ការគិតខុស
មានមនុស្សបួននាក់កំពុងធ្វើដំណើរជាមួយគ្នា តាមយន្តហោះតូចមួយ។ ក្នុងចំណោមនោះ មានអ្នកបើកយន្តហោះ សាស្ត្រាចារ្យ គ្រូគង្វាល និងអ្នកឡើងភ្នំ។ ពេលនោះម៉ាស៊ីនយន្តហោះក៏បានខូច ហើយអ្នកបើកយន្តហោះបានប្រាប់ពួកគេថា “យើងមានឆ័ត្រយោងតែបីទេ នៅក្នុងយន្តហោះនេះ។ ដោយសារយន្តហោះនេះរបស់ខ្ញុំ នោះខ្ញុំនឹងយកឆ័ត្រយោងមួយ”។ គាត់ក៏ពាក់ឆ័ត្រយោងនោះ ហើយលោតចុះបាត់។ រីឯសាស្ត្រាចារ្យវិញ គាត់បាននិយាយថា “ខ្ញុំជាអ្នកចេះដឹង ហើយពិភពលោកនេះត្រូវការខ្ញុំ ដូច្នេះ ខ្ញុំយកឆ័ត្រយោងមួយដែរ” ហើយគាត់ក៏លោតចេញដែរ។
បន្ទាប់មក គ្រូគង្វាលបាននិយាយទៅកាន់អ្នកឡើងភ្នំថា “ខ្ញុំមិនចង់ធ្វើជាមនុស្សអត្មានិយមទេ ដូច្នេះ ចូរអ្នកយកឆ័ត្រយោងចុងក្រោយនេះចុះ”។ អ្នកឡើងភ្នំបានឆ្លើយតបថា “នៅសល់ឆ័ត្រយោងពីរទៀត ដូច្នេះ យើងអាចចែកគ្នាម្នាក់មួយបាន។ លោកសាស្ត្រាចារ្យនោះបានយកកាបូប ស្ពាយរបស់ខ្ញុំ ហើយបានលោតចុះទៅបាត់ហើយ ដោយស្មានថាវាជាឆ័ត្រយោង!” ទោះលោកសាស្ត្រាចារ្យបានគិតថា គាត់នឹងអាចចុះដល់ដី ដោយសុវត្តិភាពក៏ដោយ ក៏ការធានារបស់គាត់ គ្រាន់តែបានផ្អែកទៅលើការគិតខុសប៉ុណ្ណោះ។
មានមនុស្សមួយចំនួនមានការគិតខុស អំពីការធានាអំពីសេចក្តីសង្គ្រោះ។ ពួកគេជឿថា ការចូលរួមកម្មវិធីថ្វាយបង្គំ ការទទួលជ្រមុជទឹក ឬការខំធ្វើល្អ នឹងធ្វើឲ្យព្រះព្រមប្រទានសេចក្តីសង្រ្គោះដល់ខ្លួន។ ប៉ុន្តែ ការគិតរបស់យើង ជាការគិតខុស បើសិនជាការគិតនោះ មិនបានផ្អែកទៅលើព្រះបន្ទូលព្រះ ដែលបានចែងក្នុងព្រះគម្ពីរទេនោះ។ ព្រះអម្ចាស់បានមានបន្ទូលថា “យើងរាល់គ្នាបានធ្វើបាប” ហើយយើងជាខ្មាំងសត្រូវរបស់ទ្រង់។ ប៉ុន្តែ តាមរយៈការសុគត និងការមានព្រះជន្មរស់ឡើងវិញ នៃព្រះរាជបុត្រា…
មិនបានសម្រេច តាមផែនការ
កាលពីមុន ខ្ញុំមានក្តីប្រាថ្នាចង់រៀបការ ពេលមានអាយុ១៩ឆ្នាំ និងបង្កើតកូនឱ្យបានកន្លះឡូ ហើយចាប់ផ្តើមរស់នៅក្នុងជីវិតជាភរិយា និងជាម្តាយរបស់គេ។ ប៉ុន្តែ ខ្ញុំមិនបានសម្រេចដូចក្តីប្រាថ្នាទេ ព្រោះផ្ទុយទៅវិញ ខ្ញុំបែរជាមានការងារធ្វើ និងរៀបការ ពេលមានអាយុ៤០ប្លាយ ហើយមិនដែលមានកូនមួយនឹងគេសោះ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលបទគម្ពីរទំនុកតម្កើង ៣៧:៤ បានផ្តល់ឲ្យខ្ញុំនូវសេចក្តីសង្ឃឹម ដោយសារព្រះបន្ទូលសន្យា ដែលទ្រង់បានធានាថា “ទ្រង់នឹងប្រទានពរឱ្យអ្នកបានដូចបំណង”។
