នៅកន្លែងនេះ
ក្នុងព្រះវិហាររបស់យើង ជាញឹកញាប់ យើងនាំគ្នា ច្រៀងបទដ៏ពិរស របស់លោករ៉ន់(Ron) និងអ្នកស្រី ខារ៉ូល ហារីស(Carol Harris) ដែលមានចំណងជើងថា “នៅកន្លែងនេះ”។ បទនេះផ្តើមដោយពាក្យថា “នៅកន្លែងនេះ មានក្តីស្រឡាញ់ដ៏គ្រប់គ្រាន់សម្រាប់ខ្ញុំ”។
បទនេះបានក្រើនរំឭកខ្ញុំថា ទោះបីជាការជួបជុំគ្នាថ្វាយបង្គំ ជាមួយគ្រីស្ទបរិស័ទដទៃទៀត នាំឲ្យមានការលើកទឹកចិត្តដ៏អស្ចារ្យក៏ដោយ ក៏យើងចាំបាច់ត្រូវដឹងថា ព្រះយេស៊ូវកំពុងមានវត្តមាននៅទីនោះ។ ប៉ុន្តែ ទ្រង់មិនគ្រាន់តែមានវត្តមានជាមួយយើងក្នុងព្រះវិហារប៉ុណ្ណោះទេ តែថែមទាំង នៅក្នុងបន្ទប់ទាំងអស់នៃជីវិតរបស់យើងផងដែរ។
ខ្ញុំមិនដឹង ថាតើអ្នកកំពុងអានអត្ថបទនេះ នៅកន្លែងណាទេ តើនៅក្នុងចង្រ្កានបាយ ក្នុងហាងកាហ្វេ ក្នុងមន្ទីឃុំឃាំង ឬក្នុងបន្ទាយទាហាន? អ្នកប្រហែលជាកំពុងនៅមន្ទីរពេទ្យ ឬនៅក្នុងតុលាការ។ វាអាចជាបន្ទប់មួយ ដែលឆ្លុះ បញ្ចាំង អំពីការអ្វីដែលត្រឹមត្រូវ ក្នុងជីវិតអ្នក ឬជាកន្លែងដែលដំណាងឲ្យការគ្រប់យ៉ាងដែលមិនត្រឹមត្រូវ។ ហើយអ្នកប្រហែលជាមានការភ័យខ្លាច។
បន្ទាប់ពីព្រឹត្តិការណ៍នៃការជាប់ឆ្កាងរបស់ព្រះយេស៊ូវបានបញ្ចប់ទៅ ពួកសិស្សរបស់ទ្រង់ បានជួបជុំគ្នា នៅក្នុងបន្ទប់ធម្មតាមួយ។ សាវ័កយ៉ូហានបានកត់ទុកអំពីការនេះថា “កាលទ្វារទាំងអស់ នៅកន្លែងដែលពួកសិស្សប្រជុំគ្នា បានបិទ(ចាក់គន្លឹះ) ដោយព្រោះខ្លាចសាសន៍យូដា នោះព្រះយេស៊ូវទ្រង់យាងមកឈរនៅកណ្តាលពួកសិស្ស មានព្រះបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខចុះ”(យ៉ូហាន ២០:១៩)។ មួយសប្តាហ៍ក្រោយមក ការនេះ បានកើតឡើងម្តងទៀត ពេលដែលព្រះយេស៊ូវយាងកាត់តាមទ្វារ ដែលពួកគេបានបិទដាក់គន្លឹះ ហើយប្រទាននូវសន្តិភាព តាមរយៈព្រះវត្តមានរបស់ទ្រង់(ខ.២៦-២៩)។…
បុរសដែលមានភាពកក់ក្តៅ និងប្រាជ្ញា
ពេលដែលបណ្ឌិត វ័រនុន ក្រោនស៍(Vernon Grou-nds) ដែលជាអតីតប្រធាន និងឧត្តមប្រឹក្សា នៃសាលាព្រះគម្ពីរឌែនវើរ(Denver) បានលាចាកលោក ទៅនៅជាមួយព្រះអម្ចាស់ ក្នុងជន្មាយុ៩៦ឆ្នាំ អតីតសិស្ស មិត្តរួមការងារ និងមិត្តភ័ក្ររបស់គាត់បាននាំយកប័ណ្ណសរសើរ និងថ្លែងអំណរគុណ និងវត្ថុអនុស្សាវរីយជាច្រើនសណ្ឋិក។ ពួកគេស្ទើរតែទាំងអស់គ្នា