ការដេញតាម
ពេលដែលស្វាមីរបស់ខ្ញុំ គឺខាល(Carl) កំពុងតាមស្រឡាញ់ខ្ញុំ ពេលដែលយើងកំពុងស្ថិតក្នុងការណាត់ជួបគ្នា គាត់មានភាពច្បាស់លាស់នៅក្នុងទំនាក់ទំនងនេះណាស់។ គាត់បានទូរស័ព្ទមកខ្ញុំ ហើយសរសេរសំបុត្រផ្ញើរខ្ញុំ។ គាត់បានសួរសំណួរដោយការពិចារណា។ គាត់បានទិញរបស់ជាច្រើនឲ្យខ្ញុំ ដែលមានដូចជា ផ្កា ស្ករគ្រាប់ សៀវភៅ និងអំណោយផ្សេងៗទៀត ហើយបាននាំខ្ញុំទៅញាំអាហារពេលល្ងាច។ ក្នុងការតាមស្រឡាញ់នេះ គាត់បានចំណាយពេលវេលា និងកម្លាំងជាច្រើន។
កាលនៅសតវត្សរ៍ទី១០ មុនគ.ស ស្តេចសាឡូម៉ូនក៏បានលើកទឹកចិត្ត ឲ្យមានការប្តេជ្ញាចិត្ត និងភាពច្បាស់លាស់យ៉ាងដូចនេះ នៅក្នុងការដេញតាមមួយបែបទៀត គឺការដេញតាមប្រាជ្ញា។ តាមវច្ចនានុក្រម ពាក្យប្រាជ្ញា គឺមានន័យថា “ការយល់ដឹងថា អ្វីជាការពិត អ្វីត្រឹមត្រូវ ឬអ្វីដែលស្ថិតស្ថេរ”។ និយមន័យនេះ គឺមានសារសំខាន់ណាស់ បើសិនជាយើងចង់រស់នៅក្នុងជីវិត ដែលថ្វាយសិរីល្អដល់ព្រះដ៏បរិសុទ្ធ។
ប្រហែលមកពីហេតុនេះហើយ បានជាស្តេចសាឡូម៉ូនទ្រង់បានប្រើកិរិយ៉ាស័ព្ទសកម្មជាច្រើន នៅក្នុងបទគម្ពីរសុភាសិតជំពូក២ ដើម្បីបកស្រាយអំពីការដែលយើងចាំបាច់ត្រូវប្រឹងប្រែងស្វែងរកឲ្យបានប្រាជ្ញា។ ទ្រង់បានមានបន្ទូលថា “ចូរប្រុងត្រចៀកស្តាប់” តាមប្រាជ្ញា ហើយ“ផ្ចង់ចិត្ត”ឲ្យបានយោបល់ “ស្រែកហៅ” រកដំរិះ ព្រមទាំង “បន្លឺសំឡេងឡើង” សូមឲ្យបានយោបល់ បើឯង “ខំរក”ដូចជារកប្រាក់(ខ.២-៤)។
ដើម្បីស្វែងរកប្រាជ្ញា យើងត្រូវមានការប្រឹងប្រែង ហើយព្រះគម្ពីរបានប្រាប់យើង អំពីកន្លែងដែលយើងអាចរកប្រាជ្ញាឃើញ : “ដ្បិតព្រះយេហូវ៉ាទ្រង់ប្រទានឲ្យមានប្រាជ្ញា ឯដំរិះនឹងយោបល់ នោះចេញពីព្រះឱស្ឋរបស់ទ្រង់មក ទ្រង់បំរុងទុកសេចក្តីដែលមានប្រយោជន៍…
ព្រះគុណបានបំពេញនូវពេលវេលារងចាំ
