មិនប្រើអក្សរតូចដែលមើលមិនដាច់ឡើយ
អ្នកស្រីមីសស៊ី ស៊ូលីវិន(Missy Sullivan) ជាអ្នកនិពន្ធ ឲ្យទស្សនាវដ្តីវ៉លស្ទ្រីត ជ័រនល។ មានពេលមួយ គាត់បានសរសេរ នៅក្នុងទំព័រកាសែតនោះ ដោយកត់សម្គាល់ថា ក្នុងផលិតផលជាច្រើនដែលគេដាក់លក់ មានភ្ជាប់ជាមួយកិច្ចព្រមព្រៀងរបស់អ្នកប្រើប្រាស់ ការធានា និងលិខិតប្រកាស់មិនទទួលខុសត្រូវជាច្រើន ដែលអ្នកទិញស្ទើរតែមិនអាចអានដាច់។ គេបានបោះពុម្ភពាក្យពេចន៍ទាំងនោះ ជាអក្សរតូចៗ ហើយដាក់ក្នុងសម្បកកញ្ចប់ផលិតផល ក្នុងបំណងមិនចង់ឲ្យអ្នកប្រើប្រាស់ មើលអក្សរនោះយល់។ ហេតុដូច្នេះហើយ បានជាមនុស្សជាច្រើនមិនបានអានខ្លឹមសារកិច្ចសន្យាឲ្យចប់ទេ មុននឹងចុះហត្ថលេខា។ មានសាស្រ្តាចារ្យម្នាក់ ដែលបង្រៀនជំនាញទំនាក់ទំនងក្រាហ្វិក នៅសាកលវិទ្យាល័យ បានចង្អុលបង្ហាញអំពីកិច្ចសន្យាអ្នកប្រើប្រាស់មួយច្បាប់ ដែលមាន៣២ទំព័រ ដែលគេបានភ្ជាប់មកជាមួយនឹងទូរស័ព្ទទំនើប ដែលគាត់បានទិញ ហើយគាត់បានមានប្រសាសន៍ថា “ក្រុមហ៊ុនមិនចង់ឲ្យអ្នកអានកិច្ចសន្យានេះទេ បានជាពួកគេប្រើអក្សរតូចៗដូចនេះ”។
ផ្ទុយទៅវិញ ព្រះអម្ចាស់មិនមានព្រះទ័យដូចក្រុមហ៊ុនទាំងនោះឡើយ។ ទ្រង់តែងតែសព្វព្រះហប្ញទ័យ នឹងទំនាក់ទំនងជាមួយប្រជារាស្រ្តរបស់ព្រះអង្គ តាមរបៀបដ៏ច្បាស់លាស់ និងមានអំណាច ដោយគ្មានបំណងបោកបញ្ឆោត និងធ្វើឲ្យប្រជារាស្រ្តព្រះអង្គយល់ច្រឡំនោះឡើយ។ មុនពេលរាស្រ្តអ៊ីស្រាអែលចូលទឹកដីសន្យា លោកម៉ូសេបានមានប្រសាសន៍ទៅកាន់ពួកគេថា “ដ្បិតសេចក្តីបញ្ញត្តដែលអញបង្គាប់មកឯងនៅថ្ងៃនេះ មិនមែនហួសកំឡាំងឯងទេ ក៏មិនមែននៅឆ្ងាយដែរ...អញបានដាក់សំញែងទាំងជីវិត និងសេចក្តីស្លាប់ទាំងព្រះពរ និងសេចក្តីបណ្តាសានៅខាងមុខឯងរាល់គ្នា ដូច្នេះចូររើសយកជីវិតចុះ ដើម្បីឲ្យឯងបានរស់នៅ ព្រមទាំងពូជឯងតរៀងទៅផង” (ចោទិយកថា ៣០:១១,១៩)។
ព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងយល់ច្បាស់ អំពីផែនការ និងបំណងរបស់ព្រះអង្គ ដើម្បីឲ្យយើងអាចស្រឡាញ់ ស្តាប់បង្គាប់ និងនៅជាប់នឹងទ្រង់…
តើនរណាជាចៅហ្វាយ លើបបូរមាត់ខ្ញុំ?
