ស្មរបន្ទាល់ដែលបាននិយាយប្រាប់
ពេលដែលទូរទស្សន៍ថ្ងៃនៃការរុករកឃើញ (Day of Discovery) ធ្វើការសម្ភាសប្រជាជន អំពីជីវប្រវត្តិរបស់បុគ្គលល្បីៗ យើងមានចិត្តសប្បាយរីករាយ នៅក្នុងការសម្ភាសពួកគេ អំពីដំណើរជីវិតរបស់អ្នកទាំងនោះ។ អស់ជាច្រើនឆ្នាំកន្លងមក យើងបានសម្ភាសបុរសម្នាក់ ដែលធ្លាប់ស្នាក់នៅ ក្នុងបន្ទប់ជាមួយលោក អេរីក លីដែល(Eric Liddell) នៅក្នុងមន្ទីឃុំឃាំងអ្នកទោសនយោបាយ ក្នុងប្រទេសចិន ហើយយើងបានសម្ភាសស្រ្តីម្នាក់ ដែលធ្លាប់រស់នៅ ក្នុងផ្ទះរបស់លោកស៊ី អេស លូវីស(C.S. Lewis) កាលនាងជាក្មេងជំទង់ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ រួចយើងក៏បានសម្ភាសបុរសម្នាក់ ដែលជាអ្នកបើកបររថយន្ត ឲ្យបណ្ឌិត ចច វ៉ាស៊ីនតោន ខាវើរ(Dr. George Washington Carver) នៅក្នុងការធ្វើដំណើរ ទៅធ្វើជាវាទគ្មិន នៅទូទាំងបណ្តារដ្ឋ ក្នុងភូមិភាគខាងត្បូង នៃសហរដ្ឋអាមេរិក។ ពួកគេបាននិយាយបើកចំហរ ដោយមិនលាក់លៀម អំពីបុគ្គលពិសេសៗទាំងនោះ ដែលពួកគេបានស្គាល់។
សាវ័កយ៉ូហានបានសរសេរសំបុត្រមួយច្បាប់ ពេលគាត់កំពុងមានវ័យចាស់ ដែលនៅក្នុងឃ្លាដំបូងនៃសំបុត្រនេះ គាត់បានបញ្ជាក់ថា គាត់ជាស្មរបន្ទាល់ និងជាអ្នកដែលបានដើរតាមទ្រង់យ៉ាងជិតដិត គឺដូចដែលគាត់មានប្រសាសន៍ថា “ដ្បិតព្រះដ៏ជាជីវិត ទ្រង់បានលេចមកហើយ យើងខ្ញុំបានឃើញទ្រង់ ក៏ធ្វើជាទីបន្ទាល់ ប្រាប់ដល់អ្នករាល់គ្នា ពីជីវិតនោះដ៏រស់នៅអស់កល្បជានិច្ចដែលពីដើមស្ថិតនៅនឹងព្រះវរបិតា ហើយបានលេចមកឲ្យយើងខ្ញុំឃើញ”(១យ៉ូហាន ១:២)។ គោលដៅនៃការសរសេរសំបុត្រនេះ…
អំណាចនៃការគិត អំពីគ្រាចុងក្រោយ
ខណៈពេលដែលយើងកំពុងទន្ទឹងរង់ចាំទទួលស្វាគមន៍ឆ្នាំថ្មី ដោយការរៀបគម្រោង និងការប្តេជ្ញាចិត្តសម្រាប់ឆ្នាំថ្មី សម្លេងនៃអ្នកកោតខ្លាចព្រះ នៅសម័យមុន បានលើកទឹកចិត្តយើង ឲ្យគិតអំពីការអ្វីដែលយើងមិនចង់គិត គឺសេចក្តីស្លាប់របស់យើង។
លោកថូម៉ាស អ័ កេមភីស(Thomas à Kempis, ឆ្នាំ១៣៧៩-១៤៧១) បានសរសេរថា “ចិត្តរីករាយនឹងកើតមាន ចំពោះអ្នកដែលបានសម្លឹងមើលទៅសេចក្តីស្លាប់របស់ខ្លួនជាមុន ហើយបានត្រៀមខ្លួនជារៀងរាល់ថ្ងៃសម្រាប់សេចក្តីស្លាប់”។ ចំណែកឯលោកហ្រ្វង់កូស ហ្វេនេឡុន(Francois Fénelon, ឆ្នាំ១៦៥១-១៧១៥)វិញ បានសរសេរថា “យើងមិនអាចស្តីបន្ទោសឲ្យច្រើនពេក ចំពោះភាពងងឹតងងល់របស់មនុស្ស ដែលមិនចង់គិតពីសេចក្តីស្លាប់ ហើយខំគេចចេញពីការអ្វីដែលខ្លួនមិនអាចគេចរួច ខណៈដែលយើងអាចមានចិត្តសប្បាយ ពេលយើងឧស្សាហ៍គិត អំពីសេចក្តីស្លាប់នោះ។ មានតែមនុស្សខាងសាច់ឈាមទេ ដែលមានការពិបាកចិត្ត ដោយសារសេចក្តីស្លាប់”។
