តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Bill Crowder

ត្រូវការជំនួយ

ក្នុងអំឡុង​ពេល​សង្រ្គាម​លោក​លើក​ទី​២ ចក្រ​ភព​អង់​គ្លេស គឺ​ជា​តំណាង​ឲ្យ​ខ្សែ​បន្ទាត់​ចុង​ក្រោយ នៃ​ការ​តស៊ូ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​នៃ​ការ​សង្កត់​សង្កិន​ របស់​ពួក​ណា-ហ្ស៊ី នៅ​ក្នុង​ទ្វីប​អឺរ៉ុប។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខណៈ​ពេល​ដែល​ចក្រ​ភព​អង់​គ្លេស ​បាន​ទទួល​រង​ការ​​វាយ​ប្រហារ​ឥត​ឈប់​ឈរ ដែល​អាច​ធ្វើ​ឲ្យ​ខ្លួន​ដួល​រលំ​បាន ចក្រ​ភព​មួយ​នេះ​ក៏កំពុង​តែជួ​ប​ការ​ខ្វះ​ខាត​ធន​ធាន សម្រាប់​បន្ត​ទប់​ទុល​ការវា​យ​ប្រហារ​នោះ។

ហេតុ​នេះ​ហើយ បាន​ជា​លោក​នា​យក​រដ្ឋ​មន្ត្រី វីនស្ទុន ឈើឈីល(Winston Churchill) បាន​អំពាវ​នាវ​ទៅ​កាន់​ពិភព​លោក តាម​ការ​ផ្សាយ​នៃ​វិទ្យុ​ប៊ីប៊ីសី​ថា “សូម​ឲ្យ​ឧបករ​ណ៍​មក​យើង ហើយ​យើង​នឹង​បញ្ចប់​​កិច្ចការ​នេះ”​។ គាត់​ដឹង​ថា បើ​គ្មាន​ជំនួយ​ពី​ខាង​ក្រៅ​ទេ នោះ​ពួក​គេ​មិន​អាច​ទប់​ទល់​នឹង​ការ​វា​យប្រហារ ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ​បាន​ឡើយ។

ជីវិត​របស់​មនុស្ស​ក៏​មាន​លក្ខណៈ​ដូច​នោះ​ផង​ដែរ។ ជា​ញឹក​ញាប់ យើង​មាន​ការ​ខ្វះ​ខាត នៅ​ក្នុង​ការ​ប្រឈម​មុខ​នឹង​បញ្ហា​ដែល​មាន​ក្នុងជី​វិត​យើង ហើយ​យើង​ត្រូវ​ការ​ជំនួយ ពី​ខាង​ក្រៅខ្លួ​ន​យើង។ ក្នុង​នាម​ជា​ផ្នែក​មួយ នៃ​រូប​កាយ​ព្រះ​គ្រីស្ទ យើង​អាច​ទទួល​បាន​ជំនួយ​នោះ ពី​បង​ប្អូន​ប្រុស​ស្រី​ក្នុង​ព្រះ​គ្រីស្ទ​(រ៉ូម ១២:១០-១៣) ហើយ​នោះ​ជា​ការ​អស្ចារ្យ​ណាស់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ទី​បំផុត យើង​ត្រូវ​ស្វែង​រក​ជំនួយ​ពី​ព្រះ​វរបិតា​ដែល​គ​ង់​នៅ​ស្ថាន​សួគ៌។ យើង​មាន​ដំណឹង​ដ៏​ល្អ និង​អស្ចារ្យ​មួយ គឺ​ថា ព្រះ​នៃយើ​ង​បាន​ឲ្យ​យើង​ចូល​មក​ចំពោះទ្រ​ង់ ដោយ​ទំនុក​ចិត្ត គឺ​ដូច​ដែល​មានសេចក្តីចែងមកថា “ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា មក​ដល់​បល្ល័ង្ក​នៃ​ព្រះគុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្តី​មេត្តា ហើយ​​រក​បាន​ព្រះគុណ​សំរាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ”(ហេព្រើ ៤:១៦)។

ស្ថិត​ក្នុង​ពេល​បែប​នោះ ការ​អធិ​ស្ឋាន គឺ​ជា​ធន​ធាន​ដ៏​អស្ចារ្យ​បំផុ​ត​ដែល​យើង​មាន ព្រោះ​ការ​អធិ​ស្ឋាន​នាំឲ្យ​យើង​ចូល​ទៅ​ក្នុ​ងព្រះ​​វត្ត​មាន​ព្រះ។ នៅ​ក្នុង​ព្រះវ​​ត្ត​មាន​ព្រះ យើង​រក​បាន​ជំនួយ​ដែល​យើង​ត្រូវ​ការ នៅ​ក្នុង​សេចក្តី​មេត្តា​ករុណា…

ចូរពិចារណាអំពីប្រភព

ខ្ញុំ​ចូល​ចិត្ត​ចំណី​អាហារ​ដែល​មាន​ដាក់​គ្រឿង​ទេស​​ស៊ី​ណា​-មុន ដូច​ជា គួង នុំ​ស្រួយ​ក្រា​ហាម ស្ក​គ្រាប់ ចំណិត​នុំ​ប៉័ង ផ្លែ​ប៉ោម និង​នុំ​ប្រេហ្ស៊ល។ គ្រឿង​ទេស​​ស៊ីណាមុន ស្ថិត​ក្នុង​ចំណោម​គ្រឿង​ទេស ដែល​ធ្វើ​ឲ្យ​ចំណី​អាហារ​មាន​រស់​ជាតិ​កាន់​តែ​ឆ្ងាញ់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កាល​ពី​មុន ខ្ញុំ​មិន​បាន​ដឹង​ថា គ្រឿង​ទេស​នេះ មាន​ប្រភព​មក​ពីណា​ទេ។ ក្រោយ​មក ពេល​ខ្ញុំបា​ន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ស្រី​លង្កា កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​ក៏​បាន​ដឹង​ថា ៩០​ភាគ​រយ​នៃគ្រឿ​ង ទេស​ស៊ីណាមុន​ទាំង​អស់ នៅ​ក្នុង​ពិភ​ព​លោក​នេះ មាន​ប្រភព​មក​ពី​ប្រទេស​ដែនកោះ​មួយ​នេះ ដែល​មាន​ទីតាំង​នៅក្នុ​ងមហា​សមុទ្រ​ប៉ាស៊ីហ្វ៊ិក​។ នៅ​ក្នុង​ការ​ញាំ​ចំណី​អាហារ​ដែល​មាន​ដាក់​គ្រឿង​ទេស​ស៊ីណាមុន ក្នុង​អំឡុ​ងពេ​ល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ គឺ​ខ្ញុំ​មិន​ដែល​បាន​គិត​អំពី​ប្រភព​នៃ​គ្រឿង​​ទេស​នេះ​ឡើយ។