លោករ៉ូហ្គឺរ(Roger) បាត់បង់ការងាររបស់គាត់ ដោយព្រោះតែក្រុមហ៊ុន បានកាត់បន្ថយការចំណាយលើបុគ្គលិក។ គាត់ព្យាយាមស្វែងរក និងដាក់ ពាក្យសុំធ្វើការងារជាច្រើនខែមកហើយ ទាំងសុំឱ្យគេឯងជួយអធិស្ឋានឱ្យគាត់ និងទុកចិត្តលើព្រះជាម្ចាស់ផងដែរ។ អារម្មណ៍របស់លោក រ៉ូហ្គឺរ (Roger) និងប្រពន្ឋគាត់ ជឺររ៉ី(Jerrie)បានផ្លាស់ប្តូរជាញឹកញាប់។ ពួកគេបានជឿថាព្រះជាម្ចាស់នឹងប្រទានឱ្យពួកគេក្នុងរបៀបមួយដែលនឹកស្មានមិន ដល់ ទាំងមានពិសោធន៍ជាមួយព្រះគុណរបស់ទ្រង់ថែមទៀតផង ប៉ុន្តែ ជួនពេលខ្លះទៀត ពួកគេបែរជានឹកព្រួយបារម្ភថា មិនដឹងជារកការងារបានឬទេ ពួកគេបានរងចាំចម្លើយអស់រយៈពេល15ខែ ។
ក្រោយមក លោក រ៉ូហ្គឺរ(Roger) បានទទួលការសម្ភាសន៍បីក្រុមហ៊ុន ហើយមួយសប្តាហ៍ក្រោយមកទីភ្នាក់ងាររកការងារធ្វើ បានទូរស័ព្ទមកទាំងនិយាយថា “តើលោកធ្លាប់ឮទេថា ពេលខ្លះពពកមានទ្រនាប់ពណ៌ប្រាក់នៅខាងក្នុងដែរឬទេ? លោកមានការងារធ្វើហើយ!” ប្រពន្ឋខ្ញុំជឺររ៉ី(Jerrie)បានប្រាប់ខ្ញុំក្រោយមកទៀតថា“យើងមិនអាចដោះដូរនូវបទពិសោធន៍យ៉ាងលំបាកទាំងនេះ ជាមួយនឹងរឿងអ្វីមួយបានទ្បើយ។ ការនេះបានធ្វើឱ្យយើងទាំងពីរនាក់កាន់តែស្និតស្នាលគ្នាជាងមុន ហើយក៏បានធ្វើឱ្យយើងប្រកប ជាមួយព្រះអម្ចាស់កាន់តែជិតឌិតជាងមុនដែរ។ ហើយមិត្តភ័ក្ត្រទាំងឡាយដែលបានជួយអធិស្ឋានឱ្យយើងក៏បានពេញដោយអំណរ ទាំងអរព្រះគុណចំពោះព្រះជាម្ចាស់ថែមទៀតផង។
លោកប៉ូល ចង់ឱ្យពួកជំនុំនៅក្រុងកូរិនថូសឃើញពីព្រះគុណព្រះជាម្ចាស់ ពីកិច្ចការនៅក្នុងជីវិតរបស់លោក ហើយបានបណ្តាលឱ្យមាន“សេចក្តីអរព្រះគុណចម្រើន ជាបរិបូរណ៍ឡើងដល់សិរីល្អនៃព្រះ”(២កូរិនថូស 4:16) បញ្ហាជាច្រើនរបស់គាត់មានសភាពធ្ងន់ធ្ងរសម្បើមណាស់ គាត់ត្រូវគេ“សង្កត់សង្កិនគ្រប់ជំពូក” “មានសេចក្តីវិលវល់” “មានគេធ្វើទុក្ខបុកម្នេញ” និង “មានគេវាយដួលស្តូក”(ខ.8-9)។ សូម្បីយ៉ាងនោះក្តី លោកបានជួយជម្រុញចិត្តមនុស្ស ម្នាល មិនឱ្យរសាយចិត្តចេញពីបញ្ហាឡើយ(ខ 16) តែត្រូវទុកចិត្តលើព្រះជាម្ចាស់វិញ។ យើងអាចត្រូវបាននាំទៅ ជិតព្រះជាម្ចាស់ និងអ្នកដទៃទៀតកាន់តែជិតជាងមុន…
នំភីហ្សាឥតគិតលុយ
