វិញ្ញាណដែលអាចទទួលការបង្រៀន
មុនពេលដែលព្រះវិហាររបស់យើងជិតចាប់ផ្តើមកម្មវិធីថ្វាយបង្គំ ខ្ញុំបានស្តាប់ឮបុរសវ័យក្មេងម្នាក់ កំពុងជជែកជាមួយម្តាយរបស់គាត់ នៅខាងក្រោយខ្នងខ្ញុំ ។ ពួកគេកំពុងអានសេចក្តីប្រកាសនៅក្នុងក្រដាសកម្មវិធីថ្វាយបង្គំ ដែលលើកទឹកចិត្តឲ្យអានព្រះគម្ពីរសុភាសិត ក្នុងមួយថ្ងៃឲ្យបានមួយជំពូក ចាប់ពីខែកក្កដា និងសីហា ។ គាត់បានសួរម្តាយគាត់ថា “តើយើងនឹងអានជំពូក៣១ នៅក្នុងខែសីហា យ៉ាងដូចម្តេចនឹងបាន បើក្នុងខែនោះមានតែ៣០ថ្ងៃទេ?” ម្តាយគាត់ក៏ឆ្លើយថា គាត់ស្មានថា ខែសីហាមាន៣១ថ្ងៃ ។ គាត់តបវិញថា “ទេ មានតែ៣០ថ្ងៃទេ”។
នៅពេលកម្មវិធីថ្វាយបង្គំ ឈានចូលដល់ពេលដែលយើងត្រូវជម្រាបសួរគ្នាទៅវិញទៅមក ខ្ញុំក៏បានបែរក្រោយទៅរកគាត់ ហើយនិយាយថា សួរស្តី ។ បន្តាប់មក ខ្ញុំក៏និយាយទៅកាន់គាត់ថា “ខែសីហាពិតជាមាន៣១ថ្ងៃមែន”។ គាត់ប្រកែកថា “ទេ មិនមែនទេ ។ ខែពីរដែលនៅបន្ទាប់គ្នាមិនអាច មានរយៈពេល៣១ថ្ងៃដូចគ្នាបានទេ”។ ការច្រៀងសរសើរតម្កើងព្រះក៏បន្លឺឡើង ដូចនេះខ្ញុំក៏គ្រាន់តែញញឹមដាក់គាត់ ។
ការជជែកគ្នាដ៏ខ្លីនេះ បានធ្វើឲ្យខ្ញុំគិតអំពីភាពចាំបាច់នៃការមានវិញ្ញាណ ដែលអាចទទួលការបង្រៀន ដែលស្វែងរកប្រាជ្ញាដែលខ្លួនមិនមាន ។ ក្នុងព្រះគម្ពីរសុភាសិត ជំពូក៣ អាកប្បកិរិយ៉ាដែលឪពុកចង់ឲ្យកូនប្រុសរបស់គាត់មាន គឺការបន្ទាបខ្លួន ដូចដែលមានចែងថា “ កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ាវិញ”(ខ.៧)។ ក្នុងជំពូក ២ គាត់ប្រាប់កូនគាត់ថា “ដើម្បីឲ្យបានប្រុងត្រចៀកស្តាប់តាមប្រាជ្ញា … ហើយស្វែងរកដូចជារកកំណប់ទ្រព្យ”(ខ.២,៤)។…
មិត្តសម្លាញ់ នៅពេលយប់ជ្រៅ
បើសិនជាអ្នកត្រូវការជំនួយ នៅពេលកណ្តាលអាធ្រាត តើមាននរណាម្នាក់ ដែលអ្នកអាចស្រែកហៅឲ្យជួយឬទេ? លោករេយ ព្រីតឆាត(Ray Pritchard)ដែលជាគ្រូបង្រៀនព្រះគម្ពីរ បានហៅអ្នកទាំងនោះថា “មិត្តសម្លាញ់នៅម៉ោង២ រំលងអាធ្រាត”។ បើសិនជាអ្នកមានការបន្ទាន់ មិត្រសម្លាញ់ប្រភេទនេះ នឹងសួរអ្នកនូវសំណួរពីរគឺ “តើអ្នកនៅឯណា?” និង “តើអ្នកត្រូវការអ្វី?”
