តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Cindy Hess Kasper

ពូកែវោហារ តែចេះបន្ទាបខ្លួន

ខ្ញុំ​កោត​សរសើរ អ្ន​ក​ដែ​លពូ​កែ​​ចែ​កចា​យ​​ អំ​​ពី​​សេចក្តី​​ជំនឿ​​របស់​ខ្លួន​ ហើយ​ចេះ​បញ្ចុះ​បញ្ចូល​អ្នក​ដ​ទៃ ​ដោយ​សំនួន​វោហារ​របស់ខ្លួ​ន។ អ្នក​ខ្លះថា​ អ្នក​នោះមា​ន​​ ”អំណោយ​​​​ទាន​និយាយ” ឬ “ចេះ​ប្រើ​ពាក្យ​ស​ម្តីបា​ន​ល្អ​”។ អ្ន​ក​ខ្លះ​​ទៀត​ថា ​​អ្នក​នោះ “ពូកែ​វោហារ”។

លោក​អ័ប៉ុឡូស​ក៏​មាន​អំ​ណោយ​ទា​ន​នេះ​ផង​ដែ​រ។ ព្រះ​គម្ពីរ​បាន​ចែង​ថា គាត់​ជា “អ្នក​មា​ន​វោហា​រ ហើយ​ក៏​ចេះ​​ស្ទាត់​​ក្នុង​គម្ពីរ”(កិច្ចការ ១៨:២៤)។ ប៉ុន្តែ ទោះ​បី​ជា​​គា​ត់​បាន​បង្រៀន យ៉ាង​ត្រឹម​ត្រូ​វ​អំពី​ព្រះ​គ្រី​ស្ទពិ​ត​មែ​ន​ក៏ដោ​យ​ ក៏​គាត់​​បាន​អធិ​ប្បាយតែអំ​ពី​ការ​ទ​ទួល​បុណ្យជ្រ​មុជ​ទឹ​ក​​របស់​លោក​យ៉ូហាន ដែល​ជាការ​ទ​ទួល​បុ​ណ្យជ្រ​មុ​ជ​ទឹក​ ខាង​ឯ​ការ​​ប្រែ​ចិត្ត​ចេញ​​​ពី​​អំ​ពើ​​​បា​ប​តែ​ប៉ុ​ណ្ណោះ(ខ.២៥ ១៩:៤)។

លោកអ័​ប៉ុឡូស​​បា​ន​ចេះ​​​ចាំ​​សេ​ចក្តី​បង្រៀន​ របស់​ព្រះ​យេស៊ូវ តែ​​​ប្រហែល​ជាមិ​ន​បា​នដឹ​ង​​​អំពី​​​ការ​សុ​គត និង​​ការ​មានព្រះជ​ន្ម​ឡើ​ង​វិញ​រ​ប​ស់​ទ្រង់​ និង​អំពី​​​ការ​ដែ​ល​​​ព្រះ​​វិ​ញ្ញាណ​​​បា​នយា​ងម​កនោះ​​ទេ(កិច្ចការ ២) ​ការ​បង្រៀ​ន​​​រប​ស់​គា​ត់នៅ​មា​ន​ការ​ខ្វះ​ចន្លោះ​ ព្រោះ​គាត់​មិ​ន​​បាន​ដឹ​ង​ ​អំពី​កា​រ​ពេញ​ដោយ​ព្រះ​វិញ្ញាណ​​ប​រិសុទ្ធ ដែ​លប្រ​ទា​ន​អំ​ណា​ច​ជា​​​រៀង​រា​ល់​ថ្ងៃ។

ហេតុ​នេះហើ​យ​បា​នមិ​ត្ត​ភ័​ក្រ​រប​ស់សា​វ័ក​ប៉ុ​ល គឺ​លោក​អ័​គីឡា​ និង​នា​ង​ព្រីស៊ីល ជា​ភរិយា បា​នអញ្ជើ​ញ​លោ​កអ័​ប៉ុ​ឡូស ឲ្យម​ក​ឯ​​ផ្ទះ​​រ​ប​ស់​ពួក​គេ​ ដើម្បី​កែត​ម្រង់​​​កា​រប​ង្រៀន​​រ​បស់​គាត់​​ឲ្យ​បាន​ត្រឹម​ត្រូ​វឡើ​ង។ ទោះបី​ជា​លោក​អ័​ប៉ុ​ឡូស​រៀន​សូ​ត្រ​​បា​នជ្រៅ​ជ្រះ​ និង​​​ចេះ​​គ​ម្ពីរ​បា​ន​ច្រើន​យ៉ាង​ណាក៏​ដោ​យ ​​ក៏គា​ត់​នៅ​តែ​ទ​ទួលកា​រ​បង្រៀន​​ពី​ពួក​គេ​ ​ដោយ​បន្ទាប​ខ្លួន។ ទី​បំផុត លោក​អ័ប៉ុឡូស​ក៏​​អា​ច​បន្ត​​កា​រងារ​បម្រើ​ព្រះរ​ប​ស់ខ្លួ​ន ដោយ​ការ​យល់​ដឹ​ង​​ថ្មី។

បទ​គម្ពី​រទំ​នុកដំ​កើង ២៥:៩ បាន​រំឭ​ក​យើ​ងថា​ ព្រះ​ទ្រង់​នឹ​ង “នាំម​នុ​ស្ស​សុភាព​ក្នុង​សេចក្តី​យុ​ត្តធម៌ ហើយ​​នឹង​បង្រៀ​នម​នុស្ស​រា​បទា​ប ឲ្យ​ស្គាល់​ផ្លូ​វទ្រ​ង់”។ បើ​សិន​ជា​យើ​ងមា​ន​វិញ្ញាណ​​ដែលប​ន្ទាប​ខ្លួ​ន នោះ​​​ព្រះ​អា​ចប​ង្រៀន​យើង ហើយ​នឹង​ប្រើ​ប្រាស់​យើ​ង…

