សង្ឃឹមតិចឬច្រើន
មានមនុស្សជាច្រើនធ្វើការសម្រេចចិត្តជារៀងរាល់ថ្ងៃ ដោយផ្អែកទៅលើចំណុចអវិជ្ជមាន។ បើយើងយល់ថា ថ្ងៃនេះ យើងមានសង្ឃឹមតែ២០ភាគរយ ថាមេឃនឹងភ្លៀង នោះយើងនឹងដាក់ឆ័ត្រឬអាវភ្លៀងតាមខ្លួន តែបើយើងមានសង្ឃឹម៩០%ថា មេឃនឹងមិនភ្លៀងទេ នោះយើងនឹងចេញដំណើរ ដោយមិនខ្លាចទទឹកខ្លួនឡើយ។ កាលណាយើងមានសង្ឃឹមកាន់តែតិច នោះអាកប្បកិរិយ៉ារបស់យើង ក៏ទទួលផលប៉ះពាល់កាន់តែខ្លាំងផងដែរ ព្រោះយើងចង់សម្រេចចិត្ត ឲ្យបានឆ្លាតវ័យ និងមានជោគជ័យ។
បទគម្ពីរកិច្ចការ ១២:១-៦ បានពិពណ៌នាអំពីសង្ឃឹមដ៏តិចតួច ដែលលោកពេត្រុសអាចរួចជីវិត ពេលដែលគាត់កំពុងជាប់ឃុំ។ នៅវេលាយប់នោះ គាត់ដេកនៅជាកណ្តាលទាហាន២នាក់ “មានទាំងច្រវាក់២ខ្សែជាប់នៅខ្លួន” ហើយមានទាហានចាំយាមនៅមាត់ទ្វារគុកដែរ(ខ.៦)។ ស្តេច ហេរ៉ូឌបានកាត់ទោសប្រហារជីវិតលោកយ៉ាកុប ដែលស្ថិតក្នុងចំណោមសាវ័កដែលជិតស្និទ្ធនឹងព្រះយេស៊ូវបំផុត ហើយស្តេចអង្គនេះក៏ចង់ឲ្យលោកពេត្រុសមានវាសនាដូចនេះផងដែរ(ខ.១-៣)។ ដូចនេះ គេមិនសង្ឃឹមថា លោកពេត្រុសនឹងបានរួចជីវិត ក្នុងពេលនោះឡើយ។ ប៉ុន្តែ ព្រះបានមានផែនការរំដោះគាត់ ដោយការអស្ចារ្យ ដែលសូម្បីតែអ្នកដែលបានអធិស្ឋានទូលអង្វរឲ្យគាត់ ក៏ពិបាកនឹងជឿថា គាត់អាចរួចខ្លួនដែរ(ខ.១៣-១៦)។ ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលគាត់បង្ហាញខ្លួន ក្នុងពេលពួកគេជួបជុំគ្នាអធិស្ឋាន។
ព្រះអាចធ្វើការរបស់ព្រះអង្គ ទោះយើងមានសង្ឃឹមតិចយ៉ាងណាក៏ដោយ ព្រោះព្រះអង្គមានគ្រប់អំណាចចេស្តា។ គ្មានការអ្វីដែលពិបាកពេក ដែលព្រះអង្គធ្វើមិនកើតនោះឡើយ។ ព្រះដែលបានស្រឡាញ់យើង ហើយលះបង់ព្រះជន្ម ដើម្បីយើងរាល់គ្នា កំពុងតែឃុំគ្រងជីវិតយើង។ ព្រះអង្គអាចបង្ហាញព្រះចេស្តា ក្នុងកាលៈទេសៈធម្មតា ក៏ដូចជាក្នុងស្ថានភាពដែលអស់សង្ឃឹម។ ទោះបីជាយើងកំពុងមានជ័យជម្នះ ឬកំពុងមានទុក្ខព្រួយក៏ដោយ ក៏ព្រះអង្គនៅតែគង់នៅជាមួយយើងជានិច្ច។—David McCasland
បានទប់ទល់ តែមិនទាន់រលត់
