មានជំនឿផ្ទាល់ខ្លួន
ក្នុងអំឡុងពេលខ្ញុំកំពុងធ្វើការជាគ្រូបង្រៀន និងគ្រូបង្វឹក នៅឯវិទ្យាល័យគ្រីស្ទបរិស័ទមួយ ខ្ញុំមានអំណរ នៅក្នុងការទំនាក់ទំនងជាមួយក្មេងជំទង់ ដោយព្យាយាមណែនាំពួកគេ ឲ្យរស់នៅ ឲ្យមានគោលបំណង និងមានលក្ខណៈដូចព្រះគ្រីស្ទ ដែលមានសេចក្តីស្រឡាញ់ចំពោះព្រះ និងចំពោះអ្នកដទៃ។ ខ្ញុំមានគោលដៅរៀបចំពួកគេ ឲ្យរស់នៅថ្វាយព្រះអស់មួយជីវិត។ ការនេះអាចកើតឡើងបាន ទាល់តែពួកគេធ្វើឲ្យសេចក្តីជំនឿ ក្លាយជាផ្នែកដ៏សំខាន់នៃជីវិត ដោយជំនួយរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អ្នកដែលឈប់ដើរតាមព្រះគ្រីស្ទ ក៏បានជួបបរាជ័យក្នុងជីវិត បន្ទាប់ពីពួកគេបានចាកចេញពីឥទ្ធិពលនៃគ្រូបង្រៀន និងឪពុកម្តាយ ដែលជាគ្រីស្ទបរិស័ទ។
យ៉ាងណាមិញ ព្រះគម្ពីរបានចែងអំពីបញ្ហានេះផងដែរ គឺនៅក្នុងរឿងស្តេចយ៉ូអាស នៃនគរយូដា និងព្រះអង្គម្ចាស់យេហូយ៉ាដា ដែលជាព្រះបិតុលារបស់ទ្រង់។ យេហូយ៉ាដាជាទីប្រឹក្សាដ៏ឆ្លាតវ័យ ហើយបាននាំស្តេចយ៉ូអាសឲ្យរស់នៅ ក្នុងជីវិតដែលថ្វាយព្រះកិត្តិនាមដល់ព្រះ(២របាក្សត្រ ២៤:១១,១៤)។
ទោះជាយ៉ាងណាក៏ដោយ បញ្ហាក៏បានកើតឡើង ពេលដែលស្តេចយ៉ូអាស មិនបានរស់នៅក្នុងជីវិតដែលគោរពប្រតិបត្តិព្រះ ដូចយេហូយ៉ាដា។ ពេលយេហូយ៉ាដាលាចាកលោកទៅ ស្តេចយ៉ូអាសក៏បាន “បោះបង់ចោលព្រះវិហាររបស់ព្រះយេហូវ៉ា”(ខ.១៨) ហើយងាកមកថ្វាយបង្គំព្រះរបស់សាសន៍ដទៃវិញ។ ទ្រង់ក៏បានប្រែក្លាយជាមនុស្សអាក្រក់ជួរជាតិណាស់ បានជាទ្រង់ឲ្យគេសម្លាប់កូនរបស់យេហូយ៉ាដា(ខ.២០-២២)។
ការមាននរណាម្នាក់ ក្នុងជីវិតយើង សម្រាប់នាំយើងទៅរកក្តីជំនឿ និងជីវិតដែលមានលក្ខណៈដូចព្រះគ្រីស្ទ គឺពិតជាមានប្រយោជន៍ណាស់។ ហើយដែលកាន់តែប្រសើរថែមទៀតនោះ គឺនៅពេលដែលយើងរៀនស្គាល់ព្រះអម្ចាស់ដោយខ្លួនឯង ហើយរៀនពឹងផ្អែកលើការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ(កាឡាទី ៥:១៦)។ ការនេះនឹងជួយឲ្យយើងមានសេចក្តីជំនឿផ្ទាល់ខ្លួន។-Dave Brannon
កាលពីមុន និងពេលក្រោយ
បន្ទាប់ពីមានការល្បងលដ៏ធ្ងន់ធ្ងរ តើមានការខុសប្លែកអ្វីខ្លះកើតមាន ក្នុងការរស់នៅដោយជំនឿ? ខ្ញុំបានគិតអំពីសំណួរមួយនេះ ពេលដែលខ្ញុំអានពត៌មានដ៏សោកសៅ ដែលនិយាយអំពីបុរសជនជាតិចាម៉ៃកាម្នាក់ ដែលបានរាលកៃកាំភ្លើង ត្រូវកូនស្រីអាយុ១៨ឆ្នាំរបស់គាត់ ពេលដែលគាត់កំពុងព្យាយាមការពារក្រុមគ្រួសារគាត់ ឲ្យរួចពីចោរដែលចូលផ្ទះគាត់។