បាននឹងចាំអំពីពេលដែលបណ្ឌិតក្រោនស៍ បានលើកទឹកចិត្តដោយផ្ទាល់ តាមរយៈការបង្រៀន ឬការប្រឹក្សាយោបល ឬក៏គ្រាន់តែតាមរយៈស្នាមញញឹមដ៏កក់ក្តៅរបស់គាត់។ គាត់បានឲ្យតម្លៃ ចំពោះគ្រូគង្វាលបណ្តុះបណ្តាល គ្រូបង្រៀន និងអ្នកប្រឹក្សាយោបល ដែលមានទំនាក់ទំនងដ៏សំខាន់ជាមួយព្រះគ្រីស្ទ និងមានការស្ម័គ្រចិត្តបម្រើអ្នកដទៃ។
គេបានធ្វើការរំឭកអំពីលោកវើនុន ក្រោនស៍ ដោយជ្រើសរើសខគម្ពីរមួយចំនួន ពីកណ្ឌសុភាសិតជំពូក១៥ ដែលមានដូចជា “មនុស្សដែលមានយោបល់ គេរមែងដើរតាមផ្លូវទៀងត្រង់វិញ”(ខ.២១)។“ពាក្យ១ម៉ាត់ដែលនឹងពោលត្រូវពេល នោះល្អណាស់ហ្ន៎”(ខ.២៣)។“ពាក្យសំដីរបស់មនុស្សបរិសុទ្ធ នោះពីរោះវិញ”(ខ.២៦)។“ចិត្តរបស់មនុស្សសុចរិតរំពឹងគិតជាមុន”(ខ.២៨)។“ សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា រមែងបង្រៀនឲ្យមានប្រាជ្ញា”(ខ.៣៣)។
ការប្រឹក្សាយោបលរបស់បណ្ឌិតក្រោនស៍ គឺបានដុះចេញពីបុគ្គលិកលក្ខណៈរបស់គាត់ ហើយប្រាជ្ញារបស់គាត់ក៏ទទួលបានពីព្រះ។ ភាពកក់ក្តៅនៃជីវិតរបស់គាត់ គឺបានកើតចេញពីភាពបរិសុទ្ធនៃចិត្តរបស់គាត់។ គាត់ក៏បានក្លាយជាគំរូតាមព្រះបន្ទូលព្រះ និងក្លាយជាបុរសគំរូដែលបានដើរតាមព្រះសង្គ្រោះរបស់ខ្លួន ដោយការបន្ទាបខ្លួន។ លោកវើនុន ក្រោនស៍បានរត់ប្រណាំងយ៉ាងល្អ ហើយបានដល់ទីហើយ។ សូមឲ្យគំរូនៃការរស់នៅដោយប្រាជ្ញា និងចិត្តក្តួលអាណិតរបស់គាត់ លើកទឹកចិត្តយើង ឲ្យបន្តរត់ប្រណាំងទៅមុខទៀត។-David McCasland
ព្រះបន្ទូលដែលចេញពីព្រះអម្ចាស់
លោកហេលមូទ ថេលីក(Helmut Thielicke ១៩០៨-១៩៨៦) គឺជាគ្រូអធិប្បាយ និងទេវិទូដ៏ល្បីល្បាញមួយរូប ដែលបានទទួលរងការប្រឆាំងដ៏ខ្លាំងក្លា ពីសំណាក់របបណាហ្ស៊ី ក្នុងប្រទេសអាឡឺម៉ង ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៣០ ដល់១៩៤០។ តែគាត់នៅតែមានការប្តូរប្តេជ្ញ នៅក្នុងការប្រកាសអំពីព្រះវត្តមាន និងអំណាចរបស់ព្រះ នៅក្នុងព្រះយេស៊ូវ ក្នុងអំឡុងពេលដ៏លំបាក និងជ្រួលច្របល់នោះ។
បណ្ឌិតរ៉ូប៊ឺត ស្មីត(Robert Smith) បានមានប្រសាសន៍ថា ពេលលោកថេលីកលើកឡើង អំពីរឿងរ៉ាវ ឬបញ្ហាក្នុងសម័យទំនើប នៅក្នុងសេចក្តីអធិប្បាយរបស់គាត់ “គាត់បានព្យាយាមឆ្លើយសំណួរ ដែលបានចោទឡើងថា ‘តើព្រះ អម្ចាស់មានបន្ទូលដូចម្តេចខ្លះ ចំពោះបញ្ហានេះ?’”
