សេរីភាពនៅក្នុងការជ្រើសរើស
នៅពេលបានទទួលដំណឹងថា ការប្រកួតកីឡាបាល់ទាល់ អាមេរិកដ៏ធំបំផុត នៅឆ្នាំ ២០១១ នឹងប្រព្រឹត្តទៅ នៅថ្ងៃបុណ្យយ៉ូម គីពួរ(Yum Kippur ថ្ងៃអធិស្ឋានតមធំបំផុតនៃជនជាតិអ៊ីស្រាអែល) សមាគមន៍និស្សិត នៃសកលវិទ្យាល័យរដ្ឋតិចសាស់ក៏បានធ្វើញត្តិ ដើម្បីស្នើរឲ្យមន្ត្រីនៃសកលវិទ្យាល័យ ផ្លាស់ប្តូរកាលបរិច្ឆេទនៃការប្រកួតនោះ ។ ពួកគេបានតវ៉ាថា ការកំណត់កាលបរិច្ឆេទនោះ មានភាពអយុត្តិធម៌ ព្រោះវាបានតម្រូវឲ្យនិស្សិតសាសន៍យូដា ប្រកួតជាមួយក្រុមកីឡារដ្ឋអូក្លា-ហូម៉ា(Oklahoma) នៅថ្ងៃដែលពួកគេត្រូវប្រារព្ធពិធីបុណ្យដ៏សំខាន់ និងបរិសុទ្ធបំផុតប្រចាំឆ្នាំ ។ ទោះជាយ៉ាងណាក៏ដោយ គេមិនបានផ្លាស់ប្តូរកាលបរិច្ឆេទនោះឡើយ ។ សូម្បីតែនៅក្នុងសង្គម ដែលប្រជាជនមានសិទ្ធិសេរីភាពខាងជំនឿក៏ដោយក៏ជួនកាលអ្នកកាន់ជំនឿសាសនាម្នាក់ៗ ត្រូវជួបការលំបាក់នៅក្នុងការជ្រើសរើសដែរ ។
លោកដានីយ៉ែលបានបង្ហាញអំពីសេចក្តីក្លាហាន នៅក្នុងការស្តាប់បង្គាប់ព្រះ ទោះបីជាគាត់នឹងត្រូវជួបផលវិបាកយ៉ាងណាក៏ដោយ ។ ពេលដែលគូរប្រជែងផ្នែកនយោបាយរបស់គាត់ បានដាក់អន្ទាក់ ដើម្បីលប់បំបាត់គាត់ និងដើម្បីឲ្យខ្លួនអាចឆ្ពោះទៅរកអំណាច(ដានីយ៉ែល ៦:១-៩) នោះគាត់មិនបានឲ្យគេកែប្រែច្បាប់ ឬប្តឹងផ្តល់ថា គេបានរៀបគម្រោងធ្វើបាបគាត់ឡើយ ។ “កាលដានីយ៉ែលបានដឹងថា សំបុត្រនោះបានចុះហត្ថលេខាហើយ នោះលោកក៏ចូលទៅក្នុងផ្ទះរបស់លោក (រីឯបង្អួចនៃបន្ទប់របស់លោក ខាងក្រុងយេរូសាឡិម ក៏នៅចំហ) លោកលុតជង្គង់ចុះអធិស្ឋាន ហើយអរព្រះគុណដល់ព្រះរបស់លោក១ថ្ងៃ៣ដង ដូចជាកាលពីមុន”(ខ.១០)។
លោកដានីយ៉ែលមិនបានដឹងជាមុន ថាព្រះទ្រង់នឹងជួយគាត់ ឲ្យរួចពីសត្វតោឡើយ ប៉ុន្តែ គាត់ មិនបានបារម្ភអំពីការនោះទេ ។ គាត់បានសម្រេចចិត្តថ្វាយសិរីល្អដល់ព្រះ…
រឿងរបស់កំផែងមួយ