ភាពខុសគ្នារវាងការនិយាយសរសើរ និងការនិយាយបញ្ចូរ ស្ថិតនៅត្រង់ចេតនារបស់អ្នកសរសើរ។ ការនិយាយសរសើរ គឺជាការឲ្យតម្លៃដ៏ពិត សម្រាប់គុណសម្បត្តិ ឬសកម្មភាពរបស់បុគ្គលណាម្នាក់។ តែតាមធម្មតាគោលបំណងរបស់អ្នកនិយាយបញ្ចូរ គឺដើម្បីបំពេញប្រយោជន៍ផ្ទាល់ខ្លួន ដោយខំយកចិត្តយកថ្លើមអ្នក ដែលខ្លួនបញ្ចូរនោះ។ ការនិយាយសរសើរ ជាការព្យាយាមលើកទឹកចិត្ត តែការបញ្ចូរ ជាការប៉ុនប៉ងទាញយកប្រយោជន៍ផ្ទាល់ខ្លួន។
ក្នុងទំនុកដំកើងជំពូក១២ ស្តេចដាវីឌបានទួញសោកចំពោះសង្គម ដែលអ្នកគោរពប្រណិបតន៍ព្រះ និងមនុស្សស្មោះត្រង់ ត្រូវបាត់ខ្លួនម្តងមួយៗ ហើយត្រូវជំនួសដោយពួកមនុស្សបោកបញ្ឆោត ដែល “ពោលដោយបបូរមាត់បញ្ចើច ហើយដោយមានចិត្តពីរ”(ខ.២)។ ពួកគេនិយាយថា “យើងនឹងឈ្នះដោយអណ្តាត បបូរមាត់យើង ស្រេចនៅយើងទេតើ តើអ្នកណាជាចៅហ្វាយលើយើង?”(ខ.៤)។
សំណួរដែលថា “តើអ្នកណាជាចៅហ្វាយលើបបូរមាត់យើង?” ជាសំណួរដ៏ល្អមួយ ដែលយើងត្រូវសួរខ្លួនយើង ជាពិសេស ពេលដែលការល្បួងនាំឲ្យយើងនិយាយសរសើរអ្នកដទៃ ដោយមិនស្មោះត្រង់ ដើម្បីឲ្យបានអ្វីមួយពីអ្នកនោះជាដើម។ បើខ្ញុំជាចៅហ្វាយលើបបូរមាត់របស់ខ្ញុំ ខ្ញុំអាចនិយាយអ្វីក៏បានតាមចិត្ត។ តែបើព្រះអម្ចាស់ជាចៅហ្វាយលើបបូរមាត់ខ្ញុំវិញ នោះពាក្យសម្តីដែលខ្ញុំនិយាយ បានឆ្លុះបញ្ចាំង អំពីព្រះបន្ទូលទ្រង់ ដែលជាពាក្យសម្តីសុទ្ធស្អាតទាំងអស់ គឺដូចប្រាក់ដែលគេសាកក្នុងបាវធ្វើពីដី ហើយបានសំរងអស់៧ដងផង” (ខ.៦)។
វិធីល្អបំផុត ដើម្បីបង្ហាញថា អ្នកណាជាម្ចាស់លើបបូរមាត់យើង នោះប្រហែលជាត្រូវឲ្យយើងចាប់ផ្តើមថ្ងៃនីមួយៗ ដោយសេចក្តីអធិស្ឋានរបស់ស្តេចដាវីឌ ក្នុងទំនុកដំកើងថា “សូមឲ្យពាក្យសម្តីដែលចេញពីមាត់ទូលបង្គំ និងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ បានគួរគាប់នៅព្រះនេត្រទ្រង់” (ទំនុកដំកើង ១៩:១៤)។–David McCasland
ភាពមានបាននៃព្រលឹង
មានជាតិអាមេរិកជាច្រើន បានទិញឆ្នោតផ្សងសំណាង ដើម្បីឈ្នះទឹកប្រាក់ប្រហែល៦៤០លានដុល្លារ។ ទឹកប្រាក់ជាសរុប ដែលជនជាតិអាមេរិកទាំងនោះ បានចំណាយនៅក្នុងការទឹញឆ្នោតនោះ គឺប្រហែល១៥០០លានដុល្លា នៅតាមបណ្តារដ្ឋផ្សេងៗ នៅអាមេរិក ក្នុងដើមឆ្នាំ២០១២។ អ្វីដែលចម្លែកនោះ គឺពួកគេមានឱកាសឈ្នះ ១ក្នុងចំណោម១៧៦លាននាក់ ប៉ុន្តែ នៅតែមានមនុស្សម្នាឈរតម្រង់ជួរតាមហាងលក់ទំនិញ ស្ថានីយ៍ប្រេងឥន្ធនៈ និងហាងកាហ្វេ ដើម្បីទិញឱកាសផ្សងសំណាង ក្លាយជាអ្នកមាន។ គំនិតខាងលោកីយ៍នាំឲ្យយើងគិតថា ការមានប្រាក់កាន់តែច្រើន គឺអាចដោះស្រាយបញ្ហា និងធ្វើឲ្យជីវភាពយើងបានប្រសើរជាងមុន។