តើនោះមិនមែនជាអ្វីដែលយើងម្នាក់ៗកំពុងតែស្វែងរកទេឬ? តើព្រះបានមានបន្ទូលអ្វីខ្លះ ដើម្បីធ្វើឲ្យយើងមានភាពរឹងមាំ និងដឹកនាំយើង ពេលយើងជួបប្រទះការលំបាក និងមានឱកាស? ព្រះគម្ពីរ១សាំយ៉ូអែល ជំពូក៣ បានពិពណ៌នាអំពីសម័យមួយ ដែល “ព្រះកម្រមានបន្ទូល”(ខ.១)។ ពេលព្រះមានបន្ទូលមក លោកសាំយ៉ូអែល កាលគាត់នៅក្មេង គាត់ក៏បានច្រឡំថា លោកអេលីដែលសង្ឃ កំពុងហៅគាត់។ លោកអេលីក៏បានប្រាប់ក្មេងប្រុសម្នាក់នេះ ឲ្យឆ្លើយតបនឹងព្រះសូរសៀងព្រះ ដោយពាក្យថា “បពិត្រ ព្រះ យេហូវ៉ាអើយ សូមទ្រង់មានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបំរើទ្រង់ ប្រុងស្តាប់ហើយ”(ខ.៩)។ កុមារសាំយ៉ូអែលក៏បានស្តាប់ ហើយក្រោយមក គេបានហៅគាត់ថា…
ថ្វាយសិរីល្អ ក្នុងការរស់នៅ និងក្នុងសេចក្តីស្លាប់
ជាញឹកញាប់ យើងហាក់ដូចជាគិតអំពីរបៀប ដែលយើងអាចថ្វាយសិរីល្អព្រះ តាមរយៈជីវិតរបស់យើង ពេលដែលយើងមានសកម្មភាព និងមានកម្លាំង។ ប៉ុន្តែ ខ្ញុំឆ្ងល់ថា តើយើងគួរគិតអំពីរបៀបដែលយើងអាចថ្វាយសិរីល្អដល់ព្រះ តាមរយៈការស្លាប់របស់យើងដែរឬ?
បន្ទាប់ពីលោកពេត្រុសបានបដិសេធព្រះយេស៊ូវ បានបីដង(យ៉ូហាន ១៨:១៥-២៧) ព្រះអម្ចាស់ក៏បានប្រទានឱកាស ឲ្យគាត់បញ្ជាក់អំពីសេចក្តីស្រឡាញ់របស់គាត់ឡើងវិញ(២១:១៥-១៧)។ ព្រះយេស៊ូវបានសួរគាត់បីដងថា “ស៊ីម៉ូន កូនយ៉ូណាសអើយ តើស្រឡាញ់ខ្ញុំឬអី?” បន្ទាប់មក ទ្រង់ក៏បានដូរប្រធានបទ ដោយមានបន្ទូលថា “ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា កាលអ្នកនៅពីក្មេងនៅឡើយ នោះបានក្រវាត់ខ្លួនឯង ទាំងដើរទៅមកតាមតែចិត្ត តែកាលណាចាស់ហើយ នោះអ្នកនឹងសន្ធឹងដៃទៅ ហើយម្នាក់ទៀតនឹងក្រវាត់ឲ្យអ្នកវិញ ទាំងនាំអ្នកទៅឯកន្លែង ដែលអ្នកមិនចង់ទៅផង ទ្រង់មានព្រះបន្ទូល ដូច្នេះ ដើម្បីនឹងបង្ហាញពីបែបយ៉ាងណា ដែលគាត់ត្រូវស្លាប់ ប្រយោជន៍ដើម្បីនឹងលើកដំកើងព្រះ កាលទ្រង់មានព្រះបន្ទូលដូច្នោះរួចហើយ នោះក៏ប្រាប់គាត់ថា ចូរមកតាមខ្ញុំចុះ”(ខ.១៨-១៩)។ ព្រះយេស៊ូវបានប្រាប់លោកពេត្រុសថា អ្នកដទៃនឹងនាំគាត់ទៅកន្លែងដែលគាត់មិនចង់ទៅ ប៉ុន្តែ គាត់នឹងបានថ្វាយសិរីល្អដល់ព្រះ នៅក្នុងការស្លាប់ ដែលជាមធ្យោបាយ ដែលគេមិនចង់ជ្រើសរើសនោះ។
