សេចក្តីពិត ដ៏សាមញ្ញ
អ្នកស្រីសារ៉ា បានឈឺចង្កេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយកាន់តែមានសភាពធ្ងន់ធ្ងរឡើង។ គ្រូពេទ្យបានឲ្យគាត់ ទៅទទួលការព្យាបាលដោយចលនា ហើយគេក៏បានតម្រូវឲ្យគាត់ពត់ខ្លួនប្រាណឲ្យបាន២៥ដង ក្នុងមួយថ្ងៃ។ ការឈឺចាប់ក៏បានអន់ថយ តែមិនទាន់បាត់ទាំងស្រុងទេ។ ដូចនេះ គ្រូពេទ្យក៏បានចេញវេជ្ជបញ្ជាឲ្យគាត់ទៅថតកាំរស្មីអ៊ិច ហើយក៏បញ្ជូនគាត់ឲ្យទៅជួបគ្រូពេទ្យព្យាបាលដោយចលនាម្នាក់ទៀត ដែលលើកនេះ គេបានឲ្យគាត់ឈប់ពត់ខ្លួនតាមគ្រូពេទ្យមុនទៀត ហើយគ្រាន់តែឲ្យគាត់ពត់ខ្លួនតែមួយដង ក្នុងមួយថ្ងៃ តាមដែលចាំបាច់។ ពេលនោះ គាត់មានការភ្ញាក់ផ្អើលពេលដែលបានដឹងថា ការពត់ខ្លួនតែមួយដង ក្នុងមួយថ្ងៃ មានប្រសិទ្ធិភាពជាងការពត់ខ្លួនច្រើនដង។
បើយើងប្រៀបធៀបរឿងនេះ មកជីវិតខាងវិញ្ញាណវិញ យើងឃើញថា មានពេលខ្លះ សេចក្តីពិតដ៏សាមញ្ញ ហើយខ្លី មានប្រយោជន៍បំផុតសម្រាប់យើង។ ជាក់ស្តែង ពេលដែលគេសូមឲ្យលោកខាល បាត(Karl Barth) និយាយសង្ខេបអំពីការងារផ្នែកទេវវិជ្ជា ដែលគាត់បានធ្វើពេញមួយជីវិតរបស់គាត់ គាត់ក៏បានឆ្លើយប្រាប់គេថា “ព្រះយេស៊ូវស្រឡាញ់ខ្ញុំ”។ ត្រង់ចំណុចនេះ ពេលនោះគាត់ក៏ប្រហែលជាបាននិយាយបន្ថែមទៀតថា “ខ្ញុំដឹងច្បាស់ថា ព្រះអង្គស្រឡាញ់ខ្ញុំមែន ព្រោះព្រះគម្ពីរបានចែងយ៉ាងដូចនេះមែន”។ ព្រះមានបន្ទូលថា ព្រះអង្គស្រឡាញ់យើង ហើយព្រះអង្គបានបញ្ជាក់ថា ពិតជាបានស្រឡាញ់យើងមែន ដោយចាត់ព្រះរាជបុត្រាព្រះអង្គ ឲ្យយាងមកសង្រ្គោះយើង ឲ្យរួចពីបាប ដែលយើងបានប្រព្រឹត្ត។ ព្រះគ្រីស្ទសុគតនៅលើឈើឆ្កាង ដោយដកយកបន្ទុកនៃអំពើបាប ចេញពីយើង។ បន្ទាប់មក ព្រះអង្គបានមានព្រះជន្មឡើងវិញ ដោយប្រទានជីវិតថ្មី ឲ្យយើងបានរស់ក្នុងព្រះអង្គ។ ដូចនេះ សេចក្តីស្រឡាញ់របស់ព្រះអង្គ ពិតជាអស្ចារ្យណាស់!…
វីរៈបុរសដែលឈ្នះបាប
កន្លងមក មានគេសួរខ្ញុំនូវសំណួរមួយ ដែលពិបាកឆ្លើយណាស់ថា “តើអ្នកអាចរស់នៅ ដោយមិនប្រព្រឹត្តអំពើបាបសោះ បានរយៈពេលយូរប៉ុណ្ណា? តើបានមួយអាទិត្យ ឬមួយថ្ងៃ ឬក៏មួយម៉ោងទេ?” តើយើងអាចឆ្លើយសំណួរដូចនេះ ដោយរបៀបណា? បើយើងពិតជាស្មោះត្រង់មែននោះ យើងប្រហែលជានិយាយថា “ខ្ញុំមិនអាចរស់នៅ ដោយមិនប្រព្រឹត្តអំពើបាប