ការកំណត់​ពេលវេលា

មុន​ពេល​ខ្ញុំ​រៀប​ការ ពេល​ស្វាមីរ​បស់ខ្ញុំ​មា​នកា​រណាត់​ជួប ​ជាមួ​យខ្ញុំ​ ខ្ញុំ​ក៏​បាន​យល់​ថា នោះ​ជារឿ​ង​ដោយ​​ចៃ​ដន្យ​ទេ តែ​ពីរ​បីខែ​ក្រោយ​ម​ក ខ្ញុំ​ក៏បា​ន​ដឹង​ថា​ តាម​ពិត​ស្វាមី​របស់​ខ្ញុំបា​នរៀ​ប​ចំពេល​វេលា​ទុក​ជាមុ​ន បាន​យ៉ាង​ល្អ​សម្រាប់​ការ​ជួប​គ្នា​ពេ​ល​នោះ។ កាល​នោះ គាត់​​បាន​មើល​ឃើញ​ខ្ញុំ ​ពី​ឡៅ​តឿ​នៃ​ព្រះ​វិហារ ទាំង​បាន​រំពឹង​ទុក​​មុន ថាខ្ញុំ​នឹ​ង​ចេញ​ទៅ​​តាម​ច្រក​ទ្វារ​មួយ​ណា ហើយ​គាត់​ក៏​បាន​ប្រញា​ប់​ចុះ​តាម​ជ​ណ្តើរ ទាំង​ពីរ​ជាន់​នោះ ហើយ​​​ក៏​​បា​នម​ក​ដ​ល់​ច្រក​ទ្វារ​មុន​ខ្ញុំ​​បន្តិច។ គា​ត់ក៏​​ឈរ​ផ្អែក​លើទ្វា​រ ហើយ​ចាប់​ផ្តើម​ការ​​សន្ទនា​ជា​មួយ​ខ្ញុំ រួច​បបួល​ខ្ញុំ​ទៅញាំ​​អាហារ​ពេល​ល្ងាច។​ ពេល​នោះ​ខ្ញុំ​គិត​ថា ការ​ណាត់​ជួប​នេះ គ្រាន់​តែ​ជា​រឿង​ចៃដន្យ​ប៉ុណ្ណោះ តែតាមពិត គាត់បានរៀបគម្រោងទុកមុនជាស្រេច។ នេះជាការរៀបចំពេល ដ៏ល្អឥតខ្ចោះមែន។​

ការ​រៀប​​ចំពេ​លវេ​លាដ៏​ល្អឥ​តខ្ចោះ​ កម្រកើ​ត​មានណាស់ ជាពិ​សេស​ចំ​ពោះម​នុស្ស​យើ​ង។ ប៉ុន្តែ ព្រះ​ទ្រង់​​មា​ន​​​​បំណ​ង​ព្រះ​ហឫ​ទ័យ និង​ផែនកា​រ​ដ៏ជាក់​​លា​ក់​​សម្រាប់​យើង ហើយ​ការ​កំណត់​ពេល​វេលា​​រ​បស់​ទ្រង់ ក៏​​តែង​តែ​ល្អ​ឥ​តខ្ចោះ​ជា​និច្ច។

យើង​បានសង្កេ​ត​ឃើញ​ថា ការ​កំណត់​ពេល​ដ៏​ល្អឥ​តខ្ចោះ​បានកើ​ត​មាន ចំពោះតួ​រ​អង្គ​មួយ​ចំនួន​ក្នុង​ព្រះគ​ម្ពីរ ដូ​ចជា អ្នក​​បម្រើ​​រប​ស់លោ​ក​អ័​ប្រា​ហាំដែល​បាន​អធិស្ឋាន​រក​​ភរិយា​ឲ្យ​​អ៊ីសាក់។ ព្រះ​ទ្រង់​​ក៏​បា​នឆ្លើ​យត​ប​ការ​អធិស្ឋាន​​រ​បស់​​គាត់ ដោយ​បាន​នាំ​ស្រីក្រ​មុំ​​ម្នា​ក់​ឲ្យម​កជួ​ប​គាត់(លោកុប្បត្តិ ២៤)។ ចំណែក​ឯ​លោកយ៉ូ​សែប​វិញ ​ត្រូវ​បាន​គេ​យក​ទៅ​​លក់​ជា​ទាសករ ត្រូវ​គេ​ចោទ​បង្ខុស ហើយ​​ចា​ប់ដា​ក់​គុ​ក​ទៀត។ ប៉ុន្តែ នៅ​ទី​បំផុត ព្រះ​ទ្រង់​បាន​​​ប្រើ​​គាត់​ ដើម្បី​ជួយ​​ជីវិត​​មនុស្ស​ជាច្រើន នៅ​អំឡុង​ពេល​​មា​នអំ​ណត់(៤៥:៥-៨ ៥០:២០)។ ហើយ​​យើ​ង​​មា​នកា​រ​ស្ងប់​​ស្ងែង​ចំពោះ​សេចក្តី​ក្លាហា​ន​​រប​ស់ព្រះ​នា​ង​អេសធើរ ពេល​ដែល​​លោ​ក​ម៉ាដេ​កាយ​​បា​នរំ​ឭ​កព្រះ​នាង​​ថា “ព្រះនាង​បានតាំងឡើងក្នុងរាជ្យ សម្រាប់ពេលនេះឯងទេ​ដឹង”(នាងអេសធើរ ៤:១៤)។

តើ​លោក​អ្នក​មា​ន​ការ​ខ​កចិ​ត្ត​ ចំពោះ​ផែន​ការ…

ការរៀបចំខ្លួនបានល្អ

ខ្ញុំបាន​ទទួល​ការ​បង្រៀន​ឲ្យ​ចេះត្រៀម​ខ្លួន​ជា​និច្ច។ ពេល​ខ្ញុំគិត​អំពី​ការ​នេះ ខ្ញុំក៏​បាន​នឹក​ឃើញ​​លោក នេនហួស(Nienhuis) ដែល​ជា​អ្នក​ជិត​ខាង​របស់​ខ្ញុំ កាល​ខ្ញុំ​កំពុង​ធំ​ធាត់​។ ខ្ញុំ​ចាំ​ថា ពេល​គាត់​ត្រឡប់​មក​ផ្ទះវិ​ញ គាត់​មិន​ដែល​ខាន​បើក​ឡាន​ថយ​​ក្រោយ ចូល​​ក្នុ​ង​​ប​ន្ទ​​ប់​ដាក់​ឡាន​​ឡើយ។ ការ​នេះ​ហាក់​ដូច​ជាច​ម្លែក​សម្រាប់​ខ្ញុំ ប៉ុន្តែ ក្រោយ​មក ម្តាយ​របស់ខ្ញុំ​ ក៏បា​នព​ន្យ​ល់ថា​ លោក​នេល(Nels) គឺ​ជា​អ្នក​ពន្លត់​អគ្គីភ័​យ​ស្ម័គ្រ​ចិត្ត។ ដូចនេះ​គាត់​ត្រូវ​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ប្រញាប់​ទៅស្ថានីយ​ពន្លត់​អគ្គី​ភ័យ កាល​ណា​​គេទូរ​ស័ព្ទ​មក​គាត់។ គាត់បា​ន​បើក​ឡាន​ថយ​ក្រោយ ចូ​លទៅ​ក្នុង​បន្ទប់​ដាក់​ឡាន ដើម្បី​ឲ្យគា​ត់អា​ច​បើក​ឡាន​ចេញ​បាន​ឆាប់​រហ័ស ពេល​​គាត់​ត្រូវ​ទៅ​បំពេញ​តួរ​នាទី​​ពន្លត់​អគ្គី​ភ័យ។

ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ គឺ​ពិ​ត​ជាមា​ន​សារៈ​សំខាន់ នៅ​ក្នុង​ការ​រស់​នៅ​រ​ប​ស់យើ​ង។ ហេតុ​នេះ​ហើយ​បាន​ជា លោក​អាប្រាហាំ លីនខិន(Abraham Lincoln) បាន​មាន​ប្រសាស​ន៍ថា​ “បើ​ខ្ញុំមា​នពេ​ល​តែ​៨​ម៉ោង​សម្រាប់​កាប់​ដើម​ឈើមួ​យ​ដើម ខ្ញុំ​នឹង​ចំណា​យ​ពេល​៦ម៉ោ​ង ដើម្បី​សំលៀង​ពូថៅ​របស់​ខ្ញុំ​”។

ក្នុង​ការ​រស់​នៅ យើងត្រូ​វ​ត្រៀម​ខ្លួន​សម្រា​ប់កា​រ​ជាច្រើ​ន។ យើង​ត្រៀម​ខ្លួន​សម្រាប់​អាជីព​ណា​មួយ ដោយខិ​តខំ​រៀ​ន​សូត្រ។ យើង​ទិញ​ប័ណ្ណ​ធានា​រ៉ា​ប់រ​ង សម្រាប់​គ្រោះ​ថ្នាក់​ចរាចរណ៍ ឬ​ អគ្គី​ភ័យ ដែល​អាច​កើត​ឡើ​ងនៅ​ពេ​លខា​ង​មុខ។ ជាង​នេះទៅ​ទៀ​ត យើង​ថែម​ទាំង​បាន​ត្រៀម​ខ្លួន​សម្រាប់​ចុង​បញ្ចប់​នៃជី​វិត ដោយ​សរ​សេរ​ពាក្យ​បណ្តាំ​ សម្រាប់​មនុស្ស​ជា​ទី​ស្រឡាញ់​​។ យ៉ាង​ណាមិ​ញ ព្រះ​គម្ពីរ​បាន​ប្រាប់​យើ​ងថា​ យើង​ត្រូវ​តែ​មាន​ការ​ត្រៀម​ខ្លួន​ខាង​វិញ្ញាណ​ផង​ដែរ។ យើងត្រៀ​ម​ខ្លួន​ខាង​វិញ្ញាណ ដោយ​ពាក់​គ្រឿងសឹ​ក​របស់​ព្រះ ដើម្បី​ធ្វើស​ង្រ្គាម​ខាង​វិញ្ញាណ​(អេភេសូរ ៦:១0-២០) ដោយ​ត្រៀម​ចិត្ត​គំនិត សម្រាប់​ការ​រស់​នៅ​ដ៏ប​រិសុទ្ធ​(១ពេត្រុស ១:១៣) ដោយ​ប្រាក​ដ​ក្នុង​ចិ​ត្តថា​ យើង​បាន​ត្រៀម​ខ្លួ​ន​ជា​ស្រេច…

ផ្តួលរំលំជញ្ជាំងនោះ!

សម្រាប់​ប្រជា​ជន​ដែល​បាន​រ​ស់នៅ ក្នុង​ប្រទេស​អាឡឺ​ម៉ង់​ខាង​កើត កាល​ពី​ជាង៥០​ឆ្នាំ​មុន ពាក្យ ​“ជញ្ជាំង” គឺ​ជា​ពាក្យពី​ម៉ា​ត់ ដែល​អាច​ពិ​ពណ៌នា​អំពី​របាំង​បេតុង ដែល​គេបា​ន​សា​ងស​ង់​នៅ​ថ្ងៃ ១៣ ខែ​សីហា ឆ្នាំ ១៩៦១ ដើម្បី​ពុះ​ខណ្ឌ​ប្រទេស​អាឡឺ​ម៉ង​ខា​ងកើ​ត​ និង​អាឡឺម៉ង់​ខាង​លិច។ ក្រោយ​មក គេ​បាន​សង់​បន្ថែម​ពី​លើ​ជញ្ជាំងនោះ ដែល​ធ្វើ​ឲ្យ​គេស្ទើរ​តែ​មិន​អា​ច​ឆ្លង​កាត់​បាន ដោយ​សារ​មាន​បន្លា​លួស និង​ទាហាន​ចាំ​ការពារ។ ប៉ុន្តែ ក្នុង​ឆ្នាំ ១៩៨៩ គេក៏​បានរំ​លំ​ជញ្ជាំងនោះ​ ហើយ​ក៏​លែង​មាន​របាំង​អ្វីម​ក​ពុះ​ចែក​ប្រទេស​ទាំង​ពីរ​ទៀត​ហើយ​។

យ៉ាង​ណាមិ​ញ នៅ​មាន​ជញ្ជាំង​មួយ​ប្រភេទ​ទៀត ដែល​យើង​ត្រូវ​ដក​ចេ​ញ​ផង​ដែរ គឺ​ជញ្ជាំង​ពុះ​ខណ្ឌ​ឲ្យ​មនុស្ស ​ជាតិ​ ដាច់​ចេញ​ពី​​ព្រះ។ ជញ្ជាំង​នោះត្រូ​វ​បាន​សា​ង​សង់ នៅ​ក្នុង​សួ​នច្បា​រអេ​ដែន ពេលដែ​ល​បុរស​ម្នាក់ និង​ស្រ្តី​ម្នាក់ បាន​ធ្វើ​ការ​បះ​បោរ​ដំបូង​បំផុត ទាស់​ប្រឆាំង​នឹ​ងព្រះ(លោកុប្បត្តិ ៣)។ ហើយ​មនុស្សយើ​ង​ក៏​បាន​បន្ត​ការ​បះបោ​រ​នេះ ចាប់តាំង​ពី​ពេល​នោះ​មក។  តើ​អ្នក​អា​ចស្រ​មៃ​​ថា ជញ្ជាំង​នោះ​មាន​សណ្ឋា​ន​ដូច​ម្តេ​ចខ្លះ​? បទ​គម្ពីរ​អេសាយ ៥៩:២ បាន​ចែងថា​ “គឺ​​ជា​អំពើ​ទុច្ចរិត​របស់​ឯង​រាល់​គ្នា ដែល​បាន​ខណ្ឌ​ជា​កណ្តាល​ឯង ហើយ​នឹង​ព្រះ​នៃ​ឯង​ទេ​តើ ហើយ​អំពើ​បាប​របស់​ឯង​រាល់​គ្នា ​បាន​បាំង​ព្រះភក្ត្រ​ទ្រង់​មិន​ឲ្យ​ឯង​ឃើញ”។