ពត៌មានបានចុះផ្សាយថា បន្ទាប់ពីហេតុការណ៍នេះកើតឡើង គាត់ក៏បានទៅព្រះវិហារ នៅថ្ងៃបន្ទាប់ ដូចសព្វមួយដង ដើម្បីស្វែងរកជំនួយពីព្រះ ទោះបីជាគាត់មានទុក្ខធ្ងន់យ៉ាងណាក៏ដោយ។ កាលពីមុន សេចក្តីជំនឿដែលគាត់មានចំពោះព្រះ បាននាំឲ្យគាត់មានដំណោះស្រាយ ដូចនេះ គាត់នៅតែជឿថា ព្រះទ្រង់នឹងនៅតែជួយគាត់ទៀត។
យ៉ាងណាមិញ ខ្ញុំក៏ធ្លាប់មានបទពិសោធន៍ដ៏សោកសៅក្នុងជីវិតផងដែរ បានជាខ្ញុំយករឿងនេះមកគិត។ ខ្ញុំបានបាត់បង់កូនស្រីម្នាក់ ដែលមានវ័យជំទង់។ ខ្ញុំបានជីកកកាយរកឯកសារចុងក្រោយដែលខ្ញុំបាននិពន្ធ និងរក្សាទុក ក្នុងកំព្យូទ័ររបស់ខ្ញុំ មុនពេលមែលីស្សា(Melissa) បាត់បង់ជីវិត ក្នុងខែមិថុនា ឆ្នាំ២០០២។ ឯកសារនោះបានរំឭកខ្ញុំឡើងវិញ អំពីទស្សនៈដែលខ្ញុំធ្លាប់មាន ចំពោះជីវិត និងចំពោះក្តីជំនឿ មុនពេលនាងលាចាកលោកទៅ។ តើការអ្វីដែលខ្ញុំបានសរសេរកាលពីមុន មានទំនាក់ទំនងដូចម្តេចខ្លះ ជាមួយនឹងការអ្វីដែលខ្ញុំបានដឹងនៅពេលបច្ចុប្បន្ន? តើការល្បងលដ៏ធ្ងន់ធ្ងរបានកែប្រែក្តីជំនឿដែលខ្ញុំមានចំពោះព្រះអង្គឬទេ? ក្នុងអត្ថបទដែលខ្ញុំបាននិពន្ធកាលពីខែឧសភាឆ្នាំនោះ ខ្ញុំបានសរសេរថា “ស្តេចដាវីឌបានចូលទៅចំពោះព្រះ ដោយគ្មានការភ័យខ្លាច ដើម្បីទូលព្រះអង្គ អំពីអ្វីដែលមានក្នុងចិត្តរបស់ខ្លួន …. ដូចនេះ យើងក៏មិនចាំបាច់ត្រូវមានការភ័យខ្លាច ឬស្ទាក់ស្ទើរ ក្នុងការទូលថ្វាយព្រះ អំពីអ្វីដែលមានក្នុងចិត្តយើងដែរ”។
មុនពេលខ្ញុំឆ្លងកាត់ពេលដ៏យ៉ាបយឺន ខ្ញុំបានចូលទៅរកព្រះ ហើយព្រះអង្គបានស្តាប់ពាក្យខ្ញុំអធិស្ឋាន។ ក្រោយមក…
អាហារនៅក្នុងទូ
អ្នកស្រីម៉ាសៀ(Marcia) ជាមិត្តភ័ក្តរបស់ខ្ញុំ គាត់ជានាយកសាលាគ្រីស្ទបរិស័ទចាម៉ៃកា ដែលជាសាលារៀនសម្រាប់ជនពិការត្រចៀក។ ថ្មីៗនេះ គាត់បានធ្វើការបង្ហាញ អំពីការស្វែងយល់អំពីបញ្ហាផ្សេងៗ តាមរបៀបដ៏សំខាន់មួយ។ នៅក្នុងព្រឹត្តិប័ត្រ ដែលគាត់បាននិពន្ធ ដែលមានចំណងជើងថា “ការចាប់ផ្តើមដ៏មានពរ” គាត់បានចង្អុលបង្ហាញថា ក្នុងរយៈពេល៧ឆ្នាំនេះ នេះជាលើកទីមួយហើយ ដែលសាលាបានចាប់ផ្តើមការបង្រៀនក្នុងឆ្នាំថ្មី ដោយមានការផ្គត់ផ្គង់លើសពីធម្មតា។ តើលើសអ្វីខ្លះ? តើវាជាការសល់ប្រាក់១ពាន់ដុល្លា នៅក្នុងធនាគារឬ? ទេ។ តើសាលារបស់គាត់ មានការផ្គត់ផ្គង់គ្រប់គ្រាន់ សម្រាប់ឆ្នាំនោះឬ? ទេ។ តាមពិត សាលារៀនរបស់គាត់ គ្រាន់តែមានអាហារនៅក្នុងទូសម្រាប់រយៈពេល១ខែ។