កាលពីខែធ្នូ ឆ្នាំ២០១២ មានភ្លើងឆេះព្រៃមួយបានឆាបឆេះបំផ្លាញអស់ផ្ទះ៣៤៦ខ្នង ក្នុងក្រុងខូឡូរ៉ាដូ ស្រ្ពីង រដ្ឋខូឡូរ៉ាដូ ហើយបានបំផ្លាញព្រៃឈើអស់ ៧២៩០ហិចតា នៅតាមតំបន់ភ្នំ។ គេក៏បានប្រកាសថា គេបានទប់ទល់អគ្គីភ័យនោះបាន១០០ភាគរយហើយ ពេលដែលគេបង្កើតខ្សែបន្ទាត់ពន្លត់អគ្គីភ័យ នៅជុំវិញតំបន់ដែលមានភ្លើងឆេះនោះទាំងស្រុងហើយ។ គេបានទប់អគ្គីភ័យនោះឲ្យនៅមួយកន្លែង មិនឲ្យរាលដាលនៅកន្លែងផ្សេងទៀត ទាល់តែវារលត់ជាស្ថាពរ។ មន្ត្រីពត៌មានផ្នែកអគ្គីភ័យបានដាស់តឿនប្រជាពលរដ្ឋថា ពួកគេអាចឃើញផ្សែងចេញពីកន្លែងឆេះនោះទៀត ព្រោះគេមិនទាន់អាចគ្រប់គ្រងភ្លើងបាន ហើយវាមិនទាន់រលត់ ទោះបីជាគេបានទប់ទល់វាបានទាំងស្រុងហើយក៏ដោយ។
ពេលណាជីវិតរបស់យើងរង្គោះរង្គើរ ដោយសារហេតុការណ៍ដ៏សោកសៅ និងដោយសារទង្វើរអាក្រក់របស់នរណាម្នាក់ ពេលនោះយើងចង់ឲ្យថ្ងៃចុងបញ្ចប់នៃលោកិយឆាប់មកដល់ ដើម្បីឲ្យការអាក្រក់រលាយបាត់អស់ នៅទីបញ្ចប់ ហើយព្រះបិទទំព័រប្រវត្តិសាស្រ្តមនុស្សជាតិ ហើយយើងបានទៅនៅនគរស្ថានសួគ៌ ជារៀងរហូត។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលយើងកំពុងរង់ចាំព្រះអម្ចាស់យាងមកវិញ ព្រះអង្គបានប្រទានព្រះគុណរបស់ព្រះអង្គ សម្រាប់ឲ្យយើងរស់នៅ ដោយមានគោលបំណងច្បាស់លាស់ ដោយជំនឿ។ ក្នុងបទគម្ពីរហេព្រើ ជំពូក១០ ព្រះអង្គបានជំរុញយើង ឲ្យចូលទៅជិតព្រះអង្គ ដោយចិត្តស្មោះត្រង់(ខ.២២) ប្រកាន់ខ្ជាប់តាមសេចក្តីសង្ឃឹមដែលយើងបាន ប្រកាស់ប្រាប់នោះ(ខ.២៣) លើកទឹកចិត្តគ្នាទៅវិញទៅមក ឲ្យមានសេចក្តីស្រឡាញ់ និងធ្វើការល្អ(ខ.២៤) ហើយបន្តជួបជុំគ្នា ដើម្បីលើកទឹកចិត្តគ្នា “ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ”(ខ.២៥)។
ព្រះអង្គបានប្រទានព្រះគុណ និងកម្លាំង សម្រាប់ឲ្យយើងអត់ទ្រាំនឹងទុក្ខលំបាក ក្នុងជីវិត ខណៈពេលដែលយើងទន្ទឹងចាំថ្ងៃដែលព្រះអង្គយាងមកវិញ គឺថ្ងៃដែលព្រះអង្គនឹងរំលត់ភ្លើងនៃសេចក្តីអាក្រក់ឲ្យរលត់ជារៀងរហូត។—David McCasland
អំណាចនៃចិត្តមេត្តា
លោកហ្រ្វង់ស៊ីស ស្កេហ្វឺរ(Francis Schaeffer) ជាអ្នកនិពន្ធ និងជាអ្នកជំនាញខាងឆ្លើយសំណួររបស់អ្នកមិនជឿព្រះ។ កាលគាត់នៅរៀន នៅសកលវិទ្យាល័យ គាត់មានការពិបាកនៅក្នុងការប្រកបពាក្យឲ្យបានត្រឹមត្រូវ ដោយសារគាត់មានជម្ងឺដែលធ្វើឲ្យគាត់ពិបាករៀនពាក្យ។ ដោយសារគាត់សរសេរពាក្យខុសច្រើន នោះពន្ទុះគាត់បានធ្លាក់ចុះ ក្នុងកិច្ចការសាលាដែលគ្រូបានដាក់ឲ្យ។