សាវ័កប៉ុលបានមានប្រសាសន៍ថា “តាមសេចក្តីដែលខ្ញុំ ទន្ទឹងចាំ ហើយសង្ឃឹមអស់ពីចិត្តថា ខ្ញុំមិនត្រូវខ្មាសក្នុងការអ្វីឡើយ គឺឲ្យតែខ្ញុំបានដំកើងព្រះគ្រីស្ទក្នុងរូបកាយខ្ញុំវិញ ដោយចិត្តក្លាហានគ្រប់ជំពូក ក្នុងពេលឥឡូវនេះចុះ ដូចជាពីដើមរៀងមកដែរ ទោះរស់ឬស្លាប់ក្តី”(ភីលីព ១:២០)។
យើងអាចថ្វាយព្រះកិត្តិនាម និងសិរីល្អដល់ព្រះ…
វិញ្ញាណនៃបុណ្យណូអែល
អំពើសប្បុរសធម៌ និងសណ្តានចិត្តល្អ ដែលមានការកើនឡើងខ្លាំង ក្នុងខែធ្នូ ច្រើនតែថយទៅវិញយ៉ាងឆាប់រហ័ស បណ្តាលឲ្យមនុស្សជាច្រើននិយាយថា “បើយើងអាចរក្សាវិញ្ញាណនៃបុណ្យណូអែល ឲ្យបានរយៈពេលពេញមួយឆ្នាំ នោះមិនដឹងជាប្រសើរយ៉ាងណាទេ”។ ហេតុអ្វីបានជា សេចក្តីសប្បុរស និងការអាណិតហាក់ដូចជាឡើងចុះៗ ទៅតាមប្រតិទិនទៅវិញ? តើមានប្រភពដ៏ហូរហៀរនៃសេចក្តីអាណិតអាសូរ ដែលជ្រាលជ្រៅជាងអារម្មណ៍ដ៏កក់ក្តៅនៅថ្ងៃឈប់សម្រាក ដែលកន្លងផុតទៅតាមរដូវកាលឬទេ?
គួរឲ្យកត់សំគាល់ណាស់ ដែលនៅក្នុងពីរជំពូកដំបូងនៃព្រះគម្ពីរលូកា មានការលើកឡើងអំពីព្រះវិញ្ញាណបរិសុទ្ធ ចំនួន៧ដង។ បទគម្ពីរនេះបានចែងអំពីព្រះរាជកិច្ច ដែលទ្រង់បានធ្វើក្នុងជីវិតលោកយ៉ូហាន បាទីស្ទ តាំងពីពេលមិនទាន់ចាប់កំណើត(១:១៥) និងក្នុងជីវិតមនុស្សមួយចំនួនទៀត ដូចជានាងម៉ារា(១:៣៥) អេលីសាបិត(១:៤១) លោកសាការី(១:៦៧) និងលោកស៊ីម្មាន(២:២៥-២៧)។ ជាញឹកញាប់ យើងហៅបទគម្ពីរទាំងនេះថា “រឿងបុណ្យណូអែល” ដែលក្នុងនោះ មិនមានការបញ្ជាក់ អំពីមនុស្សដែលស្រាប់តែមានការអ្វីមួយផុសឡើងក្នុងគំនិត ឬមានអារម្មណ៍ថា បានទទួលការបណ្តាលចិត្តដ៏ចម្លែកនោះឡើយ ផ្ទុយទៅវិញ បទគម្ពីរទាំងនេះបានបញ្ជាក់ច្បាស់ថា ព្រះវិញ្ញាណទ្រង់ជាអ្នកដែលដឹកនាំលោកស៊ីម្មានលោកសាការី និងនាងអេលីសាបិតបានពេញដោយព្រះវិញ្ញាណ ហើយនាងម៉ារាមានគត៌ ដោយសារព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិត។
តើយើងស្គាល់សម្លេងព្រះវិញ្ញាណ នៅក្នុងចំណោមសម្លេងដទៃទៀតជាច្រើន ដូចពួកគេដែរឬទេ? តើយើងបានដឹងអំពីការបណ្តាលចិត្តរបស់ទ្រង់ ហើយមានចិត្តអន្ទះសារចង់ស្តាប់បង្គាប់ទ្រង់ឬទេ? តើយើងនឹងអនុញ្ញាតឲ្យភាពកក់ក្តៅ និងសេចក្តីស្រឡាញ់របស់ទ្រង់ មានភាពពោរពេញក្នុងចិត្តយើង ហើយបង្ហូរចេញតាមដៃរបស់យើងឬទេ?