ពេលដែលខ្ញុំកំពុងទស្សនាកំផែងនៃអធិរាជ្យហេឌ្រាន(Hadrian ’s Wall) នៅភាគខាងជើងនៃប្រទេសអង់គ្លេស ខ្ញុំក៏បានដឹងថា តាមពិត កំផែងនេះអាចជាស្នាដៃ ដែលធ្វើឲ្យគេមានការនឹកឃើញខ្លាំងបំផុត អំពីអធិរាជ្យរ៉ូមុំាងអង្គនេះ ដែលបានឡើងកាន់អំណាច នៅឆ្នាំ ១១៧ នៃគ្រីស្ទសគរាជ ។ នៅសម័យនោះ មានទាហានរ៉ូមុំាងប្រហែល១៨០០០នាក់ បានប្រចាំការ នៅកំផែងការពារ ដែលមានប្រវែង ១២៨ គីឡូម៉ែត្រនេះ ដែលគេបានសង់ដើម្បីទប់ទល់កុំឲ្យពួកកុលសម្ព័ន្ធ នៅភាគខាងជើង ឈ្លានពានតំបន់ខាងត្បូង ។
គេបាននឹកចាំពីស្តេចហេឌ្រាន ដោយសារស្តេចអង្គនេះបានសង់កំផែងការពារមិនឲ្យមនុស្សឈ្លានពាន ។ ផ្ទុយទៅវិញ គេនឹកចាំពីព្រះយេស៊ូវ ដោយសារទ្រង់បានផ្តួលរំលំកំផែងខាងវិញ្ញាណ ដើម្បីឲ្យមនុស្សអាចចូលមកឯងទ្រង់ ។
នៅពេលពួកជំនុំដំបូងកំពុងជួបប្រទះនឹងភាពតានតឹង រវាងពួកសាសន៍យូដា និងពួកសាសន៍ដទៃ សាវ័កប៉ុលបានប្រាប់ពួកគេថា ពួកគេមានភាពស្មើរគ្នា នៅក្នុងគ្រួសារនៃព្រះ តាមរយៈព្រះគ្រីស្ទ ។ “ដ្បិត ទ្រង់ជាស្ពានមេត្រីនៃយើងរាល់គ្នា ទ្រង់បានធ្វើទាំង២រួមគ្នាតែ១ ហើយបានរុះជញ្ជាំងដែលខាន់កណ្តាលចេញ … ដើម្បីឲ្យបានយកទាំង២មក បង្កើតជាមនុស្សថ្មីតែ១ក្នុងព្រះអង្គទ្រង់ ដោយតាំងជាស្ពានមេត្រីឲ្យ … ដ្បិតដោយសារទ្រង់ នោះយើងទាំង២សាសន៍មានផ្លូវចូលទៅដល់ព្រះវរបិតា ដោយព្រះវិញ្ញាណតែ១”(អេភេសូរ ២:១៤-១៥,១៨)។
ការរួបរួមជាមួយអ្នកដើរតាមព្រះយេស៊ូវ គឺស្ថិតក្នុងចំណោមផ្នែកដ៏ស្រស់ស្អាតបំផុត នៃសេចក្តីជំនឿរបស់គ្រីស្ទបរិស័ទ ។ ព្រះគ្រីស្ទបានសុគត នៅលើឈើឆ្កាង…
ការដែលប្រសើរជាង ផ្នត់គំនិតរបស់យើង
លោកបណ្ឌិត ជែក មេហ្ស៊ីរ៉ូ(Jack Mezirow) ជាសាស្រ្តាចារ្យកិត្តិយស ដែលបានចូលនិវត្ត នៅមហាវិទ្យាល័យគរុកោសល្យមួយ ។ គាត់ជឿថា ដើម្បីរួមចំណែកនៅក្នុងការជួយដល់ការសិក្សារបស់មនុស្សពេញវ័យ យើងត្រូវជំរុញផ្នត់គំនិតរបស់យើង ឲ្យមានការផ្លាស់ប្តូរ ហើយត្រួតពិនិត្យការយល់ដឹងរបស់យើង ដោយការរិះគិត ។ បណ្ឌិតមេហ្ស៊ីរ៉ូបានមានប្រសាសន៍ថា មនុស្សពេញវ័យមានការសិក្សាល្អបំផុត នៅពេលពួកគេជួបប្រទះនឹង “ការវង្វេងនៅក្នុងស្ថានភាពដែលខ្លួនត្រូវធ្វើការជ្រើសរើស” ដែលនោះជាការមួយ ដែល“ជួយឲ្យអ្នកគិតបានស៊ីជម្រៅ ដោយផ្អែកទៅលើការសន្និដ្ឋានដែលអ្នកបានទទួល”។ ការនេះគឺផ្ទុយនឹងការនិយាយថា “ខ្ញុំបានសម្រេចចិត្តហើយ ដូចនេះ កុំបើកបង្ហាញការពិត ដើម្បីឲ្យខ្ញុំយល់ច្រឡំឡើយ”។