លុយកាក់ខ្សត់ខ្សោយបន្តិច នៅពេលអ្នករាល់គ្នានៅជានិស្សិតសកលវិទ្យាល័យ។ ដូច្នេះ កាលណាមានអាហារញ៉ាំឥតគិតលុយ នោះនឹងឃើញវត្តមាននិស្សិតជាច្រើន នៅទីនោះគ្រប់ពេលវេលា គ្រប់ទីកន្លែង ។ ប្រសិនបើក្រុមហ៊ុនមួយចង់ជ្រើសរើសបុគ្គលិកថ្មី និងចង់ទាក់ទាញនិស្សិតក្មេងៗនៅក្នុងបរិវេណសកលវិទ្យាល័យឱ្យមកធ្វើបទបង្ហាញ គឺត្រូវផ្តល់ឱ្យពួកគេនូវនំភីហ្សាដោយឥតគិតលុយ។ និស្សិតមួយចំនួនរង់ចាំធ្វើបទបង្ហាញ សំរាប់តែនំភីហ្សាតែប៉ុណ្ណោះ ក្រោយពេលធ្វើបទបង្ហាញចប់។ មើលទៅអាហារនៅក្នុងថ្ងៃនេះ ហាក់ដូចជាសំខាន់ខ្លាំងជាងការងារសំរាប់ពេលអនាគតទៅទៀត ។
ព្រះយេស៊ូវបានចំអែតមនុស្ស5000នាក់ ហើយ នៅថ្ងៃបន្ទាប់មានមនុស្សជាច្រើនបានតាមរកទ្រង់(យ៉ូហាន 6:10-11,24-25)។ ព្រះទ្រង់បានមានបន្ទូលជំទាស់នឹងពួកគេថា “អ្នករាល់គ្នារកខ្ញុំ មិនមែនដោយព្រោះបានឃើញទីសំគាល់ទេ គឺដោយព្រោះតែបានបរិភោគនំប៉័ងឆ្អែតប៉ុណ្ណោះ”(ខ.26)។ ចំពោះមនុស្សមួយចំនួន អាហារពិតជាសំខាន់ជាងជីវិតអស់កល្ប ដែលព្រះយេស៊ូវបានបូជាព្រះកាយទ្រង់ទៅទៀត។ ព្រះទ្រង់បានមានបន្ទូលប្រាប់ពួកគេថា ទ្រង់គឺជា “នំប៉័ងរបស់ព្រះជាម្ចាស់… ព្រះអង្គដែលយាងចុះពីស្ថានសួគ៍មក ព្រមទាំងប្រទានឱ្យមនុស្សលោកបានជីវិតផង”(ខ.33)។ អ្នកខ្លះមិនបានជឿ និងទទួលយកការបង្រៀនរបស់ទ្រង់ទេ ថែមទាំង“ដកខ្លួនថយចេញ មិនតាមទ្រង់ទៀតផង”(ខ.66)។ ពួកគេចង់បានអាហារ ប៉ុន្តែ ពួកគេមិនចង់បានទ្រង់ទេ ចុះតើមានអ្វីដែលដំរូវឱ្យពួកគេដើរតាមទ្រង់ទៅហ្ន៎។
ថ្ងៃនេះព្រះយេស៊ូវហៅយើងមកឯទ្រង់ នោះមិនមែនទទួលយកព្រះពរនៅក្នុងព្រះហស្តទ្រង់ទេ ប៉ុន្តែ មកដើម្បីទទួលយកនូវជីវិតអស់កល្ប ហើយនិងដើរតាមទ្រង់ ទ្រង់គឺជា“នំប៉័ងរបស់ព្រះជាម្ចាស់” ។ —Anne Cetas
ពិភពសំបូរបែប
ក្រុមហ៊ុនទូរទស្សន៍ខ្សែកាបបានផ្ញើសំបុត្រអញ្ជើញខ្ញុំទៅពិនិត្យមើលប៉ុស្តិ៍ទូរទស្សន៍ថ្មីបន្ថែមទៀត។ នៅក្នុងលិខិតនោះបានសរសេរថា ខ្ញុំត្រូវទាក់ទងទៅក្រុមហ៊ុនដើម្បីទទួលបានប្រអប់ឌីជីថលថ្មីមួយ ហើយបានពន្យល់ខ្ញុំពីរបៀបតម្លើងវាថែមទៀត។ រួចមកគេប្រាប់ខ្ញុំថា៖ «គ្រាន់តែអង្គុយចុះ ហើយរីករាយនឹងពិភពសំបូរបែបទាំងនោះចុះ»។
នៅក្នុងលិខិតនោះធ្វើឲ្យខ្ញុំគិតដល់«ពិភពសំបូរបែប» ដែលគ្រីស្ទបរិស័ទមានឯកសិទ្ធិនឹងទៅរស់នៅទីនោះ។ ពេលដែលព្រះជាម្ចាស់រំដោះមនុស្សចេញពីពិភពងងឹតនៃអំពើបាប ហើយនាំគេមកពិភពនៃពន្លឺវិញ(១ពេត្រុស ២:៩) យើងក៏ទទួលបានជីវិតថ្មីមួយ។