គួរ​ឲ្យ​ស្តាយ​ណាស់ ដែល​ជួន​កាល ខ្ញុំ​ក៏​បាន​ដើរ​ជា​មួយ​ព្រះ​គ្រីស្ទ តាម​របៀប​ដូច​នេះ​ផង​ដែរ។ ព្រះ​បាន​ប្រទាន​ពរ​ឲ្យ​ខ្ញុំ​មាន​ភរិយា​ដ៏​អស្ចារ្យ​ម្នាក់ និង​មាន​កូន​៥​នាក់ ហើយ​មាន​ចៅ​ៗ ដែល​បា​ននាំ​ឲ្យ​ខ្ញុំ​មាន​ការ​អរ​សប្បាយ​យ៉ាង​ខ្លាំង។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ នៅ​ពេល​ដែល​ខ្ញុំ​កំពុង​មាន​សេចក្តី​អំណរ​ចំពោះ​ពួក​គេ ​ជួន​កាល ខ្ញុំ​ភ្លេច​គិត​អំពី​ប្រភព​នៃ​ព្រះ​ពរ​ទាំង​នោះ ដែល​អ្នក​និពន្ធ​ទំនុក​បរិសុទ្ធ​ក៏​បាន​ហៅ​ថា “ប្រភព​នៃ​ព្រះ​ពរ​នីមួយ​ៗ​”។ គឺ​ដូច​ដែល​សាវ័ក​យ៉ាកុប​បាន​បក​ស្រាយ​ថា “គ្រប់​​ទាំង​​រប​ស់​​​ដ៏​ល្អ ដែល​ព្រះ​ប្រទាន​មក និង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះវរបិតា​នៃ​ពន្លឺ ដែល​ទ្រង់​មិន​ចេះ​ប្រែប្រួល សូម្បី​តែ​ស្រមោល​នៃ​សេចក្តី​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ”(១:១៧)។

តើ​យើង​កំពុង​តែ​មាន​ការ​រមើល​គុណ​យ៉ាង​ណា នៅ​ពេល​ដែល​យើង​បាន​អរ​សប្បាយ​នឹង​ព្រះ​ពរ​ដ៏​ហូរ​ហៀរ​នៃ​ជីវិត ដោយ​មិន​បាន​អរ​ព្រះ​គុណ​ព្រះ​វរបិតា ដែល​ទ្រង់​ជា​ប្រភព​នៃ​ស្នា​ព្រះ​ហស្ថ​ទាំ​ង​អស់។​-Bill Crowder

ការដណ្តើមចំណីដ៏វឹកវរ

តាម​អ្នក​សិក្សា​អំពី​ត្រី​ឆ្លាម​បាន​ឲ្យដឹង​ថា ត្រី​ឆ្លាម​ច្រើន​តែ​វាយ​ប្រហារ នៅ​ពេល​ពួក​វា​ធំ​ក្លិន​ឈាម​នៅ​ក្នុង​ទឹក។ ឈាម​នោះ​ជា​កត្តាប​ញ្ឆេះ​ពួក​វា​ ឲ្យទៅ​ស្វែង​រក​ចំណី ហើយ​ពួក​វា​ក៏​ធ្វើ​ការ​វាយ​ប្រហារ ហើយ​ជា​ញឹក​ញាប់ គឺ​​វាយ​ប្រហារ​​ជាក្រុម ដែល​បណ្តាល​ឲ្យ​មាន​ការ​ដណ្តើម​​ចំណីរ​ដ៏វឹក​វរ ដែល​អាច​គ្រោះថ្នា​ក់ដ​ល់​ជីវិត។ ឈាម​​ក្នុង​ទឹក គឺ​ជា​សញ្ញា​បញ្ជាក់​អំ​ពី​ភាព​ងាយ​រង​គ្រោះ រប​ស់​គោល​ដៅ​នៃ​ត្រី​ឆ្លាម។

គួរ​ឲ្យ​ស្តាយ​ណាស់ ជួន​កាល នេះ​ក៏​ជា​របៀប​ដែល​សាម៉ាជិក​ពួក​ជំនុំ​ខ្លះ​បាន​ឆ្លើយ​តប ចំពោះ​អ្នក​ដែល​បាន​ធ្វើ​ខុស​មក​លើ​ខ្លួន​ផង​ដែរ។ ពួក​គេ​មិន​បាន​ចាត់​ទុក​ពួក​ជំនុំ ជា​សហគមន៍ ដែល​មនុស្ស​ទទួល​សេច​ក្តី​ស្រឡាញ់ និង​ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​ថែរក្សា​ឡើយ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ធ្វើ​ឲ្យ​ពួក​ជំនុំ​មាន​បរិយ៉ា​កាស​ដ៏​គ្រោះ​ថ្នាក់ ដែល​មាន​ពួក​អ្នក​ចូល​ចិ​ត្ត​វាយ​ប្រហារ​កំពុង​ស្វែង​រក “ឈាម នៅ​ក្នុង​ទឹក” នៃ​ភាព​បរា​ជ័យ ​និង​កំហុស​របស់​នរណា​ម្នាក់​។ ហើយ​ក្រោយ​មក ការ​ដណ្តើម​ចំណី​យ៉ាង​វឹក​វរ​ក៏​កើត​មាន​ឡើង។