ពេលដែលព្រះយេស៊ូវទ្រង់ប្រោសជម្ងឺ នៅថ្ងៃឈប់សម្រាក ទ្រង់បានកែរប្រែផ្នត់គំនិត ដែលអ្នកដឹកនាំសាសនាជាច្រើននាក់ បានប្រកាន់យក ជាយូរណាស់មកហើយ ហើយពួកគេក៏បានព្យាយាមបញ្ឈប់ទ្រង់(យ៉ូហាន ៥:១៦-១៨)។ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅកាន់ពួកគេថា “អ្នករាល់គ្នាស្ទង់មើលគម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ច អំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ”(ខ.៣៩-៤០)។
លោកអូសវ៉ល ឆេមប័រ(Oswald Chambers) បានសង្កេតឃើញថា “ព្រះទ្រង់មានវិធីបង្ហាញនូវសេចក្តីពិត ដែលទាស់ប្រឆាំងនឹងទ្រឹស្តីរបស់មនុស្ស បើសិនជាទ្រឹស្តីទាំងនោះ រារាំងមិនឲ្យទ្រង់ជួយសង្រ្គោះវិញ្ញាណរបស់អ្នកនោះ”។
បទពិសោធន៍លំបាក់ៗ នាំឲ្យយើងចោទសួរអំពីការសន្និដ្ឋានរបស់យើង អំពីព្រះអម្ចាស់ ហើយវាក៏អាចនាំឲ្យយើងមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីព្រះ និងទុកចិត្តទ្រង់កាន់តែខ្លាំង បើសិនជាយើងបានរិះគិតយ៉ាងល្អិតល្អន់ ហើយចូលមករកទ្រង់ ។…
ការផ្តោតទៅលើភាពយុត្តិធម៌
អស់រយៈពេល ១៣៥ឆ្នាំ មកហើយ ដែលកីឡាបេសប៊ល មាននៅក្នុងសហរដ្ឋអាមេរិក តែមានអ្នកចោលកូនបាល់តែ២០នាក់ប៉ុណ្ណោះ ដែលបានប្រកួតបានយ៉ាងល្អឥតខ្ចោះ ។ នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០១០ លោកអាមែនដូ កាឡារ៉ាហ្កា(Armando Galarraga) ហៀបនឹងក្លាយទៅជាកីឡាករទី២១ទៅហើយ ប៉ុន្តែ កំហុសរបស់អជ្ញាកណ្តាល បានរារាំងមិនឲ្យគាត់សម្រេចក្តីស្រម៉ៃ ដែលអ្នកចោលកូនបាល់គ្រប់រូបសុទ្ធតែប្រាថ្នាចង់បានផងដែរនោះ ។ ការចាក់បង្ហាញរូបភាពយឺតៗឡើងវិញ បានបង្ហាញអំពីការពិត ។ ទោះបីជាក្រោយមក អាជ្ញាកណ្តាលបានទទួលស្គាល់កំហុសរបស់ខ្លួន ហើយសុំការអភ័យទោសពីលោកឡារ៉ាហ្កាក៏ដោយ ក៏គេនៅតែមិនអាចកែប្រែសេចក្តីសម្រេច ក្នុងការប្រកួតបានឡើយ ។
