តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Bill Crowder

គ្មានរូបមន្តដែលសាមញ្ញឡើយ

ពេលដែ​ល​យើង​រៀប​ចំ​ពី​ធី​ខួប​កំណើត ​ឲ្យ​ចៅ​ប្រុសរបស់​យើង ភរិយា​របស់​ខ្ញុំបា​ន​ដុត​នំសំប៉ែត​ដ៏​ធំមួយ ដែល​មា​ន​បន្ទះ​ស្ករ​សូ​កូឡា​ពីលើ ហើយ​បាន​តុ​បតែ​ង​ពីលើនំ​នោះ​យ៉ា​ង​ស្រស់​ស្អា​ត សម្រាប់​​ពីធី​ខួ​ប​កំណើ​តរ​ប​ស់​ចៅ​ប្រុស​​។ ពេល​ដែល​នា​ង​ចា​ប់ផ្តើ​ម​ធ្វើ​នំ​នោះ ​នាងបា​ន​យកសៀវ​ភៅ​ធ្វើ​ម្ហូប​រ​បស់​នា​ងចេ​ញ​ម​ក នាង​បា​ន​ប្រមូ​ល​គ្រឿងផ្សំ ហើយ​ក៏​ចាប់​ផ្តើ​មអ​នុ​វត្ត​តា​ម​កា​រណែ​នាំ​ ក្នុងសៀវភៅនោះ​ជាជំ​ហា​ន​ៗ ដើម្បី​ធ្វើ​នំសំប៉ែត​នោះ។ នាង​បាន​ធ្វើ​តាមក្បួន​ធ្វើ​នំដ៏​សាម​ញ្ញនោះ​ ហើយ​ជា​លទ្ធ​ផល នាង​​ក៏​ដុត​បា​ន​នំដ៏​ល្អមួ​យ។

តើ​វាមិ​ន​មែ​នជា​កា​រ​ល្អទេ​ឬ​ បើ​សិន​ជា​ជីវិ​តយើ​ង មាន​ការអ​នុវ​ត្ត​តា​ម​ការ​បង្រៀ​នរ​ប​ស់ព្រះ​ ​ជា​ជំហាន​​ៗ​ដូច​នេះដែរ? គឺ​គ្រាន់​តែស្តា​ប់ប​ង្គាប់​តា​មព្រះ​​គ្រប់ជំ​ហាន រួច​ហើយ​រស់​នៅដោ​យ​អំណ​រ។​ ប៉ុន្តែ ជីវិតមិ​ន​មា​ន​ភា​ពសា​មញ្ញ​ដូចនេះឡើ​យ។​ យើង​កំពុ​ង​តែរ​​ស់​នៅក្នុ​ង​លោ​កិយ​ដែ​ល​ធ្លាក់ចូល​ក្នុង​អំពើបា​ប ហើយ​គ្មាន​ក្បួន ដែល​យើង​ស្រួ​លអ​នុវត្តតាម ដែលធា​នា​ថា ​ជីវិត​យើ​ង​នឹ​ងគេ​ច​ផុតពី​កា​រឈឺ​ចាប់ ការបាត់បង់ ភាពអ​យុត្តិធម៌ ឬកា​រ​រង​ទុក្ខ​ឡើ​យ។ ក្នុង​ពេល​ដែលយើងកំ​ពុងស្ថិ​ត​ក្នុង​ការ​ឈឺចា​ប់​នៃជី​វិ​ត យើង​ត្រូវ​ការ​ការ​មើល​ថែរ​ដោយផ្ទាល់ ពីព្រះ​សង្រ្គោះ​ ដែលធ្លា​ប់មា​ន​ព្រះជ​ន្មរ​ស់នៅ​ក្នុ​ងលោ​កិយ​ ហើយ​ឆ្លង​កាត់​ការ​ពិបាកដែ​លយើ​ង​បា​នជួ​ប​ប្រ​ទះ​ដែរ។ បទគ​ម្ពី​រ​ហេព្រើ​ ៤:១៥ បាន​លើកទឹ​កចិ​ត្ត​យើ​ង​ថា “ដ្បិត​សំដេច​​សង្ឃ​នៃ​យើង ទ្រង់​មិន​មែន​មិន​អាច​នឹង​អាណិតអាសូរ ដល់​សេចក្តី​កំសោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្តី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ”។ ព្រះគ្រី​ស្ទបា​ន​សុ​គត ដើម្បី​ឲ្យយើ​ង​មា​ន​ជី​វិ​ត​រស់ ទ្រង់មា​ន​ល​ទ្ធភា​ព​គ្រ​ប់គ្រា​ន់ ដើម្បី​នាំ​យើងឆ្ល​ង​កាត់​ប​ញ្ហា​ ដែ​លធ្វើ​ឲ្យយើង​ឈឺ​ក្បា​ល ក៏ដូ​ច​ជាឆ្ល​ង​កាត់​ប​ទ​ពិសោ​ធន៍ ​ ដ៏ខ្មៅ​ងងឹ​ត។ ទ្រង់​បាន “​ទ្រាំទ្រ រង​អស់​ទាំង​សេចក្តី​ឈឺ​ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​យើង​ពិត”(អេសាយ ៥៣:៤)។

ព្រះ​យេស៊ូវ​ជ្រា​ប​ថា​ គ្មាន…

ភ្លើងរបស់សាសន៍ក្រិក

ភ្លើងរ​បស់​សា​សន៍ក្រិ​ក គឺ​ជា​សារ​ធា​តុរា​វ​ ដែល​ផ្សំ​ពី​ជាតិគីមី ដែល​ត្រូ​វបា​នគេ​ប្រើ ក្នុងសង្រ្គាម​ស​ម័​យ​បុរាណ ដោយ​ចក្រ​ភព​​ប៊ីហ្សនទីន ប្រឆាំង​នឹង​ខ្មាំង​ស​ត្រូ​វ​របស់​ខ្លួន។​ ផ្អែកទៅលើ​​ប្រភព​ឯកសារតា​ម​អ៊ីន​ធើ​ណិត បាន​ឲ្យដឹ​ង​ថា គេបានផ​លិ​ត​វា ក្នុងរ​វាង​ឆ្នាំ៦​៧​២ នៃគ្រី​ស្ទ​ស​ករាជ ហើយត្រូ​វបា​នគេ​ប្រើ​ យ៉ាងមា​ន​ប្រ​សិទ្ធ​ភា​ព ក្នុង​កា​របំ​​ផ្លាញ​សត្រូវឲ្យទទួ​លរ​ង​វិ​នា​ស​កម្ម​ ជាពិ​សេ​ស នៅ​ក្នុង​សង្រ្គា​ម​នៅ​លើផ្ទៃ​ស​មុទ្រ ព្រោះវា​​អាច​ឆេះ​នៅលើទឹ​ក​បា​ន​។ ដូចនេះ តើ​ភ្លើង សាសន៍​ក្រិក​គឺ​ជា​​អ្វី? រហូតមកដ​ល់​សព្វ​ថ្ងៃ​នេះ​ ​គ្រឿង​ផ្សំរបស់វា​នៅតែ​ជា​អាថ៌​កំ​បាំ​ង​ដដែ​ល​។ វាជា​អា​វុធ​យុទ្ធ​ភណ្ឌ​ដ៏មាន​តម្លៃ​ណា​ស់ បាន​ជា​គេរ​ក្សា​កា​រសម្ងាត់ដា​ច់​ខា​ត មិន​ឲ្យ​អ្នកដ​ទៃ​ដឹ​ង​អំពី​រូ​បម​ន្ត​រប​ស់​វា ហើយ​ត្រូវ​បា​ន​ក​ប់​ទុក​ក្នុង​ទំព័រ​ប្រ​វត្តិ​សា​ស្រ្ត​។ សព្វ​ថ្ងៃនេះ​ ​អ្នក​ស្រាវ​ជ្រា​វ នៅតែ​ប​ន្តព្យាយាមបង្កើ​ត​រូ​ប​មន្ត​នៃ​អា​វុធសម័យបុរា​ណ​នោះ​ សា​ជា​ថ្មី តែ​នៅ​តែ​មិន​បា​ន​សម្រេច។​