បទគម្ពីររ៉ូម៥ បានប្រាប់យើងថា មានរបស់ជាច្រើនដែលយើងបានទទួលពីព្រះគ្រីស្ទដូចជា៖ ព្រះជាម្ចាស់បានសម្រុះសម្រួលយើងជាមួយព្រះបិតា ដោយសារការសុគតរបស់ព្រះបុត្រា (ខ.១០) ហេតុដូច្នេះហើយបានជាយើងមានសន្តិភាពជាមួយព្រះជាម្ចាស់តាមរយៈព្រះអម្ចាស់យេស៊ូវគ្រីស្ទ (ខ.១)។ យើងអាចចូលទៅព្រះជាម្ចាស់ដើម្បីទទួលព្រះគុណ(ខ.២)។ យើងមានអំណរទោះជាជួបទុក្ខលំបាក ព្រោះនេះជាឱកាសដែលយើងរីកលូតលាស់អត្តចរិត ដោយការទុកចិត្តលើព្រះអង្គ (ខ.៣-៤)។ លើលពីនេះទៅទៀត ព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះអង្គបានប្រទានមកយើងរាល់គ្នា នឹងបង្ហូរសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ឲ្យពេញពោរក្នុងចិត្តយើង(ខ.៥) ហើយអំពើបាបគ្មានអំណាចលើបងប្អូនទៀតឡើយ(៦:១៨)។
ក្នុងនាមជាគ្រីស្ទបរិស័ទម្នាក់ យើងអាចទទួលបានពិភពសំបូរបែបមកពីព្រះជាម្ចាស់។ តើនៅតែអាត្មានិយមដល់កាលណាទៀត ចូរចេះចែកចាយដល់អ្នកដទៃផង ដើម្បីឲ្យពួកគេទទួលបានពិភពសំបូរបែបមកពីព្រះជាម្ចាស់?។-Anne Cetas
អ្វីៗគ្រប់យ៉ាងដើម្បីព្រះអង្គ
ពេល នាងស្ស៊េរីភ្ជាប់ពាក្យ មិត្តនាងឈ្មោះអាមីបានចូលរួមអបអរសាទរ។ នាងអាមីរៀបចំពិធីជប់លៀង ជួយរើសសម្លៀកបំពាក់រៀបការ ដើរពីមុខនាង និងអង្គុយនៅក្បែរនាងក្នុងពិធីនោះ។ ពេលនាងស្ស៊េរីបានរៀបការរួចហើយមានកូន នាងអាមីជួយរៀបចំពិធីបង្កក់កូនយ៉ាងសប្បាយជូននាងទៀតផង។
ក្រោយមក នាងស្ស៊េរីប្រាប់អាមីថា៖ «ពេលខ្ញុំលំបាកមានតែឯងទេជួយខ្ញុំ ជាពិសេសខ្ញុំដឹងថា ឯងស្រឡាញ់ខ្ញុំ ហើយក៏រីករាយនឹងជួយខ្ញុំដែរ។ ឯងមិនដែលច្រណែនខ្ញុំទេ គឺជួយរៀបចំកម្មវិធីជាច្រើនឲ្យខ្ញុំ»។