ពេល​មាន​នរណា​ម្នាក់​ដួល​ចុះ​ យើង​មិន​​ត្រូ​វជាន់​ថែម​ពី​លើ​ទេ ផ្ទុយ​ទៅ​វិញ យើង​គួរ​ផ្តល់​នូវ​ការ​លើក​ទឹក​ចិត្ត​នៃ​ព្រះ​គ្រីស្ទ ដោយ​ជួយ​ស្អាង​អ្នក​ដែល​បាន​ដួល​ចុះ​នោះ។ ជា​ការ​ពិត​ណាស់ យើង​មិន​ត្រូវ​ថ្កោល​ទោស​កិរិយ៉ា​ដែល​មាន​បាប​នោះ​ឡើយ តែ​ព្រះ​អម្ចាស់​នៃ​យើង បាន​ត្រាស​ហៅ​យើង ឲ្យ​បង្ហាញ​សេចក្តី​មេត្តា​ដល់​អ្នក​ដទៃ។ ទ្រង់​មាន​បន្ទូល​ថា “​មាន​​ពរ​​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​មេត្តាករុណា ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្តី​មេត្តាករុណា​វិញ”(ម៉ាថាយ ៥:៧)។ គេ​បាន​ឲ្យ​និយម​ន័យ​នៃ​ពាក្យ “សេចក្តីមេត្តាកុរណា”ថា ជា​ការ​មិន​បាន​ទទួល​អ្វី ដែល​យើង​សម​នឹង​ទទួល ហើយ​យើង​ម្នាក់​ៗ​សុទ្ធ​តែ​សម​នឹង​ទទួល​ការ​ជំនុំ​ ជម្រះ។​ ព្រះ​ដែល​បាន​បង្ហាញ​សេចក្តី​មេត្តា​ករុណា​ដល់​យើង នៅ​ក្នុង​ព្រះគ្រី​ស្ទ ក៏​បាន​ត្រាស​ហៅ​យើង ឲ្យ​បង្ហាញ​សេចក្តី​មេត្តា​ករុណា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ។

ដូច​នេះ ពេល​យើង​ឃើញ​មាន “ឈាម​នៅ​ក្នុង​ទឹក” សូម​យើង​ខិត​ខំ​បង្ហាញ​សេចក្តី​មេត្តា​កុរណា។…

ការធ្វើឲ្យខ្លួនយើង មានលំនឹងឡើងវិញ

ពីរ​​​បី​ឆ្នាំ​មុន ភរិយា​របស់​ខ្ញុំ គឺ​ម៉ាលេន(Marlene) បាន​មាន​​បញ្ហា​ត្រចៀក​ផ្នែក​ខាង​​ក្នុង ដែល​បាន​បណ្តាល​ឲ្យ​នាង​បាត់​បង់​លំនឹងខ្លួន​។ ពេល​ដែល​មាន​បញ្ហា​អ្វី​មួយ​ក្នុង​ត្រចៀក​របស់​នាង​បាន​រើ​ឡើង ដោយ​មិន​បាន​ឲ្យ​ដំណឹង​ ជា​មុន នាង​ក៏​មាន​ការ​វិល​មុខ។ នាង​មិន​អាច​អង្គុយ ឬ​ក្រោក​ឈរ​ដោយ​ខ្លួន​ឯង​បាន​ឡើយ ដោយ​សារ​អាការៈ​វិល​មុន​នោះ ហើយ​នាង​ត្រូវ​ផ្តេក​ខ្លួន​ជា​ប្រចាំ។ ទោះ​ជា​មាន​ការ​ប្រឹង​ប្រែង​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​នា​ង​នៅ​តែ​មិន​អាច​គេច​ផុត​ពី​អំណាច​នៃ​ការ​រំខាន របស់​បញ្ហា​ត្រចៀក​ខាង​ក្នុង​​ដដែល។ ក្នុង​នាម​ជា​មនុស្ស​ដែល​សកម្ម ម៉ាលេន​មាន​ភាព​នឿយ​ណាយ​យ៉ាង​ខ្លាំង ចំពោះ​ស្ថាន​ភាព​ដ៏​អាក្រ​ក់នេះ។

ជួន​កាល​ជីវិ​ត​មនុស្ស​គឺ​មានលក្ខណៈ​ដូច​នេះ​ឯង។ ការ​អ្វី​ដែល​យើង​មិន​ច​ង់ឲ្យ​កើត​ឡើង បែរ​ជា​មក​រំខាន​សកម្ម ភាព​ប្រចាំ​ថ្ងៃ​របស់​យើង ហើយ​យើង​ក៏​បាន​បាត់​បង់​លំនឹង។ ការ​រំខាន​នោះ ប្រហែល​ជា​ដំណឹង​​អាក្រក់ អំពី​ការ​បាត់​បង់​ការ​ងា​រធ្វើ ឬ​ជាលទ្ធ​ផល​ពិនិត្យ​សុខភាព​ដែល​ទទួល​បានពី​វេជ្ជបណ្ឌិត។ វា​ក៏​អាច​ជា​ការ​វាយ​ប្រហារ​នៃ​ខ្មាំង​សត្រូវ​ខាង​វិញ្ញាណ​របស់​យើង។ ពេល​មាន​ការ​រំខាន​ទាំង​នោះ លំនឹង​ខាង​ផ្លូវ​អារម្មណ៍​របស់​យើង​ទទួល​រង​កា​រវាយ​ប្រហារ ហើយ​យើង​មាន​អារម្មណ៍​ថា យើង​មិន​អាច​ឈរ​បាន​ទៀត​ទេ។

យើង​គួរ​ឆក់​យក​ឱកាស​ពេល​នោះ ដើម្បី​ងាក​បែរ​ទៅ​រក​ព្រះ។ ពេល​យើង​មាន​អារម្មណ៍​ថា ​ខ្លួន​កំពុង​បាត់​បង់​លំនឹង​ នោះ​ទ្រង់​អាច​ជួយ​យើង​បាន។ ទ្រង់​ប្រទាន​នូវ​ធន​ធាន​ខាង​វិញ្ញាណ ដើម្បី​ជួយ​ឲ្យ​យើង​អាច​ឈរ​មាំ​មួន។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​យក​គ្រប់​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទប់​ទល់​ក្នុង​ថ្ងៃ​អាក្រក់​បាន រួច​កាល​ណា​បាន​តតាំង​សព្វ​គ្រប់​ហើយ នោះ​ឲ្យ​បាន​នៅ​តែ​ឈរ​មាំមួន​ដដែល”(អេភេសូ ៦:១៣)។