ទោះ​ជា​យ៉ាង​ណាក៏​ដោ​យ ការ​សុគ និង​ការ​មា​ន​ព្រះ​ជ​ន្មរស់ឡើ​ង​វិញ​ នៃ​ព្រះ​យេ​ស៊ូវ បាន​ធ្វើ​ឲ្យ​យើង​អាច​ផ្សះ​ផ្សា​ជា​មួយ​ព្រះ​បាន​(២កូរិនថូស ៥:១៧-២១)។ ព្រះ​យេស៊ូវ​បាន​លះប​ង់​ព្រះ​ជន្ម​ជាដង្វាយ​លោះបាប​យើង​ ដើម្បី​រំលំ​ជញ្ជាំង​នោះហើ​យ  ដូច​នេះយើ​ងអា​ច​ផ្សះផ្សា​នឹ​ង​ព្រះ ដោយ​ទទួល​ជឿទ្រង់។ ការ​សុគត​របស់​ព្រះ​គ្រី​ស្ទ​ក៏បា​ន​ផ្តួល​រំ​លំជញ្ជាំ​ងដ​ទៃ​ទៀ​ត…

អ្នកលើកទឹកចិត្តស្ងាត់ៗ

ការ​ចេះលើ​កទឹ​ក​ចិត្ត​អ្នក​ដទៃ តាម​របៀប​ស្ងាត់​ៗ គឺជា​បុគ្គ​លិក​លក្ខណៈ​មួយ ក្នុង​ចំណោម​បុគ្គ​លិក​លក្ខណៈ​ដែល​ខ្ញុំ​កោត​សរសើរ​បំផុត ចំពោះ​អ្នក​ដទៃ។ ខ្ញុំ​នៅចាំ​ថា​ ថ្ងៃ​មួយ ពេលខ្ញុំ​ត្រ​ឡប់​មក​ផ្ទះ​វិ​ញ បន្ទា​ប់​ពី​បាន​សម្រាក​នៅ​មន្ទី​ពេទ្យ​អស់​មួយ​រយៈ ខ្ញុំ​ក៏​បាន​ដឹង​ថា​ មិត្ត​ភ័ក្រ​របស់​ខ្ញុំគឺ ជែកគី(Jackei) បាន​ផ្ញើសៀ​វភៅ​មួ​យក្បា​ល ដែល​និយាយ​អំ​ពី​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ ដែល​កាល​ពី​ពីរ​បី​ថ្ងៃ​មុន គាត់​បាន​ឆ្លង​កាត់​ការ​វះកា​ត់​រួច​ម​ក​ហើយ។

លោក​បប់(Bob) ដែ​ល​ជា​ពូ​របស់​ខ្ញុំ មាន​ការ​​ដឹង​គុណ​ចំពោះ​អ្នក​មើល​ថែ​រ​គាត់ ពេល​គាត់​កំពុង​សម្រាក​ព្យា​បាល​នៅ​មជ្ឈ​មណ្ឌល​មហា​រីក បាន​ជា​គាត់​ផ្ញើ​សំបុត្រ​ថែ្លង​អំណរ​គុណ​រាប់​រយ​​សន្លឹក ទៅ​កាន់​អ្នក​គ្រប់​គ្រង​របស់​ពួក​គេ។ អ្នក​ស្រី​ប្រេន​ដា(Brenda) ដែល​​ជា​​ប​ង​​ប្អូន​ជីដូនមួយ​រ​បស់​ខ្ញុំ មាន​ការ​ឈឺចា​ប់យ៉ា​ងខ្លាំ​ង ពេល​បាត់​បង់​កូន​ម្នាក់ កាល​ពី​ជិត​២០​ឆ្នាំមុ​ន ហើយ​ឥឡូវ​នេះ មនុស្ស​ជា​ច្រើន​បាន​ទទួលព្រះ​ព​រ តាម​រយៈ​ការ​ដែល​គាត់​បាន​ធ្វើ​យ៉ា​ងស្ង​ប់ស្ងា​ត់ ដោយ​ចិត្ត​ដ៏​ករុណា​។ ជា​ញឹក​ញាប់ អ្នក​ដែ​លធ្លា​ប់​ជួប​សេចក្តី​វេទ​នា​បំផុត ទាំង​ខាង​សាច់​ឈាម និង​ខាង​ផ្លូវ​ចិត្ត​ គឺ​ជា​អ្ន​ក​ដែល​ពូកែ​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ បាន​ច្រើន​ជាង​គេ។

ព្រះ​គម្ពីរ​កិច្ចកា​រ​បាន​ចែង​អំពី​លោក​បាណា​បាស ដែល​ត្រូវ​បាន​គេស្គា​ល់ថា​ជា​ “​អ្ន​ក​​ជំនួយ​(ឬ​កូន​នៃកា​រលើ​កទឹ​កចិ​ត្ត)”(៤:៣៦)។ គាត់​ជា “​​មនុស្ស​ល្អ ពេញ​​ជា​​​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​សេចក្តី​ជំនឿ”(១១:២៤) ហើយបានលើកទឹកចិត្តអ្នកដទៃ “ឲ្យ​សម្រេចចិត្ត​នឹង​នៅ​ជាប់​ក្នុង​ព្រះអម្ចាស់”(ខ.២៣)។ ការ​លើក​ទឹក​ចិត្ត​រប​ស់គាត់ ប្រាកដ​ជា​អាច​មាន​ឥទ្ធិព​លយ៉ា​ងខ្លាំ​ង ទៅ​លើ​មនុស្ស​ជា​ច្រើន។