បុរសទាំងពីរនាក់នេះ មិនមានបំណងលើកទឹកចិត្តមនុស្ស ឲ្យមានការពិបាកចិត្ត ដោយសារការគិតអំពីសេចក្តីស្លាប់ឡើយ ផ្ទុយទៅវិញ ពួកគេចង់ឲ្យយើងរៀបចំជីវិតរស់នៅ ឲ្យបានត្រឹមត្រូវ។ យើងគួរតែអធិស្ឋាន តាមលំនាំទំនុកដំកើងនៃស្តេចដាវីឌថា “ឱព្រះយេហូវ៉ាអើយ សូមឲ្យទូលបង្គំដឹងពីចុងបំផុតនៃទូលបង្គំ ហើយពីចំនួនថ្ងៃអាយុនៃទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានដឹងជាមានជីវិតស្រួយ អម្បាលម៉ានទៅ … មែនហើយ គ្រប់មនុស្ស ទោះទាំងមនុស្សនៅក្នុងសណ្ឋានពេញវ័យនោះក៏ឥតប្រយោជន៍ទទេដែរ”(ទំនុកដំកើង ៣៩:៤-៥)។ ស្តេចដាវីឌក៏បានមានបន្ទូលផងដែរ អំពីអ្នកដែលខំធ្វើការជាឥតប្រយោជន៍ ដោយខំបង្គរទុកទ្រព្យសម្បត្តិរបស់ខ្លួន ដោយឥតដឹងថាទ្រព្យសម្បត្តិនោះ នឹងក្លាយជារបស់អ្នកណា(ខ.៦)។ ទ្រង់បានមានបន្ទូលសន្និដ្ឋានថា សេចក្តីសង្ឃឹមរបស់ទ្រង់ គឺមានក្នុងព្រះ…
ព្រះរាជសារដែលព្រះបានផ្ញើ
នៅឆ្នាំ១៩៧១ លោករេយ ធមលីនសិន(Ray Tomlinson) បានធ្វើការពិសោធន៍ អំពីរបៀបដែលមនុស្សអាចទំនាក់ទំនងគ្នា តាមរយៈកុំព្យូទ័រ។ កាលនោះ គាត់បានសាកបញ្ជូនសារ ចេញពីកុំព្យូទ័ររបស់គាត់តាមរយៈបណ្តាញកុំព្យូទ័រ ទៅកាន់អ្នកធ្វើការ ក្នុងផ្នែកផ្សេងទៀត នៅការិយាល័យរបស់គាត់ គឺនៅពេលនោះហើយ ដែលគាត់បានបញ្ជូនសារអេឡិចត្រូនិច(ឬអ៊ីមែល)មុនគេ។ ជាច្រើនទសវត្សរ៍ក្រោយមក សព្វថ្ងៃនេះ មានសារអេឡិចត្រូនិចជាងមួយពាន់លាន ដែលគេបានផ្ញើឲ្យគ្នា ក្នុងមួយថ្ងៃៗ។ ក្នុងចំណោមនោះ មានសារជាច្រើនបានផ្ទុកពត៌មានសំខាន់ៗ ដែលក្រុមគ្រួសារ និងមិត្តភ័ក្របានផ្ញើមក ប៉ុន្តែ មានសារផ្សេងទៀត បានពាំនាំការផ្សាយពាណិជ្ជកម្ម ដែលឥតប្រយោជន៍ ឬមេរោគចង្រៃសម្រាប់កុំព្យូទ័រ។ ហេតុនេះហើយបានជា ក្នុងការប្រើប្រាស់អ៊ីមែល មានក្បួនជាមូលដ្ឋានមួយចែងថា : “បើអ្នកមិនទុកចិត្តអ្នកដែលបានផ្ញើសារមកទេ ចូរកុំបើកមើលសារនោះឡើយ”។