ទោះជាយ៉ាងណាក៏ដោយ ក៏លោកកាឡារ៉ាហ្កា នៅតែមានទឹកមុខស្ងប់រំងាប់ ហើយបង្ហាញនូវការអាណិត ដល់អាជ្ញាកណ្តាល ហើយមិនដែលរិះគន់គាត់ឡើយ ។ អ្នកគាំទ្រ កីឡាករដទៃទៀត និងអ្នកនិពន្ធអំពីកីឡា បានមានការភ្ញាក់ផ្អើល នៅពេលដឹងថា លោកអាមែនដូមិនបានសងសឹកឡើយ ។
បើសិនជាយើងទទូចចង់ឲ្យគេ មានភាពយុត្តិធម៌ចំពោះខ្លួនយើង នោះយើងនឹងអាចក្លាយទៅជាខឹង ហើយនឿយណាយ ។ ប៉ុន្តែ នៅពេលយើងឱបក្រសោបយកប្រាជ្ញាក្នុងព្រះគម្ពីរ នោះយើងនឹងស្វែងរកភាពសុខសាន្តឲ្យអ្នកដទៃវិញ ។ ព្រះគម្ពីរសុភាសិតបានត្រាសហៅឲ្យយើង “ស្គាល់ប្រាជ្ញា និងសេចក្តីប្រៀនប្រដៅ ក៏សំរាប់ឲ្យទទួលសេចក្តីបង្រៀននៃគំនិតត្រឹមត្រូវនៃសេចក្តីសុចរិត សេចក្តីយុត្តិធម៌ និងសេចក្តីទៀងត្រង់”(១:២-៣)។ លោកអូសវ៉លដ៏…
អាស្រ័យទៅលើរបៀបនៃការគិត
តើអ្នកជាផ្នែកនៃបញ្ហា ឬជាផ្នែកនៃដំណោះស្រាយ? ទោះបីជាសំណួរនេះត្រូវបានចោទឡើង ក្នុងពេលប្រជុំនៃមុខជំនួញ ឬក្នុងក្រុមប្រឹក្សានៃពួកជំនុំ ឬក៏ក្នុងការពិភាក្សាក្នុងគ្រួសារក៏ដោយ ក៏ជាញឹកញាប់ សំណួរនេះ កើតមានឡើងពីការធុញទ្រាន់ នៅពេលព្យាយាមស្វែងយល់ អំពីមូលហេតុដែលនរណាម្នាក់ប្រព្រឹត្តតាមបែបណាមួយ ។ ការឆ្លើយសំណួរនេះ គឺច្រើនតែអាស្រ័យទៅលើរបៀបនៃការគិតរបស់ខ្លួនទេ ។
បើយើងស្ថិតក្នុងចំណោមជនជាតិអ៊ីស្រាអែល ដែលបានចាកចេញពីនគរអេស៊ីព្ទ បន្ទាប់ពីបានជាប់ជាទាសករអស់៤០០ឆ្នាំ នោះយើងប្រហែលជាយល់ថា ស្តេចផារ៉ោន គឺជាផ្នែកមួយនៃបញ្ហា ហើយនោះគឺជាការពិតមែន ។ ប៉ុន្តែ ព្រះទ្រង់បានជ្រាបលើសពីនេះទៅទៀត ។
យើងពិបាកនឹងយល់ នៅពេលព្រះអម្ចាស់ទ្រង់បង្គាបឲ្យលោកម៉ូសេ ដឹកនាំពួកអ៊ីស្រាអែលចូលទឹកដីអេស៊ីព្ទវិញ ហើយបោះជំរុំ ដោយបែរខ្នងដាក់សមុទ្រក្រហមវិញ ដើម្បីឲ្យស្តេចផារ៉ោនលើកទ័ពមកវាយប្រហារពួកគេ(និក្ខមនំ ១៤:១-៣)។ ពេលនោះពួកអ៊ីស្រាអែលស្មានថា ពួកគេនឹងត្រូវស្លាប់ជាមិនខានទេ ប៉ុន្តែ ព្រះទ្រង់មានបន្ទូលថា ទ្រង់នឹងបានទទួលសិរីល្អ និងព្រះកិត្តិនាម តាមរយៈស្តេចផារ៉ោន និងពួកទ័ពទ្រង់ “ពួកសាសន៍អេស៊ីព្ទនឹងដឹងថា អញជាព្រះយេហូវ៉ាពិត”(ខ.៤,១៧-១៨)។