ទោះបី​ជាយ៉ា​ង​ណា​ក៏​ដោ​យ នៅក្នុង​ស​ង្រ្គាម​​ខាង​វិញ្ញាណ​រ​ប​ស់គ្រី​ស្ទ​ប​រិស័ទ ប្រភ​ពនៃ​សេ​ចក្តី​ហិ​នវិ​នា​ស ក្នុង​ចំណោម​អ្ន​ក​ជឿ​ព្រះ​គ្រី​ស្ទ មិន​មែ​ន​ជាកា​រ​ស​ម្ងា​ត់ ដែល​​គេមិនអា​ចដឹ​ង​នោះ​ទេ​។​ សាវ័​កយ៉ា​កុ​បបា​ន​ប្រាប់​យើ​ង​ថា​ ជា​ញឹកញា​ប់ ប្រភព​នៃ​ភាព​ហិ​ន​វិ​នាស ក្នុ​ងទំ​នា​ក់ទំ​នងរបស់យើង គឺ​ជា​ភ្លើ​ងមួយប្រភេទទៀត​។ គាត់បាន​មានប្រសាសន៍​ថា “​អណ្តាត​ក៏​ជា​ភ្លើង​ដែរ គឺ​ជា​លោកីយ៍​ដ៏​ពេញ​ដោយ​សេចក្តី​ទុច្ចរិត ជា​គ្រឿង​រាប់​បញ្ចូល​ជា​១​នឹង​អវយវៈ​ឯ​ទៀត​របស់​យើង ជា​របស់​ដែល​ធ្វើ​ឲ្យ​រូបកាយ​ទាំង​មូល​ស្មោកគ្រោក”(យ៉ាកុប ៣:៦)។ ពាក្យ​ពេចន៍​ដ៏មា​នអំ​ណា​ចទាំ​ងនេះ​ បាន​រំឭ​កយើ​ង​ឲ្យ​នឹ​ក​ចាំថា​ ​ពាក្យ​សម្តី​ដែល​​យើងនិយាយ​ដោយ​ឥ​តបើ​គិ​ត អាច​មាន​គ្រោះ​ថ្នាក់ប៉ុ​ណ្ណា ចំពោះអ្ន​ក​ដែល​នៅ​ជុំវិញខ្លួន​យើ​ង។

សូម​យើង​កុំប្រើ​ពាក្យស​ម្តី ដែលសា​ហា​វដូ​ច “ភ្លើងនៃ​សា​ស​ន៍ក្រិ​ក” ដែល​អាច​​បំផ្លាញទំនាក់​ទំនង​ គ្រួសារ និង​ពួក​ជំ​នុំ​ឡើ​យ…

ទឹកចិត្ត

ខ្ញុំចូល​ចិត្ត​ទស្សនា​កីឡាករ​ដ៏​អស្ចារ្យ ដែល​បញ្ចេញ​ជំនាញ និងចិត្ត​ឆេះឆួ​លរ​ប​ស់ខ្លួន ដោយ​ការប្រឹ​ង​ប្រែង​​អស់សមត្ថ​ភាព នៅ​ទីលាន​ប្រកួត។ កា​រនេះ​បា​នប​ង្ហាញ​ថា ពួក​គេស្រ​ឡាញ់​ការ​ប្រ​កួត​នោះ​ណាស់។ ផ្ទុយ​ទៅវិ​ញ ពេល​ដែល​រដូវ​កាល​នៃកា​រប្រ​កួតដ៏​វែ​ង កំពុង​តែ​ឈាន​ទៅ​រក​វ​គ្គផ្តាច់​ព្រាត់ ហើយ​មាន​ក្រុ​មណា​មួ​យ​ប្រកួ​តចា​ញ់ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​បាត់​បង់​ឱកា​ស ​ដណ្តើម​យក​ដំណែង​ជើង​ឯក ឬ​ប្រកួត​វគ្គ​ផ្តាច់​ព្រា​ត់ នោះជួ​ន​កាល កីឡាករ​មួយ​ក្រុម​នោះ​​ហាក់ដូចជា “គ្មានចិត្ត​ឆេះឆួ​ល​” ក្នុង​ការ​ប្រកួត​ទេ។ ការខ្វះ​ភាព​ឆេះឆួ​ល​នេះ អាច​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​របស់​ខ្លួន​មាន​ការ​ខក​ចិត្ត ខណៈ​ពេល​ដែល​ពួ​ក​គេបាន​​ចំ​ណា​យ​លុយ​​ទិញ​សំបុត្រ ចូល​ទស្សនា​ការ​ប្រកួត​ដ៏​ល្អ​នោះ។​