ក្នុងអំឡុងពេលឆ្នាំទីមួយ មានសាស្រ្តាចារ្យម្នាក់បានប្រាប់គាត់ថា “ខ្ញុំមិនដែលឃើញសិស្សណា សរសេរអំពីទស្សនវិជ្ជាបានល្អដូចអ្នកទេ តែខ្ញុំក៏មិនដែលឃើញនរណាសរសេរពាក្យខុសច្រើនដូចអ្នកដែរ។ តើខ្ញុំត្រូវឲ្យពន្ទុះអ្នកដូចម្តេច? ខ្ញុំមិនអាចឲ្យអ្នកជាប់បានទេ”។ លោកហ្វ្រង់ស៊ីសក៏បានឆ្លើយថា “លោកគ្រូ ទោះខ្ញុំខំរៀនប្រកបពាក្យយ៉ាងណា ក៏នៅតែប្រកបខុស។ តើលោកគ្រូគ្រាន់តែអាចគិតអំពីអ្វីដែលខ្ញុំបានសរសេរ ដោយមិនគិតអំពីការប្រកបពាក្យរបស់ខ្ញុំបានទេ?” បន្ទាប់ពីស្ងាត់មាត់មួយសន្ទុះធំ លោកសាស្រ្តាក៏បានឆ្លើយថា “មិនអីទេ ខ្ញុំនឹងឲ្យអ្នកជាប់ ដោយមិនគិតអំពីការប្រកបពាក្យខុសរបស់អ្នក”។ ការឆ្លើយតបដ៏ឈ្លាសវៃ ប្រកបដោយចិត្តមេត្តារបស់លោកសាស្រ្តចារ្យ នៅថ្ងៃនោះ បានលើកទឹកចិត្តយុវជនម្នាក់នេះ ដែលមានអំណោយទានក្នុងការនិពន្ធ ហើយក្រោយមក គាត់ក៏បានជួយត្រួសត្រាយផ្លូវ សម្រាប់មនុស្សជំនាន់ក្រោយ ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ និង ១៩៧០ ដែលកំពុងស្វែងរកព្រះ ធ្វើឲ្យពួកគេរកឃើញផ្លូវទទួលជឿព្រះគ្រីស្ទ។
ហោរាអេសាយបានមានប្រសាសន៍ អំពីព្រះមែស៊ីដែលនឹងយាងមកតាមសន្យា យ៉ាងដូចនេះថា “ទ្រង់នឹងមិនផ្តាច់ដើមត្រែងដែលបាក់ទេ ក៏មិនលត់ប្រឆេះដែលនៅហុយដែរ ទ្រង់នឹងសំដែងចេញនូវសេចក្តីយុត្តិធម៌ ដោយសេចក្តីពិត”(អេសាយ ៤២:៣)។ បទគម្ពីរនេះ និយាយឆ្លុះបញ្ចាំង អំពីអង្គបុគ្គលម្នាក់ ដែលមានអំណាច តែមានចិត្តសុភាព បានដោះលែងអ្នកជាប់ឃុំឃាំងឲ្យមានសេរីភាព ហើយលើកទឹកចិត្តអ្នកដែលបាក់ទឹកចិត្ត និងអស់សង្ឃឹម។…
មនុស្សដែលមានឥទ្ធិពល
បើសិនជាអ្នកស្រាវជ្រាវក្នុងប្រព័ន្ធហ្គូហ្គល(Google) អំពី “បុគ្គលដែលមានឥទ្ធិពល” នោះអ្នកនឹងឃើញឈ្មោះ “បុគ្គលដែលល្បីល្បាញបំផុត ក្នុងពិភពលោក” ក្នុងបញ្ជីឈ្មោះផ្សេងៗ។ តាមធម្មតា បញ្ជីឈ្មោះទាំងនេះ រាប់បញ្ចូលឈ្មោះអ្នកដឹកនាំនយោបាយ ម្ចាស់មុខជំនួញ និងកីឡាករល្បីៗ ក៏ដូចជា បុគ្គលល្បីៗ ក្នុងផ្នែកវិទ្យាសាស្រ្ត សិល្បះ និងការកម្សាន្ត។ តែអ្នកនឹងមិនឃើញឈ្មោះចុងភៅ និងអ្នកបោសសម្អាត ដែលបានធ្វើការបម្រើបុគ្គលល្បីឈ្មោះទាំងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ថ្វីត្បិតតែចុងភៅ និងអ្នកបោសសម្អាត មានមុខនាទីតូចទៀបមែន តែពួកគេច្រើនតែមានឥទ្ធិពលមកលើបុគ្គលដែលខ្លួនបានបម្រើ។