កាល​ណាយើ​ងបា​នទ​ទួល​ព្រះព​រ ពី​ការ​លើក​ទឹក​ចិត្ត​ហើយ នោះ​ចូរ​យើង​ធ្វើ​ខ្លួន​ជា​កូ​ន​ស្រី​ ឬ​កូន​ប្រុស​នៃ​ការ​លើក​ទឹក​ចិត្ត សម្រាប់​អ្នក​ដទៃ​ចុះ។—Cindy Hess Kasper

ការកំណត់ចាំ

ពេល​ខ្ញុំ​ចាប់​កំណើត តា​ទួត​របស់​ខ្ញុំ គឺលោក​អាប់រ៉ាម ហ្ស៊ី ហេស(Abram Z. Hess) មើល​លែង​ឃើញ​ទៅ​ហើយ​។ គាត់​មាន​ឈ្មោះ​ល្បី ដោយ​សារ​គាត់​បាន​ចេះឆ្លាក់​រូប​ពី​ឈើយ៉ាង​ស្រស់ស្អា​ត ដោយ​ប្រើ​ម៉ាស៊ីន​ក្រឡឹង និង​ដោយ​សារ​គាត់​អាច​ចាំ​បទ​គម្ពីរ​ជា​ច្រើន​ខ។ ជា​ញឹក​ញាប់​គាត់ និង​មិត្ត​ភ័ក្រ​របស់​គាត់ គឺ​លោក​អេលី(Eli) បាន​ចែកចា​យ​ខ​គម្ពី​រ​ឲ្យ​គ្នា ទៅ​វិញ​ទៅម​ក។ វិញ្ញាណ​ប្រកួត​ប្រជែង​គ្នាប​ន្តិច​បន្តួ​ចនេះ​ បាន​នាំឲ្យ​ពួ​ក​គាត់​ទទួល​ស្គាល់​ថា លោក ​អេលី​អាច​ដក​ស្រង់ ខ​គម្ពីរ​យោង​បាន​ច្រើន​ជាង ចំណែក​ឯ​ជីតា​របស់​ខ្ញុំ​វិញ គាត់​អាច សូត្រ ខ​គម្ពីរ​បាន​ច្រើន​ជាង។

សព្វ​ថ្ងៃ​នេះ គ្រួសារ​របស់​​ខ្ញុំ​ច្រើន​តែ​ចាំថា​ ជីតា​អាប់រ៉ាម គឺ​ជា “ជីតា​ពិការ​ភ្នែក”។ ពេល​ភ្នែក​របស់​គាត់​ពិការលែង​មើល​អ្វី​ឃើញ​ទៀត ខ​គម្ពី​រដែ​ល​គាត់​បាន​ទន្ទេញ​ចាំ​នោះ គឺ​ជា​ជំនួយ​ប្រចាំ​ជីវិត​របស់​គាត់។ ប៉ុន្តែ តើ​ហេតុ​អ្វី​បាន​ជា​យើ​ង​ចាំ​បាច់​ត្រូ​វទន្ទេញ​ព្រះ​បន្ទូល​ព្រះ​ឲ្យ​ចាំ?

បទ​គម្ពីរ​ទំនុក​តម្កើង ជំពូក១១៩ បាន​​បង្រៀនយើ​ងអំ​ពី​របៀប​ដើរ​តា​មព្រះ​ ដោយ​កំណត់​ចាំ​ព្រះ​បន្ទូល​ទ្រង់ នៅ​ក្នុង​ចិត្ត​របស់​យើង។ ទីមួយ : ពេល​យើង​កំណត់​ចាំ​ព្រះប​ន្ទូល​ទ្រង់ យើង​អាច​ការពារ​ខ្លួន ពេល​យើងជួ​ប​ការ​ល្បួង(ខ.១១ អេភេសូ ៦:១៧)។ ទីពីរ : ពេល​យើង​ជញ្ជឹង​គិត​ព្រះ​បន្ទូ​ល​ទ្រង់ យើង​ស្គាល់​ទ្រង់​កាន់​តែ​ច្បាស់​ឡើង។ ទីបី : ពេល​យើង​មាន​ព្រះ​បន្ទូល​ទ្រង់ ចារ​ទុក​នៅក្នុ​ង​គំនិត​របស់​យើង នោះ​យើង​កាន់​តែងា​យ​ស្តាប់​ឮ​ព្រះ​សូរ​សៀង​ទ្រង់​ ពេល​ទ្រង់​បង្រៀន និង​នាំផ្លូ​វ​យើង។ យើង​ប្រើ​ពាក្យ​ពេចន៍​នៃ​ព្រះគម្ពីរ​ទាំង​នោះ…

បន្ទុកដែលផុយស្រួយ

ខណៈ​ពេល​ដែល​ដូឡ័រ(Dolors) កំពុង​បើក​បរ​រថ​យន្ត នៅ​តាម​ផ្លូវ​ជន​បទមួយ នាង​ក៏​បាន​​កត់សំគាល់​ថា មាន​ឡាន​មួយ​គ្រឿង កំពុង​បើក​ពី​ខាង​ក្រោយ​ឡាន​នាង​យ៉ាង​គៀក។ នាង​ស្ទើរ​តែ​អាច​ដឹង​ថា អ្នក​បើក​បរ​​នោះកំពុង​ធុញ​ទ្រាន់​នឹង​ការ​បើក​បរ​របស់​នាង​ ស្រប​​ពេ​លដែលនា​ង​កំពុង​បើក​បរ​យ៉ាង​ប្រុង​ប្រ​យ័ត្ន និង​ខំ​ងាក​រក​មើល​ផ្លូវ មុន​នឹង​បត់​ឡាន​យឺត​ៗ តាម​ផ្លូវ​បត់ ដែល​មាន​បួន​ប្រាំ​កន្លែង។

ជាការ​ពិត​ណាស់ អ្នក​បើក​បរ​នោះមិ​ន​បាន​ដឹង​ទេ​ថា ដូឡ័រ​កំពុង​ដឹក​ដំឡូង​បារំា​ង​កិន​ប្រហែល​៤៥គីឡូ និង​ទឹក​សម្ល​សម្រាប់​ស្រូប​ពី​រ​​ឆ្នាំ ព្រម​ទាំង​អាហារ​ជាច្រើ​ន​មុខ​ទៀត សម្រាប់​កម្ម​វិ​ធី​បរិភោគ​អា​ហារ​ពេល​​យប់ នៅ​ព្រះវិ​ហារ ដែល​ល្មមនឹ​ងអា​ច​ឲ្យ​មនុ​ស្ស​២០​០នាក់​បរិភោគ​ជុំ​គ្នាបា​ន! ពេល​ដូឡ័រ​ដឹងថា អ្នក​បើក​បរ​នោះកំ​ពុ​ងមា​នអា​រម្មណ៍​នឿយ​ណាយ​ នាង​ក៏​គិត​ថា បើ​សិន​ជាគា​ត់គ្រា​ន់តែ​បា​នដឹ​ង​ថា ឡាន​របស់​ខ្ញុំកំ​ពុង​ដឹករបស់​ផុយ​ស្រួល នោះ​គាត់​នឹង​ដឹង​ពី មូ​លហេ​តុដែ​ល​ខ្ញុំ​បើកប​រយឺ​តៗ​ដូចនេះ​​។

