អ្នកស្រីខូរិន
ពេលដែលក្រុមការងាររបស់យើង កំពុងជួយរៀបចំសម្ភារៈជាច្រើនកញ្ចប់ នៅឯកម្មវិធីនំម៉ាណាប្រចាំថ្ងៃ ក្នុងក្រុងអូលែនដូ រដ្ឋផ្លរីដា កាលពីរដូវរងាកាលពីឆ្នាំទៅ អ្នកស្រីខូរីន(Corine)បានមកសួរសុខទុក្ខយើង។ ព្រឹកនោះ នាងយល់ថា យើងប្រាកដជាឃ្លាន ហើយស្រែកទឹកផង។ ខ្ញុំក៏បានប្រាប់នាងថា ពួកខ្ញុំ “មិនអីទេ”។ នាងក៏តបថា “ខ្ញុំដឹងថា អ្នកទាំងអស់គ្មានមិនអីទេ តែអ្នកទាំងអស់គ្នាត្រូវការអីញាំ”។ ពីរបីនាទីក្រោយមក នាងក៏បានត្រឡប់មកវិញ ដោយនាំយកទឹកត្រជាក់ និងអាហារសម្រន់ មកជាមួយផង។ ក្នុងរយៈពេលថ្ងៃ ដែលយើងធ្វើកម្មវិធីនៅទីនោះ អ្នកស្រីខូរិនបានមកមើលយើង ក្រែងលោយើងត្រូវការអ្វី ហើយនាងបាននាំយកអាហារ ឬទឹកមកជាមួយ ព្រមទាំងបានជួយប្រមូលសំរាមឲ្យយើងទៀត។ មានពេលមួយ ខ្ញុំក៏បានឆ្លៀតឱកាសថ្លែងអំណរគុណនាង ហើយប្រាប់នាងថា “ខូរិន អ្នកមានអំណោយទានខាងភាពចៅរ៉ៅ!” នាងក៏ឱនមុខ ហើយឆ្លើយតបថា “ខ្ញុំមិនដឹងទេ តែលោកមានអំណោយទានខាងនិពន្ធអត្ថបទសៀវភៅនំម៉ាណា ចំណែកខ្ញុំវិញខ្ញុំចូលចិត្តបោសសម្អាត។ ដូចនេះ យើងសុទ្ធតែថ្វាយសិរីល្អដល់ព្រះ”។
អ្នកស្រីខូរិន មានបំណងចិត្តចង់ថ្វាយសិរីល្អដល់ព្រះ ដោយជួយអ្នកដទៃ។ នាងពិតជាមានអំណោយទានខាងភាពចៅរ៉ៅមែន ហើយក៏បានប្រើអំណោយទានមួយនេះបានល្អផង។ ព្រះបានប្រទានកូនរបស់ព្រះអង្គ នូវជំនាញ និងសមត្ថភាព ដើម្បីឲ្យព្រះអង្គអាចប្រទានពរអ្នកដទៃ តាមរយៈយើង។ អ្នកអាចស្វែងយល់អំពីអំណោយទានទាំងនោះ ដែលបានរៀបរាប់ក្នុង បទគម្ពីរ រ៉ូម ១២:៤-១៣ ១កូរិនថូស ១២:២៧-៣១ អេភេសូរ ៤:៧-១២…
សេចក្តីស្រឡាញ់ជាអ្វី?