ពេលដែលអ្នកទទួលខុសត្រូវ នៅក្នុងការចែកអាហារដល់ក្មេង៣០នាក់ ដែលកំពុងស្រេកឃ្លាន ដោយថវិការដ៏ស្តួចស្តើង នោះអាហារគ្រប់គ្រាន់សម្រាប់រយៈពេល១ខែ គឺជាអាហារច្រើនណាស់។ បន្ទាប់ពីម៉ាសៀ បានទុកចិត្តលើការផ្គត់ផ្គង់របស់ព្រះ សម្រាប់ក្មេងៗ និងបុគ្គលិកនៅសាលារៀន បានមួយឆ្នាំ នៅក្នុងព្រឹត្តប័ត្រនេះ នាងក៏បានដាក់ខគម្ពីរ ១របាក្សត្រ ១៦:៣៤ ដែលបានចែងថា “ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ ពីព្រោះសេចក្តីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច”។
នាងមិនសូវមានការផ្គត់ផ្គង់ច្រើនទេ មិនថាតែទឹក អាហារ ឬសម្ភារៈសាលាក៏ដោយ។ តែនាងនៅតែដឹងគុណព្រះជានិច្ច សម្រាប់ការដែលព្រះអង្គបានផ្ញើរមក ហើយនាងនៅតែជឿជាក់ ដោយចិត្តស្មោះត្រង់ថា ព្រះអង្គនឹងនៅតែបន្តផ្គត់ផ្គង់ជានិច្ច។
ខណៈពេលដែលយើងកំពុងចាប់ផ្តើមឆ្នាំថ្មី តើយើងមានការជឿជាក់ លើការផ្គត់ផ្គង់របស់ព្រះឬទេ? កាលណាយើងមានជំនឿលើព្រះសង្រ្គោះ…
អរព្រះគុណព្រះ ៣១ថ្ងៃ
តាមប្រតិទិនរបស់សហរដ្ឋអាមេរិក ខែមករាជាខែនៃការដឹងគុណ ប្រចាំប្រទេស។ ជាការពិតណាស់ ប្រទេសផ្សេងទៀត ក៏ងាយនឹងចម្លងប្រពៃណីនេះផងដែរ ដូចនេះ គេប្រហែលជាគួរតែហៅខែមករាថា ខែនៃការដឹងគុណទូទាំងពិភពលោក។
សម្រាប់យើងជាគ្រីស្ទបរិស័ទវិញ ដើម្បីឲ្យយើងអាចអបអរពិធីបុណ្យអរព្រះគុណ ឲ្យបានល្អបំផុត ជាដំបូង យើងចាំបាច់ត្រូវស្វែងយល់ថា ព្រះគម្ពីរបានចែងយ៉ាងណាខ្លះអំពីការអរព្រះគុណ។
បទគម្ពីរទំនុកដំកើង ជំពូក១៣៦ បានចាប់ផ្តើម និងបញ្ចប់ដោយពាក្យថា “ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា”(ខ.១,២៦)។ បទគម្ពីរមួយជំពូកនេះ បានរំឭកយើងម្តងហើយម្តងទៀត ឲ្យអរព្រះគុណព្រះ ដ៏ធំប្រសើរនៃយើង ព្រោះ“សេចក្តីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប”។ សេចក្តីសប្បុរសរបស់ព្រះអង្គ ជាមូលហេតុដ៏សំខាន់បំផុត ដែលយើងត្រូវអរព្រះគុណព្រះ។ យើងអាចចំណាយពេលពេញមួយខែ ក្នុងការស្វែងយល់ អំពីការអរព្រះគុណព្រះអង្គ ដែលមានចែងក្នុងទំនុកដំកើង ជំពូក១៣៦។
អ្នកនិពន្ធទំនុកដំកើងបានរំឭកយើង អំពី“ការអស្ចារ្យដ៏ធំ” ដែលព្រះអង្គបានធ្វើ(ខ.៤)។ គាត់បានពិពណ៌នា អំពីស្នាព្រះហស្តដ៏ស្រស់បំព្រង ដែលព្រះអង្គបានបង្កើតដោយប្រាជ្ញា(ខ.៥)។ បន្ទាប់មក គាត់ក៏បានរៀបរាប់ អំពីការដែលព្រះអង្គបានរំដោះរាស្ត្រទ្រង់ ចេញពីពួកខ្មាំងសត្រូវជាច្រើនលើកច្រើនសារ(ខ.១០-២២)។ ពេលដែលយើងពិចារណា អំពីទិដ្ឋភាពនៃការបង្កើត និងការរំដោះរបស់ព្រះអង្គ ដែលមានចែងក្នុងទំនុកដំកើង ជំពូក១៣៦ នោះយើងងាយនឹងអរព្រះគុណព្រះអង្គ សម្រាប់ការអ្វីដែលព្រះអង្គបានធ្វើសម្រាប់យើងជារៀងរាល់ថ្ងៃ ក្នុងខែនៃការអរព្រះគុណ។