នៅពេលសិស្សលោកយ៉ូហានបានឮថា មានគ្រូថ្មីមួយនាមព្រះយេស៊ូវ និងមានមនុស្សជាច្រើនដើរតាមព្រះអង្គ គេគិតថាលោកយ៉ូហាននឹងច្រណែននឹងព្រះយេស៊ូវ (យ៉ូហាន៣:២៦)។ ហេតុដូច្នេះ គេក៏មកប្រាប់លោកយ៉ូហានថា៖«ទ្រង់កំពុងតែធ្វើពិធីជ្រមុជទឹក ហើយមានមនុស្សជាច្រើនចូលរួម»។ លោកយ៉ូហានឆ្លើយតបថា៖«ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ គឺគ្រាន់តែទទួលបង្គាប់នឹងមកនាំមុខទ្រង់ប៉ុណ្ណោះ។ អ្នកណាដែលយកប្រពន្ធ នោះឈ្មោះថាជាប្តីហើយ ឯពួកមិត្រសំឡាញ់ដែលឈរស្តាប់គាត់ កំពុងដែលរៀបការ នោះក៏មានសេចក្តីអំណរឡើង ដោយសារសំឡេងប្តី គឺយ៉ាងនោះឯង ដែលសេចក្តីអំណររបស់ខ្ញុំបានពោរពេញហើយ» (ខ២៨-២៩)។ ឥរិយាបថបន្ទាបខ្លួន គឺជាអត្តសញ្ញាណរបស់យើង។ កុំឲ្យគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន អ្វីៗដែលអ្នករាល់គ្នានឹងធ្វើ ចូរធ្វើដោយថ្វាយសិរីរុងរឿងដល់ព្រះសង្រ្គោះនៃយើងរាល់គ្នាវិញ។ «ត្រូវឲ្យព្រះអង្គនោះបានចំរើនឡើង ហើយខ្ញុំត្រូវថយវិញចុះ»(ខ.៣០)។-Anne Cetas
លក្ខណៈសម្បត្តិ ក្នុងពេលប្រកួតកីឡា
លោកក្លេយតុន ខេឌ្រិក-ហូមស៍ (Clayton Kendrick-Holms) គឺជាគ្រូបង្វិកកីឡាបាល់ទាត់ម្នាក់ ដែលបានកសាងក្រុមកីឡារបស់ខ្លួន ដោយបង្រៀនសមាជិកក្រុមម្នាក់ៗឲ្យមានលក្ខណៈសម្បត្តិល្អៗ ។ ក្នុងក្រុមរបស់គាត់ គេមិនបានប៉ាក់ឈ្មោះរបស់កីឡាករទាំងនោះ នៅលើខ្នងនៃអាវយឺតរបស់ពួកគេទេ ផ្ទុយទៅវិញ ពួកគេបានសរសេរពាក្យ ដូចជា “គ្រួសារ” “ការគោរព” “ការទទួលខុសត្រូវ” និង “លក្ខណៈ សម្បតិ្ត”ជាដើម ។ មុនពេលការប្រកួតចាប់ផ្តើមម្តងៗ គ្រូបង្វិករូបនេះ តែងតែរំឭកក្រុមរបស់គាត់ ឲ្យប្រកួត តាមគោលការណ៍ទាំងនោះឯង ។ សាវ័កពេត្រុសបានលើកទឹកចិត្ត គ្រីស្ទបរិស័ទម្នាក់ៗ ឲ្យមានលក្ខណៈសម្បត្តិល្អៗ (២ពេត្រុស ១:៥-៧) នៅក្នុងជីវិត ដែលរស់នៅដោយជំនឿ ដែលមានដូចជា :
សេចក្តីទៀងត្រង់ : ដោយអនុញាតឲ្យព្រះកែច្នៃឲ្យយើងមានលក្ខណៈសម្បត្តិលេចធ្លោ ។
ការមានដំរិះ : ដោយសិក្សាព្រះបន្ទូលព្រះ ដើម្បីឲ្យមានប្រាជ្ញា ដើម្បីតយុទ្ធនឹងភាពខុសឆ្គង ។
មានភាពអត់សង្កត់ : ដោយកោតខ្លាចព្រះយ៉ាងខ្លាំង ដើម្បីឲ្យយើងជ្រើសរើសលក្ខណៈសម្បត្តិ ដែលកោតខ្លាចព្រះ ។
សេចក្តីខ្ជាប់ខ្ជួន : ដោយមានសេចក្តីសង្ឃឹម ទោះជាមានទុក្ខលំបាកក៏ដោយ ព្រោះយើងជឿជាក់លើលក្ខណៈសម្បត្តិរបស់ព្រះ ។
គោរពប្រតិបត្តិដល់ព្រះ :…
