តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Cindy Hess Kasper

សេចក្តីសង្ឃឹម ពេលជួបការលំបាក

ពេល​ដែល​ស្វាមី​របស់​ខ្ញុំ​សង់​សំយ៉ាប នៅ​ពី​មុខ​ផ្ទះយើង គាត់​ក៏​បា​ន​រំពឹ​ង​ថា នៅ​ថ្ងៃ​ណាមួ​យ​សត្វ​ចាប​អាច​មក​ធ្វើ​សំបុក នៅ​លើ​សំយ៉ាប​នោះ។ ដូច​នេះ​គាត់​ក៏​បាន​សង់​កំពូល នៅ​គៀន​ជ្រុង​សរសរ​សំយ៉ាប។ ក្រោយ​មក​យើង​សើច​សប្បាយ ពេលយើង​​ឃើញ​ពួក​ចាប​រ៉ូប៊ីន​កំពុង​ព្យាយាម​សង់​ផ្ទះ​ថ្មី​របស់​ពួក​វា ពី​លើ​សំយ៉ាប​នេះ។ យើង​ឃើញ​មាន​ស្មៅ​ជា​ច្រើន​គរ​លើ​គ្នា នៅ​លើ​ដំបូល​សំយ៉ាប ដែល​ពួ​ក​វាបា​ន​ពាំម​ក​ដាក់។ ប៉ុន្តែ បន្ទាប់​ពី​ភ្លៀង​បាន​ធ្លាក់​ជា​ប់គ្នា​ពីរ​ថ្ងៃ យើង​ក៏​ឃើញ​មាន​សំបុក​មួយ​បាន​បង្ហាញ​រូប​ រាង្គ នៅ​ចំ​កន្លែង​ដែល​យើង​មិន​នឹក​ស្មាន​​ដល់។ ដោយ​សារ​តែ​ភ្លៀង​មិន​ដាច់ ទើប​មេ​ចាប​នោះ​អាច​ធ្វើ​ឲ្យ​សំបុក​របស់​ខ្លួន​បិទ​ភ្ជាប់​គ្នាយ៉ា​ង​ជាប់​លាប់​។​ សត្វ​បក្សី​នោះ​បាន​ប្តូប្តេជ​ នៅ​ក្នុង​ការ​ធ្វើទ្រនំ​ថ្មី​រហូត​បាន​សម្រេច ដោយ​ចា​ក់​ស្មៅ​លាយ​ជា​មួយ​នឹង​មែក​ឈើ​តូច​ៗ​។ វា​មាន​ភាព​​អត់​ធ្មត់​យ៉ាងខ្លាំង។

ការ​អត់​ធ្មត់ នាំ​ឲ្យ​មាន​ការ​លើក​ទឹក​ចិត្ត! យើង​អាច​មាន​ចិត្ត​នឿយ​ណាយ និង​បាក់​ទឹក​ចិត្ត ដោយសារ​យើង​ជួប​ប្រទះ​ទុក្ខ​លំបាក ពេល​យើង​ព្យាយាម​រស់​នៅ​ក្នុង​ជីវិត​ដែល​ថ្វាយ​ព្រះ​កិត្ត​នាម​ដល់​ព្រះ​គ្រីស្ទ។ តែ​ពេល​ណាយើ​ង​ឆ្លង​កាត់​ទុក្ខ​លំបាក ដោយ​ពឹង​ផ្អែក​លើ​ព្រះ នោះ​ទ្រង់​ប្រទាន​កម្លាំង​ឲ្យយើង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ទោះ​បញ្ហា​របស់​យើង​មិន​ទាន់​មាន​ដំណោះ​ស្រា​យ​ក៏​ដោយ។ បទ​គម្ពីរ កាឡាទី ៦:៩ បាន​រំព្ញ​កយើ​ង​ថា “កុំឲ្យ​ណា​យ​ចិត្ត​នឹងធ្វើ​ការ​ល្អឡើ​យ” ហើយ​លើក​ទឹក​ចិត្ត​យើង កុំ​ឲ្យ​ឈប់​ធ្វើ​ការ​ល្អ។

តើ​ព្រះ​នៃក្តីស្រ​ឡាញ់រ​បស់​យើង កំពុង​តែ​ប្រើ​ការ​លំបាក ក្នុង​ជីវិ​តយើង ដើម្បី​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំ​ថ្នឹក​ឬ? ចូរ​អនុញ្ញា​ត​ឲ្យ​ទ្រង់​បង្កើត​សេចក្តី​សង្ឃឹម នៅ​ក្នុង និង​តាម​រយៈ​បុគ្គលិក​លក្ខណៈ​របស់​យើង(រ៉ូម ៥:៣-៤)។_Cindy Hess Kasper

ចូរទុកចិត្តខ្ញុំ

ពេល​មីង និ​ងពូ​រ​បស់​ខ្ញុំបា​ននាំ​ខ្ញុំទៅ​បឹង​មី​ឈីហ្គិន(​Michigan) ខ្ញុំ​គ្រាន់​តែ​ជា​ក្មេង​ស្រី​ដ៏​តូច​ម្នាក់​ប៉ុណ្ណោះ។ ពេល​ដែល​បង​ប្អូ​នជី​ដូន​មួយ​របស់​ខ្ញុំមួ​យចំ​នួន បាន​ចូល​ជ្រៅទៅ​​ក្នុ​ងទឹ​ក​រលក ដោយ​មិន​ខ្លាច​គ្រោះថ្នា​ក់ ខ្ញុំ​កំពុ​ង​តែ​លេង​នៅ​ក្បែរ​មាត់​ច្រាំង។ បន្ទាប់​មក​ពូនម(Norm) ក៏​បាន​សួរ​ខ្ញុំ​ថា “តើ​ក្មួយ​ចេះហែ​ល​ទឹក​ទេ?”​ ខ្ញុំ​ក៏​ឆ្លើយ​ថា “ក្មួយ​មិន​ចេះ​ទេ”។ គាត់​ក៏​ប្រាប់​ថា “កុំ​ភ័យ​អី ពូនឹ​ង​នាំក្មួ​យ​ទៅ​ក្នុង​ទឹក”។ ខ្ញុំ​ក៏​បដិសេធ​ថា​ “​តែ​ទឹក​ជ្រៅ​ណាស់”។ គាត់​ក៏បា​ន​ផ្តល់កា​រធា​នាថា​ “សូមគ្រាន់​តែ​តោង​ពូ​ឲ្យ​ជាប់​ទៅ​បាន​ហើយ។ តើ​ក្មួយ​ទុក​ចិត្ត​ពូទេ?” បន្ទាប់​មក ខ្ញុំ​ក៏​បាន​កាន់​ដៃ​គាត់ ហើយ​យើង​ក៏​ចាប់​ផ្តើម​ដើរ​​​​ឆ្ពោះ​ទៅ​​រក​ទឹក​បឹង​នោះ។