សូម្បីតែមួយថ្ងៃ”។ ពុំនោះទេ បើយើងក្រឡេចមកមើល សប្តាហ៍មុន យើងប្រហែលជាឃើញថា យើងមិនបានលន់តួបាប នៅចំពោះព្រះឡើយ ពោលគឺសូម្បីតែអំពើបាបដ៏តូចមួយ ក៏យើងមិនបានលន់តួផង។ បើសិនជាយើងនិយាយថា យើងមិនដែលបានធ្វើអំពើបាបសោះ ក្នុងគំនិត ឬសកម្មភាពរបស់យើង បានមួយសប្តាហ៍ហើយ នោះយើងបោកខ្លួនឯងទេ។
ព្រះទ្រង់ជ្រាបអំពីចិត្តរបស់យើង។ ព្រះអង្គជ្រាបថា យើងឆាប់ឆ្លើយតបចំពោះព្រះវិញ្ញាណបរិសុទ្ធឬអត់ ពេលដែលព្រះអង្គដាស់តឿនយើងឲ្យភ្ញាក់ខ្លួន។ បើយើងពិតជាស្គាល់ខ្លួនឯងមែន នោះចូរយើងជញ្ជឹងគិតបទគម្ពីរ ១យ៉ូហាន ១:៨ ដែលបានចែងថា “បើសិនជាយើងថា យើងគ្មានបាបសោះ នោះឈ្មោះថាយើងបញ្ឆោតដល់ខ្លួន ហើយសេចក្តីពិតមិនស្ថិតនៅក្នុងយើងទេ”។ យើងពិតជាមិនចង់ធ្វើខុស នឹង ខ.១០ ដែលចែងថា “បើយើងថា យើងមិនដែលធ្វើបាបសោះ … ហើយព្រះបន្ទូលទ្រង់មិននៅក្នុងយើងទេ”។
សំណួរមួយទៀត ដែលមានការលើកទឹកចិត្តជាង គឺសួរថា “តើព្រះមានការឆ្លើយតបយ៉ាងណា ពេលដែលយើងទទួលស្គាល់ថាខ្លួនបានធ្វើអំពើបាប និងត្រូវការការអត់ទោសបាប?” ចម្លើយនោះគឺ “បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់…
រង្វាន់សម្រាប់អាកប្បកិរិយ៉ាល្អ
នៅក្នុងក្រុមកុមារ នៃព្រះវិហាររបស់ខ្ញុំ យើងតែងតែឲ្យកាតលើកទឹកចិត្តដល់ក្មេងៗ ពេលដែលយើងកត់សម្គាល់ឃើញថា ពួកគេមានអាកប្បកិរិយ៉ាល្អ។ ពួកគេក៏បានសន្សំកាតនោះឲ្យបានច្រើន ដើម្បីទទួលរង្វាន់ សម្រាប់អាកប្បកិរិយ៉ាល្អ ដែលខ្លួនធ្លាប់មានកន្លងមក។ យើងកំពុងតែព្យាយាមបង្រៀនក្មេងៗ ឲ្យកាន់តែមានអាកប្បកិរិយ៉ាល្អ ជាជាងផ្តោតទៅលើចំណុចអាក្រក់របស់ពួកគេ។ មានពេលមួយ អ្នកដឹកនាំរបស់យើងម្នាក់ បានឲ្យកាតមួយសន្លឹកដល់ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ ឈ្មោះធីរី(Tyree)។ ពេលនោះធីរីបានឆ្លើយតបថា “ខ្ញុំសូមអរគុណលោកគ្រូ ប៉ុន្តែ ខ្ញុំមិនត្រូវការកាតនេះទេ។ ខ្ញុំចង់មានអាកប្បកិរិយ៉ាល្អ ហើយមិនចង់បានរង្វាន់ សម្រាប់អាកប្បកិរិយ៉ាល្អនោះឡើយ”។ សម្រាប់កុមារាម្នាក់នេះ ការធ្វើល្អ គឺជារង្វាន់សម្រាប់ខ្លួនគាត់។ គាត់ពិតជាចូលចិត្តធ្វើល្អ ក្នុងការរស់នៅ ទោះបីជាគាត់បានទទួលរង្វាន់ឬអត់ក៏ដោយ។
ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ យើងនឹងទទួលរង្វាន់នៅថ្ងៃណាមួយ។ បទគម្ពីរ ២កូរិនថូស ៥:១០ បានចែងថា គ្រប់គ្នានឹងបានទទួលរង្វាន់ តាមការដែលបានធ្វើ ពីកាលនៅក្នុងរូបកាយរៀងខ្លួន ទោះល្អឬអាក្រក់ក្តី”។ ប៉ុន្តែ យើងមិនគួរប្រព្រឹត្តល្អក្នុងការរស់នៅ ដោយសារតែយើងមានបំណងចង់បានរង្វាន់នោះឡើយ ហើយក៏មិនមែនដើម្បីឲ្យបានសេចក្តីសង្រ្គោះនោះដែរ។ ផ្ទុយទៅវិញ យើងគួរប្រព្រឹត្តល្អ ដោយសារយើងមានបំណងចិត្ត ចង់បង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះ និងដើម្បីធ្វើឲ្យព្រះអង្គសព្វព្រះទ័យ។
ពេលដែលយើងស្រឡាញ់ព្រះ យើងមានចិត្តចង់ផ្គាប់ព្រះទ័យព្រះអង្គ ដែលបានស្រឡាញ់យើងជាមុន(១យ៉ូហាន ៤:១៩) ហើយបម្រើព្រះអង្គ ដោយចិត្តបរិសុទ្ធ(សុភាសិត ១៦:២ ១កូរិនថូស ៤:៥)។ ការបានទៅនៅជាមួយព្រះអង្គ ជារង្វាន់ដ៏ល្អបំផុត សម្រាប់យើងរាល់គ្នា!—Anne…
យុទ្ធនាការ
ជារៀងរាល់ឆ្នាំ យុវជន ក្នុងសហគមន៍របស់យើង បានចូលរួម នៅក្នុងយុទ្ធនាការ “ធ្វើខ្លួនជាមនុស្សល្អ” ដែលបង្កើតឡើង ដោយអង្គការសុខភាពផ្លូវចិត្តមួយ។ ក្នុងកម្មវិធីមួយ ក្នុងចំណោមកម្មវិធីដែលគេបានធ្វើឡើង ក្នុងឆ្នាំ២០១២ មានសិស្ស៦ពាន់នាក់ បានឈរតម្រៀបគ្នាបង្កើតជាអក្ស ក្នុងទីលានកីឡារបស់សាលារបស់ពួកគេ ដែលផ្គុំគ្នាជាពាក្យ ប្រែមកថា “ចូរធ្វើជាមនុស្សល្អ”។ មាននាយកសាលាម្នាក់បានមានប្រសាសន៍ថា “យើងចង់ឲ្យសិស្សមករៀន ហើយទទួលចំណេះដឹង ដោយគ្មានការរំខាន ពីការភ័យខ្លាច ឬទុក្ខព្រួយ ឬមានអារម្មណ៍ពិបាក ពេលនៅក្បែរមិត្តភ័ក្ររបស់ខ្លួនឡើយ។ យើងកំពុងខិតខំធ្វើយ៉ាងណា ឲ្យសិស្សទាំងឡាយស្អាងគ្នាទៅវិញទៅមក ជាជាងរុញច្រានគ្នាទម្លាក់”។
សាវ័កប៉ុលចង់ឲ្យពួកជំនុំ នៅក្រុងរ៉ូម មានសេចក្តីស្រឡាញ់ឲ្យបានមួយកំរិតទៀត។ នៅសម័យនោះ អ្នកដែលមានជំនឿខ្លាំង និងអ្នកមានជំនឿខ្សោយ បានថ្កោលទោសគ្នា ហើយបង្ហាញចេញនូវសេចក្តីសម្អប់ ចំពោះគ្នាទៅវិញទៅមក(រ៉ូម ១៤:១-១២)។ ពួកគេស្អប់គ្នាទៅវិញទៅមក ពេលដែលពួកគេប្រកែកគ្នា អំពីម្ហូបអាហារ ដែលត្រូវឬមិនត្រូវបរិភោគ(ខ.២-៣) និងអំពីពិធីបុណ្យ ដែលពួកគេគួរតែប្រារព្ធធ្វើ(ខ.៥-៦)។ សាវ័កប៉ុលបានលើកទឹកចិត្តពួកគេថា “ហេតុដូច្នេះ ត្រូវឲ្យយើងដេញតាមអស់ទាំងសេចក្តី ដែលនាំឲ្យមេត្រីគ្នា និងសេចក្តីទាំងប៉ុន្មាន ដែលជួយស្អាងចិត្តគ្នាទៅវិញទៅមកវិញ”(ខ.