ពេល​បញ្ហានៃ​ជីវិត បាន​ធ្វើ​ឲ្យ​យើង​ដួល​ចុះ យើង​មិន​ចាំ​បាច់​ត្រូវ​មាន​ភាព​នឿយ​ណាយ​ឡើយ។ យើង​នៅតែ​អាច​ឈរ​យ៉ាង​មាំមួន ដោយ​សារ​ទ្រង់​លើក​យើង​ឡើង​ ដោយ​ព្រះ​ចេស្តាទ្រ​ង់ និង​ការពារ​យើង ដោយ​គ្រឿង​សឹក​របស់​ទ្រង់។-Bill Crowder

ការប្រាថ្នាចង់ទៅផ្ទះ

ពេល​ដែល​កូន​របស់​យើង គឺ​ស្ទីហ្វិន នៅ​ក្មេង វា​បាន​ធ្វើ​ដំណើរ​ឆ្ងាយ ទៅ​ចូល​រួម​កម្ម​វិធី​បោះ​ជំរុំ​រដូវ​ក្តៅ​របស់​គ្រីស្ទ​បរិស័ទ។ ក្រោយ​មក នៅ​ក្នុង​សប្តាហ៍​នោះ យើង​ក៏​បាន​ទទួល​សំបុត្រ​មួយ​ច្បាប់​របស់​វា ដែល​សរសេរ​ថា “ជូន​ចំពោះ​អ្នក​ម៉ាក់ និង​លោក​ប៉ា ក្រោឌ័រ(Crowder)” ហើយ​វា​គ្រាន់​តែ​សរសេរ​យ៉ាង​ខ្លី​ថា “សូម​មក​ទទួល​យក​ខ្ញុំ​ទៅ​ផ្ទះ​វិញ នៅ​ថ្ងៃ​នេះ”។ ជា​ការ​ពិត​ណាស់ អ្វី​ដែល​ក្មេង​ម្នាក់​នេះ​មិន​បាន​គិត​ដល់​នោះ​ គឺ​សំបុត្រនេះ​ត្រូវ​បាន​ផ្ញើ​មក​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ទំរាំ​តែ​ធ្លាក់​មក​ដល់​យើង ហើយ​យើង​ក៏​ត្រូវ​ចំណា​យ​ពេល​ជា​ច្រើន​ទៀត ដើម្បី​ធ្វើ​ដំណើរ​ទៅ​ទទួល​វា។ នៅ​ក្នុង​ចិត្ត​របស់​វា​ដែល​នៅ​ក្មេង​នៅ​ឡើយ គឺ​វា​ប្រាថ្នា​ចង់​ត្រឡប់​មក​ផ្ទះ​វិញ និង​ច​ង់​នៅ​ជា​ម៉ាក់ និង​ប៉ាវា ហើយ​ការ​នោះ​អាច​ជា​ការ​លំបាក​សម្រាប់​ក្មេ​ង​ៗ​ទាំង​ឡាយ។

ជួន​កាល ពេល​យើង​ពិចារណា​អំពី​លោកិយ​នេះ យើង​អាច​មាន​អារម្មណ៍​ដូច​ស្ទីហ្វិន​ដែរ។ គឺ​យើង​ងាយ​នឹង​គិត​ប្រាថ្នា​ចង់​ទៅ​នៅ​ជា​មួយ​ព្រះ​យេស៊ូវ ហើយ​ប្រាថ្នា​ចង់​ទៅ​នៅ​ផ្ទះ​ដ៏​អស់​កល្ប​ជា​និច្ច​របស់​យើង ក្នុង​ពេល​ឥឡូវ​នេះ​(សាស្តា ១២:៥) ដែល​នៅ​ទីនោះ​ យើង​បាន​“នៅ​ជា​មួយ​ព្រះ​គ្រីស្ទ​”​(ភីលីព ១:២៣)។ ក្នុង​នាម​ជា​កូន​ព្រះ​(យ៉ូហាន ១:២) យើង​ដឹង​ថា លោកិយ​នេះ​នឹង​មែន​ជា​ផ្ទះ​ពិត​ប្រាកដ​របស់​យើង​ទេ។ ជា​ពិសេស នៅ​ពេល​ការ​តស៊ូ​នៅ​ក្នុង​ជីវិត​របស់​យើង​ មាន​ការ​ពិបាក យើង​ក៏​មាន​អារម្មណ៍​បែប​នោះ​ដែរ គឺ​មិន​ខុស​ពី​សាវ័ក​ប៉ុល​ទេ។ ពេល​សាវ័​កប៉ុ​លកំពុង​រង់​ចាំ​ការ​កាត់​ទោស ​នៅ​ក្រុង​រ៉ូម គាត់​បាន​សរសេរ​នៅ​ក្នុង​សំបុត្រ​របស់​គាត់​ថា “ខ្ញុំ​មាន​សេចក្តី​បណ្តាល​ទាំង​សង​ខាង ក៏​មាន​ចិត្ត​ចង់​ចេញ​ទៅ​នៅ​ជា​មួយ​នឹង​ព្រះគ្រីស្ទ ដែល​ល្អ​ជា​ជាង​នោះ​ផង”(ភីលីព ១:២៣)។ គាត់​ស្រឡាញ់​ការងារ​បម្រើ​ព្រះ ប៉ុន្តែ នៅ​ក្នុង​ចិត្ត​របស់​គាត់​មួយ​ផ្នែក​ទៀត គឺ​ចង់​ទៅ​នៅ​ជា​មួយ​ព្រះ​អង្គ​សង្រ្គោះ​។

យើង​​មាន​​ការ​​កម្សាន្ត​ចិត្ត នៅ​ពេល​​យើង​អាច​ដឹង​ជា​មុន​ថា យើង​​នឹ​ង​បានទៅ​នៅ​ជា​មួយ​ព្រះ​យេស៊ូវ គឺ​នៅ​ក្នុង​ផ្ទះ​ដែល​ល្អ​ប្រសើរ​ជាង​ផ្ទះ​នៅ​ក្នុង​លោកិយ​នេះ។…