ពេល​ជើង​រប​ស់ខ្ញុំ​បា​ន​ផុត​ពី​បាត​បឹង​ហើយ ពូនម​ក៏បា​ន​ពរ​ខ្ញុំ​ឡើង ហើយ​និយាយ​បញ្ជាក់​ថា “ពូ​ចាប់​ក្មួយ​ជាប់​ហើយ ពូ​ចាប់​ក្មួយ​ជាប់​ហើយ”។ បន្ទាប់ម​ក គាត់​ប្រាប់​ខ្ញុំ​ថា “មិន​អី​ទេ ចូរ​ក្មួយ​ដាក់​ជើង​ចុះ​ក្រោម។ ក្មួយ​អាច​ឈរ​​នៅក​ន្លែង​នេះ​បានហើយ​”។ ខ្ញុំ​មានកា​រភ័​យខ្លា​ច ព្រោះ​ខ្ញុំនៅ​តែ​យ​ល់ថា ខ្លួន​ឯង​កំពុង​នៅ​ក្នុង​ទឹកជ្រៅ តែខ្ញុំ​បានទុ​កចិ​ត្ត​គាត់ ហើយ​ខ្ញុំ​ក៏​អសប្បាយ ពេល​បាន​ដឹង​ថា ខ្ញុំ​កំពុ​ងឈរ​នៅ​លើ​ដីខ្សា​ច់បា​ត​បឹង។

តើអ្នក​​ធ្លាប់​ស្ថិត​នៅក្នុ​ង​ភា​ពអ​សង្ឃឹ​ម​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យអ្ន​កមា​ន​អារម្ម​ណ៍ថា​ ហាក់​ដូច​ជា​កំពុង​លិច​ចូល​ទៅ​ក្នុង​ទឹក​ជ្រៅ​ឬ​ទេ? ការ​លំបាក​នៅក្នុ​ងជី​វិត អាច​ធ្វើ​ឲ្យ​យើង​មានអា​រម្មណ៍​ថា កំពុង​ទទួល​រង​ការ​គៀប​សង្កត់។ ព្រះ​មិន​បានសន្យាថា​ យើង​នឹង​បាន​គេច​ផុត​ពី​សមុទ្រ​នៃ​ជីវិត​ដែល​រំជួល​នោះ​ឡើយ តែ​ទ្រង់​បាន​សន្យាថា​ “អញ​​នឹ​ង​​មិន​​​ចាក​​​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ”(ហេព្រើ ១៣:៥)។

យើង​អាច​ជឿជាក់​ថា ព្រះ​ដ៏​ស្មោះត្រ​ង់​របស់​យើង​នឹង​រង់​ចាំ​ជួយ​យើង​ជា​និច្ច ពេល​យើង​មាន​ទុក​លំបាក​។ “កាល​ណា​ឯង​ដើរ​កាត់​ទឹក​ធំ នោះ​អញ​នឹង​នៅ​ជា​មួយ កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​ឯង​ឡើយ”(អេសាយ ៤៣:២)។-Cindy…

តើអ្នកជាមនុស្សខ្ជិលធ្វើការឬ?

ពេល​យើង​កំពុង​សិក្សា​កណ្ឌ​សុភាសិត នៅ​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ​ក្នុង​ក្រុម​តូច​របស់​ខ្ញុំ អ្នក​ដឹក​នាំរ​បស់​យើងបាន​ស្នើរ​សុំ​ឲ្យ​យើង​កែរ​តម្រូ​វកា​រ​ពិពណ៌នា​ អំពីមនុ-ស្ស​ខ្ជិល ដោយ​ប្រើ​ពាក្យមនុស្ស​ខ្ជិល​ធ្វើ​ការ ជំនួស​ពាក្យ មនុស្ស​ខ្ជិលច្រអូស(៦:៦,៩)។ មែន​ហើយ​ ឥឡូវ​នេះគា​ត់កំ​ពុង​ប្រើ​ពាក្យ​ដែល​ខ្ញុំមា​នទ​ម្លាប់​ប្រើ។ ភ្លាម​ៗ​នោះ ខ្ញុំ​ក៏ចា​ប់ផ្តើ​ម​គិត​អំពី​មនុស្ស​ទាំង​អស់ ដែល​ខ្ញុំបា​ន​ចាត់ទុ​ក​ជាមនុស្ស​ខ្ជិល​ធ្វើ​ការ។

មនុស្ស​ខ្ជិល​ធ្វើ​ការ គឺ​ប្រៀប​បាន​នឹង​បុរស​ឬ​ស្រ្តីណា​ ដែល​មិន​បាន​បង្រៀន និង​ប្រៀន​ប្រដៅ​កូន​របស់​ខ្លួន ឬ​ដូច​អ្នកដែ​ល​មិន​ព្រម​ជួយ​ធ្វើ​ការងារ​ផ្ទះ ឬ​ក៏​ដូច​ពួក​ក្មេងជំទង់ ដែល​មិន​អើពើ​ចំពោះ​ការ​សិក្សា ហើយ​គិត​តែ​ពី​លេង​ហ្គេម-​អ៊ីន​ធើណិត ទាំង​យប់​ទាំង​ថ្ងៃ។

បើ​យើងមាន​ចិត្ត​ស្មោះ​ត្រង់​មែន នោះយើ​ង​មុខ​ជា​ទទួល​ស្គាល់​ថា យើង​រាល់​គ្នា​សុទ្ធ​តែអា​ច​ក្លាយ​ជា​មនុស្ស​ខ្ជិល​ធ្វើ​ការ។ ចុះ​ចំណែក​ឯ “អ្នក​ដែល​ខ្ជិល​អធិស្ឋាន” (១ថែស្សាឡូនិច ៥:១៧-១៨) ឬ “មនុស្ស​ខ្ជិល​អានព្រះ​គម្ពីរ”(ទំនុកតម្កើង ១១៩:១០៣ ២ធីម៉ូថេ ៣:១៦-១៧) ឬក៏ “អ្នក​ដែល​ខ្ជិលប្រើ​អំណោយ​ទា​នខាង​វិ​ញ្ញាណ​របស់​ខ្លួន” (រ៉ូម ១២:៤-៨) ឬមួយ “អ្នក​ខ្ជិល​ធ្វើ​ប​ន្ទាល់​ថ្វា​យព្រះ​”វិញ​?(ម៉ាថាយ ២៨:១៩-២០ កិច្ចការ ១:៨)។

បើ​សិន​ជា​យើង​មិន​កំពុ​ង​តែ​ធ្វើ​អ្វី ដែល​ព្រះ​សព្វ​ព្រះទ័​យ​ឲ្យ​យើង​ធ្វើ​ទេ នោះ​យើង​ប្រាក​ដ​ជា​មនុស្ស​ខ្ជិល​ខាង​វិញ្ញាណ​ហើយ។ តាមពិត ពេល​ដែ​លយើ​ងប​ដិសេធ​មិន​ព្រម​ស្តាប់​បង្គា​ប់ព្រះ នោះ​យើងកំពុង​តែ​ធ្វើអំពើ​បាប​ហើយ។

សូម​ស្តាប់​ពាក្យ​លើក​ទឹក​ចិត្ត និង​ប៉ះពា​ល់​ចិត្ត នៅ​ក្នុង​ព្រះ​គម្ពីរ​យ៉ាកុប ដែល​ចែង​ថា “ដូច្នេះ ឯ​អ្នក​ណា​ដែល​ចេះ​ធ្វើ​ល្អ តែ​មិន​ធ្វើ​សោះ នោះ​រាប់​ជា​បាប​ដល់​អ្នក​នោះ​វិញ”(៤:១៧)។ សូម​យើង​កុំ​បណ្តោយ​​ខ្លួន​ឯង ឲ្យក្លាយ​ជា​មនុស្សខ្ជិ​ល​ខាង​វិញ្ញាណ​ឡើយ។-Cindy Hess Kasper

ភាពមិនគ្រប់លក្ខណ៍

តារា​ភាព​យន្ត​ដ៏​ល្បី​ល្បា​​ញម្នា​ក់ បាន​​អត្ថា​ធិប្បាយ​ថា គាត់​ចូល​ចិត្ត​សម្តែង​តួ “ដែល​មិន​ល្អឥ​តខ្ចោះ” នៅ​ក្នុង​ខ្សែ​ភាព​យន្ត ព្រោះ​ទស្សនិក​ជន នឹ​ងមា​ន​​ការ​យល់​ដឹង​ច្បាស់​ជាង អំពី​តួ​អង្គ​ដែល​មិន​ល្អឥ​ត​ខ្ចោះ។ មនុស្ស​យើង​ភាគ​ច្រើន​យល់​ថា ការ​យល់​ដឹង​អំពី​មនុ​ស្សដែ​ល​មិន​ល្អឥ​ត​ខ្ចោះ គឺ​មាន​ភាព​ងាយ​ស្រួល​ជាង ព្រោះ​យើង​ដឹង​ថា ខ្លួន​យើង មិន​ល្អ​ឥត​ខ្ចោះឡើ​យ។

នៅ​ក្នុង​រឿង ដែល​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ​ ព្រះ​បាន​រាប់​បញ្ចូល​មនុស្ស​ដែល​មាន​ល្បិច​កល មាន​ភាព​ខ្សោយ មិន​អាច​ទុក​ចិត្ត​បាន ហើយ​មាន​កំហឹង។ ឧទាហរណ៍ លោក​យ៉ាកុប ជា​អ្នក​ដែល​បាន​បោក​ប្រាស់​ឪពុក​របស់​ខ្លួន ដើម្បី​ឲ្យ​បាន​ទទួល​ព្រះ​ពរ​(លោកុប្បត្តិ ២៧:១-២៩)។ បន្ទាប់​មក មាន​មនុស្ស​ម្នាក់​ទៀត គឺ​លោក​គេឌាន ដែល​មិន​បា​នជឿ​ព្រះ​ច្បាស់ ហើយ​ក៏​បាន​សូម​ឲ្យ​ទ្រង់​ធ្វើ​ទីសំគាល់​ពី​រ​ដង ដើម្បី​ឲ្យ​បញ្ជាក់​ថា ទ្រង់ពិត​ជា​ស្មោះ​ត្រង់ ចំពោះ​ព្រះ​បន្ទូល​សន្យា​របស់​ទ្រង់​មែន(ពួកចៅហ្វាយ ៦:៣៩)។ នៅ​ក្នុង​រឿង​ក្រោយ​មកទៀត លោក​ពេត្រុស​​ខ្លាច​​មាន​​គ្រោះ​ថ្នាក់ បាន​​ជា​បដិសេធ​ថា មិន​ស្គាល់​មិត្ត​សម្លាញ់​ខ្លួន និង​ព្រះ​អម្ចាស់​(ម៉ាកុស ១១:៦៦-៧២)។ ប៉ុន្តែ ពេល​ដែល​យើង​បាន​អាន​សាច់​រឿង​រប​ស់​ពួក​គេ​ ពី​ដើម​ដល់​ចប់ នោះ​យើង​សង្កេត​ឃើញ​ថា អ្នក​ទាំង​​នេះអាច​ជម្នះ​លក្ខណៈ​ខ្វះ​ខាត​របស់​ខ្លួន ដោយ​ជំនួយ​ពី​ព្រះ ហើយ​នៅ​ទី​បំផុត ពួក​គេ​សុទ្ធ​តែ​មាន​ប្រយោជន៍​ចំពោះ​ទ្រង់។ នោះ​ជា​អ្វី​ដែល​កើត​ឡើង ពេល​ដែល​ពួក​គេ​មិន​បាន​ពឹ​ង​ផ្អែក​លើ​សមត្ថ​ភាព​ខ្លួន​ឯង តែ​បាន​ពឹង​ផ្អែ​ក​ព្រះ​វិញ។

