វិញ្ញាណនៃការញ័រភ័យ
លោកធែននីសិន(Tennyson) ជាកវីនិពន្ធបទកំណាព្យ ដែលមានចំណងជើងថា “ការសម្រុកចូលរបស់កងពលតូច”។ គាត់បានពិពណ៌នា អំពីការដែលទ័ពសេះដ៏អង់អាច កំពុងជិះសេះចូលទៅក្នុង សមរភូមិ ហើយគាត់បានប្រើពាក្យពញ្ញាក់អារម្មណ៍ថា “មានទ័ពប្រាំមួយរយនាក់ កំពុងបំបោលសេះចូល ក្នុងជ្រលងនៃសេចក្តីស្លាប់”។ ឃ្លានេះបានបង្ហាញ អំពីសោកនាដកម្ម ដែលកំពុងរង់ចាំពួកទ័ពសេះមួយកងពលនោះ។
ពេលខ្ញុំកំពុងបម្រើការជាគ្រូគង្វាល មានពេលខ្លះ ខ្ញុំមានអារម្មណ៍ភ័យខ្លាច ពេលបោះជំហានចូលកន្លែងជួបជុំគ្នាក្នុងព្រះវិហារ។ យើងអាចមានការបារម្ភនៅក្នុងចិត្ត ពេលដឹងថា យើងកំពុងដើរចូលកន្លែងដែលមានការប៉ះទង្គិចគ្នា។ ប៉ុន្តែ នៅក្នុងការងារពួកជំនុំ យើងមិនចាំបាច់ត្រូវមានការភ័យខ្លាចដូចនោះឡើយ។
ពេលដែលគ្រូគង្វាលវ័យក្មេងម្នាក់ កំពុងតយុទ្ធនឹងសម្ពាធនៃការងារបម្រើព្រះ សាវ័កប៉ុលបានសរសេរសំបុត្រលើកទឹកចិត្តគាត់ថា “កុំឲ្យព្រមស្តាប់សេចក្តីដេញដោល ចំកួត ហើយឥតច្បាប់នោះឡើយ ដោយដឹងថាសេចក្តីទាំងនោះនាំឱ្យមានសេចក្តីឈ្លោះប្រកែកគ្នាទេ”(២ធីម៉ូថេ ២:២៣)។ សេចក្តីបង្រៀននេះ គឺសម្រាប់គ្រូគង្វាល ក៏ដូចជាសមាជិកពួកជំនុំផងដែរ។ ពេលយើងសម្តែងចេញនូវអាកប្បកិរិយ៉ាល្អ ក្នុងពេលប៉ះទង្គិចគ្នា ភាពតានតឹងនៃការប្រឈមមុខដាក់គ្នា ក៏មានការថយចុះផងដែរ តែបើយើងមានទង្វើរ និងពាក្យសម្តីដ៏ល្ងង់ខ្លៅ នោះការប៉ះទង្គិចគ្នានឹងមានសភាពកាន់តែធ្ងន់ឡើង។ យើងអាចធ្វើជាគំរូដ៏ល្អ តាមសេចក្តីបង្រៀនក្នុងព្រះគម្ពីរ ដើម្បីជៀសវាង គ្រប់គ្រង និងដោះស្រាយបញ្ហាជម្លោះ។ ខ.២៤-២៥ បានលើកទឹកចិត្តយើង ឱ្យមានចិត្តសប្បុរស អត់ធ្មត និងបន្ទាបខ្លួនក្នុងទំនាក់ទំនងជាមួយអ្នកដទៃ។
គឺដូចដែលសាវ័កយ៉ាកុបបានមានប្រសាសន៍ថា “រីឯផលនៃសេចក្តីសុចរិត នោះបានព្រោះចុះដោយសេចក្តីមេត្រី សម្រាប់ពួកអ្នកដែលរកសេចក្តីមេត្រីនោះឯង”(យ៉ាកុប ៣:១៨)។ ការ បំពេញតួនាទីជាអ្នកផ្សៈផ្សា…
ការស្គាល់ប្រវត្តិសាស្ត្រ