ប៉ុន្តែ ព្រះអម្ចាស់មិនតែងតែ “ឲ្យការនោះកន្លងហួសទៅ”ឡើយ(ខ.៥) ហើយពេលយើងមិនបានសម្រេចដូចបំណង យើងក៏មានទុក្ខព្រួយ។ ជីវិតរបស់អ្នកអាចប្រែជាដើរខុស ពីផែនការដែលអ្នកបានព្រៀងទុក គឺមិនខុសពីជីវិតខ្ញុំទេ។ តែសូមយើងអានបទគម្ពីរទំនុកតម្កើង ជំពូក៣៧ ដើម្បីទទួលនូវការលើកទឹកចិត្ត ត្រង់ចំណុចដែលមានដូចតទៅ(ទោះបីជាអត្ថន័យជាបឋមនៃបទទំនុកតម្កើងនេះ និយាយអំពីការប្រៀបធៀបខ្លួនយើងទៅនឹងមនុស្សអាក្រក់ក៏ដោយ)៖
តាមខ.៤ យើងអាចរៀនបានថា យើងមិនចាំបាច់ត្រូវបាត់បង់សេចក្តីអំណរក្នុងជីវិត ដោយសារបំណងរបស់យើងមិនបានសម្រេចនោះឡើយ។ ដ្បិតអី ពេលយើងស្គាល់បំណងព្រះទ័យព្រះ នោះទ្រង់នឹងក្លាយជាសេចក្តីអំណររបស់យើង។
“ចូរទុកដាក់ផ្លូវរបស់អ្នកនឹងព្រះអម្ចាស់ចុះ”(ខ.៥)។ ពាក្យ ទុកដាក់ មានន័យថាមួល(ដូចមួលកន្ទេល)។ លោកហឺប៊ឺត ឡក់ឃីយឺរ(Herbert Lockyer, Sr.) ដែលជាគ្រូបង្រៀនព្រះគម្ពីរ បានមានប្រសាសន៍ថា “ចូរមួលផ្លូវរបស់អ្នក ហើយទុកដាក់នឹងព្រះអម្ចាស់ចុះ គឺដូចជាការដែលផ្ទេរបន្ទុកទៅលើស្មារបស់អ្នកដែលខ្លាំងជាងយើង ពេលយើងមិនអាចលីបន្ទុកនោះរួច”។
“ចូរទុកចិត្តទ្រង់ចុះ”(ខ.៥)។ ពេលដែលយើងថ្វាយអ្វីៗគ្រប់យ៉ាង ដាច់ដល់ព្រះ ដោយទុកចិត្តទ្រង់ នោះយើងអាច “សម្រាកស្ងៀមនៅចំពោះព្រះអម្ចាស់”(ខ.៧)…
ការសុំអភ័យទោស
មានពេលមួយ លោកម៉ាកបានខកខានការណាត់ជួប គាត់ត្រូវទៅភោជ្ជនីយដ្ឋាន ដើម្បីជួបមិត្តភ័ក្រម្នាក់ ដែលជាសមាជិកពួកជំនុំ តែគាត់បានធ្វើដំណើរមកដល់យឺតមួយម៉ោង។ មិត្តភ័ក្ររបស់គាត់បានចាកចេញទៅបាត់ហើយ។ គាត់មានអារម្មណ៍សោកស្តាយ ចំពោះកំហុសនេះ បានជាគាត់ទិញអំណោយមួយពីភោជនីយដ្ឋាននោះ ហើយបានទៅហាងលក់កាតក្នុងតំបន់ ដើម្បីរកមើលកាតសុំអភ័យទោស សម្រាប់ជូនមិត្តភ័ក្រគាត់។ គាត់មានការភ្ញាក់ផ្អើរយ៉ាងខ្លាំង ពេលដែលក្នុងចំណោមកាតរាប់រយសន្លឹក គាត់រកឃើញកាតតែពីរបីប៉ុណ្ណោះ នៅកៀនកន្លៀតហាងដែលនៅពីលើកាតទំាងនោះ មានពាក្យសរសេរថា “សុំអភ័យទោសចំពោះទង្វើររបស់ខ្ញុំ”។ គាត់បានទិញកាត់នោះមួយសន្លឹកជួនមិត្តភ័ក្រគាត់ ហើយគាត់ក៏បានទទួលការអត់ទោស។