យើង​ម្នាក់​ៗ​សុទ្ធ​តែ​មានភាព​មិន​គ្រប់​លក្ខណ៍ ពី​កំណើត​មក គឺមិ​ន​ខុស​ពី​អស់​អ្នក​ដែល​បា​នរស់​នៅ ក្នុង​សម័យ​រាប់​ពាន់​ឆ្នាំ​មុន​ទេ។ ប៉ុន្តែ ដោយ​សារ​ព្រះ​គុណ​ព្រះ នោះ​យើង​អា​ច​ជម្នះភា​ព​មិន​គ្រប់​លក្ខណ៍​នោះ ដោយ​ឱប​ក្រសោប​យក “​កំឡាំង​​រប​ស់ទ្រង់…

សក្តិសមឥតខ្ចោះ

នៅ​​ក្នុង​​ការ​​សម្ភាសន៍​​ចូល​​ធ្វើ​​កា​រងារ គេ​បា​ន​​សួរ​មិត្ត​ ភ័ក្រ​របស់​ខ្ញុំ​ថា “តើ​អ្នក​មាន​ជំនាញ​​​​​​អ្វី?” គេ​បាន​សួរ​គាត់​ដូច​នេះ ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់ ថា​តើគាត់​សក្តិ​សម​នឹង​មុខ​ដំណែង​នោះ​ឬ​ក៏​អត់។ មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់នេះ​ក៏​បាន​រំឭក​ឡើ​ង​វិញ​នៅ​ក្នុង​ចិត្ត អំពី​ជំនាញ និង​ទេព​កោស​ល្យរ​បស់​ខ្លួន ដោយ​សង្ឃឹម​ថា​នឹង​បាន​និយាយ​សង្កត់​ធ្ងន់​អំពី​បុគ្គលិក​លក្ខណៈ​ពិសេស​ៗ ដែល​ខ្លួន​មាន ដែល​នឹង​អា​ច​រួម​ចំណែក​ នៅ​ក្នុង​ការ​ធ្វើឲ្យ​ក្រុម​ហ៊ុន​នោះ​មាន​ជោគ​ជ័យ​នៅ​ពេល​ខាង​មុខ។

ចុះ​បើ​សិន​ជា​យើង​មាន​ជំនាញ​ដ៏​ល្អ​ឥត​ខ្ចោះ ដែល​ចាំបាច់ ​សម្រា​ប់បំពេញ​កិច្ចការ​ដែល​ព្រះ​ត្រាស​ហៅ​ឲ្យ​យើង​ធ្វើ? ជា​ការ​ពិត​ណាស់ យើង​សុទ្ធ​តែ​មាន​ជំនាញ​រៀង​ៗ​ខ្លួន! អំណោយ​ទាន​ខាង​វិញ្ញាណ​ដែល​យើង​មាន បូក​រួម​ជា​មួយ​នឹង​បទ​ពិសោធន៍ ការ​បណ្តុះ​បណ្តាល និង​អំណោយ​ទាន​ពី​កំណើត​របស់​យើង​ ព្រម​ទាំង​ចិត្ត​ដែល​ចុះ​ចូល​ព្រះ​ផង អាចធ្វើ​​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ពិសេស​ម្នាក់ ដែល​​មាន​​ជំនាញ​​​ដ៏​ចាំ​​បាច់ សម្រាប់​​ធ្វើ “ការ​​ល្អ” ដែល​​ព្រះ​ “បា​​នត្រៀម​ទុកជា​ស្រេច”(អេភេសូរ ២:១០)។ បើ​ព្រះ​មាន​កិច្ចការ​អ្វី​ដែល​ទ្រង់សព្វ​ព្រះទ័យ​ឲ្យ​អ្នក​បំពេញ ហើយ​អ្នក​ក៏​បាន​ដឹង​ថា ទ្រង់​កំពុង​ត្រាស​ហៅ​អ្នក​ឲ្យ​ធ្វើ ទ្រង់​នឹង​ប្រទាន​អ្វី​ៗ​ដែល​អ្នក​ត្រូវ​ការ​ដើម្បីបំ​ពេញ​កិច្ចការ​នោះ។ ម្យ៉ាង​វិញ​ទៀត យើង​អាច​សម្រាយ​បទ​គម្ពីរ​អេភេសូ ២:១០ យ៉ាង​ដូច​នេះ​​ថា ព្រះ​ទ្រង់​សព្វ​​​ព្រះ​​ទ័​យឲ្យយើង “ចូរ​រួម​ជា​មួយ​ទ្រង់ នៅ​ក្នុង​ការងារ​ដែល​ទ្រង់​ធ្វើ គឺ​ការ​ល្អ​ដែល​ទ្រង់​បាន​ត្រៀម​ជា​ស្រេច សម្រាប់​ឲ្យ​យើង​ធ្វើ”។ ទ្រង់​មានកា​រ​តម្រូវ​មួយ​សម្រាប់​យើង គឺ​ឲ្យ​យើង “មាន​ចិត្ត​ស្មោះ​ត្រង់”(១កូរិនថូស ៤:២)។