ការមានមិត្តសម្លាញ់ដូចនេះ គឺពិតជាចាំបាច់ណាស់ នៅ ពេលដែលយើងជួបការលំបាក ។ ដាវីឌមានមិត្តសម្លាញ់ដូចនេះម្នាក់ដែរ គឺយ៉ូណាថាន ។ បិតារបស់យ៉ូណាថាន គឺស្តេចសូល មានការច្រណែននឹងប្រជាប្រិយភាពរបស់ដាវីឌ និងព្រះពរដែលព្រះប្រទានដល់គាត់ ហើយក៏បានព្យាយាមសម្លាប់គាត់(១សាំ-យ៉ូអែល ១៩:៩-១០)។ ដាវីឌក៏បានគេចខ្លួន ហើយសុំឲ្យមិត្តសម្លាញ់រូបនេះជួយ(ជំពូក ២០)។ នៅពេលដាវីឌកំពុងលាក់ខ្លួននៅទីវាល យ៉ូណាថានកំពុងអង្គុយសោយអាហារជាមួយព្រះបិតាទ្រង់ ហើយភ្លាមនោះក៏បានដឹងថា ស្តេចសូលគឺពិតជាចង់សម្លាប់ដាវីឌមែន(ខ.២៤-៣៤)។
យ៉ូណាថាន “មានការឈឺឆ្អាលចំពោះដាវីឌ”(ខ.៣៤) ដោយសារមិត្តភាពដ៏ជ្រាលជ្រៅរបស់ពួកគេ ។ ទ្រង់បានដាស់តឿនដាវីឌ អំពីផែនការរបស់បិតាទ្រង់ ហើយទ្រង់បានប្រាប់ឲ្យគាត់ចាកចេញទៅ(ខ.៤១-៤២)។ ដាវីឌក៏បានដឹងថា យ៉ូណាថានគឺជាមិត្តសម្លាញ់ដ៏ល្អ ។ ព្រះគម្ពីរបានចែងថា ពួកគេទាំងពីរបានយំទាំងពីរនាក់ “ទាល់តែដាវីឌបានហូរទឹកភ្នែកខ្លាំងជាង”(ខ.៤១)។ វិញ្ញាណរបស់ពួកគេបាន“ដេរ ភ្ជាប់”គ្នា ។
តើអ្នកមានមិត្តសម្លាញ់ជាគ្រីស្ទបរិស័ទ ដែលអ្នកអាចពឹងពាក់បាន នៅពេលមានវិបត្តិឬទេ? តើអ្នកជាមនុស្ស ដែលមិត្តភ័ក្ររបស់អ្នកបានហៅថា “មិត្តសម្លាញ់នៅម៉ោង២រំលងអាធ្រាត”ឬទេ? –…
ដល់ពេលដែលត្រូវពាក់គ្រឿងសឹក
ក្មេងប្រុសតូចម្នាក់បានដកស្រង់បទគម្ពីរ យកមកអាន ក្នុងសាលារៀនថ្ងៃអាទិត្យ នៅព្រះវិហារ ។ ខ្ញុំអាចដឹងយ៉ាងងាយថា វាមិនសូវចេះព្រះគម្ពីរទេ ។ វាបានដកស្រង់ព្រះគម្ពីរ អេភេសូរ ៦:១៧ ចេញពីការសិក្សារបស់យើងអំពីគ្រឿងសឹកខាងវិញ្ញាណ ដែលបទគម្ពីរនេះចែងថា “ចូរយក … ដាវរបស់ព្រះវិញ្ញាណដែរ គឺជាព្រះបន្ទូល”។
នៅពេលវាព្យាយាមដកស្រង់ ខគម្ពីរយោង យកមកអាន វាក៏និយាយថា “ខ្ញុំមិនយល់ថា ខ្ញុំចាំបាច់ត្រូវទន្ទេញលេខខម្ពីរឲ្យចាំទេ ព្រោះលេខនោះ គឺគ្រាន់តែជាម៉ោង នៃថ្ងៃនេះប៉ុណ្ណោះ”។ នេះហើយជារបៀបដែលវាយល់ អំពីលេខនៃខគម្ពីរនោះ ព្រោះពេលនោះជិតដល់ម៉ោង ៦:១៧(ឬម៉ោង ៦ ១៧នាទី) ហើយ ។ ខ្ញុំក៏ញញឹម ហើយបើកព្រះគម្ពីរ ដើម្បីពន្យល់ឲ្យវាដឹងថា លេខនោះ គឺសំដៅទៅលើលេខរៀងជំពូក និងលេខខគម្ពីរទេ ។