ពេលខ្ញុំ និងភរិយារបស់ខ្ញុំ កំពុងទស្សនាក្នុងសារៈមន្ទីរនៃចក្រភពអង់គ្លេស យើងមានការភ្ញាក់ផ្អើល ចំពោះប្រវត្តិសាស្ត្រ និងកេរដំណែល ដែលគេបានរក្សាទុកនៅក្នុងសារៈមន្ទីដ៏ធំមួយនោះ នៅទីក្រុងឡុង។ យើងបានមើលវត្ថុបុរាណ ដែលមានអាយុកាលចាស់ជាងវត្ថុបុរាណនៅសហរដ្ឋអាមេរិករាប់សតវត្សរ៍ ហើយការនេះបានរំឭកខ្ញុំថា ការយល់ដឹងអំពីប្រវត្តិសាស្រ្ត ពិតជាមានតម្លៃណាស់។ ប្រវត្តិសាស្ត្រផ្តល់ឲ្យយើងនូវកំណត់ត្រា អំពីទស្សនវិស្ស័យ អំពីបរិបទជុំវិញ និងអំពីផលវិបាកផ្សេងៗ ដែលអាចជួយយើង ឱ្យចេះធ្វើការសម្រេចចិត្តដ៏ឆ្លាតវៃ ពេលយើងបានរៀនសូត្រអំពីជ័យជម្នះ និងបរ៉ាជ័យរបស់អ្នកជំនាន់មុន។
សាវ័កប៉ុលក៏បានមើលឃើញតម្លៃ នៃការឱបក្រសោបយកមេរៀនរបស់ប្រវត្តិសាស្ត្រផងដែរ។ ដើម្បីធ្វើការដាស់តឿន អំពីសេចក្តីហិនវិនាស ដែលកើតឡើងពីការសម្រេចចិត្តខុស សាវ័កប៉ុលបាននិយាយអំពីប្រវត្តិរបស់ពួកកូនចៅអ៊ីស្រាអែល និងអំពីការវិលវល់ក្នុងទីរហោស្ថាន ដែលជាលទ្ឋផលនៃការបដិសេធមិនព្រមទុកចិត្តលើព្រះ និងចូលទឹកដីសន្យា(សូមមើល ជនគណនា ១៤)។ បន្ទាប់មកលោកប៉ុលក៏បានប្រាប់អ្នកជឿព្រះ នៅទីក្រុងកូរិនថូសថា “រីឯការទាំងនោះបានកើតមកដល់ គេទុកជាគំរូ ហើយបានកត់ទុកសម្រាប់ជាសេចក្តីទូន្មានប្រដៅ ដល់យើងរាល់គ្នា ដែលនៅចុងបំផុតនៃអស់ទាំងកល្ប”(១កូរិនថូស ១០:១១)។
ព្រះអម្ចាស់បានប្រទាននូវព្រះគម្ពីរ មកយើងរាល់គ្នា ដើម្បីជួយឲ្យយើងបានរៀនសូត្រពីប្រវត្តិសាស្ត្ររបស់រាស្ត្រទ្រង់។ មេរៀនក្នុងព្រះគម្ពីរ ផ្តល់ឲ្យយើងនូវឧទាហរណ៍ និងគំរូ ក៏ដូចជាការដាស់តឿន ដើម្បីកុំឲ្យយើងធ្វើការសម្រេចចិត្ត តាមនិស្ស័យបាបទៀត ហើយដើម្បីជួយឲ្យយើងរស់នៅដោយប្រាជ្ញា។ ដូចនេះ សូមយើងសួរខ្លួនឯងថា តើយើងនឹងរៀនសូត្រពីមេរៀននៃអតីតកាល ឬប្រព្រឹត្តខុសដូចអ្នកជំនាន់មុនដែរ?-Bill Crowder
ការយកចិត្តទុកដាក់
សិ្ថតិទាំងអស់ គឺមិនសុទ្ធតែអាចយកជាការបានឡើយ។ តួរលេខដែលយើងទទួលបានពីស្ថិតិ ផ្តល់ឱ្យយើងនូវពត៌មាន ប៉ុន្តែ ជួនកាលតួរលេខទាំងនោះ ធ្វើឲ្យយើងមិនសូវខ្វល់ពីមនុស្ស ដែលគេបានរាប់បញ្ចូលក្នុងតួរលេខនោះទៅវិញ។ ថ្មីៗនេះ ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានមើលតួរលេខ ដែលគេបានរាយការណ៍ថា : ជារៀងរាល់ឆ្នាំ មានមនុស្សប្រមាណជា១៥លាននាក់ស្លាប់ ដោយសារភាពអត់ឃ្លាន។ ដំណឹងនេះធ្វើឲ្យខ្ញុំមានអារម្មណ៍តក់ស្លត់ណាស់ ហើយអ្នកដែលកំពុងរស់នៅ ក្នុងវប្បធម៌សម្បូរសប្បាយ ក៏ពិបាកយល់អំពីរឿងនេះដែរ។ មានក្មេងអាយុក្រោម៥ឆ្នាំ រាប់លាននាក់ បានបាត់បង់ជីវិត ជារៀងរាល់ឆ្នាំ ហើយមួយភាគបីនៃការស្លាប់នោះ គឺជាប់ទាក់ទងនឹងភាពអត់ឃ្លាន។ នេះជាតួលេខដ៏គួរឲ្យភ្ញាក់ផ្អើល ប៉ុន្តែ វាមិនគ្រាន់តែជាចំនួនដែលគេបានធ្វើស្ថិតិប៉ុណ្ណោះឡើយ តែវាជាចំនួនរបស់មនុស្សដែលព្រះអម្ចាស់បានស្រឡាញ់។