គោលនយោបាយដែលហាមមិនឲ្យញញឹម
តាមធម្មតា មុនពេលគេថតរូបឲ្យយើង គេតែងប្រាប់ឲ្យយើងញញឹម ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងតំបន់ខ្លះនៃសហរដ្ឋអាមេរិក មានគោលនយោបាយមួយ ដែលហាមមិនឲ្យយើងញញឹម នៅពេលថតរូប សម្រាប់ធ្វើបណ្ណបើកបរ ។ ដោយសារមានអ្នកក្លែងបន្លំអត្តសញ្ញាណ នោះក្រសួងគ្រប់គ្រងយាន្តជំនិះនៅរដ្ឋទាំងនោះ បានខិតខំត្រួតពិនិត្យមើលរូបថតថ្មីៗ ដែលគេបានថត ដើម្បីកុំឲ្យមានរូបថតណាមួយ ដែលមានភិនភាគដូច រូបថតដែលមានក្នុងប្រព័ន្ធស្រាប់ឡើយ ។ បើមាននរណាម្នាក់បានបំពេញឈ្មោះក្លែងក្លាយ ក្នុងរូបថតណាមួយ នោះម៉ាស៊ីនត្រួតពិនិត្យនឹងបន្លឺសម្លេង ឲ្យអ្នកប្រតិបត្តិការណ៍បានដឹង ។ ចាប់ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៩ នៅសហរដ្ឋអាមេរិក មានរដ្ឋមួយ បានឃាត់ខ្លួន មនុស្ស៦០០០នាក់ ដែលព្យាយាមធ្វើប័ណ្ណបើកបរក្លែងក្លាយ។ តើហេតុអ្វីបានជាគេហាមមិនឲ្យញញឹម? នោះគឺដោយសារបច្ចេកវិទ្យាមួយនេះ អាចមើលស្គាល់មុខមនុស្សក្នុងរូបថត បានងាយស្រួលជាង បើសិនជាអ្នកនោះធ្វើទឹកមុខធម្មតា ។
ព្រះយេស៊ូវបានបង្រៀនអំពីវិធីសាស្រ្តដ៏ល្អមួយ ដើម្បីសំគាល់មើលគ្រីស្ទបរិស័ទ ។ ទ្រង់បានបង្រៀនពួកសិស្សថា “គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក”(យ៉ូហាន ១៣:៣៥)។ យើងអាចបង្ហាញសេចក្តីស្រឡាញ់ដល់បងប្អូនរួមជំនឿ ដោយបំពេញសេចក្តីត្រូវការជាច្រើន ដែលពួកគេមាន ដូចជា ផ្ញើសំបុត្រលើកទឹកចិត្ត ទៅសួរសុខទុក្ខ ឲ្យអាហារ ស្តីបន្ទោសដោយស្រទន់ អធិស្ឋានឲ្យ អានបទគម្ពីរមួយខ ស្តាប់ដោយយកចិត្តទុកដាក់ ។ល។…
មិនត្រូវការពេលនេះទេ
អ្នកនិពន្ធដែលមិនមានឈ្មោះល្បី អាចមានការបាក់ទឹកចិត្ត នៅពេលដែលគេបដិសេធ មិនព្រមទទួលស្នាដៃនិពន្ធរបស់ខ្លួន ម្តងហើយម្តងទៀតនោះ ។ នៅពេលពួកគេផ្ញើអត្ថបទរបស់ខ្លួន ទៅអ្នកបោះពុម្ភផ្សាយ ជាញឹកញាប់ពួកគេបានឮពាក្យឆ្លើយតប តាមសំបុត្រមកវិញថា “សូមអរគុណ ប៉ុន្តែ យើងខ្ញុំមិន ត្រូវការអត្ថបទរបស់អ្នក នៅពេលនេះទេ”។ ជួនកាល ការឆ្លើយតបនេះពិតជាមានន័យថា “មិនត្រូវការនៅពេលនេះទេ ឬ មិនដែលត្រូវការឡើយ ”។ ដូចនេះ ពួកគេក៏ព្យាយាមផ្ញើទៅអ្នកបោះពុម្ភផ្សាយ ម្នាក់ហើយម្នាក់ទៀត ។
