ព្រះយេស៊ូវគង់នៅជិត
មានក្មេងអាយុបួនឆ្នាំម្នាក់ ឈ្មោះសាំយូអែល បានសុំម៉ាក់វាចេញទៅលេងខាងក្រៅ បន្ទាប់ពីវាបានញាំអាហារពេលល្ងាចហើយ។ ប៉ុន្តែ កាលនោះ វានៅក្មេងពេក មិនអាចលេងនៅខាងក្រៅម្នាក់ឯងបានទេ ដូច្នេះម្ដាយរបស់វាក៏បាននិយាយថា “ទេ កូនមិនអាចចេញទៅក្រៅតែម្នាក់ឯងបានទេ។ កូនត្រូវចាំម៉ាក់ញ៉ាំរួចសិន ម៉ាក់នឹងទៅជាមួយកូនដែរ”។ វាក៏ឆ្លើយយ៉ាងលឿនថា “ប៉ុន្តែ ម៉ាក់ ព្រះយេស៊ូវគង់នៅជាមួយកូន!”
ត្រង់ចំណុចនេះ សាំយូអែលបានទទួលការបង្រៀនដ៏ល្អពីឪពុកម្តាយរបស់វា បានជាវាដឹងថា ព្រះអម្ចាស់តែងតែគង់នៅក្បែរវាជានិច្ច។ យ៉ាងណាមិញ តាមព្រះគម្ពីរ យើងអាចដឹងថា លោកយ៉ាកុបក៏បានទទួលការបង្រៀនដូចនេះផងដែរ។ លោកអ៊ីសាក់ ដែលជាឪពុករបស់គាត់បានឲ្យពរដល់គាត់ ហើយបានប្រាប់គាត់ ឲ្យទៅរកប្រពន្ធម្នាក់ ពីក្នុងចំណោមញាតិសន្តានខាងម្តាយគាត់(លោកុប្បត្តិ ២៨:១-៤)។ គាត់ក៏បានធ្វើដំណើរទៅស្រុកហារ៉ាន តាមបណ្តាំរបស់ឪពុកគាត់។
នៅពេលលោកយ៉ាកុបគេងលក់ ព្រះអម្ចាស់ទ្រង់ក៏បានយាងមកជួបគាត់ ក្នុងសុបិន ហើយមានបន្ទូលថា “មើល អញនៅជាមួយនឹងឯង អញនឹងថែរក្សាឯងនៅកន្លែងណាដែលឯងទៅ . . . អញមិនចោលឯងឡើយ”(ខ.១៥)។ ពេលគាត់ភ្ញាក់ឡើង គាត់ដឹងថា ព្រះបានមានបន្ទូលមកកាន់គាត់ហើយ ហើយគាត់ក៏បាននិយាយថា “ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់គង់នៅទីនេះហើយ”(ខ.១៦)។ គាត់មានទំនុកចិត្ត ចំពោះព្រះវត្តមានរបស់ព្រះ ហេតុនោះហើយ គាត់ប្តេជ្ញាចិត្តថ្វាយខ្លួន ដើរតាមទ្រង់អស់មួយជីវិតរបស់គាត់(ខ.២០-២១)។
បើយើងបានទទួលព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះរបស់យើងហើយ(យ៉ូហាន ១:១២) នោះយើងអាចមានទំនុកចិត្ត ហើយមានអំណរ ពេលបានដឹងថា…
បញ្ហាច្រើន
មានក្មេងប្រុសម្នាក់ ឈ្មោះ រីលេយ(Riley) បានវាយតប់គ្នា ជាមួយក្មេងប្រុសម្នាក់ទៀត ឈ្មោះអេវ៉ារី(Avery) នៅក្នុងសួនកុមាររបស់សាលារៀន បន្ទាប់ពីការប្រកួតបាល់ទាត់បានបញ្ចប់។ គ្រូបង្រៀនក៏បានបំបែកក្មេងទាំងពីរ ហើយក៏នាំពួកគេទៅការិយ៉ាល័យនាយកសាលា។ ក្រោយមក អេវ៉ារីបាននិយាយថា “មែនហើយ យើងទាំងពីរតែងតែមានរឿងជាមួយគ្នាអញ្ចឹងឯង”។ ប៉ុន្តែ ក្មេងម្នាក់នេះបានចែកចាយថា វាបានរៀននូវមេរៀនមួយ គឺថា “ព្រះតែងតែគង់នៅជាមួយយើងជានិច្ច ទោះបីជាយើងមានរឿងច្រើនដូចនេះក៏ដោយ”។