ទោះគេមិនសូវនិយមប្រើកាត ដើម្បីសុំអភ័យទោសក៏ដោយ ក៏ជាញឹកញាប់ ការសុំការអត់ទោសច្រើនតែជាការចាំបាច់ ក្នុងទំនាក់ទំនងរបស់យើងគ្រប់គ្នា។ ការសុំការអត់ទោស ជាការប្រតិបត្តិតាមព្រះគម្ពីរ។ ព្រះយេស៊ូវបានបង្រៀនអ្នកដើរតាមទ្រង់ ឲ្យទៅសម្រុះសម្រួលឲ្យជាគ្នា បន្ទាប់ពីបានប្រព្រឹត្តខុសចំពោះគ្នា(ម៉ាថាយ ៥:២៣-២៤ ១៨:១៥-២០)។ ហើយសាវ័កប៉ុលបានមានប្រសាសន៍ថា “ខាងឯពួកអ្នករាល់គ្នា នោះឱ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ បើសិនជាបាន”(រ៉ូម ១២:១៨)។ ការរស់នៅដោយមេត្រីភាព អាចតម្រូវឱ្យមានការសុំអភ័យទោសចំពោះគ្នា។
ការសុំអភ័យទោសអាចជាការដែលយើងពិបាកធ្វើ ពីព្រោះការសុំអភ័យទោស តម្រូវឲ្យមានវិញ្ញាណនៃការបន្ទាបខ្លួន ដើម្បីទទួលស្គាល់កំហុសខ្លួនឯង ដែលតាមធម្មតា យើងមិនងាយនឹងទទួលស្គាល់ថាខ្លួនឯងខុសឡើយ។ ប៉ុន្តែ ការព្រមទទួលខុសត្រូវ ចំពោះអ្វីដែលយើងបានធ្វើខុស ក្នុងស្ថានភាពណាមួយ អាចនាំមកនូវការប្រោះឲ្យជា និងស្អាងចំណងមិត្តភាពឡើងវិញ។
តើអ្នកធ្លាប់ធ្វើខុសចំពោះអ្នកដទៃទេ? ចូរលះបង់សេចក្តីអំណួតរបស់អ្នក ហើយទៅសុំទោសគេចុះ ទោះបីជា អ្នកមិនអាចរកទិញកាត់សុំទោស ជាជំនួយនៅក្នុងការសុំអភ័យទោសក៏ដោយ។ — Anne…
ដំបូន្មានសម្រាប់ការវិនិយោគទុន
មានទីប្រឹក្សាផ្នែកហិរញ្ញវត្ថុម្នាក់ បានមានប្រសាសន៍ថា “ខ្ញុំចង់ជួយឲ្យអ្នកចេះវិនិយោគ យ៉ាងឈ្លាសវៃ សម្រាប់ពេលអនាគត”។ នេះជាអ្វីដែលគាត់បាននិយាយ នៅពេលគាត់ចាប់ផ្តើមសន្ទនា អំពីការដាក់ប្រាក់សន្សំ ក្នុងគម្រោង 401(K) និងអំពីប្រាក់ចូលនិវត្ត។ គាត់ចង់ឲ្យអ្នកស្តាប់របស់គាត់ បន្តដាក់ប្រាក់នៅក្នុងផ្សាហ៊ុន ទោះជាពេលសេដ្ឋកិច្ចឡើង ឬធ្លាក់ចុះក៏ដោយ ព្រោះតាមប្រវត្តិសាស្រ្តបង្ហាញថា ផលចំណេញដ៏ប្រសើរនឹងកើតមានជាមិនខាន។
យ៉ាងណាមិញ ព្រះទ្រង់ក៏សព្វព្រះទ័យឲ្យយើងធ្វើការវិនិយោគខាងវិញ្ញាណ ដោយប្រាជ្ញា សម្រាប់ពេលអនាគតផងដែរ។ ទោះបីជាស្ថានភាពជីវិតយើងឡើងឬចុះក៏ដោយ ក៏យើងគួរតែបន្តវិនិយោគ ក្នុងបុគ្គលិកលក្ខណៈរបស់យើង ដែលជា “កុងធនាគាខាងវិញ្ញាណ”។ លោកសាវ័កពេត្រុសប្រាប់យើងឲ្យសង្វាត នៅក្នុងការអភិវឌ្ឍបុគ្គលិកលក្ខណៈ របស់យើង(២ពេត្រុស ១:៥-១១)។ បន្ទាប់ពីយើងទទួលជឿព្រះគ្រីស្ទ ដើម្បីទទួលសេចក្តីសង្រ្គោះហើយ យើងត្រូវ សន្សំគុណសម្បត្តិ នៅក្នុងបុគ្គលិកលក្ខណៈរបស់យើង ដែលមានមានដូចជា ជំនឿ កិរិយាល្អ ការយល់ដឹង ការដឹងខ្នាត ការអត់ធ្មត់ ការគោរពប្រតិបត្តិព្រះ ការរាប់អានគ្នាជាបងប្អូន និងសេចក្តីស្រឡាញ់។ ផលចំណេញដែលយើងទទួលបាន ពីការវិនិយោគនៅក្នុងបុគ្គលិកលក្ខណៈរបស់យើង មានដូចជា ការចេះគោរពប្រតិបត្តិព្រះ(ខ.៥-៧) និងផលផ្លែ ដែលកើតចេញពីការស្គាល់ព្រះយេស៊ូវគ្រីស្ទ(ខ.៨) ការធានាអំពីការត្រាស់ហៅ(ខ.៩) និងជ័យជម្នះលើអំពើបាប(ខ.១០)។