ការជ្រើសរើស និងផលវិបាក

សារមន្ទីរ​ទាស​ភាព​អន្ត​រជា​តិក្នុ​ងទី​ក្រុងលី​វឺពូល នៃ​ប្រទេស​អង់គ្លេ​ស ត្រូវ​បាន​គេចាំ​ថា​ ជាកា​រ​លប់​បំបាត់​ចោល​នូវ​ការ​យក​មនុស្ស​ប្រុស​ស្រី និងកុ​មារ​ធ្វើ​ជាទាស​ករ។ ទណ្ឌក​ម្ម​លើម​នុស្ស​គ្មាន​ទោសដែ​លបា​នប​ង់ថ្លៃ ​សំរាប់​មនុស្ស​លោភ​ទាំង​នោះ មើល​ទៅ​គួរ​ឱ្យ​រន្ឋត់ ប៉ុន្តែ ទណ្ឌ​កម្ម ​របស់​ពួក​គេមិ​ន​បានកំ​ណត់​ថ្លៃ​សោះឡើ​យ។ ចម្លាក់​នៅ​លើ​ជញ្ផាំង​សារ​ម​ន្ទីរ​មា​ន​នៅ​ពា​សពេញ​លើ​ជញ្ផាំង បាន​ឆ្លាក់ឡើងដោ​យ​លោក​ ហ្វ្រេឌឺ រីក ដូក្លាស់(Frederick Douglass) លោក​ជា​ទាសក​កាល​ពីមុ​ន និង​ជា​អ្នក​ទាម​ទា​ឱ្យមា​ន​សិទ្ឋម​នុស្ស​ដែរ។ នៅលើ​ចម្លាក់​និ​មួយ​ៗ​បា​នប្រា​ប់​ថា “គ្មាន​មនុស្ស​ណាអា​ច​ពាក់​ច្រវ៉ា​ក​នៅក​ជើង​គូក​ន​របស់​ខ្លួន​បាន​ឡើយ បើមិ​ន​ដូ​ច្នោះ​ទេ លទ្ឋ​ផ​លចុ​ង​ក្រោយ​បំ​ផុ​តច្រ​វ៉ាក់នោះឯង​នឹ​ង​ត្រូវ​​បាន​ពាក់​ជា​ប់ក​រ​បស់​ខ្លួន​ជា​មិ​នខា​ន​ឡើយ”។ ក្នុងទ​ង្វើដែ​ល​ធ្វើឱ្យ​អ្ន​ក​ណាម្នា​ក់​បា​ត់ប​ង់​សិទ្ឋិ​សេរី​ភាព នោះ​យើង​ក៏បា​ត់​បង់​សិ​ទ្ឋិសេ​រីភាព​ខ្លួន​យើ​ង​ដែរ។

លោក​សាវ័ក​ប៉ូល បាន​ពន្យល់​ប្រាប់​ពី​រឿង​នេះក្នុ​ងរបៀបផ្សេ​ងទៀ​ត នៅពេ​ល​ដែល​គាត់​បានស​រសេ​រ​សំបុត្រ ថា “កុំ​ឱ្យ​ច្រឡំឡើ​យ​នឹង​បញ្ឆោត​ព្រះមិ​ន​បា​នទេ ដ្បិត​ពូជ​ណាដែ​លម​នុស្ស​ព្រោះចុះ​ នោះ​នឹ​ងច្រូ​ត​បាន​ពូជ​នោះឯ​ង​វិញ”(កាឡាទី 6:7)។ ពាក្យ​របស់​លោ​កប៉ូ​ល​ទាំង​នេះ សរសេរ​ឡើង​ដើ​ម្បីដា​ស់តឿ​ន​យើង​រាល់​គ្នាថា ការ​ជ្រើស​រើស​របស់​យើង​សុទ្ឋ​តែ​មាន​ផ​លស្ន​ងទាំ​ង​អស់ រាប់​​ទាំង​ការ​ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះអ្ន​កដ​ទៃថែ​មទៀ​ត​ផង។ កាល​ណាយើ​ងបា​ន​ជ្រើ​សរើ​ស​ការ​ស្អប់ នោះ​សេចក្តី​ស្អប់​នឹង​ធ្លាប់​មក​លើ​យើង​ក្នុង​សណ្ឋាន​ជា​ផល​ស្នង​មក​វិញ ហើ​យ​យើង​មិ​ន​អាច​នឹ​កស្មា​ន​ដល់​ឡើយ។ លទ្ឋផ​ល​ដែល​ធ្លាក់​មក​លើ​ខ្លួន​រ​បស់​យើង​ គឺ​យើង​នៅ​ឆ្ងាយ​ពីអ្ន​ក​ដទៃ ចេះតែ​ខឹ​ង​ជាមួ​យ​ខ្លួ​នឯ​ង និងប្រសិទ្ឋិភា​ពប​ម្រើព្រះ​គ្រីស្ទក៏​ចេះតែ​ថ​យចុះ​ទៅ​ៗជា​ដរាប។

ផ្ទុយ​មក​វិញ ចូរ​ជ្រើស​រើស “កុំ​ឱ្យ​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អឡើ​យ ដ្បិត​បើមិ​ន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់​យើង​នឹង​ច្រូត​បា​នហើ​យ… កាល​ណាយើ​ង​មាន​ឱ​កា​សនោះ​​ ត្រូវ​ធ្វើ​ល្អ​ដល់​ម​នុស្សទាំ​ង​អស់”(ខ.9-10)។—Bill Crowder