ប្រជាជាតិអ៊ីស្រាអែលបានជួបប្រទះបញ្ហាដ៏ធំមួយ។ ប៉ុន្តែ ព្រះអម្ចាស់បានសន្យាថា នឹងប្រទានអ្នកដឹកនាំម្នាក់ ដល់ពួកគេ គឺដូចដែលទ្រង់មានបន្ទូលថា “អញមិនដែលខាននឹងប្រោសឯង ក៏មិនដែលបោះបង់ចោលឯងឡើយ”(យ៉ូស្វេ ១:៥)។ លោកយ៉ូស្វេក៏បានក្លាយជាអ្នកដឹកនាំពួកអ៊ីសា្រអែល បន្ទាប់ពីលោកម៉ូសេបានលាចាកលោក គឺនៅពេលដែលពួកគេត្រៀមខ្លួនចូលទឹកដីសន្យា។ មានឧបស័គ្គធំៗជាច្រើនកំពុងរង់ចំាពួកគេ នៅខាងមុខ ហើយពួកគេត្រូវលើកទ័ពជាច្រើនសារ ដើម្បីប្រយុទ្ធនឹងខ្មាំងសត្រូវ នៅក្នុងទឹកដីនោះ(៨:៣ ៩:១-២)។ បើព្រះមិនបានគង់នៅជាមួយពួកគេទេ នោះពួកគេមិនអាចចាប់ផ្តើមចូល ទៅចាប់យកទឹកដីសន្យាឡើយ។
លោកយ៉ូស្វេមានជំនឿយ៉ាងរឹងមាំ ចំពោះព្រះអម្ចាស់ ជាពិសេស នៅពេលដែលគាត់ចូលទៅសង្កេតមើលទឹកដីកាណាន(ជនគណនា ១៤:៦-៩)។ ប៉ុន្តែ ព្រះបានក្រើនរំឭកគាត់ ដោយព្រះទ័យមេត្តាករុណា ពេលដែលគាត់បំពេញតួនាទីជាអ្នកដឹកនាំ ដើម្បីឲ្យគាត់មានសេចក្តីក្លាហាន ដោយសារទ្រង់គង់នៅជាមួយ។ ព្រះអម្ចាស់ក៏បានប្រទានសេចក្តីសន្យាថា នឹងគង់នៅជាមួយកូនរបស់ទ្រង់ នៅសម័យបច្ចុប្បន្នផងដែរ(ហេព្រើរ ១៣:៥-៦)។
មេរៀននេះ បានផ្តល់នូវការកម្សាន្តចិត្ត ដល់កូនរបស់ព្រះទាំងក្មេងចាស់ ជាពិសេស…
ចិត្តរបស់អ្នក
ខ្ញុំបានពេញចិត្តនឹងការអធិស្ឋានរបស់ម៉ាខុម(Malcom) នៅព្រះវិហារ កាលពីថ្ងៃមុន។ វាទើបតែមានអាយុ៧ឆ្នាំទេ ប៉ុន្តែ វាបានឈរនៅមុខក្មេងៗដទៃទៀត ដែលមានគ្នាមួយរយនាក់ ហើយអធិស្ឋានថា “ព្រះយេស៊ូវអើយ សូមអរព្រះគុណទ្រង់ ដែលបានឲ្យយើងខ្ញុំលេងបាត់ទាត់ ហើយមកព្រះវិហារ ហើយបានឲ្យយើងខ្ញុំធ្វើដំណើរមកទីនេះ ដោយសុវត្ថិភាព ហើយសូមអរព្រះគុណទ្រង់ ដែលបានអត់ទោសបាបឲ្យយើងខ្ញុំ ហើយប្រទានជីវិតអស់កល្ប។ ព្រះយេស៊ូវ យើងខ្ញុំស្រឡាញ់ទ្រង់។ សូមទ្រង់នៅតែនឹកចាំជានិច្ចថា យើងខ្ញុំស្រឡាញ់ទ្រង់ខ្លាំងប៉ុណ្ណា”។
ខ្ញុំមានចិត្តរំភើបយ៉ាងខ្លាំង រហូតដល់ស្រក់ទឹកភ្នែក ពេលដែលឃើញវាបង្ហាញចេញនូវទឹកចិត្តរបស់វា ចំពោះព្រះដូចនេះ។ ក្នុងនាមជាមនុស្សពេញវ័យ យើងប្រហែលជាច្រើនតែព្យាយាមបន្ថែមបន្ថយពាក្យបន្តិចបន្តួច នៅក្នុងការអធិស្ឋាន ដើម្បីឲ្យពិរសស្តាប់ សម្រាប់ព្រះ និងមនុស្សនៅជុំវិញយើង ដែលអាចស្តាប់ឮយើង។ ប៉ុន្តែ ខ្ញុំយល់ថា ព្រះទ្រង់ប្រាកដជាសព្វព្រះទ័យនឹងស្តាប់ តែពាក្យអ្វីដែលចេញពីចិត្តរបស់កូនទ្រង់ប៉ុណ្ណោះ។