យ៉ាងណាមិញ ក្នុងរឿងលោកមេទ័ពណាម៉ាន់ ព្រះគម្ពីរក៏បានចែងអំពីស្តេចពីរអង្គ និងហោរារបស់ព្រះ(២ពង្សាវតាក្សត្រ ៥:១-១៥)។ ប៉ុន្តែ ក្នុងរឿងនេះ អ្នកបម្រើជាតួអង្គដ៏សំខាន់ ដែលបានប្រាប់លោកណាម៉ាន់ ឲ្យទៅទទួលការប្រោសឲ្យជា ពីជម្ងឺឃ្លង់ ដែលអាចធ្វើឲ្យគាត់បាត់បង់មុខនាទីជាមេទ័ព និងរងគ្រោះក្នុងជីវិត។ អ្នកបម្រើដ៏វ័យក្មេងរូបនោះ គឺជាឈ្លើយសឹក ដែលគេបានយកពីនគរអ៊ីស្រាអែលមក។ នាងបានប្រាប់ភរិយារបស់លោកណាម៉ាន់ថា មានហោរាម្នាក់ ក្នុងស្រុកសាម៉ារី ដែលអាចប្រោសគាត់ឲ្យជាពីជម្ងឺឃ្លង់បាន(ខ.២-៣)។ ពេលដែលហោរាអេលីសេប្រាប់លោកណាម៉ាន់ ឲ្យចុះទៅមុជទឹកទន្លេយ័រដាន់ លោកណាម៉ាន់ក៏បានខឹងនឹងលោកហោរ ប៉ុន្តែ អ្នកបម្រើរបស់គាត់បានលើកទឹកចិត្តគាត់ ឲ្យធ្វើតាមបង្គាប់របស់លោកហោរា។ ទីបំផុត លោកណាម៉ាន់ក៏បានជាពីរោគឃ្លង់ បានជាគាត់ប្រកាស់ថា “នៅផែនដីទាំងមូល គ្មានព្រះឯណាសោះ វៀរតែព្រះនៃសាសន៍អ៊ីស្រាអែល១ប៉ុណ្ណោះ”(ខ.១៥)។
ត្រង់ចំណុចនេះ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ យើងពិតជាមានតួនាទីដ៏សំខាន់ណាស់។…
ភាពក្រអឺតក្រទម និងអំណួត
រឿងប្រឌិត ដែលមានចំណងជើងថា សំបុត្ររបស់អារក្ស ដែលលោក ស៊ី អេស លូវីស (C. S. Lewis) បាននិពន្ធ បានដំណាលថា អារក្សដែលមានឋានៈខ្ពស់ បានជំរុញអារក្សក្រោមបង្គាប់ខ្លួន ឲ្យទៅបង្វែរគំនិតរបស់គ្រីស្ទបរិស័ទម្នាក់ ឲ្យបែរចេញឆ្ងាយពីព្រះ ហើយឲ្យងាកមកផ្តោតទៅលើកំហុសរបស់មនុស្ស ដែលនៅជុំវិញខ្លួន ក្នុងពួកជំនុំ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីពេលមួយ ដែលខ្ញុំកំពុងចូលរួមកម្មវិធីថ្វាយបង្គំព្រះ នៅថ្ងៃអាទិត្យ ខ្ញុំបានមានអារម្មណ៍ធុញទ្រាន់ នឹងមនុស្សម្នាក់ ដែលអង្គុយនៅក្បែរខ្ញុំ ដែលច្រៀងឮៗ ខុសណោតភ្លេង ហើយពេលគេអានខគម្ពីររួមគ្នា គាត់មិនបានអានឲ្យស្របជាមួយគេទេ។ ប៉ុន្តែ ពេលដែលយើងត្រូវឱនក្បាលអធិស្ឋានយ៉ាងស្ងាត់ស្ងៀម ខ្ញុំក៏ដឹងថា ព្រះអម្ចាស់ប្រាកដជាសព្វព្រះទ័យចំពោះចិត្តរបស់គាត់ ជាជាងសព្វព្រះទ័យនឹងការដែលខ្ញុំមានអារម្មណ៍ដែលកាត់ទោសគាត់។