យ៉ាង​ណាមិ​ញ ភាព​ឆេះ​ឆួល​ក៏ជា​គន្លឹះ​ដ៏សំ​ខាន់ នៃ​ជីវិត​ផ្ទាល់​ខ្លួនរ​បស់​យើង​ផ​ង​ដែរ។ ទឹក​ចិត្ត​ដែល​យើ​ង​មានចំពោះ​ព្រះអម្ចាស់ ត្រូវ​បាន​បង្ហា​ញ​ចេញ​មក​ តា​មរ​យៈ​របៀប​ដែល​យើង​ធ្វើ​ការ​ប​ម្រើ​ទ្រង់។ សាវ័ក​​ប៉ុល​មានប្រសាសន៍​​ថា ការងារ​ដែល​យើង​ធ្វើ​បម្រើ​ព្រះ​ គឺ​រាប់​ប​ញ្ចូ​ល​ទឹក​ចិ​ត្ត​ដែ​ល​យើង​មាន នៅ​ក្នុង​កា​រ​ធ្វើកា​រ​ងា​រ​ជា​ប្រចាំ​ថ្ងៃផ​ង​ដែរ​។ តាម​បទ​គ​ម្ពីរ​អេភេសូរ ៦:៦-៧ យើង​មិន​ត្រូវ “បម្រើ​​តែ​​​ក្នុ​ង​កាល​ដែល​គេ​មើល​ឃើញ ដូច​ជា​ចង់​បំពេញ​ដល់​ចិត្ត​មនុស្ស​នោះ​ឡើយ ចូរ​បំរើ​ដូច​ជា​បាវ​បំរើ​របស់​ព្រះគ្រីស្ទ​វិញ ទាំង​ធ្វើ​តាម​ព្រះហឫទ័យ​ព្រះ​ឲ្យ​អស់​ពី​ចិត្ត ទាំង​បំរើ​ដោយ​អំណរ ដូច​ជា​បំរើ​ដល់​ព្រះអម្ចាស់​ផង មិន​មែន​ដូច​ជា​បំរើ​មនុស្ស​ឡើយ”។

សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទា​ល់ ចំណុច​សំខា​ន់​នៃ​ប​ទ​គម្ពី​រ​នេះ​ គឺបាន​ប​ង្រៀ​ន​យើ​ង ឲ្យ​ធ្វើ​ការ​ងារ “ចេញ​ពី​ចិត្ត”។ ខ្ញុំ​មាន​ព្រះ​វ​រ​បិ​តាដែ​ល​គ​ង់​នៅ​ស្ថាន​សួ​គ៌​ ដែល​ទ្រង់​ស្រ​ឡាញ់​​ខ្ញុំ​យ៉ា​ងខ្លាំ​ង ហើយ​បាន​លះប​ង់​ព្រះរា​ជ​បុត្រា​ទ្រ​ង់ ដើម្បី​ជួយ​ស​ង្រ្គោះខ្ញុំ​។ នេះហើ​យ​ជា​មូល​ហេតុ ដែល​ខ្ញុំ​​ត្រូ​វ​ធ្វើ​ការបម្រើ​ទ្រង់ ឲ្យ​អស់​ពី​ចិត្ត។ ភាព​ឆេះឆួ​ល ដែល​កើ​តចេ​ញ “​ពីចិត្ត” ដែល​ចង់​រ​ស់​នៅថ្វា​យ​ព្រះ នាំ​ឲ្យ​យើង​មា​ន​ការ​ឆ្លើ​យតប​ដ៏​ល្អបំ​ផុត ចំពោះ​ព្រះមួ​យ​អង្គ​ដែ​ល​បា​នលះ​បង់​ច្រើ​នយ៉ា​ង​នេះ…

ការិយ៉ាល័យធិប្បតេយ្យហួសហេតុ

គេ​ប្រើ​ពាក្យ “ការិយ៉ាល័​យធិ​ប្ប​តេ​យ្យហួ​ស​ហេតុ” សំដៅទៅលើដំណើ​រការ​ដ៏​គួ​រឲ្យ​ធុ​ញ​ទ្រាន់​ នៃកា​រ​ងារ​កា​​​រិយ៉ា​ល័យ​​ ដែល​ធ្វើ​ឲ្យ​មាន​ភា​ព​រាំ​ង​ស្ទះ​ដល់​ការ​ងារ​ផ្សេង​ៗ។ ពី​ដើម​ឡើ​យ នៅស​ង្គម​លោ​ក​ខាង​លិ​ច​ គេ​ប្រើ​ពាក្យនេះ​ ​សំដៅ​ទៅលើ​កា​រចង​ភ្ជា​ប់​ឯ​ក​សារ​ផ្លូ​វ​កា​រ ដោយ​បូពណ៌ក្រ​ហ​ម។ ក្នុង​ដើម​ទ​សវ​ត្ស​រ៍ឆ្នាំ​ ​១៨០០ ពាក្យ​នេះ​មានភាពល្បី​ល្បាញ​ ដោយសា​រស្នា​ដៃ​និ​ពន្ធ​រ​ប​ស់ប្រ​វត្តិវិ​ទូ​ស្កត់ឡង់ ឈ្មោះ ថូម៉ាស ខាលឡាយ(Thomas Carlyle) ដែល​បាន​តវ៉ា​ប្រ​ឆាំង​នឹ​ង​ភា​ពយឺ​តយ៉ា​វ​របស់​រ​ដ្ឋា​ភិបាល។     បន្ទាប់​ពីស​ង្រ្គា​ម​ស៊ី​វិល​អាមេរិក​បាន​បញ្ច​ប់ “បញ្ហា​ការិ​យ៉ាល័យធិ​ប្ប​តេយ្យ​ហួ​ស​ហេ​តុ” បាន​កើ​តមា​ន​ឡើ​ងជា​​ថ្មី នៅពេល​ដែ​លអ​តី​ត​យុទ្ធជ​​ន បា​ន​ទាម​​​ទា​​ប្រា​​ក់​​ឧ​​ប​ត្ថម្ភ។ពាក្យនេះប​ង្ហាញ​ពីកា​រ​នឿយ​ណាយ និងកា​រ​ខក​ចិត្ត ដោយ​សារ​ឧប​ស័គ្គដែ​លកើ​ត​ឡើងជា​ប​ន្តប​​ន្ទាប់ នៅតាមការិយ៉ាល័យ​រដ្ឋ ដែល​រារាំង​​មិនឲ្យ​សម្រេច​គោល​​ដៅ។