ការកើនឡើងនូវភាពប្រទូសរាយ

ការ​ធ្វើ​ដំណើរ​ថ្មី​ៗ​នេះ មាន​អ្នក​បំរើ​ការ​តាម​យន្ត​ហោះ​ម្នាក់​បាន​សួរ​ខ្ញុំ​ថា ខ្ញុំ​ធ្វើ​ដំណើរ​តាម​ជើង​យន្ត​ហោះជា​ញឹក​ញាប់​ទេ។ ពេល​នោះ​ខ្ញុំ​បា​ន​ឆ្លើយ​ថា ខ្ញុំបា​ន​ធ្វើ​ដំណើរ​ជា​ញឹក​ញាប់​មែន ហើយ​គាត់​បាន​សួរ​ទៀត​ថា“ក្នុង​ខែ​ថ្មី​ៗ​នេះ តើលោ​កចាប់​អារម្ម​ណ៍ថា​ នៅ​លើ​យន្ត​ហោះជាច្រើនមា​ន​មនុស្ស​ចេះ​តែរ​ករឿ​ងឈ្លោះ​ និង​ឈ្លាន​ពាន​លើ​អ្នក​ដទៃ កាន់​តែ​កើន​ឡើង​ៗ​ដែរ​ឬ​ទេ?” ខ្ញុំក៏​បា​នយ​ល់​ព្រម​ជាមួ​យនឹ​ង​គា​ត់​ពីរឿ​ង​នេះផ​ង​ដែ​រ។ ពួក​យើង​ក៏​បាន​បន្ត​ជជែក​គ្នា​ពី​អ្វីខ្លះដែ​លអា​ច​ជួយ​ដោះស្រា​យរឿ​ង​ហេតុ​ដែល​បាន​កើត​ឡើង​នេះ​បា​ន។ មាន​កត្តា​ជា​ច្រើន​ដូច​ជា បង្កើន​កំ​លាំង​សន្តិ​សុខ តម្លើង​ថ្លៃជា​ងនេះ​ បន្ថែម​សេវា​កម្ម​បំរើ​ពី​បី​មុខ​ទៀត និង​បង្កើត​ការ​អាក់​អន់​ចិត្ត​ពេល​ធ្វើ​ដំណើរ។ ជាក់ ​ស្តែងណា​ស់ ការ​សន្ទ​នារ​បស់​ពួក​យើ​ង​ ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​ម្នាក់​បាន​កាត់​ផ្តាច់ ដោយសារ​គាត់​ប្រកែក​មិន​ព្រម​អង្គុយ​កៅ​អី​របស់​ខ្លួន​ដែល​បានកំ​ណត់​រួច ពីព្រោះគា​ត់​ចូល ​ចិត្ត​អង្គុយ​កន្លែង​រប​ស់អ្ន​ក​ដទៃ​ជាកា​រប្រ​សើរ​ជាង!

នៅ​ពេល​យើងរា​ល់​គ្នា ជួយ​ប្រទះ​នូវ​កំហឹង ​ហើយ​និង​ការ​រក​រឿង​ប្រទូស នោះ​អ្នក​ដើរ​តា​ម​ព្រះ​យេស៊ូវ​ត្រូវ​ខំ​ឱ្យក្លា​យ​ជា​អ្នក​សន្តិ​ភាព។ លោក​ប៉ូល​បាន​សរសេរ​សំបុត្រ​ទៅ​ឱ្យ​ពួក​ជំនុំ​នៅ​ក្នុង​ទីក្រុង​រ៉ូម ដោយ​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ពី​ការ​នេះថា ​“ខាង​ឯ​ពួក​អ្នក​រាល់​គ្នា នោះ​ឱ្យ​ខំ​នៅ​ជា​មេត្រីនឹ​ង​ម​នុស្ស​ទាំង​អស់​ចុះ បើ​សិន​ជា​បាន” (រ៉ូម 12:18)។ តើ​វា​មាន​អត្ថ​ន័យ​យ៉ាង​ដូច​ម្តេច? ចំពោះ​រឿង​មួយ​នេះ វា​មាន​អត្ថ​ន័​យ​ថា យើង​គ្រប់​រូប​ត្រូវ​តែចេះ​គ្រប់​គ្រ​ង​នូវ​​អ្វីដែ​ល​យើងអា​ចគ្រ​ប់​គ្រង​បាន ​។ យើង​មិន​អាច​គ្រប់​គ្រ​ងនូ​វអាកប្ប​កិរិយា​របស់​អ្នក​ដទៃ​បាន​ឡើយ ប៉ុន្តែ​យើ​ងចេះ​គ្រប់​គ្រង​នូវ​ការ​តប​តរ​បស់​យើង​បាន។

នៅ​ពេល​ណាយើ​ងជួ​ប​ប្រទះ​នូវ​កំហឹង ឬ​អកប្ប​កិរិយា​សន្សំ​រឿង​ដែល​បាន​កើត​មាន​នៅជុំ​វិញ​យើង នោះ​យើ​ងអា​ច​បង្ហា​ញចេ​ញ​នូ​វចិ​ត្ត​មេត្រី​ភាព ដោយ​ការ​ឆ្លើយ​តប​យ៉ាង​គួរ​សម​ជា​មួយ​និង​កិរិយា​មាយាទស​ន្សំ​សុខ​។ ក្នុង​ន័យ​បែប​នេះ យើង​នឹង​បង្ហាញ​ឱ្យ​ឃើញ​នូវ​ឥរិយាបថ​រប​ស់ព្រះ​អ​ង្គស​ង្គ្រោះ​របស់​យើង​ ក្នុង​ពិភព​លោក​ដែល​ពោ​ពេ​ញទៅ​ដោយ​ការ​ប្រទូស​រាយ​យ៉ាង​ជោរ​ជន់ ។ –Bill Crowder

កុំឱ្យរវល់ពេក

នៅ​ថ្ងៃ​បុណ្យ​គ្រីស្មាស នោះ​ចូ​រស​ម្លឹង​មើ​លទៅ​ព្រះ​ជា​ម្ចាស់។ សិស្សស​កល​វិ​ទ្យាល័យ​បាន​មក​ជួល​ផ្ទះ​ពីប្អូន​ស្រី​របស់​ខ្ញុំ ហើយ​និង​ប្តី​រប​ស់នា​ង។ នៅ​យប់​​មួយ មាន​ចោរ​ម្នាក់​បាន​ប៉ុន​ប៉ង​គាស់​ផ្ទះ​។ ពេល​នោះ​ស្ត្រីវ័​យក្មេ​ងម្នាក់​ដែល​រស់ នៅ​ទីនោះបា​នទូរស័ព្ទ​ទៅ​ប៉ូលីស​ដើម្បី​ប្រាប់​ពួក​គេថា សកម្ម​ភាព​ទំលាយ​ផ្ទះ​ចូល​បាន​កំពុ​ងធ្វើ​ឡើ​ង ហើយ​សហការី​បាន​ឆ្លើយ​តប​ក្នុងរ​បៀប​ខុស​ពីធ​ម្មតា​ថា ៖ “អ្នក​ត្រូវទូ​រ​ស័ព្ទ​មក​ម្តង​ទៀត​នូវ​ពេល​ព្រឹក​ស្អែ​ក។ ឥឡូវ​នេះ​យើងកំពុង​ជាប់​រវ​ល់ពេ​ក​ណាស់​ហើយ”។ ចម្លើយ​នេះ មាន​ការ​រំខាន​មែន! ស្ត្រីវ័​យ​ក្មេង​ម្នាក់​នេះបា​នធ្វើ​ត្រូ​វ​ហើយ ដោយ​ទូរ​ស័ព្ទ​ទៅ​ប្រាប់ប៉ូលីស ប៉ុន្តែ ការ​អង្វរ​ករ​សុំជំ​នួយ​របស់​នាង ​ត្រូវ​បាន​គេ​បដិ​សេធ​ចោល​ ដោយ​នូវ​ហេតុ​ផល​មួយ​ចំនួន។ សេចក្តី​ព្រងើយ​កន្តើយ​ដូច​នេះ កំពុង​តែ​ធ្វើ​ឱ្យមា​ន​ការ​អន់ចិត្ត។