តាមព្រះគម្ពីរ មានបុរសម្នាក់ឈ្មោះថា អេគើរ មានទស្សនៈអំពីភាពសប្បូរសប្បាយដែលខុសពីទស្សនៈខាងលើ។ គាត់បានទូលសូមការពីរយ៉ាងពីព្រះ មុនពេលគាត់ស្លាប់។
ទីមួយ : គាត់ទូលសូមព្រះថា “សូមកំចាត់សេចក្តីភូតភរ និងកុហកឲ្យឆ្ងាយពីទូលបង្គំ”(សុភាសិត ៣០:៨)។ ភាពស្អាតស្អំ ជាគន្លឹះនៃការរស់នៅ ដោយគ្មានការថប់បារម្ភ។ បើយើងគ្មានអ្វីត្រូវលាក់បាំងទេ នោះយើងក៏គ្មានអ្វីត្រូវភ័យខ្លាចដែរ។ ការបោកបញ្ឆោត នាំឲ្យយើងក្លាយជាទាសករ តែភាពស្មោះត្រង់រំដោះយើងឲ្យមានសេរីភាព។ ទីពីរ : គាត់បានទូលសូមថា “សូមកុំឲ្យទូលបង្គំមានសេចក្តីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំ ដោយអាហារដែលត្រូវការប៉ុណ្ណោះ”(ខ.៨)។ ការស្កប់ចិត្តកើតចេញមកពីការទុកចិត្តលើព្រះ ជាអ្នកផ្គត់ផ្គង់ ហើយព្រមទទួលការផ្គត់ផ្គង់មកពីទ្រង់ ដោយការដឹងគុណ។ លោកអេគើរបានទូលសរសើរព្រះអាទិករថា “តើអ្នកណាបានប្រតិស្ឋានចុងផែនដីទាំងប៉ុន្មាន...ទ្រង់ជាខែលនៃអស់អ្នកដែលពឹងជ្រកក្នុងទ្រង់”(ខ.៤-៥)។
ភាពស្អាតស្អំ និងការស្កប់ចិត្ត ជាទ្រព្យសម្បត្តិស្តុកស្តមរបស់ព្រលឹង ដែលព្រះបានប្រទានមកយើងរាល់គ្នា។…
ការសម្រាកទាំងបង្ខំ
មុនពេលបុណ្យណូអែល កាលពីឆ្នាំមួយនោះ អ្នកស្រីគីម បានទៅពេទ្យុ។ គ្រូពេទ្យក៏ពិនិត្យឃើញមានជំងឺមហារីកគ្រាប់ឈាម ហើយក៏ប្រាប់ថា ត្រូវព្យាបាលជាបន្ទាន់។ ពីរបីសប្តាហ៍មុនពេលទទួលដំណឹងនេះ នាងបានប្រាប់មិត្តភ័ក្ររបស់នាង អំពីការដែលនាងមានពរ និងការស្កប់ចិត្តជាខ្លាំងនៅក្នុងគ្រួសារ ដែលមានក្តីស្រឡាញ់ និងមានផ្ទះដ៏កក់ក្តៅមួយ ហើយទើបតែបានចៅប្រុសមួយផង។ ពេលមិត្តសំឡាញ់របស់ខ្ញុំម្នាក់នេះចូលមន្ទីរពេទ្យ នាងបានទូលសូមឲ្យព្រះយេស៊ូវបង្ហាញវត្តមានព្រះអង្គ ហើយគង់នៅជិតនាង។
បន្ទាប់ពីការព្យាបាលបានប្រាំពីរខែមក ជំងឺរបស់នាងចាប់ផ្តើមធូរស្បើយជាបណ្តើរៗ។ នាងហៅពេលនោះថា “ពេលសម្រាកទាំងបង្ខំ”។ នាងមានប្រសាសន៍ថា នាងបានចាប់ផ្តើមរៀនបន្ថយល្បឿន ឆែកពិនិត្យមើលខ្លួនឯង យ៉ាងស្ងាត់ស្ងៀម ហើយសម្រាកក្នុងសេចក្តីល្អ ក្តីស្រឡាញ់ និងផែនការដ៏ល្អឥតខ្ចោះរបស់ព្រះ ដោយលែងខ្វល់ ថាតើនាងនឹងបានជាសះស្បើយឬយ៉ាងណានោះឡើយ។ អ្នកស្រីគីមក៏បានរកឃើញថា ព្រះបន្ទូលដែលព្រះបានសន្យានឹងរាស្ត្រអ៊ីស្រាអែល ក៏ជាព្រះបន្ទូលដែលទ្រង់កំពុងតែមានមកកាន់នាងផងដែរថា ព្រះអម្ចាស់ដ៏ជាព្រះនៃឯង ទ្រង់នឹងជួយសង្រ្គោះ ទ្រង់នឹងមានសេចក្តីរីករាយអរសប្បាយ ចំពោះឯង ទ្រង់នឹងឲ្យឯងសម្រាក ក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ ក៏នឹងអរសប្បាយនឹងឯង ដោយសម្លេងច្រៀង (សេផានា ៣:១៧)។
ក្រោយមក ជម្ងឺរបស់នាង បានស្ថិតក្នុងដំណាក់កាលដែលអាចគ្រង់គ្រងបាន បន្ទាប់ពីនាងបានឆ្លងកាត់ការធ្វើដំណើរ ដែលបានធ្វើជីវិតនាងមានភាពល្អប្រសើរឡើង។ ឥឡូវនេះ នាងបានត្រឡប់ទៅរកភាពមមាញឹកនោះវិញទៀត តែនាងច្រើនតែឈប់បង្អង់ ដើម្បីរៀនសូត្រឡើងវិញ អំពី “ការសម្រាក ទាំងបង្ខំ”។
ទោះជាយើងកំពុងមានភាពសុខស្រួល ឬមានការពិបាកក្តី យើងចាំបាច់ត្រូវចូលមកជិតព្រះទ័យស្រឡាញ់របស់ព្រះ ដើម្បីស្តាប់ព្រះសូរសៀងព្រះអង្គ ហើយថ្វាយជីវិតយើងដាច់…
វេចខ្ចប់ទុក្ខសោករបស់អ្នក
ក្នុងអំឡុងពេលដ៏វឹកវរនៃទសវត្សរ៍ឆ្នាំ១៩៦០ តន្រ្តីដ៏ពេញនិយម នៅសហរដ្ឋអាមេរិក មានការលាយឡំចូលគ្នាដ៏ចម្លែក រវាងការតវ៉ាប្រឆាំង និងជាតិនិយម។ បទចម្រៀងខ្លះមានការប្រឆាំងនឹងសង្រ្គាម ភាពលោភលន់ និងភាពអយុត្តិធម៌ក្នុងសង្គម ខណៈពេលដែលចម្រៀងផ្សេងទៀតបានបញ្ជាក់អំពីកាតព្វកិច្ច ដែលប្រជាជនមានចំពោះប្រទេសជាតិ និងប្រពៃណីយ។ ប៉ុន្តែ ទន្ទឹមនឹងនោះ លោករីឆាត ហ្វារីណា(Richard Farina) និងអ្នកស្រីប៉ូលីន បេស ម៉ាឌិន(Pauline Baez Marden) បាននិពន្ធបទចម្រៀងមួយបទ ដែលមានចំណងជើងថា “ចូរវេចខ្ចប់ទុក្ខសោករបស់អ្នក” ដែលបទចម្រៀងនេះបាននិយាយអំពីការតវ៉ាប្រឆាំង ក៏ដូចជានិយាយអំពីជាតិនិយម ដោយផ្តោតទៅលើការស្វែងរកសន្តិភាពផ្ទាល់ខ្លួន។ បទចម្រៀងនេះ មានវគ្គដែលគេច្រៀងបន្ទជាច្រើនដង យ៉ាងដូចនេះថា : បើសិនជាមាននរណាម្នាក់អាចវេចខ្ចប់ទុក្ខសោករបស់អ្នក ហើយផ្ទេរទុក្ខសោកនោះមកខ្ញុំ នោះអ្នកនឹងលែងមានទុក្ខសោកនោះទៀត ព្រោះខ្ញុំដឹងពីរបៀបប្រើទុក្ខសោកនោះ ចូរផ្ទេរទុក្ខសោកនោះមកខ្ញុំ។