លោកនេហេមាមានចិត្តខ្វល់ខ្វាយ អំពីការស់នៅរបស់ប្រជាជននៅក្រុងយេរូសាឡិម ដែលជាមាតុភូមិរបស់គាត់ ពេលដែលគាត់បានដឹងថា ពួកគេកំពុងមានសេចក្តីទុក្ខជាខ្លាំង ហើយកំផែងដែលនៅព័ទ្ធជុំវិញទីក្រុង ក៏មានសភាពបាក់បែកទៀត(នេហេមា ១:៣)។ គាត់ក៏បានអធិស្ឋាន ដើម្បីរកដំណោះស្រាយសម្រាប់បញ្ហាទាំងអស់នេះ។ ជាដំបូងគាត់បានសរសើរដំកើងព្រះ ដែលទ្រង់ល្អ(ខ.៥) ហើយគាត់ក៏ទូលសូមឲ្យទ្រង់អត់ទោសបាបឲ្យគាត់(ខ.៦) រួចទូលទ្រង់អំពីព្រះបន្ទូលសន្យារបស់ទ្រង់(ខ.៩) ហើយក៏ទូលសូមឲ្យព្រះបណ្តាលចិត្តស្តេចឲ្យមានសេចក្តីមេត្តា(ខ.១១)។ ព្រះទ្រង់ក៏បានមើលថែរលោកនេហេមា និងពួកបណ្តាជនរបស់គាត់ នៅក្នុងពេលដែលពួកគេសាងសង់កំផែងក្រុងយេរូសាឡិមឡើងវិញ។
តើអ្នកកំពុងតែគិតអំពីអ្វី? តើអ្នកចង់អរព្រះគុណព្រះ ឬកំពុងមានបន្ទុកនៅក្នុងចិត្ត? ព្រះនៃយើង ដែលជាព្រះនៃសេចក្តីស្រឡាញ់ ទ្រង់សព្វព្រះទ័យនឹងស្តាប់ពាក្យអធិស្ឋាន…
ចិត្តរបស់អ្នក
ខ្ញុំបានពេញចិត្តនឹងការអធិស្ឋានរបស់ម៉ាខុម(Malcom) នៅព្រះវិហារ កាលពីថ្ងៃមុន។ វាទើបតែមានអាយុ៧ឆ្នាំទេ ប៉ុន្តែ វាបានឈរនៅមុខក្មេងៗដទៃទៀត ដែលមានគ្នាមួយរយនាក់ ហើយអធិស្ឋានថា “ព្រះយេស៊ូវអើយ សូមអរព្រះគុណទ្រង់ ដែលបានឲ្យយើងខ្ញុំលេងបាត់ទាត់ ហើយមកព្រះវិហារ ហើយបានឲ្យយើងខ្ញុំធ្វើដំណើរមកទីនេះ ដោយសុវត្ថិភាព ហើយសូមអរព្រះគុណទ្រង់ ដែលបានអត់ទោសបាបឲ្យយើងខ្ញុំ ហើយប្រទានជីវិតអស់កល្ប។ ព្រះយេស៊ូវ យើងខ្ញុំស្រឡាញ់ទ្រង់។ សូមទ្រង់នៅតែនឹកចាំជានិច្ចថា យើងខ្ញុំស្រឡាញ់ទ្រង់ខ្លាំងប៉ុណ្ណា”។
ខ្ញុំមានចិត្តរំភើបយ៉ាងខ្លាំង រហូតដល់ស្រក់ទឹកភ្នែក ពេលដែលឃើញវាបង្ហាញចេញនូវទឹកចិត្តរបស់វា ចំពោះព្រះដូចនេះ។ ក្នុងនាមជាមនុស្សពេញវ័យ យើងប្រហែលជាច្រើនតែព្យាយាមបន្ថែមបន្ថយពាក្យបន្តិចបន្តួច នៅក្នុងការអធិស្ឋាន ដើម្បីឲ្យពិរសស្តាប់ សម្រាប់ព្រះ និងមនុស្សនៅជុំវិញយើង ដែលអាចស្តាប់ឮយើង។ ប៉ុន្តែ ខ្ញុំយល់ថា ព្រះទ្រង់ប្រាកដជាសព្វព្រះទ័យនឹងស្តាប់ តែពាក្យអ្វីដែលចេញពីចិត្តរបស់កូនទ្រង់ប៉ុណ្ណោះ។