១៩)។ ពេលនោះ គាត់បានរំឭកពួកគេថា ពួកគេគួរមានចិត្ត ដែលចង់ផ្គាប់ចិត្តអ្នកដទៃ មិនមែនខំផ្គាប់ចិត្តខ្លួនឯងទេ។ បានជាគាត់មានប្រសាសន៍ថា “ដ្បិតព្រះគ្រីស្ទ ទ្រង់មិនបានបំពេញព្រះហឫទ័យទ្រង់ដែរ”(១៥:៣) តែព្រះអង្គបានយាងមកដើម្បីបម្រើគេវិញ។
ដូចនេះ…
គេមិនខ្វល់ពីខ្ញុំ
មានពេលមួយ ចេន(Jane) បានបញ្ចេញយោបល ក្នុងការប្រជុំ នៅកន្លែងធ្វើការ ហើយពេលនោះ គ្មាននរណាម្នាក់ឆ្លើយតបឡើយ។ ដូចនេះ នាងក៏បាននិយាយសាឡើងវិញម្តងទៀត ហើយនៅតែគ្មាននរណាឆ្លើយតបដដែល។ មិត្តរួមការងាររបស់នាង មិនយកចិត្តទុកដាក់ចំពោះពាក្យសម្តីរបស់នាងសោះ។ ពេលនោះ នាងក៏បានដឹងថា ទស្សនៈរបស់នាងមិនមានតម្លៃចំពោះពួកគេទេ។ នាងមានអារម្មណ៍ថា គេមិនអើពើរចំពោះនាង និងមើលនាងមិនឃើញទេ។ ត្រង់ចំណុចនេះ អ្នកប្រហែលជាមានអារម្មណ៍ដូចនេះផងដែរ ពេលដែលគេមិនអើពើរនឹងអ្នក។
យ៉ាងណាមិញ សាសន៍អ៊ីស្រាអែល ដែលជារាស្រ្តរបស់ព្រះ ក៏ធ្លាប់មានអារម្មណ៍ដូចនេះផងដែរ(អេសាយ ៤០)។ ពួកគេជឿថា ព្រះអម្ចាស់មិនបានទតមើល ឬយល់អំពីទុក្ខវេទនា ដែលពួកគេមានជារៀងរាល់ថ្ងៃ ក្នុងការតស៊ូឲ្យរួចពីសេចក្តីស្លាប់ឡើយ។ នៅសម័យនោះ នគរខាងត្បូងត្រូវគេនិរទេស ឲ្យទៅធ្វើជាឈ្លើយសឹក ក្នុងចក្រភពបាប៊ីឡូន ហើយពួកគេបានរអ៊ូរទាំថា ព្រះអម្ចាស់មិនបានទតមើលផ្លូវដែលពួកគេប្រព្រឹត្ត ហើយព្រះអង្គក៏មិនបានជ្រាបអំពីរឿងរ៉ាវរបស់ពួកគេ(ខ.២៧)។ លោកហោរាអេសាយបានមានប្រសាសន៍ថា បើធៀបនឹងព្រះដ៏មានចេស្តា “អស់ទាំងសាសន៍ប្រៀបដូចជាទឹក១ដំណក់នៅក្នុងថាំង ហើយក៏រាប់ទុកដូចជាលំអងធូលី នៅលើថាសជញ្ជីងដែរ”(ខ.១៥) ហើយគាត់ក៏ចង់ឲ្យពួកអ៊ីស្រាអែល ដឹងផងដែរថា ព្រះអង្គរមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ(ខ.២៩)។ លោកអេសាយបានមានប្រសាសន៍ផងដែរថា បើពួកគេសង្ឃឹមដល់ព្រះអម្ចាស់ នោះព្រះអង្គនឹងប្រទានឲ្យពួកគេមានកម្លាំងជាថ្មី គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ(ខ.៣១)។
ដូចនេះ ពេលដែលអ្នកមានអារម្មណ៍ថា គេមិនអើពើរ…
សេចក្តីក្លាហានដ៏លេចធ្លោរ