រំពេច​នោះ មាន​គំនិ​តមួ​យ​ទៀត​បាន​លេច​ឡើង​នៅក្នុ​ងចិ​ត្ត​នាង​ថា “តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​ខ្វះកា​រ​អត់​ធ្មត់ ចំពោះអ្ន​កដែ​ល​កំពុង​ទទួល​បន្ទុក​ដ៏​ផុយ​ស្រួយ ដោយ​មិន​បាន​ដឹង​អំពី​ការ​លំបាក​របស់​ពួក​គេ?”

តើ​យើង​ងាយ​នឹង​ធ្វើ​ការ​សន្និ​ដ្ឋាន​អំពី​អ្នក​ដទៃ ដោយយល់​​ថា ខ្លួន​បាន​ដឹង​អំពី​ការ​ពិត​គ្រប់​យ៉ាង ដែល​មាន​ក្នុង​ស្ថាន​ភាព​របស់​ពួក​គេ​​ឬ? ព្រះ​បន្ទូល​រប​ស់ព្រះ​ដឹក​នាំយើ​ង ឲ្យ​ទៅ​តាម​ទិស​ដៅ ដែល​មាន​ចិត្ត​សប្បុរស ដោយ​បង្រៀន​យើង ឲ្យ​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ចិត្ត​សប្បុរស ការ​បន្ទាប​ខ្លួន និង​ការ​អត់​ធ្មត់​(កូល៉ុស ៣:១២)។​ ពេល​ដែ​លយើ​ង​ទ្រាំ​ទ្រ​គ្នា និង​អត់​ទោស​ឲ្យគ្នា​​​ នោះ​យើង​កំពុ​ង​តែ​មាន​សេចក្តី​ស្រឡាញ់​កាន់​​តែ​​ខ្លាំង​​ចំពោះ​​គ្នា​(ខ.១៣)។

ចូរ​យើង​ប្រព្រឹត្តចំ​ពោះអ្នក​ដទៃ តាម​បែប​យ៉ាង​ណា ដែល​យើង​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​យើង​វិញ​(លូកា ៦:៣១) ដោយ​ចាំ​ថា យើង​មិន​តែង​តែ​អាច​ដឹង​ថា ពួក​គេ​កំពុង​មាន​​បន្ទុ​ក​អ្វី​ខ្លះ​ឡើយ។-Cindy Hess Kasper

ក្រុមការងារពេលយប់

ការ​ងារ​ដំបូង​របស់​ភែត(Pat) គឺ​ធ្វើ​នៅ​ពេល​យប់ ក្នុង​ហាង​លក់​ចាប់​ហួយ​មួយ។ បន្ទាប់​ពី​ហាង​ដល់​ពេល​ត្រូវ​បិទ​ទ្វារ គាត់​និង​ក្រុម​ការងារ​របស់​គាត់ ត្រូវ​រៀប​ចំ​ទុក​ដាក់ និង​បន្ថែម​ឥវ៉ាន់​ដែល​អស់​នៅ​លើ​ធ្នើរ មុន​នឹង​ចាក​ចេញ​ពី​ហាង។ ចៅ​ហ្វាយ​រប​ស់​ភែត​បាន​ណែនាំ​ពួ​ក​គេ ឱ្យ​តម្រៀប​ស៊ុប​កំប៉ុង​ នៅ​លើ​ធ្នើ ដោយ​បែរ​ផ្លាក​យឺហោ​ម​ក​ខា​ង​មុខ​ជា​និច្ច ដើម្បី​ឲ្យ​គេ​ស្រួលមើ​ល​ស៊ុប​កំប៉ុង​នោះ។ តែ​ភែត ​បាន​ធ្វើ​ខុស​​ការណែ​នាំ​នោះប​ន្តិច ដោយ​និយាយ​ថា “យើ​ង​ត្រូវ​បែរ​ផ្លាក​យឺ​ហោ​កំប៉ុង​ទាំ​ង​នោះ​ មក​ខាង​មុខ តែ​ត្រូវ​បែរ​ផ្លាក​យឺហោ​កំប៉ុង​បី​ទៀត​មក​ខាង​ក្រោយ​វិញ”។ នៅ​យប់​មួយ ពេលភែ​ត​កំពុង​រៀប​ចំ​ធ្នើរ មិត្ត​រួម​ការងា​រ​របស់​គាត់​ក៏​បាន​និយាយ​ចំអក​​ថា “យើង​ត្រូ​វ​បែរ​ផ្លាក់​យឺហោរ​បស់​កំប៉ុង​ដែល​នៅជួ​​បមុ​ខ ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​កំប៉ុង​នៅ​ជួរ​ក្រោយ ​​រៀប​យ៉ាង​ម៉េច​ក៏​បាន ព្រោះ​គ្មាន​នរណា​មើល​ឃើញ​ទេ?”

ពេល​នោះ ជា​ពេល​ដែល​ក្មេង​ជំទង់​ម្នាក់​នោះ ត្រូវ​ធ្វើការ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ។ តើគា​ត់​គួរ​តែ​ធ្វើ​តាម​បង្គាប់របស់​ចៅ​ហ្វាយ​គាត់ ឬ​គួ​រ​តែ​ធ្វើ​អ្វី​ដែល​ងាយ​ស្រួល?

យ៉ាង​ណាមិ​ញ ពេល​ណាយើ​ង​ត្រូ​វ​ធ្វើ​ការ​សម្រេ​ចចិ​ត្ត យើង​គ្រប់​គ្នា​ក៏​សុទ្ធ​តែ​ស្ថិត​ក្នុងស្ថា​ន​ភាព​ស្រដៀង​នឹង​គាត់​ដែរ។ លោក​សាវ័​ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ​រ​បស់គាត់ ឲ្យ​ស្តាប់​បង្គា​ប់ព្រះ ទោះ​គ្មាន​នរណាម្នាក់​ឈរ​មើល​ពួក​គេ​ក៏ ដោ​យ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “ពួក​បាវ​បម្រើ​អើយ ចូរ​ស្តាប់​បង្គាប់​ចៅ​ហ្វាយនា​យខាងសា​ច់​ឈាម​ក្នុង​គ្រប់ការ​ទាំង​អស់​ចុះ មិន​មែន​តែ​ការ​នៅ​មុខ​គេ​ប៉ុណ្ណោះ ដូច​ជា​ចង់​ផ្គា​ប់​ចិត្ត​មនុស្ស​នោះ គឺ​ដោយ​ចិត្ត​សោះ​ត្រង់​វិញ ទាំង​កោត​ខ្លាច​​ដ​ល់​​ព្រះ​​ផង​”(កូល៉ុស ៣:២២)។

យើង​ត្រូ​វ​ធ្វើ​កិច្ចការ​ឲ្យ​បាន​ត្រឹម​ត្រូវ ទោះ​បី​ជា​ចៅ​ហ្វាយរប​ស់​យើង​មិន​នៅ​ក្បែរ ឬ​ទោះ​ជា​គ្មាន​នរណា​ម្នាក់​ឈរ​មើល​យើង​ក៏​ដោយ។ យើង​ត្រូវ​តែ​ស្តាប់​បង្គាប់​ព្រះ​ជា​និច្ច ទោះបី​​ជា​មាន​ការពិ​បាក ឬ​យើង​មិន​ចង់​ធ្វើ​​ក៏​ដោយ។

សូម​ចាំថា​ “អ្នក​ណាដែ​លចេះ​ធ្វើ​កា​រ​ល្អ តែមិ​ន​ធ្វើសោះ​ នោះ​រាប់​ជា​បា​ប​ដល់​អ្នក​នោះ​វិញ”​(យ៉ាកុប ៤:១៧)។ —Cindy Hess…

តើអ្នកកំពុងបើកចំហរចិត្តឬ?

នៅពេល​ខ្ញុំ​កំពុង​ចម្រើនវ័យ​ធំឡើង ខ្ញុំ​បាន​ទៅ​លេងជីដូន​ជីតា​របស់​ខ្ញុំ អស់​រយៈ​ពេល​មួយ​ឬ​ពីរ​សប្តាហ៍ នៅ​ក្នុង​រដូវ​ក្តៅ ជា​រៀង​រាល់​ឆ្នាំ។ កាល​នោះ ពួក​គាត់​មាន​ទី​លំនៅ នៅ​តាម​បណ្តោយ​ផ្លូវ ដែល​កាត់​តាម​ផ្លូវ​រទេះ​ភ្លើង​មួយ​ចំនួន។ នៅ​ក្នុង​យប់​ដំបូង ដែល​ខ្ញុំ​ស្នាក់​នៅ​ទីនោះ ជា​ញឹក​ញាប់ ខ្ញុំ​បាន​​ភ្ញាក់​ពី​ដំណេក​បួន​ប្រាំ​ដង ដោយសារ​សម្លេង​ញ័រ​រណ្តំនៃ​ទូរថ​ភ្លើង និង​សម្លេង​ស៊ី​ផ្លេ​ដែល​អ្នក​បើក​រថ​ភ្លើង​បាន​បន្លឺ​ឡើង។ ទោះ​ជា​យ៉ាង​ណា​ក្តី នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ស្នាក់​នៅរ​បស់​ខ្ញុំ ខ្ញុំ​ក៏​បាន​ស៊ាំ​នឹង​សម្លេង​រំខាន​ទាំង​អស់​នោះ បាន​ជា​ខ្ញុំ​អាច​គេង​លក់​ពេញ​មួយ​យប់ ដោយ​មិន​ភ្ញាក់​ដូច​មុន​ទៀត​ទេ។ មាន​ន័យ​ថា ខ្ញុំ​ឈប់​ខ្វល់​ពី​សម្លេង​នោះ​ទៀត​ហើយ។

ប៉ុន្តែ មានរឿង​រំខាន​មួយ​ចំនួ​ន​ដែល​ខ្ញុំ​មិន​ចង់​ឈប់ខ្វល់​ពី​វា! ឧទាហរណ៍ ខ្ញុំ​ចូល​ចិត្ត​ការ​ដែល​ស្វាមី​របស់​ខ្ញុំយកកាហ្វេ​មួយ​ពែង​មក​ឱ្យ​ខ្ញុំ ដោយ​មិន​ដឹង​ខ្លួន ខណះ​ដែល​ខ្ញុំ​កំពុង​ជាប់​ដៃ​ជាមួ​យនឹ​ង​កុំព្យូទ័រ។ ហើយ​ខ្ញុំ​ក៏មាន​អំណរ​ណាស់ ពេល​មិ​​ត្ត​សំឡាញ់​របស់​ខ្ញុំ​ទូរស័ព្ទ​មក ដោយ​ខ្ញុំ​មិន​បាន​រំពឹង​ទុក​ជា​មុន​។

ជួន​ពេល​ខ្លះ មាន​ការ​ល្បួង​ដែល​នាំ​ឱ្យ​យើងមិ​ន​ខ្វល់​អំពី “ការ​រំខា​ន​ដ៏​បរិសុទ្ធ” របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ ជា​ហេតុ​ធ្វើ​ឲ្យ​យើង​មិន​ស្តាប់​តាម​កា​រ​បណ្តាល​ចិត្ត​របស់​ទ្រង់។ ពេល​នោះ ទ្រង់​ប្រហែ​ល​ជាកំ​ពុង​អង្រួន​យើ​ងឱ្យ​​ភ្ញាក់​ដឹង​ខ្លួន​ថា យើង​ចាំ​បាច់​ត្រូវ​ទូ​ល​សូម​ការ​អត់​ទោស​បាប ចំពោះ​អ្វី​ដែល​យើង​បាន​និយាយ ឬ​ប្រព្រឹត្ត។ ម្យ៉ាង​ទៀត ទ្រ​ង់​ប្រហែ​ល​ជា​កំពុង​រំឭក​យើង​ម្តង​ហើយ​ម្តង​ទៀត​ថា ដើម្បី​ឲ្យ​យើង​អធិស្ឋា​ន​ឱ្យ​អ្នក​ណាម្នា​ក់​ដែល​កំពុង​ជួប​វិបត្តិ។ ឬ​មួយ​ទ្រង់​កំពុង​ដាស់​តឿន​យើង​ថា យើង​មិន​ទាន់​បាន​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ជា​ទីស្រឡាញ់​របស់​យើង ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោង​នៅ​ឡើយ​ទេ។