ការវិនិយោគប្រាក់ នៅក្នុងកុងសន្សំសម្រាប់ពេលចូលនិវត្ត អាចនាំឲ្យយើងទទួលបាន ផលចំណេញ ប៉ុន្តែ ការវិនិយោគ នៅក្នុងជីវិតខាងវិញ្ញាណរបស់យើង នាំឲ្យយើងទទួលបានផលចំណេញដ៏ប្រសើរបំផុត…
រត់ទៅរកឈើឆ្កាង
ពេលណាគេប្រកាសអាសន្នអំពីការមកដល់នៃរលកយក្សស៊ូណាមិ នៅឆ្នេរភាគខាងជើង នៃទីក្រុង មូអ៊ី(Maui)នៃរដ្ឋហាវ៉ៃ(Hawaii) ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងហាណា ក៏ប្រញាប់ប្រញាល់រត់រកកន្លែងសុវត្ថិភាពនៅទីខ្ពស់ នៅតាមចង្កេះភ្នំ។ នៅក្បែរនោះ មានឈើឆ្កាងដ៏ខ្ពស់មួយ ដែលគេសង់ពីឈើ ដាក់នៅទីនោះជាច្រើនឆ្នាំមកហើយ។ ដើម្បីសុវត្ថិភាពខាងផ្លូវកាយ ពួកគេក៏បាននាំគ្នារត់សំដៅទៅរកកន្លែង ដែលគេបានដាក់ឈើឆ្កាងនោះ។
ជាមួយគ្នានេះដែរ យើងទាំងអស់គ្នាក៏ត្រូវការកន្លែងសុវត្ថិភាពខាងវិញ្ញាណផងដែរ។ តើហេតុអ្វី? ពីព្រោះព្រះបានព្រមានយើង តាមរយៈព្រះបន្ទូលទ្រង់ថា “ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ” ហើយ “ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្តីស្លាប់”(រ៉ូម ៣:២៣ ៦:២៣)។ បទគម្ពីរហេព្រើ ៩:២៧ បានចែងថា “ហើយដោយព្រោះបានដំរូវ ឲ្យមនុស្សទាំងអស់ស្លាប់មួយដង រួចសឹមជាប់សេចក្តីជំនុំជំរះ”។ យើងប្រហែលជាមិនចង់គិតដល់ផលវិបាក ដែលយើងនឹងទទួលបានពីអំពើបាបរបស់យើង ពេលយើងជួបនឹងព្រះដ៏បរិសុទ្ធឡើយ ប៉ុន្តែ វាជារឿងដ៏ធ្ងន់ធ្ងរដែលយើងយកមកពិចារណា ព្រោះ “ការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្ត នៃព្រះដ៏មានព្រះជន្មរស់នៅ នោះគួរស្ញែងខ្លាចណាស់”(ហេព្រើរ ១០:៣១)។ តែមានដំណឹងល្អ ដែលប្រាប់យើងថា ព្រះវរបិតាបានប្រទាននូវកន្លែងដ៏មានសុវត្ថិភាព ដោយសារទ្រង់ស្រឡាញ់យើងរាល់គ្នា! ទ្រង់បានចាត់ព្រះយេស៊ូវ ដែលជារាជបុត្រាទ្រង់ ឲ្យយាងមកសុគតជួសយើង ដើម្បីកុំឲ្យយើងបែកចេញពីទ្រង់ជារៀងរហូតឡើយ(រ៉ូម ៥:៨-១០ កូឡូស ១:១៩-២០)។
ដោយសារព្រះយេស៊ូវគ្រីស្ទបានសុគតនៅលើឈើឆ្កាង ហើយទ្រង់មានព្រះជន្មរស់ឡើងវិញ នោះកន្លែងសុវត្ថិភាពនោះ ក៏ត្រូវបានរៀបចំរួចហើយ។ តើអ្នកបានរត់ទៅរកឈើឆ្កាងហើយឬនៅ?_Anne Cetas
ការចែកកន្លែងធ្វើការ