យើងអាចបង្ហាញឲ្យគេស្គាល់ព្រះទ័យស្រឡាញ់ របស់ព្រះវបិតា បើសិនជាយើងបំពេញសេចក្តីត្រូវការខាងសាច់ឈាមរបស់គេ។ ស្តេចសាឡូម៉ូនបានចែងថា “អ្នកណាដែល សង្កត់សង្កិនមនុស្សក្រីក្រ នោះឈ្មោះថាប្រកួតនឹងព្រះដ៏បង្កើតខ្លួនមក តែអ្នកណាដែលមេត្តា ដល់មនុស្សកំសត់ទុគ៌ត នោះជាអ្នកលើកតម្កើងទ្រង់វិញ(សុភាសិត ១៤:៣១)។ យើងអាចបង្ហាញនូវសេចក្តីមេត្តាដល់មនុស្សកំសត់ទុគ៌ត ដោយធ្វើការងារស្ម័គ្រចិត្តជាច្រើន ដូចជា ការ ចូលរួមចែកអាហារ ការជួយរកការងារឲ្យពួកគេធ្វើ ការបរិច្ចាកប្រាក់ដល់កម្មវិធីខួងអណ្តូងទឹកស្អាត់ នៅកន្លែងដែលខ្វះទឹកស្អាតប្រើ ការទៅចែកអាហារនៅតំបន់ក្រីក្រ ការបង្រៀនវិជ្ផាជីវៈដើម្បីប្រកបរបរផ្សេងៗ ឬការចែកអាហារថ្ងៃត្រង់ ដល់ក្មេងនៅសាលារៀនជាដើម។
ពេលយើងទទួលយកនូវការទទួលខុសត្រូវទាំងនេះ យើងកំពុងសរសើរតម្កើងព្រះវបិតា និងលើកតម្កើងព្រះទ័យទុកដាក់ ដែលទ្រង់មានចំពោះមនុស្សទាំងអស់។ ហើយយើងនឹងកាន់តែងាយស្រួលផ្សាយដំណឹងល្អនៃឈើឆ្កាង ដល់អ្នកដែលកំពុងស្រេកឃ្លានអាហារ…
មុនដែលអ្នកទូលសូមទ្រង់
មិត្តរួមការងារម្នាក់ ដែលធ្វើការជាមួយខ្ញុំ ក្នុងអង្គការ អា ប៊ី ស៊ីអន្តរជាតិ(RBC Ministry) បានចែកចាយដល់ខ្ញុំ អំពីសេចក្តីអំណរ ដែលនាងមាន នៅក្នុងការបំរើព្រះ ជាអ្នកបកប្រែសៀវភៅសម្រាប់សិក្សាព្រះបន្ទូល។ នាងបានប្រាប់ខ្ញុំថា នាងពិតជាមានពរខ្លាំងណាស់ ដែលបានមានឱកាសទទួលសេចក្តីបង្រៀនពីព្រះបន្ទូល ដែលមានក្នុងសៀវភៅដែលនាងបានបកប្រែនោះ។ នៅពេលដែលនាងបកប្រែសៀវភៅទាំងនេះ នាងបានកត់សំគាល់ឃើញថា “ជានិច្ចជាកាល ព្រះបន្ទូលព្រះបានប្រាប់ឲ្យខ្ញុំដឹង អំពីសេចក្តីត្រូវការដែលខ្ញុំកំពុងមាន”។ ជាតួយ៉ាងដូចជានៅពេលនាងកំពុងត្រូវការការលើកទឹកចិត្តពីព្រះអម្ចាស់ ទ្រង់ក៏បានប្រទានបទគម្ពីរជាជំនួយដល់នាង តាមរយៈសៀវភៅទាំងនោះ។
ការចែកចាយរបស់នាង បានធ្វើឲ្យខ្ញុំយល់ថា ព្រះដ៏ស្មោះត្រង់របស់យើង ទ្រង់មើលថែរយើង តាមមធ្យោបាយជាច្រើន។ ក្នុងជីវិតយើង មានរដូវកាលផ្សេងៗគ្នា ហើយយើងក៏បានជួបប្រទះនូវបញ្ហាគ្រប់ប្រភេទ ប៉ុន្តែ យើងមិនត្រូវជម្នះបញ្ហាទាំងនោះ ដោយពឹងផ្អែកលើខ្លួនឯងឡើយ។ គឺដូចដែលព្រះគ្រីស្ទបានមានបន្ទូលថា “ព្រះវរបិតានៃអ្នក ទ្រង់ជ្រាបនូវរបស់អ្វីដែលអ្នកត្រូវការ មុនដែលអ្នកសូមផង” (ម៉ាថាយ ៦:៨)។