ពេលដែលគេសួរក្មេងៗថា “សេចក្តីស្រឡាញ់ជាអ្វី?” ពួកគេមានចម្លើយល្អៗជាច្រើន។ សម្រាប់ណូអេ ដែលជាក្មេងមានអាយុ៧ឆ្នាំ គាត់បានឆ្លើយថា “សេចក្តីស្រឡាញ់ គឺជាការដែលអ្នកនិយាយប្រាប់មនុស្សម្នាក់ថា អ្នកចូលចិត្តអាវគាត់ ហើយបន្ទាប់មក គាត់ក៏ពាក់អាវនោះរាល់ថ្ងៃ”។ ចំណែកឯរេបិកា ដែលជាក្មេងស្រីមានអាយុ៨ឆ្នាំវិញ នាងបានឆ្លើយថា“ដោយសារជីដូនខ្ញុំមានជម្ងឺឈឺសន្លាក់ដៃជើង គាត់មិនអានឱនចុះ ដើម្បីធ្វើក្រចកជើងគាត់ទៀតទេ។ ដូចនេះ ជីតារបស់ខ្ញុំតែងតែធ្វើក្រចកជើងឲ្យគាត់ សូម្បីតែនៅពេលដែលដៃគាត់ឈឺសន្លាក់ដែរក៏ដោយ។ នោះហើយជាសេចក្តីស្រឡាញ់”។ រីឯយេស៊ិកាក៏មានអាយុ៨ឆ្នាំដែរ នាងបានឆ្លើយថា “អ្នកមិនគួរនិយាយថា អ្នកស្រឡាញ់គេឡើយ បើសិនជាអ្នកមិនពិតជាស្រឡាញ់គេទេនោះ។ តែបើអ្នកពិតជាស្រឡាញ់មែន អ្នកគួរតែនិយាយប្រាប់គេឲ្យបានច្រើនដង ដើម្បីកុំឲ្យគេភ្លេច”។
មានពេលខ្លះ យើងត្រូវរំឭកខ្លួនឯងថា ព្រះស្រឡាញ់យើង។ យើងច្រើនតែផ្តោតទៅលើទុក្ខលំបាកក្នុងជីវិត ហើយក៏សួរខ្លួនឯងថា ឯណាទៅសេចក្តីស្រឡាញ់? ប៉ុន្តែ បើសិនជាយើងបង្អង់ឈប់សិន ហើយពិចារណាអំពីការអ្វីដែលព្រះទ្រង់បានធ្វើសម្រាប់យើង នោះយើងនឹងនឹកចាំថា ព្រះស្រឡាញ់យើងខ្លាំងប៉ុណ្ណា ដែលព្រះអង្គជា សេចក្តីស្រឡាញ់(១យ៉ូហាន ៤:៨-១០)។
បទគម្ពីរទំនុកដំកើង ជំពូក ១០៤ បានរៀបរាប់អំពី “ព្រះពរ” ដែលយើងទទួលបាន ពីសេចក្តីស្រឡាញ់របស់ព្រះ ដូចតទៅ : ព្រះអង្គអត់ទោសបាបយើង(ខ.៣) ព្រះអង្គចម្អែតយើងដោយរបស់ល្អ(ខ.៥) ហើយសម្រេចកិច្ចការដ៏សុចរិត និងសេចក្តីយុត្តិធម៌(ខ.៨)។ ទ្រង់មិនបានប្រព្រឹត្តនឹងយើង តាមអំពើបាបរបស់យើងទេ(ខ.១០) ហើយទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា នោះទ្រង់បានដកយកអស់ទាំងការល្មើសរបស់យើង ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ(ខ.១២)។ ព្រះអង្គមិនដែលភ្លេចយើងឡើយ! ពេលគេសួរយើងថា…
កសាងជីវិត
កន្លងមក ខ្ញុំបានអានសៀវភៅមួយក្បាល ដែលបង្រៀនមនុស្សឲ្យចេះជួយខ្លួនឯងឲ្យមានជោគជ័យ។ ខ្ញុំបានចាប់អារម្មណ៍នឹងទស្សនៈមួយ ដែលគេបានសរសេរ ក្នុងសៀវភៅនោះថា ចូរធ្វើតែកិច្ចការណា ដែលអ្នកពូកែធ្វើចុះ ព្រោះមានតែកិច្ចការនោះទេ ដែលអ្នកមានអារម្មណ៍ជឿជាក់បំផុតថា អ្នកអាចធ្វើបាន។ ត្រង់ចំណុចនេះ អ្នកនិពន្ធកំពុងតែព្យាយាមជួយអ្នកអាន ឲ្យកសាងជីវិត ឲ្យបានដូចក្តីបំណង។ ខ្ញុំមិនដឹងថា អ្នកមានគំនិតយល់ឃើញយ៉ាងណាទេ ប៉ុន្តែ សម្រាប់ខ្ញុំវិញ ខ្ញុំយល់ថា បើសិនជាខ្ញុំធ្វើតែការអ្វីដែលខ្ញុំពូកែធ្វើ នោះខ្ញុំមិនអាចសម្រេចកិច្ចការបានច្រើនទេ!