តើ​អ្នក​បាន​រក​ឃើញ​ផ្នែក​ណាមួយ នៅ​ក្នុង​ការងារ​បម្រើ​ព្រះ សម្រាប់​ឲ្យ​ទ្រង់​ប្រើអ្នក​ហើយ​ឬ​នៅ? សូម​យើង “ធ្វើ​ការ​ល្អ” ហើយ​ “ធ្វើ​ការ​ល្អ​ឲ្យ​ច្រើ​ន​ជា​បរិបូរ”(១ធីម៉ូថេ ៦:១៨)។-Cindy Hess Kasper

ធ្វើការរបស់អ្នក

បី​បួ​​នឆ្នាំ​មុន កូ​នស្រី​រ​បស់​ខ្ញុំឈ្មោះ​ រ៉ូស៊ី (Rosie)បាន​ឆ្លាប់ ​ធ្វើជា​អ្ន​កដឹ​ក​នាំ​រឿង​ល្ខោន​នៅ​សាលា​មួយ​កន្លែង។ មាន ​កូន​សិស្ស​ជាច្រើ​ន​ចូល​មក​ធ្វើ​ការ​សម្តែង​ជា​ដំបូង​សិន មុន​ត្រូវ​បាន​ជ្រើស​ឱ្យសម្តែង ហើយ​មាន​តែ​ពីរ​បីនា​ក់ប៉ុ​ណ្ណោះត្រូវ​បាន​គេរើ​ស​ឱ្យដើ​រ​តួសំ​ខាន់។ ហើយ​មាន​តួរ​ង​សំខាន់​ៗ​ជាច្រើ​ននា​ក់​ទៀត ដែល​ត្រូវ​ជ្រើស​រើស​ឱ្យ​សម្តែង​តាម​ផ្នែក​ផ្សេង​ៗ​គ្នា ដែល​តួ​រ​ទាំង​នេះ​សុទ្ឋ​តែ​ចាំបា​ច់សំ​រាប់​ការ​ផលិត ​រឿង។

មាន​មនុស្ស​ជំទ​ង់​ៗ​ជាច្រើ​នផ្សេ​ងទៀ​​តក៏​ចង់​មាន​មួយ​ចំណែក​ក្នុង​ការ​សម្តែង​រឿង​ល្ខោន​នេះដែរ ប៉ុន្តែ​ ពួក​គេ​មិន​សប្បាយ​ចិត្ត​ក្នុង​ការ​បញ្ចាំង​ភ្លើង។ ពួកគេ​កា​ន់​ក្នុង​ដំណែង​ជាអ្ន​ក​ផ្លាស់​ប្តូ​រផ្ទាំ​ង​រូ​ប​ភាព បើក​បិទ​ផ្ទាំង​វាំង​នន បើក​ភ្លើង ​ហើយជួ​យ​តុប​តែ​ងកា​យ និង​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់។ បន្ទាប់ ​មក​ក៏​មាន​ឪពុក​ម្តាយ​ដែល​រស់​នៅ​ក្នុង​សហគមន៍​ជា​ច្រើន​នាក់ ​គឺជា​អ្ន​កផ្គ​ត់​ផ្គង់​នំភីហ្សា និង​បង្អែម​សង់​ខ្យា​សំរាប់​អ្នក​ហាត់​សម ហើយ​ក៏​បរិច្ចាក​សំភារៈ​បង្កើត​ជា​រូប​រាង​ឡើង ដេរ​សម្លៀក​​បំពាក់​ធ្វើគ្រឿ​ង​សម្គាល់ និង​ជួយ​ចែ​កក​ម្ម​វិធី​ស​ម្តែង។

ការ​ជោគ​ជ័យ​ក្នុង​ការ​ស​ម្តែង​ទាំង​នេះ ដែល​មាន​ដំណើរ​ការ​បួន​ទៅប្រាំ​ខែ​យ៉ាង​ផុស​ផុល​ឡើ​ង ដល់​កំរិ​ត​ខ្ពស់​បំផុ​តនោះ គឺ​អាស្រ័យ​ទៅ​លើកា​រ​ខំព្យា​យាមរៀ​ប​ចំយ៉ា​ង​ពេញ​ទំហឹង​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​នោះ។

ស្រដៀង​គ្នា​នេះដែ​រ ក្នុង​រូប​កាយ​រ​បស់​ព្រះ​គ្រីស្ទ​មាន​ការ​ងារ​ធ្វើពេ​ញ​បន្ទុក ហើយយើ​ង​ម្នាក់​ត្រូវ​ចូ​លរួម។ អ្នក​ជឿគ្រ​ប់​រូប​មាន​អំណោយ​ខុស​ប្លែក​គ្នាសំ​រាប់​បំរើ។ កាល​ណា​អំណោយ​ទាន​ទាំង​នេះ​ត្រូ​វ​បា​នផ្គុំ​ភ្ផា​ប់​ក្នុង​ការ​ទា​ក់ទ​ង​រួម​គ្នា​ “នោះ​គ្រប់​ទាំ​ងសន្លាក់​ដែល​ផ្គ​ត់​ផ្គង់​ឱ្យតា​មខ្នា​ត​ការ​ងារ​របស់​អវយវៈនិ​មួយ​ៗ​” (អេភេសូរ 4:16) ហើយ​យើង​ដែល​មា​ន​គ្នា​ច្រើន ក៏​ជារូ​បកា​យតែ​មួ​យ(រ៉ូម 12:5)។

យើង​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក។ តើ​អ្នក​កំពុ​ង​តែ​បំរើ​ផ្នែក​អ្វីខ្លះ​ក្នុង​ពួក​ជំនុំ? —Cindy Hess Kasper

