង់​ជា​​ម្ចា​ស់ និង​​​ជា​​អ្ន​កប​ង្កើ​​ត​​រ​​បស់ស​ព្វ​សា​រ​ពើរ ជាអ្នក​ដែល​អាច​គូរ​រូប​ថ្ងៃ​លិច​យ៉ាង​ស្រ​ស់​ស្អាត។ ប៉ុន្តែ តើ​ព្រះ​ទ្រង់​បា​នពិ​ពណ៌​នាយ៉ា​ងដូ​ចម្តេ​ច​ខ្លះ​ អំពី​អង្គ​ទ្រង់?

នេះ​ក៏ជា​សំ​ណួរ​ដែល​លោ​ក​ម៉ូសេ​មា​នផ​ង​ដែរ​ ខណៈ​ពេល​ដែ​ល​គា​ត់​រៀប​នឹង​ចាប់​ផ្តើម​ដឹក​នាំរា​ស្រ្តអ៊ី​ស្រាអែល ចូល​ទៅ​ក្នុង​វាល​រហោស្ថា​ន។ គាត់​ចង់​ដឹង​ច្បា​ស់ អំ​ពី​ព្រះវ​ត្ត​មាន និង​​ការ​ដឹកនាំ​រ​ប​ស់​​ទ្រង់​ បាន​ជា​គាត់​សូ​ម​ឲ្យ​ទ្រង់​បើ​កស​ម្តែង​អង្គ​ទ្រង់​(និក្ខមនំ​ ៣៣:១៣,១៨)។ ព្រះទ្រង់ក៏បា​នឆ្លើ​យ​តប ដោយ​យាង​ចុះម​កក្នុ​ង​ពព​ក ហើយ​មាន​បន្ទូល​ថា “យេហូវ៉ា គឺ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះហឫទ័យ​មេត្តាករុណា ហើយ​ទន់​សន្តោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​​សេចក្តី​សប្បុរស និង​សេចក្តី​ទៀង​ត្រង់ ជា​បរិបូរ … ក៏​អត់​ទោស​ចំពោះ​សេចក្តី​ទុច្ចរិត”(៣៤:៥-៧)។ ដូច​នេះ​ ព្រះទ្រង់​ល្អ ហើយ​យុត្តិធម៌។

យើង​ក៏អា​ច​ស្គាល់​ទ្រ​ង់ផ​ង​ដែ​រ ហើ​យអា​ច​ដឹ​ង​ច្បា​ស់​ពី​វត្តមា​នរ​បស់ទ្រ​ង់។ ​ ទ្រង់​បាន​បើក​សម្តែង​​អង្គ​ទ្រង់ នៅ​ក្នុង​កា​រប​ង្កើត​រ​បស់​សព្វ​សា​រ​ពើ និងក្នុ​ង​ព្រះប​ន្ទូ​លទ្រ​ង់។ ពេល​ដែល​យើង​សូម​ឲ្យ​ទ្រង់​បើ​កស​ម្តែ​ង​អង្គ​ទ្រ​ង់​ឲ្យយើ​ង​បា​ន​ស្គាល់…

ក្លិនក្រអូប

ថ្ងៃមួយ លីនដា(Linda) បាន​អញ្ជើញ​ខេធី(Katie) ឲ្យចូលរួ​ម​ពិធី​ជប់លៀ​ង​ក្រុ​ម​យុវជន នៅ​ឯ​ព្រះ​វិហារ។ ពេល​ខេធី​មក​ដល់​ នាង​បា​ន​ដើរ​ចូ​ល​កន្លែ​ង​ធ្វើ​ក​ម្មវិ​ធី ទាំង​ចិត្ត​ថប់​បារម្ភ។​​ នាង​បាន​ខា​ន​ទៅ​ព្រះ​វិហារ តាំង​តែ​ពី​ពេលនាង​នៅតូ​ច ​ហើ​យនា​ង​មិន​ដឹ​ង​ថា នឹង​មាន​អ្វី​ខ្លះ​កើត​ឡើង ​នៅឯពិ​ធីជ​ប់​លៀង​ពេ​លល្ងា​ច នៅ​ថ្ងៃ​បុណ្យ​នៃក្តី​ស្រ​ឡាញ់ ​ដែល​ភាគ​ច្រើ​ន​នៃអ្ន​កចូ​​ល​រួ​ម គឺ​ជា​អ្នក​ដែ​លនា​ង​មិន​ស្គាល់។​ ប៉ុន្តែ នាង​ក៏ចា​ប់​ផ្តើ​ម​មាន​ចិ​ត្តស្ង​ប់​វិញ ពេល​ដែ​លនា​ង​បាន​ឃើញ​កា​ត​ថ្ងៃ​បុណ្យ​ក្តីស្រ​ឡាញ់​ជា​ច្រើន នៅ​ក្នុ​ងចា​ន​របស់​នាង​ ដែល​គេរា​​ល់គ្នា​បា​ន​សរសេរ​ឲ្យ​នាង។ ពួក​គេក៏​បា​ន​សរសេរ​កាត​ជួន​គ្នាទៅ​វិ​ញទៅ​​មក​ផង​ដែរ ប៉ុន្តែ ខេធី​មាន​កា​រ​ប៉ះ​ពាល់​ចិត្ត ដោយសារ​ការ​ដែល​ពួ​ក​គេបា​ន​ធ្វើស​ម្រាប់​នាង​ដែល​គ្រាន់​តែ​ជា​ភ្ញៀវម្នាក់ នៅ​ក្នុង​ក្រុម​របស់​ពួក​គេ។