ព្រះទ្រង់បានផ្ញើព្រះរាជសារមួយច្បាប់ មកយើងរាល់គ្នា តាមរយៈអង្គព្រះរាជបុត្រាទ្រង់ ហើយយើងអាចទុកចិត្តព្រះដែលជាអ្នកផ្ញើព្រះរាជសារនេះមក។ ក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះមានបន្ទូលមកកាន់រាស្រ្តទ្រង់ តាមរយៈពួកហោរា និងមានមនុស្សជាច្រើនបានបដិសេធព្រះបន្ទូលព្រះ។
ប៉ុន្តែ បង្រួមសេចក្តីមក “ឯព្រះ ដែលពីដើម ទ្រង់មានព្រះបន្ទូលនឹងពួកឰយុកោ ដោយពួកហោរា ជាច្រើនដងច្រើនបែប នៅជាន់ក្រោយបង្អស់នេះ ទ្រង់បានមានព្រះបន្ទូលនឹងយើងរាល់គ្នា ដោយសារព្រះរាជបុត្រាវិញ ដែលទ្រង់បានតម្រូវឲ្យបានគ្រងរបស់ទាំងអស់ ទុកជាមរដក ព្រមទាំងបង្កើតលោកីយ៍ ដោយសារព្រះរាជបុត្រានោះដែរ”(ហេព្រើរ ១:១-២)។
យើងប្រហែលជាមានការភ្ញាក់ផ្អើល ចំពោះការអាថ៌កំបាំង…
ពេលដែលប្រកប ដោយព្រះគុណ
ជារៀងរាល់ឆ្នាំ ខ្ញុំចូលចិត្តស្តាប់ការផ្សាយបន្តផ្ទាល់ ជាអន្តរជាតិរបស់វិទ្យុប៊ីប៊ីស៊ី(BBC) អំពីកម្មវិធីបុណ្យអូណែល នៅពេលល្ងាយថ្ងៃបុណ្យណូអែល ដែលបានប្រារព្ធឡើង នៅក្នុងព្រះវិហារឃីង ខូលីជ(King’s College Chapel) ក្នុងក្រុងខេមប្រ៊ីជ ប្រទេសអង់គ្លេស។ កម្មវិធីបុណ្យនេះមានការអានបទគម្ពីរ៩ខ និងច្រៀងទំនុកសរសើរចំនួន៩បទ និងបូករួមជាមួយនឹងការអធិស្ឋាន ភ្លេងបុណ្យណូអែល ក្នុងកម្មវីធីថ្វាយបង្គំដែលធ្វើឲ្យខ្ញុំប៉ះពាល់ចិត្ត។
មានពេលមួយ ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានឮអ្នកប្រកាស់កម្មវិធីនេះអត្ថាធិប្បាយ អំពីដំណើររបស់ពួកជំនុំ ចាកចេញពីព្រះវិហារដ៏ធំស្កឹមស្កៃនោះថា ពួកគេបាន “បោះជំហានចេញពីពិធីដែលប្រកបដោយព្រះគុណ ហើយចូលទៅក្នុងលោកិយដ៏ពិត”។
តើនេះមិនមែនជាអ្វីដែលបានកើតឡើង នៅថ្ងៃបុណ្យណូអែលដំបូងបំផុតផងដែរទេឬ? កាលនោះ ពួកអ្នកគង្វាលបានឮទេវតាប្រកាស អំពីការប្រសូត្រនៃព្រះសង្គ្រោះ គឺព្រះគ្រីស្ទជាអម្ចាស់(លូកា ២:១១) បន្ទាប់មក “មានពួកពលបរិវារកកកុញពីស្ថានសួគ៌ មកនៅជាមួយនឹងទេវតានោះ ក៏ពោលសរសើរដល់ព្រះ”(ខ.១៣-១៤)។ បន្ទាប់ពីពួកគេបានរកឃើញនាងម៉ារា លោកយ៉ូសែប និងបុត្រតូច នៅភូមិបេថ្លេហិម ពួកអ្នកគង្វាលក៏បានចេញទៅប្រាប់អ្នកដទៃទៀត ឲ្យដឹងអំពីការប្រសូត្រនៃព្រះឱរស ដោយមិនបង្អង់យូរឡើយ(ខ.១៧)។ គឺដូចដែលមានសេចក្តីចែងថា “ឯពួកអ្នកគង្វាល ក៏វិលត្រឡប់ទៅវិញ ទាំងសរសើរដំកើងដល់ព្រះ ដោយព្រោះគ្រប់ទាំងការ ដែលគេបានឮ ហើយឃើញនោះ ដូចជាទេវតាបានប្រាប់មក”(ខ.២០)។