ខ្ញុំបានរកឃើញថា ចំពោះឃ្លាដែលថា ពេលនេះយើងខ្ញុំមិនត្រូវការអត្ថបទរបស់អ្នកនៅពេលនេះទេ ឬមិនដែលត្រូវការឡើយ អាចជាពាក្យសម្តីដ៏មានប្រយោជន៍ នៅក្នុងដំណើរជីវិតរបស់ខ្ញុំ ជាគ្រីស្ទបរិស័ទ ព្រោះវាអាចជួយឲ្យខ្ញុំប្រែចិត្តជាថ្មី ហើយផ្តោតគំនិតរបស់ខ្ញុំ ទៅរកព្រះអម្ចាស់ ។
ឧទាហរណ៍ នៅពេលយើងចាប់ផ្តើមមានការព្រួយបារម្ភ យើងអាចរំឭកខ្លួនឯងថា “ខ្ញុំមិនត្រូវការ ព្រួយបារម្ភ នៅពេលនេះទេ ឬមិនដែលត្រូវការឡើយ ។ អ្វីដែលចិត្តខ្ញុំត្រូវការ គឺការទុកចិត្តព្រះ ។ ខ្ញុំនឹង “មិនខ្វល់ខ្វាយអ្វីឡើយ”(ភីលីព ៤:៦)។
នៅពេលយើងច្រណែននឹងអ្វីដែលអ្នកដទៃមាន ឬបានធ្វើ នោះយើងអាចរំឭកខ្លួនឯងអំពីសេចក្តីពិត ដោយប្រាប់ខ្លួនឯងថា “ខ្ញុំមិនត្រូវការច្រណែន នៅពេលនេះទេ ឬមិនដែលត្រូវការទេ ។ តែខ្ញុំត្រូវការអរព្រះគុណព្រះ ។…
ប៉ា!
មានក្មេងប្រុសម្នាក់ឈ្មោះចេមស៍(James) ដែលមានអាយុ២២ខែ កំពុងដើរនាំមុខគ្រួសាររបស់ខ្លួន យ៉ាងមានទំនុកចិត្ត នៅតាមផ្លូវចូល នៅក្នុងព្រះវិហារដ៏ធំរបស់ពួកគេ។ ឳពុករបស់ចេមស៍បានតាមមើលវាជាប់ជានិច្ច នៅពេលដែលវាដើរតេសតាស់ៗ នៅក្នុងចំណោម “មនុស្សធំ” មួយហ្វូងធំនោះ។ ភ្លាមៗនោះ ក្មេងតូចម្នាក់នេះក៏ស្លន់ នៅពេលវារកមើលឳពុករបស់វាមិនឃើញ ។ វាក៏ឈប់ ដើម្បីរកមើលជុំវិញខ្លួនវា ហើយក៏ចាប់ផ្តើមស្រែកឡើងថា “ប៉ា ប៉ា!” ឳពុករបស់វាក៏ប្រញាប់មករកវាភ្លាម ហើយចេមស៍ ដែលជាក្មេងតូចម្នាក់នេះ ក៏ឈោងទៅរកដៃគាត់ ហើយគាត់ក៏ឱបវាយ៉ាងណែន ។ ចេមស៍ក៏បានស្ងប់ចិត្តវិញភ្លាម ។
ព្រះគម្ពីរពង្សាវតាក្សត្រខ្សែទីពីរ បានបកស្រាយអំពីរឿងរបស់ស្តេចហេសេគា ដែលបានឈោងទៅរកព្រះ ដើម្បីឲ្យទ្រង់ជួយ(១៩:១៥) ។ ស្តេចសានហេរីបនៃនគរអាសស៊ើរ បានគម្រាមស្តេចហេសេ-គា និងរាស្រ្តនៃនគរយូដាថា “កុំឲ្យព្រះរបស់ផងឯង ដែលឯងទុកចិត្តនោះ បញ្ឆោតឯង … ឯងបានឮនិយាយពីការដែលស្តេចអាសស៊ើរបានធ្វើ ដល់ស្រុកទាំងប៉ុន្មានហើយ គឺដែលទ្រង់បានបំផ្លាញគេអស់រលីងទៅ ដូច្នេះ តើឯងនឹងបានរួចឬ”(ខ.