ការិយ៉ា​ល័យធិ​ប្បតេយ្យ​ហួសហេ​តុ​ ស្ទើរ​តែក្លា​​យ​ជាបញ្ហា​ដ៏ល្បី​ល្បាញ​ខ្លាំ​ង​ ប៉ុន្តែ នៅ​ក្នុង​សក​លលោ​ក​នេះ​ មាន​កន្លែងមួ​យ​ ដែល​គ្មា​ន​ប​ញ្ហា​នេះទេ​ ​គឺនៅចំ​ពោះ​ប​ល្ល័ង្ក​ព្រះ។ ក្នុង​បទ​គ​ម្ពីរ​ រ៉ូម ៥:២ សាវ័កប៉ុ​លបា​នមានប្រ​សា​សន៍​ថា​ ​“ក៏​​​ដោ​យ​សា​រ​​ព្រះ​គ្រី​ស្ទ​ ​យើង​​​មា​ន​ផ្លូវ​ចូល​​ក្នុ​ង​​ព្រះ​គុ​ណនេះ​ ​ជា​ទី​​ដែ​ល​​យើ​ង​​កំ​ពុង​​ឈ​រ​​នៅ​​​ដោយ​​សេ​ច​ក្តី​​ជំនឿ ហើយ​យើង​អួ​ត​​​ពី​​សេចក្តី​​សង្ឃឹ​ម​​ដ​ល់​​​សិរីល្អ​នៃ​​ព្រះ​​ផង”។ ពេលដែល​ចិត្តរ​ប​ស់​យើង​ត្រូវ​ខ្ទេ​ចខ្ទាំ​ ​ឬជី​វិត​រ​ប​ស់យើង​មា​ន​បញ្ហា យើង​អាច​ចូ​ល​ទៅចំពោះ​ព្រះ​យ៉ា​ងងាយបំ​ផុ​ត ​ដោយ​គ្មាន​កា​រ​រារាំ​ងរ​ប​ស់​កា​រិយ៉ា​ល័យ​ធិប្បតេយ្យហួសហេតុឡើ​យ។ ព្រះ​យេស៊ូ​វបា​ន​រៀប​ចំផ្លូវ​ឲ្យ​យើង​ ដើម្បី​ឲ្យយើ​ង​អាចមា​ន​ផ្លូ​វ​ចូល​ទៅក្នុងព្រះ​វ​ត្តមា​ន​​នៃន​គ​រស្ថា​ន​សួ​គ៌ ​ដោ​​យចិ​ត្ត​ក្លា​ហា​ន (ហេព្រើ ៤:១៦)។

សូម​ចាំថា​ ​ពេលដែ​ល​ចិ​ត្តរ​ប​ស់​អ្នក​មា​ន​កា​រ​ឈឺ​ចាប់​ អ្នក​អាច​ចូ​ល​ទៅ​ចំ​ពោះ​ព្រះ ​ដើម្បី​ទូល​ប្រាប់​ទ្រង់​ពីសេ​ចក្តី​ត្រូ​វ​ការ​រ​ប​ស់​អ្ន​ក ដោយ​គ្មាន​ការិ​យ៉ា​ល័យ​ធិ​ប្ប​តេយ្យ​ហួ​ស​ហេ​តុ​ឡើ​យ។–Bill Crowder

 

ចូរជ្រើសរើសព្រះសម្រាប់ខ្លួនឯង

ថ្មីៗ​នេះ ខ្ញុំបានឃើញ​គេ​ផ្សា​យពា​ណិជ្ជកម្ម​ អំ​ពីល្បែង​​នៅលើអ៊ីនធើ​ណែ​ត ដែល​ផ្អែក​​ទៅលើ​រឿ​ង​ទេ​វក​ថា​រ​បស់ជន​ជាតិ​ក្រិ​ក។ គេបា​ន​និយា​យ​អំ​ពីក​ង​ទ័​ព ពួក​ព្រះ​ក្នុង​ទេវក​ថា ពួក​វីរ:​បុរស និ​ង​ការ​បំ​ពេ​ញ​បេស​ក​កម្ម​។ អ្វី​ដែល​ខ្ញុំ​​ចាប់អារម្មណ៍ជា​ងគេ​ ​គឺកា​រ​ដែល​គេ​រៀ​បរា​ប់​ អំពី​របៀប​ចា​ប់​ផ្តើម​នៃ​ល្បែង​នេះ​ថា​​ “អ្នក​ត្រូវចុះ​ឈ្មោះ​ក្នុង​អ៊ី​ន​ធើណែ​ត ត្រូវ​ជ្រើស​រើស​ព្រះមួ​យ​ ក្នុង​ចំណោ​ម​ព្រះ​ទាំង​នោះ​ ហើយប​ង្កើតអាណា​ចក្រ​រប​ស់​​អ្នក”។

គ្រាន់​តែ​ខ្ញុំ​ឮគេ​និយា​យថា “ចូរ​ជ្រើ​សរើ​សយ​ក​ព្រះមួយ” ខ្ញុំមា​ន​ការ​ភ្ញា​ក់​ផ្អើ​ល​យ៉ា​ងខ្លាំ​ង។ ថ្វីដ្បិ​ត​តែនេះគ្រា​ន់​តែជាការ​ផ្សាយ​ពាណិ​ជ្ជ​កម្ម​ ដែលខ្ញុំ​ឮ​យូ​រ​ៗ​ម្តង​មែ​ន​ តែ​វាបាន​ធ្វើ​ឲ្យខ្ញុំ​នឹ​ក​ចាំ ​អំពី​ចារិកល​ក្ខ​ណៈនៃ​​ការស​ម្រេ​ចចិ​​ត្តដ៏គ្រោះថ្នា​ក់បំ​ផុ​ត ​ក្នុង​ពិភ​ពលោ​កសព្វ​ថ្ងៃ​។ នៅក្នុ​ង​ការ​លេង​ល្បែងប្រ​ភេទ​នេះ​ ​គេអា​ច​ជ្រើ​ស​រើស​យ​​ក “ព្រះ” មួយ​ណាក៏​បាន ប៉ុន្តែ ​ក្នុង​ជីវិត​ពិ​ត ការ​សម្រេ​ចចិ​ត្ត​ជ្រើ​សរើស​ព្រះខុស នឹង​នាំឲ្យ​យើ​ង​ទ​ទួល​ល​ទ្ធ​ផ​ល​អាក្រក់​អស់កល្បជានិច្ច។

ក្នុង​សម័យ ដែល​ពួក​កូន​ចៅអ៊ី​ស្រា​អែ​លមួ​យ​ជំនាន់ ដែល​ត្រូវ​បានហុំ​ព័​ទ្ធ​ ទៅ​ដោយ​សាសន៍​ដទៃ​ដែល​ថ្វាយ​បង្គំព្រះ​ជាច្រើ​ន លោក​យ៉ូស្វេ​បាន​ប្រ​កាស់ថា​ ពួក​គេ​ត្រូវ​សម្រេចចិត្តជ្រើ​ស​រើ​ស​យក​ព្រះ​មួ​យ​អង្គ​ សម្រាប់​ខ្លួន​​ឯង ប៉ុន្តែ មិន​មែន​ចេះ​តែ​ជ្រើស​រើស​តា​ម​តែ​ចិត្ត​នឹក​ឃើញ​នោះ​ឡើយ​។ គាត់​បាន​ធ្វើ​ជា​គំរូ ស​ម្រាប់​ពួក​គេ ដោយ​មាន​​ប្រសាសន៍​ថា “​ចូ​រ​​​រើស​​​យ​ក​​ព្រះ​​​ណា ​ដែល​ឯ​ង​​ច​ង់​​​គោរព​​ប្រ​តិ​ប​ត្តិ​​តា​ម​​​នៅ​​ថ្ងៃ​​​នេះ​​ចុះ ទោះ​បើ​​ជា​​ព្រះ​​​ទាំ​ង​​ប៉ុ​ន្មាន ដែល​​ពួក​​​ឰយុកោ​ឯ​ង​​បាន​គោរព​ប្រតិបត្តិ​នៅ​ខាង​នាយ​ទន្លេ ឬ​អស់​ទាំង​ព្រះ​របស់​សាសន៍​អាម៉ូរី​នេះ ដែល​ឯង​រាល់​គ្នា​នៅ​ក្នុង​ស្រុក​គេ​ក្តី តែ​ឯ​អញ និង​ពួក​គ្រួ​អញ យើង​ទាំង​អស់​គ្នា​នឹង​គោរព​ប្រតិបត្តិ​ដល់​ព្រះយេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ”(យ៉ូស្វេ ២៤:១៥)។