ដើម្បីចាប់ផ្តើមដំណើរជីវិតយើង ក្នុងឆ្នាំថ្មីនេះ យើងគ្មានវិធីសាស្រ្តអ្វី ដែលប្រសើរជាងការផ្តោតទៅលើការថ្វាយការអរព្រះគុណ ដល់ព្រះអម្ចាស់នៃយើងឡើយ! “ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ! សេចក្តីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប”(ខ.១)។-Dave Branon
សេចក្តីស្រឡាញ់ និងការឧបត្ថម្ភ
ខ្ញុំបានទទួលសារដ៏ខ្លីមួយច្បាប់ មកពីមិត្តភ័ក្ររបស់ខ្ញុំម្នាក់ ដែលកំពុងធ្វើការបម្រើព្រះ នៅឯមណ្ឌលកុមារកំព្រាមួយកន្លែង ក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយ ដែលក្នុងសារនោះ គាត់បានសរសេរថា “កាលពីថ្ងៃម្សិលមិញ ពេលដែលខ្ញុំកំពុងអង្គុយធ្វើកិច្ចការនៅតុការិយ៉ាល័យ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលបានឃើញសត្វស្រម៉ោចរាប់ពាន់ កំពុងតែវាពាសពេញ លើផ្ទៃជញ្ជាំងអគារការិយ៉ាល័យរបស់យើង ទាំងខាងក្នុង និងខាងក្រៅ។ ពួកវាបានរោមរបស់របរ នៅក្នុងបន្ទប់។ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែបន្តធ្វើការជាធម្មតា។ ប្រហែលជាជិតកន្លះម៉ោងក្រោយមក សត្វស្រម៉ោចក៏បានចេញទៅវិញអស់”។ បន្ទាប់ពីមិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ បានរៀបរាប់អំពីរឿងសត្វស្រម៉ោចចប់ហើយ គាត់ក៏បានសរសេរទៀតថា“ចំណែកឯអ្នកវិញ តើអ្នកមានសុខទុក្ខយ៉ាងណាដែរ នៅកន្លែងធ្វើការ?”
ជួនកាល យើងត្រូវការការក្រើនរំឭក អំពីសេចក្តីត្រូវការរបស់អ្នក ដែលបានលះចោលភាពស្រណុកស្រួល ទៅបម្រើព្រះនៅប្រទេសក្រីក្រ។ ព្រះត្រាសហៅមនុស្សម្នាក់ៗ ឲ្យទៅតាមផ្លូវខុសៗគ្នា ហើយក្នុងនោះ អ្នកខ្លះត្រូវទៅតាមផ្លូវដែលរលាក់ខ្លាំង ពិបាកធ្វើដំណើរ។ គ្មាននរណាម្នាក់ចង់ធ្វើការ ក្នុងការិយ៉ាល័យ ដែលមានសត្វស្រម៉ោចរោមពេញបន្ទប់ឡើយ ប៉ុន្តែ មិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ មិនបានធ្វើការនៅកន្លែងនោះ ដើម្បីរកផលកម្រៃឡើយ។ គាត់ និងគ្រីស្ទបរិស័ទដទៃទៀត បានថ្វាយចិត្តដាច់ដល់ព្រះគ្រីស្ទ ហើយបានគិតថា ការលះបង់ភាពស្រណុកស្រួល “ដ៏សំខាន់” ដើម្បីចេញទៅធ្វើការបម្រើព្រះអង្គ គឺគ្រាន់តែជាការលះបង់ដ៏តូច ដើម្បីថ្វាយសិរីល្អដល់ព្រះ ដែលបានស្រឡាញ់យើងរាល់គ្នា ជាមុន។
ពួកគេត្រូវការការគាំទ្រពីយើង គឺមិនខុសពីការដែលសាវ័កប៉ុលពឹងផ្អែកលើជំនួយរបស់មិត្តភ័ក្រគាត់ ក្នុងក្រុងភីលីព សម្រាប់ការងារដំណឹងល្អ(ភីលីព ១:៥) សម្រាប់បំពេញការខ្វះខាត(៤:១៦)…
សហព័ន្ធទៀងត្រង់
មានកីឡាករមួយក្រុម ត្រូវបានគេដាក់ឈ្មោះឲ្យក្រុមរបស់ខ្លួនថា សហព័ន្ធទៀងត្រង់ ប៉ុន្តែ តាមពិត កីឡាករមួយក្រុមនេះគ្រាន់តែជាបុរសមួយក្រុម ដែលមកជួបជុំគ្នា នៅពេលអាហារថ្ងៃត្រង់ ដើម្បីលេងបាល់បោះប៉ុណ្ណោះ។ ពេលកីឡាករប្រកួតម្តងៗ ពួកគេមិនខ្លាចការត្មេះតិះដៀល ទាំងព្យាយាមជៀសវាងកំហុសណាមួយ ដែលធ្វើឲ្យទស្សនិកជនផ្ទុះកំហឹង ហើយអ្វីដែលសំខាន់នោះ គឺពួកគេព្យាយាមប្រកួតដោយយុត្តិធម៌ និងបង្ករនូវភាពសប្បាយរីករាយ។ ពួកគេចូលចិត្តប្រកួតប្រជែង ហើយមិនចង់ចាញ់គេទេ ប៉ុន្តែ ពួកគេសុទ្ធតែទទួលស្គាល់ថា ភាពទៀងត្រង់ និងភាពស្មោះត្រង់ ជាចំណុចសំខាន់បំផុត ដែលគួរតែគ្របដណ្តប់បរិយ៉ាកាសនៃការប្រកួត។
យ៉ាងណាមិញ ព្រះគម្ពីរបានចែងយ៉ាងច្បាស់អំពីសារៈសំខាន់នៃភាពទៀងត្រង់។ ហើយកាលណាយើងមានភាពទៀងត្រង់ នោះមានន័យថា យើងកំពុងថ្វាយសិរីល្អដល់ព្រះហើយ។ ព្រះទ្រង់បានបង្ហាញអំពីមូលហេតុ ដែលយើងត្រូវ “ដើរ ដោយភាពទៀងត្រង់ ឬដោយចិត្តដែលគ្រប់លក្ខណ៍”(ទំនុកដំកើង ២៦:១១)។ អ្នកដែលប្រព្រឹត្តដោយទៀងត្រង់ នោះក៏ដើរដោយទុកចិត្ត ដោយសន្តិភាពនៅក្នុងចិត្ត ដែលគេមិនឃើញមាន ក្នុងជីវិតរបស់ “អ្នកណាដែលបង្ខូចផ្លូវខ្លួន”(សុភាសិត ១០:៩)។ អ្នកដើរតាមព្រះ ដែលរស់នៅដោយភាពទៀងត្រង់ បានទទួលការការពារពីព្រះ ដោយសារពួកគេមានការទុកចិត្តលើព្រះ ដ្បិតអ្នកនោះរង់ចាំជំនួយពីព្រះអង្គ ក្នុងការរស់នៅ ជាជាងធ្វើអ្វីតាមចិត្តខ្លួនឯង(ទំនុកដំកើង ២៥:២១)។ ហើយអ្នកដែលមានចិត្តទៀងត្រង់ នឹងបានទទួលការដឹកនាំ និងទិសដៅច្បាស់លាស់ពីព្រះ(សុភាសិត ១១:៣)។
ហេតុអ្វីបានជាយើងគួរតែ យកចិត្តទុកដាក់ចំពោះ “ភាពទៀងត្រង់” ក្នុងការរស់នៅ? ព្រោះការស្តាប់បង្គាប់ព្រះ ដោយភាពទៀងត្រង់…
ឈ្មោះនោះ
មេគគី(Maggie) ចៅស្រីតូចរបស់ខ្ញុំ និងក្រុមគ្រួសាររបស់នាង បានធ្វើដំណើរត្រឡប់មកផ្ទះ ក្នុងរដ្ឋមីសូរីវិញ បន្ទាប់ពីធ្វើដំណើរកម្សាន្តជាមួយយើង ក្នុងក្រុងហ្គ្រែន រេភីត រដ្ឋមីឈីហ្គិន។ ម្តាយរបស់នាង បានប្រាប់យើងថា បន្ទាប់ពីមេគគីត្រឡប់មកផ្ទះវិញបានពីរបីថ្ងៃ នាងដើរជុំវិញផ្ទះ ហើយនិយាយយ៉ាងរីករាយថា “មីឈីហ្គិន! មីឈីហ្គិន!”