ពីរបីថ្ងៃក្រោយមក ខ្ញុំក៏បានអានបទគម្ពីរសុភាសិត ជំពូក៨ ហើយខ្ញុំមានការប៉ះពាល់ចិត្ត នឹងខ.១៣ ដែលបានចែងថា “ការលើកខ្លួន ប្រកាន់ខ្លួន ប្រព្រឹត្តអាក្រក់ ហើយនឹងមាត់ពោលពាក្យវៀច នោះអញក៏ស្អប់ណាស់”។ បទគម្ពីរមួយជំពូកនេះបានបង្រៀនយើងថា ព្រះបន្ទូលនៃប្រាជ្ញាបានបង្រៀនយើង ឲ្យមានចិត្តដែលមានការយល់ដឹង(ខ.៥) ហើយរកបានជីវិត និងប្រកបដោយគុណនៃព្រះអម្ចាស់(ខ.៣៥)។ ដូចនេះ យើងត្រូវសម្រេចចិត្តរស់នៅ ដោយអាកប្បកិរិយា ដែលល្អប្រពៃ ហើយទន្ទឹមនឹងនោះ យើងត្រូវសម្លាប់និស្ស័យសាច់ឈាម ក្នុងជីវិតយើងផង(ខ.៣៦)។
យើងអាចប្រៀបប្រដូចសេចក្តីអំណួតទៅនឹងដាវ ដែលបង្កឲ្យមានរបួសដល់អ្នកដែលប្រើវា…
ជីវិតដែលយើង ត្រូវរស់នៅ
ពិធីបុណ្យសៀវភៅប្រចាំឆ្នាំ ក្នុងក្រុងអូស្ទីន រដ្ឋតិចសាសន៍ បានទាក់ទាញមនុស្សរបស់ពាន់នាក់ ឲ្យមកទស្សនា។ ពួកគេសុទ្ធសឹងជាអ្នកចូលចិត្តស្វែងរកមើលសៀវភៅ និងចូលរួមការពិភាក្សា ដែលដឹកនាំដោយអ្នកនិពន្ធល្បីៗ ព្រមទាំងទទួលយោបលល្អៗពីអ្នកនិពន្ធអាជីពទាំងឡាយ។ ក្នុងពិធីនោះ មានអ្នកនិពន្ធម្នាក់ ដែលពូកែសរសេរសៀវភៅរឿងប្រឌិតសម្រាប់យុវជន បានមានប្រសាសន៍ទៅកាន់អ្នកដែលចង់ចាប់ផ្តើមអាជីពជាអ្នកនិពន្ធថា “បើសិនជាអ្នកចង់ធ្វើជាអ្នកនិពន្ធ នោះសូមនិពន្ធសៀវភៅ ដែលអ្នកចង់អានចុះ”។ ពាក្យសម្តីរបស់គាត់ត្រង់ចំណុចនេះ គឺពិតជាមានន័យ សម្រាប់ការនិពន្ធសៀវភៅ តែសម្រាប់ការរស់នៅវិញ តើយើងត្រូវរស់នៅតាមចិត្តរបស់យើងដែរឬទេ? តើយើងចង់ឲ្យអ្នកដទៃមានជីវិតរស់នៅ ដូចយើងទេ?
យ៉ាងណាមិញ ក្នុងបទគម្ពីរ លូកា ៦:២៧-៣៦ ព្រះយេស៊ូវបានលើកទឹកចិត្តអ្នកដើរតាមទ្រង់ ឲ្យរស់នៅ តាមបំណងព្រះទ័យព្រះ ដោយបង្ហាញចេញនូវសេចក្តីមេត្តាករុណារបស់ព្រះ ដល់មនុស្សគ្រប់គ្នា។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ចូរអ្នករាល់គ្នាស្រឡាញ់ពួកខ្មាំងសត្រូវ ហើយប្រព្រឹត្តល្អនឹងពួកអ្នក ដែលស្អប់អ្នករាល់គ្នាវិញ ចូរឲ្យពរដល់អ្នកណា ដែលគេប្រទេចផ្តាសាអ្នក ហើយអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខអ្នក”(ខ.២៧-២៨)។ ព្រះអង្គក៏បានមានបន្ទូលផងដែរថា ពេលដែលគេប្រព្រឹត្តដោយមិនសមហេតុផល មកលើយើង នោះយើងក៏ត្រូវបង្ហាញចេញនូវចិត្តសប្បុរស ដោយគ្មានការសងសឹកឡើយ(ខ.២៩-៣០)។ និយាយរួម “ដែលអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តនឹងខ្លួនជាយ៉ាងណា នោះត្រូវតែប្រព្រឹត្តនឹងគេយ៉ាងនោះដែរ”(ខ.៣១)។