សព្វថ្ងែ​នេះ​ គឺមិ​នខុ​សពីស​ម័​យលោ​កយ៉ូ​ស្វេឡើ​​យ យើង​មាន​ជ​ម្រើស​ជា​ច្រើ​ន​។ ប៉ុន្តែ មាន​ជម្រើស​តែមួ​យប៉ុ​ណ្ណោះ​ដែ​លជា​ជ​ម្រើ​សដ៏​ឆ្លា​តវ័​យ គឺ​ការ​ស​ម្រេ​ចចិ​ត្ត​គោ​រ​ព​ប្រ​តិប​​​តិ្ត​ព្រះ​ដ៏ពិ​ត។ លោកយ៉ូ​ស្វេ​បា​នធ្វើ​កា​រ​សម្រេ​ច​ចិ​ត្ត​ដ៏ត្រឹ​ម​​ត្រូវ។…

ដោះស្រាយហើយ

ខ្ញុំចូលចិត្តមើ​លកា​រ​ប្រ​កួ​តបា​ល់ទាត់​ ហើយខ្ញុំ​ជា​អ្ន​ក​គាំ​ទ្រ​ក្លឹប​បាល់ទាល់លី​វើភូ​ល(Liverpool)​ ក្នុង​ការ​ប្រ​កួត​ព្រីមា​លីក(Premier​ League)​​ ក្នុង​ប្រទេ​សអ​ង់​គ្លេស។ ពេល​ដែលក្រុ​ម​កី​ឡាករ​អាវ​ក្រហ​ម​ទាំង​នោះ​កំ​ពុ​ងប្រ​កួត ខ្ញុំ​ខំតាម​ដាន​ទាំង​ចិត្ត​ភ័​យ​អរ។ ខ្ញុំ​មាន​អា​រ​ម្ម​ណ៍​តាន​តឹ​ង​ជាប់​ជានិ​ច្ច ក្នុង​ការទ​ស្សនានេះ​ ព្រោះ​ការ​ទាត់​បញ្ចូល​ទី​តែ​មួ​យគ្រា​ប់​ ឬ​ការ​ដែល​កី​ឡាករ​ភ្លា​ត់ស្នៀ​ត​តែប​ន្តិ​ច អា​ច​កែ​ប្រែ​លទ្ធ​ផល​នៃ​ការ​ប្រកួត​បាន​។ ការនេះក៏​ជា​ក​ត្តា ​ដែល​នាំឲ្យ​មា​ន​ភាពសប្បាយរី​ករា​យ ក្នុង​​កា​រទ​ស្ស​នា​ផ​ងដែ​រ​។ ថ្មី​ៗនេះ​ ខ្ញុំ​បាន​មើលគេ​ចា​ក់ឡើ​ង​វិ​ញនូ​វ​រូប​ភាព​យឺ​ត​ៗ នៃការ​​ប្រកួត​របស់​ក្រុម​លីវើភូ​ល។ ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល ពេលបា​ន​ដឹ​ង​ថា ខ្លួន​មាន​អា​រ​ម្ម​ណ៍​ស្ង​ប់ជាង​មុ​ន នៅក្នុ​ង​កា​រទ​ស្ស​នារូប​ភា​ព​យឺ​ត ៗ​នេះ​។ តើ​ហេតុ​អ្វី​? ព្រោះខ្ញុំ​បា​នមើ​ល​​​ម្តង​ហើ​យ​ ដូច​នេះខ្ញុំដឹ​ងអំ​ពី​លទ្ធ​ផ​លនៃ​កា​រ​ប្រកួ​ត បាន​ជា​ខ្ញុំអា​ចទ​​ស្សនា​​ស កម្ម​ភាពនោះ​ ដោយ​អំណ​រ និង​គ្មាន​ភា​ពតានតឹ​ងអ្វី​ឡើយ​។

ជាញឹ​កញា​ប់​ ការ​រស់​នៅរ​ប​ស់យើ​ង មាន​លក្ខណៈ​មិន​ខុស​ពីកា​រ​តា​មដា​ន​ការ​ប្រ​កួត​កី​ឡាឡើ​យ​។ យើង​មាន​ការ​ភ្ញាក់​ផ្អើល ​ការ​នឿយ​ណាយ និងកា​រភ័យខ្លា​ច ​ពេល​ដែ​ល​យើ​ងមិន​ដឹ​ងច្បា​ស់​ អំពី​លទ្ធ​ផ​ល​ដែលយើងនឹ​ងទ​​ទួ​ល​នៅពេ​ល​ខា​ង​មុ​ខ។ ទោះជាយ៉ាងណា​ក៏ដោ​យ​ អ្នក​ដើរ​តា​ម​ព្រះ​គ្រី​ស្ទ​ អាច​ទទួល​បាននូ​វកា​រ​ក​ម្សាន្ត​​ចិ​ត្ត ដោយដឹ​ង​កា​រ​ពិត​ថា ​ទោះ​បី​ជាយើ​ង​មិន​អា​ច​ដឹង​ជាមុ​ន ​អំពី​លទ្ធ​​ផល​នៃ​បញ្ហាជា​ច្រើ​ន ក្នុង​ជី​វិត​យើ​ង​ក៏ដោ​​យ ក៏យើ​ង​អា​ចដឹ​ង​ច្បាស់​ថា​ លទ្ធ​ផល​​ដ៏​នៅ​​អស់​ក​ល្បជា​និច្ច​របស់យើ​ង ​គឺ​បា​ន​សម្រេ​ចដោ​យ​កិ​ច្ច​ការ​ដែ​លព្រះគ្រី​​ស្ទបា​នធ្វើ​ នៅលើ​ឈើ​ឆ្កា​ង​ហើ​យ។​