សូម្បី​យ៉ាង​នេះ​ក្តី សេចក្តី​ព្រងើយ​កន្តើ​យ នឹង​មិន​ដែល​កើត​ឡើង នៅ​ពេល​ដែល​យើង​ចូល​ទៅ​កាន់​ព្រះ​ជាម្ចាស់​ដោយ​សេចក្តី​អធិស្ឋា​នឡើ​យ។ ជា​ធម្មតា យើង ​ប្រហែល​ជា​មិន​ធ្លាប់​មាន​អារម្មណ៍​ថា ព្រះ​ជា​ម្ចាស់កំ​ពុង​ស្តាប់ ប៉ុន្តែ ទ្រង់​កំពុង​សន្តាប់ ។ ព្រះ​ជាម្ចាស់យ​ក​ព្រះទ័យ​ទុក​ដាក់ ហើយ​នឹង​ឆ្លើយ​តប។ ព្រះ​គម្ពី​ររំ​លឹក​យើងថា​ យើង​អាច​ទទួល​ការ​លួង​លោម តាម​ការ​ពិត​ទៅ​ព្រះ​ជាម្ចា​ស់រ​បស់​យើង​ខ្វាយ​ខ្វល់​យ៉ាង​ខ្លាំង នូវ​អ្វី​ដែល​ចិត្ត​របស់​យើង​ខ្វាយ​ខ្វល់​ដែរ ៖ “ព្រះយេ​ហូវ៉ា​ទ្រង់​គង់​នៅ​ជិត​ នឹងអស់អ្ន​ក​ដែលអំ​ពាវ​នាវ​ដល់​ទ្រង់ គឺ​អស់​អ្នក​ដែល​អំពាវ​នាវ​ ដល់ទ្រង់​ដោយ​ពិត​ត្រង់” ទំនុក​ដំកើង 145:18។ នៅ​ពេល​ដែល​យើង​អំពាវ​នាវ​ដល់​ទ្រង់ នោះ​យើង​នឹង​មិន​ដែល​ទទួល​បាន​ចម្លើយ​ មិន​យកចិ​ត្ត​ទុក​ដាក់​សោះ​ឡើយ ។

ជំនួស​ឱ្យកា​រ​ជៀស​ព្រះកា​យទ្រ​ង់​ចេញពេល​ដែ​លយើ​ង​ស្រែក​យំ​រក​ទ្រង់ គឺ​ព្រះ​វបិតា ​របស់​យើង ដែល​គង់​នៅ​ស្ថានសួគ៌​គ​ង់​នៅ​ជិត​យើង​នៅពេ​លណា​យើ​ង​ត្រូវ​កា​រ​ទ្រង់​វិញ។ ទ្រង់​មិន​ដែល​នឹង​ជាប់​រវល់ ចំពោះ​ការ​អធិស្ឋាន​របស់​កូន​ទ្រង់​ឡើយ ព្រះ​ទ្រង់​ស​ន្តាប់​នៅ​ពេ​លដែ​ល​យើង​អំពា​វនាវ ។ _Bill Crowder

និយាយពីរភាសា

តើ វា​អាច​ទៅរួ​ច​ទេ នៅ​ក្នុ​ង​សង្គម​មួយ​ដែល​​កើនឡើង​ផ្ទុយ​គ្នា ពី​ដំណឹង​ល្អ គឺ​កា​រប្រកាស​ដំណឹង​ល្អជាមួ​​យអ្ន​ក​ដែល​មិន​ចេះចែ​ក​ចាយ​ជំនឿរ​បស់​ខ្លួន?

មាន​វិធី​មួយ​ទាក់​ទង​ជា​មួយ​ម​នុស្ស​ដែល​មិនធ្លាប់​ឮ​ដំណឹង​ល្អ​គឺ​ធ្វើយ៉ា​ងម៉េ​ច​បន្ស៊ី​នឹង​វប្បធម៌​របស់ពួ​ក​គេ ​តាម​លក្ខណៈ​ភាសាពី​រ។ យើង​ទាក់​ទង​តាម​របៀប​នេះ មាន​ភាព​ងាយ​ស្រួល​ជាង។ ដូច​ជា​យើង​ត្រូវ​ចេះ​ភ្លេង ពិភាក្សា​អំពី​ភ្លេង កុន កីឡា និង​ទូរទស្សន៍​ជា​ដើម ឧទាហរណ៍​ទាំង​នេះគឺ​ជាឱកាស​ចាប់​ផ្តើម​ទំនាក់​ទំន​ងជា​មួយ​ពួ​ក​គេ។ ប្រសិន​បើ​​​អ្ន​កស្រុកឮ​យើងនិ​យាយ​ភាសារ​បស់ពួ​ក​គេ ដោយ​មិន​មាក់​ងាយ ឬ​ចំអ​ក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នោះទេ​​​​ វា​ជា​ឱកាស​បើក​ទ្វារ​ឲ្យ​យើង​ចែ​កចា​យ​ដំណឹង​ល្អរ​ប​ស់​ព្រះគ្រីស្ទ ដែល​គ្មាន​ទីប​ញ្ចប់។