ពេលណាយើងត្រូវការជំនួយ ទោះជាជំនួយខាងព្រលឹងវិញ្ញាណ ខាងផ្លូវអារម្មណ៍ ឬខាងសាច់ឈាមក៏ដោយ ក៏យើងអាចពឹងផ្អែកទៅលើការមើលថែរ និងព្រះទ័យទុកដាក់ ដ៏ស្មោះត្រង់របស់ព្រះវរបិតាបានជានិច្ច។ ព្រះទ្រង់ជ្រាបពីយើងយ៉ាងច្បាស់លាស់ណាស់ បានជាទ្រង់ជ្រើសរើសពេលដ៏ល្អឥតខ្ចោះ ដើម្បីផ្តល់ឲ្យយើងនូវអ្វីដែលល្អបំផុត និងដើម្បីផ្តល់នូវការធានាថា ទ្រង់យកព្រះទ័យទុកដាក់ជានិច្ច។ “គ្មានសត្វចាបណាមួយដែលព្រះទ្រង់ភ្លេចទេ សូម្បី ទាំងសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ ដូច្នេះកុំឱ្យខ្លាចឡើយ អ្នករាល់គ្នាមានតម្លៃលើសជាងសត្វចាបជាច្រើន”(លូកា ១២:៦-៧)។…
សាសនាដ៏ពិត
នាពេលថ្មីៗនេះ ខ្ញុំបានឃើញគេផ្សាយពាណិជ្ជកម្មម៉ាកសម្លៀកបំពាក់មួយ ដែលគេរចនាយ៉ាងពិសេសសម្រាប់យុវវ័យ ដែលមានដូចជា ខោខៅប៊យពណ៌ខៀវ និងគ្រឿងបន្ទាប់បន្សំដែលគេបានរចនា សម្រាប់លំអរខោខៅប៊យនោះ។ មើលទៅគ្មានអ្វីប្លែកទេ ប៉ុន្តែ ខ្ញុំបានចាប់អារម្មណ៍នឹងឈ្មោះរបស់ម៉ូតសម្លៀកបំពាក់នោះ ដែលគេបានដាក់ឲ្យថា “សាសនាដ៏ពិត”។ ឈ្មោះនេះធ្វើឲ្យខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគេជ្រើសរើសឈ្មោះនេះអញ្ចឹង? តើឈ្មោះនេះមានបង្កប់អត្ថន័យអ្វីមួយឬ? តើម៉ាកសម្លៀកបំពាក់នេះ និងសាសនាដ៏ពិត មានទំនាក់ទំនងអ្វីនឹងគ្នា? តើឈ្មោះនេះមានន័យដូចម្តេច? ត្រង់ចំណុចនេះ វាគ្រាន់តែបានធ្វើឲ្យខ្ញុំចោទជាសំណួរ ដោយគ្មានចម្លើយប៉ុណ្ណោះ។
តែខ្ញុំអរព្រះគុណព្រះ ដែលបានបកស្រាយយ៉ាងច្បាស់លាស់ តាមរយៈកណ្ឌគម្ពីរយ៉ាកុប អំពីសាសនាដ៏ពិត ឬជំនឿដ៏ពិត យ៉ាងដូចនេះថា “ឯសាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មង នៅចំពោះព្រះដ៏ជាព្រះវរបិតា នោះ គឺឲ្យទៅសួរពួកកំព្រា និងពួកមេម៉ាយក្នុងការដែលគេមានសេចក្តីវេទនា ហើយឲ្យរក្សាខ្លួន មិនឲ្យប្រឡាក់ដោយលោកីយ៍នេះឡើយ”(១:២៧)។ បទគម្ពីរនេះបានធ្វើឲ្យខ្ញុំមានគំនិតស្រស់ថ្លាឡើង។ “សាសនាដ៏ពិត” ជាជំនឿដ៏ពិត ដែលជាការបង្ហាញពីរបៀបយើងមានទំនាក់ទំនងជាមួយព្រះនៃយើង។ យើងអាចបញ្ជាក់ថា យើងមានអត្តសញ្ញាណថ្មីក្នុងព្រះគ្រីស្ទ តាមរយៈរបៀបដែលយើងមើលថែគ្នាទៅវិញទៅមក និងឈោងចាប់អ្នកដែលទន់ខ្សោយបំផុត និងងាយរងគ្រោះ ក្នុងចំណោមយើង ជាពិសេសចំពោះអ្នកដែលត្រូវការជំនួយជាងគេ។