យើងឃើញថា ក្នុងបទគម្ពីរម៉ាកុស ជំពូក១០ សាវ័កយ៉ាកុប និងសាវ័កយ៉ូហាន បានមានផែនការខ្លះៗ សម្រាប់រស់នៅ ឲ្យបានដូចក្តីបំណង ក្នុងពេលអនាគត។ បានជាពួកគេទូលសូមព្រះយេស៊ូវ ឲ្យពួកគេអង្គុយនៅក្បែរព្រះអង្គ ម្នាក់នៅខាងឆ្វេង ហើយម្នាក់ទៀតនៅខាងស្តាំ ក្នុងនគរស្ថានសួគ៌(ខ.៣៧)។ ការទូលសូមដូចនេះ បានធ្វើឲ្យសាវ័កទាំង១០នាក់ផ្សេងទៀត មានការ “តូចចិត្ត”នឹងអ្នកទាំងពីរ(ខ.៤១)។ (ការនេះអាចមកពីពួកគេចង់បានកន្លែងអង្គុយនៅក្បែរព្រះអង្គផងដែរ)។ ប៉ុន្តែ ពេលនោះ ព្រះយេស៊ូវក៏បានឈ្លៀតឱកាស បង្រៀនពួកគេ អំពីការរស់នៅមួយបែបទៀត ដែលព្រះអង្គសព្វព្រះទ័យ គឺការរស់នៅ ដោយបម្រើគ្នាទៅវិញទៅមក។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “មិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ អ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់ធ្វើធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ ឯអ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នកទាំងអស់វិញ”(ខ.៤៣-៤៤)។ ព្រះបន្ទូលព្រះអង្គត្រង់ចំណុចនេះ បានបញ្ជាក់ថា ការបម្រើគ្នាទៅវិញទៅមក គឺជាការរៀបចំរបស់ព្រះ…
ភ្នែកខាងវិញ្ញាណដ៏អស់កល្ប
កាលពីខែមុន ខ្ញុំបានទៅពិនិត្យភ្នែក។ ក្រោយមក គ្រូពេទ្យបានប្រាប់ខ្ញុំថា ពេលនេះខ្ញុំអាចមើលឃើញរូបភាពនៅឆ្ងាយៗ ច្បាស់ជាងមុន។ ពីដំបូងឡើយ ខ្ញុំគិតថា នេះជាដំណឹងល្អ តែក្រោយមកមិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានប្រាប់ខ្ញុំថា “យើងអាចមើលឃើញរូបភាពនៅឆ្ងាយ ច្បាស់ជាងមុន ពេលដែលយើងមានវ័យកាន់តែចាស់ តែទន្ទឹមនឹងនោះ ការមើលឃើញរូបភាពនៅជិត ក៏អាចមានការអន់ថយផងដែរ”។ ដំណឹងនេះ បានធ្វើឲ្យខ្ញុំគិតអំពីការមើលឃើញរូបភាពនៅឆ្ងាយមួយបែបទៀត របស់គ្រីស្ទបរិស័ទមួយចំនួន ដែលខ្ញុំបានសង្កេតមើលក្នុងពេលកន្លងមក។ អ្នកដែលបានស្គាល់ព្រះអម្ចាស់អស់រយៈពេលយូរ ឬបានឆ្លងកាត់ការល្បងលធំៗក្នុងជីវិត ហាក់ដូចជាអាចមើលទៅនគរស្ថានសួគ៌បានឃើញច្បាស់ជាងយើងរាល់គ្នា។ ភ្នែកខាងវិញ្ញាណដ៏អស់កល្បរបស់ពួកគេ កាន់តែមើលឃើញច្បាស់ល្អ ហើយការមើលឃើញរូបភាព “លោកិយ” ដែលនៅជិតបង្កើយ ក៏មានការថយចុះផងដែរ។
ដោយសារសាវ័កប៉ុល មានភ្នែកខាងវិញ្ញាណប្រភេទនេះហើយ បានជាគាត់លើកទឹកចិត្តពួកជំនុំក្រុងកូរិនថូសថា “ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ … របស់ដែលមើលឃើញ នោះស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែឯរបស់ដែលមើលមិនឃើញ នោះនៅស្ថិតស្ថេរអស់កល្បជានិច្ចវិញ”(២កូរិនថូស ៤:១៧-១៨)។
សព្វថ្ងៃនេះ យើងត្រូវរៀនប្រើ “ភ្នែកខាងវិញ្ញាណ”របស់យើង។ លោកយ៉ូណាថាន អេឌ-វើត(Jonathan Edwards) ដែលជាអ្នកប្រាជ្ញទេវវិជ្ជា បានមានប្រសាសន៍ថា “ការទៅរស់នៅ ក្នុងនគរស្ថានសួគ៌ ជាមួយព្រះ ដោយអំណរដ៏ពោរពេញ គឺពិតជាប្រសើរជាងការស្នាក់នៅដ៏ល្អបំផុត ដែលយើងអាចរកបាន ក្នុងលោកិយនេះ”។ ដូចនេះ ខណៈពេលដែលយើងអរសប្បាយនឹងរបស់គ្រប់យ៉ាង…
ថ្ងៃដែលពិបាកបំផុត
ក្នុងខែឧសភា ឆ្នាំ២០១១ មានស្រ្តីវ័យក្មេងម្នាក់បានចូលពួននៅក្នុងអាងទឹក ពេលដែលខ្យល់កួចយក្សថូនេដូ បានបំផ្លិចបំផ្លាញទីក្រុងចូពលីន(Joplin) រដ្ឋមីសូរី។ ប្តីរបស់នាងបានយកខ្លួនគាត់មកគ្របពីលើនាង ហើយក៏បានត្រូវកម្ទេចកំទីប៉ើងចំរហូតដល់បាត់បង់ជីវិត។ នាងក៏បានរួចជីវិត ដោយសារការលៈបង់របស់គាត់នៅថ្ងៃនោះ។ ក្រោយមក នាងក៏ចេះតែសួរខ្លួនឯងថា “តើហេតុអ្វី?” ប៉ុន្តែ រយៈពេលមួយឆ្នាំបន្ទាប់ពីមានគ្រោះមហន្តរាយខ្យល់កួចយក្សថូនេដូមក នាងក៏បាននិយាយថា នាងរកឃើញការកម្សាន្តចិត្ត ដោយដឹងថា នឹងនៅតែបានទទួលសេចក្តីស្រឡាញ់ សូម្បីតែក្នុងថ្ងៃដែលវេទនាបំផុតក៏ដោយ។
យ៉ាងណាមិញ ពេលដែលខ្ញុំគិតអំពី “ថ្ងៃដែលវេទនាបំផុត” ខ្ញុំតែនឹកឃើញលោកយ៉ូប។ គាត់ជាបុរសដែលស្រឡាញ់ព្រះ គាត់បានបាត់បង់សត្វចិញ្ចឹមទាំងហ្វូង រួចទាំងអ្នកបម្រើ ហើយថែមទាំងបាត់បង់កូនទាំង១០នាក់ នៅក្នុងរយៈពេលតែមួយថ្ងៃ (យ៉ូប ១:១៣-១៩)។ លោកយ៉ូបក៏បានទួញសោកយ៉ាងខ្លាំង ហើយគាត់ក៏បានសួរផងដែរថា “ហេតុអ្វី?” គាត់បានស្រែកយំថា “បើទូលបង្គំបានធ្វើបាប នោះតើទូលបង្គំត្រូវធ្វើអ្វីដល់ទ្រង់ ហេតុអ្វីបានជាទ្រង់បានដាក់ទូលបង្គំទុកដូចជាទីបាញ់វង់របស់ទ្រង់?”(៧:២០)។ មិត្តភ័ក្ររបស់លោកយ៉ូបបានចោទប្រកាន់ថា គាត់បានធ្វើអំពើបាប ហើយគិតថា គាត់សមនឹងទទួលរងទុក្ខវេទនាទាំងអស់នេះ ប៉ុន្តែ ព្រះបានមានបន្ទូលអំពីមិត្តភ័ក្ររបស់គាត់ថា “អញមានសេចក្តីកំហឹងខឹងនឹងឯងហើយ ព្រមទាំងគូកនឯងទាំង២នេះផង ដ្បិតឯងរាល់គ្នា មិនបាននិយាយសេចក្តីដែលត្រឹមត្រូវពីអញ ដូចជាយ៉ូប ជាអ្នកបំរើអញទេ”(៤២:៧)។ ព្រះមិនបានប្រាប់គាត់អំពីមូលហេតុដែលគាត់រងទុក្ខនោះឡើយ។ ប៉ុន្តែ ទ្រង់បានបញ្ជាក់ឲ្យគាត់ដឹងច្បាស់ថា ទ្រង់គ្រប់គ្រងលើអ្វីៗទាំងអស់ ហើយលោកយ៉ូបក៏បានទុកចិត្តទ្រង់ (៤២:១-៦)។
ព្រះអម្ចាស់ប្រហែលជាមិនបានប្រាប់យើង ពីមូលហេតុដែលយើងរងទុក្ខឡើយ។ ប៉ុន្តែ សូមយើងអរព្រះគុណទ្រង់…
តើខ្ញុំមានកំណើត មកពីណា?