អ្នកនិពន្ធនៃបទចម្រៀងនេះ ប្រហែលជាគិតថា មនុស្សម្នាក់ៗសង្ឃឹមថា មាននរណាម្នាក់ ដែលពិតជាអាចផ្តល់ឲ្យនូវសន្តិភាពក្នុងចិត្តបាន។ មានដំណឹងល្អមួយដែលប្រកាស់ថា មានអង្គបុគ្គលម្នាក់ ដែលពិតជាអាចជួយឲ្យយើងមានសន្តិភាពក្នុងចិត្តមែន។ គឺដូចដែលបទគម្ពីរអេសាយ ជំពូក៥៣ បានថ្លែងទំនាយ អំពីព្រះមែស៊ីនៃសាសន៍អ៊ីស្រាអែល ដែលទ្រង់យាងមកតាមព្រះបន្ទូលសន្យា។ ក្នុងនាមជាគ្រីស្ទបរិស័ទ យើងឃើញថា បទទំនាយនេះបានសម្រេច នៅក្នុងការសុគត និងការមានព្រះជន្មឡើងវិញ នៃព្រះយេស៊ូវគ្រីស្ទ ដូចដែលមានសេចក្តីចែងថា “ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងពិត…
អំណាចនៃការបង្ហាញឲ្យឃើញ
អស់រយៈពេល២ទសវត្សរ៍ហើយ ដែលលោកម៉ៃឃ៍ ហ៊ែនស៍(Mike Hands) ដែលជាអ្នកបរិស្ថាន បានធ្វើកិច្ចការ ដើម្បីជួយកសិករនៅតំបន់អាមេរិកកណ្តាល ឲ្យប្រើវិធីសាស្រ្តដែលមានប្រសិទ្ធភាពជាងមុន នៅក្នុងការដាំដុះ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមានការពិបាក នៅក្នុងការបោះបង់ចោលប្រពៃណីនៃការធ្វើកសិកម្ម ដែលពួកគេបានអនុវត្តតាម តាំងពីយូរមកហើយ ដោយ “ការកាប់ឆ្កាព្រៃ ហើយដុត” ដើម្បីដាំដំណាំ ទោះបីជាពួកគេបានដឹងហើយថា ប្រពៃណីនេះបានធ្វើឲ្យខូចដី ហើយបំពុលបរិយ៉ាកាសទៀតក៏ដោយ។ ដូចនេះ លោកម៉ៃឃ៍ មិនគ្រាន់តែបាននិយាយប្រាប់ពួកគេឡើយ តែថែមទាំងបានបង្ហាញឲ្យពួកគេឃើញវិធីសាស្រ្តធ្វើចំការ ដែលប្រសើរជាងនេះ។ ក្នុងខ្សែវីដេអូឯកសារ ដែលមានចំណងជើងថា ផ្សែងហុយទ្រលោម គាត់បានមានប្រសាសន៍ថា “អ្នកត្រូវធ្វើការបង្ហាញ ឲ្យគេឃើញ បើគ្រាន់តែនិយាយប្រាប់គេ នោះមិនទាន់គ្រប់គ្រាន់ឡើយ។ អ្នកអាចរៀបរាប់ប្រាប់ពួកគេ តែយើងត្រូវតែធ្វើឲ្យពួកគេមើល”។
យ៉ាងណាមិញ សាវ័កប៉ុលក៏បានប្រើវិធីសាស្រ្តស្រដៀងគ្នា ដើម្បីផ្សាយដំណឹងល្អ អំពីព្រះយេស៊ូវគ្រីស្ទ។ គាត់បានសរសេរសំបុត្រផ្ញើទៅពួកជំនុំ នៅក្រុងកូរិនថូសថា “ឯពាក្យសំដី និងវោហាអធិប្បាយរបស់ខ្ញុំ ក៏មិនមែនដោយពាក្យឧត្តុង្គឧត្តម ដែលពូកែបញ្ចុះបញ្ចូលនោះដែរ គឺដោយការសំដែងចេញជាព្រះវិញ្ញាណ និងព្រះចេស្តាវិញទេតើ ដើម្បីកុំឲ្យសេចក្តីជំនឿរបស់អ្នករាល់គ្នាបានតាំងនៅ ដោយប្រាជ្ញារបស់មនុស្សឡើយ គឺដោយព្រះចេស្តានៃព្រះវិញ”(១កូរិនថូស ២:៤-៥)។ នៅក្នុងសំបុត្រនេះដដែល សាវ័កប៉ុលក៏បានប្រាប់ពួកគេទៀតថា “ដ្បិតនគរព្រះមិនសំរេចនឹងពាក្យសំដីប៉ុណ្ណោះទេ គឺស្រេចនឹងឥទ្ធិឫទ្ធិវិញ”(៤:២០)។
ក្នុងការរស់នៅប្រចាំថ្ងៃ ចូរយើងទូលសូមឲ្យព្រះជួយយើង ឲ្យមានទីបន្ទាល់ល្អ ដែលគួបផ្សំជាមួយនឹងពាក្យសម្តីដែលយើងថ្លែងប្រាប់គេអំពីទ្រង់។…
ចំនួនថ្ងៃដែលបានរាប់