សាវ័កយ៉ូហានបា​ន​ចែង​យ៉ា​ង​ច្បា​ស់ថា​ ​“ខ្ញុំ​​បា​ន​​​សរ​សេ​រ​​​សេច​ក្តី​​ទាំ​​​ង​​នេះ ផ្ញើ​​ម​ក​​អ្ន​ក​​​រាល់​​​គ្នា ដែល​ជឿ​ដល់​ព្រះនាម​ព្រះរាជបុត្រា​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ជីវិត​អស់​កល្ប​ជានិច្ច​ហើយ”(១យ៉ូហាន ៥:១៣)។ យើង​ប្រហែ​ល​ជា​មាន​កា​រ​ភ្ញា​ក់ផ្អើ​ល នៅ​ក្នុង​ដំណើរនៃជី​វិត​រ​ប​ស់​យើង​ តែ​ដោយ​សារ​ព្រះ​រាជ​កិច្ច​ដែ​លព្រះ​គ្រី​ស្ទបា​ន​ធ្វើ​ស​ម្រេច យើងអាចមានសន្តិភាពក្នុងចិត្ត។…

ជួយខ្លួនឯង

ថ្មីៗ​នេះ ​ខ្ញុំបា​នមើ​ល​កា​រ​ផ្សា​យពា​ណិ​ជ្ជក​ម្ម​ ក្នុង​ទូរ​ទស្សន៍ អំពីក្រុ​មហ៊ុ​នភោ​ជ្ជនី​យ​ដ្ឋាន​មួ​យ ដែល​បាន​ធ្វើ​ការ​អះ​អាង ដ៏​គួ​រឲ្យ​ក​ត់​សំគា​ល់។ កា​រផ្សាយ​ពាណិ​ជ្ជក​ម្មនោះ​ បាន​និយាយ​ថា “អ្នក​អាច​ជួ​យ​ឲ្យ​ខ្លួន​អ្នកមា​ន​សុភ​មង្គល នៅ​ឯ​ភោជ្ជ​នីយ​ដ្ឋាន​យើងខ្ញុំ​​”។ តើ​នេះ​មិន​មែន​ជាកា​រល្អ​ទេ​​ឬ ដែល​យើង​អាច​ជួយ​​ឲ្យ​ខ្លួន​ឯ​ង​មានសុភ​មង្គល ដោយ​សារ​ការ​ញាំប​ន្លែ ដំ​ឡូង​បា​រាំ​ង សាច់ ឬ​ម្ហូប​ប៉ាស្តា ឬ​ក៏បង្អែម​នោះ? តែ​គួរ​ឲ្យស្តា​យ​ណាស់ គ្មាន​ភោជនី​យដ្ឋា​ន​ណាមួយ​​ដែលអា​ចផ្ត​ល់​ឲ្យនូ​វ​សុ​ភ​មង្គល តាម​កា​រស​ន្យា​នោះ​ឡើ​យ។

ដូច​ដែល​យើង​បា​នដឹ​ង​ស្រាប់​ហើយ​ថា សុភ​មង្គល​គឺ​ជារ​បស់​ដែ​លយើ​ង​ពិបា​ករក​ ស្ទើរ​តែ​នៅក្នុ​ង​គ្រ​ប់ផ្នែ​ក​ទាំង​អស់​ក្នុងជី​វិត​យើ​ង។ យើង​ប្រហែ​លជា​​ខំស្វែ​ង​រក​សុ​ភ​មង្គល ​នៅ​ក្នុង​ម្ហូប​អាហា​រ ឬ​នៅ​ក្នុង​រ​ប​ស់អ្វី​ផ្សេ​ងទៀ​ត តែ​ផ្ទុយ​ទៅ​វិញ នៅ​ទី​បញ្ចប់ សុភ​មង្គល​នៅ​តែប​ន្ត​គេច​ចេ​ញ​ពី​ក​ណ្តាប់ដៃយើ​ងដ​ដែល។ តើម​កពី​​​ហេ​តុ​​អ្វី? គឺដោ​យ​សារ​ ​យើ​ង​ចេះ​តែដេ​ញតា​ម​រប​ស់​​អ្វី ​ដែល​មិន​អា​ច​បំ​ពេញ​សេ​ច​ក្តី​ត្រូវ​ការ​ដែល​ជ្រៅបំ​ផុត ក្នុ​ង​ចិ​ត្ត​រ​ប​ស់យើ​​ង។

ពេល​ដែល​យើង​ដេ​ញ​តាមរបស់ទាំ​ងនោះ​ យើង​ប្រហែល​ជា​ទទួល​បា​នភាព​រីក​រាយ ការរំខាន ឬ​ការសប្បា​យ​ផ្លូវ​កា​យ តែមួ​យ​រ​យៈពេ​​ល តែ​យើង​នៅ​តែ​មិន​ដឹ​ង​ថា ​ចិត្ត​រប​ស់​យើ​ង​កំពុង​តែស្រែ​ក​ដង្ហើ​​យ​​រក​ជំ​នួយ ​និ​ង​សេច​ក្តី​ស​ង្ឃឹម​ឡើ​យ។ ហេ​តុ​នេះហើ​យ​ ​បាន​​ជាអ្ន​ក​និ​ព​ន្ធ​ទំនុ​ក​ដំកើង បានប​ង្ហា​ញ​​ឲ្យ​យើង​ស្គា​ល់​ផ្លូ​វ​ ដែ​ល​​ល្អ​ជា​ង ដោយ​ប្រាប់​យើ​ង​ថា ​“សប្បាយ​​ហើយ អ្នក​​ណា​ដែល​​មាន​​​ព្រះ​​​នៃ​​យ៉ាកុប ជា​​​ជំនួយ​របស់​ខ្លួន ជា​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន”(ទំនុកដំកើង ១៤៦:៥)។

តើ​អ្នក​ច​ង់​ឲ្យ​ព្រះ​ជួ​យអ្ន​ក​ទេ​? ពិត​មែន​ហើយ​ ទ្រង់​ស​ព្វ​ព្រះ​ទ័​យនឹ​ង​ជួយ​យើ​ង​ ពេលដែល​យើង​ស្វែង​រក​សុ​ភម​ង្គល នៅក្នុ​ងទ្រ​ង់។ យើង​អាច​រក​​ឃើញ​សុ​ភម​ង្គល តែ​នៅ​ពេល​ដែល​យើងថ្វា​យ​ខ្លួន​ដ​ល់​ព្រះ…