ខ្ញុំមានមិត្តភ័ក្រជនជាតិអាមេរិកស្បែកខ្មៅម្នាក់ ដែលមានអាយុ៧ឆ្នាំ ឈ្មោះ តូបៀស(Tobias)។ មានពេលមួយ គាត់បានសួរនូវសំណួរមួយ ដែលធ្វើឲ្យប៉ះពាល់ចិត្តខ្ញុំ ថា “ដោយសារអ័ដាំម និងនាងអេវ៉ា មានស្បែកសរ តើមនុស្សស្បែកខ្មៅកើតចេញពីណាមក?” ខ្ញុំក៏បានប្រាប់គាត់ថា យើងមិនដឹងថា ពួកគេមានស្បែកពណ៌អ្វីទេ ហើយខ្ញុំក៏សួរគាត់ថា តើហេតុអ្វីបានជាគាត់គិតថា ពួកគេមានស្បែកពណ៌សរ។ គាត់ក៏និយាយថា ពេលគាត់មើលសៀវភៅរឿងព្រះគម្ពីរ នៅព្រះវិហារ និងនៅបណ្ណាល័យ គាត់តែងឃើញរូបគំនូររបស់អ្នកទាំងពីរមានស្បែកសរជានិច្ច។ ខ្ញុំមានការស្រង៉ាកចិត្ត ហើយចង់ដឹង ថាតើគាត់បានគិតថា ខ្លួនគាត់មានតម្លៃតិចជាងមនុស្សស្បែកសរ ឬគិតថា ខ្លួនមិនមែនជាស្នាព្រះហស្តព្រះឬ ពេលដែលគាត់ឃើញរូបគំនូរបស់អ័ដាំម និងនាងអេវ៉ាមានស្បែកសរ ខណៈពេលដែលគាត់មានស្បែកខ្មៅនោះ។
មនុស្សទាំងអស់សុទ្ធតែមានដើមកំណើត នៅក្នុងព្រះដ៏ជាព្រះអទិករ ដូចនេះ មនុស្សយើងមានតម្លៃស្មើគ្នា។ គឺដូចដែលសាវ័កប៉ុលបាននិយាយប្រាប់អ្នកក្រុងអាថែនថា “ទ្រង់បានបង្កើតមនុស្សគ្រប់សាសន៍ពីឈាមតែ១ ឲ្យបាននៅពេញលើផែនដី ព្រមទាំងសំរេចកំណត់ពេលវេលា ដែលបានតាំងជាមុន និងព្រំទីលំនៅរបស់គេគ្រប់គ្នា”(កិច្ចការ ១៧:២៦)។ យើងរាល់គ្នាសុទ្ធតែ “កើតចេញពីឈាមតែមួយ”។ លោកដារ៉ែល បក់(Darrell Bock) បានសរសេរ នៅក្នុងសៀវភៅពន្យល់គម្ពីរកិច្ចការថា “អ្នកក្រុងអាថែនពិបាកនឹងទទួលយកការបញ្ជាក់ របស់សាវ័កប៉ុល នៅពេលនោះ ព្រោះពួកគេមានមោទនៈភាព ដោយបានចាត់ទុកខ្លួនឯងជាពូជសាសន៍ដែលខ្ពង់ខ្ពស់ជាងគេ ហើយបានហៅជាតិសាសន៍ដទៃទៀតថា មនុស្សព្រៃ”។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារយើងរាល់គ្នាជាកូនចៅជំនាន់ក្រោយរបស់ឪពុកម្តាយដំបូងរបស់យើង គឺអ័ដាំម…
អ្នកជំពាក់
កាលនៅជាយុវជន លោករ៉ូបឺត រ៉ូប៊ិនសិន(Robert Robinson ឆ្នាំ ១៧៣៥-១៧៩០) ចូលចិត្តបង្កររឿងជាមួយមិត្តភ័ក្ររបស់គាត់ បានជាមានគេដំណាលរឿងរបស់គាត់ថា ពេលគាត់មានអាយុ១៧ឆ្នាំ គាត់បានស្តាប់លោកចច វ៉ាយហ្វៀល(George Whitefield) អធិប្បាយព្រះបន្ទូល ក្នុងបទគម្ពីរម៉ាថាយ ៣:៧ ហើយគាត់ក៏ដឹងថា គាត់ត្រូវការសេចក្តីសង្រ្គោះនៃព្រះគ្រីស្ទ។ ពេលនោះ ព្រះអម្ចាស់ក៏បានកែប្រែជីវិតរបស់គាត់ ហើយគាត់ក៏បានក្លាយជាអ្នកផ្សាយព្រះបន្ទូល។ គាត់ក៏បាននិពន្ធទំនុកបរិសុទ្ធជាច្រើន ដែលក្នុងនោះ មានបទដ៏ល្បីល្បាញមួយ មានចំណងជើងថា “សូមយាងចូលមក ឱព្រះដ៏មានពរ”។