លោកនេហេមាមានចិត្តខ្វល់ខ្វាយ អំពីការស់នៅរបស់ប្រជាជននៅក្រុងយេរូសាឡិម ដែលជាមាតុភូមិរបស់គាត់ ពេលដែលគាត់បានដឹងថា ពួកគេកំពុងមានសេចក្តីទុក្ខជាខ្លាំង ហើយកំផែងដែលនៅព័ទ្ធជុំវិញទីក្រុង ក៏មានសភាពបាក់បែកទៀត(នេហេមា ១:៣)។ គាត់ក៏បានអធិស្ឋាន ដើម្បីរកដំណោះស្រាយសម្រាប់បញ្ហាទាំងអស់នេះ។ ជាដំបូងគាត់បានសរសើរដំកើងព្រះ ដែលទ្រង់ល្អ(ខ.៥) ហើយគាត់ក៏ទូលសូមឲ្យទ្រង់អត់ទោសបាបឲ្យគាត់(ខ.៦) រួចទូលទ្រង់អំពីព្រះបន្ទូលសន្យារបស់ទ្រង់(ខ.៩) ហើយក៏ទូលសូមឲ្យព្រះបណ្តាលចិត្តស្តេចឲ្យមានសេចក្តីមេត្តា(ខ.១១)។ ព្រះទ្រង់ក៏បានមើលថែរលោកនេហេមា និងពួកបណ្តាជនរបស់គាត់ នៅក្នុងពេលដែលពួកគេសាងសង់កំផែងក្រុងយេរូសាឡិមឡើងវិញ។
តើអ្នកកំពុងតែគិតអំពីអ្វី? តើអ្នកចង់អរព្រះគុណព្រះ ឬកំពុងមានបន្ទុកនៅក្នុងចិត្ត? ព្រះនៃយើង ដែលជាព្រះនៃសេចក្តីស្រឡាញ់ ទ្រង់សព្វព្រះទ័យនឹងស្តាប់ពាក្យអធិស្ឋាន…
គ្មានសិទ្ធិទទួល
កាលខ្ញុំមានអាយុ១២ឆ្នាំ ខ្ញុំចង់ដឹងចង់យល់ អំពីព្រះគម្ពីរបរិសុទ្ធមួយក្បាល ដែលឪពុកខ្ញុំបានទទួល នៅពេលដែលគាត់ចូលនិវត្តន៍ ពីការងារនៅរោងចក្រផលិតក្រដាស់។ គេបានដាក់ព្រះគម្ពីរនោះ នៅក្នុងប្រអប់ដ៏ពិសេស ដែលធ្វើពីឈើប្រណិត ដែលមានចារអក្សរពីលើ ថា “ព្រះគម្ពីរបរិសុទ្ធ”។ ពេលខ្ញុំឃើញពាក្យ “បរិសុទ្ធ” ខ្ញុំក៏បានសន្មត់ថា ខ្ញុំគ្មានសិទ្ធិបើកមើលព្រះគម្ពីរនោះឡើយ។ ប៉ុន្តែ ខ្ញុំនៅតែលួចបើកមើលព្រះគម្ពីរនោះដដែល។ នៅក្នុងទំព័រកណ្តាលនៃព្រះគម្ពីរនោះ ខ្ញុំឃើញមានរូបព្រះយេស៊ូវជាប់ឆ្កាង អមទៅដោយខគម្ពីរគម្ពីរ យ៉ូហាន ៣:១៦។ ជាងនេះទៅទៀត ខ្ញុំឃើញទំព័រនោះ ត្រូវបានគ្របពីលើ ដោយសន្លឹកផ្លាស្ទីកថ្លាៗពណ៌ក្រហមមួយ ហើយខ្ញុំក៏សន្និដ្ឋានថា ការដាក់សន្លឹកផ្លាស្ទីកពណ៌ក្រហមពីលើដូចនេះ គឺមានន័យថា ព្រះយេស៊ូវទ្រង់បានខ្ចាយព្រះលោហិត រួចក៏សុគត។
ជួនកាល ខ្ញុំទាញយកព្រះគម្ពីរថ្នមៗ ចេញពីទូរសៀវភៅ ពេលដែលគ្មាននរណាម្នាក់នៅក្បែរនោះ ហើយបើកប្រអប់ព្រះគម្ពីរ មើលរូបព្រះយេស៊ូវជាប់ឆ្កាង រួចអានខគម្ពីរដែលគេបានដាក់ក្នុងរូបនោះ ដោយចិត្តចង់ដឹងចង់យល់អំពីទ្រង់ និងចង់ដឹងពីមូលហេតុដែលគេធ្វើគុតទ្រង់។ ជាងនោះទៅទៀត ខ្ញុំក៏ឆ្ងល់ផងដែរ ថាតើទ្រង់មានផែនការប្រទានក្តីស្រឡាញ់របស់ទ្រង់មកខ្ញុំ ឬក៏ខ្ញុំមិនសមនឹងទទួលសេចក្តីស្រឡាញ់នោះពីទ្រង់ទេ។
ជាច្រើនឆ្នាំក្រោយមក ខ្ញុំក៏បានស្តាប់សេចក្តីអធិប្បាយ អំពីការដែលព្រះទ្រង់បានបើកផ្លូវ ឲ្យយើងចូលទៅទទួលសេចក្តីស្រឡាញ់របស់ទ្រង់ តាមរយៈអង្គព្រះយេស៊ូវគ្រីស្ទ។ គឺដូចដែលបទគម្ពីររ៉ូម ៥:១-២ បានចែងថា “យើងបានជាមេត្រីនឹងព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ ក៏ដោយសារទ្រង់ យើងមានផ្លូវចូលក្នុងព្រះគុណនេះ ជាទីដែលយើងកំពុងឈរនៅដោយសារជំនឿ”។ ចាប់ពីពេលនោះមក…