មានការផ្សាយពាណិជ្ជកម្មអំពីនាឡិកា តាមវិទ្យុ បានលើកទឹកចិត្តឲ្យអ្នកស្ដាប់ទាំងឡាយ ទិញនាឡិកាដែលខ្សែរបស់វាមានពណ៌ភ្លឺផ្លេក ហើយបន្ទាប់មក ពាក់នាឡិកានោះ ជាមួយនឹងសំលៀកបំពាក់ដែលមានពណ៌ផ្សេងទៀត។ ការផ្សាយពាណិជ្ជកម្មនោះ បាននិយាយទៀតថា នៅពេលដែលមនុស្សចាប់អារម្មណ៍ នឹងនាឡិការបស់លោកអ្នក ដោយសារពណ៌ដែលលេចធ្លោរបស់វា “នោះគេនឹងឃើញថា លោកអ្នកមានពណ៌ភ្លឺផ្លេក។ ហើយគេនឹងចង់ឲ្យខ្លួនគេ បានស្រស់សង្ហាដូចជាលោកអ្នកដែរ។” នៅត្រង់ចំណុចនេះ បញ្ជាក់ថា មានអ្វីមួយនៅក្នុងខ្លួនយើង ដែលចូលចិត្តឲ្យគេយកគំរូតាមខ្លួន។
បើសិនជាអ្នកអានបទគម្ពីរ ១កូរិនថូស ៤ មិនបានស៊ីជម្រៅទេ នោះលោកអ្នកអាចនឹងគិតថា លោកសាវ័កប៉ុលហាក់ដូចជាអួតបន្តិច នៅពេលដែលគាត់បង្រៀនគេ ឲ្យយកតម្រាប់តាមគាត់ ក្នុងការលះបង់ខ្លួនរបស់គាត់ថ្វាយព្រះ(ខ.១៦)។ ប៉ុន្តែ បើយើងពិចារណាឲ្យបានដឹតដល់ អំពីពាក្យសម្តីរបស់លោកប៉ុល ត្រង់ចំណុចនេះ នោះយើងនឹងបានយល់ ពីមូលហេតុដែលគាត់បានសរសេរប្រាប់គេ យ៉ាងមានទំនុកចិត្តបែបនេះ។ គាត់អាចសុំឲ្យមនុស្សត្រាប់តាមគាត់ ព្រោះគាត់បានត្រាប់តាមព្រះគ្រីស្ទ (១១:១) ដែលព្រះអង្គជាបាវបម្រើដ៏អស្ចារ្យជាងគេ។
ការរងទុក្ខបៀតបៀនដែលគាត់ទ្រាំទ្រ និងការងារដែលគាត់មាននៅក្នុងពួកជំនុំ(៤:១០-១៧) គ្រប់ការទាំងអស់កើតឡើង ដោយព្រោះប៉ុលបានត្រាប់តាមព្រះយេស៊ូវ។ នៅពេលគាត់លើកឡើងថា ទោះបីជាពួកកូរិនថូសមានគ្រូបង្រៀនដល់ ១ម៉ឺននាក់ ក៏ដោយ ក៏គាត់នៅតែជាឪពុក នៅក្នុងសេចក្តីជំនឿរបស់ពួកគេដដែល (ខ.១៥) គាត់ដឹងច្បាស់ជានិច្ចថា ព្រះយេស៊ូវគឺជាហេតុផលតែមួយគត់ ដែលមនុស្សអាចនឹងទុកចិត្តលើសេចក្តីបង្រៀនរបស់គាត់បាន។
បើសិនជាយើងចង់ឲ្យមនុស្សត្រាប់តាមយើង ដំបូងយើងត្រូវតែត្រាប់តាមព្រះអម្ចាស់នៃយើងជាមុនសិន។ បើសិនជាយើងមានហេតុផលណាមួយ ដើម្បីឲ្យគេត្រាប់តាមគំរូយើង ហើយបើសិនជាយើងមានសេចក្តីក្លាហានណា…
សុទ្ធតែដើម្បីសេចក្តីស្រឡាញ់
មានពេលមួយ ខ្ញុំបានឃើញផ្លាកមួយ នៅពីមុខព្រះវិហារ ដែលមានសរសេរអក្សរមួយឃ្លា ដែលហាក់ដូចជាពាក្យស្លោកដ៏អស្ចារ្យមួយ សម្រាប់ការទំនាក់ទំនង។ ពាក្យស្លោកនោះចែងថា ចូរទទួលសេចក្តីស្រឡាញ់ ចូរផ្ដល់ឲ្យនូវសេចក្តីស្រឡាញ់ ចូរធ្វើដូចនេះសារឡើងវិញទៀត។