មានមនុស្សរាប់លាននាក់ កំពុងធ្វើមុខជំនួញនៅតាមផ្ទះ។ ប៉ុន្តែ អ្នកខ្លះយល់ថា ការធ្វើការម្នាក់ឯង អាចនាំឲ្យមានភាពឯកកោខ្លាំងពេក។ ដើម្បីជួយអ្នកដែលមានអារម្មណ៍ឯកកោ ឲ្យមានភាពជាសហគមន៍ គេក៏បានរៀបចំកន្លែង ឲ្យអាច“ធ្វើការជាមួយគ្នា”បាន។ គឺគេ បានបើកអាគារធំៗ ដែលមានតូបសម្រាប់ឲ្យអ្នកប្រកបអាជីវកម្មនីមួយៗ ជួលនៅក្បែរៗគ្នា ដើម្បីឲ្យពួកគេអាចធ្វើការនៅក្នុងកន្លែងតែមួយ។ ពួកគេមានទីតាំងសម្រាប់ធ្វើការរៀងៗខ្លួន តែអាចប្តូរយោបលគ្នាបាន។ ការរៀបចំនេះ គឺសម្រាប់អ្នកដែលយល់ថា ពេលពួកគេធ្វើការនៃក្បែរគ្នា ការងាររបស់ពួកគេអាចមានភាពល្អប្រសើរជាងពេល ដែលពួកគេធ្វើការតែឯង។
ជួនកាល គ្រីស្ទបរិស័ទយល់ថា ពួកគេអាចធ្វើការបានល្អជាង ពេលពួកគេធ្វើការម្នាក់ឯង។ តែយើងត្រូវបានរៀបចំមក សម្រាប់ឲ្យធ្វើការរួមគ្នា ជាមួយអ្នកដទៃក្នុងពួកជំនុំ។ គ្រីស្ទបរិស័ទនីមួយៗ ត្រូវបានដាក់នៅក្នុង “រូបកាយព្រះគ្រីស្ទ”(១កូរិនថូស ១២:២៧)។ ហើយព្រះអម្ចាស់សព្វព្រះទ័យ ឲ្យយើងចូលរួម នៅក្នុងការប្រកបគ្នាជាមួយអ្នកជឿព្រះ ក្នុងសហគមន៍ប្រចាំតំបន់ ដោយប្រើអំណោយទានខាងវិញ្ញាណរបស់យើង ហើយធ្វើការងាបម្រើទ្រង់ជាមួយគ្នា។
តែអ្នកខ្លះមិនអាចចូលរួមបាន ដោយសារមូលហេតុផ្សេងៗ។ ដោយសារបញ្ហាសុខភាព ពួកគេប្រហែលជាត្រូវសង្ងំនៅក្នុងផ្ទះ ឬប្រហែលជាមិនដឹងអំពីរបៀបចូលរួមក្នុងពួកជំនុំឡើយ។ តែពួកគេម្នាក់ៗជាផ្នែកមួយដ៏សំខាន់នៃរូបកាយព្រះគ្រីស្ទ(ខ.២២-២៥)។ គឺនៅពេលនោះ ហើយ ដែលអ្នកដទៃអាចបំពេញសេចក្តីត្រូវការ ឲ្យមានភាពរួមគ្នា។ ចូរយើងបំពេញផ្នែករបស់យើង ដើម្បីឲ្យអ្នកដទៃមានអារម្មណ៍ថា ពួកគេជាផ្នែកមួយដ៏សំខាន់ នៃសហគមន៍នៃសេចក្តីជំនឿ។ ពេលយើងធ្វើការរួមគ្នា យើងធ្វើការបានល្អជាងពេលយើងធ្វើការតែម្នាក់ឯង។-Anne Cetas
បទគម្ពីរទាំង១០ដែលគេស្វែងរកជាងគេ
បាយប៊លហ្គេតវេយ(BibleGateway) គឺជាប្រភពនៃអត្ថបទព្រះគម្ពីរ នៅលើប្រព័ន្ធអ៊ីនធ័រណិត ដែលមានអ្នកចូលទស្សនាជាទម្លាប់ក្នុងមួយខែ ៨លាននាក់។ កាលពីបួនប្រាំឆ្នាំមុន គេបានរកឃើញថា បទគម្ពីរ យ៉ូហាន ៣:១៦ គឹជាខគម្ពីរដែលគេបានស្វែងរកខ្លាំងជាងគេ នៅក្នុងគេហទំព័រនោះ។