សញ្ញាឧទាន ក្នុងលំហរអាកាស
កាលពីខែសីហា ឆ្នាំ២០១១ អង្គការណាសាបានចេញផ្សាយនូវរូបថតមួយសន្លឹក ដែលកែវយឺត ហាប់ប៊ល(Hubble) ថតបាន។ រូបថតដែលគេបានកែសម្រួលនេះ បានធ្វើឲ្យមានស្នាមញញឹម នៅលើផ្ទៃមុខមនុស្សជាច្រើន។ នៅក្នុងរូបថតនោះ គេឃើញមានកាឡាក់ស៊ីពីរ កំពុងចាប់ផ្តើមបុកគ្នា។ ពន្លឺដែលកើតចេញពីការបុកគ្នានេះ មានរាងដូចសញ្ញាឧទាន(!)នៅក្នុងលំហរអាកាស។ យោងតាមស្ថិតិចុងក្រោយ ដែលខ្ញុំបានអាន បានឲ្យដឹងថា នៅក្នុងសកលលោកទាំងមូល មានកាឡាក់ស៊ីចំនួនមួយម៉ឺនកោដ ដែលគេអាចសង្កេតមើល។ នៅក្នុងកាឡាក់ស៊ីនីមួយៗ មានផ្កាយរាប់ម៉ឺនកោដ ហើយជាងនេះទៅទៀត គេបានរកឃើញកាឡាក់ស៊ីកាន់តែច្រើនក្នុងលំហរអាកាស។
ពេលដែលខ្ញុំបានឃើញ ប៉ុស្តិ៍ស៊ីអិនអិន(CNN)ផ្សាយ អំពីពន្លឺភ្លើង ដែលមានរាងដូចសញ្ញាឧទាន នៅក្នុងលំហរអាកាសយ៉ាងដូចនេះ ខ្ញុំក៏បាននឹកចាំអំពីព្រះអទិករដ៏អស្ចារ្យនៃយើង។ ផ្ទៃមេឃសម្តែងពីសិរីល្អទ្រង់(ទំនុកដំកើង ១៩:១) ប៉ុន្តែ ទ្រង់ធំជាងផ្ទៃមេឃ ដែលជាស្នាព្រះហស្តទ្រង់ទៅទៀត។ បន្ទាប់ពីស្តេចសាឡូម៉ូនបានសាងសង់ព្រះវិហារ សម្រាប់ថ្វាយព្រះអម្ចាស់ចូលគង់សណ្ឋិត ទ្រង់បានអធិស្ឋានថា “តើព្រះនឹងគង់លើផែនដីជាប្រាកដឬ មើល ផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ នោះមិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអម្បាលម៉ានទៅទៀត”(១ពង្សាវតាក្សត្រ ៨:២៧)។ ទ្រង់ជ្រាបថា បើអស់ទាំងជាន់នៃផ្ទៃមេឃ មិនល្មមនឹងឲ្យព្រះគង់នៅផង ចុះទំរាំតែព្រះវិហារដែលទ្រង់បានសង់ ប្រាកដជាមិនអាចឲ្យព្រះទ្រង់គង់នៅចុះបានឡើយ។
ព្រះអម្ចាស់ទ្រង់ធំណាស់ គឺធំហួសការស្មានរបស់យើងទៅទៀត។ ប៉ុន្តែ ទ្រង់បានអនុញ្ញាតឲ្យយើងអាចស្គាល់ទ្រង់ តាមរយៈអង្គព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រា ដែលទ្រង់បានចាត់ឲ្យមកចាប់កំណើត ក្នុងលោកិយនេះ ទ្រង់បានសុគត…
ហ៊ុមព័ទ្ធដោយ ការអធិស្ឋាន
មិត្តភ័ក្ររបស់ខ្ញុំ មានកូនស្រីម្នាក់អាយុ៩ឆ្នាំឈ្មោះ ស៊ីដនី(Sydnie) ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយការចាក់ឆ្នាំគីមី និងកំពុងទទួលការផ្លាស់ខួរឆ្អឹងខ្នង។ មានពេលមួយ ខ្ញុំបានយល់សប្តិឃើញនាងកំពុងសម្រាក ជាមួយឪពុកម្តាយនាង ក្នុងបន្ទប់មួយ ស្ថិតនៅផ្នែកកណ្តាលគេ ក្នុងមន្ទីពេទ្យ។ នៅជុំវិញបន្ទប់នោះ មានបន្ទប់ជាច្រើនទៀត ដែលសាច់ញាតិ និងមិត្តភ័ក្ររបស់ពួកគេកំពុងស្នាក់នៅ និងអធិស្ឋានឲ្យនាងឥតឈប់ឈរ ក្នុងអំឡុងពេលនៃការព្យាបាលរបស់នាង។