ពេល​ដែល​ព្រះវិញ្ញាណ​បរិសុទ្ឋ​សណ្ឋិត​ក្នុង​ចិត្ត​យើង​ម្នាក់​ៗ ទ្រ​ង់​បង្រៀន ដាស់​តឿន លើក​ទឹក​ចិត្ត និង​ដឹក​នាំ​យើងឲ្យ​ដើរ​តាម​​សេចក្តី​​ពិ​ត​​(យ៉ូហាន ១៤:១៦-១៧,២៦ ១៦:៧-៨,១៣)។ តើអ្នក​កំពុង​បើក​ចំហ​រចិ​ត្ត ទទួល​​ការ​រំខា​ននៃព្រះ​សូរ​សៀង​របស់​ទ្រង់​ឬ​ទេ? —Cindy Hess Kasper 

ទឹកដីដែលគេមិនទាន់រកឃើញ

ខ​ណៈ​ពេ​ល​ស្វាមីរបស់​ខ្ញុំកំ​ពុង​បើក​ឡាន ទៅ​កាន់​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត​នៃ​រដ្ឋ​វើជីនៀ(Virginia) ខ្ញុំ​ក៏​បាន​ដក​ផែន​ទី​ចេញ​មក ​ដើម្បី​បើក​រក​មើល​ផ្លូវ​ទៅកា​ន់​ឆ្នេរ​ សមុទ្រ។ ទី​បំផុត​យើង​ក៏រ​កឃើ​ញ​ផ្លូវ​មួយ ហើយ​យើង​ក៏​បើកប​រ​តាម​ទិស​រប​ស់​ថ្ងៃ។

ស្រាប់​តែ​ពី​របី​នា​ទី​ក្រោយ​មក យើង​ក៏​នាំគ្នា​សើ​ចយ៉ា​ង​សប្បាយ​រីក​​រាយ ព្រោះមុ​ន​ពេល​យើង​ទៅ​ដ​ល់មា​ត់​ឆ្នេរ យើង​បាន​ធ្វើ​ដំណើរ​ចូល​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ ដោយ​មិន​ដឹង​ខ្លួន​។ នៅ​ជុំវិ​ញ​ខ្លួន​យើង មាន​សុទ្ធ​តែ​ពំនូ​ក​ខ្សាច់ កន្លែង​លិច​ទិក និង​ពពួក​ស្មៅដែ​ល​ដុះ​តាម​ឆ្នេរ ព្រម​ទាំង​សំបូរ​ទៅ​ដោយ​សត្វ​រំពេ សត្វ​កុក និង​សត្វ​ក្រសារ​ពណ៌​ខៀវ។ អ្វី​ៗ​មាន​ភាព​រ​ស់រ​វើក មាន​សម្លេង​ខ្ញៀវ​ខ្ញា និង​ស្រស់​អស្ចា​រ្យ​ណាស់! យើង​ក៏​បាន​មក​ដល់​ប្រជុំ​កោះ​សិន​កូទីក(Chinco​teague) និង​អាស្សាទីក(Assateague) ដែល​សុទ្ធ​តែមាន​ឈ្មោះល្បី​ល្បាញ ដោយសារ​ជារៀ​ងរា​ល់​ឆ្នាំ មាន​កូន​សេះទាំ​ង​ហ្វូង ហែល​ឆ្លង​ពី​កោះ​មួយ​ទៅ​កោះមួ​យ​ទៀត។ តាម​ពិត​អ្នក​ដទៃ​ទៀត​បាន​ដឹង​ពីគុណ​តម្លៃ ​និង​សោភ័ណ្ឌភា​ព​នៃ​តំប​ន់នេះ​ ជាយូរម​ក​ហើយ តែ​សម្រាប់​យើង​វិញ ​វា​ជា​ទឹក​ដីដែ​ល​យើង​មិន​ដែល​បាន​ប្រទះ​ឃើញ។

យ៉ាង​ណាមិ​ញ សម្រាប់​មនុ​ស្ស​ជាច្រើ​ន ព្រះ​គម្ពីរ​បរិសុទ្ធ គឺ​ប្រៀប​បាន​នឹង “តំបន់​ដែល​ពួក​គេ​មិន​ដែល​បាន​ប្រទះ​ឃើញ”។ ពួក​គេ​ពុំដែ​ល​បាន​រក​ឃើញ​កំណប់​ដ៏​មាន​តម្លៃ ដែល​បាន​បង្កប់​ក្នុង​ព្រះ​បន្ទូល​ដ៏​ស្ថិត​ស្ថេរ​អស់​កល្ប​ជា​និច្ច ដែល​មាន​ក្នុ​ង​ព្រះគ​ម្ពីរឡើយ។ ព្រះ​គម្ពី​រផ្ទុ​ក​ទៅ​ដោយ​ព្រះ​បន្ទូលដ៏​រស់​ហើយ​ពូកែ​ផង ក៏មុត​ជាង​ដាវ​ណាមា​ន​មុខ​ពីរ ទាំង​ធ្លុះ​ចូល​ទៅ​ក្នុង​ទាល់​តែកា​ត់ព្រ​លឹង និង​វិញ្ញាណ ហើយ​សន្លាក់​និ​ងខួ​រឆ្អឹង​ដាច់​ពី​គ្នា ទាំងពិចា​រ​ណា​អស់​ទាំង​គំនិត ដែល​ចិត្ត​គិត ហើយដែ​ល​សំរេច​ដែរ(ហេព្រើរ ៤:១២)។​ ព្រះ​បន្ទូល​ប្រៀប​បា​ននឹ​ងច​ង្កៀង​បំភ្លឺ​ផ្លូ​វ​យើង​ដើរ(ទំនុកដំកើង ១១៩:១០៥) ហើយ​មាន​ប្រយោជន៍​សម្រាប់​បង្រៀន​យើង ឲ្យ​បំពេញ​បំណង​ព្រះ​ទ័យ​ព្រះ(២ធីម៉ូថេ ៣:១៦-១៧)។

ចូរ​យើង​បើក​ព្រះ​គម្ពី​រអាន ដើម្បី​ឲ្យ​យើង​អាច​រក​កំណប់​ទាំ​ង​នេះ​ឃើញ។ ពេល​នេះ​ជា​ពេល​ដែល​យើង​ត្រូវ​ស្វែង​រក​ហើយ!_Cindy Hess Kasper