សាសនាដ៏ពិតពុំមែនជាសម្លៀកបំពាក់ដែលយើងពាក់ ហើយដោះចេញនោះទេ តែជារបៀបដែលយើងរស់នៅចំពោះព្រះដ៏វិសុទ្ធ និងមនុស្សទាំងឡាយ។_Bill Crowder
ទឹកចិត្តកត្តញូ
វីរបុរសដែលខ្ញុំចូលចិត្តជាងគេ កាលពីកុមារភាព គឺលោកដាវី ក្រក់ឃីត(Davy Crockett) ដែលជាអ្នករស់នៅតាមព្រំដែន។ ក្នុងសៀវភៅដែលមានចំណងជើងថា ដាវី ក្រក់ឃីត : ដំណើរជីវិត និងដំណើរផ្សងព្រេង លោកដាវីបានជួបនឹងសោភ័ណ្ឌភាពដ៏ស្រស់ស្អាតមួយ ដែលធ្វើឲ្យគាត់មិនសរសើរព្រះអាទិករមិនបាន។ អ្នកនិពន្ធពិពណ៌នាយ៉ាងដូចនេះថា “នៅពីក្រោយព្រៃរបោះ មានវាលស្មៅដ៏ធំល្វឹងល្វើយ ដែលមានទេសភាពដ៏ស្រស់ស្អាត ដែលសម្បូរទៅដោយផ្កាដ៏ស្រស់បំព្រង ដែលសូម្បីតែលោកវីរសេនីឯក ក្រក់ឃីត ក៏មិនធ្លាប់ឃើញសោភ័ណ្ឌភាពដ៏ល្អបែបនេះដែរ គាត់ក៏បានជិះសេះចូលក្នុងទីវាលនោះ ហើយគយគន់ទេសភាព ដោយបន្លឺសម្លេងថា “ឱព្រះអម្ចាស់អើយ ទ្រង់បានបង្កើតផែនដីដ៏ស្រស់ផូរផង សម្រាប់មនុស្សលោក! តែគេបានរមើរគុណទ្រង់យ៉ាងនេះទៅវិញ! ពួកគេថែមទាំងមិនបានសងគុណទ្រង់ ដោយពាក្យអរព្រះគុណឡើយ”។ លោកក្រក់ឃីតទទួលស្គាល់ថា មនុស្សចាំបាច់ត្រូវដឹងគុណព្រះ ចំពោះស្នាព្រះហស្តដែលទ្រង់បានបង្កើត ដែលនោះជាការឆ្លើយតប ដែលពួកគេច្រើនតែមិនអើរពើរ។
អ្នកនិពន្ធបទទំនុកតម្កើងបានចែងថា “ផ្ទែមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការដែលព្រះហស្តទ្រង់ធ្វើ”(ទំនុកតម្កើង ១៩:១)។ ស្នាព្រះហស្តព្រះអម្ចាស់ជាផ្ទាំង ទស្សនីយភាពមួយ ដែលមិនគ្រាន់តែធ្វើឲ្យយើងកោតស្ញប់ស្ញែងប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានជំរុញចិត្តយើងឲ្យថ្វាយបង្គំ និងសរសើរតម្កើងព្រះអម្ចាស់ ដូចអ្នកនិពន្ធបទទំនុកតម្កើងផងដែរ ពេលយើងមានការយល់ដឹងយ៉ាងត្រឹមត្រូវ អំពីស្នាព្រះហស្ថទាំងនោះ។
លោកដាវី ក្រក់ឃីតពិតជាបានឆ្លើយតបយ៉ាងត្រឹមត្រូវ ពេលគាត់ជួបប្រទះសម្រស់នៃស្នាព្រះហស្ថព្រះ ដែលយ៉ាងហោចណាស់ បានបណ្តាលចិត្តយើង ឲ្យមានការដឹងគុណព្រះ។ តើយើងដឹងគុណព្រះឬទេ?_ Bill Browder
រឿងធម្មតា និងរឿងមិនធម្មតា