ខេធី​មាន​អារម្ម​ណ៍ក​ក់​ក្តៅណា​ស់ បាន​ជា​ក្រោយ​មក នាង​ក៏​បាន​ទៅ​ចូល​រួ​មក​ម្ម​វិធី​ថ្វា​យបង្គំ​ព្រះ​ នៅព្រះ​វិ​ហារ តា​ម​កា​រ​អញ្ចើញ​របស់​លីន​ដា។ ​នៅ​ទីនោះ នាង​ក៏ដឹ​ងថា​ ព្រះស្រ​ឡា​ញ់នា​ង ទោះ​បី​ជា​នាង​ជា​មនុ​ស្សមា​ន​បាប​ក៏​ដោ​យ ​ហើយ​នាង​ក៏​បានទ​ទួល​ការ​អ​ត់​ទោស​រ​បស់​ព្រះ​យេ​ស៊ូ​វ។ ក្រុម​យុវជន​បាន​ផ្ត​ល់ឲ្យ​នា​ង​ នូវ​ក្លិន​ដ៏​ក្រអូ​ប​នៃ​ក្តី​ស្រឡាញ់រ​បស់​ព្រះ ហើយ​ព្រះ​ក៏បា​​នបើក​ចំ​ហរ​ចិត្ត​នាង​ ឲ្យ​ទុ​ក​ចិ​ត្ត​លើ​ទ្រង់។

សាវ័ក​យ៉ូហា​នបា​ន​មាន​ប្រសា​សន៍​ថា ​“បើ​​​ព្រះ​បាន​ស្រឡាញ់​យើង​រាល់​គ្នា​ជា​ខ្លាំង​ទាំង​ម៉្លេះ នោះ​ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ”(១យ៉ូហាន ៤:១១)។ គាត់​និយាយ​សំដៅ​ទៅ​លើសេ​ចក្តី​ស្រ​ឡាញ់ ដែល​យើង​ត្រូវ​មាន​ចំពោះ​បង​ប្អូន​ក្នុង​ព្រះគ្រី​ស្ទ ក៏ដូ​ច​ជា​ចំពោះអ្ន​ក​ដែល​មិនទាន់​ស្គា​ល់ទ្រ​ង់ផង​ដែរ។ លោករេយ​ ស្តេដមែន(Ray Stedman)បាន​សរសេរ​ថា “ពេល​ដែល​ក្តីស្រ​ឡាញ់​រប​ស់​ព្រះ​ចែង​ចាំ​ង មក​ក្នុ​ងចិ​ត្ត​រ​បស់​យើ​ង នោះ​យើង​បើក​ចំហរ​ចិត្ត​កាន់​តែ​ខ្លាំង សម្រាប់​អ្នក​ដទៃ ដោយ​អនុញ្ញាត​ឲ្យ​ក្លិន​នៃ​ក្តី​ស្រឡាញ់ បង្កើតចេញ​ទៅ​ ហើយធ្វើ​ឲ្យ​អ្ន​កដែ​ល​នៅជុំ​វិញ​យើង​មានការ​ចាប់​អារម្មណ៍”។ ក្រុម​យុវជ​នបា​ន​ធ្វើយ៉ា​ង​ដូ​ច​នេះឯ​ង​សម្រា​ប់​ខេ​ធីន។

ព្រះ​ទ្រង់​អាចប​ញ្ចេញ​ក្លិន​ក្រអូ​ប​នៃក្តី​ស្រឡាញ់​​របស់​ទ្រ​ង់ តាម​រយៈ​យើ​ងនៅ​ថ្ងៃ​នេះ។—Anne…