មិនអីទេ

ថ្មី​ៗ​នេះ ប្តី​របស់​ខ្ញុំ ហើយ​និ​ងខ្ញុំ បាន​ជួប​មនុស្ស​កំលោះ​ម្នាក់​ដែល​ធ្លា​ប់​ស្គាល់​គ្នា​កាល​ពី​មុន​មក។ ពួក​យើង​បាន​ស្គាល់​គាត់​ជា​ច្រើន​ឆ្នាំក​ន្លងម​ក​ហើយ តាំង​ពី​គាត់​នៅ​ក្មេង​ៗ​មក​ម៉្លេះ។ ពួក​យើង​បា​នសំណេះសំ​ណាល​គ្នា​ពី​កម្ម​វិធី​បុណ្យ ណូអែល​យ៉ាង​ជក់​ចិត្ត នៅ​ពេល​ម៉ាថា​យបា​ន​ប្រើសំ​លេង​សាប្រាណូ​បុរស​ដែល​ល្អឥ​ត​ខ្ចោះ ច្រៀង​ចំរៀង​បទ​ “មិន​អី​ទេ” ដែល​ជា​ស្នាដៃ​និព​ន្ឋ​ដោយ Wayne Kirkpatrick and Michael W. Smith។ បទ​នេះ​ច្រៀង​បានយ៉ាង​ពិរោះ ណាស់ ​ហើយ​ក៏ជា​កា​រច​ង​ចាំមួ​យ​យ៉ាង​អ​ស្ចារ្យ​ដែរ ។

មិន​អីទេ​ មិន​អី​ទេ

ចូរ​តម្លើង​សំលេង​របស់​អ្នក ហើយ​ច្រៀង​ចុះ

ពីព្រោះ​អេម៉ាញ៉ូ​អែល​ប្រសូត​ហើយ

ប្រសូត​មក​ជា​ព្រះអ​ម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​រ​ប​ស់​យើង។

ច្រៀងថា​ ហាលេលូយ៉ា ច្រៀង​ថា ហាលេលូយ៉ា មិន​អីទេ​នៅ​ក្នុង​ចិត្ត។

ពេល​ស្តាប់​ពាក្យ​គ្រប់​ម៉ាត់​នៃ​បទ​​​ចំរៀង​នេះ នៅ​ថ្ងៃ​បុណ្យ​ណូអែល ធ្វើ​ឱ្យ​យើង​គ្រប់​រូប​ស្រាក​ស្រាន្ត​នៅ​ក្នុង​ចិត្ត​ច្រើន​ណាស់។ ប៉ុន្តែ​ ក៏​មាន​មនុស្ស​មួយ​ចំនួន​មិន​បានជ​ក់​ចិត្ត​គំនិត​ពី​អត្ថប​ទ​ចំរៀង​នេះ​ទេ ពីព្រោះ​ការ​រស់​នៅ​របស់​គេ កំពង់​ស្ថិត​នៅ​ក្នុង​ភាព​ច្របូក​ច្របល់។ ពួក​គេ​ធ្លាប់​បាន​ឆ្លង​កាត់​រឿង​ជា​ច្រើន​ដូច​ជា បាត់​បង​នូ​វ​សេចក្តី​ស្រឡាញ់ គ្មាន​ការ​ងារ​ធ្វើ មាន​ជម្ងឺ​ធ្ងន់​ធ្ងរ ឬ​ក៏មា​នទុ​ក្ខក្រៀ​ម​ក្រំនៅ​ក្នុ​ងចិ​ត្ត​គ្មាន​ថ្ងៃ​ណាបា​ន​ធូ​រស្បើ​យ​ឡើ​យ។ ក្នុង​ចិត្ត​រប​ស់ពួ​កគេ​បា​ន​ស្រែ​កយំខ្លាំង​ៗ​ថា “មិន​មាន​អ្វី​ល្អទា​ល់​តែសោះ​សំ​រាប់​រូប​ខ្ញុំ!”

យើង​រាល់​គ្នាដែ​លម​ក​អប​អរ​សាទ​រខួ​បកំ​ណើត​​​របស់​ព្រះ​អង្គ​សង្គ្រោះ​រ​បស់​យើង ទោះ​​ជា​មាន​ស្រមោល​អតីត​កាល​ខ្មៅ​ងងឹត​នៅ​ជាប់​ព្រលឹង​របស់​យើង​យ៉ាង​ណាក៏​ដោ​យ នោះ​គ្រប់​យ៉ាង​មិន​អីទេ​ដោយសារ​តែ​មាន​ព្រះ​គ្រីស្ទ។ យើង​រាល់​គ្នាមិ​ន​នៅឯ​កកោ​រ​ ក្នុង​ការ​ឈឺចាប់​រប​ស់​យើង​តែម្នា​ក់ឯ​ង​ទៀត​ទេ។ ព្រះ​ជា​ម្ចាស់​គង់​នៅ​ក្បែរ​យើង ហើយ​សន្យា​ថា​មិន​បោះប​ង់​យើង​ចោល​ឡើយ(ហេព្រើរ 13:5)។ ទ្រង់​សន្យា​ថា ទ្រង់​ផ្តល់​ព្រះ​គុណ​រ​បស់ទ្រង់​ល្មម​ដល់​យើង​រាល់​គ្នា(២កូរិនថូស 12:9)។ ព្រះ​ទ្រង់​សន្យាទៀ​ត​ថា ទ្រង់​នឹង​បំពេ​ញ​គ្រប់​ទាំង​អស់ ដែល​យើង​រាល់​គ្នាត្រូវ​ការ(ភីលីព 4:19)។ ព្រះ​អង្គ​ក៏​បាន​សន្យាដែ​រ​ថា ទ្រង់​ឱ្យ​ជីវិ​ត​អស់​កល្ប​ជានិ​ច្ចដ​ល់​យើង​រាល់​គ្នា…

ការដឹងគុណរកពាក្យថ្លែងពុំបាន

មូលហេតុ​នាំ​ឲ្យយើ​ងនិ​យាយ​ថា អរ​គុណ​ដល់​អ្នកប្រទាន​អំណោយ ព្រោះយើ​ងច​ង់​កោត​សរសើរ​ដល់​ម្ចាស់​អំណោយ។ អ្នក​និព​ន្ធជីប៊ី ស្ទន​មាន​ប្រសាសន៍ ​ថា៖«ការ​ដឹង​គុណ​ដោយ​ស្ងៀមស្ងាត់​មិន​មាន​តម្លៃ​ឡើយ»។