សព្វថ្ងៃនេះ ព្រះវត្តមាន និងអំណាចចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅជាមួយយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់ជាវិញ្ញាណដ៏ពិត និងអស់កល្ប នៃបុណ្យណូអែល ដែលមានរយៈពេលពេញមួយឆ្នាំៗ។-David…
មិត្តភ័ក្រដ៏ពិតប្រាកដ
អ្នកជំនាញខាងការតាមដានការប្រែប្រួលរបស់ពាក្យ ជាភាសាអង់គ្លេស បានសន្មត់ថា ពាក្យ Unfriend (ឈប់រាប់អាន) គឺជាពាក្យប្រចាំឆ្នាំនៃវចនានុក្រមអក់ស្វឺតអាមេរិកាំង កាលពីបីបួនឆ្នាំមុន។ ពួកគេបានឲ្យនិយមន័យពាក្យនេះថា ជាកិរិយ៉ាស័ព្ទមួយ ដែលមានន័យថា “ឈប់រាប់អាននរណាម្នាក់ជាមិត្តភ័ក្រ នៅលើគេហទំព័របណ្តាញសង្គម” ដែលមានដូចជាហ្វេសប៊ុកជាដើម។ នៅលើគេហទំព័រនោះ អ្នកដែលជាfriends(មិត្តភ័ក្រ) អនុញ្ញាតឲ្យបើកមើលពត៌មានផ្ទាល់ខ្លួនទៅវិញទៅមក នៅលើទំព័រហ្វេសប៊ុ-ក។ អ្នកទាំងនោះប្រហែលមិនដែលបានជួបមុខគ្នាផ្ទាល់ ឬបាននិយាយពាក្យជម្រាបសួរគ្នានៅលើបណ្តាញអ៊ីនធើណិតឡើយ។ នៅក្នុងពិភពនៃការរាប់អានមិត្ត រយៈពេលខ្លីតាម អ៊ីនធើណិត យើងកំពុងចាប់ផ្តើមដឹងថា ការមានមិត្តភ័ក្រដ៏ពិតប្រាកដ គឺកាន់តែមានន័យជ្រាលជ្រៅជាង សម័យមុនទៅទៀត។
ពេលដែលព្រះយេស៊ូវហៅសិស្សរបស់ទ្រង់ថា “សំឡាញ់” គឺទ្រង់មានបន្ទូល អំពីទំនាក់ទំនងដ៏ពិសេសមួយ ដែលមានការប្តូរប្តេជ្ញចំពោះគ្នាទៅវិញទៅមក។ កាលនោះ នៅសល់ពេលតែប៉ុន្មានម៉ោងទៀត ទ្រង់នឹងត្រូវលះបង់ព្រះជន្ម(ខ.១៣) ហើយទ្រង់បានឲ្យពួកគេបញ្ជាក់ពីមិត្តភាពនោះ ដោយកាន់តាមបញ្ញត្តិទ្រង់(ខ.១៤)។ ការដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះ គឺព្រះបន្ទូលដែលទ្រង់បានថ្លែងថា “ខ្ញុំមិនហៅជាអ្នកបំរើ ទៀត ពីព្រោះអ្នកបំរើគេមិនដឹងថាជាចៅហ្វាយធ្វើអ្វីទេ គឺខ្ញុំហៅអ្នករាល់គ្នាថាជាសំឡាញ់វិញ ពីព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាដឹងគ្រប់ការទាំងអស់ ដែលខ្ញុំឮពីព្រះវរបិតាខ្ញុំមក”(ខ.១៥)
ក្នុងមិត្តភាពដ៏ពិតប្រាកដ អ្នកដែលមានចិត្តស្មោះត្រង់ អាចជួយមិត្តភ័ក្ររបស់ខ្លួន នៅពេលបាក់ទឹកចិត្ត ឬមានការភ័យខ្លាច។ នោះជាការអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង ដ្បិតទ្រង់ជាមិត្តសំឡាញ់ដ៏ស្មោះត្រង់របស់យើង អស់កល្បជានិច្ច។-David McCasland
ការបង្ហាញព្រះគុណព្រះ
នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៧០ ពត៌មានអំពីការដាក់ពាក្យលែងលះគ្នា និងការសម្រេចរបស់តុលាការឲ្យលែងលះគ្នា បានលេចឡើង នៅក្នុងផ្នែកកំណត់ត្រាសាធារណៈក្នុងការសែតប្រចាំតំបន់យើង។ លោកគ្រូគង្វាលជាន់ខ្ពស់ ប៊ីល ផ្លាណាហ្កាន(Bill Flanagan) ដែលជាគ្រូគង្វាលនៃព្រះវិហារយើង បានមើលឈ្មោះអ្នកដែលលែងលះគ្នាទាំងនោះ ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ ហើយបានចាប់ផ្តើមនឹកស្រមៃអំពីអ្នកទាំងនោះ គឺមិនបានគិតអំពីស្ថិតិនៃការលែងលះឡើយ។ ដូចនេះ គាត់ក៏បានបើកសិក្ខាសាលាជួយស្រោចស្រង់ការលែងលះគ្នា ដើម្បីជួយ និងផ្តល់ការប្រោសឲ្យជា ក្នុងព្រះគ្រីស្ទដល់អ្នកដែលមានការឈឺចាប់ ក្នុងពេលដ៏លំបាកបែបនោះ។ ពេលដែលសមាជិកពួកជំនុំម្នាក់ដែលមានការឈឺឆ្អាល បានជម្រាបគាត់ថា គាត់កំពុងតែថ្កោលទោសការលែងលះគ្នាហើយ គាត់ក៏បានឆ្លើយតបយ៉ាងសុភាពថា គាត់គ្រាន់តែកំពុងបង្ហាញព្រះគុណព្រះ ទៅដល់បងប្អូនដែលកំពុងត្រូវការព្រះគុណទ្រង់ប៉ុណ្ណោះ។
ពេលព្រះយេស៊ូវត្រាសហៅម៉ាថាយ ដែលជាអ្នកយកពន្ធ ឲ្យដើរតាមទ្រង់ គាត់ក៏បានទទួលការត្រាសហៅរបស់ទ្រង់។ បន្ទាប់មក ម៉ាថាយក៏បានអញ្ជើញព្រះយេស៊ូវ ឲ្យមកសោយអាហារពេលល្ងាចនៅផ្ទះគាត់។ បន្ទាប់ពីពួកអ្នកដឹកនាំសាសនារិះគន់ព្រះយេស៊ូវ ដោយសារទ្រង់បានសោយអាហារជាមួយអ្នកយកពន្ធ និងមនុស្សមានបាន ទ្រង់ក៏បានមានបន្ទូលថា “ពួកអ្នកដែលជាសុខសប្បាយ មិនត្រូវការនឹងគ្រូពេទ្យទេ គឺជាពួកដែលមានជំងឺវិញទេតើ ចូរឲ្យអ្នករាល់គ្នា ទៅរៀនន័យបទ ដែលថា «អញចង់បានសេចក្តីមេត្តាករុណា មិនមែនយញ្ញបូជាទេ» ពីព្រោះខ្ញុំមិនបានមក ដើម្បីនឹងហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប ឲ្យប្រែចិត្តវិញ”(ម៉ាថាយ ៩:១២-១៣)។ ព្រះយេស៊ូវជាគ្រូពេទ្យដ៏អស្ចារ្យ ទ្រង់សព្វព្រះទ័យនឹងបំពេញសេចក្តីត្រូវការរបស់យើងម្នាក់ៗ ដោយប្រទាននូវការអត់ទោសបាប ការប្រោសឲ្យជា និងសេចក្តីសង្ឃឹម។ ទ្រង់ប្រទានដល់យើង នូវអ្វីដែលយើងមិនសមនឹងទទួល។
នៅក្នុងការឈោងចាប់អ្នកដែលកំពុងមានតម្រូវការ…
ព្រះទ្រង់ធ្វើការតាមរបៀបដ៏ភ្ញាក់ផ្អើល
បើសិនជានាងណាអូមីបាននឹកស្រម៉ៃចង់ត្រឡប់ទៅស្រុកកំណើត ដែលមានភាពសម្បូរសប្បាយ និងជោគជ័យវិញ នោះដំណើរចូលក្នុងក្រុងបេថ្លេហិមនឹងក្លាយជាសុបិន្តអាក្រក់សម្រាប់នាងជាមិនខាន។ ពេលនាងកំពុងរស់នៅក្នុងប្រទេសដទៃ នាងបានបាត់បង់ប្តី និងកូនប្រុស ទាំងពីរ ហើយបានវិលត្រឡប់ទៅវិញ ជាមួយនាងរស់ដែល ជាកូនប្រសារស្រី ដោយចិត្តដែលពេញដោយទុក្ខព្រួយ។ នាងបានឆ្លើយតបចំពោះអតីតអ្នកជិតខាងរបស់នាងថា “កុំហៅខ្ញុំថាន៉ាអូមីឡើយ ត្រូវហៅថាម៉ារ៉ាវិញ ដ្បិតព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ទ្រង់បានប្រព្រឹត្តនឹងខ្ញុំដោយជូរល្វីងណាស់” (នាងរស់ ១:២០)។