សេចក្តីស្រឡាញ់ដ៏អស្ចារ្យបំផុត ដែលយើងទទូល ជាសេចក្ដីស្រឡាញ់របស់ព្រះ។ ព្រះអង្គស្រឡាញ់យើងខ្លាំងណាស់ បានជាព្រះអង្គប្រទានព្រះរាជបុត្រាទ្រង់ ព្រះនាមយេស៊ូវ ឲ្យយាងមកចាប់កំណើត សុគត ហើយមានព្រះជន្មឡើងវិញ ដើម្បីលោះបាបយើង(១យ៉ូហាន ៤:៩)។ យើងទទួលសេចក្តីស្រឡាញ់របស់ទ្រង់ នៅពេលដែលយើងទទួលព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះ និងជាព្រះអម្ចាស់របស់យើង។ “អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ”(យ៉ូហាន ១:១២)។
បន្ទាប់ពីយើងបានពិសោធ នូវក្តីស្រឡាញ់របស់ព្រះហើយ នោះយើងអាចរៀនផ្ដល់ឲ្យនូវ សេចក្តីស្រឡាញ់។ “យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ”(១យ៉ូហាន ៤:៧)។
សេចក្តីស្រឡាញ់របស់ព្រះ ជួយជំរុញឲ្យយើងអាចស្រឡាញ់ ដល់បងប្អូនប្រុសស្រីរបស់យើងក្នុងព្រះគ្រីស្ទ។ យើងបង្រៀន លើកទឹកចិត្ត ហើយស្តីបន្ទោស។ យើងយំសោក ហើយក៏អរសប្បាយ។ សេចក្ដីស្រឡាញ់ដែលយើងផ្ដល់ឲ្យ មានភាពទន់ភ្លន់ ហើយរឹងមាំ និងជួយទំនុកបំរុង។ ព្រះយេស៊ូវថែមទាំងបានបង្រៀនយើង ឲ្យស្រឡាញ់ដល់ខ្មាំងសត្រូវរបស់យើងទៀតផង គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋាន ឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ”(ម៉ាថាយ ៥:៤៤)។ ការផ្ដល់ឲ្យក្តីស្រឡាញ់ដល់អ្នកឯទៀត អាចជាការលំបាក ក្នុងស្ថានភាពខ្លះ ប៉ុន្តែ យើងនៅតែអាចធ្វើទៅបាន ដោយព្រោះតែព្រះទ្រង់បានប្រទានក្តីស្រឡាញ់ដល់យើងជាមុនរួចហើយ។…
មិនចាប់អារម្មណ៍ ចំពោះសាសនា
មានការផ្សាយពាណិជ្ជកម្មរបស់ព្រះវិហារ តាមវិទ្យុ បានទាក់ទាញការចាប់អារម្មណ៍របស់ខ្ញុំ។ គេបានផ្សាយថា “ដោយព្រោះលោកអ្នកបានឮគេនិយាយអំពីជំនឿគ្រីស្ទបរិស័ទហើយ នោះលោកអ្នកប្រហែលជាមិនចាប់អារម្មណ៍នឹងសាសនាទេ។ ជាការពិតណាស់ លោកអ្នកប្រហែលជាមានការភ្ញាក់ផ្អើល ពេលដឹងថា ព្រះយេស៊ូវក៏មិនចាប់អារម្មណ៍នឹងសាសនាដែរ។ ប៉ុន្តែ ព្រះអង្គចាប់អារម្មណ៍ខ្លាំងចំពោះទំនាក់ទំនង និងការបង្រៀនយើងឲ្យស្រឡាញ់គ្នាទៅវិញទៅមក។លោកអ្នកប្រហែលមិនចូលចិត្តព្រះវិហាររបស់យើងខ្ញុំ គ្រប់ចំណុទេ ប៉ុន្តែ យើងផ្ដល់ជូននូវការទំនាក់ទំនងពិតប្រាកដ ហើយយើងខ្ញុំកំពុងរៀនស្រឡាញ់ព្រះ និងស្រឡាញ់គ្នាទៅវិញទៅមក។ យើងខ្ញុំរង់ចាំស្វាគមន៍លោកអ្នកជានិច្ច”។