ខ្ញុំយល់ថា គេមិនគួរមានចិត្តភ្ញាក់ផ្អើល នៅពេលបានដឹងថា ខគម្ពីរនោះស្ថិតក្នុងលំដាប់ថ្នាក់ទី១ ក្នុងបញ្ជីនៃការស្វែងរកឡើយ។ បទគម្ពីរនេះបានចែងឲ្យយើងដឹងថា ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាទ្រង់ប្រ ទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីជួយសង្រ្គោះយើងឲ្យរួចពីបាប ហើយប្រទានជីវិតអស់កល្បជានិច្ចដល់យើង។ គេក៏បានរកឃើញផងដែរថា ខគម្ពីរទី១០ដែលគេស្វែងរកខ្លាំងជាងគេ គឺម៉ាថាយ ២៨:១៩ ដែលនិយាយអំពីមហាបេសកកម្ម ដែលព្រះយេស៊ូវបង្គាប់អ្នកដើរតាមទ្រង់ ឲ្យផ្សាយដំណឹងល្អ គឺដូចដែលចែងថា “ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍”(ម៉ាថាយ ២៨:១៩)។
ក្នុងចំណោមខគម្ពីរទាំង១០ ដែលគេបានស្វែងរកខ្លាំងជាងគេ ក៏មានបទគម្ពីរ យេរេមា ២៩:១១ និង រ៉ូម ៨:២៨ ដែលចែងអំពីផែនការណ៍ និងបំណងព្រះទ័យដ៏ល្អ ដែលព្រះទ្រង់មានចំពោះរាស្រ្តទ្រង់។ បទគម្ពីរមានផ្ទុកទៅដោយសេចក្តីពិត សម្រាប់ឲ្យយើងស្វែងរក និងចែកចាយ។ នៅក្នុងទំនុកតម្កើង ១១៩ ដែលជាជំពូកវែងជាងគេ ក្នុងព្រះគម្ពីរ អ្នកនិពន្ធព្រះគម្ពីរទំនុកតម្កើងបានចែកចាយ អំពីគំនិតរបស់ខ្លួនអំពីព្រះបន្ទូល និងសេចក្តីប្រាថ្នារបស់ខ្លួន នៅក្នុងការស្វែងរកព្រះបន្ទូល និងទទួលការបង្រៀនពីព្រះ។ គាត់បានមានប្រសាសន៍ថា “ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎”(ខ.៩៧)។ ពេលយើងអានព្រះគម្ពីរ…
មនុស្សសាមញ្ច
លោកស្ទីវ គ្រាន់តែជាមនុស្សដ៏សាមញ្ចម្នាក់ប៉ុណ្ណោះ។ គាត់បានធ្វើការបម្រើព្រះ យ៉ាងស្ងាត់ស្ងៀម នៅក្នុងព្រះវិហា ដែលខ្ញុំបានទៅថ្វាយបង្គំកាលពីច្រើនឆ្នាំកន្លងទៅ។ គាត់បានជួយរៀបចំពិធីបុណ្យលៀងព្រះអម្ចាស់ ជួយកើបព្រឹលចេញពីផ្លូវដើររបស់ព្រះវិហារ ក្នុងរដូវរងា ហើយកាត់ស្មៅនៅក្នុងរដូវក្តៅ។ គាត់បានចំណាយពេលជាមួយក្មេងជំទង់ប្រុសៗ ដែលកំព្រាឪពុក។ ជាញឹកញាប់ ខ្ញុំបានស្តាប់គាត់និយាយប្រាប់គេក្នុងព្រះវិហារ តាមរបៀបស្ងាត់ស្ងៀមរបស់ខ្លួន ដើម្បីឲ្យគេបានដឹងថា ព្រះអម្ចាស់ល្អយ៉ាងណា ចំពោះគាត់។ ក្នុងពេលប្រជុំគ្នាអធិស្ឋាន គាត់មិនបាននិយាយអ្វីច្រើន អំពីខ្លួនគាត់ទេ តែគាត់បានសុំឲ្យយើងអធិស្ឋានឲ្យអ្នកដែលគាត់បានប្រាប់ អំពីការអត់ទោសបាប និងសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ។
ខគម្ពីរមួយ នៅក្នុងព្រះគម្ពីរយ៉ូហានជំពូក១០ ដែល បានចែងអំពីលោកយ៉ូហាន បាទីស្ទ បានធ្វើឲ្យខ្ញុំគិតអំពីលោកស្ទីវ។ បណ្តាជនបាននិយាយថា “លោកយ៉ូហានគ្មានធ្វើទីសំគាល់ណាទេ តែសេចក្តីទាំងប៉ុន្មាន ដែលលោកមានប្រសាសន៍ពីអ្នកនេះ(គឺអំពីព្រះយេស៊ូវ) នោះសុទ្ធតែពិតទាំងអស់”(ខ.