បន្ទាប់ពីហេតុការណ៍ នៃខ្យល់កួចយក្សថូនេដូ ដ៏បង្ហិនបង្ហោចបានបញ្ចប់ មានបុរសម្នាក់បានឈរនៅក្រៅផ្ទះរបស់គាត់ ដែលបានទទួលរងការបំផ្លាញ។ នៅក្នុងផ្ទះនោះ មានរបស់របរជាច្រើនបានរាយប៉ាយ ដែលមានដូចជាគ្រឿងអល្ល័ង្ការបស់ភរិយាគាត់ និងវត្ថុមានតម្លៃដែលគាត់បានប្រមូលទុក។ ប៉ុន្តែ បុរសម្នាក់នេះ មិនមានបំណងចង់ចូលស្វែងរករបស់ទាំងនោះ នៅក្នុងផ្ទះ ដែលហៀបតែនឹងរលំនោះឡើយ។ គាត់មានប្រសាសន៍ថា “ខ្ញុំមិនសមនឹងប្រថុយជីវិត ដើម្បីរបស់ទាំងអស់នោះឡើយ”។
ពេលដែលជីវិតយើងមានវិបត្តិ យើងច្រើនតែផ្តោតទៅលើការអ្វីដែលពិតជាសំខាន់ ចំពោះយើង។ ក្នុងបទគម្ពីរទំនុកដំកើងជំពូក៩០ ដែលជា “សេចក្តីអធិស្ឋានរបស់លោកម៉ូសេ” ក្នុងនាមជាមនុស្សសំណប់របស់ព្រះ លោកម៉ូសេបានពិចារណាអំពីជីវិត ដោយរាប់ចាប់តាំងពីដើមដំបូង ដល់ចុងបញ្ចប់នៃជីវិតមនុស្ស។ គាត់បានដឹងថា ជីវិតគាត់ខ្លីណាស់ (ខ.៤-៦) ហើយសេចក្តីក្រោធរបស់ព្រះក៏បរិសុទ្ធផង (ខ.៧-១១) នោះគាត់បានអធិស្ឋានទូលអង្វរ សូមឲ្យព្រះប្រទាននូវការយល់ដឹងដល់គាត់ បានជាគាត់ទូលទ្រង់ថា “ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុ នៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា”(ខ.១២)។
ក្នុងទំនុកដដែលនេះ លោកម៉ូសេបានទូលអង្វរ សូមសេចក្តីស្រឡាញ់របស់ព្រះ យ៉ាងដូចនេះថា “ឱព្រះយេហូវ៉ាអើយ សូមវិលមកវិញ តើដល់កាលណាទៅ សូមសំរាលព្រះហឫទ័យ ចំពោះពួកអ្នកបំរើទ្រង់ផង ឱសូមចំអែតយើងខ្ញុំ ដោយសេចក្តីសប្បុរសនៃទ្រង់ នៅពេលព្រឹក ដើម្បីឲ្យយើងខ្ញុំបានរីករាយឡើង ហើយមានសេចក្តីអំណររហូតដល់អស់១ជីវិត”(ខ.១៣-១៤) នៅចុងបញ្ចប់ គាត់ក៏បានអធិស្ឋានអំពីពេលអនាគតថា “សូមឲ្យព្រះគុណនៃព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ បានសណ្ឋិតលើយើងខ្ញុំ ហើយតាំងការនៃដៃយើងខ្ញុំ…
បរិភោគអាហារយ៉ាងរីករាយ
ក្នុងវប្បធម៌ដែលចូលចិត្តធ្វើអ្វីៗលឿន ដែលច្រើនតែនាំឲ្យមនុស្សម្នា “ញាំអាហារទាំងប្រញាប់ប្រញាល់” មានមនុស្សតិចតួចណាស់ ដែលបានចំណាយពេលញាំអាហារសម្រាកកាយ ជាមួយញាតិមិត្ត យ៉ាងសប្បាយរីករាយ។ គេថែមទាំងបានកត់សំគាល់ថា ក្នុងសង្គមលោកខាងលិច សព្វថ្ងៃនេះ មានវិធីតែម្យ៉ាងគត់ ដើម្បីឲ្យគេអាចញាំអាហារដែលមានម្ហូប៧មុខ យ៉ាងសប្បាយរីករាយបាន គឺដោយប្រមូលអាហារទាំងអស់នោះ មកទ្រាប់នៅចន្លោះនំប៉័ងពីរបន្ទះ ហើយញាំវាដូចនំសាំងវិញអញ្ចឹង ទើបបានទាន់ពេលវេលា!