នៅពេលយើងមិនអាចយល់ អំពីមូលហេតុដែលព្រះអនុញ្ញាត ឲ្យយើងជួបស្ថានភាព ដែលយើងមិនអាចដោះស្រាយបាន នោះយើងចាំបាច់ត្រូវចាំថា ទ្រង់ឲ្យការនោះកើតឡើង ដើម្បីជាប្រយោជន៍ដល់យើង និងដើម្បីសិរីល្អទ្រង់ ។ បើសិនជាយើងអាចអធិស្ឋានថា “ឱព្រះវរបិតាអើយ សូមជួយឲ្យទូលបង្គំ ទុកចិត្ត និងថ្វាយព្រះកិត្តិនាមដល់ទ្រង់ នៅក្នុងស្ថានភាពនោះ” នោះមានន័យថា យើងកំពុងតែស្របនឹងគំនិត…
ពិចារណាអំពីផ្លូវដើរ
លោកខាល រ៉ាបេឌ័រ(Karl Rabeder) ជាជនជាតិអូទ្រីស ដែលមានអាយុ៤៧ឆ្នាំ ដែលបានបរិច្ចាកទ្រព្យសម្បត្តិទាំងអស់របស់ខ្លួន ដែលមានតម្លៃរាប់លានផោន បន្ទាប់ពីគាត់បានសន្និដ្ឋានថា ទ្រព្យធន និងការចាយវាយខ្ជះខ្ជាយរបស់គាត់ កំពុងរារាំងមិនឲ្យគាត់មានជីវិត និងសុភមង្គលពិត ។ គាត់បានប្រាប់ក្រុមហ៊ុនកាសែតមួយថា “ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងធ្វើការដូចទាសករ ដើម្បីទទួលបាននូវរបស់អ្វី ដែលខ្ញុំមិនបានប្រាថ្នាចង់បាន ឬមិនត្រូវការ ។ ខ្ញុំមានការភ្ញាក់ផ្អើមបំផុត ក្នុងមួយជីវិតនេះ នៅពេលបានដឹង ថាតើរបៀបរស់នៅកម្រឹតផ្កាយប្រាំ មានភាពគួរឲ្យស្អប់ខ្ពើម គ្មានលក្ខណៈជាមនុស្ស និងគ្មានមនោសញ្ចេតនាខ្លាំងប៉ុណ្ណា”។ សព្វថ្ងៃនេះ គាត់បានបរិច្ចាកលុយដល់បណ្តាកម្មវិធីមនុស្សធម៌ ដែលគាត់បានបង្កើត ដើម្បីជួយប្រជាជននៅតំបន់អាមេរិកឡាទិន ។
ព្រះគម្ពីរសុភាសិតជំពូក ៤ បានលើកទឹកចិត្តយើង ឲ្យពិចារណាយ៉ាងប្រុងប្រយ័ត្ន អំពីផ្លូវនៃជីវិតរបស់ខ្លួន ។ គឺមានផ្លូវនៃមនុស្សដែលមានសេរីភាព ផ្លូវនៃពួកបរិសុទ្ធ និងគ្មានសេចក្តីងងឹត និងផ្លូវរបស់ពួកមនុស្សអាក្រក់ ដែលមានទៅដោយការភ័ន្តច្រឡំ(ខ.១៩)។ “ចូរឲ្យចិត្តកូនរក្សាទុកអស់ទាំងពាក្យរបស់ឪពុកចុះ ចូររក្សាអស់ទាំងបណ្តាំរបស់អញ ដើម្បីឲ្យកូនបានរស់នៅ”(ខ.៤)។ “ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក”(ខ.២៣)។ “ត្រូវឲ្យពិចារណាផ្លូវដែលជើងឯងដើរ ហើយចាត់ចែងឲ្យអស់ទាំងផ្លូវឯងបានត្រឹមត្រូវចុះ”(ខ.២៦)។ បទគម្ពីរនីមួយៗខាងលើ សុទ្ធតែលើកទឹកចិត្តយើង ឲ្យធ្វើការវាយតម្លៃ ថាតើខ្លួនឯងកំពុងស្ថិតនៅកន្លែងណា នៅក្នុងជីវិត ។