ជាការពិតណាស់ តាមន័យសាច់ឈាម ស៊ីដនីមិនបានហ៊ុមព័ទ្ធដោយសាច់ញាតិ និងមិត្តភ័ក្រ នៅក្នុងបន្ទប់ដែលនៅជុំវិញបន្ទប់នាងឡើយ។ តែតាមន័យខាងវិញ្ញាណ នាងពិតជាកំពុងតែហ៊ុមព័ទ្ធ ដោយការអធិស្ឋាន និងសេចក្តីស្រឡាញ់។
លោកសាវ័កប៉ុលក៏មានសេចក្តីប្រាថ្នា ចង់ឲ្យខ្លួនគាត់ ត្រូវបានហុំព័ទ្ធដោយការអធិស្ឋានផងដែរ។ នៅក្នុងភាគច្រើននៃសំបុត្រ ដែលគាត់បានសរសេរផ្ញើទៅពួកជំនុំ គាត់បានសុំឲ្យគេនឹកចាំ ហើយអធិស្ឋានឲ្យគាត់(២កូរិនថូស ១:១១ អេភេសូរ៦:១៨-២០ កូឡ៉ុស ៤:២-៤ ភីលេម៉ូន ១:២២)។ គាត់ក៏បានសរសេរសំបុត្រ ផ្ញើទៅអ្នកជឿព្រះនៅក្រុងរ៉ូមថា “តែបងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា… ចូរអ្នករាល់គ្នាខំប្រឹងអធិស្ឋាន ដល់ព្រះជាមួយនឹងខ្ញុំ”(រ៉ូម ១៥:៣០)។ គាត់ដឹងថា បើគាត់មិនទទួលអំណាចពីព្រះទេ នោះការងារដែលគាត់ធ្វើថ្វាយព្រះ ក៏គ្មានប្រសិទ្ធិភាពដែរ។
ព្រះគម្ពីរចែងឲ្យយើងដឹងថា ព្រះយេស៊ូវទ្រង់ក៏បានអធិស្ឋានឲ្យយើងផងដែរ(យ៉ូហាន ១៧:២០ ហេព្រើ ៧:២៥) ហើយព្រះវិញ្ញាណទ្រង់ក៏បានអធិស្ឋានឲ្យយើង ស្របតាមបំណងព្រះទ័យព្រះ(រ៉ូម ៨:២៧)។ ដូចនេះ…
ថាស ឬថង់ដង្វាយ
លោកអេឌ ដប់សិន(Ed Dobson) គឺជាគ្រូគង្វាលរបស់ខ្ញុំកាលពីមុន។ ជាញឹកញាប់ គាត់បានមានប្រសាសន៍ថា គាត់មិនចូលចិត្តអធិប្បាយអំពីការថ្វាយដង្វាយដល់ព្រះវិហារឡើយ។ គាត់ថា ការងារដែលគាត់ធ្លាប់ធ្វើកាលពីមុន គឺមានការរៃអង្គាសប្រាក់ដង្វាយ ដូចនេះគាត់មិនចូលចិត្តដាក់បន្ទុកមកលើនរណាម្នាក់ឡើយ បើសិនជាគ្មានការចាំបាច់ទេនោះ។ ប៉ុន្តែ ពេលគាត់បង្រៀនព្រះបន្ទូល ក្នុងព្រះគម្ពីរកូរិនថូស ខ្សែទី២ ហើយចូលដល់ជំពូក៨ និង៩ គាត់នៅតែមិនអាចជៀសផុតពីការបង្រៀនអំពីការថ្វាយដង្វាយដដែល។
ការអធិប្បាយរបស់គាត់ មានចំណុចល្អៗជាច្រើនដែលក្នុងនោះ ចំណុចមួយដែលខ្ញុំនៅចាំជាងគេ គឺវិធីសាស្រ្តពន្យល់ដែលគាត់បានប្រើ ដើម្បីធ្វើឲ្យយើងងាយយល់។ ពេលនោះ គាត់បានដាក់ថាសដង្វាយនៅលើកម្រាលឥដ្ឋ ហើយក៏ឈរពីលើវា រួចអធិប្បាយព្រះបន្ទូល អំពីសារៈសំខាន់នៃការថ្វាយខ្លួនយើងដាច់ដល់ព្រះអម្ចាស់ គឺមិនមែនគ្រាន់តែថ្វាយប្រាក់ពីក្នុងកាបូបលុយរបស់យើងឡើយ។