ពួកគេមានការផ្លាស់ប្រែ ដោយសារ “បុណ្យណូអែលប្រកបដោយព្រះគុណ” ដែលពួកគេបានអបអរសាទរនោះ។ ពេលដែលពួកគេបោះជំហាន ចូលក្នុងពិភពលោក ពួកគេក៏បានពាំនាំដំណឹងល្អអំពីព្រះយេស៊ូវ ដែលពួកគេបានទទួលក្នុងចិត្ត ហើយបន្លឺសម្លេងឲ្យគេបានដឹងដែរ។…
គ្រាន់តែជាក្មេង
បន្ទាប់ពីបានបញ្ចប់ការសិក្សា នៅឯវិទ្យាល័យ លោកដារែល ប្លីហ្សាត(Darrell Blizzard) បានចាកចេញពីមណ្ឌលកុមារកំព្រា ដែលជាកន្លែងដែលខ្លួនបានធំធាត់ ដើម្បីទៅចូលបម្រើ ក្នុងជួរទ័ពអាកាសរបស់សហរដ្ឋអាមេរិកនៅសម័យសង្គ្រាម។ ពេលដែលសង្គ្រាមលោកលើកទី២ឈានចូលដល់ដំណាក់កាលធ្ងន់ធ្ងរ មិនយូរប៉ុន្មាន គេក៏បានឲ្យគាត់ទទួលបន្ទុក ដែលតាមធម្មតា ជាភារៈកិច្ចរបស់មនុស្ស ដែលមានវ័យចំណាស់ជាងគាត់ និងមានបទពិសោធន៍ច្រើនជាង។ នៅឆ្នាំបន្ទាប់ គាត់ក៏បាននិយាយទៅកាន់អ្នកយកពត៌មានថា ការភ្ជួរដីដោយប្រើសត្វលាម្តងបួន ឲ្យអូសនង្គ័ល គឺជាការភ្ជួរដីដ៏ពិបាកបំផុតដែលខ្ញុំមិនធ្លាប់ជួបពីមុន តែការបើកបរយន្តហោះ B-17 មានការពិបាកជាងនោះទៅទៀត ព្រោះ “យើងរាល់គ្នា គ្រាន់តែជាក្មេង ដែលបើកយន្តហោះនោះប៉ុណ្ណោះ”។
យ៉ាងណាមិញ ព្រះគម្ពីរបានចែងអំពីមនុស្សជាច្រើន ដែលបានដើរតាមព្រះ ដោយចិត្តក្លាហាន ក្នុងកាលដែលខ្លួននៅមានវ័យក្មេងនៅឡើយ។ ពេលដែលអ្នកដឹកនាំខាងវិញ្ញាណកំពុងមានបញ្ហាពុករលួយ “សាំយូអែល ជាក្មេងតូចនោះ ក៏តែងពាក់អេផូឌធ្វើពីសំពត់ខ្លូតទេស ដើម្បីសំរេចការងារនៅចំពោះព្រះយេហូវ៉ា”(១សាំយ៉ូអែល ២:១៨) ចំណែកឯដាវីឌវិញ គាត់បានទៅតតាំងនឹងកូលីយ៉ាត ទោះបីជាស្តេចសូលមានបន្ទូលថា “ឯងនឹងចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះមិនបានទេ ដ្បិតឯងនៅក្មេងណាស់”(១៧:៣៣) ម្យ៉ាងវិញទៀត នាងម៉ារា ដែលជាមាតានៃព្រះយេស៊ូវ នាងក៏មានវ័យក្មេងដែរ ពេលដែលទេវតាមកប្រាប់ថា នាងនឹងប្រសូត្របានព្រះរាជបុត្រានៃព្រះ។ នាងបានឆ្លើយតបទៅការប្រកាស របស់ទេវតា ដោយពាក្យថា “សូមឲ្យបានសម្រេចដូចពាក្យលោកចុះ”(លូកា ១:៣៨)។ ជាងនេះទៅទៀត សាវ័កប៉ុលក៏បានប្រាប់លោកធីម៉ូថេ ដែលជាគ្រូគង្វាលវ័យក្មេងថា “កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះនៅក្មេងនោះឡើយ…
ថែមហើយ ថែមទៀត