ព្រះវិហារនេះប្រហែលជាបាននិយាយជ្រុលបន្តិច អំពីព្រះយេស៊ូវ និងសាសនា ព្រោះព្រះគម្ពីរក៏មានចែងអំពី “សាសនាដ៏ពិត” ក្នុងកណ្ឌគម្ពីរ យ៉ាកុប ១:២៧ ដែលជាការប្រព្រឹត្តល្អ ដោយជួយអ្នកដទៃ។ តែ ព្រះយេស៊ូវពិតជាមានការលំបាក ដោយសារពួកអ្នកកាន់សាសនា នៅសម័យនោះ។ ព្រះអង្គមានព្រះបន្ទូលថា ពួកផារិស៊ីដឹកនាំ តាមតែទំនៀមទម្លាប់ និងបញ្ញត្តច្បាប់ទាំងឡាយ មិនមែនដោយសេចក្ដីស្រឡាញ់ដល់ព្រះអម្ចាស់ទេ “ខាងក្រៅមើលទៅដូចជាសុចរិតដល់មនុស្សលោកមែន តែខាងក្នុងមានសុទ្ធតែសេចក្តីកំពុត និងសេចក្តីទទឹងច្បាប់ទទេ” (ម៉ាថាយ ២៣:២៨)។ ពួកគេឥតមានសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងចិត្តរបស់ពួកគេទេ (យ៉ូហាន ៥:៤២)។ ព្រះយេស៊ូវសព្វព្រះទ័យនឹងមានទំនាក់ទំនងជាមួយពួកគេ ប៉ុន្តែ ពួកគេ “មិនសុខចិត្តចូលមកឯទ្រង់ទេ” (ខ.៤០)។
បើសិនជា “ការកាន់តាមសាសនា” មានអត្ថន័យថា ជាការកាន់តាមបញ្ញត្តច្បាប់ទាំងឡាយ ដើម្បីឲ្យខ្លួនល្អតែសម្បកក្រៅ ជាជាងអរសប្បាយនឹងទំនាក់ទំនងជាមួយព្រះអង្គសង្រ្គោះ នោះព្រះយេស៊ូវមិនចាប់អារម្មណ៍នឹងការកាន់តាមសាសនាទេ។ ព្រះអង្គប្រទានមកនូវការអត់ទោសបាប…
ការជួយទប់មិនឲ្យដួល
កាលពីរដូវក្តៅឆ្នាំមុន អ្នកស្រីម៉ារីលីន(Marilyn) បានទិញកូនឈើមួយដើម សម្រាប់ដាំនៅផ្ទះ។ គាត់បានសួរអ្នកលក់ថា តើគាត់ត្រូវបោះបង្គោល ដើម្បីជួយទប់កូនឈើនោះឬទេ? អ្នកលក់ក៏បានប្រាប់គាត់ថា “សូមអ្នកស្រីបោះបង្គោលទប់កូនឈើនោះ ឲ្យបានមួយឆ្នាំ ដើម្បីឲ្យ បង្គោលនោះជួយទប់កូនឈើ ពេលមានខ្យល់បក់ខ្លាំង”។ ប៉ុន្តែ មានអ្នកជិតខាងម្នាក់បានប្រាប់គាត់ថា “ការបោះបង្គោលទប់ អាចនាំឲ្យមានផលអាក្រក់ ច្រើនជាងផលចំណេញ។ កូនឈើនោះចាំបាច់ត្រូវចាក់ឫសចូលក្នុងដី ឲ្យបានរឹងមាំ ដោយខ្លួនឯង ពុំនោះទេ វាមិនអាចចាក់ឫសបានល្អឡើយ។ ដូចនេះ ការមិនបោះបង្គោលទប់ មានប្រយោជន៍បំផុត ចំពោះខុសភាពរបស់ដើមឈើ ក្នុងរយៈពេលវែង”។