បទគម្ពីរទាំង២ជំពូក ក្នុងសំបុត្រទី២ ដែលសាវ័កប៉ុលបានផ្ញើទៅពួកជំនុំ នៅក្រុងកូរិនថូស បានបង្រៀនយើងអំពីកិរិយា និងការប្រតិបត្តិដែលយើងត្រូវមាន នៅក្នុងការថ្វាយដង្វាយដល់ព្រះអម្ចាស់ ដែលមានដូចជា:
- ចូរថ្វាយខ្លួនទៅដល់ព្រះអម្ចាស់ ជាមុនសិន(៨:៥)។
- ចូរដាក់ដង្វាយឲ្យអ្នកដទៃ ដើម្បីយកគំរូតាមព្រះអម្ចាស់យេស៊ូវ(៨:៩)។
- ចូរថ្វាយ តាមអ្វីដែលមាន(៨:១១-១២)
- ចូរថ្វាយដោយចិត្តក្លៀវក្លា ដោយសារសេចក្តីស្រឡាញ់នៃព្រះ(៩:២)
- ចូរថ្វាយដោយចិត្តសប្បុរស មិនមែនដោយស្តាយ ឬដោយសារសំពាធពីខាងក្រៅឡើយ(៩:៥-៧)។
ដូចនេះ នៅសប្តាហ៍ក្រោយ ពេលគេហុចថង់ ឬថាសដង្វាយតគ្នា នៅក្នុងព្រះវិហារ នោះសូមស្រម៉ៃថា ខ្លួនអ្នកបានដើរចូលក្នុងថង់ ឬថាសដង្វាយនោះហើយ។ ការនេះនឹងជួយឲ្យអ្នកបានចម្រើនកាន់តែខ្លាំងខាងឯព្រះគុណ នៅក្នុងការថ្វាយដង្វាយ(៨:៧)។—Anne Cetas
ការតាមរក ដោយចម្រោះ
លោកចេម(James) បានទៅពិនិត្យជម្ងឺ ហើយក៏រកឃើញថា គាត់មានជម្ងឺបេះដូង ហើយភរិយារបស់គាត់ គឺអ្នកស្រីបេគី(Becky) មិនអាចមើលថែរគាត់ ឬមើលថែរខ្លួនឯងបានល្អទៀតទេ។ ពួកគេក៏ចាប់ផ្តើម ស្វែងរកមជ្ឈមណ្ឌលជំនួយការរស់នៅ។ ពេលអ្នកស្រីបេគីទៅដល់មជ្ឈមណ្ឌលនីមួយៗ សំណួរទីមួយរបស់គាត់គឺ “តើនៅកន្លែងនេះមានអាហារចម្រោះទេ?” ដោយសារលោក ចេមមានការពិបាក នៅក្នុងការលេបអាហារ នោះអ្នកស្រី បេគីមានការខ្វល់ខ្វាយអំពីអាហារ ដែលលោកចេមត្រូវការ។ មានមជ្ឈមណ្ឌលជាច្រើនបានឆ្លើយថា “មិនមានទេ” ដូចនេះ គាត់ក៏បានបន្តស្វែងរកទៀត។ ទីបំផុតគាត់ក៏បានទទួលចម្លើយថា “មាន” នៅក្នុងមជ្ឈមណ្ឌលជំនួយការរស់នៅរបស់គ្រីស្ទបរិស័ទ។
ទោះបីជាអ្នកទំាងពីរ មិនមែនជាអ្នកជឿព្រះយេស៊ូវ ហើយជាញឹកញាប់ ពួកគេបានប្រកែកគ្នាអំពីទ្រង់ ជាមួយអ្នកជិតខាងក៏ដោយ ក៏លោកចេម និងអ្នកស្រីបេគីបានជ្រើសរើសមជ្ឈមណ្ឌលរបស់គ្រីស្ទបរិស័ទនោះ ដោយសារនៅទីនោះ មានអាហារចម្រោះ។ ពួកគេក៏បានចាប់ផ្តើមចូលរួមកម្មវិធីថ្វាយបង្គំព្រះ នៅក្នុងព្រះវិហារ និងបានឮដំណឹងល្អ ហើយមានអារម្មណ៍ថាបានទទួលការថែរទាំដ៏ល្អ ពីបុគ្គលិកនៅទីនោះ។ មានថ្ងៃមួយ លោកចេមក៏បានសម្រេចចិត្តថ្វាយជីវិត ដល់ព្រះគ្រីស្ទ។ គាត់ជឿថា ព្រះកំពុងតាមរកគាត់(យ៉ូហាន ៦:៤៤) ហើយទ្រង់បានប្រើអាហារចម្រោះ ដើម្បីនាំគាត់ឲ្យចូលស្នាក់នៅក្នុងមជ្ឈមណ្ឌរបស់គ្រីស្ទបរិស័ទ ដែលនៅទីនោះ គាត់បានទទួលការមើលថែរពីរាស្រ្តរបស់ព្រះ និងបានស្តាប់ឮអំពីការអត់ទោសបាបរបស់ព្រះគ្រីស្ទ។