សព្វថ្ងៃនេះ ពេលយើងឃើញគេធ្វើបាតុកម្ម ក្នុងពិភពលោកដែលមានវិបត្តិសេដ្ឋកិច្ច ជាញឹកញាប់ យើងច្រើនតែឮគេស្រែកទាមទារឲ្យ “កាត់បន្ថយផ្នែកនេះ ឬកាត់បន្ថយផ្នែកនោះ”។ ឧទាហរណ៍ គេបានអំពាវនាវរដ្ឋាបាល ឲ្យកាត់បន្ថយការចំណាយថវិការជាតិ ឲ្យមានតុល្យភាព។ គេក៏បានជំរុញប្រជាជន ឲ្យមានការកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គីសនី ហើយកាត់បន្ថយការប្រើប្រាស់ផ្សេងៗ ព្រោះធនធានធម្មជាតិមានចំនួនកំណត់។ ទាំងនេះសុទ្ធតែជាយោបលល្អៗ ដែលយើងគ្រប់គ្នាគួរតែអនុវត្តតាម។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងពិភពនៃសេចក្តីជំនឿវិញ សេចក្តីស្រឡាញ់ ព្រះគុណ និងកម្លាំង មិនដែលមានចំនួនកំណត់ឡើយ។ ដូច្នេះ ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងត្រូវបានជំរុញ ឲ្យបង្ហាញសេចក្តីស្រឡាញ់របស់ព្រះ ក្នុងជីវិតរបស់យើង ឲ្យកាន់តែច្រើនឡើងៗជានិច្ច។
ក្នុងសំបុត្រទីមួយ ដែលសាវកប៉ុលបានសរសេរផ្ញើអ្នកជឿព្រះ នៅទីក្រុងថែស្សាឡូនីច គាត់បានជំរុញពួកគេឲ្យដើរតាមបែបដែលគួរគប្បី ដើម្បីឲ្យគាប់ដល់ព្រះហឫទ័យព្រះ “កាន់តែខ្លាំងឡើង”(៤:១)។ លោកក៏បានបង្គាប់ពួកគេ ឲ្យបង្ហាញនូវសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ហើយមានសេចក្តីស្រឡាញ់ជាបងប្អូន “កាន់តែខ្លាំងឡើង”(ខ.១០)។
សេចក្តីស្រឡាញ់អាចកើនឡើងជានិច្ចបាន ដោយសារសេចក្តីស្រឡាញ់នោះ កើតចេញពីប្រភពដ៏មិនចេះរីងស្ងួតរបស់ព្រះ គឺមិនមែនកើតចេញពីប្រភពរបស់យើង ដែលចេះតែថយចុះនោះឡើយ។ កវី អេនី ចនសិន ផ្លីន(Annie Johnson Flint) បានតែងបទកំណាព្យថា :
សេចក្តីស្រឡាញ់របស់ទ្រង់គ្មានដែនកំណត់ គេមិនអាចវាស់ស្ទង់ព្រះគុណទ្រង់បាន
អំណាចរបស់ទ្រង់គ្មានព្រំដែន ដែលមនុស្សអាចស្គាល់បាន
ដ្បិត ដោយសារភោគទ្រព្យដ៏ច្រើនឥតគណនា នៅក្នុងព្រះគ្រីស្ទ
ទ្រង់បានប្រទានហើយ…
បញ្ហារបស់ទ្រព្យសម្បត្តិ
ក្នុងអំឡុងពេលដែលគ្រួសាររបស់ខ្ញុំ រស់នៅក្នុងប្រទេសកេនយ៉ា នៅឆ្នាំ១៩៨០ យើងបានបើកឡានជួនស្រ្តីក្មេងម្នាក់ពីប្រទេសណៃរ៉ូប៊ី ទៅសួរសុខទុក្ខឪពុកម្តាយរបស់នាង ដែលមានទីលំនៅជិតបឹងវិកតូរៀ(Victoria)។ នៅតាមផ្លូវ យើងបានឈប់នៅទីក្រុងមួយ ឈ្មោះគីស៊ូមូ ដើម្បីទុកឥវ៉ាន់របស់យើង ក្នុងសណ្ឋាគារមួយដែលយើងនឹងស្នាក់នៅ បន្ទាប់ពីជូននាងទៅលេងផ្ទះហើយ។ សម្រាប់គ្រួសារខ្ញុំ យើងយល់ថា បន្ទប់ដែលយើងជួល ក្នុងសណ្ឋាគារនោះ ជាបន្ទប់ខ្នាតមធ្យម ដែលមានគ្រែគេងពីរ តែពេលនាងបានមើលបន្ទប់នោះ នាងក៏លាន់ម៉ាត់ថា “បន្ទប់ដ៏ធំយ៉ាងនេះ សម្រាប់តែគ្នា៥នាក់ទេឬ? ដូចនេះ របស់អ្វីដែលសាមញ្ញសម្រាប់យើង គឺជារបស់ដែលលើសលប់សម្រាប់នាង។ មនុស្សយើងអាចមានទស្សនៈខុសៗគ្នា អំពីទ្រព្យសម្បត្តិ ហើយក្នុងសង្គមដែលមានភាពសម្បូរសប្បាយ ច្រើនតែមានទម្លាប់រអ៊ូររទាំ អំពីកំរិតជីវភាពដ៏ខ្ពស់របស់ខ្លួន ខណៈពេលដែលមានមនុស្សជាច្រើន កំពុងប្រាថ្នាចង់បានកំរិតជីវភាពបែបនោះណាស់។
ក្នុងចំណោមអ្នកជឿព្រះ នៅក្រុងអេភេសូរ មានអ្នកខ្លះមានទ្រព្យសម្បត្តិច្រើនជាងអ្នកដទៃទៀត។ ហេតុនេះហើយ បានជាសាវ័កប៉ុលសរសេរសំបុត្រមកកាន់លោកធីមូថេ ដែលជាគ្រូគង្វាលរបស់ពួកគេថា “ចូរហាមប្រាម ដល់ពួកអ្នកមាន នៅលោកីយ៍នេះផង កុំឲ្យគេមានឫកខ្ពស់ ឬទុកចិត្តនឹងទ្រព្យសម្បត្តិ ដែលមិនទៀងនោះឡើយ ត្រូវទុកចិត្តនឹងព្រះដ៏មានព្រះជន្មរស់វិញ ដែលទ្រង់ប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ ឲ្យយើងបានអរសប្បាយ”(១ធីមូថេ ៦:១៧)។ សាវ័កប៉ុលបានលើកទឹកចិត្តពួកគេឲ្យ “ធ្វើគុណ និងការល្អជាបរិបូរ ព្រមទាំងចែកទាន ដោយសទ្ធា ហើយប្រុងប្រៀបនឹងជួយគេផង”(ខ.១៨)។
និស្ស័យសាច់ឈាមរបស់យើង ចេះតែនាំចិត្តយើង ឲ្យចង់តែក្តោបទុករបស់អ្វីដែលយើងមាន ជាជាងចង់ចែកចាយ ដោយសុទ្ធា ដល់អស់អ្នកដែលកំពុងខ្វះខាត។…
ជារៀងរាល់ថ្ងៃ
ក្នុងឆ្នាំ១៩២៤ ចននី(Johnny) ជាក្មេងប្រុសដែលចូលចិត្តលេងបាល់បោះណាស់ ហើយវាបានបញ្ចប់ថ្នាក់ទី៨ នៅក្នុងសាលាជនបទដ៏តូចមួយ។ ឪពុកវាមានសេចក្តីស្រឡាញ់ច្រើន តែគាត់ខ្វះលុយទិញអំណោយសម្រាប់អបអរការបញ្ចប់ថ្នាក់របស់វា ដូចនេះ គាត់បានឲ្យកាតទៅវាមួយសន្លឹក ដែលក្នុងនោះ គាត់បានសរសេរអំពីគោលការណ៍ទាំង៧ចំណុចនៃសេចក្តីជំនឿរបស់គាត់។ គាត់ក៏បានលើកទឹកចិត្តវា ឲ្យអនុវត្តតាមគោលការណ៍ទាំងនោះផងដែរ។ ខ្ញុំសូមលើកយកតែគោលការណ៍៣ចំណុច មកនិយាយ ដែលមានដូចតទៅ: ចូរក្រេបជញ្ជក់ចំណេះដឹងពីសៀវភៅល្អៗ ជាពិសេសគឺព្រះគម្ពីរ។ ចូររស់នៅជារៀងរាល់ថ្ងៃឲ្យបានល្អបំផុត។ ចូរអធិស្ឋានសូមការដឹកនាំពីព្រះ និងអរព្រះគុណទ្រង់ សម្រាប់ព្រះពរដែលបានទទួលរាល់ថ្ងៃ។