ថ្មីៗនេះ ខ្ញុំបានជញ្ជឹងគិតអំពីព្រះគុណដ៏អស្ចារ្យរបស់ព្រះ ដែលទ្រង់បានប្រទានដល់យើង និងបានជញ្ជឹងគិតអំពីឃ្លាចុងក្រោយនៃទំនុកបរិសុទ្ធនេះ ដែលគាត់បានសរសេរថា “ជារៀងរាល់ថ្ងៃ ខ្ញុំជំពាក់ព្រះគុណដ៏ធ្ងន់របស់ទ្រង់!” ទំនុកបរិសុទ្ធនេះបានធ្វើឲ្យខ្ញុំនឹកចាំអំពីការដែលសាវ័កប៉ុលបង្រៀនថា “សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើងខ្ញុំ … គឺដើម្បីឲ្យពួកអ្នកដែលរស់នៅ មិនរស់សំរាប់តែខ្លួនឯងទៀត គឺរស់សំរាប់ព្រះអង្គ ដែលសុគតជំនួសគេ ហើយបានរស់ឡើងនោះវិញ”(២កូរិនថូស ៥:១៤-១៥)។
យើងមិនអាចធ្វើអ្វីមួយ ដើម្បីឲ្យទទួលបានសេចក្តីស្រឡាញ់ និងព្រះគុណរបស់ព្រះអម្ចាស់ឡើយ។ តែដោយសារទ្រង់បានប្រទានសេចក្តីស្រឡាញ់ និងព្រះគុណមកយើង នោះយើងត្រូវស្រឡាញ់ទ្រង់វិញ ដោយរស់នៅថ្វាយទ្រង់! នៅក្នុងការរស់នៅថ្វាយទ្រង់ យើងមានការសំខាន់ៗជាច្រើនដែលត្រូវធ្វើ ដែលខ្ញុំមិនអាចរៀបរាប់អស់នៅពេលនេះ ដែលមានដូចជា ការចូលទៅជិតទ្រង់ ការស្តាប់ព្រះបន្ទូលទ្រង់ ការបម្រើទ្រង់ និងស្តាប់បង្គាប់ទ្រង់ ដោយការដឹងគុណ និងសេចក្តីស្រឡាញ់។
ក្នុងនាមជាអ្នកជំពាក់ព្រះគុណព្រះ…
ព្រះហស្តដ៏ខ្លាំងរបស់ព្រះ
មិត្តភ័ក្ររបស់ខ្ញុំម្នាក់ ឈ្មោះយូអាន(Joann) មានសេចក្តីប្រាថ្នាដ៏មុតមាំ ចង់ក្លាយជាអ្នកលេងព្យាណូក្នុងការប្រគុំតន្រ្តី និងធ្វើដំណើរទៅសម្តែងទោល ឬសម្តែងរួមជាមួយវង់ភ្លេង។ កាលនៅរៀនសកលវិទ្យាល័យនាងបានជ្រើសរើសជំនាញសម្តែងផ្នែកព្យាណូ។ ពេលនោះនាងក៏បានមានបញ្ហារលាកសរសៃពួរដៃខាងស្តាំរបស់នាង ធ្វើឲ្យដៃម្ខាងនោះ មានភាពទន់ខ្សោយពេក បានជានាងមិនអាចសម្តែងនូវការលេងព្យាណូជាលក្ខណៈទោល តាមការតម្រូវរបស់សាលាបានឡើយ។ ដូចនេះ នាងក៏បានបញ្ចប់ការសិក្សា ដោយសញ្ញាប័ត្រផ្នែកប្រវត្តិសាស្រ្តតន្រ្តី និងអក្សរសាស្រ្តវិញ។
នាងបានទទួលព្រះយេស៊ូវជាព្រះសង្គ្រោះហើយ តែនាងបានបះបោរប្រឆាំងនឹងទ្រង់អស់បីបួនឆ្នាំ។ បន្ទាប់មក តាមរយៈស្ថានភាពដែលកាន់តែពិបាក នាងក៏បានដឹងថា ព្រះអម្ចាស់កំពុងលាព្រះហស្តរបស់ទ្រង់មករកនាង ហើយនាងក៏បានងាកបែរមករកទ្រង់វិញ។ ទីបំផុត ដៃរបស់នាងក៏មានកម្លាំងជាងមុន ហើយក្តីស្រមៃដែលនាងចង់ធ្វើដំណើរ ទៅសម្តែងការលេងព្យាណូ ក៏បានសម្រេចដូចបំណង។ នាងក៏បានបាននិយាយថា “ពេលនេះខ្ញុំអាចលេងព្យាណូដើម្បីថ្វាយសិរីល្អដល់ព្រះ មិនមែនដើម្បីរកកេរ្តិ៍ឈ្មោះឲ្យខ្លួនឯងទៀតឡើយ។ ទ្រង់បានលាព្រះហស្តទ្រង់មក ដើម្បីស្អាងជីវិតខាងវិញ្ញាណរបស់ខ្ញុំឡើង ហើយប្រទានឲ្យដៃខ្ញុំមានកម្លាំងឡើង ដើម្បីឲ្យខ្ញុំអាចបម្រើទ្រង់ ដោយប្រើអំណោយទានដែលទ្រង់បានប្រទាន”។
ព្រះអម្ចាស់បានសន្យាលោកម៉ូសេថា ទ្រង់នឹងលាព្រះហស្តទ្រង់ឡើង ដើម្បីជួយសង្រ្គោះរាស្រ្តអ៊ីស្រាអែល ឲ្យរួចពីការជាប់ចំណង នៅនគរអេស៊ីព្ទ(និក្ខមនំ ៦:៦)។ ត្រង់ចំណុចនេះ ទ្រង់នៅតែគោរពពាក្យសន្យារបស់ទ្រង់ ទោះបីជារាស្រ្តរបស់ទ្រង់ចេះតែបះបោរ ហើយសង្ស័យចំពោះទ្រង់ក៏ដោយ(១៤:៣០-៣១)។ យ៉ាងណាមិញ ព្រះហស្តដ៏មានចេស្តារបស់ទ្រង់ ក៏បានលាតមក ដើម្បីជួយយើងផងដែរ។ ទោះបីជាស្ថានភាពរបស់យើង ទៅជាយ៉ាងណាក៏ដោយ ក៏យើងនៅតែអាចទុកចិត្តថា ទ្រង់នឹងសម្រេចបំណងព្រះទ័យទ្រង់ សម្រាប់កូនទ្រង់ម្នាក់ៗ។
យើងអាចពឹងផ្អែកទៅលើព្រះហស្តដ៏រឹងមាំរបស់ទ្រង់។–Anne Cetas
ត្រាសហៅអ្នក
មានពេលមួយ ខ្ញុំបានធ្វើដំណើរតាមយន្តហោះ ជាមួយមិត្តរួមការងាររបស់ខ្ញុំពីរនាក់។ ពេលដែលយើងបានឆ្លងផុតកន្លែងត្រួតពិនិត្យសន្តិសុខនៃអាកាសយាន្តដ្ឋាន ហើយក៏បន្តដើរឆ្ពោះទៅរកច្រកទ្វារសម្រាប់ឲ្យយើងរង់ចាំ ខ្ញុំក៏បានឮគេស្រែកហៅឈ្មោះខ្ញុំថា “អាននេ សេតាស អាននេ សេតាស(Paging Anne Cetas)”។ មានតែខ្ញុំម្នាក់គត់ ដែលមានឈ្មោះនេះ ដូចនេះ យើងដឹងថា គេប្រាកដជាកំពុងតែហៅខ្ញុំហើយ។ ខ្ញុំក៏សន្និដ្ឋានថា ខ្ញុំប្រហែលជាភ្លេចរបស់អ្វីមួយ នៅច្រកត្រួតពិនិត្យហើយ។ ខ្ញុំក៏បានទៅជួបភ្នាក់ងារអាកាសចរម្នាក់ ដែលនៅទីនោះ ដែលបានប្រាប់ខ្ញុំឲ្យលើកទូរស័ព្ទពណ៌ក្រហម។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំនឹងហើយដែលឈ្មោះ អាននេ សេតាស ហើយហេតុអ្វីបានជាគេហៅឈ្មោះខ្ញុំ។ ខ្ញុំក៏រកមើលទូរស័ព្ទ ដើម្បីចុចនិយាយ តែអ្នកប្រតិបត្តិការរូបនោះ បាននិយាយថា “ទេ ពួកខ្ញុំមិនបានហៅឈ្មោះអ្នកស្រីទេ”។ ខ្ញុំក៏ប្រាប់គាត់ថា “ឈ្មោះនោះជាឈ្មោះខ្ញុំហើយតើ”។ តែគាត់នៅតែនិយាយដដែលថា “ទេ ពួកខ្ញុំមិនបានហៅឈ្មោះអ្នកស្រីទេ”។ ក្រោយមក ខ្ញុំនៅតែមិនដឹងថា ហេតុអ្វីបានជាខ្ញុំ ឮសម្លេងគេហៅឈ្មោះខ្ញុំ នៅថ្ងៃនោះឡើយ។