ការកែប្រែជីវិត គឺជាកិច្ចការរបស់ព្រះ។ ទ្រង់នាំមនុស្សឲ្យចូលមករកទ្រង់ ដោយសារទ្រង់ស្រឡាញ់ពួកគេ។ ទ្រង់ប្រើស្ថានភាព ព្រះបន្ទូលទ្រង់ មនុស្ស ហើយសូម្បីតែអាហារចម្រោះក៏ទ្រង់បានប្រើផងដែរ ដើម្បីតាមរកចិត្តរបស់មនុស្ស។…
ការមិនទទួលការឆ្លើយតប
សេចក្តីអធិស្ឋានដែលព្រះមិនឆ្លើយតប ស្ថិតក្នុងចំណោមការពិបាកបំផុត ដែលខ្ញុំបានជួបប្រទះ។ អ្នកក៏ប្រហែលជាមានបញ្ហាដូចនេះផងដែរ។ ពេលអ្នកទូលសូមឲ្យព្រះជួយរំដោះមិត្តភ័ក្ររបស់អ្នកម្នាក់ ឲ្យរួចពីការញៀនថ្នាំ ឬសូមឲ្យទ្រង់ប្រទានសេចក្តីសង្រ្គោះដល់អ្នកជាទីស្រឡាញ់ណាម្នាក់ ឬក៏សូមឲ្យទ្រង់ប្រោសក្មេងម្នាក់ឲ្យជា ឬមួយសូមឲ្យទ្រង់ជួសជុលទំនាក់ទំនងណាមួយ ដែលបែកបាក់ជាដើម។ អ្នកយល់ថា ខ្លួនបានទូលសូមតាមបំណងព្រះហឫទ័យព្រះហើយ។ តែបន្ទាប់ពីបានអធិស្ឋានអស់ជាច្រើនឆ្នាំ នៅតែមិនបានការឆ្លើយតប ឬលទ្ធផលពីទ្រង់។
អ្នកបានរំឭកថា ព្រះអម្ចាស់ទ្រង់មានអំណាចចេស្តា។ ការទូលសូមរបស់អ្នក គឺសុទ្ធតែជាការល្អ។ អ្នកបានទូលអង្វរ ហើយអ្នកក៏រង់ចំាទ្រង់ឆ្លើយតប តែអ្នកសង្ស័យថា ទ្រង់ប្រហែលជាមិនបានស្តាប់ឮអ្នក ឬទ្រង់ប្រហែលជាគ្មានអំណាចចេស្តាទេ។ អ្នកក៏ឈប់អធិស្ឋានទូលសូម អស់ជាច្រើនថ្ងៃ ឬច្រើនឆ្នាំ។ អ្នកមានអារម្មណ៍ថា ការសង្ស័យនោះ បានធ្វើឲ្យអ្នកមានបាបហើយ។ អ្នកចាំថា ព្រះសព្វព្រះទ័យនឹងឲ្យអ្នកទូលទ្រង់ អំពីសេចក្តីត្រូវការរបស់អ្នក ហើយអ្នកក៏ទូលសូមទ្រង់ម្តងទៀត។
ជួនកាល យើងប្រហែលជាមានអារម្មណ៍ថា យើងកំពុងតែមានលក្ខណៈដូចស្រ្តីមេម៉ាយ នៅក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវ ដែលមានចែងនៅក្នុងបទគម្ពីរលូកា ១៨។ នាងបានមកនិយាយនឹងចៅក្រម ម្តងហើយម្តងទៀត ដើម្បីសុំឲ្យគាត់ជួយ និងធ្វើឲ្យគាត់លែងមានចិត្តរឹង ហើយព្រមធ្វើតាមការអង្វររបស់នាង។ ប៉ុន្តែ យើងដឹងថា ព្រះទ្រង់មានចិត្តសប្បុរសជាង ហើយមានអំណាចខ្លាំងជាងចៅក្រម នៅក្នុងរឿងប្រៀបប្រដូចនោះទៅទៀត។ យើងទុកចិត្តទ្រង់ ដ្បិតទ្រង់ល្អ និងមានប្រាជ្ញា ហើយមានអំណាចគ្រប់គ្រង់លើទាំងអស់។ យើងចាំថា ព្រះយេស៊ូវបានមានបន្ទូលថា យើង“ត្រូវអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ”(ខ.១)។
ដូចនេះ យើងក៏ទូលទ្រង់ថា…