នៅក្នុងការអធិស្ថានរបស់ព្រះអម្ចាស់(ម៉ាថាយ ៦:៩-១៣) ព្រះយេស៊ូវបានបង្រៀនយើង ឲ្យចូលទៅឯព្រះវបិតា ដែលគង់នៅស្ថានសួគ៌ ជារៀងរាល់ថ្ងៃ គឺមិនគ្រាន់តែអធិស្ឋានបានម្តង ហើយបំភ្លេចចោលនោះឡើយ។ តាមរយៈការអធិស្ឋាននេះ យើងថ្វាយព្រះអម្ចាស់ នូវការសរសើរ(ខ.៩) យើងស្វែងរកនគរ និងព្រះហឫទ័យទ្រង់(ខ.១០) ទុកចិត្តលើការផ្គត់ផ្គង់របស់ទ្រង់(ខ.១១) ហើយទូលសូមការអត់ទោសបាប អំណាចចេស្តា និងការរំដោះ(ខ.១២-១៣)។
ក្នុងមួយជីវិតរបស់លោកចននី ឬចន វូឌិន(John Wooden) គាត់តែងតែស្វែងរកកម្លាំងមកពីព្រះ ដើម្បីរស់នៅថ្វាយទ្រង់ ពីមួយថ្ងៃទៅមួយថ្ងៃ។ គាត់បានក្លាយជាកីឡាករបាល់បោះអាមេរិក ដែលទទួលជ័យជម្នះ ៣ដងជាប់គ្នា នៅសកលវិទ្យាល័យភួរឌូ(Purdue) ហើយស្ថិតក្នុងចំណោមគ្រូបង្វឹកដ៏អស្ចារ្យបំផុត នៃក្រុមកីឡាករមហាវិទ្យាល័យ។ នៅពេលដែលគាត់បានលាចាកលោក ក្នុងអាយុ៩៩ឆ្នាំ គេបានផ្តល់កិត្តិយសឲ្យគាត់ ដែលភាគច្រើន គឺសម្រាប់បុគ្គលិកលក្ខណៈ និងជំនឿរបស់គាត់ ក៏ដូចជាសម្រាប់ជីវិតមនុស្សជាច្រើន ដែលបានទទួលការប៉ះពាល់តាមរយៈគាត់។…
ទីបន្ទាល់បួនដប់ម៉ាត់
អស់រយៈពេលជិត២០ឆ្នាំហើយ ដែលគេបានដាក់ឈ្មោះ និងរូបថតមួយកំណាត់ខ្លួន របស់លោកដន ស្ម៊ីត(Dan Smith) នៅក្នុងខិតប័ណ្ណ ដែលគេបានបិទផ្សាយនៅតាមបណ្តាហាងកាហ្វេ កន្លែងបោកអ៊ុតខោអាវ និងកន្លែងជំនួញតូចៗជាច្រើន នៅទូទាំងទីក្រុងញូវយ៉ក។ ក្នុងខិតប័ណ្ណនីមួយៗ មានពាក្យស្លោកថា “លោកដន ស្ម៊ីត នឹងបង្រៀនអ្នកឲ្យចេះលេងហ្គីតា”។ ហេតុនេះហើយ បានជាលោកដនស្ម៊ីតមានការជាប់រវល់យ៉ាងខ្លាំង នៅក្នុងការបង្រៀនសិស្សរបស់គាត់ ឲ្យចេះលេងហ្គីតា។ មានសិស្សដែលមានចិត្តក្លៀវក្លាជាច្រើន បានព្យួរខិតប័ណ្ណរបស់គាត់ នៅកន្លែងថ្មីៗទៀត។ ពួកគេបានសរសេរពាក្យស្លោកថា “លោកដន ស្ម៊ីតបានបង្រៀនខ្ញុំ ឲ្យចេះលេងហ្គីតា។ គាត់ក៏អាចបង្រៀនឲ្យអ្នកចេះផងដែរ”។
យ៉ាងណាមិញ ព្រះគម្ពីរបរិសុទ្ធមានពេញទៅដោយការកត់ត្រាអំពីមនុស្ស ដែលបានរៀបរាប់អំពីការអ្វីដែលព្រះទ្រង់បានធ្វើ សម្រាប់ពួកគេ។ ជាក់ស្តែង បទគម្ពីរ យ៉ូហាន ជំពូក៩ បានចែងយ៉ាងច្បាស់ អំពីការដែលព្រះយេស៊ូវបានជួបបុរសម្នាក់ ដែលបានខ្វាក់ពីកំណើត ហើយទ្រង់បានប្រោសគាត់ឲ្យជា ដោយការអស្ចារ្យ(ខ.១-៧)។ បន្ទាប់ពីពួកអ្នកដឹកនាំសាសនាប្រចាំតំបន់នោះ បានចោទសួរ ដោយការសង្ស័យញឹកញាប់ពេក បុរសនោះគ្រាន់តែនិយាយប្រាប់ពួកគេថា “ខ្ញុំដឹងតែប៉ុណ្ណេះថាពីដើមខ្ញុំខ្វាក់ តែឥឡូវនេះ ខ្ញុំមើលឃើញ”(ខ.២៥) ។