ពេល​កូន​យើង​នៅតូ​ច​នៅឡើ​យ ជា​រឿយ​ៗ​យើ​ង​ត្រូវតែ​រំលឹក​ពួក​គេ កុំ​ឲ្យ​មើល​មុខ មើល​ជើង ឬ​និយាយ​ពាក្យ​ពិបាក​យល់​ជំនួស​ឲ្យ​ពាក្យ«អរគុណ»​នោះឡើ​យ។ ក្រោយពេ​ល​យើង​រៀប​ការ​បាន​ច្រើន​ឆ្នាំម​ក ខ្ញុំ​និង​ប្តី​ខ្ញុំ​នៅ​តែ​រៀន​និយាយ​ពាក្យ​អរគុណដ​ល់​គ្នាទៅ​វិ​ញទៅ​មក ព្រោះ​វា​សំខាន់​ណាស់។ ពេល​ណាយើ​ង​មាន​ចិត្ត​ចង់​កោត​សរសើរ​អ្វី​មួយ យើង​ព្យាយា​មនិ​យា​យចេ​ញ​មក ទោះ​បី​ជាយើ​ង​បាន​និយា​យ​ដដែ​លនេះ​ញឹក​ញាប់​ក៏ដោ​យ។ លោក​វីលៀម អា​កធួ វត មាន​ប្រសាសន៍​ថា៖«ការ​ដឹង​គុណ​ដោយ​អា​រម្មណ៍ ​ហើយ​មិន​បាន​ប​ញ្ចេញ​មក ប្រៀប​បី​ដូច​បា​នខ្ច​ប់​កាដូ តែ​មិន​បាន​ជូន​ដល់​អ្នក​ណា​ម្នាក់​»។

ការ​សម្តែង​កា​រដឹ​ង​គុណ​ពិត​ជាមា​នសំខាន់ណាស់ស​ម្រាប់​ទំនាក់ទំន​ងរ​ប​ស់​មនុស្ស ហើយ​រឹត​តែ​ពិសេស​ទៅទៀ​ត​គឺ​ជា​មួយ​ព្រះ​ជាម្ចាស់​នៃ​យើង។ កាល​ណា​យើង​រំលឹក​ទៅ​ដល់​ព្រះ​ពរ​រាប់​មិន​អស់ ដែល​ទ្រង់​បាន​ប្រទាន​មក​យើង តើ​យើ​ង​បាន​អរ​ព្រះ​គុណ​ព្រះអ​ង្គហើ​យឬ​នៅ​? កាល​ណាយើ​ងគិ​ត​ដល់​អំណោយ​ដ៏​ពិសេស ដែល​ព្រះអ​ង្គបា​នសុ​គត និង ​រស់​ឡើង​វិញ​​អត់​ទោស​បាប​យើង តើ​ដួង​ចិ​ត្តយើង​ពោរពេញ​ដោ​យកា​រកោត​សរសើរ និង​អរ​ព្រះ​គុ​ណ​ទ្រង់​ទេ? (រ៉ូម ៦:២៣, ២កូរិនថូស ៩:១៥)។

សូម​នឹក​ចាំប​ទគ​ម្ពីរ​ទំនុក​ដំកើង ១០៧:១ ក្នុង​ចិត្ត​អ្នក​រាល់​ថ្ងៃ៖ «សូម​អរ​ព្រះគុ​ណ​ដល់​ព្រះយេហូវ៉ា ដ្បិ​ត​ទ្រង់​ល្អ» ។-Cindy Hess Kasper

វិន័យរបស់លោកវូឌិន

លោក​ចន វូឌិន(John Wooden) គឺ​ជា​គ្រូ​​បង្វឹក​ដ៏​ល្បីល្បាញ​ម្នាក់​ដែល​បាន​ដាក់​វិន័យ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ សម្រាប់​ ​ឲ្យ​​ក្រុម​កីឡា​របស់​គាត់​អនុវត្ត​តាម ។​ ពេល​ណា​មាន​កីឡាករ​ណា​​ម្នាក់​ទទួល​បាន​ពន្ទុ នោះ​គាត់​ត្រូវ​ទទួល​ស្គាល់ សមាជិក​ក្រុម​ណា​មួយ ដែល​បាន​ជួយ​ឲ្យ​អ្នក​នោះ​បាន​ពន្ទុ ។​ មាន​ពេល​មួយ ពេល​ដែ​លគាត់​កំពុង​បង្វឹក​ក្រុម​កីឡា​វិទ្យាល័យ មាន​សមា-ជិក​​ក្រុម​កីឡា​ម្នាក់ បាន​សួរ​គាត់​ថា “លោក​គ្រូ តើ​ការ​ធ្វើ​​ដូច​នេះ មិន​​នាំ​ចំ​ណាយ​ពេល​ច្រើន​ពេក​ទេ​ឬ?”​ លោក​វូឌិន​ក៏​បាន​ត​ប​ថា “ខ្ញុំ​មិន​បាន​ប្រាប់​ឲ្យ​ឯង រ​ត់​ទៅ​ឱប​គាត់ នៅ​កន្លែង​ហ្នឹង​ឯ​ណា​ គឺ​គ្រាន់​តែ​ងង់​ក្បាល​ដាក់​គាត់​ទៅ​បាន​ហើយ”។​

ដើម្បី​ទទួល​បាន​ជ័យ​ជម្នះ លោក​វូឌិន​បាន​មើល​ឃើញ​ភាព​ចាំ​បាច់​នៃ​ការ​បង្រៀន​ក្រុម​កីឡា​របស់​គាត់​ថា ពួក​គេ​ជា​កីឡាករ​មួយ​ក្រុម គឺ​មិន​មែន “គ្រាន់​តែ​ជា​​ក្រុម ដែល​មាន​ទៅ​ដោយ​មនុស្ស​ដែល​មាន​ម្ចាស់​ការ​រៀង​ៗ​ខ្លួន​នោះ​ឡើយ”​។​ មនុស្ស​ម្នាក់​ៗ សុទ្ធ​តែ​រួម​ចំណែក នៅ​ក្នុង​ការ​ជួយ​ឲ្យ​អ្នក​ដទៃ​ទៀត​នៅ​ក្នុង​ក្រុម​ទទួល​​បាន​ជោគ​ជ័យ ។​