ដៃស្អាត

សព្វ​ថ្ងៃនេះ​ យើង​សង្កេត​ឃើញ​ថា មាន​ការ​ប្រកាស​ជាច្រើ​ន ដែល​លើក​ទឹក​ចិ​ត្តប្រជា​ពល​រដ្ឋ​ឲ្យ​លៀង​ដៃឲ្យ​ស្អា​ត។ ដោយសារ​កា​ររី​ក​រាល​ដាល​នៃមេ​រោគ និង​វី​រូស ក្នុងចំ​ណោម​សាធារណៈ​ជន កំពុង​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​នោះ​មន្រ្តី​សុខា​ភិបាល​បាន​រំឭ​កយើ​ងម្ត​ង​ហើយ​ម្តង​ទៀ​ត​ថា ដៃ​ដែល​មិន​ស្អាត​ អាច​ជា​ភ្នាក់​ងារ​ដែ​ល​ចម្ល​ងមេ​រោគ ដ៏​គ្រោះ​ថ្នាក់។ ដូច​នេះ ក្រៅពី​ការ​ដាក់​ផ្លាក​សញ្ញាដា​ស់​តឿន​ឲ្យ​លៀង​ដៃ យ៉ាង​ប្រុង​ប្រយ័ត្ន ជា​ញឹក​ញាប់ នៅ​ទី​សា​ធា​​រ​ណៈ ក្នុង​ប្រទេស​ជឿន​លឿន គេ​បាន​ផ្តល់​ឲ្យនូ​វ​ទឹក​សាប៊ូ​លាង​ដៃ ​សម្រាប់​លាង​ជម្រះ​មេ​រោគ​ និង​បាក់​តេរី។

ស្តេច​ដាវី​ឌក៏​បា​ន​មាន​បន្ទូល​ អំពី​សារៈ​សំខាន់​នៃ “ការ​លាង​ដៃ​ឲ្យស្អា​ត”ផង​ដែរ ប៉ុន្តែ ការ​លាង​ដៃ​នោះ គឺ​​សំខាន់​ដោយ​សារ​មូល​ហេតុផ្សេ​ង​មួយ​ទៀត។ ទ្រង់​មាន​បន្ទូល​ថា ដៃ​ដែល​បាន​លាង​ស្អាត គឺ​ជាគ​ន្លឹះដែ​ល​ធ្វើ​ឲ្យ​យើង​ អាច​ចូល​ក្នុង​ព្រះវ​ត្តមា​ន​ព្រះ ដើម្បី​ថ្វាយ​បង្គំ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា : “តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះយេហូវ៉ា តើ​អ្នក​ណា​នឹង​ឈរ​ នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ទ្រង់​បាន គឺ​ជា​អ្នក​ដែល​មាន​ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធ”(ទំនុកដំកើង ២៤:៣-៤)។ ត្រង់​ចំណុច​នេះ ពាក្យ “ដៃ​ស្អាត” មិ​នសំ​ដៅទៅ​លើ​ដៃដែល​មាន​អនាម័​យឡើយ ប៉ុន្តែ តាម​ន័យ​ធៀប ពាក្យ​នេះ​គឺ​សំដៅ​ទៅ​លើ​ស្ថាន​ភាព​ខាង​វិញ្ញាណរបស់​យើង ដែល​ត្រូវ​លាង​សម្អាត​អំពើបា​បចេ​ញ(១យ៉ូហាន ១:៩)។ ពាក្យ​នេះ​បង្រៀន​យើង ​ឲ្យរ​ស់​នៅ​ ដោយ​ការ​ប្តេជ្ញា​ចិត្ត​ថានឹង​ធ្វើ​កា​រអ្វី​ដែ​ល​ត្រឹ​ម​ត្រូវ​ និង​គោរព​ប្រតិ​បត្តិ​ព្រះ ដើម្បី​ឲ្យ​យើង​អាច​ឈរ​ ដោយ​គ្មាន​កន្លែង​បន្ទោស​បាន​នៅចំ​ពោះ​ព្រះ ដោយ​អភ័យ​ឯក​សិទ្ធិ​ នៅ​ក្នុង​ការ​​ថ្វាយ​​បង្គំ​​ទ្រង់។

ពេល​ទ្រង់​​គ​ង់​នៅ​ក្នុង​ជីវិ​តយើង ទ្រង់​អាច​ជួយ​ឲ្យ​យើង​ធ្វើ​អ្វី ដែល​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​ដៃ​យើង​ស្អាត…

ត្រចៀកដែលបើក

ថ្មីៗ​​នេះ ​ខ្ញុំ​មាន​បញ្ហា​ត្រ​ចៀក ហើយ​ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​សាក​ល្បង​ព្យា​បាល តាម​របៀ​ប​ដ៏ចម្រូង​ចម្រាស​មួយ​។ ការ​ព្យាបាល​របៀប​នោះ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​រំលាយអាចម៍​ត្រចៀក ក្នុង​រន្ធ​ត្រចៀក ហើយ​ដើម្បី​សម្អា​តអ្វី ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះការ​ឮស​ម្លេង។ ខ្ញុំ​ត្រូ​វ​តែ​ទទួល​ស្គាល់​ថា ការ​ព្យា​បាល​នេះ​ហាក់​ដូច​ជា​ចម្លែក។ ប៉ុន្តែ ដោយ​សារ​ខ្ញុំ​មាន​ចិត្ត​ស្រេកឃ្លាន​ចង់​ឲ្យត្រ​ចៀក​ខ្ញុំ​ស្តាប់​ឮ ខ្ញុំ​​ក៏​ព្រម​ឲ្យ​គេ​សាក​ល្បង​ព្យា​បាល​តាម​របៀប​នេះ​តែ​ម្តង។

ការ​ស្តាប់​សម្លេ​ង​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​រស់​នៅ​របស់​យើង ប៉ុន្តែ ការ​ស្តាប់​សម្លេង​ខាង​វិញ្ញាណ មាន​​សារៈ​សំខាន់​​កាន់​​តែ​​ខ្លាំង ចំពោះ​​ការ​​ដើ​រ​​ជា​មួយ​ព្រះ។ ក្នុង​​បទ​​ទំនុក​​ដំកើង ៤០:៦ ស្តេច​ដាវី​ឌ​បាន​ប្រកាស​ថា “ឯ​​យញ្ញ​បូជា ហើយ​​នឹ​ង​ដង្វាយ នោះ​ទ្រង់​មិនសព្វ​ព្រះហឫទ័យ​ទេ ទ្រង់​បាន​បើក​ត្រចៀក​ឲ្យ​ទូលបង្គំ​ស្តាប់​តាម ទ្រង់​មិន​ចង់​បាន​ដង្វាយ​ដុត ឬ​យញ្ញបូជា​លោះ​បាប​នោះ​ទេ”។ ពាក្យ បើក ក្នុង​ខនេះ​ អាច​ប្រែថា​ “សម្អាត​ឲ្យ​ស្រឡះ” ហើយ​ពាក្យនេះ​និយាយ​អំពី​ការ​អ្វី ​ដែល​ព្រះ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើ​ង​ធ្វើ។ ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​បើក​ត្រចៀក ហើយ​ត្រៀម​ខ្លួន​ស្តាប់​ទ្រង់​​មាន​បន្ទូល​មក​កាន់​យើង តាម​រយៈ​​ព្រះ​​បន្ទូល​​ទ្រង់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជួន​កាល ត្រ​ចៀក​ខាង​វិញ្ញាណ​រប​ស់​យើង អាច​ស្ទះ​ ដោយ​សារសម្លេង​រំខាន​នៃ​វប្បធម៌ ឬ​សម្លេ​ងច​ម្រៀង​នៃកា​រ​ល្បួង និង​អំពើ​បាប ដែល​ធ្វើ​ឲ្យ​យើង​កន្រ្ទាក់​អារម្មណ៍។

