ជីវិតនីមួយៗ ជាអំណោយ
ស្រីក្រមុំម្នាក់បានមានផ្ទៃពោះ ដោយមិនបានរៀបការ។ ទោះបីជានាងកំពុងរស់នៅក្នុងសង្គម ដែលមិនបានឲ្យតម្លៃខ្ពស់ ដល់កូនដែលមិនទាន់កើតក៏ដោយ ក៏នាងបានធ្វើការសម្រេចចិត្តដ៏ឆ្លាតវ័យ ដោយអនុញ្ញាតឲ្យកូនរបស់នាងមានជីវិតរស់។
កូនដែលនាងបានរក្សាទុកដោយចិត្តសប្បុរស សម្រាប់ឲ្យគេយកទៅចិញ្ចឹម បានក្លាយជាផ្នែកមួយនៃគ្រួសារគ្រីស្ទបរិស័ទដែលមានសេចក្តីស្រឡាញ់ ដែលបានចិញ្ចឹមបីបាច់កូនស្រីដ៏មានតម្លៃមួយនេះ និងបានស្រឡាញ់នាង ហើយបង្ហាញនាងឲ្យស្គាល់ផ្លូវរបស់ព្រះគ្រីស្ទ។
ទោះបីជាយ៉ាងណាក៏ដោយ ក្មេងស្រីនេះក៏បានបាត់បង់ជីវិត មុនពេលនាងពេញវ័យ។ ការស្លាប់របស់នាងបានបន្សល់ទុកនូវចន្លោះប្រហោងដ៏ធំមួយ នៅក្នុងជីវិតនៃគ្រួសារនាង ប៉ុន្តែក៏បានបន្សល់ទុកអនុស្សាវរីយ៍នៃក្តីអំណរកាលវ័យកុមារ និងភាពក្លៀវក្លានៃយុវភាព។ ជាការពិតណាស់ សេចក្តីស្លាប់របស់នាងបានបង្កើតឲ្យមានចន្លោះប្រហោងមួយ នៅក្នុងចិត្តរបស់អ្នកដែលបានស្រឡាញ់នាង ប៉ុន្តែ សូមនឹកស្រម៉ៃថា ពួកគេនឹងនឹកនាងខ្លាំងប៉ុណ្ណា នៅពេលដែលពួកគេធ្លាប់ឱបនាងកាលនៅតូច ចែកចាយអំពីព្រះយេស៊ូវដល់នាង សើចជាមួយនាង បង្រៀននាង និងថែរក្សាការពារនាងដោយសេចក្តីស្រឡាញ់។
ជីវិតរបស់ក្មេងម្នាក់ៗ សុទ្ធតែជាស្នាព្រះហស្ថដ៏អស្ចារ្យរបស់ព្រះ(ទំនុកតម្កើង ១៣៩)។ មនុស្សម្នាក់ៗត្រូវបានបង្កើតមកឲ្យមានរូបភាពដូចព្រះ(លោកុប្បត្តិ ១:២៧) និងជាកូនចៅជំនាន់ក្រោយរបស់អាដាំម ដែលជាឳពុកដំបូងគេដែលព្រះបានដាក់ខ្យល់ដង្ហើមឲ្យមានជីវិត។
សេចក្តីស្លាប់បានប្លន់យកភាពពេញលេញ ដែលយើងប្រាថ្នាចង់បានក្នុងជីវិត ប៉ុន្តែ វាក៏បានរំឭកយើងអំពីតម្លៃនៃជីវិតមនុស្សម្នាក់ៗដែលព្រះបានបង្កើត(កូល៉ុស ១:១៦)។ ចូរថែរក្សាការពារអំណោយទាននៃជីវិត ហើយរក្សាសេចក្តីអំណរចំពោះស្នាព្រះហស្ថរបស់ព្រះ។-Dave Branon
ចូរកុំសើចចម្អកឲ្យគេ
ការបើកបរឡានដឹកទំនិញធំៗ នៅលើផ្លូវដែលមានទឹកកក នៅភាគខាងជើងនៃរដ្ឋអាឡាស្កា ហាក់ដូចជាកិច្ចការមួយ ដែលតម្រូវឲ្យមានការកម្សាន្តសប្បាយខ្លះៗ។ ប៉ុន្តែ នៅពេលដែលអ្នកបើកបរម្នាក់បានឮអ្នកបើកបរម្នាក់ទៀតឈ្មោះ អាលិច សើចញឹកញាប់ ហើយឮៗ តាមវិទ្យុទាក់ទង រវាងឡានដឹកទំនិញមួយនឹងឡានមួយទៀត អ្នកបើកបររូបនោះក៏មានអារម្មណ៍ថាគួរឲ្យធុញទ្រាន់។ ដូចនេះ គាត់ក៏និយាយបង្អាប់អាលិច និងបង្អាប់សម្លេងឮៗ ដែលជាបុគ្គលិកលក្ខណៈរបស់គាត់។
មិនយូរប៉ុន្មាន អ្នកបើកបរដែលបាននិយាយរិះគន់គេនេះ ក៏បាត់បង់ការបញ្ជារថយន្តដ៏ធំរបស់ខ្លួន ហើយក៏ធ្លាក់ចូលក្នុងស្នាមភ្លោះ ជាប់នៅក្នុងព្រឹលរហូតដល់ភ្លៅរថយន្តរបស់ខ្លួន។ ហើយតើយើងយល់ថា មានអ្នកបើកបរណាដែលនឹងធ្វើដំណើរតាមផ្លូវដាច់ស្រយ៉ាលមួយនេះ ហើយបានឃើញគាត់ជួបស្ថានភាពដ៏លំបាកនេះ? ជាការពិតណាស់ មានតែអាលិចទេ ដែលបើកតាមនោះ។
ដូចនេះ បើអ្នកជាអាលិចវិញ តើអ្នកនឹងធ្វើដូចម្តេច? តើអ្នកនឹងបន្តបើកបង្ហួស ដោយសើចយ៉ាងខែងរ៉ែង ចំពោះបញ្ហារបស់អ្នកដទៃឬ? ប៉ុន្តែ អាលិចមិនបានធ្វើដូចនេះទេ។ គាត់បានឈប់ ហើយចំណាយពេលបីបួនម៉ោង ដើម្បីជួយជីកព្រឹលចេញពីឡានរបស់ឲ្យអ្នករិះគន់របស់គាត់។ ពេលគាត់បានបានជួយសព្វគ្រប់ហើយ គាត់គ្រាន់តែនិយាយថា “បើខ្ញុំអាចមានឱកាសកែប្រែ នោះខ្ញុំរីករាយនឹងធ្វើការកែប្រែ”។ បន្ទាប់មក គាត់ក៏សើចទៀត។
នេះជាមេរៀនដ៏ល្អសម្រាប់យើងទាំងអស់គ្នា។ តើនេះមិនមែនជាអ្វីដែលព្រះគ្រីស្ទបានបង្គាប់ឲ្យយើងធ្វើ ក្នុងព្រះគម្ពីរលូកាជំពូក៦ គឺឲ្យជួយអ្នកដទៃ ទោះគេជាខ្មាំងសត្រូវរបស់យើងក៏ដោយ? នៅពេលក្រោយ បើមាននរណាម្នាក់និយាយអ្វីអំពីអ្នក ដែលធ្វើឲ្យអ្នកមិនចូលចិត្ត នោះសូមគិតដល់អាលិច ហើយកុំសើចចម្អកឲ្យអ្នកនោះឡើយ។ ចូរធ្វើអ្វីដែលវិជ្ជមាន សម្រាប់អ្នកនោះ ហើយការធ្វើដូចនេះ នាំឲ្យអ្នកអាចរកបានមិត្តភ័ក្រម្នាក់ទៀត។ -Dave…
ការថ្វាយបង្គំខុសឆ្គង
ប្រសិនបើ អ្នកពិតជាចង់ឱ្យមនុស្សជាច្រើនមានការជំពប់ចិត្ត នោះអ្នកត្រូវគំរាមកំហែងដល់សេដ្ឋកិច្ចរបស់ពួកគេ។ សេដ្ឋកិច្ចទន់ខ្សោយធ្វើឱ្យអ្នកនយោបាយធ្លាក់ចេញពីដំណែង រីឯការរកស៊ីធ្លាក់ចុះបានធ្វើឱ្យប៉ូលជិតត្រូវគេបណ្តេញចេញពីទីក្រុងអេភេសូ។
មានរឿងអីកើតឡើងនៅត្រង់នេះ។ លោកប៉ូលបានចូលទៅក្នុងក្រុង ហើយក៏បានចាប់ផ្តើម “ជជែកពន្យល់ និងបញ្ចុះបញ្ចូលមនុស្ស ... ពីនគរព្រះ”(កិច្ចការ 19:8)។ គាត់បានចាប់ផ្តើមផ្សាយដំណឹងល្អនៅទីនោះជាង2ឆ្នាំ ក៏មានមនុស្សច្រើនសន្ឋឹកចាប់ផ្តើមដើរតាមព្រះយេស៊ូវ ។
ខណៈពេលលោកប៉ូល ទទួលបានជោគជ័យក្នុងការនាំមនុស្សឱ្យយល់ឃើញថា មានព្រះពិតតែមួយប៉ុណ្ណោះ ធ្វើឱ្យអ្នកក្រុងអេភេសូជាច្រើន ឈប់ថ្វាយបង្គំរូបព្រះឌីអាន។ នេះគឺជាដំណឹងអាក្រក់សំរាប់ជាងប្រាក់ និងអស់អ្នកណា ដែលប្រកបរបបធ្វើរូបចម្លាក់នាងឌីអាន សំរាប់លក់ចិញ្ចឹមជីវិតរបស់ពួកគេនៅក្នុងទីក្រុងនោះ។ ប្រសិនបើមានមនុស្សច្រើនល្មមឈប់ជឿលើនាងឌីអាន អាចធ្វើឱ្យមុខរបបនេះបិទទ្វារ។ កាលគេដឹងពីសេចក្តីនេះ ហើយក៏កើតមានភាពរំជើបរំជួលជាខ្លាំង និងសម្រែកបានផ្ទុះឡើង ។
ឧប្បត្តិហេតុដែលកើតមានឡើងនៅក្នុងទីក្រុងអេភេសូនេះ រំលឹកយើងដើម្បីយើងចេះវាយតម្លៃទៅលើមូលហេតុរបស់យើងក្នុងការថ្វាយបង្គំព្រះជាម្ចាស់ ។ ពួកជាងប្រាក់ការពារការថ្វាយបង្គំរបស់ពួកគេ ក៏ដូចជាការពារផលប្រយោជន៍របស់ពួកគេដែរ តែក្នុងចំណោមយើងរាល់គ្នាកុំឱ្យគេរាប់បញ្ចូលក្នុងពួកគេទ្បើយ ។ កុំបណ្តោយឱ្យការថ្វាយបង្គំព្រះរបស់អ្នករាល់គ្នា ក្លាយទៅជាការនាំលាបនាំសំណាងឡើយ ។
យើងថ្វាយបង្គំព្រះជាម្ចាស់ដោយព្រោះសេចក្តីស្រឡាញ់របស់ទ្រង់មានសំរាប់យើង រាល់គ្នា និងដោយព្រោះទ្រង់គឺជាព្រះ មិនដោយសារទ្រង់ជួយខាងផ្នែកហរិញ្ញវត្ថុរបស់យើងទេ។ ចូរយើងរាល់គ្នាថ្វាយបង្គំព្រះជាម្ចាស់ក្នុងរបៀបដែលត្រឹមត្រូវ ។ – Dave Branon
ជៀសវាងសំបក
ហ្អា៎ ជីវិតសត្វជ្រូក! ពីមួយថ្ងៃទៅមួយថ្ងៃ វាគ្មានអ្វីធ្វើទេ វាគិតតែននាលនៅក្នុងភក់ ហើយនិងស៊ីអាហារយ៉ាងសប្បាយចិត្ត។ តើពួកវាស៊ីអ្វីខ្លះ! ស្លឹកពោត ស្រួយ ឬក៏ស៊ីអាហារដែលនៅសល់ពីផ្ទះបាយ ។
តើជារឿងល្អឬ? មិនល្អ? ប្រហែលជារឿងមិនល្អចំពោះរឿងកូនពៅវង្វេងទេមើលទៅ ។
គាត់បានញ៉ាំអាហារជាមួយសត្វជ្រូក តែពីមុនគាត់មានគ្រាយ៉ាងកក់ក្តៅ មានមរតមានតម្លៃ មានឪពុកពេញដោយសេចក្តីស្រឡាញ់ មានអានាគតភ្លីស្វាង ហើយប្រហែលជាមានអាហារល្អបរិភោគដែរ។ ប៉ុន្តែការទាំងនេះ នៅតែមិនល្មមចិត្តគាត់សោះ។ គាត់ចង់រកក្តីសប្បាយ។ គាត់ចង់គ្រប់គ្រងជីវិតផ្ទាល់ខ្លួនរបស់គាត់ និងធ្វើអ្វីៗតាមតែគាត់ប្រាថ្នាចង់បាន។ វាបានលទ្ឋផលមកវិញ គឺញ៉ាំអាហារជ្រូក ។
ល្គឹកណា មនុស្សជំទង់មិនយកចិត្តទុកដាក់ចំពោះដំបូន្មានឪពុកម្តាយ និងសេចក្តីបង្រៀនពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះប្រហែលជាជួបប្រទះនឹងលទ្ឋផលស្រដៀងនេះ។ រឿងដែលតែងតែធ្វើឱ្យខ្ញុំតក់ស្លត់ទៅទៀត នៅពេលអ្នកណាម្នាក់អះអាងថា ខ្លួនស្គាល់ព្រះយេស៊ូវ តែរស់នៅមិនតាមការបង្រៀនរបស់ព្រះជាម្ចាស់។
មិនថា ពួកគេជ្រើសរើសធ្វើបាបខាងផ្លូវភេទ ប្រព្រឹត្តសារធាតុញៀនផ្សេងៗ លោភចង់បាន ឬក៏រឿងមិនល្អផ្សេងៗទៀត ព្រមទាំងធ្វើសកម្មភាពណាមួយដែលបោះបង់ចោលព្រះជាម្ចាស់ នោះនឹងមានហានិភ័យយ៉ាងអាក្រក់នៅទីបញ្ចប់។
ប្រសិនបើយើងនៅតែមិនដឹងច្បាស់ពីក្រមសិលធម៍ក្នុងព្រះគម្ពីទេ ហើយធ្វេស ប្រហែសនូវទំនាក់ទំនងជាមួយព្រះជាម្ចាស់ នោះបញ្ហាប្រាកដជាសំដៅមកយើងជាមិនខាន។ លោកលូកាប្រាប់យើងថា មនុស្សជំទង់នឹងបានកែរប្រែនូវរឿងអ្វី មួយឱ្យប្រសើរឡើងវិញ បន្ទាប់ពីគាត់ភ្ញាក់ដឹងខ្លួនដោយខ្លួនឯង(លូកា 15:17)។ ចូររក្សានូវចិត្តគំនិតរបស់អ្នក និងរស់ នៅថ្វាយព្រះជាម្ចាស់ ដោយស្ថិតនៅក្រោមការណែនាំពីព្រះបន្ទូលទ្រង់ យ៉ាងហោចណាស់ អ្នកនឹងមានអាយុវែងដែរ ។…
រស់នៅកុំឱ្យក្តៅចិត្ត
បងប្អូនអើយមានឃើញទេថា តើមានគេខំចំណាយកម្លាំងប៉ុណ្ណា ដើម្បីឱ្យមនុស្សធ្វើការអាក្រក់នៅសព្វថ្ងៃនេះ? ប្រហែលជាមានតារាភាពយន្តជាអ្នកដើមហេតុ ខណៈ ពេលមានការយល់ព្រមនូវទស្សនៈគ្មានសិលធម៌ មកក្នុងចម្រៀង ខ្សែភាពយន្ត និងកម្មវិធីផ្សេងៗរបស់ពួកគេ។ ឬក៏វាអាចបណ្តាលមកពីអ្នកដឹកនាំទាំងនោះ ជាអ្នកដែលចំអកឡកឡើយ ចំពោះការរស់នៅត្រឹមត្រូវរបស់ពួកគេ ដោយបើកចំហរ។
វាងាយស្រួលនឹងក្តៅចិត្តអំពីការនេះណាស់ហើយងាយស្រួលនឹងខូចចិត្តដែរ ប៉ុន្តែ ទំនុកដំកើង ជំពូក ៣៧ បានណែនាំនូវវិធីសាស្ត្រល្អៗពីរឿងនេះ។ ចូរស្តាប់នូវ ដំបូន្មានប្រកបដោយប្រាជ្ញារបស់ដាវីឌចុះ “កុំឱ្យក្តៅចិត្ត ចំពោះមនុស្សប្រព្រឹត្តអាក្រក់ឡើយ ឬក៏កុំឱ្យច្រណែននឹងពួកដែលធ្វើការទុច្ចរឹតដែរ” (ខ ១)។
ចំណែកឯការដែលត្រឹមត្រូវនោះ គឺត្រូវធ្វើជា “អំបិល និងពន្លឺ” ម៉ាថាយ 5:13-14 នៅក្នុងលោកីយបាត់ជាតិប្រៃ និងពន្លឺ។ ចូរខំធ្វើការតយុទ្ឋជាមួយអំពើបាប ដោយការជញ្ផឹងគិតក្នុងពន្លឺរបស់ព្រះគ្រីស្ទ អ្វីក៏ដោយក៏អាចកើតឡើងបានដែរ។ យើងមិនអាចបណ្តោយឱ្យកម្លាំងអវិជ្ផមានណាមួយនឹងនាំយើងឱ្យរស់នៅក្នុងកំហឹង និងសេចក្តីឃោឃៅឡើយ។ ផ្ទុយទៅវិញយើងត្រូវពឹងជ្រកក្នុងព្រះជាម្ចាស់ដើម្បីឱ្យមនុស្សធ្វើអាក្រក់ “ពួកគេនឹងត្រូវច្រូតកាត់ដូចជាស្មៅ ហើយនឹងក្រៀមស្វិតទៅដូចជាស្មៅខ្ចីដែរ”(ខ២) មុននឹងការនេះកើតឡើង នោះយើងគួរតែធ្វើតាមការបង្រៀនរបស់ដាវិឌ៖(១)“ជឿទុកចិត្តនឹងព្រះអម្ចាស់ហើយប្រព្រឹត្តការល្អចុះ។” (២)“ចម្អែតខ្លួន ដោយសេចក្តីពិតរបស់ទ្រង់។” (៣)“យកព្រះអម្ចាស់ជាសេចក្តីអំណររបស់ខ្លួន។”(៤)“ទុកដាក់ផ្លូវអ្នកនឹងព្រះអម្ចាស់។” (៥)“ស្ងៀមចំពោះព្រះអម្ចាស់”(ខ.៣-៧)។
យើងប្រហែលជាមិនចូលចិត្តនូវអ្វីដែលយើងបានឃើញ បានឮពីទិដ្ឋភាពមួយចំនួនរបស់សង្គមនេះទេ ប៉ុន្តែ ចូរនឹកចាំថា ព្រះជាម្ចាស់ដឹងគ្រប់ការទាំងអស់។ ចូរទុកចិត្តលើទ្រង់ ទាំងធ្វើការអ្វីដែលត្រឹមត្រូវ ហើយកុំក្តៅចិត្តឡើយ ។_Dave Branon
តើអ្នកកំសត់ទុគ៌តមែនទេ?
មិនថាអ្នកប្រើក្នុងស្ថានភាពមួយណា យើងអាចយកទំនុកដំកើង ៨៦:១ ដែលព្រះបាទដាវីឌមានព្រះបន្ទូលថា «ទូលបង្គំទាល់ក្រ ហើយខ្វះខាត»។ សូម្បីតែអ្នកមាននៅក្នុងចំណោមយើងរាល់គ្នា ក៏យល់ថាភាពក្រខ្សត់នៅទីនេះសំដៅទៅលើអ្នកក្រខ្សត់ខាងវិញ្ញាណ ជាងអ្នកក្រខ្សត់មាសប្រាក់។ មហាសេដ្ឋីឈ្មោះ រីកឌីវ៉ូសតែងតែនិយាយថា៖ «ខ្ញុំជាមនុស្សមានបាប តែបានសង្រ្គោះដោយសារព្រះគុណព្រះអង្គ»។
បទគម្ពីរទំនុកដំកើង៨៦ ប្រាប់យើងថា ជំនួយមកពីព្រះជាម្ចាស់មិនអាចវាស់វែងបាន ដោយបញ្ជីកត់ចំណូលនោះទេ។ បើយើងទទួលស្គាល់ការនេះមែន នោះយើងជាអ្នកកំសត់ទុរគ៌ត នោះព្រះជាម្ចាស់នឹងមិនប្រទានរបស់មានតម្លៃមកឲ្យយើងទេ។ ទេ ព្រះជាម្ចាស់នឹងប្រទានរបស់មានតម្លៃថែមទៀតមកយើង។
តើព្រះជាម្ចាស់បានធ្វើអ្វីខ្លះសម្រាប់មនុស្សកំសត់ទុគ៌ត? ទ្រង់នឹងទុកជីវិតយើង សង្រ្គោះជីវិតអស់អ្នក ដែលទុកចិត្តលើព្រះអង្គ(ខ.២) ទ្រង់នឹងផ្តល់ក្តីមេត្តា និងអត់ទោសជានិច្ច(ខ.៣ ខ.៥)។ ទ្រង់នឹងស្តាប់ព្រមទាំងឆ្លើយតបពាក្យអធិស្ឋានរបស់យើង(ខ.៦-៧)។
តែយើងមិនត្រឹមតែទទួលព្រះពរពីព្រះជាម្ចាស់ប៉ុណ្ណោះទេ គឺយើងចេះថ្វាយទ្រង់ វិញ។ យើងរៀនតាមរបៀបព្រះអង្គ ដើរក្នុងសេចក្តីពិត គោរពកោតខ្លាចព្រះអង្គ សរសើរព្រះអម្ចាស់ និងថ្វាយសិរីរុងរឿងដល់ព្រះនាមទ្រង់ (ខ.១១-១២)។
តើអ្នកចាត់ទុកខ្លួនឯងថាជាមនុស្សកំសត់ទុគ៌តទេ? បើអញ្ចឹងមែន យើងសូមស្វាគមន៍។ សូមកុំឲ្យយើងភ្លេចពីព្រះពរខាងវិញ្ញាណណាមួយ ដែលព្រះអង្គបានប្រទានមកយើង ហើយនឹងការឆ្លើយតបចំពោះព្រះទ័យសប្បុរសរបស់ព្រះអង្គឡើយ ។-Dave Branon
ផ្លូវនាំទៅរកព្រះពរ
លោករ៉ូប៊ីន និងលោកស្ទីវ មានព័ន្ធកិច្ចផ្តល់ការប្រឹក្សាយោបល ដែលពួកគាត់រកប្រាក់ចំណូលបានតិចតួច។ ពេលថ្មីៗនេះ មានគ្រួសារមួយជួបវិបត្តិគ្រួសារ បង្ខំឲ្យពួកគាត់ត្រូវធ្វើដំណើរតាមរថយន្តទាំងទៅទាំងមកសរុបជាង៥០០០ម៉ាយ។ បន្ទាប់ពីបានដោះស្រាយបញ្ហារួចហើយ ពួកគេក៏ត្រឡប់មកផ្ទះវិញ។ ពេលបើកបាន២០០០ម៉ាយ រថយន្តក៏ចាប់ផ្តើមមានឮសម្លេងខុសពីធម្មតានៅត្រង់ម៉ាស៊ីន។ ជាងឡានក៏ឆែកមើល ហើយប្រាប់គាត់ថា៖ «ធ្វើវារួចហើយ តែអ្នកត្រូវតែទិញម៉ាស៊ីនថ្មីមកផ្លាស់»។
ពួកគេគ្មានលទ្ធភាពទិញម៉ាស៊ីនថ្មីទេ ដូច្នេះក៏បង្ខំចិត្តបើករថយន្តមកផ្ទះវិញ។ ក្នុងពេលបីថ្ងៃ គម្របប្រេងម៉ាស៊ីនក៏បាត់ ។ ពួកគេអធិស្ឋានទៅរកព្រះអង្គ។ ក្រោយមកពួកគេដើរយឺតៗតាមផ្លូវចូលផ្ទះ។ ស្រាប់តែពួកគេបានឮរថយន្តបេសកជន ដែលជួយប្រជាជននៅទីនោះ។ ពួកគេមានការអស្ចារ្យក្នុងចិត្តជាខ្លាំងដោយសារ គេប្តូរម៉ាស៊ីនថ្មីឲ្យដោយមិនគិតលុយ។ បើសិនលោកស្ទីវត្រូវជួសជុលរថយន្តរបស់គាត់នៅតាមផ្លូវវិញ គាត់នឹងចំណាយលុយរាប់ពាន់ផោន ដែលគាត់គ្មានលទ្ធភាពសោះ។
នៅក្នុងគម្ពីរនិក្ខមនំ១៥ ពេលជនជាតិអ៊ីស្រាអែលនៅវាលរហោស្ថាន មានពេលមួយនោះពួកគេអត់ទឹកប្រើប្រាស់៣ថ្ងៃ ហើយមិនដឹងទៅរកទីណា។ ប៉ុន្តែព្រះជាម្ចាស់ជ្រាបពីបញ្ហានេះ។ ចម្លើយរងចាំពួកគេនៅម៉ារ៉ា (ខ.២៥) និង អេលីម (ខ.២៧)។ ចូរចងចាំថា ព្រះជាមា្ចស់មិនត្រឹមតែផ្គត់ផ្គង់ទឹកតាមតម្រូវការប៉ុណ្ណោះទេ តែព្រះអង្គឲ្យគេបានសម្រាកទៀតផង។ មិនថាស្ថានភាពអ្នកលំបាកលំបិនប៉ុណ្ណា យើងជឿទុកចិត្តថា ព្រះអង្គនៅតែដឹកនាំយើង។ ព្រះអង្គជ្រាបថា យើងពិតជាត្រូវការអ្វី ហើយទៅរកនៅកន្លែងណា។-Dave Branon
ចូរស្វែងរកទឹក
ប្រ ទេសអាមេរិកបានចំណាយប្រាក់យ៉ាងច្រើនមហិមា ក្នុងការស្វែងរកប្រភពទឹកនៅភពអង្គារ។ ពីរបីឆ្នាំមុននេះ អង្គការណាសាបានបញ្ជូនមនុស្សយន្តពីរទីមួយឈ្មោះ អប់ព័រជូនីធី និងស្ពីរីត ដើម្បីអោយដឹងប្រាកដថាតើ នៅភពអង្គារមានប្រភពទឹក ឬធ្លាប់មានពីមុនមកឬអត់។ ហេតុអ្វីបានជាពួកគេស្រាវជ្រាវរឿងនេះ? អ្នកវិទ្យាសាស្រ្តកំពុងពិនិត្យទិន្នន័យយ៉ាងផ្ចិតផ្ចង់ ក្រែងលោធ្លាប់មានជីវិតរស់នៅពីមុនមក។ ពួកគេដឹងប្រាកដថា ពិតជាមានប្រភពទឹកមែន។ បើគ្មានទឹក ក៏គ្មានជីវិតដែរ។
ជាងពីរពាន់ឆ្នាំមុន មានស្រ្តីម្នាក់បានជួបបុរសម្នាក់នៅក្រៅក្រុងសាម៉ារី ដើម្បីស្វែងរកទឹក។ ម្នាក់គឺជាស្រ្តីដែលរស់នៅក្បែរនោះ ហើយម្នាក់ទៀតគឺជាអ្នកមកពីស្រុក កាលីឡេ។ ពួកគេបានជួបគ្នានៅអណ្តូងទឹកក្បែរភូមិស៊ូខារ។ ព្រះយេស៊ូវរកទឹកឃើញ ហើយស្រ្តីនោះក៏រកទឹកឃើញដែរ គឺជាទឹកដែលនាងមិនដឹងថានាងត្រូវការ(យ៉ូហាន ៤:៥-១៥)។
ទឹកមានសារសំខាន់ណាស់ សម្រាប់ទ្រទ្រង់ សរីរាង្គកាយ និងជីវិតខាងវិញ្ញាណ។ ព្រះយេស៊ូវធ្វើឲ្យនាងភ្ញាក់ផ្អើលនៅអណ្តូងទឹក។ ព្រះយេស៊ូវប្រទានទឹកផ្តល់ជីវិតដល់នាង គឺជាព្រះអង្គផ្ទាល់។ «ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹក នៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅ បានជីវិតអស់កល្បជានិច្ច។» (យ៉ូហាន ៤:១៤)។
តើអ្នកមានដឹងទេថា អ្នកណាត្រូវការទឹក? គឺអ្នកស្រេកទឹកខាងវិញ្ញាណ។ ចូរណែនាំគេឲ្យទៅព្រះយេស៊ូវ ដែលជាទឹករស់។ អ្នកគិតថាជាការមែនទេ? -Dave Branon
ការរៀបចំរបស់ព្រះ
តើអ្នកធ្លាប់ជាប់គាំងដំណើរ ក្នុងអាកាសយាន្តដ្ឋាន អស់រយៈពេល២៤ម៉ោងឬទេ? គឺនៅក្នុងទីក្រុងមួយ ដែលអ្នកមិនចេះនិយាយភាសារបស់គេ ហើយពេលនោះអ្នកស្ថិតនៅចម្ងាយប្រហែលប្រាំមួយពាន់គីឡូមែត្រ ពីផ្ទះរបស់អ្នក?
លោកចន គឺជាមិត្តភ័ក្ររបស់ខ្ញុំម្នាក់ ដែលបានជួបប្រទះរឿងនេះ កាលពីពេលថ្មីៗនេះ ហើយយើងអាចរៀនសូត្រ ពីការឆ្លើយតបរបស់គាត់បាន ។ មនុស្សយើងភាគច្រើន ប្រហែលជាមិនអាចទ្រាំទ្រស្ថានភាពជាប់គាំងដូចនេះបានទេ ប៉ុន្តែ មិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ បានមើលឃើញព្រះហស្ថព្រះ នៅក្នុងការពន្យាពេលធ្វើដំណើរនោះ ។ ពេលដែលគាត់កំពុងរង់ចាំបន្តដំណើរទៅមុខទៀត គាត់បានឆក់យកឱកាសបង្កើតទំនាក់ទំនង ជាមួយអ្នករួមដំណើរទាំងឡាយ ។ គាត់ក៏បានជួបនឹងគ្រីស្ទបរិស័ទមួយចំនួន ដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌា ហើយក្នុងការសន្ទនានោះ ពួកគេក៏បានចែកចាយដល់គាត់ អំពីការងារបម្រើព្រះមួយ ដែល ពួកគេកំពុងធ្វើ ។ ដោយសារលោកចនមានចំណាប់អារម្មណ៍ ចំពោះការងាររបស់ពួកគេ នោះពួកគេក៏បានអញ្ជើញគាត់ ឲ្យទៅប្រទេសឥណ្ឌា ដើម្បីចូលរួម ក្នុងកម្មវិធីមួយ ដែលមានរយៈពេលខ្លី ។
តើមានពេលប៉ុន្មានដងហើយ ដែលយើងបានជួបប្រទះនឹងការពន្យាពេល ការផ្លាស់ប្តូរផែនការណ៍ និងការផ្លាស់ប្តូរទិសដៅ ហើយបានចាត់ទុក្ខការលំបាកទាំងនេះ ជាការរំខាននៃជីវិត? ការនេះអាចកើតឡើង ដោយសារព្រះសព្វព្រះទ័យនឹងឲ្យយើងធ្វើដំណើរតាមផ្លូវវាង ដើម្បីឲ្យយើងអាចធ្វើការអ្វីដែលប្លែកពីមុន ឬធ្វើការថ្មីថ្វាយទ្រង់ ។ សូមពិចារណាអំពីការធ្វើដំណើររបស់សាវ័កប៉ុលទៅក្រុងភីលីព ក្នុងព្រះគម្ពីរកិច្ចការជំពូក ១៦ចុះ ។ គាត់បានធ្វើដំណើរទៅខេត្តម៉ាសេដូន តាមការបើកសម្តែងរបស់ព្រះ(ខ.៩-១០)។ តើធ្វើដូចម្តេចឲ្យគាត់អាចដឹងជាមុន ថាគាត់នឹងត្រូវគេឃុំខ្លួន…
តើត្រូវពឹងក្រចកដៃខ្ញុំ ឬពឹងព្រះហស្ថទ្រង់?
ទស្សនៈរបស់យើង អាចមានការផ្លាស់ប្តូរ ដោយសារទុក្ខលំបាកដែលយើងបានជួបប្រទះ ។ ថ្មីៗនេះ ខ្ញុំបាននឹកចាំអំពីការនេះ នៅពេលខ្ញុំបានសំណេះសំណាល ជាមួយស្រ្តីម្នាក់ ដែលខ្ញុំបានជួយរំលែកទុក្ខ ។ គាត់ក៏ជាឪពុកម្តាយដូចខ្ញុំ និងស៊ូ(Sue)ផងដែរ ។ កូនស្រីវ័យជំទង់របស់គាត់ បានបាត់បង់ជីវិតភ្លាមៗ ដោយមិនបានដឹងជាមុន។
គាត់បានប្រាប់ខ្ញុំថា គាត់នឹកកូនស្រីរបស់គាត់ជាពន់ពេក ហើយគាត់បានទូលព្រះថា គាត់មានអារម្មណ៍ថា ខ្លួនគាត់ហាក់ដូចជាកំពុងខំតោងនឹងក្រចកដៃ ដើម្បីកុំឲ្យធ្លាក់ ។ បន្ទាប់មក គាត់មានអារម្មណ៍ថា ព្រះហស្ថទ្រង់បានការពារគាត់ ដោយចាប់លើកគាត់ឡើង ហើយគាត់អាចលែងដៃ ដើម្បីឲ្យទ្រង់ទ្រគាត់ ។
គាត់ប្រែជាមានទស្សនៈដែលល្អប្រសើរជាងមុន ។ រឿងនេះបានរំឭកយើងថា កាលណាមានទុក្ខលំបាក ហើយយើងមានអារម្មណ៍ថា ហាក់ដូចជាស្ទើរតែលែងមានសេចក្តីជំនឿតទៅទៀត នោះយើងមិនត្រូវពឹងលើសមត្ថភាពខ្លួនឯងឡើយ តែត្រូវសូមឲ្យទ្រង់ទ្រយើងឡើង ដោយព្រះហស្ថដ៏មានចេស្តា ។
ព្រះគម្ពីរទំនុកតម្កើង ៣៧:២៣-២៤ បានចែងថា “គឺព្រះយេហូវ៉ាដែលតម្រូវអស់ទាំងជំហាននៃមនុស្សល្អ... ទោះបើគេភ្លាត់ដួល គង់តែមិនត្រូវដួលទាំងស្រុងទេ ដ្បិតព្រះយេហូវ៉ាទ្រង់ទ្រអ្នកនោះដោយព្រះហស្ត”។ បទគម្ពីរទំនុកតម្កើង ៦៣:៨ បានចែងថា “ព្រលឹងទូលបង្គំតាមទ្រង់ប្រកិត ព្រះហស្តស្តាំនៃទ្រង់ក៏ទប់ទល់ទូលបង្គំ”។
ពេលយើងមានទុក្ខលំបាក យើងប្រហែលជាខំផ្តោតយ៉ាងខ្លាំង ទៅលើការតោងព្រះឲ្យជាប់ បានជាយើងភ្លេចថា ទ្រង់បានសន្យាថា ទ្រង់នឹងការពារយើង ។ ដូចនេះ…