១០-១១)។ ស្តេចហេសេគាក៏ចូលក្នុងព្រះវត្តមានព្រះអម្ចាស់ ហើយអធិស្ឋានទូលសូមការប្រោសលោះ ដើម្បី “ឲ្យនគរទាំងអស់ក្នុងលោកិយ បានដឹងថា ទ្រង់គឺជាព្រះអម្ចាស់ដ៏ជាព្រះ”(ខ.១៤-១៩)។ ព្រះអម្ចាស់ទ្រង់ក៏ឆ្លើយតបការអធិស្ឋាននោះ ដោយចាត់ទេវតានៃព្រះអម្ចាស់ ឲ្យប្រហារពួកខ្មាំងសត្រូវ ហើយស្តេចសានហេរីបក៏បានដកថយវិញ(ខ.២០-៣៦)។
បើសិនជាអ្នកស្ថិតនៅក្នុងស្ថានភាពមួយ ដែលអ្នកត្រូវការជំនួយពីព្រះ នោះសូមលើកដៃរបស់អ្នកឡើង ឈោងទៅរកទ្រង់ ដោយការអធិស្ឋានចុះ…
អ្នកជិតខាងល្អ
ពេលលដែលដែនអាកាសនៃសហរដ្ឋអាមេរិក ត្រូវបានបិទបន្ទាប់ពីការវាយប្រហារ នៅថ្ងៃទី១១ កញ្ញា ឆ្នាំ ២០០១ យន្តហោះទាំងឡាយ ត្រូវចុះចត នៅអាកាសយាន្តដ្ឋានណា ដែលនៅជិតបំផុត ។ មានយន្តហោះជិត៤០គ្រឿង បានចុះចតនៅក្រុងក្រេឌ័រ (Grander) នៅប្រទេសកាណាដា ។ ភ្លាមៗនោះ ក្នុងសហគមន៍ជនជាតិកាណាដាដ៏តូចនេះ មានចំនួនមនុស្សកើនឡើងច្រើនជាងមុនពីរដង ពេលដែលអ្នកដំណើរដែលមានការភ័យខ្លាចរាប់ពាន់នាក់ បានធ្វើដំណើរមកដល់ក្រុងនោះ ។ ប្រជាជនបានបើកចំហរផ្ទះរបស់ខ្លួន និងបើកចំហរសាលារៀនដែលគេបានកែឆ្នៃពីការិយ៉ាល័យ ហើយបើកចំហរផ្ទះសម្រាប់ស្នាក់នៅ និងព្រះវិហារ ព្រមទាំងកន្លែងសាលប្រជុំក៏បានក្លាយជាកន្លែងសម្រាប់ស្នាក់នៅផងដែរ ។ អ្នកដំណើរដែលជាប់គាំងទាំងនោះ មានការរំជួលចិត្តយ៉ាងខ្លាំង ចំពោះចិត្តសប្បុរសរបស់អ្នកជិតខាង នៅក្រុងនោះ ។
ប្រជាជននៅក្រុងក្រេនឌ័របានសម្តែងចេញនូវសេចក្តីស្រឡាញ់ ដែលបានចែងនៅក្នុង ព្រះគម្ពីរហេព្រើ ជំពូក១៣ ថា “កុំឲ្យភ្លេចសេចក្តីចៅរ៉ៅឡើយ ដ្បិតមនុស្សខ្លះបានទទួលទាំងទេវតា ឲ្យសំណាក់នៅឥតដឹងផង ដោយមានសេចក្តីនោះឯង”(ខ.២)។ គេជឿថា បទគម្ពីរនេះនិយាយសំដៅទៅលើលោកអ័ប្រាហាំ គឺនៅពេលគាត់ទទួលស្វាគមន៍បុរសបីនាក់ ដែលបានមកប្រាប់គាត់ថា គាត់នឹងមានកូនប្រុសម្នាក់ ក្នុងពេលឆាប់ៗ(លោកុប្បត្តិ ១៨:១-១៦)។ ក្នុងចំណោមអ្នកទាំងបីនាក់នោះ មានពីរនាក់ជាទេវតា ហើយម្នាក់ទៀត ជាទេវតានៃព្រះអម្ចាស់ ។ លោក អេហ្វ អេហ្វ ប្រ៊ូស(F. F. Bruce)…