៤១)។ លោកយ៉ូហានមិនបានធ្វើការអស្ចារ្យ ដូចព្រះយេស៊ូវទេ។ គាត់មិនបាននិយាយអំពីខ្លួនគាត់ទេ តែគាត់បានមក “សម្រាប់ជាទីបន្ទាល់ ដើម្បីនឹងធ្វើបន្ទាល់ពីពន្លឺ ប្រ យោជន៍ឲ្យមនុស្សទាំងអស់បានជឿ ដោយសារគាត់”(១:៧)។ គាត់បានមានប្រសាសន៍អំពីព្រះយេស៊ូវថា “នុ៎ះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!”(១:២៩)។ លោកស្ទីវ ដែលជាមិត្តភ័ក្ររបស់ខ្ញុំ ក៏បានធ្វើបន្ទាល់ពីពន្លឺនោះផងដែរ។
ក្នុងនាមយើងជាបងប្អូនរួមជំនឿ យើងក៏ត្រូវមានគោលបំណង ចង់ធ្វើកិច្ចការមួយដូចគ្នា គឺ “ការធ្វើបន្ទាល់អំពីពន្លឺនោះ”។ យើងគ្រាន់តែជាមនុស្សសាមញ្ច ដែលកំពុងបម្រើព្រះ នៅក្នុងជ្រុងដ៏តូចនៃពិភពលោក។ សូមយើងនាំអ្នកដទៃ…
ដោយសារទ្រង់ល្អ
លោកយ៉ូអែល(Joel) និងអ្នកស្រីឡូរិន(Lau-ren) បានសម្រេចចិត្តផ្លាស់ប្តូរទីលំនៅ ពីរដ្ឋវ៉ាស៊ីតោន ទៅរដ្ឋមីឈីហ្គិនវិញ។ ដោយសារពួកគេចង់បង្កើតអនុស្សាវរីយជាលើកចុងក្រោយ ពួកគេក៏បានទៅទិញកាហ្វេនៅហាងកាហ្វេដែលពួកគេចូលចិត្តជាងគេ ហើយបានឈប់ឡាន នៅមុខបណ្ណាគារដែលពួកគេចូលចិត្តជាងគេ។ ពួកគេក៏បានចូលក្នុងបណ្ណាគារនោះ ដើម្បីទិញស្ទីកគ័រសម្រាប់បិទកាងក្រោយរថយន្ត ដែលនៅលើស្ទីកគ័រនោះ មានពាក្យស្លោកមួយឃ្លាដ៏ពេញនិយម របស់រដ្ឋដែលពួកគេកំពុងជម្រាបលានោះ ដែលពាក្យស្លោកនោះគឺ “ថ្ងៃនេះ ជាថ្ងៃរបស់ក្រុងអេឌម៉ាន់(Edmonds)”។
ពីសប្តាហ៍ក្រោមមក បន្ទាប់ពីពួកគេបានបើកបរបានចម្ងាយជាង៤ពាន់គីឡូម៉ែត្រហើយ ពួកគេក៏បានចូលក្នុងរដ្ឋមីឈីហ្គិន។ ដោយសារពួកគេឃ្លានបាយ និងចង់អបអរសាទរការធ្វើដំណើរមកដល់របស់ខ្លួនផងនោះ ពួកគេក៏បានឈប់ឡាន ដើម្បីសួររកភោជនីយដ្ឋានដែលនៅជិតនោះ។ ពួកគេត្រូវបើកបរត្រឡប់មកក្រោយវិញ អស់ចម្ងាយបីបួនគីឡូម៉ែត្រ ហើយក៏រកឃើញហាងកាហ្វេដ៏តូចមួយ ដ៏គួរឲ្យទាក់ទាញ។ អ្នកស្រីអេម៉ា ដែលជាអ្នកបម្រើក្នុងហាងនោះ មានចិត្តរំភើប ពេលដែលបានដឹងថា អ្នកទាំងពីរបានធ្វើដំណើរមកពីរដ្ឋវ៉ាស៊ីនតោន ដែលជាស្រុកកំណើតរបស់នាង ហើយនាងក៏បានសួរពួកគេថា “តើអញ្ជើញមកពីក្រុងណា?” ពួកគេក៏ឆ្លើយថា “ក្រុងអេឌម៉ាន់”។ នាងក៏ប្រាប់ពួកគេថា “ខ្ញុំក៏មកពីទីក្រុងនោះដែរ!” ដោយ សារលោកយ៉ូអែលក៏ចង់ចែកចាយក្តីអំណររបស់ខ្លួន នោះគាត់ក៏បានប្រគល់ស្ទីគ័រដែលនៅសល់ទៅនាង។ ពិតជាអស្ចារ្យណាស់ ស្ទីគ័រនោះក៏មានប្រភពមកពីបណ្ណាគាររបស់ម្តាយនាងផងដែរ! ដូចនេះ ស្ទីគ័រនោះបានចេញពីដៃរបស់ម្តាយនាង ហើយបានធ្វើដំណើរជាង៤ពាន់គីឡូម៉ែត្រ រហូតមកដល់ដៃនាង។ តើនេះជារឿងចៃដន្យឬ? ឬមួយក៏បទពិសោធន៍ទាំងនេះ ជាអំណោយដ៏ល្អ ដែលត្រូវបានរៀបចំដោយព្រះដ៏ល្អ ដែលចូលចិត្តលើកទឹកចិត្តកូនៗរបស់ទ្រង់? បទគម្ពីរសុភាសិតបានប្រាប់យើងថា “ផ្លូវដើររបស់មនុស្ស នោះស្រេចនៅព្រះយេហូវ៉ា ដូច្នេះ ធ្វើដូចម្តេចឲ្យមនុស្សយល់ផ្លូវខ្លួនបាន”(២០:២៤)។ យើងអាចឆ្លើយតប…
ទឹកដីដែលមានសព្វគ្រប់
នៅក្នុងការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ កាលពីពេលថ្មីៗនេះ មានក្មេងៗអង្គុយប្រកែកគ្នា នៅក្នុងកៅអីខាងក្រោយនៃរថយន្ត ពេលជិតដល់កន្លែងដែលត្រូវឈប់ឡាន ចុះញាំអាហារពេលល្ងាច។ ក្មេងម្នាក់ចង់ញាំភីស្សា ហើយក្មេងម្នាក់ទៀតចង់ញាំសាច់មាន់។ ស្រ្តីជាម្តាយដែលអង្គុយនៅកៅអីខាងមុខ ក៏និយាយថា “អត់ទេ យើងនឹងឈប់ឡាន ដើម្បីចុះញាំហាំប័រហ្គ័រវិញ”។ បុរសជាឪពុកក៏ដោះស្រាយការមិនចុះសម្រុងគ្នាក្នុងគ្រួសារនេះ ដោយឲ្យយោបលថា “យើងនឹងឈប់ឡាន នៅភោជនីយដ្ឋានប៊ូហ្វេវិញ ហើយយើងម្នាក់ៗអាចញាំអ្វីដែលខ្លួនចង់ញាំបានតាមចិត្ត”។ ការផ្សាយពាណិជ្ជកម្មនេះ ក៏បានបញ្ចប់ ដោយពាក្យថា “តើគ្រួសាររបស់លោកអ្នកមានការមិនចុះសម្រុងគ្នា អំពីម្ហូបដែលត្រូវញាំពេលល្ងាចឬ? សូមអញ្ជើញមកភោជនីយដ្ឋាន…..ប៊ូហ្វេ ជា“កន្លែងដែលមានម្ហូបគ្រប់មុខ”។
ពេលខ្ញុំបានទស្សនាការផ្សាយពាណិជ្ជកម្មនេះចប់ហើយ ខ្ញុំក៏បាននឹកឃើញកន្លែងមួយទៀតដែលមានគ្រប់មុខ”ដែរ គឺនគរស្ថានសួគ៌។ ស្ថានសួគ៌ជាកន្លែងដែលមានអ្វីៗគ្រប់យ៉ាងដែលយើងត្រូវការ។ អ្វីដែលយើងត្រូវការបំផុត គឺការទៅនៅក្នុងព្រះវត្តមាននៃព្រះដ៏មានចេស្តា។ សាវ័កយ៉ូហានបានបកស្រាយអំពីនគរស្ថានសួគ៌ថា “បល្ល័ង្កនៃព្រះ និងកូនចៀម ក៏នឹងនៅក្នុងក្រុងនោះ”(វិវរណៈ ២២:៣)។ វិញ្ញាណដ៏ស្រេចឃ្លានរបស់យើង នឹងបានចម្អែតទាំងស្រុង ដោយ “ទន្លេជីវិត ថ្លាដូចជាកែវចរណៃ” ដែលហូរចេញពីបល្ល័ង្កទ្រង់(២២:១) ដ្បិតទ្រង់បានមានបន្ទូលមករាស្រ្តទ្រង់ថា “បើអ្នកណាស្រេក អញនឹងឲ្យអ្នកនោះ…ឥតយកថ្លៃ”(២១:៦)។
“ហើយ” នៅក្នុងទឹកដីនេះ នឹងមានដើមឈើជីវិត សម្រាប់“ប្រោសប្រជាជាតិឲ្យជា” (២២:២)។ អ្វីដែលយើងមិនឃើញមាន នៅក្នុងទឹកដីដែលមានសព្វគ្រប់នេះ គឺបណ្តាសា(២២:៣) សេចក្តីស្លាប់ ទុក្ខព្រួយ និងទឹកភ្នែក(២១:៤)។ យើងនឹងមានការស្កប់ចិត្តមួយរយភាគរយ នៅក្នុងទឹកដីដែលមានសព្វគ្រប់។ តើអ្នកបានត្រៀមខ្លួនហើយឬនៅ?-Anne Cetas