នៅសម័យបុរាណ មានក្មេងប្រុសម្នាក់ឈ្មោះ សាំយ៉ូអែលក៏បានឮសម្លេងគេ “ហៅឈ្មោះ” ផងដែរ (១សាំយ៉ូអែល ៣:៤)។ ព្រះគម្ពីរបានចែងថា គាត់ “មិនទាន់ស្គាល់ព្រះយេហូវ៉ានៅឡើយទេ ព្រះបន្ទូលនៃទ្រង់ក៏មិនទាន់បានសំដែងមកឲ្យដឹងដែរ”(ខ.៧) ដូចនេះ លោកអេលីដែលជាពួកសង្ឃ នៃព្រះវិហារព្រះអម្ចាស់ ត្រូវតែជួយប្រាប់គាត់ថា នរណាកំពុងតែហៅឈ្មោះគាត់…
ខ្ញុំ-ស្រ-ឡាញ់…
មានពេលមួយ ខ្ញុំបានទៅកន្លែងអាងហែលទឹកសាធារណៈជាមួយស្វាមីរបស់ខ្ញុំ។ ពេលនោះមនុស្សម្នាដែលនៅជុំវិញខ្លួនយើង បាននាំគ្នាមើលទៅលើមេឃ។ មានយន្តហោះតូចមួយ កំពុងបញ្ចេញផ្សែងដែលមានរាងដូចអក្សរ។ ពេលដែលយើងកំពុងមើលយន្តហោះនោះ អ្នកបើកយន្តហោះនោះបានបញ្ចេញផ្សែង ជាអក្សរភាសាអង់គ្លេស ដែលប្រែមកថា “ខ្ញុំ-ស្រ-ឡាញ់”។ អ្នកទស្សនាក៏បានស្មានថា ប្រហែលជាគាត់កំពុងតែសុំនារីណាម្នាក់រៀបការហើយ។ ឬប្រហែលជាមានបុរសដ៏រ៉ូមិនទិចម្នាក់ បានឲ្យគេបើកយន្តហោះនេះ នៅពេលដែលគាត់កំពុងឈរជាមួយមិត្តស្រីរបស់ខ្លួន នៅក្បែរបន្កាន់ដៃ ហើយនឹងសុំនាងរៀបការហើយមើលទៅ។ យើងក៏បានបន្តមើលទៅលើទៀត ក៏ឃើញអក្សរចេញមកទៀតថា “ខ្ញុំ-ស្រ-ឡាញ់-យេ”។ ភ្លាមនោះ ខ្ញុំក៏ឮសម្លេងក្មេងស្រីម្នាក់និយាយថា ពាក្យចុងក្រោយនោះ ប្រហែលជា ឈ្មោះរបស់យេន ឬយេស៊ីកា។ អ្នកបើកយន្តហោះក៏បន្តបញ្ចេញអក្សរបន្ទាប់ទៀត ហើយគេក៏ដឹងថា ឈ្មោះនោះជាព្រះនាមរបស់ព្រះយេស៊ូវសោះ។ ដូចនេះ គាត់ចង់ប្រកាស់ប្រាប់មនុស្សជាច្រើនឲ្យដឹងថា គាត់ស្រឡាញ់ព្រះយេស៊ូវ។
មិត្តភ័ក្ររបស់ខ្ញុំម្នាក់ច្រើនតែបញ្ចប់ការអធិស្ឋានរបស់គាត់ ដោយពាក្យថា “ព្រះអម្ចាស់អើយ ទូលបង្គំស្រឡាញ់ព្រះអង្គ”។ គាត់មានប្រសាសន៍ថា “ខ្ញុំមិនអាចឃាត់ខ្លួនឯង មិនឲ្យនិយាយថា ខ្ញុំស្រឡាញ់ទ្រង់បានឡើយ ព្រោះទ្រង់បានលះបង់ជាច្រើនយ៉ាងនេះសម្រាប់ខ្ញុំ”។ ត្រង់ចំណុចនេះ ក្នុងបទគម្ពីររ៉ូម ៦:១-១១ សាវ័កប៉ុលបានប្រាប់យើងអំពីការដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង ដែលសមនឹងឲ្យយើងស្រឡាញ់ទ្រង់ ដែលការទាំងនោះមានដូចជា ការជាប់ឆ្កាង ការបញ្ចុះក្នុងផ្នូរ និងការមានព្រះជន្មឡើងវិញ។ ដោយសារហេតុនេះហើយ អ្នកដែលបានជឿព្រះយេស៊ូវ នោះក៏មានជីវិតអស់កល្បជានិច្ច(ខ.៤)ផងដែរ យើងមិនចាំបាច់ត្រូវរស់នៅក្រោមការគ្រប់គ្រងរបស់អំពើបាប ឬការខ្លាចសេចក្តីស្លាប់ឡើយ (ខ.៦,៩) ហើយថ្ងៃណាមួយ យើងក៏នឹងបានរស់នៅជាមួយទ្រង់ជារៀងរហូត ក្នុងនគរស្ថានសួគ៌(ខ.៨)។…