ជាងមួយសតវត្សហើយ ដែលក្នុងការប្រកួតវាយកូនហ្គោល កីឡាករអាចទទួលបានពិន្ទុខ្ពស់បំផុត ត្រឹមតែ៥៩ប៉ុណ្ណោះ នេះបើតាមការកត់ត្រាបីដងក្នុងប្រវតិ្ត នៃការប្រកួត PGA Tour មុនឆ្នំា២០១០។ បន្ទាប់មក ក្នុងឆ្នាំ ២០១០ លោកប៉ូល ហ្កោដូស(Paul Goydos)ប្រកួតបានពិន្ទុ៥៩ ហើយមួយខែក្រោយមក លោកស្ទូអាត អេបផលប៊ី(StuartAppleby)ក៏បានតាមទាន់បាន៥៩ពិន្ទុដែរ។ ហេតុនេះហើយ បានជាអ្នកនិពន្ធអំពីកីឡា បានស្ទង់មើលថា ជោគ ជ័យក្នុងវិស័យកីឡាវាយកូនហ្គោល ដែលគេប្រាថ្នាចង់បានបំផុត កំពុងតែក្លាយជារឿងធម្មតាទៅហើយ។ គួរឲ្យអស្ចារ្យណាស់ ដែលនៅក្នុងរដូវកាលតែមួយ មានកីឡាករដល់ទៅពីរនាក់បានពិន្ទុ៥៩ដូចគ្នា តែវាអាចជាកំហុសមួយ បើយើងគិតថាវាជារឿងធម្មតានោះ។
ចំពោះយើងដែលជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទវិញ វាក៏ជាកំហុសមួយផងដែរ បើយើងគិតថា ភាពអស្ចារ្យ គឺជារឿងធម្មតា។ ឧទាហរណ៍ សូមយើងគិតអំពីការអធិស្ឋាន។ យើងអាចនិយាយទៅកាន់ព្រះអាទិករ នៅពេលណាក៏បាន ដែលទ្រង់បានបង្កើតសកលោកមក ដោយគ្រាន់តែមានបន្ទូលមួយព្រះឱសប៉ុណ្ណោះ! ទ្រង់មិនត្រឹមតែស្វាគមយើង ពេលយើងចូលក្នុងវត្តមានទ្រង់ប៉ុណ្ណោះទេ តែថែមទាំងបានអញ្ជើញយើង ឲ្យចូលក្នុងវត្តមានទ្រង់ ដោយចិត្តក្លាហាន ដោយពាក្យថា “ដូច្នេះ ត្រូវឲ្យយើងរាល់គ្នាមកដល់បល្ល័ង្កនៃព្រះគុណដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ”(ហេព្រើរ ៤:១៦)។
ការចូលក្នុងព្រះវត្តមានព្រះ មិនមែនជារឿងធម្មតាទេ តែមានពេលខ្លះ យើងបែរជាចាត់ទុកឯកសិទ្ធិនេះជារឿងធម្មតាទៅវិញ។ ទ្រង់ជាព្រះដ៏មានចេស្តា តែទ្រង់ក៏ជាព្រះបិតាដែលស្រឡាញ់យើង និងអនុញ្ញាតឲ្យយើងចូលទៅចំពោះទ្រង់ នៅពេលណា…
ការជួបជុំគ្នាឡើងវិញដែលបានទន្ទឹងរង់ចាំជាយូរ
កាលពីក្មេង ខ្ញុំមានឆ្កែខូលីឈ្មោលមួយក្បាលឈ្មោះ ព្រីន ប៊យ(Prince Boy)។ វាជាសត្វសុនខ ដែលខ្ញុំពិតជាស្រឡាញ់យ៉ាងខ្លាំង។ ថ្ងៃមួយ វាបានបាត់ខ្លួន។ ខ្ញុំមិនដឹងថា គេបានលួចវា ឬវាគ្រាន់តែបានរត់ចេញពីយើងឡើយ តែខ្ញុំបានពិបាកចិត្តយ៉ាងខ្លាំង។ ខ្ញុំបានស្វែងរកវានៅគ្រប់ទិសទី។ តាមពិត ខ្ញុំនៅចាំថា កាលនោះខ្ញុំបានឡើង ដើមឈើដ៏ខ្ពស់មួយ ដែលអាចជួយឲ្យខ្ញុំមើលទៅកន្លែងជិតខាងចុះឡើងៗ ដោយសង្ឃឹមថា នឹងមើលឃើញវានៅកន្លែងណាមួយ។ ខ្ញុំពិតជាចង់ឲ្យឆ្កែជាទីស្រឡាញ់របស់ខ្ញុំ វិលត្រឡប់វិញខ្លាំងណាស់។ អស់រយៈពេលជាច្រើនសប្តាហ៍ ខ្ញុំតែងតែខំរកមើល ដោយសង្ឃឹមថា នឹងបានឃើញព្រីន ប៊យ។ តែយើងមិនដែលបានជួបគ្នាវិញឡើយ។