តើយើងអាចអនុវត្តតាមសេចក្តីបង្រៀនរបស់ព្រះអង្គបានទេ? ជាការពិតណាស់ បើសិនជាយើងពឹងផ្អែក ទៅលើកម្លាំង និងការតាំងចិត្តរបស់យើង នោះយើងមិនអាចអនុវត្តតាមព្រះបន្ទូលព្រះអង្គបានឡើយ។ យើងត្រូវទទួលកម្លាំង មកពីព្រះវិញ្ញាណបរិសុទ្ធ។ ហើយយើងត្រូវចាំថា “ព្រះទ្រង់តែងតែល្អ ដល់ទាំងមនុស្សអកត្តញ្ញូ និងមនុស្សអាក្រក់ ដូច្នេះ…
លោតឡើងទៅលើវិញ
ពមហាវិទ្យាល័យទ្រីនីធីបានប្រកួតឈ្នះ ២៥២លើកជាបន្តបន្ទាប់ ពោលគឺប្រកួតឈ្នះជាប់គ្នា មិនដែលចាញ់ បានរយៈពេលវែងបំផុត ក្នុងប្រវត្តិសាស្រ្តនៃការប្រកួតកីឡារវាងសកលវិទ្យាល័យទាំងឡាយ នៅសហរដ្ឋអាមេរិក ប៉ុន្តែ នៅថ្ងៃទី១៨ មករា ឆ្នាំ២០១២ ជ័យជម្នះដ៏វែងនេះ ត្រូវបានបញ្ចប់ ពេលដែលមហាវិទ្យាល័យនេះ បានចាញ់សកលវិទ្យាល័យយេល ក្នុងការប្រកួតវាយកូនបាល់ជាមួយនឹងជញ្ជាំង។ ពេលព្រឹក ក្នុងថ្ងៃបន្ទាប់ពីការប្រកួតចាញ់ជាលើកទីមួយ ក្នុងរយៈពេល១៤ឆ្នាំ លោកប៉ុល អាសៃអានទី(Paul Assaiante) ដែលជាគ្រូបង្វឹកនៃក្រុមកីឡាករទ្រីនីធី បានទទួលសារអេឡិចត្រូនិច ឬអ៊ីមេល ពីមិត្តភ័ក្រ្តរបស់គាត់ម្នាក់ ដែលជាគ្រូបង្វឹកបាល់ទាត់ដ៏ល្បីល្បាញម្នាក់ ដែលក្នុងនោះគាត់បានសរសេរថា “អ្នកធ្លាក់ចុះហើយ ពេលនេះ អ្នកត្រូវតែលោតឡើងទៅលើវិញ”។
រយៈពេល១០ថ្ងៃក្រោយមក ក្រុមកីឡាករ នៃគ្រូបង្វឹកបាល់ទាត់រូបនោះ ក៏បានទទួលបរាជ័យ ក្នុងការប្រកួតបាល់ទាត់ NFL Super Bowl ដែលស្ថិតក្នុងចំណោមព្រឹត្តិការណ៍ដែលមានគេទស្សនាច្រើនបំផុត។ ត្រង់ចំណុចនេះ បរាជ័យ ជាអ្វីដែលយើងរាល់គ្នាជួបប្រទះ ជាធម្មតាដោយជៀសមិនរួច។ ការប្រកួតចាញ់ អាចធ្វើឲ្យយើងមានអារម្មណ៍ពិបាកទទួលយកណាស់ ប៉ុន្តែ ការបរាជ័យខាងវិញ្ញាណ បានអាចធ្វើឲ្យយើងថ្កោលទោសខ្លួនឯង កាន់តែខ្លាំងជាងនេះទៅទៀត។ តើយើងអាចជម្នះអារម្មណ៍ របស់យើងដោយរបៀបណា ពេលដែលយើងបានធ្វើឲ្យព្រះ និងអ្នកដទៃពិបាកចិត្ត ហើយធ្វើឲ្យខ្លួនឯងខកចិត្តនោះ?