ការ​នេះ​បាន​ក្រើន​រំឭក​ខ្ញុំ អំពី​របៀប​នៃ​កា​រ​ធ្វើ​ការ ក្នុ​ង​រូប​កាយ​នៃ​ព្រះ​គ្រីស្ទ ។​ តាម​បទ​គម្ពីរ ១​កូរិនថូស ១២:១៩-២០ យើង​ម្នាក់​ៗ​គឺ​សុទ្ធ​តែ​ជា​ផ្នែក​ផ្សេង​ៗ​គ្នា នៃ​រូបកាយ​តែ​មួយ ។​ គឺ​ដូច​ដែល​មាន​សេច​ក្តី​​​ចែ​ង​ថា​ “ បើ​គ្រប់​ទាំង​អស់​សុទ្ធ​តែ​ជា​អវយវៈ​តែ​១ នោះ​តើ​រូបកាយ​នឹង​នៅ​ឯ​ណា តែ​មាន​អវយវៈ​ជា​ច្រើន​វិញ ប៉ុន្តែ​រូបកាយ​តែ​១​ទេ”។ តើ​ជោគ​ជ័យ​របស់​គ្រួ​គង្វាល ការ​សិក្សា​ព្រះ​គម្ពីរ ឬ​កម្ម​វិធី​នៃ​ពួក​ជំនុំ អាស្រ័យ​ទៅ​លើ​ការងារ​របស់​មនុស្ស​តែ​ម្នាក់​ឬ? តើ​ត្រូវ​មាន​មនុស្ស​ប៉ុន្មាន​នាក់​រួម​ចំណែក ដើម្បី​ឲ្យ​ពួក​ជំនុំ ឬ​អង្គ​ការ​គ្រីស្ទ​បរិស័ទ ឬ​ក៏​គ្រួសារ​មួយ មាន​ដំណើរ​ការ​យ៉ាង​រលូនទៅបាន​?

វិន័យ​របស់​លោក​វូឌិន…

ចូរឲ្យពន្លឺអ្នកចែងចាំងឡើង!

ខ្ញុំមាន​អារម្មណ៍​នឿយ​ណាយ នៅ​ពេល​ដែល​ខ្ញុំ​មិន​ឃើញ​គេ មក​ជួស​ជុល​​បង្គោល​ភ្លើង តាម​ផ្លូវ​មុខ​ផ្ទះ​ខ្ញុំ ទោះ​បី​ជា​ខ្ញុំ​បាន​ព្យាយាម​ទូរស័ព្ទ​ម្តង​ហើយ​ម្តង​ទៀត​ក៏​ដោយ ។​ បង្គោល​ភ្លើង​ទាំង​នោះ មាន​ភាព​ចាំបាច់​ណាស់​សម្រាប់​ការ​បំភ្លឺ​ផ្លូវ ពេល​ងងឹត ដូចនេះ​ បង្គោល​ភ្លើង​នី​មួយ​ៗ​ចាំ​បាច់​ត្រូវ​មាន​ដំណើរ​ការ ។​ ខ្ញុំ​បារម្ភ​ថា បើ​នៅ​តែ​ងងឹត​ដូច​នេះ​ទៀ​ត ខ្ញុំ​ប្រហែល​ជា​អាច​បើក​បរ​ប៉ះ​ក្មេងៗ ដែល​ដើរ​ទៅ​សាលា​រៀន ពេល​ខ្ញុំ​បើក​ឡាន​ចេញ​ពី​ផ្ទះ នៅ​ពេល​ព្រលឹម​ស្រាង​ៗ​ជា​មិន​ខាន​ទេ​ ។​

ព្រះ​គម្ពីរ​បាន​ចែង​ជា​ច្រើន​ដង អំពី​ពន្លឺ ។​ ព្រះយេស៊ូវ​ទ្រង់​​បាន​មាន​បន្ទូល​ថា ទ្រង់​ជា​ពន្លឺ​នៃ​លោកិយ​(យ៉ូហាន​៩:៥)។ មាន​​សេចក្តី​បង្រៀន​​ឲ្យ​យើង​ “ពាក់​គ្រឿង​សឹក​នៃ​ពន្លឺ” ដោយ​ប្រដាប់​ខ្លួន ដោយ​ព្រះអម្ចាស់(រ៉ូម ១៣:១២-១៤)។​ បទ​គម្ពីរ​ម៉ាថាយ ៥:១៦ បាន​បង្រៀន​ថា យើង​ត្រូវ “​ឲ្យ​​ពន្លឺ​​របស់​យើង បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​យើង​ប្រព្រឹត្ត រួច​សរសើរតម្កើង ដល់​ព្រះវរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថានសួគ៌”។

ពន្លឺ​ដែល​មិន​ចែង​ចាំង គឺ​លែង​មាន​ប្រយោជន៍​ទៀត​ហើយ ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា គ្មាន​អ្នក​​ណា​​អុជ​ចង្កៀង យក​ទៅ​ដាក់​ក្រោម​ថាំង​ដែរ គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ នោះ​ទើប​ភ្លឺ​ដល់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ទាំង​អស់​គ្នា(ម៉ាថាយ ៥:១៥)។ ការ​ប្រព្រឹត្ត​រប​ស់​យើង(គឺ​ពន្លឺ​រ​​​បស់​យើង) គួរ​តែ​នាំ​មនុស្ស ឲ្យ​ស្គាល់​ព្រះ​មួយ​អង្គ ដែល​ទ្រង់​ជា​ពន្លឺ ។​ កាល​ពី​ដើម យើង​មិន​មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន​យើង​ទេ តែ​ឥឡូវ​នេះ​យើ​ង​ត្រូវបញ្ចេញ​ពន្លឺ នៃ​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​គេ​ស្គាល់​​ទ្រង់​​(អេភេសូរ ៥:៨)។

ព្រះទ្រ​ង់បា​ន​ដាក់​យើង​នៅ​ក្នុង​បរិស្ឋាន​ដ៏​ជាក់​លាក់​ណា​មួយ…