ចូរ​យើង​បង្វែរ​ចិត្ត​របស់​យើង ឲ្យ​ងាក​មក​រក​ព្រះ​អម្ចាស់​វិញ ដោយ​កា​រផ្តោត​ចិត្ត​គំនិតទាំង​ស្រុង ចំពោះ​ទ្រង់ ដោយ​បើក​ត្រចៀក​យើង​ចំហរ ដើម្បី​ឲ្យ​យើង​ងាយ​នឹង​ស្តាប់​ឮព្រះ​សូ​រ​សៀង​ទ្រង់​។ ពេល​ទ្រង់​មា​នប​ន្ទូល ទ្រង់​នឹង​ដាក់​ព្រះប​ន្ទូល​ទ្រង់ នៅ​ក្នុង​ចិត្ត​យើង ហើយ​យើង​នឹង​បាន​រៀន​ពី​ទ្រង់ ដើម្បី​អរ​សប្បាយ តាម​បំណង​ព្រះ​ទ័​យទ្រ​ង់(ខ.៨)។—Bill Crowder

ផ្លូវនៃទឹកភ្នែក

មាន​សោក​នាដ​កម្ម ដ៏​ធ្ងន់​ធ្ងរ​មួយ​បាន​កើត​ឡើង ក្នុង​ប្រវត្តិសា​ស្រ្តនៃ​ស​ហរដ្ឋ​អាមេរិក ពេល​ដែល​​កុល​សម្ព័ន្ធ​​ដើម​របស់​អាមេរិក​រាប់​ពាន់​នាក់ ត្រូវ​បាន​រដ្ឋា​ភិបាល​អាមេ​រិក​បង្ខំ​ឲ្យ​ចាក​ចេ​ញ​ពីទី​លំ​នៅក្នុង​​ដើម​​សតវត្សរ៍​​​ទី១៩។ កាលពី​មុន ពួក​កុល​សម្ព័ន្ធដើមរ​បស់​អា​មេរិក​ទាំង​នោះ បាន​ចុះសន្ធិ​ស​ញ្ញា និង​បាន​ជួយ​ធ្វើ​ស​ង្គ្រាម​ជាមួ​យ​ពួកជ​ន​ជាតិ​ស្បែកស​រ ដែល​កំពុ​ងមា​ន​ចំនួ​ន​ប្រជា​ជន​កើន​ឡើង​យ៉ាងឆាប់​រហ័ស ប៉ុន្តែ ក្រោយ​មក ពួក​គេ​បែ​រ​ជាត្រូ​វ​ពួក​ស្បែក​សរ​បណ្តេញ​ចេញ​ពី​ទឹក​ដី​បុព្វបុ​រស​រប​ស់ពួ​ក​គេទៅ​វិ​ញ។ ក្នុង​រដូវ​រងា នៃ​ឆ្នាំ១​៨៣៨​ គេ​បាន​បង្ខំពួក​កុល​សម្ព័ន្ធ ចេរូគី(Cherokee)​ រាប់​ពាន់​នាក់ ឲ្យ​ដើរ​ជា​ក្រុម ក្នុង​​​ដំណើរ​ដ៏សាហាវ​ព្រៃ​ផ្សៃ ដែល​មាន​ចម្ងាយ​ជាង​ ១៦០០ គីឡូម៉ែត្រ ឆ្ពោះ​ទៅទិ​សខាង​លិច ដែល​ក្រោយ​មក គេ​ក៏​បាន​ហៅព្រឹត្តិ​ការណ៍​នេះថា​ “ផ្លូវនៃ​ទឹ​ក​ភ្នែក”។ អំពើ​​អយុត្តិ​ធម៌​នេះ បាន​​បណ្តាល​​ឲ្យ​មនុស្ស​រាប់​ពា​ន់​នាក់​បាត់​ប​ង់​ជីវិត ដែល​ក្នុង​ចំណោម​នោះ មាន​ពួក​​គេ​ជា​ច្រើន​នា​ក់​មាន​សម្លៀក​បំពាក់ ស្បែក​ជើង ឬ​ស្បៀង​អាហារ​តែ​បន្តិ​ច​បន្តួច ឬ​ពុំ​មាន​ទាល់​តែ​សោះ សម្រា​ប់​កា​រ​ធ្វើដំ​ណើរ​ក្នុងរដូវរងារ​ដ៏វេទនា​ដូច​នោះ​។

ពិភព​លោក​យើង​សព្វ​ថ្ងៃ​ នៅ​តែ​បន្ត​មាន​ពេញ​ទៅ​ដោយ ភាព​អយុត្តិធម៌ ទុក្ខ​វេទនា និង​ការ​ជាច្រើ​ន​ទៀត ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ក្បា​ល។ ហើយ​មាន​ម​នុស្ស​ជា​ច្រើ​ន បា​​នមា​នអា​រម្មណ៍​ថា ​ជីវិត​របស់​ខ្លួន​ប្រៀបបា​ននឹ​ង​ការ​ធ្វើ​ដំ​ណើរ​តាម​ផ្លូ​វ​នៃ​ទឹក​ភ្នែក គឺ​ទឹក​ភ្នែ​ក​ដែល​ស្រក់​ ដោយ​គ្មាន​នរណា​ដឹង ហើយ​ការ​សោក​សង្រេង​ដែល​គ្មាន​ការ​កម្សាន្ត​ចិត្ត។ ប៉ុន្តែ​ សូម​ចាំថា​ ព្រះ​អ​ម្ចាស់​នៃ​យើងទ្រ​ង់​ទត​ឃើញយើង​ស្រក់​ទឹ​កភ្នែ​ក ហើយ​សព្វ​ព្រះ​ទ័យ​នឹង​កម្សាន្ត​ចិត្ត​ដែល​នឿយ​ព្រួយ​របស់​យើង​(២កូរិនថូស ១:៣-៥)។ ទ្រង់​ក៏​បាន​ប្រកាស​អំ​ពីសេ​ច​ក្តី​សង្ឃឹម សម្រាប់​ពេល​អនាគត ដែល​នឹ​ងមិ​ន​ប្រឡាក់​ដោយ​អំ​ពើ​បាប ឬ​ភាព​អយុត្តិ​ធម៌​ឡើយ។ នៅថ្ងៃ​​នោះ និ​ងនៅ​ទី​នោះ “ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ…