តើគ្មានអ្នកមានអំណាចត្រួតពិនិត្យអ្នកឬ?
ពេលដែលកំពុងទឹក នៅក្រោយផ្ទះខ្ញុំ មានការបាក់ស្រុត ខ្ញុំក៏បានដឹងថា ខ្ញុំមិនអាចជួសជុលវាដោយខ្លួនឯងបានទេ ។ ដូចនេះ ខ្ញុំក៏បានឲ្យគេមកធ្វើការវាយតម្លៃ ហើយបានឲ្យជាង ម្នាក់ មកសាងសង់កំពុងទឹកថ្មីមួយឲ្យខ្ញុំ ។
ពេលដែលការសាងសង់រួចរាល់ហើយ ខ្ញុំក៏បានពិនិត្យមើលកំពង់ទឹកថ្មីនោះ យ៉ាងម៉ដ្ឋចត់ ហើយក៏បានកត់សំគាល់ឃើញមានបញ្ហាមួយចំនួន។ ដើម្បីស្វែងរកការប្រឹក្សាយោបល ជាបន្ថែម ខ្ញុំក៏បានទូរស័ព្ទទៅមន្ត្រីត្រួតពិនិត្យសំណង់ប្រចាំតំបន់ ហើយខ្ញុំក៏បានជួបរឿងដ៏គួរឲ្យភ្ញាក់ផ្អើល ។ ជាងម្នាក់នោះ មិនមានបណ្ណអនុញ្ញាតិឲ្យសាងសង់ឡើយ ។ ដោយសារគាត់បាន ធ្វើការសាងសង់ ដោយមិនបានឆ្លងកាត់ការត្រួតពិនិត្យរបស់រដ្ឋ នោះគាត់បានបំពានច្បាប់សាងសង់ជាច្រើនចំណុច ។
ហេតុការណ៍នេះបានធ្វើឲ្យខ្ញុំនឹកចំា អំពីសេចក្តីពិតដ៏សំខាន់មួយ(ក្រៅពីការសុំឲ្យគាត់បង្ហាញបណ្ណអនុញ្ញាតិ មុនពេលសាងសង់)គឺ ជាញឹកញាប់ បើសិនជាយើងមិនមានការទទួលខុសត្រូវចំពោះអំណាចដែលគ្រប់គ្រងលើយើងទេ នោះយើងមិនអាចធ្វើអ្វីមួយឲ្យអស់ពីចិត្តបានឡើយ ។
ក្នុងព្រះគម្ពីរ យើងឃើញថា គោលការណ៍នេះត្រូវបានបកស្រាយ នៅក្នុងរឿងប្រៀបប្រដូចពីរ ក្នុងចំណោមរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវ(ម៉ាថាយ ២៤:៤៥-៥១ ២៥:១៤-៣០)។ ក្នុងករណីទាំងពីរ យ៉ាងហោចណាស់ មានអ្នកបម្រើម្នាក់បានធ្វើខុស នៅពេលចៅហ្វាយរបស់ខ្លួនមិនបាននៅពិនិត្យមើលការងាររបស់គាត់ ។ ប៉ុន្តែ នៅក្នុងព្រះគម្ពីរសុភាសិត ជំពូក៦ មានអ្នកបម្រើមួយប្រភេទទៀត ដែលមិនបានប្រព្រឹត្តដូចគាត់ទេ ។ យើងឃើញថា សត្វស្រម៉ោចគឺជាសត្វគំរូ ដែលធ្វើកិច្ចការរបស់ខ្លួនបានយ៉ាងប្រសើរ ទោះបីជាវាមិនឃើញមាននរណានៅត្រួតពីលើវាក៏ដោយ ។
ចុះចំណែកយើងវិញ?…
គ្រឹះដ៏រឹងមាំ
មុនពេលចៅស្រីរបស់ខ្ញុំ គឺខេធី(Katie) មានអាយុ ២ឆ្នាំ នាង បានធ្វើឲ្យជីតារបស់វា មានមោទនះភាព ដោយសារនាងអាចស្គាល់ម៉ាក និងសេរីឆ្នាំរបស់ឡាន ។ ការនេះបានចាប់ផ្តើមឡើង នៅពេលនាង និងឪពុករបស់នាងចាប់ផ្តើមចំណាយពេលលេងកូនឡានជ័រ ដែលគាត់បានប្រមូលទុក ពីយូរមកហើយ ។ ឪពុករបស់នាងប្រាប់នាងថា “ខេធី យកឡានម៉ាកចេវី(Chevy)សារីឆ្នាំ១៩៥៧ ឲ្យប៉ា” ហើយនាងក៏រើសយកឡាននោះ ពីក្នុងចំណោមកូនឡានតូចៗរាប់រយ ។ មានពេលមួយ ពេលគាត់កំពុងអានសៀវភៅរឿងចច(George)ក្មេងពូកែឆ្ងល់ ឲ្យនាងស្តាប់ នាងក៏ចុះពីលើភ្លៅរបស់គាត់ ហើយរត់ទៅរើសកូនឡានម៉ាករ៉ូល រ៉យស៍(Rolls Royce) ដែលឡាននោះមានរូបរាង ដូចរូបឡាន នៅក្នុងសៀវភៅរឿងនោះដែរ ។