ប៉ុន្តែ រឿងនេះមិនទាន់បានចប់នៅឡើយទេ។ ពេលនាងណាអូមីដែលកំពុងមានការបាក់ទឹកចិត្ត បានឃើញព្រហស្ថរបស់ព្រះកំពុងធ្វើការ នៅក្នុងជីវិតរបស់នាងរស់ នាងក៏បាននិយាយថា “ព្រះយេហូវ៉ា…មិនខាននឹងប្រព្រឹត្តដោយសប្បុរស ដល់ទាំងមនុស្សរស់ និងមនុស្សស្លាប់ផង!”(២:២០)។ ការអ្វីដែលហាក់ដូចជាភាពទាល់ច្រក ក៏បានប្រែក្លាយជាច្រកផ្លូវសម្រាប់ស្រ្តីទាំងពីរ ដែលបានទទួលរងការបាត់បង់ដ៏ធ្ងន់ធ្ងរនោះ។
រឿងនាងរស់ ដែលបានកត់ទុកក្នុងព្រះគម្ពីរសញ្ញាចាស់ គឺពិតជារឿងដ៏អស្ចារ្យមែន។ សាច់រឿងដ៏ខ្លីមួយនេះ បានបង្កប់ទៅដោយភាពផ្អែមល្ហែម និងព្រះគុណដ៏អស្ចារ្យ ខណៈពេលដែលបទគម្ពីរនេះបាននិយាយអំពី “ព្រះអម្ចាស់”ម្តងហើយម្តងទៀត។
តាមរយៈនាងណាអូមី និងនាងរស់ យើងបានទទួលការរំឭកថា ព្រះទ្រង់ធ្វើការ តាមរបៀបដែលគួរឲ្យភ្ញាក់ផ្អើល ដើម្បីឲ្យគេស្គាល់សេចក្តីស្រឡាញ់របស់ទ្រង់ និងដើម្បីបំពេញបំណងព្រះទ័យទ្រង់ ទោះជានៅពេលជួបការលំបាកក៏ដោយ។
ព្រះទ្រង់នៅតែបន្តធ្វើការ តាមរបៀបដែលគួរឲ្យភ្ញាក់ផ្អើល ដើម្បីឲ្យយើងមានសង្ឃឹម។ ទ្រង់មិនបានឈប់បង្ហាញសេចក្តីមេត្តា ចំពោះយើងរាល់គ្នាឡើយ។-David McCasland
ការប្រឈមមុខ ដាក់ពេលអនាគត
ពេលដែលខ្ញុំកំពុងបើករកមើលឯកសារចាស់ៗមួយចំនួន ខ្ញុំក៏រកឃើញទស្សនាវដ្តីថែម(Time)ដែលបានចេញផ្សាយពិសេសនៅឆ្នាំ១៩៩២ ដែលមានចំណងជើងថា “បន្ទាប់ពីឆ្នាំ២០០០: អ្វីដែលត្រូវរំពឹងចង់បាន នៅក្រោយសហសវត្សរ៍ថ្មី”។ ខ្ញុំពិតជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងការអានការព្យាករណ៍ អំពីពេលអនាគត ដែលគេបានធ្វើកាលពី២ទសវត្សរ៍មុន។ គេគ្រាន់តែផ្តោតអារម្មណ៍ទៅលើការសង្កេតមើលមួយចំនួន តែគ្មាននរណាម្នាក់បានមើលដឹងជាមុនថា នឹងមានហេតុការណ៍ និងការឆ្នៃបង្កើតថ្មីៗអ្វីខ្លះ ដែលបានធ្វើឲ្យមានការផ្លាស់ប្តូរសំខាន់ៗ នៅក្នុងជីវិតរបស់យើងទេ។ សម្រាប់ខ្ញុំ ពាក្យដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺពាក្យដែលគេនិយាយថា “ច្បាប់ទីមួយ នៃការព្យាករណ៍ គួរតែចែងថា អ្វីដែលគេមិនអាចដឹងជាមុន បានបន្តធ្វើឲ្យគេមិនអាចដឹងជាមុន អំពីពេលអនាគត”។