សាវ័កយ៉ូហានបានមានប្រសាសន៍ថា “បើសិនជាយើងថា យើងគ្មានបាបសោះ នោះឈ្មោះថាយើងបញ្ឆោតដល់ខ្លួន ហើយសេចក្តីពិតមិនស្ថិតនៅក្នុងយើងទេ…
ជ័យជម្នះដ៏វេទនា
លោកចច មែកដូណាល់(Georg MacDonald, ១៨២៤-១៩០៥) ជាជនជាតិស្កត់ឡិន ជាអ្នកនិពន្ធរឿងប្រលោមលោក និងកំណាព្យ និងជាអ្នកបម្រើព្រះ។ គាត់បានសរសេរនៅក្នុងសៀវភៅរបស់គាត់ថា “ការអ្វីក៏ដោយ ដែលមនុស្សធ្វើ ដោយគ្មានព្រះ ការនោះនឹងត្រូវបរាជ័យយ៉ាងវេទនា ឬជោគជ័យកាន់តែវេទនា”។ ជាញឹកញាប់ ពាក្យសម្តីដ៏គួរឲ្យចាប់អារម្មណ៍នេះ ត្រូវបានវាទគ្មិន និងអ្នកនិពន្ធសម័យទំនើបដកស្រង់ ហើយឃើញមាននៅក្នុងសៀវភៅដែលគាត់បាននិពន្ធ ដែលមានចំណងជើងថា ការអធិប្បាយដោយមិនប្រើពាក្យសម្តី។
ពាក្យសម្តីមួយឃ្លានេះ និយាយអំពីការដែលគ្រីស្ទបរិស័ទត្រូវមានការលះចោលអាត្មាខ្លួនឯង និងអំពីរបៀបដែលយើងត្រូវអនុវត្តតាមសេចក្តីបង្រៀន ដែលព្រះយេស៊ូវបានមានបន្ទូលថា “រួចទ្រង់មានព្រះបន្ទូលទៅមនុស្សទាំងអស់ថា បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ”(លូកា ៩:២៣-២៤)។
លោកមែកដូណាល់បានមានប្រសាសន៍ថា ការបដិសេធន៍អាត្មាខ្លួនឯងដ៏ពិត គឺមានន័យថា យើងមិនគ្រាន់តែត្រូវព្យាយាមជម្នះបំណងប្រាថ្នា ខាងសាច់ឈាមរបស់យើងប៉ុណ្ណោះឡើយ តែថែមទាំងត្រូវមានទស្សនៈ និងគំនិតដូចព្រះគ្រីស្ទ ចំពោះអ្វីៗដែលយើងឃើញ ពោលគឺយើងត្រូវតែរាប់បំណងព្រះទ័យព្រះ ជាសំខាន់ជាងជីវិតយើងទៅទៀត …យើងត្រូវឈប់គិតថា “តើយើងខ្ញុំគួរធ្វើអ្វី?” តែត្រូវគិតថា “តើព្រះដ៏មានព្រះជន្មរស់សព្វព្រះទ័យ ឲ្យខ្ញុំធ្វើអ្វី?”
ការរកបានតែរបស់ដែលយើងចង់បានសម្រាប់តែខ្លួនឯង គឺជាការបរាជ័យដ៏វេទនា។ ជ័យជម្នះដ៏ពិត គឺមាននៅក្នុងការ “លះបង់” ជីវិតរបស់យើង ថ្វាយព្រះគ្រីស្ទ ហើយរកបានជីវិតនោះយ៉ាងពេញលេញមកវិញ…
គ្មានអ្វីទ្រទេ
មានផែនទីពិភពលោកមួយ ត្រូវបានបោះពុម្ភផ្សាយ ដោយសមាគមន៍ភូមិសាស្រ្តជាតិ ដោយចេញទ្រឹស្តីថា “ផែនដីមានទម្ងន់ ៦,៦ ពាន់លាន…តោន” តើមានរបស់អ្វី ដែលបានទ្រទម្ងន់ផែនដី? គឺគ្មានទេ។ ភពផែនដីដែលយើងកំពុងរស់នៅ បានធ្វើដំណើរជំវិញខ្លួនឯង ដោយល្បឿន ១៦០៩ គឺឡូម៉ែត្រក្នុង១ម៉ោង ហើយវិលជុំវិញព្រះអាទិត្យតាមគន្លងក្នុងអវកាល។ ប៉ុន្តែ យើងងាយនឹងមិនចាប់អារម្មណ៍អំពីរឿងនេះ ក្នុងការរស់នៅជារៀងរាល់ថ្ងៃ ដែលមានទៅដោយការព្រួយបារម្ភ អំពីបញ្ហាសុខភាព ទំនាក់ទំនង និងការចំណាយឥតឈប់។