មីឈីហ្គិន ជាឈ្មោះដែលមានអ្វីម្យ៉ាងដែលធ្វើឲ្យមេគគីចាប់អារម្មណ៍។ តើអាចមកពីឈ្មោះនេះពិរោះឬ? ឬអាចមកពីនាងធ្លាប់មានពេលដ៏សប្បាយរីករាយ កាលពីមុន ក្នុងរដ្ឋមីឈីហ្គិន? យើងពិបាកនឹងប្រាប់ ពីមូលហេតុដែលក្មេងស្រីអាយុ១ឆ្នាំនេះ ចូលចិត្តឈ្មោះមួយនេះ ប៉ុន្តែ ឈ្មោះ “មីឈីហ្គិន” ពិតជាមានឥទ្ធិពលមកលើនាងណាស់ បានជានាងនិយាយពីឈ្មោះមួយនេះមិនឈប់សោះ។
ការនេះបានធ្វើឲ្យខ្ញុំគិតអំពីឈ្មោះមួយទៀត ដែលជាព្រះនាមព្រះយេស៊ូវ “ជានាមប្រសើរលើសអស់ទាំងនាម”(ភីលីព ២:៩)។ បទចម្រៀងមួយបទ ដែលច្រៀងដោយលោកប៊ីល(Bill) និងអ្នកស្រី ក្លូរា ហ្គាយធ័រ(Gloria Gaither) បានរំឭកយើង អំពីមូលហេតុដែលយើងស្រឡាញ់ព្រះនាមរបស់ព្រះអង្គខ្លាំងយ៉ាងនេះ។ ព្រះអង្គជា “ព្រះអម្ចាស់” និងជា “ព្រះសង្រ្គោះ”។ ជាការពិតណាស់ ព្រះអម្ចាស់នៃយើងពិតជាមានព្រះនាមដែលមានអត្ថន័យជ្រាលជ្រៅបំផុត។ ពេលដែលយើងនិយាយអំពីព្រះនាមដ៏អស្ចារ្យរបស់ព្រះយេស៊ូវ ទៅកាន់អ្នកដែលត្រូវការទទួលព្រះអង្គជាព្រះសង្រ្គោះ នោះយើងអាចរំឭកពួកគេ អំពីការដែលព្រះអង្គបានធ្វើសម្រាប់យើង។
ព្រះយេស៊ូវជាព្រះសង្រ្គោះរបស់យើង។ ព្រះអង្គបានប្រោសលោះយើង ដោយព្រះលោហិត ហើយយើងអាចថ្វាយជីវិតយើង អស់ពីចិត្តដាច់ដល់ព្រះអង្គ។ ចូរឲ្យអស់អ្នកនៅស្ថានសួគ៌ និងនៅលើផែនដី ក៏ដូចជាយើងរាល់គ្នា…
ជ័យជម្នះនៅកន្លែងពីរផ្សេងគ្នា
មានពេលមួយ ស្តេចដាវីឌ ត្រូវប្រឈមមុខជាមួយនឹងខ្មាំងសត្រូវ ដែលទ្រង់ធ្លាប់យកឈ្នះកាលពីមុន។ កាលពីប៉ុន្មានឆ្នាំមុន ទ្រង់បានផ្តួលកូលីយ៉ាត ដែលជាកំពូលអ្នកប្រយុទ្ធរបស់សាសន៍ភីលីស្ទីន ដោយប្រើក្រួសរលីងៗមួយដុំ ដែលកាលនោះ ទ្រង់គ្រាន់តែជាក្មេងគង្វាលចៀមប៉ុណ្ណោះ(១សាំយ៉ូអែល ១៧)។ ពេលដែលដាវីឌក្លាយជាស្តេចនៃអ៊ីស្រាអែល ទ្រង់ក៏ត្រូវតទល់នឹងសាសន៍ភីលីស្ទីនម្តងទៀត! ពួកគេបានដឹងថា ទ្រង់បានក្លាយជាស្តេចនៃនគរអ៊ីស្រាអែលហើយ បានជាពួកគេសម្រេចចិត្តលើកទ័ពមកម្តងទៀត(២សាំយ៉ូអែល ៥:១៧)។
តើយើងត្រូវធ្វើអ្វីមុនគេ ពេលដែលមានបញ្ហាកើតឡើង? ពេលនោះ យើងអាចមានការតក់ស្លត់។ យើងអាចរិះរកវិធីដោះស្រាយ។ ពុំនោះទេ យើងអាចអធិស្ឋាន ជាមុនសិន តាមគំរូរបស់ស្តេចដាវីឌ។ “ស្តេចដាវីឌបានទូលសួរ ដល់ព្រះអម្ចាស់”(ខ.