យ៉ាងណាមិញ នៅក្នុងទំនាក់ទំនង យើងក៏អាចមានសំណួរដូចនេះផងដែរ។ ឧទាហរណ៍ បើសិនជាមាននរណាម្នាក់ជួបបញ្ហាអ្វីមួយ តើយើងត្រូវ “ជួយទប់មិនឲ្យគាត់ដួល” ដោយជួយយកអាសាគាត់ ឬក៏ទុកឲ្យគាត់ “ចាក់ឫសឲ្យបានរឹងមាំដោយខ្លួនឯង” ដោយឲ្យគាត់ប្រឈមមុខនឹងលទ្ធផល ដែលគាត់ត្រូវទទួលបាន ពីការសម្រេចចិត្តរបស់ខ្លួន? ជាការពិតណាស់ ត្រង់ចំណុចនេះ យើងចាំបាច់ត្រូវជួយគាត់ តាមរបៀបដែលធ្វើឲ្យសុខភាពខាងវិញ្ញាណរបស់គាត់ មានភាពល្អប្រសើរក្នុងរយៈពេលវែង គឺមិនមែនល្អតែក្នុងរយៈពេលខ្លីឡើយ។ យើងត្រូវជួយដោយសេចក្តីស្រឡាញ់ ដោយដឹងថា អ្វីដែលត្រូវធ្វើ ហើយធ្វើឲ្យត្រូវពេល។ ហេតុនេះហើយ បានជាបទគម្ពីរសុភាសិត ជំពូក១៩ បានបង្រៀនយើងឲ្យមានចិត្តអាណិត ហើយជួយអ្នកដទៃ(ខ.១៧) ហើយត្រូវជួយគេម្តងទៀត បើសិនជាចាំបាច់(ខ.១៩)។ ដើម្បីផ្តល់ជំនួយឲ្យបានត្រឹមត្រូវ យើងត្រូវការប្រាជ្ញាពីព្រះ…
ការមើលងាយ
បន្ទាប់ពីភ្នែករបស់ខ្ញុំ បានឆ្លងកាត់ការវៈកាត់តូចហើយ គ្រូពេទ្យបានប្រាប់ខ្ញុំ មិនឲ្យឈ្ងោកមើលទៅក្រោម ក្នុងរយៈពេល២សប្តាហ៍ខាងមុខ ហើយមិនឲ្យធ្វើម្ហូប ឬបោសសម្អាតអ្វីឡើយ។ បើគ្រាន់តែមិនឲ្យខ្ញុំធ្វើម្ហូប ឬបោសសម្អាតផ្ទះមួយរយៈ នោះមិនសូវពិបាក ដូចការហាមមិនឲ្យឈ្ងោកមើលទៅក្រោម តាមការណែនាំរបស់ពេទ្យឡើយ! គាត់មិនចង់ឲ្យខ្ញុំសម្លឹងមើលទៅក្រោម ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ថ្នេរក្នុងភ្នែកដែលមិនទាន់ជា។
យ៉ាងណាមិញ លោកស៊ីអេស លូវីស(C.S. Lewis) បាននិពន្ធសេចក្តីបង្រៀនមួយ អំពីការមើលមួយបែបទៀត ដែលអាចឲ្យយើងមានបញ្ហា។ គាត់មានប្រសាសន៍ថា “នៅក្នុងព្រះ អ្នកតទល់នឹងការអ្វី ដែលធំជាងខ្លួនអ្នក ក្នុងគ្រប់ផ្នែកទាំងអស់។ ដរាបណា អ្នកមានអំណួត នោះអ្នកមិនអាចស្គាល់ព្រះឡើយ។ មនុស្សដែលមានអំណួត តែងតែមើលងាយមនុស្ស ឬមើលងាយអ្វីៗ ក្នុងលោកនេះ។ ជាការពិតណាស់ ដរាបណា អ្នកមើលងាយមនុស្សដែលនៅស្ថានក្រោមនេះ នោះអ្នកមិនអាចមើលឃើញការអ្វីដែលនៅស្ថានលើឡើយ”។
ព្រះយេស៊ូវបានមានបន្ទូលប្រៀបប្រដូច អំពីពួកផារិស៊ីម្នាក់ ដែលគិតថាខ្លួនឯងគ្រាន់បើជាងអ្នកដទៃ។ គាត់បានឈរអធិស្ឋានតែម្នាក់ឯង ដោយចិត្តអំណួតថា គាត់អរព្រះគុណព្រះ ដែលខ្លួនគាត់ មិនដូចជាមនុស្សឯទៀត(លូកា ១៨:១១)។ គាត់មើលងាយមនុស្សដែលឆក់ប្លន់ ទុច្ចរិត ហើយកំផិត និងអ្នកយកពន្ធ ដែលកំពុងអធិស្ឋាន នៅក្នុងព្រះវិហារ ក្នុងពេលនោះដែរ។ ផ្ទុយទៅវិញ អ្នកយកពន្ធបានដឹងថា គាត់ជាមនុស្សមានបាប នៅចំពោះព្រះ ហើយបានទូលសូមសេចក្តីមេត្តាករុណារបស់ព្រះអង្គ(ខ.១៣)។
សេចក្តីអំណួត អាចជាបញ្ហា…