ប្រសិនបើអ្នកមានពាក្យតែបួនដប់ម៉ាត់ សម្រាប់រៀបរាប់អំពីការអ្វីដែលព្រះគ្រីស្ទបានធ្វើសម្រាប់អ្នក និងអាចធ្វើសម្រាប់អ្នកដទៃ តើអ្នកនឹងនិយាយថាដូចម្ត៉េច? ប្រហែលជាអ្នកចង់និយាយថា “ព្រះយេស៊ូវនឹងអត់ទោសបាបឲ្យអ្នក” ឬថា “ព្រះយេស៊ូវផ្តល់ក្តីសង្ឃឹមដល់អ្នក ឬមួយថា “ព្រះយេស៊ូវសង្រ្គោះព្រលឹងរបស់អ្នក”។ នៅពេលដែលព្រះយេស៊ូវបានផ្លាស់ប្តូរជីវិតយើងហើយ…
អ្វីដែលត្រូវលាក់
បើសិនជាអ្នកចង់លាក់របស់អ្វីមួយ លោកម៉ៃ ស្លេតធ័ររី (Mike Slattery) ប្រហែលជាអាចជួយអ្នកបាន។ ជាច្រើនឆ្នាំកន្លងទៅ មានក្រុមហ៊ុនទូរស័ព្ទចល័តមួយ ចង់ដំឡើងអង់តែនមួយ នៅក្នុងដីរបស់គាត់ ហើយចង់សង់អង់តែននោះ ឲ្យមានរូបរាងដូចដើមស្រល់ ដើម្បីបន្លំភ្នែកមនុស្សទូទៅ។ តែលោកម៉ៃមានដំណោះស្រាយល្អជាងនោះ គឺគាត់បានសង់ជង្រក់ក្លែងក្លាយមួយ ដោយប្រើបន្ទះប្លាស្ទិកម្យ៉ាង ដែលអនុញ្ញាតឲ្យរលកធាតុអាកាសវិទ្យុឆ្លងកាត់បាន។ គាត់ក៏បានប្រើទ្រឹស្តីនេះ ដើម្បីបង្កើតក្រុមហ៊ុនមួយ ដែលសាងសង់សំណង់ ដែលអាចលាក់អង់តែនដើម្បីឲ្យមានសោភ័ណភាពល្អ និងមានសុវត្ថិភាព។ លោកម៉ៃជឿជាក់ថា អ្នកជិតខាងរបស់គាត់ជាច្រើន នៅតែមិនដឹងថា មានអ្វីនៅខាងក្នុងជង្រុករបស់គាត់ទេ(នោះបើយោងតាម ការសែត កូឡូរ៉ាដូ ស្ព្រីង [The Gazette, Colorado Springs])។
យើងភាគច្រើន ព្យាយាមលាក់របស់អ្វីមួយ ឲ្យផុតពីភ្នែកគេឯង។ វាអាចជារបស់ដែលមិនបង្កគ្រោះថ្នាក់ ដូចជាសម្ភារៈរាយប៉ាយ ក្នុងបន្ទប់ដាក់ឥវ៉ាន់ ឬអាចមានជាតិពុល ដូចជាកំហុសឆ្គងខាងសីលធម៌ ឬខាងវិញ្ញាណ ដែលយើងចង់លាក់ពីអ្នកដទៃ ពីខ្លួនឯង ហើយថែមទាំងចង់លាក់ពីព្រះនេត្រព្រះផង។
ក្នុងបទគម្ពីរទំនុកដំកើង ជំពូក ៣២ ស្តេចដាវីឌបានរៀបរាប់អំពីភាពឥតប្រយោជន៍ នៃការព្យាយាមលាក់បាំងអំពើបាបរបស់ខ្លួន(ខ.៣-៤) ហើយបានពិពណ៌នាអំពីភាពធូរស្បើយ ដែលកើតមាន ពេលទ្រង់បើកចំហចិត្តដល់ព្រះអម្ចាស់ គឺដូចដែលទ្រង់មានបន្ទូលថា “ទូលបង្គំបានរ៉ាប់ទទួលអំពើបាបរបស់ទូលបង្គំនៅចំពោះទ្រង់ ឥតលាក់ការទុចរិតរបស់ទូលបង្គំទុកឡើយ។ ទូលបង្គំបាននិយាយថា ទូលបង្គំនឹងលន់តួអស់ទាំងការរំលងរបស់ទូលបង្គំ ដល់ព្រះយេហូវ៉ា ឯទ្រង់ក៏បានអត់ទោសចំពោះអំពើបាបនៃទូលបង្គំទៅ”(ខ.៥)។…