សាវ័កយ៉ាកុបបានរំឭកយើងថា ការព្យាករណ៍អំពីពេលអនាគត ដោយមិនបានគិតដល់ព្រះ គឺជាការព្យាករណ៍ដ៏ល្ងង់ខ្លៅ និងពេញដោយអំណួត។ គឺដូចដែលមានចែងថា “ឥឡូវនេះ ឯពួកអ្នកដែលថា ថ្ងៃនេះ ឬថ្ងៃស្អែកយើងនឹងទៅឯក្រុងណាមួយ ហើយនិងនៅស្រុកនោះអស់១ឆ្នាំ ដើម្បីនឹងរកស៊ីឲ្យបានចំណេញ អ្នករាល់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ … គួរតែបាននិយាយដូច្នេះវិញថា បើយើងរស់នៅ ហើយព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងធ្វើការនេះ ឬការនោះ”(យ៉ាកុប ៤:១៣-១៥)។
មនុស្សជាច្រើនធ្លាប់បានចាប់ផ្តើមចែកចាយអំពីផែនការណ៍របស់ខ្លួន ដោយប្រើពាក្យថា “បើព្រះសព្វព្រះទ័យ”។ គេប្រហែលជាបានប្រើពាក្យនេះឡើងសាំហើយ ប៉ុន្តែ គេប្រហែលជាមិនបានទទួលស្គាល់ព្រះហស្ថរបស់ព្រះ ដែលជាអ្នកសម្រេចការគ្រប់យ៉ាងនោះទេ។
ពេលដែលយើងសម្លឹងមើលទៅពេលខាងមុខ ដោយផ្តោតទៅលើព្រះ នោះយើងអាចប្រឈមមុខដាក់ពេលអនាគត ដោយមានទំនុកចិត្តលើផែនការណ៍ ដែលទ្រង់បានរៀបចំដោយសេចក្តីស្រឡាញ់។-David McCasland
បំផ្លាញសេចក្តីស្លាប់!
អ្នកពិសោធន៍វេជ្ផសាស្ត្រជាច្រើន កំពុងធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីស្វែងរកថ្នាំព្យាបាលជំងឺមហារីក ហើយអាល់ហ្សីមើ (Alzheimer) គឺព្រះគម្ពីរសញ្ញាថ្មីបានប្រាប់ថា អស់អ្នកដែលជឿលើព្រះគ្រីស្ទ នោះសេចក្តីស្លាប់ត្រូវបានបំផ្លាញហើយ “កាលណារូបកាយពុករលួយនេះ បានប្រដាប់ដោយសេចក្តីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ បានប្រដាប់ដោយសេចក្តីមិនចេះស្លាប់វិញ នោះទើបនឹងបានសម្រេចតាមពាក្យដែលចែងទុកមកថា “សេចក្តីជ័យជំនះបានលេបសេចក្តីស្លាប់បាត់ហើយ”(១កូរិនថូស 15:54)។
ដំណឹងល្អនេះ គឺសំរាប់អស់អ្នកណាដែលទទួលជឿ ដូចដែលទេវតាបានប្រាប់ពួកអ្នកគង្វាល នៅពេលព្រះយេស៊ូវបានប្រសូតមក “កុំខ្លាចអី មើលខ្ញុំ មកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នាពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា ដ្បិតនៅថ្ងៃនេះមានព្រះអង្គសង្គ្រោះមួយអង្គប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវិឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់”(លូកា 2:10-11)។
កំណើតព្រះយេស៊ូវបានបញ្ចប់សេចក្តីស្លាប់។ “ទ្រនិចនៃសេចក្តីស្លាប់ គឺជាអំពើបាប ហើយអំណាចរបស់បាបគឺជាក្រិត្យវិន័យ តែអរព្រះគុណដល់ព្រះអង្គ ពីព្រោះទ្រង់ប្រទានឱ្យយើងរាល់គ្នាមានជ័យជំនះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង”(១កូរិនថូស 15:56-57)។ នេះហើយគឺជាមូលហេតុដែលយើងអបអរសាទរបុណ្យណូអែល! —David McCasland