ទោះជាយ៉ាងណាក៏ដោយ លោកយ៉ូប ដែលជាតួរអង្គម្នាក់ ក្នុងព្រះគម្ពីរសញ្ញាចាស់ បានពិចារណាម្តងហើយម្តងទៀត អំពីស្នារព្រះហស្តរបស់ព្រះ ដើម្បីទទួលបាននូវការកម្សាន្តចិត្ត ក្នុងពេលដែលគាត់កំពុងមានទុក្ខវេទនា ដោយសារការមានសុខភាពចុះខ្សោយយ៉ាងខ្លាំង ព្រមទាំងការបាត់បង់ទ្រព្យសម្បត្តិ និងកូនស្លាប់ចោលអស់។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ទ្រង់ត្រដាងទិសខាងជើងពីលើទីល្ហល្ហេវ ហើយក៏ព្យួរផែនដីនៅទទេធេង”(យ៉ូប ២៦:៧)។ លោកយ៉ូបបានស្ងើចសរសើរព្រះ ដែលឲ្យពពកផ្ទុកនូវទឹកជាច្រើន មិនឲ្យធ្លាយពីក្រោមឡើយ(ខ.៨) ហើយបានធ្វើរបងព័ទ្ធជុំវិញទឹក ដរាបដល់ពន្លឺ ហើយនឹងងងឹតផុតទៅហើយ (ខ.១០) ប៉ុន្តែ គាត់បានមានប្រសាសន៍ទៀតថា “ការទាំងនេះគ្រាន់តែជាកិច្ចខាងក្រៅរបស់ទ្រង់ទេ” (ខ.១៤)។
ស្នាព្រះហស្តរបស់ព្រះមិនបានឆ្លើយតបចំពោះសំណួរបស់លោកយ៉ូបទេ ប៉ុន្តែ ផ្ទែមេឃ និងផែនដីបានបង្អុលបង្ហាញគាត់ ឲ្យងាកបែរទៅរកព្រះអាទិករ ដែលមានតែទ្រង់ប៉ុណ្ណោះ ដែលអាចឆ្លើយតប ដោយផ្តល់ជំនួយ និងសេចក្តីសង្ឃឹមដល់គាត់បាន។ ព្រះអម្ចាស់ទ្រង់បានទ្រទ្រង់សកលោកទាំងមូល “ដោយសារព្រះបន្ទូលដ៏មានព្រះចេស្តានៃទ្រង់”(ហេព្រើ…
សំបុត្ររបស់លោកស៊ី អេស លូវីសា
ក្នុងខែកញ្ញា ឆ្នាំ១៩៦១ លោកហាវេយ ខាលសិន(Harvey Karlsen) គឺជាសិស្សវិទ្យាល័យម្នាក់ នៅសង្កាត់ប្រ៊ូកលីន ក្រុងញូយ៉ក។ កាលនោះគាត់បានសរសេរសំបុត្រផ្ញើទៅលោក ស៊ី អេស លូវីស(C.S. Lewis) នៅប្រទេសអង់គ្លេស។ លោកហាវេយ បានអានសៀវភៅរឿងដែលលោកលូវីសនិពន្ធ ដែលមានចំណងជើងថា សំបុត្ររបស់អារក្ស ហើយបានសួរគាត់ថា “ពេលអ្នកនិពន្ធសៀវភៅនេះ តើសាតាំងបានធ្វើទុក្ខអ្នកទេ? បើសិនជាវាបានធ្វើទុក្ខអ្នកមែន តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីទប់ទល់នឹងវា?”
បីសប្តាហ៍ក្រោយមក លោកលូវីសក៏បានសរសេរសំបុត្រផ្ញើមកវិញ ដែលក្នុងនោះ គាត់បានបញ្ជាក់ថា គាត់នៅតែជួបការល្បួងជាច្រើន។ គាត់មានប្រសាសន៍ថា ពេលគាត់ជួបការល្បួងទាំងនោះ “ប្រហែលជា … ការសំខាន់បំផុត គឺយើងត្រូវតែបន្តសរសេរសៀវភៅនេះ ដោយគ្មានការបាក់ទឹកចិត្ត ទោះបីជាយើងច្រើនតែចាញ់ល្បួងមែន តែយើងត្រូវក្រោកឈរឡើង ហើយសូមការអត់ទោសពីព្រះ”។
កណ្ឌគម្ពីរសំបុត្រ ក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលសាវ័កយ៉ូហានបានសរសេរ មានពេញទៅដោយការលើកទឹកចិត្ត ឲ្យមានការទ្រាំអត់ ពេលជួបការល្បួង។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “កូនតូចៗ រាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះទ្រង់បានអត់ទោសបាបរបស់អ្នករាល់គ្នាហើយ ដោយយល់ដល់ព្រះនាមទ្រង់ ឪពុករាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានស្គាល់ព្រះ ដែលទ្រង់គង់នៅតាំងពីដើមរៀងមក កំឡោះរាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានឈ្នះមេកំណាចហើយ”(១យ៉ូហាន ២:១២-១៣)។
ទោះបីជាយើងកំពុងស្ថិតក្នុងវ័យណា…