១៩) ហើយព្រះអង្គក៏បានដឹកនាំស្តេចអង្គនេះ។ កាលនោះ ស្តេចដាវីឌត្រូវធ្វើសង្រ្គាមនឹងពួកភីលីស្ទីន នៅកន្លែងពីរផ្សេងគ្នា គឺនៅបាល-ពេរ៉ាស៊ីម និងវាលច្រកភ្នំរេផែម។ ជាការប្រសើរណាស់ ដែលទ្រង់បានប្រឹក្សាយោបលជាមួយព្រះអម្ចាស់ ព្រោះក្នុងសមរភូមិទាំងពីរនោះ ទ្រង់ត្រូវប្រើយុទ្ធសាស្រ្តពីរផ្សេងគ្នា។ ព្រះអង្គបានប្រហារពួកខ្មាំងសត្រូវ ដោយព្រះអង្គទ្រង់ផ្ទាល់ ក្នុងកន្លែងទីមួយ បានជាស្តេចដាវីឌមានបន្ទូលថា ព្រះអម្ចាស់បានទម្លាយមកលើខ្មាំងសត្រូវរបស់យើង នៅចំពោះមុខដូចទឹកធ្លាយទំនប់(ខ.២០)។ ហើយនៅកន្លែងមួយទៀត ព្រះអម្ចាស់បានឲ្យស្តេចដាវីឌអនុវត្តតាមផែនការរបស់ព្រះអង្គ ហើយពេលដែលទ្រង់អនុវត្តតាមព្រះអង្គ ពួកអ៊ីស្រាអែលក៏បានទទួលជ័យជម្នះ(ខ.២៣-២៥)។
ជារៀងរាល់ថ្ងៃ យើងជួបប្រទះបញ្ហាជាច្រើន ដែលត្រូវឆ្លងកាត់។ ទោះបីជា បញ្ហាទាំងអស់មិនមានដំណោះស្រាយដូចគ្នាក៏ដោយ ក៏យើងត្រូវតែប្រឹក្សាយោលជាមួយនឹងព្រះជានិច្ចមុននឹងសម្រេចចិត្តដោះស្រាយបញ្ហានីមួយៗ។ បន្ទាប់មក ពេលដែលយើងបានទទួលជ័យជម្នះ តាមរយៈការអស្ចារ្យរបស់ព្រះអង្គ ឬតាមរយៈការអនុវត្តតាមការដឹកនាំរបស់ព្រះអង្គ នោះយើងត្រូវថ្វាយសិរីល្អដល់ព្រះអង្គទាំងស្រុង។—Dave Branon
ឱថ្ងៃដ៏រុងរឿង!
ថ្ងៃមួយ ក្រុមបាល់ទាត់ដែលខ្ញុំចូលចិត្ត បានប្រកួតចាញ់គេ ក្នុងវគ្គផ្តាច់ព្រាត់ ហើយក្តីស្រម៉ៃដែលចង់ឃើញក្រុមនោះ ក្លាយជាក្រុមជើងឯក ក៏ត្រូវរលាយ។ ស្អែកឡើង ខ្ញុំបានចេញទៅធ្វើការ ទាំងចិត្តសោកស្តាយ។ ខ្ញុំមិនគួរខ្វល់អំពីបញ្ហានេះច្រើនទេ តែខ្ញុំហាក់ដូចជាបានបណ្តោយឲ្យថ្ងៃនេះ ក្លាយជាថ្ងៃច័ន្ទដ៏តប់ប្រម៉ល់។ តែពេលខ្ញុំកំពុងបើកបរតាមផ្លូវ មានបទចម្រៀងមួយបទ បានបន្លឺឡើងក្នុងវិទ្យុ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រស់ថ្លាឡើងវិញ។ បទចម្រៀងនោះ ជាបទរបស់ក្រុមខាស់ស្ទីងក្រោន ដែលមានចំណងជើងថា “ថ្ងៃដែលមានសិរីល្អ”។ ក្នុងឃ្លាដំបូង ពូកគេច្រៀងថា “ថ្ងៃមួយ គេបានបណ្តើរព្រះយេស៊ូវឡើងភ្នំកាល់វ៉ារី នៅថ្ងៃនោះ គេបានព្យួរព្រះអង្គ នៅលើឈើឆ្កាង”។ ឃ្លានេះបានលើកទឹកចិត្តខ្ញុំជាបណ្តើរៗហើយ។ ប៉ុន្តែ បន្ទាប់មក បទចម្រៀងនេះ ក៏បានចូលដល់វគ្គដែលពិពណ៌នា អំពីដំណឹងល្អនៃការមានព្រះជន្មឡើងវិញរបស់ព្រះគ្រីស្ទ និងអំពីការដែលព្រះអង្គបានឈ្នះអំពើបាប យ៉ាងដូចនេះថា នៅថ្ងៃដ៏អាក្រក់បំផុត ភាពងងឹតបានកើតមាន ក្នុងពេលថ្ងៃ នៅលើភ្នំនៃក្រុងយេរូសាឡិម មានសេចក្តីសង្ឃឹមដ៏ពិត បានប្រទានមកដល់មនុស្សជាតិ។ ព្រោះព្រះយេស៊ូវបាន “ទទួលរងការដំដែកគោលជួសខ្ញុំ”។ បទចម្រៀងនេះបានបន្តទៀតថា “ព្រះអង្គបានដកអំពើបាប ឲ្យចេញឆ្ងាយពីខ្ញុំ”។ ហើយនៅថ្ងៃមួយ ព្រះអង្គនឹងយាងមកវិញ “ក្នុងថ្ងៃដែលមានសិរីល្អ!”
ប្រហែលជា នៅថ្ងៃនេះ អ្នកមិនបានក្រោកឡើង ដោយអារម្មណ៍ល្អទេ។ អ្នកប្រហែលជាកំពុងជួបបញ្ហាជាច្រើន ដែលកំពុងគំរាមថានឹងធ្វើឲ្យថ្ងៃនេះ ក្លាយជាថ្ងៃដ៏អស់សង្ឃឹម។ ទោះជាយ៉ាងណាក៏ដោយ សូមផ្តោតអារម្មណ៍របស់អ្នក មកលើអង្គព្រះយេស៊ូវ។…
“ស្រស់ស្អាតនៅខាងក្នុង”
ពេលខ្ញុំធ្វើដំណើរតាមផ្លូវដ៏មមាញឹកមួយ ខ្ញុំបានចាប់អារម្មណ៍ចំពោះផ្ទះមួយខ្នង។ វាមិនមានការតុបតែងអ្វីទេ ដូចនេះ កម្រមានគេចាប់អារម្មណ៍នឹងវាណាស់។ តែពេលខ្ញុំធ្វើដំណើរកាត់ផ្ទះនោះ កាលពីថ្ងៃមុន ខ្ញុំបានកត់សម្គាល់ឃើញថា នៅខាងមុខផ្ទះនោះ មានផ្លាក ដែលគេសរសេរថា “ផ្ទះលក់”។ ផ្លាកនោះ មានភ្ជាប់ទៅដោយអក្សតូចៗ ដែលគេបានសរសេរថា “ផ្ទះនេះមានភាពស្រស់ស្អាតនៅខាងក្នុង”។ កាលនោះ ខ្ញុំមិនមែនជាអ្នកដើររកទិញផ្ទះទេ ប៉ុន្តែ ផ្លាកលក់ផ្ទះនោះ ធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍ណាស់។ តើផ្ទះដ៏សាមញ្ញមួយនេះ មានអ្វីដែលស្រស់ស្អាតនៅខាងក្នុង?
ការនេះក៏បានធ្វើឲ្យខ្ញុំឆ្ងល់ផងដែរថា ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ តើយើងអាចរៀនសូត្របានអ្វីខ្លះ ពីផ្លាកនោះ? សូមពិចារណាអំពីការនេះចុះ។ ទោះបីជាសម្បកក្រៅរបស់យើង មានលក្ខណៈដូចម្តេចក៏ដោយ តើយើងមិនគួរមានសម្រស់ នៅខាងក្នុង ដែលបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះ និងកិច្ចការដែលព្រះអង្គបានធ្វើ ក្នុងជីវិតយើងទេឬ? តើព្រះគម្ពីរបានចែងយ៉ាងដូចម្តេចខ្លះ អំពីសម្រស់នៅខាងក្នុង? ដើម្បីឆ្លើយសំណួរនេះ ជាបឋម សូមយើងមើលបទគម្ពីររ៉ូម ៧:២២ ដែលបានចែងថា “តាមប៉ែកខាងក្នុង ខ្ញុំត្រេកអរចំពោះក្រឹត្យវិន័យរបស់ព្រះ”។ ក្នុងបទគម្ពីរជាបន្តបន្ទាប់ទៀត សាវ័កប៉ុលបានមានប្រសាសន៍ អំពីគំនិត ដែលមានព្រះវិញ្ញាណដឹកនាំ ដែល “មានជីវិត និងសន្តិភាព” ជាលក្ខណៈពិសេស។ ហើយក្នុងព្រះគម្ពីរកាឡាទី យើងឃើញថា ការអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធដឹកនាំជីវិតខាងក្នុងរបស់យើង នាំឲ្យយើងបង្កើត “ផលផ្លែខាងវិញ្ញាណ”(៥:២២) ដែលជាលក្ខណៈសម្បត្តិដ៏ប្រសើរ ដែលមានដូចជា សេចក្តីស្រឡាញ់ អំណរអរ…