តែយើងមានអារម្មណ៍បាត់បង់កាន់តែខ្លាំង ពេលយើងគិតថា យើងនឹងមិនអាចជួបអ្នកជាទីស្រឡាញ់ ដែលបានបាត់បង់ជីវិតបានឡើយ។ ប៉ុន្តែ សម្រាប់អ្នកដែលស្គាល់ និងស្រឡាញ់ព្រះអម្ចាស់ ការបែកគ្នាដោយសេចក្តីស្លាប់ គឺមាន រយៈពេលបណ្តោះអាសន្នប៉ុណ្ណោះ។ ថ្ងៃណាមួយ យើងនឹងបានជួបជុំគ្នាឡើងវិញ ជារៀងរហូត! សាវ័កប៉ុលបានបញ្ជាក់ពួកជំនុំនៅក្រុងថែស្សាឡូនិចថា “ ព្រោះព្រះអម្ចាស់ទ្រង់ នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់ រួចយើងរាល់គ្នាដែល កំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ”(១ថែស្សាឡូនិច្ច ៤:១៦-១៧)។ ពាក្យដែលកម្សាន្តចិត្ត អ្នកដែលកំពុងកើតទុក្ខ មានដូចជាពាក្យ…
អ្វីដែលអស្ចារ្យបំផុត
តើមានអ្វីដែលអស្ចារ្យបំផុត នៅក្នុងវិស័យកីឡា? តើការទទួលតំណែងជើងឯកឬ? តើឯកត្តកម្មឬ? ឬមួយការមានកិត្តិយស? នៅក្នុងទីលានប្រកួតកីឡាបាល់បោះផាលេស្ត្រា(Palestra) នៃសកលវិទ្យាល័យផេនស៊ីលវានា(Pennsylvania) គេបានដាក់ពាក្យស្លោកមួយ ព្យួរនៅលើជញ្ជាំង ដែលនាំឲ្យគេមានទស្សនៈខុសប្លែកមួយ អំពីភាពអស្ចារ្យបំផុត នៅក្នុងវិស័យកីឡា។ ពាក្យស្លោកនោះចែងថា “ការឈ្នះការប្រកួត គឺមានភាពអស្ចារ្យ។ ការចូលរួមប្រកួត គឺកាន់តែមានភាពអស្ចារ្យ។ តែការចូលចិត្តការប្រកួតកីឡា គឺមានភាពអស្ចារ្យបំផុត”។ ពាក្យស្លោកនេះបានធ្វើ ការរំឭកឡើងវិញថា និយាយរួម កីឡាគឺគ្រាន់តែជាការប្រកួត ដែលយើងបានលេង ដោយអំណរកាលនៅពីក្មេង។
មានអ្នកដឹកនាំសាសនាម្នាក់បានមកល្បងសួរព្រះយេស៊ូវ អំពីភាពអស្ចារ្យបំផុត ដោយពាក្យថា “ក្នុងបណ្តាក្រឹត្យវិន័យ តើបញ្ញត្តណាដែលយ៉ាងសំខាន់បំផុត?”(ម៉ាថាយ ២២:៣៦)។ ព្រះយេស៊ូវក៏បានឆ្លើយតប ដោយលើកទឹកចិត្តអ្នកដឹកនាំរូបនោះ ឲ្យមានសេចក្តីស្រឡាញ់ គឺស្រឡាញ់ព្រះ និងស្រឡាញ់អ្នកដទៃ។ គឺដូចដែលទ្រង់បានមានបន្ទូលថា “«ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង» នេះជាបញ្ញត្តយ៉ាងសំខាន់ទី១ ហើយបញ្ញត្តទី២ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង»”(ម៉ាថាយ ២២:៣៧-៣៩)។
ទោះសេចក្តីជំនឿដែលយើងមានក្នុងព្រះគ្រីស្ទ បានបណ្តាលចិត្តយើងឲ្យធ្វើការអ្វីផ្សេងទៀតក៏ដោយ ក៏យើងមិនអាចធ្វើការអ្វីឲ្យអស្ចារ្យជាងការបង្ហាញសេចក្តីស្រឡាញ់របស់យើងឡើយ ព្រោះសេចក្តីស្រឡាញ់បង្ហាញបំណងព្រះហឫទ័យ នៃព្រះវរបិតាដ៏បរិសុទ្ធនៃយើងដែលគង់នៅស្ថានសួគ៌។ និយាយរួម “ព្រះជាសេចក្តីស្រឡាញ់”(១យ៉ូហាន ៤:៨)។ យើងងាយនឹងភ្លេចក្រឹត្យវិន័យនេះ ដោយសាររវល់ធ្វើកិច្ចការដែលមិនសូវសំខាន់ជាង តែយើងត្រូវតែបន្តផ្តោតទៅលើកិច្ចការដ៏អស្ចារ្យបំផុត គឺការស្រឡាញ់ព្រះនៃយើង ដែលការនេះនឹងជួយឲ្យយើងអាចស្រឡាញ់គ្នាទៅវិញទៅមក។ ដូចនេះគ្មានការអ្វីដែលអស្ចារ្យជាងនេះឡើយ។-Bill Crowder
ខ្ញុំល្អ
ក្នុងភាសាអង់គ្លេស ពេលមាននរណាម្នាក់សួរថា “តើអ្នកសុខសប្បាយទេ?” នោះជាធម្មតា គេឆ្លើយថា “ខ្ញុំល្អទេ”។ ពេលយើងឆ្លើយដូចនេះ គឺយើងកំពុងមានន័យថា “ខ្ញុំមិនអីទេ” ឬ “ខ្ញុំសុខសប្បាយទេ” ពោលគឺយើងនិយាយអំពីសុខុមាលភាពជាទូទៅរបស់យើង គឺមិនមែននិយាយអំពីបុគ្គលិកលក្ខណៈរបស់យើងទេ។ ខ្ញុំបានឆ្លើយតបយ៉ាង ដូចនេះ ជាច្រើនដងរាប់មិនអស់ តែថ្មីៗនេះ ខ្ញុំក៏បានចាប់ ផ្តើមមានអារម្មណ៍រំខានចំពោះការឆ្លើយតបដូចនេះ។ ព្រោះយើងប្រហែលជាមិនដឹងទេថា ពេលយើងប្រើពាក្យ ល្អ គឺយើងកំពុងនិយាយអំពីអ្វីមួយយ៉ាងជាក់លាក់។
មានពេលមួយ ព្រះយេស៊ូវបានជួបបុរសអ្នកមានម្នាក់ ដែលបានហៅទ្រង់ថា “លោកគ្រូល្អ”(ម៉ាថាយ ១៩:១៦)។ បុរសវ័យក្មេងម្នាក់នេះបាននិយាយត្រូវ ព្រោះព្រះយេស៊ូវទ្រង់ល្អ(ឥតខ្ចោះទាំងស្រុង) ហើយទ្រង់ក៏ជាគ្រូមែន។ មានតែទ្រង់ទេដែលសមនឹងឲ្យគេហៅដូចនេះ។ ទោះជាយ៉ាងណាក៏ដោយព្រះអម្ចាស់បានឲ្យគាត់ពិចារណា អំពីអត្ថន័យនៃការប្រើពាក្យ ល្អ ។ ហេតុនេះហើយបានជា“ទ្រង់មានបន្ទូលទៅគាត់ថា ‘ហេតុអ្វីបានជាអ្នកហៅខ្ញុំថាជាល្អដូច្នេះ មានតែ១ទេដែលល្អ គឺជាព្រះ តែបើអ្នកចង់ចូលទៅក្នុងជីវិត ចូរកាន់តាមបញ្ញត្តទាំងប៉ុន្មានចុះ’”(ខ.១៧)។ ព្រះយេស៊ូវចង់ឲ្យបុរសនោះដឹងថា គាត់ចាំបាច់ត្រូវមានភាពប្រាកដប្រជា នៅក្នុងការហៅទ្រង់យ៉ាងដូចនេះ។ គេអាចហៅព្រះយេស៊ូវថា “ល្អ” ព្រោះទ្រង់ជាព្រះ។
លើកក្រោយ ពេលនរណាម្នាក់សួរអ្នកថា “សុខសប្បាយទេ?” នោះជាការប្រសើរណាស់ ដែលអ្នកអាចឆ្លើយថា “ខ្ញុំសុខសប្បាយជាទេ”។ តែសូមចាំថា មានតែព្រះយេស៊ូវប៉ុណ្ណោះ ដែលល្អ។-Bill Crowder