ការស្គាល់ខគម្ពីរយោង នៅក្នុងព្រះគម្ពីរ គឺមានប្រយោជន៍ណាស់ ហើយទន្ទឹមនឹងនោះ ការកំណត់ចាំព្រះបន្ទូលព្រះនៅក្នុងចិត្តរបស់យើង គឺពិតជាសំខាន់ណាស់ដែរ(ទំនុកតម្កើង ១១៩:១១)។ ការទន្ទេញបទគម្ពីរឲ្យចាំ ជួយឲ្យយើងមានបទគម្ពីរទុកនៅក្នុងចិត្ត ដើម្បីឲ្យយើងអាចទប់ទល់នឹងការវាយប្រហាររបស់សាតាំង(អេភេសូរ ៦:១០-១៨)។ ឧទាហរណ៍ នៅពេលអារក្សល្បួងព្រះយេស៊ូវនៅក្នុងវាលរហោស្ថាន ព្រះយេស៊ូវទ្រង់តតាំងនឹងវា ដោយដកស្រង់បទគម្ពីរ(ម៉ាថាយ ៤:១-១១)។ ដូចនេះ នៅពេលយើងជួបនឹងការល្បួង ដែលនាំឲ្យយើងមិនស្តាប់បង្គាប់ព្រះ…
នៅឱ្យជិត
មិត្តខ្ញុំនិងខ្ញុំកំពុងធ្វើដំណើរជាមួយគ្នា ហើយនាងមើលទៅអស់កំលាំងបន្តិច។ ពេលយើងដល់ព្រលានយន្តហោះ នោះនាងភ្លេចមិនបានយកអត្តសញ្ញាណរួចរាល់ហើយរកមិនឃើញលេខអនុញ្ញាណដែលបានកក់ទុក។ ភ្នាក់ ងារលក់សំបុត្ររង់ចាំដោយអត់ធ្មត់ ញញឹម ហើយក៏ជួយនាងត្រង់កន្លែងឆែកខ្លួនពេលចូល។ បន្ទាប់ពីទទួលសំបុត្រនាង ហើយនាងសួរថា “តើយើងត្រូវទៅទីណាទៀត?” ហើយភ្នាក់ងារបំរើនោះញញឹមម្តងទៀត ចង្អុលមកឯខ្ញុំ ហើយនិយាយទៅកាន់នាង “ចូរនៅជិតមិត្តភ័ក្តអ្នកនាង?” នោះអាចជាដំបូន្មានល្អសំរាប់យើងគ្រប់គ្នា នៅពេលយើងអស់កំលាំងៈ ចូរនៅជិតមិត្តភក្តិអ្នក។ ទោះបីព្រះយេស៊ូវជាមិត្តសំឡាញ់យើង យើងនៅតែត្រូវការទំនាក់ទំនងជាមួយអ្នកជឿផ្សេងទៀត ដើម្បីជួយយើងឱ្យរស់ក្នុងជីវិតនេះ។ ក្នុងសំបុត្រទីមួយរបស់លោក ពេត្រុសបានសរសេរទៅកាន់អ្នកជឿដែលត្រូវការគ្នាទៅវិញទៅមក ព្រោះពួកគេកំពុងរងទុក្ខសំរាប់ជំនឿពួកគេ។ នៅក្នុងប្រយោគខ្លីៗខ្លះ ក្នុងជំពូកទីបួន ពេត្រុសបាននិយាយពីតម្រូវការ ដែលត្រូវទទួល និងឱ្យសេចក្តីស្រឡាញ់គ្នា ឱ្យអស់ពីចិត្ត អធិស្ឋាន និងសេចក្តីស្វាគមន៍(ខ.៧-៩)។ គាត់ក៏បានបញ្ជូលសេចក្តីត្រូវការសំរាប់អ្នកជឿ ដែលប្រើអំណោយទានខាងវិញ្ញណរបស់ពួកគេ ដើម្បីបំរើគ្នាទៅវិញទៅមក(ខ.១០)។ នៅក្នុងអត្ថបទមួយផ្សេងទៀត យើងត្រូវបានលើកទឹកចិត្តឱ្យកំសាន្តគ្នាទៅវិញទៅមក ដោយសេចក្តីកំសាន្តដែលយើងទទួលពីព្រះជាម្ចាស់(២កូរិន ១:៣-៤)។ ហើយស្អាងគ្នាទៅវិញទៅមក ដោយស្រលាញ់(១ថែស្សា ៥:១១)។ ពេលជីវិតទទួលការលំបាក ហើយយើងអស់កំលាំង ចូរស្ថិតនៅក្បែរមិត្តភក្តិជាគ្រីស្ទានដែលនឹងជួយយើងដើរឆ្លងកាត់វា។ —Anne Cetas
ប៉ះពាល់ជីវិត
មិត្តខ្ញុំ ឌេន(Dan) ដែលជិតនឹងចប់ពីវិទ្យាល័យ ហើយត្រូវបានគេតំរូវឲ្យធ្វើបទបង្ហាញ។ គាត់មានពេល១៥នាទី ដើម្បីចែករំលែកពីរបៀបដែលគាត់រៀន រហូតដល់ទីបញ្ចប់ ហើយនឹងដើម្បីអរគុណ ដល់អ្នកដែលបានជួយគាត់រហូតមក។ គាត់សន្លឹងជុំវិញបន្ទប់មុនចាប់ផ្តើមនិយាយ។ មនុស្សគ្រប់ប្រភេទៈ គ្រួសារថ្មីថ្មោង លោកគ្រូអ្នកគ្រូ មិត្តភក្តិ អ្នកដឹកនាំព្រះវិហារ និងគ្រូបង្វឹក មានវត្តមាន។ បុរសម្នាក់ទៀតមាន។ គាត់ចាប់ផ្តើមពីរបៀបដែលមនុស្សម្នាក់ៗ បានប៉ះពាល់ដល់ជីវិតគាត់។ ស្ត្រីម្នាក់ “ដែលដូចជាមីងគាត់ហើយតែងនៅទីនោះ” សំរាប់គាត់។ បុរសវ័យប្រហែលជាងសាមសិប “ចែករំលែកបទគម្ពីរជារឿយៗ និងផ្តល់ប្រឹក្សា”។ បុរសម្នាក់ទៀតដែល“បានបង្រៀនគាត់ វិន័យនិងការខំប្រឹង”។ មិត្តភក្តិព្រះវិហារម្នាក់ ដែល“បាននាំគាត់ទៅហាត់លេងបាល់ទាត់រាល់ថ្ងៃ” ពីព្រោះម្តាយគាត់មិនអាចនាំបាន។ ប្តីប្រពន្ធពីរនាក់ដែល “បានចាត់ទុកគាត់ដូចកូនគាត់”។
អ្វីដែលដូចគ្នាមួយគឹៈ ពួកគេគ្រាន់តែជាគ្រីស្ទបរិស័ទធម្មតាដែលបានមកឯគាត់ដើម្បីបំផ្លាស់ជីវិតគាត់។ លោកប៉ុលបានហៅការនេះថា “ធ្វើការល្អដល់មនុស្សទាំងអស់ ហើយគិតដល់ពួកអ្នកជឿជាដើម” (កាឡាទី៦:១០)។ យើងអាចជួយកែប្រែជីវិតអ្នកដទៃ តាមរយៈការបង្ហាញការចាប់អារម្មណ៍ និងបញ្ចេញសកម្មភាព។ យើងអាចច្រូតចំរូតមួយ គឺដូចតែវាកើតឡើងដល់ឌេន(ខ.៩) ចូរក្រលេកមើលជុំវិញ តើមាននរណាម្នាក់ដែលជីវិតគាត់ត្រូវការភាពប៉ះពាល់ពីអ្នក។ —Anne Cetas
ចូរសម្រាក
ការហាត់ប្រាណលាតសន្ធឹងដៃ និងពត់ខ្លួនដែលខ្ញុំចូលចិត្តជាងគេ គឺនៅ៥នាទីចុងក្រោយ។ គឺពេលយើងពត់ខ្លួនទៅក្រោយ អោយទាបនៅលើកម្រាលដើម្បីអោយយើងបានសម្រាក។ ក្នុងពេលវេលាបែបនោះ គ្រូបង្វឹកនិយាយដោយស្រទន់ថា៖ «ស្វែងរកកន្លែងសម្រាករៀងខ្លួនចុះ»។ ខ្ញុំស្រាប់គិតដល់កន្លែងសម្រាកល្អបំផុត គឺជាកំនាព្យមួយបទតែងដោយក្លេឡែន ប៊ី ម៉ាកហ្វ៊ី មានចំណងជើងថា៖ «នៅក្បែរព្រះទ័យទ្រង់»។
មានកន្លែងសម្រាកមួយយ៉ាងស្ងប់ស្ងាត់
នៅក្បែរព្រះទ័យព្រះអម្ចាស់
នៅកន្លែងនោះគ្មានអំពើបាបទាល់តែសោះ
គឺនៅក្បែរព្រះទ័យព្រះអម្ចាស់។
ព្រះយេស៊ូជាព្រះអង្គសង្រ្គោះដ៏មានពរ
ដែលព្រះបិតាបានចាត់បញ្ជូនមក
មករកអស់អ្នកដែលរង់ចាំព្រះអង្គ
នៅក្បែរព្រះទ័យព្រះអម្ចាស់។
កំនាព្យនេះត្រូវបានតែងឡើងក្នុងឆ្នាំ១៩០១ ក្រោយមរណភាពរបស់ក្មួយស្រីលោកម៉ាកហ្វ៊ីពីរនាក់ដោយសារជំងឺខាន់ស្លាក់។ ក្រុមថ្វាយបង្គំច្រៀងចម្រៀងនេះនៅខាងក្រៅផ្ទះរបស់បងប្រុសគាត់ ដោយផ្តល់ក្តីសង្ឃឹមពីការយកចិត្តទុកដាក់របស់ព្រះជាម្ចាស់។ លោកប៉ូលប្រាប់យើងថា ព្រះជាម្ចាស់មានព្រះទ័យស្រឡាញ់ដល់យើង (រ៉ូម ៨:៣១-៣៩)។ គ្មានអ្វីមួយទោះជាទុក្ខលំបាក សេចក្តីវេទនា សេចក្តីបៀតបៀន សេចក្តីអត់ឃ្លាន សេចក្តីអាក្រាត សេចក្តីអន្តរាយ ឬដាវអី ទោះជាស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅខាងមុខ ឬឥទ្ធិប្ញទ្ធិអ្វី ទីមានកំពស់ ទីជំរៅ ឬរបស់អ្វីដែលកើតមកឯទៀតក្តី ពុំអាចពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់បានឡើយ។ «បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន» (ខ៣១)។
មិនថាអ្នកមានការធុញថប់ ឬបារម្ភប៉ុណ្ណាទេ ព្រះទ័យរបស់ព្រះជាម្ចាស់ជាកន្លែងយើងសម្រាកបាន។ ចូរពឹងផ្អែកលើព្រះអង្គចុះ «ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា (១ពេត្រុស ៥:៧)។ Anne Cetas…