លោក​ប៉ុល​បាន​បង្ហាញគំរូ​នេះ តាម​រយៈ​គម្ពីរកិច្ចការ​១​៧។ នៅ​ពេល​លោក​ប៉ុល​ចុះ​ទៅ​អ៊ើរីយ៉ូស ក្នុង​ក្រុងអាថែន គាត់បា​នប្រ​កាស​យ៉ាង​មុត​មាំ ជាពិ​សេស​ទៅ​កាន់​អ្នក​មិន​ជឿ ដោយ​ដក​ស្រង់​សម្តី​កវី​និពន្ធ​ក្រិក​យោង​ទៅ​លើ​គុណត​ម្លៃខា​ងវិ​ញ្ញាណ ដែល​ពួក​គេ​អាចទំ​នាក់ទំ​នង​បាន។ លោក​ប៉ូល​មាន​ប្រសាស​ន៍ថា៖ «ដ្បិត​គឺ​ដោយសា​រ​ទ្រង់​ហើយ ដែល​យើង​រាល់​គ្នាបា​នរស់ កំរើក ​ហើយ​មាន​នៅ​ផង ដូ​ចជា​ពួ​កលើ​កកំ​ណាព្យ​ខ្លះ​រប​ស់អ្ន​ករា​ល់គ្នា ​បាននិ​យាយ​ដែរ​ថា​មនុ​ស្ស​យើង​ជាពូជ​​ព្រះ​ដែរ» (កិច្ចការ ១៧:២៨)។ ដូច​ជាលោ​កប៉ុល​បាន​លើក​ឡើងអំពី​ការ​ស្គាល់​វប្បធម៌​របស់​ពួក​គេ ដែល​យើង​អា​ចប​ញ្ជ្រាប​ដំណឹង​ល្អតា​មរ​យៈវ​ប្ប​ធម៌​ពួកគេ​បាន​ដោយ​ងាយ។

តើ​លោក​អ្នក​កំ​ពុង​តែនាំ​ដំណឹង​ល្អដ​ល់អ្ន​ក​ជិត​ខាង ឬក៏​ជាអ្ន​កបម្រើ​ដំណឹង​ល្អ? សូម​ព្យាយា​មធ្វើ​ជា​អ្នកនិ​យាយ​ពីរ​ភាសា។-Bill Crowder

សុវត្ថិភាពដ៏ពិតប្រាកដ

កំឡុង​ពេល​សង្រ្គាម​ត្រជាក់ ជា​សម័យ​កាល​ចលា​ចល​រវាង​មហា​អំណាច​ធំ​ៗ​ពីរ​នៅ​លើ​ពិភព​លោក​ នា​ពាក់ក​ណ្តាល​សតវត្ស​ទី​២០ គឺ​មនុស្ស​ភាគ​ច្រើន​រស់​នៅ​ក្រោម​ការ​គំរាម​កំហែង​របស់​អាវុធ​នុយ​ក្លេ​អ៊ែរ។ វា​ធ្វើ​​ឲ្យ​ខ្ញុំ​នឹក​ឃើញដ​ល់វិ​បត្តិ​មីស៊ីល​របស់​ប្រទេស​គុយ​បា នា​ឆ្នាំ​១៩៦២ យើង​គ្រប់​គ្នា​គិត​ថា អ្វី​ៗ​នឹង​ត្រូវ​រលាយ​សាបសូ​ន្យ។ពេល​នោះ​ខ្ញុំ​ទើប​តែឈាន​ចូល​អាយុ១​១​ឆ្នាំ​ប៉ុណ្ណោះ។

អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចង​ចាំជាង​គេ នោះ​គឺ​កា​រ​ជ្រួ​ល​ច្របល់​នៅ​សាលា​រៀន។ ពេល​ណា​ឮ​សម្លេង​កណ្តឹង​​រោទិ៍ យើង​ត្រូវ​ក្រា​ប​ក្រោ​ម​តុ ការពារ​ខ្លួន​ពី​គ្រាប់​បែក​អាតូមិក។ បើ​ខ្ញុំ​ក្រឡេក​មើល​ក្រោយ​វិញ វា​សរ​បញ្ជាក់​ថា គ្មាន​អ្វី​មួយ​អាច​ជួយ​សង្រ្គោះ​ខ្ញុំ​ពី​វាល​ពិឃាត​នៃ​អាវុធ​នុយ​ក្លេអ៊ែរ​ទេ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ច្រឡំអំ​ពី​សុវត្ថិភាព​ដ៏​ពិត​ប្រាកដ។

ទោះបី​ជាពេល​នេះ យើង​មិន​បានទទួល​ការ​គំរាម​ដូច​ជា​ពេល​នោះ​ក្តី តែ​ការ​ភ័យ​ខ្លាច​នៅ​តែ​មាន ភាគ​ច្រើន​យើង​មាន​ការ​ភ័យ​ខ្លាច​ខាង​វិញ្ញាណ​​ទៅ​វិញ។ បទគម្ពីរ​អេ​ភេសូរ ៦:១២ រំលឹក​យើង​ថា «ដ្បិត​យើង​រាល់​គ្នា​មិន​មែន​តយុទ្ធ​នឹង​សាច់​ឈាម​ទេ គឺ​នឹង​ពួក​គ្រ​ប់គ្​រង ពួក​មាន​អំណាច និង​ពួក​ម្ចាស់នៃ​សេ​ចក្តី​ងងឹត​នៅ​លោកីយនេះ​វិញ ហើយទា​ស់នឹ​ង​អំណាច​អាក្រក់​ខាង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ»។ វា​ពិត​ជា​បច្ចា​មិត្ត​ដ៏​ខ្លាំង​ក្លា​មែន តែ​ព្រះ​ជាម្ចាស់​នៃ​យើង​នឹង​ការពារយើ​ងដោ​យសេ​ចក្តី​ស្រឡាញ់(រ៉ូម ៨:៣៥​, ៣៨-៣៩ ) ហើយ​អាវ​ក្រោះ​ជា​ប្រភព​ធនធាន​ខាង​វិញ្ញាណ​(អេភេសូរ ៦:១៣-១៧)។

ចំា​មើល​ថាតើ​ បាន​លទ្ធ​ផល​យ៉ាង​ណា​ដែរ។ ពេល​យើង​តយុទ្ធ​ជាមួ​យស​ត្រូ​វ​បែប​នេះ «គឺ​ក្នុង​សេចក្តី​ទាំង​នោះ យើង​ខ្ញុំ​វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យ​ជំនះទៅទៀ​ត ដោយ​សារ​​​ព្រះ​អង្គ​ដែលទ្រង់​ស្រឡាញ់​យើង»(រ៉ូម៨:៣៧)។ ព្រះ​បិតា​គង់​នៅ​ស្ថាន​សួគ៌​នឹង​ប្រទាន​ក្តី​សុខ​សាន្ត​ដ៏​ពិត​ដ​ល់យើង។-Bill Crowder