បើសិនជាកូនក្មេងអាយុ២ឆ្នាំ អាចយល់អំពីទំនាក់ទំនងយ៉ាងដូចនេះទៅហើយ តើការនេះមិនបានបង្ហាញអំពីសារះសំខាន់នៃការបង្រៀនកុមារ អំពីការដែលត្រឹមត្រូវ ចាប់តាំងពីពេលដែលវានៅតូចទេឬ? យើងអាចបង្រៀនពួកគេបាន ដោយប្រើគោលការណ៍មួយ ដែលមានចំណុចសំខាន់ៗដូចជា ការជិតដិត ការមានចំណាប់អារម្មណ៍ ការស្គាល់ និងការផ្តល់គំរូ ។ លោកម៉ូសេបានប្រើគោលការណ៍នេះ នៅក្នុងព្រះគម្ពីរចោទិយកថា ជំពូក៦ ដោយព្យាយាមឆក់យកឱកាសបង្រៀនអំពីសេចក្តីពិតក្នុងព្រះគម្ពីរ ដើម្បីឲ្យកុមារមានភាពជិតដិតនឹងសេចក្តីពិត ហើយធ្វើឲ្យសេចក្តីពិតក្លាយជាផ្នែកមួយនៃជីវិតរបស់ខ្លួន ។ ដោយសារពួកគេមានចំណាប់អារម្មណ៍ ចំពោះការស្តាប់រឿងក្នុងព្រះគម្ពីរ នោះយើងអាចឆក់យកឱកាសនិយាយរឿងនោះឡើងវិញ ដើម្បីឲ្យពួកគេអាចស្គាល់រឿងនោះ ហើយទន្ទឹមនឹងនោះ យើងត្រូវបង្ហាញដល់ពួកគេ…
គ្មានការថយក្រោយ
ពេលដែលខ្ញុំបានឃើញរថយន្តម៉ាកហ្វត សាន់ដឺបឺត(Ford Thunderbird) សារីឆ្នាំ១៩៦២ ជាលើកដំបូង ខ្ញុំក៏បានចាប់ចិត្តស្រឡាញ់ឡាននេះតែម្តង ។ ឡាននេះមានរាងឆើតឆាយ ភ្លឺរលោង ។ នៅពេលខ្ញុំបានមើលឃើញឡានម៉ាកនេះ នៅហាងលក់រថយន្តដែលគេបានប្រើហើយ ខ្ញុំឃើញផ្នែកខាងក្រៅរបស់វាមានសភាពភ្លឺរលោង ហើយផ្នែកខាងក្នុងដ៏អស្ចារ្យរបស់វា បានធ្វើឲ្យខ្ញុំចាប់ចិត្តយ៉ាងខ្លាំង ។ ខ្ញុំបានដឹងថា ឡាននេះគឺសម្រាប់ខ្ញុំហើយ ។ ដូចនេះខ្ញុំក៏បានបង់ប្រាក់ ដើម្បីទិញឡាន ជាឡើងដំបូង ។
ទោះជាយ៉ាងណាក៏ដោយ មានបញ្ហាមួយ ដែលបានបង្កប់ខ្លួននៅក្នុងរបស់ទ្រព្យ ដែលខ្ញុំបានឲ្យតម្លៃយ៉ាងខ្លាំងនេះ ។ បន្ទាប់ពីខ្ញុំបានទិញវា បានពីរខែ ខ្ញុំក៏បានដឹងថា ខ្ញុំអាចបើកវាទៅមុខបាន តែមិនអាចបើកថយក្រោយបានឡើយ ។
ទោះបីជាឡានមានបញ្ហា នៅពេលវាមិនអាចបើកថយក្រោយក៏ដោយ ក៏ជួនកាល វាជាការប្រសើរណាស់ ដែលយើងមានលក្ខណៈដូចឡានចាស់របស់ខ្ញុំ ខ្លះៗដែរ ។ យើងចាំបាច់ត្រូវទៅមុខជានិច្ច ដោយមិនត្រូវឲ្យជីវិតមានការត្រឡប់ថយក្រោយឡើយ ។ នៅក្នុងការដើរជាមួយព្រះយេស៊ូវ យើងចាំបាច់ត្រូវបដិសេធ មិនព្រមត្រឡប់ថយក្រោយ គឺដូចដែលសាវ័កប៉ុលបានបង្រៀនថា យើងត្រូវ “រត់តម្រង់ទៅឯទី”(ភីលីព ៣:១៤)។
ពួកកូនចៅអ៊ីស្រាអែលប្រហែលជាអាចយកគំរូ តាមប្រអប់លេខរបស់ឡានខ្ញុំផងដែរ ។ នៅក្នុងព្រះគម្ពីរនិក្ខមនំ ជំពូក១៦ ពួកគេកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ ដោយសារពួកគេចង់ឲ្យជីវិតរបស់ខ្លួនត្រឡប់ទៅរកសភាពដើមវិញ ។ ទោះបីជាព្រះទ្រង់បានធ្វើការអស្ចារ្យជាច្រើនក៏ដោយ…
បញ្ហាជាមួយពួកវីរៈបុរស
កាលនៅពីក្មេង ខ្ញុំមានវីរៈបុរសម្នាក់ គឺលោកភីធ ម៉ារ៉ាវីជ(Pete Maravich) ដែលជាកីឡាករបាល់បោះ ដែលមានពន្ទុះខ្ពស់ ដែលលេងបាល់បោះ ដូចអ្នកលេងសៀកអញ្ចឹង។
បញ្ហាចោទនៅពេលនោះ គឺការដែលខ្ញុំមានបំណងប្រាថ្នាចង់មានលក្ខណៈ ដូចលោកភីស្តូល ភីធ(Pistol Pete) បានធ្វើឲ្យខ្ញុំមិនពេញចិត្ត ចំពោះព្រះដែលបានបង្កើតឲ្យខ្ញុំមានលក្ខណៈសម្បត្តិផ្ទាល់ខ្លួន ។ នៅពេលខ្ញុំដឹងថា ខ្លួនមិនអាចលេងបាល់បោះ ឲ្យបានល្អដូចលោកភីតទេ ខ្ញុំក៏មានការបាក់ទឹកចិត្តកាន់តែខ្លាំងឡើងៗ ។ ខ្ញុំថែមទាំងលែងចូលរួមជាមួយក្រុមកីឡាមហាវិទ្យាល័យ អស់មួយរយៈពេលខ្លី ព្រោះខ្ញុំមិនអាចឈានទៅដល់ខ្នាតគំរូនៃលោកម៉ារ៉ាវីជ ។
ក្មេងៗនៅសម័យនេះ ក៏នៅតែមានទម្លាប់យ៉ាងដូចនេះផងដែរ ។ ពួកគេចម្រើនវ័យធំឡើង ដោយចិត្តមិនអរសប្បាយចំពោះព្រះ ដែលបានបង្កើតពួកគេមក ឲ្យមានលក្ខណៈសម្បត្តិផ្ទាល់ៗខ្លួន ព្រោះពួកគេចង់ឲ្យខ្លួនឯង មានលក្ខណៈដូច “វីរៈបុរសដែលពួកគេយល់ថាល្អឥតខ្ចោះ”នោះ ។
នាងចូននី ឌីអាស៍(Jonny Diaz) ដែលជាអ្នកចម្រៀងគ្រីស្ទបរិស័ទ បានទទួលស្គាល់បញ្ហានេះផងដែរ ហើយគាត់បាននិពន្ធបទចម្រៀងមួយបទ មានចំណងជើងថា “ខ្លួនអ្នកដែលស្រស់ស្អាតលើសពីនេះ”។ បទនេះផ្តើមដោយឃ្លា “ក្មេងស្រីម្នាក់មានអាយុ១៤ឆ្នាំ បានមើលទស្សនាវត្តី ហើយនិយាយថា នាងចង់មានសម្រស់ដូចរូបនោះដែរ”។ ក្មេងស្រីខ្លះប្រាថ្នាចង់មានលក្ខណៈដូចនាងសេលីណា ហ្កូមេស(Selena Gomes) ដែលជាតារាឌីសនី(Disney) ឬដូចពួកតារាផ្សេងទៀត គឺមិនខុសពីកាលដែលខ្ញុំចង់មានលក្ខណៈ ដូចលោកម៉ារ៉ាវីជឡើយ ។ នាងឌីអាស៍បានច្រៀងថា…
ចូរចូលមកចុះ !
កម្មវិធីទូរទស្សន៍ នៅប៉ុស្តិ៍ប្រវត្តិសាស្រ្ត(History Channel) បានធ្វើការចាក់ផ្សាយជាពិសេស អំពីអាកាសយាន្តដ្ឋាន ដែលអស្ចារ្យបំផុតក្នុងពិភពលោក ។ អាកាសយាន្តដ្ឋាន ដែលខ្ញុំចាប់អារម្មណ៍ បានឈប់ដំណើរការទៀតហើយ គឺអាកាសយាន្តដ្ឋានមួយនោះឯង ដែលខ្ញុំធ្លាប់ជិះយន្តហោះចុះចត ។ ខ្ញុំយល់ស្របចំពោះមតិដែលថា អាកាសយាន្តដ្ឋានកៃ តាក់(Kai Tak) នៅទីក្រុងហុងកុង បានធ្វើឲ្យអ្នកដំណើរព្រឺព្រួច ហើយពិតជាធ្វើឲ្យអាកាសយាន្តនិកមានការលំបាក ពេលចុះចត ។ បើសិនជាយន្តហោះដែលអ្នកជិះ ត្រូវធ្វើដំណើរតាមទិសដៅមួយ ដើម្បីចុះចតនៅទីនោះ វាត្រូវហោះរំលងអាគារខ្ពស់ៗ ហើយអ្នកត្រូវសង្ឃឹមថា វានឹងចុះចតដោយជោគជ័យ គឺមិនត្រូវធ្លាក់ចូលទៅក្នុងសមុទ្រឡើយ ។ តែបើវាត្រូវចុះចតតាមទិសដៅមួយទៀតវិញ នោះវានឹងហាក់ដូចជាកំពុងហោះសំដៅទៅបុកភ្នំអញ្ចឹង ។
ខ្ញុំមានការភ្ញាក់ផ្អើល នៅពេលបានឮអាកាសយន្តនិកមួយរូប ដែលធ្លាប់ដឹកអ្នកដំណើរជាច្រើនចូលអាកាសយាន្តដ្នាកកៃ តាក់ មានប្រសាសន៍ថា “ខ្ញុំនឹកពេលដែលខ្ញុំបើកយន្តហោះចុះ ក្នុងអាកាសយាន្តដ្ឋាននោះ”។ ប៉ុន្តែ ខ្ញុំគិតថា ខ្ញុំយល់ពីន័យរបស់គាត់ ។ ក្នុងនាមជាអាកាសយាន្តនឹកម្នាក់ គាត់ដឹងអំពីការលំបាកដែលគាត់ត្រូវប្រឈមមុខ ។ គាត់មានទំនុកចិត្តក្នុងការបើកបរ ដោយសារគាត់ជឿជាក់លើសមត្ថភាពរបស់ខ្លួន និងពឹងផ្អែកទៅលើអ្នកដែល នាំផ្លូវគាត់ចូលទៅក្នុងអាកាសយាន្តដ្នាននោះ ។
មានពេលជាច្រើនដងពេកហើយ ដែលយើងគេចចេញពីការប្រឈមមុខនឹងការលំបាក ។ ប៉ុន្តែ ពួកអ្នកនៅក្នុងព្រះគម្ពីរ ដែលយើងចូលចិត្តអានអំពីពួកគេ គឺគួរឲ្យស្ងប់ស្ងែងណាស់ ព្រោះ…
“ក្បាច់រចនានៅលើផែនដី”
ទឹកជ្រោះណាយអាការ៉ា ហ៊្វលស៍(Niagara Falls) ស្ថិតក្នុងចំណោមទីកន្លែងដ៏អស្ចារ្យបំផុត ដែលព្រះបានបង្កើត នៅក្នុងធម្មជាតិ ហើយនៅជ្រុងម្ខាងនៃទឹកជ្រោះនោះ មានសួនច្បាររុក្ខសាស្រ្តមួយ ដែលមានសោភ័ណ្ឌភាពស្រស់ស្អាតអស្ចារ្យ ។ សួនច្បារនោះមានឈ្មោះដែលមានន័យថា ផ្ទះពិពណ៌ផ្កា ។ សួនច្បារនោះគឺជាផ្ទះពណ៌បែតង ដែលមានដើមផ្កា និងមានរុក្ខជាតិដ៏កម្រជាច្រើនមុខ ។ ម្យ៉ាងវិញទៀត ក្រៅពីពពួកផ្កា ដែលខ្ញុំបានសង្កេតមើលជាមួយភរិយាខ្ញុំ មានការមួយទៀត ដែលយើងចាប់អារម្មណ៍ដែរនោះ គឺពាក្យដែលគេសរសេរអំពីទីកន្លែង ។
នៅទីនោះ គេសរសេរពាក្យមួយឃ្លាថា “សូមប្រិយ៍មិត្តអញ្ជើញចូលទស្សនាស្នាព្រះហស្ថដ៏ស្រស់ស្អាតរបស់ព្រះ ដែលជាក្បាច់រចនា នៅលើផែនដី”។ នេះគឺពិតជាការបកស្រាយដ៏គួរឲ្យស្ងប់ស្ងែង អំពីរបៀបដែលព្រះទ្រង់បានប្រទានពរ ឲ្យពិភពលោកនេះ មានសោភ័ណ្ឌភាពដ៏អស្ចារ្យយ៉ាងនេះ !
ព្រះទ្រង់បានបង្កើត “ក្បាច់រចនានៅលើផែនដី” ផ្សេងៗជាច្រើនទៀត ដែលរួមមានព្រៃទឹកភ្លៀង ដែលមានរុក្ខជាតិបៃតងជាច្រើន នៅប្រទេសប្រេស៊ីល សម្រស់ដ៏ត្រជាក់នៅផែនទឹកកក នៃរង្វង់តំបន់ប៉ូល វាលស្រែស្រូវសាឡីដ៏ធំល្វឹងល្វើយ នៅវាលទំនាបនៃអាមេរិកខាងជើង និងតំបន់សេរេនកេធី(Ser-engeti) ដែលជាទឹកដីដ៏មានជីជាតិដ៏ធំធេង នៅអាហ្វ្រិក ។ តំបន់ទាំងនេះ គឺដូចជាតំបន់ដែលបានពិពណ៌នា នៅក្នុងព្រះគម្ពីរ អេសាយ ៤១ ដែលបានរំឭក ឲ្យយើងសរសើរតម្កើងព្រះ ដោយព្រោះស្នាព្រះហស្ថដ៏អស្ចារ្យ ។
ព្រះគម្ពីរក៏បានរំឭកឲ្យយើងដឹងផងដែរថា ភាពអស្ចារ្យនៃរុក្ខជាតិនីមួយៗ គឺជាផ្នែកមួយនៃព្រះរាជកិច្ចរបស់ព្រះ…
ការអ្វីដែលគេមិនបានរំពឹងទុកជាមុន
អ្នកស្រីថូនី(Toni) កំពុងស្វែងរកអ្វីមួយដែលខ្លួនពិតជាមិនបានបាត់ ហើយក៏បានរកឃើញអ្វីដែលខ្លួនមិនបានស្វែង រកទៅវិញ ។ ការនេះបាននាំឲ្យមនុស្សមួយក្រុមមានការជំរុញខាងវិញ្ញាណមួយ ដោយមិនបានរំពឹងទុកជាមុន ។
អ្នកស្រីធូនីបានបើកការសិក្សាព្រះគម្ពីរ នៅក្នុងគ្លីនិកស្តាលទ្ធភាពអ្នកញៀនថ្នាំ និងញៀនស្រាមួយកន្លែង ។ មានពេលមួយគាត់ក៏បានស្វែងរកប័ណ្ណបើកបរដែលស្វាមីគាត់បានបាត់ ។ នៅពេលដែលគាត់តាមដានរកទីកន្លែង ដែលប្តីគាត់បានទៅថ្ងៃមុន គាត់ក៏បានទៅដល់មន្ទីពេទ្យមួយ ។ គាត់មិនបានរកឃើញប័ណ្ណបើកបរនៅទីនោះទេ ប៉ុន្តែ គាត់បានឃើញក្រុមចម្រៀងយុវជនវិទ្យាល័យមួយក្រុម ហើយចម្រៀងថ្វាយបង្គំរបស់ពួកគេ បានធ្វើឲ្យគាត់ប៉ះពាល់ចិត្ត ។ គាត់បានសុំការអនុញ្ញាតពីលោកនាយក ដើម្បីឲ្យក្មេងជំទង់មួយក្រុមនេះ ទៅច្រៀងឲ្យក្រុមសិក្សាព្រះគម្ពីររបស់គាត់ស្តាប់ នៅល្ងាចនោះ ។ ពួកគេក៏បានទៅ ហើយតាមរយៈភ្លេង និងអត្ថន័យនៃបទចម្រៀង ពួកគេពិតជាបាននាំមកនូវសេចក្តីសង្ឃឹម ក្តីអំណរ និងសេចក្តីស្រឡាញ់ របស់ព្រះ ដល់មនុស្សមួយចំនួន ដែលកំពុងព្យាយាមធ្វើឲ្យជីវិតរបស់ខ្លួន មានភាពល្អប្រសើរឡើងវិញ ។
ចុះចំណែកឯប័ណ្ណបើកបរមួយនោះវិញ? អ្នកស្រីថូនីក៏បានរកវាឃើញ នៅលើកៅអី នៅពេលគាត់ត្រឡប់មកផ្ទះវិញ ។ គេជឿថា មូលហេតុតែមួយ ដែលគាត់បានចេញខាងក្រៅនៅថ្ងៃនោះគឺដើម្បីឲ្យព្រះទ្រង់ដឹកនាំគាត់ ទៅដល់កន្លែងមួយ ដែលគាត់បានឮសម្លេងច្រៀងនៃក្មេងជំទង់មួយក្រុម ដែលអាចជួយដល់ក្រុមរបស់គាត់ ដែលកំពុងស្តាលទ្ធភាពឡើងវិញនោះ ។
នៅពេលព្រះទ្រង់នាំផ្លូវយើង(សុភាសិត ១៦:៩) ទ្រង់នាំតាមរបៀប ដែលយើងមិនបានស្មានដឹងជាមុន ។ ទ្រង់អាចប្រើការលំបាកបន្តិចបន្ទួចរបស់យើង ដើម្បីថ្វាយសិរីល្អដល់ព្រះនាមទ្រង់…
ឥតគិតថ្លៃសំរាប់ទាំងអស់គ្នា
ដើម្បីជួយអ្នកដែលមានបញ្ហាផ្គត់ផ្គង់គ្រួសារគេ ពេលដែលមានវិបត្តិសេដ្ឋកិច្ច ព្រះវិហារដែលខ្ញុំចូលរួមបានបង្កើតគំរោងមួយហៅថា សំរាប់គ្រប់គ្នាដោយឥតគិតថ្លៃ។ យើងបានយកនូវវត្ថុដែលគេប្រើ ហើយទៅព្រះវិហារហើយបើកទ្វាទទួលមនុស្សក្នុងសហគមន៍។ ពួកគេអាចមកនិងយកទៅផ្ទះនូវអ្វីដែលគេត្រូវការ។ ក្នុងពេលថ្ងៃនោះទទួលបានជោគជ័យយ៉ាងធំមួយ ពេលមានវត្ថុជាច្រើនដែលពួកគេអាចយកបាន វាប្រសើរជាងមូលហេតុនេះទៅទៀតៈមានមនុស្សប្រាំមួយនាក់ ទទួលព្រះយេស៊ូវគ្រីស្តជាព្រះសង្គ្រោះនៅក្នុងព្រឹត្តិការណ៍នោះ។ ការពិត វាមានមនុស្សជឿថ្មីប្រាំមួយនាក់ ចូលរួមចំណែកយ៉ាងច្រើនក្នុងគំរោង ឥតគិតថ្លៃសំរាប់ទាំងអស់គ្នាៈ ការផ្តល់នូវសេចក្តីសង្គ្រោះ តាមរយៈព្រះគ្រីស្តយេស៊ូវ ។ វត្ថុដែលគេយកទៅព្រះវិហារនៅថ្ងៃពិសេសនេះបានទិញរួចហើយ ។ វត្ថុទាំងនោះត្រូវបានគេឱ្យដោយឥតគិតថ្លៃដល់អ្នកដែលសុំ។
ដូចគ្នានេះដែរ ការឥតទោសបាបយើងដល់អស់កល្បបានធ្វើរួចហើយ។ ព្រះយេស៊ូវបានបង់ថ្លៃ សំរាប់បាបយើងនៅលើឈើឆ្កាង នៅភ្នំកាល់កូថា ២០០០ឆ្នាំមុន រ៉ូម៣:២៣-២៥)។ ឥឡូវទ្រង់ផ្តល់ជូនការសង្គ្រោះ ដោយឥតគិតថ្លៃ ដល់អ្នកដែលកែប្រែចិត្ត និងជឿថា ព្រះយេស៊ូវមានអំណាចលើកលែងទោសបាបនិងសង្គ្រោះ(កិច្ចការ១៦:៣១)។ យើងគ្រប់គ្នាមានសេចក្តីត្រូវការខាងវិញ្ញាណ ហើយមានតែព្រះយេស៊ូវមួយទេ ដែលអាចផ្តល់ឱ្យយើងបាន។ តើអ្នកបានទទួលអ្វីដែលទ្រង់ផ្តល់ឱ្យដោយឥតគិតថ្លៃ នៅលើអំណោយធំបំផុតលើលោកិយ គឺឥតគិតថ្លៃសំរាប់ទាំងអស់គ្នា? —Dave Branon
របៀបចាស់
ខណៈដែលយើងបោះពួយចូលមកក្នុងសតវត្សថ្មីនេះ យើងឃើញមានការកើនឡើងនៃស្តង់ដារ ដែលមនុស្សសួរ ដោយគោរពតាំងពីយូរយារមកហើយ។ នេះត្រូវបានពណ៌នាយ៉ាងលំអិតថ្មីដោយតារាប្រជាប្រិយក្មេងៗ ក្មេងស្រីម្នាក់ អះអាងជំនឿក្នុងព្រះគ្រីស្ទ។ នៅពេលកំពុងពិភាក្សាលើស្តង់ដារសំរាប់ការបិទបាំងខ្លួន ដោយរបៀបស្លៀកពាក់ នាងបន្ថយការរិះគន់លើការស្លៀកពាក់ដែលផុតលើផុតក្រោម នាងថា“នោះតាមបែបចាស់”។ នាងគឺទាំងត្រូវនិងខុស។ ក្នុងន័យមួយ នាងគឺត្រូវ។ ស្តង់ដារនៃការស្លៀកពាក់គ្រីស្ទានគឺ “បែបចាស់”។ វាត្រូវបានសរសេរចុះជាង២០០០ឆ្នាំមកហើយ។ ប៉ុន្តែអាកប្បកិរិយានាងប្រាប់ថាស្តង់ដារបុរាណអាចថាខុស។ តែក្នុងន័យដែលពិតមួយ គោលការណ៍ព្រះគម្ពីរមិនមែនចាស់ឡើយ គឺគ្មានពេលវេលាកំណត់ទេ។ ទោះបីសរសេរយូរហើយតែនៅតែថ្មីនិងអាចអនុវត្តបាន។ ទាក់ទងនឹងសំណួរនៃការបិទបាំងកាយ ព្រះគម្ពីរនិយាយថាពួកស្រីៗ “គួរតែងខ្លួនតាមបែបគួរសម” (១ធីម៉ូថេ២:៩) វានៅតែពិតសព្វថ្ងៃ ដែលថាយើងមិនគួរស្លៀកពាក់ ដើម្បីទាក់ទាញចំណាប់អារម្មណ៍នោះទេ។ គោលការណ៏ជាទូទៅមួយគឺ“កុំឱ្យត្រាប់តាមសម័យនេះឡើយ ចូរឱ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ”(រ៉ូម១២:២) ជាបញ្ជាឆ្នាំ២០១១ដែលអាចនាំទៅដល់សំណួរ ពីរបៀបនៃការស្លៀកពាក់។ ដូច្នេះ ទោះយើងជាតារាប្រជាប្រិយឬជាអ្នកអង្គុយមើលក្មេង កុំខ្វល់នឹងពាក្យ “បែបចាស់” ប្រសិនយើងធ្វើនោះគឺតាមព្រះគម្ពីរ។ —Dave Branon
តើកំពុងធ្វើអ្វី?
ពេលដែលនៅផ្ទះមួយរយៈខ្លីមក ចៅស្រីខ្ញុំចាប់ផ្តើមសួរ “កំពុងធ្វើអ្វីហ្នឹងលោកតា?” ម្តងហើយម្តងទៀត។ ទោះបីខ្ញុំកំពុងធ្វើការជាមួយកុំព្យូទ័រ ពាក់ស្បែកជើងចង់ចេញក្រៅ អង្គុយអានសៀវភៅ រឺជួយធ្វើការក្នុងផ្ទះបាយ នាងសសៀរមកឯខ្ញុំ ហើយសួរខ្ញុំថាកំពុងធ្វើអ្វី។ បន្ទាប់ពីឆ្លើយនឹងនាងរាប់សិបដងថា បង់ថ្លៃវិក័យប័ត្រ ទៅហាងអានកាសែត ជួយយាយឯង បន្ទាប់មកខ្ញុំមកដល់សេចក្តីរួមថានាងកំពុងសួរនូវសំនួរដ៏គន្លឹះមួយ។
ឆ្លើយនឹងសំនួរទៅក្មេងស្រីតូចដែលចង់ដឹងចង់ឮម្នាក់អំពីរឿងដែលយើងធ្វើនោះ គឺជារឿងមួយ ប៉ុនែ្ត ឆ្លើយទៅឯព្រះជាម្ចាស់ អំពីសកម្មភាពយើង គឺពិតជាសំខាន់មែនទែន។ តើវាមិនសំខាន់ទេអ្វីបើគិតថា ព្រះជាម្ចាស់ទ្រង់មកនៅក្បែរកៀកយើងគ្រប់ពេលហើយថា អ្នកកំពុងធ្វើអ្វី? សូមស្រម៉ៃថាជាញយៗ ចំលើយយើងប្រហែលគ្មានន័យ ឬទទេរ ខ្ញុំមើលទូរទស្សន៍ពេញមួយថ្ងៃ ខ្ញុំកំពុងញ៉ាំអាហារច្រើនជាងអ្វីដែលខ្ញុំគួរ ខ្ញុំកំពុងទៅមួយថ្ងៃទៀតដោយអត់បានទាក់ទងជាមួយព្រះអង្គ ខ្ញុំកំពុងប្រកែកជាមួយប្តីប្រពន្ធ។ ហើយបញ្ជីចេះតែតទៅ ទៅជាការអាម៉ាស់របស់យើង។
យើងត្រូវបានប្រាប់ថាអោយប្រើប្រាស់ពេលវេលាយើងអោយមានប្រយោជន៍ ដោយមានសិរីរុងរឿងរបស់ព្រះក្នុងខ្សែភ្នែក(១កូរិ១០:៣១ កូល៣:២៣)លោកប៉ុលនិយាយថា ដូច្នេះត្រូវប្រយ័ត្នដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឱ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ (អេភេសូរ៥:១៥) ដូច្នេះ វាជាសំនួរល្អ ដែលព្រះជាម្ចាស់ចង់ដឹង អ្នកកំពុងធ្វើអ្វី? —Dave Branon