បន្ទាប់ពីជនជាតិអ៊ីស្រាអែលជាច្រើននាក់ ដែលត្រូវបាននិរទេសចូលចក្រភពបាប៊ីឡូន ត្រឡប់មកក្រុងយេរូសាឡិមវិញ ដើម្បីសាងសង់ព្រះវិហារ និងកំផែងនៃទីក្រុងមួយនេះឡើងវិញ ពួកគេបានជួបជុំគ្នា ដើម្បីស្តាប់លោកអែសរ៉ាអានបទគម្ពីរក្រឹត្យវិន័យ ដែលព្រះបានប្រទានតាមរយៈលោកម៉ូសេ (នេហេមា ៨:១)។ ពួកគេបានស្តាប់ព្រះបន្ទូលព្រះដែលគាត់បានអាន ជាច្រើនម៉ោង ហើយទន្ទឹមនឹងនោះ ក៏មានគ្រូបង្រៀនក្រឹត្យវិន័យពន្យល់ក្រឹត្យវិន័យ ដល់ពួកជន កំពុងដែលពួកជនឈរនឹងនៅកន្លែងរបស់គេ “ពួកអ្នកទាំងនោះបានអានមើល ក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះ ព្រមទាំងស្រាយន័យសេចក្តីឲ្យគេបានយល់បទដែលអានមើលនោះផង”(ខ.៨)។
ពេលដែលពួកគេទួញយំ ដោយសារមានការខ្វះខាត លោកអែសរ៉ា និងលោកនេហេមាដែលជាអភិបាលក្រុង បានប្រាប់ពួកគេថា ពេលនេះមិនមែនជាពេលទួញសោកទេ តែជាពេលអរសប្បាយ ហើកក៏បានប្រាប់ពួកគេ ឲ្យធ្វើពីធីបរិភោគអាហារ ហើយចែកអាហារដល់អ្នកដែលគ្មានអ្វីទទួលទាន “ដ្បិតអំណរនៃព្រះអម្ចាស់ ជាកម្លាំងរបស់ពួកគេរាល់គ្នាហើយ”(ខ.១០)។ បន្ទាប់មក “ពួកជនក៏នាំគ្នាទៅបរិភោគភោជន៍ ព្រមទាំងជូនជំនូនដល់គេ ហើយតាំងចិត្តអរសប្បាយឡើងជាខ្លាំង ដោយព្រោះបានយល់ន័យសេចក្តីទាំងប៉ុន្មាន ដែលបានថ្លែងប្រាប់ដល់ខ្លួន”(ខ.១២)។
ពិធីញាំអាហារខាងវិញ្ញាណ ដែលព្រះបានរៀបចំឲ្យយើង ក្នុងព្រះបន្ទូលទ្រង់ គឺជាមូលហេតុដែលយើងត្រូវមានអំណរដ៏អស្ចារ្យ សមនឹងឲ្យយើងចំណាយពេលបរិភោគយ៉ាងឆ្ងាញ់ពិសារ។–David McCasland
សញ្ញាសំគាល់នៃអ្នកដឹកនាំ
ក្នុងអំឡុងពេលដែលខ្ញុំទៅលេងទីធ្លាសកលវិទ្យាល័យព័រឌូ(Purdue) នៅថ្ងៃដែលមានអាកាសធាតុត្រជាក់ខ្លាំង ក្នុងរដូវរងា ខ្ញុំក៏បានឃើញយុវជនពីរនាក់ កំពុងជោកទឹកកកក្រាស់ៗ នៅតាមផ្លូវដើរ នៅក្បែរគេហដ្ឋានសមាគមន៍បុរស។ ខ្ញុំគិតថា ពួកគេប្រាកដជាសមាជិកជាន់ទាបហើយ បានជាពួកបងប្រុសក្នុងសមគមន៍ ឲ្យពួកគេធ្វើការងារពិបាកៗដូចនេះ។ ខ្ញុំសួរពួកគេថា “មុនពេលអ្នកចូលរួមក្នុងសមាគមន៍នេះ តើគេមិនបានប្រាប់អ្នក អំពីការងារដ៏ពិបាកនេះទេឬ?” ភ្លាមនោះ ក្នុងចំណោមអ្នកទាំងពីរ មានម្នាក់បានងើបមុខឡើង ញញឹមដាក់ខ្ញុំ ហើយនិយាយថា “បាទ យើងទាំងពីរនាក់គឺជាសមាជិកជាន់ខ្ពស់។ ខ្ញុំជាអនុប្រធានសមាគន៍ ហើយមិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ ជាប្រធាន។” ខ្ញុំក៏បានអរគុណពួកគេ សម្រាប់ការខិតខំធ្វើការងារ ហើយក៏បានបន្តដំណើរទៅមុខទៀត ដោយនឹកចាំថា ការបម្រើអ្នកដទៃ គឺជាសញ្ញាសំគាល់ នៃអ្នកដឹកនាំដ៏ពិត។
មានពេលមួយសិស្សរបស់ព្រះយេស៊ូវពីរនាក់ បានសួរទ្រង់ អំពីមុខតំណែងកិត្តិយស ដែលពួកគេនឹងទទួល នៅពេលដែលនគរព្រះបានមកដល់។ ពេលនោះព្រះអម្ចាស់បានប្រមូលពួកសិស្សទាំង១២នាក់ឲ្យមកជុំគ្នា ហើយប្រាប់ពួកគេថា “អ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់ធ្វើធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ ឯអ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នកទាំងអស់វិញ”(ម៉ាកុស ១០:៤៣-៤៤)។ ទ្រង់បានបញ្ជាក់ឲ្យកាន់តែច្បាស់ទៀតថា ទ្រង់មិនបានមកដើម្បីឲ្យគេបម្រើទ្រង់ឡើយ តែដើម្បីបម្រើគេ ហើយលះបង់ព្រះជន្មទ្រង់ ដើម្បីលោះពួកគេឲ្យរួចពីអំណាចបាប(ខ.៤៥)។
សញ្ញាសំគាល់នៃអ្នកដឹកនាំដ៏ពិត និងកោតខ្លាចព្រះ គឺមិនមែនជាអំណាច និងអភ័យឯកសិទ្ធិនៃមុខតំណែងឡើយ តែជាការបម្រើដោយបន្ទាបខ្លួន។ ព្រះប្រទានឲ្យយើងមានកម្លាំង សម្រាប់ដើរតាមគំរូរបស់ព្រះយេស៊ូវ និងដឹកនាំតាមផ្លូវទ្រង់។–David McCasland
បើកដៃចំហរ
នៅក្នុងពិធីបុណ្យសព របស់លោកស្រីបេតធី ហ្វ៊ឌ(Betty Ford) ដែលជាភរិយារបស់ប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោកស្ទីវិន ហ្វ៊ឌ(Steven Ford) ដែលជាកូនប្រុសរបស់គាត់ បានមានប្រសាសន៍ថា “គាត់ជាស្រ្តីដែលមានសេចក្តីស្រឡាញ់ និងការកម្សាន្តចិត្ត គាត់ជាស្រ្តីទីមួយ ដែលបានឱបខ្ញុំ។ កាលពី១៩ឆ្នាំមុន ពេលដែលខ្ញុំកំពុងញាណស្រា ម្តាយរបស់ខ្ញុំ…បានឲ្យអំណោយដ៏អស្ចារ្យបំផុតមកខ្ញុំ ហើយការនោះបាននាំឲ្យខ្ញុំចុះចូលចំពោះព្រះ ហើយទទួលព្រះគុណរបស់ទ្រង់ ក្នុងជីវិតរបស់ខ្ញុំ។ ជាការពិតណាស់ ពេលដែលខ្ញុំបាននៅក្នុងរង្វង់ដៃគាត់ ខ្ញុំមានអារម្មណ៍ថា ខ្ញុំប្រៀបដូចជាកូនពៅវង្វេង ដែលបានត្រឡប់មកផ្ទះវិញអញ្ចឹង ហើយខ្ញុំបានទទួលសេចក្តីស្រឡាញ់របស់ព្រះ តាមរយៈគាត់។ ហើយនោះជាអំណោយដ៏ប្រពៃ”។
ព្រះយេស៊ូវមានបន្ទូល ជាពាក្យប្រៀបប្រដូច អំពីបុរសវ័យក្មេងម្នាក់ ដែលបានសុំកេរមរតកពីឪពុករបស់ខ្លួន ហើយយកទៅបំផ្លាញអស់ បន្ទាប់មក ក៏បានវិលត្រឡប់មកផ្ទះវិញទាំងក្តីអាម៉ាស់។ ពេលនោះឪពុករបស់គាត់បានឆ្លើយតប តាមរបៀបដ៏គួរឲ្យភ្ញាក់ផ្អើល “ដោយរត់ទៅឱបថើបវា ដោយចិត្តមេត្តា ពេលឃើញ វាដើរមកពីចម្ងាយ”(លូកា ១៥:២០)។ គាត់មិនបានស្តីបន្ទោស ឬដាក់ទោសកូននោះឡើយ ផ្ទុយទៅវិញ គាត់បានបង្ហាញសេចក្តីស្រឡាញ់ និងការអត់ទោសបាប ដោយឲ្យគេធ្វើពិធីជប់លៀងឲ្យវាទៀត។ តើហេតុអ្វី? ព្រោះ “កូននោះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ”(ខ.២៤)។
លោកស្ទីវិន ហ្វ៊ឌ បានបញ្ចប់សន្ទរកថា ដោយពាក្យថា “កូនសូមអរគុណអ្នកម្តាយ ដែលបានស្រឡាញ់យើងខ្ញុំ…