គ្មាននរណាម្នាក់ ដែលចង់ធ្វើដំណើរឆ្លងកាត់ជីវិត…
ដូចជាហ្វូងចៀម
ក្នុងអំឡុងពេលនៃការបង្ហាញអំពីការគង្វាលចៀម ដោយប្រើឆ្កែពូជបរដឺ ខូលី(Border Collie)មួយក្បាល អ្នកបង្វឹកសត្វឆ្កែនោះ បានពន្យល់ថា ដោយសារសត្វចៀមពិតជាងាយនឹងរងគ្រោះដោយសារសត្វព្រៃយ៉ាងខ្លាំង នោះពួកវាការពារខ្លួន តាមរបៀបជាចម្បងមួយ គឺដោយនៅផ្តុំគ្នាជាក្រុមមួយយ៉ាងណែន ។ អ្នកបង្វឹកនោះបានមានប្រសាសន៍ថា “សត្វចៀមដែលនៅតែឯង នឹងត្រូវស្លាប់ជាមិនខាន ។ នៅពេលសត្វឆ្កែបណ្តើរហ្វូងចៀម វាតែងតែកៀងចៀមទាំងអស់នោះ ឲ្យនៅជុំគ្នាជានិច្ច”។
សេចក្តីបង្រៀនរបស់ព្រះគម្ពីរ អំពីការដែលព្រះទ្រង់ជាអ្នកគង្វាល គឺជាការក្រើនរំឭកដ៏មានអំណាច ដែលឲ្យយើងនឹកចាំ ថាតើយើងត្រូវការគ្នាទៅវិញទៅមកខ្លាំងប៉ុណ្ណា ក្នុងសហគមន៍នៃសេចក្តីជំនឿ ។ អ្នកនិពន្ធទំនុកតម្កើងបានចែងអំពីការភាសខ្លួននៃជនជាតិអ៊ីស្រាអែល ចេញពីនគរអេស៊ីព្ទ ដោយពាក្យថា “ទ្រង់បានកៀងនាំរាស្ត្រទ្រង់ចេញដូចជាចៀម ហើយដឹកនាំគេនៅក្នុងទីរហោស្ថាន ដូចជាហ្វូងសត្វ ទ្រង់ក៏នាំគេទៅដោយសុខសាន្ត មិនឲ្យភ័យខ្លាចឡើយ តែសមុទ្របានគ្របលើពួកខ្មាំងសត្រូវគេវិញ”(ទំនុកតម្កើត ៧៨:៥២-៥៣)។
ក្នុងនាមជាផ្នែកមួយនៃហ្វូងចៀមរបស់ព្រះ យើងជាអ្នកជឿព្រះគ្រីស្ទ ហើយស្ថិតនៅក្រោមការដឹកនាំរបស់ទ្រង់ និងការការពារនៃព្រះហស្ថទ្រង់ ក្នុងខណះពេលដែលយើងស្ថិតក្នុងការហុំព័ទ្ធ ដោយវត្តមាននៃគ្រីស្ទបរិស័ទឯទៀត ដែលជួយបាំងការពារយើង ។ យើងជាផ្នែកមួយ នៃរូបកាយដែលធំជាង ដែលមានទៅដោយអ្នកជឿព្រះ ដែលក្នុងនោះ យើងមានសុវត្ថិភាព និងការទទួលខុសត្រូវ ។
យើងមិនបោះបង់ចោលការទទួលខុសត្រូវផ្ទាល់ខ្លួន ចំពោះការគិត និងការប្រព្រឹត្ត ក្នុងនាមជាសមាជិកនៃហ្វូងចៀមឡើយ ហើយទន្ទឹមនឹងនោះ យើងត្រូវតែឱបក្រសោបយកការគិត ដែលប្រើពាក្យ “យើង” ជាជាងពាក្យ “ខ្ញុំ”…
ការចែកចាយព្រះបន្ទូល
លោកជើរី មែគម៉ូរីស(Jerry McMorris) បានចាប់ផ្តើមអានការសែត វល ស្ទ្រីត ជើណល(Wall Street Journal) កាលពី៥០ឆ្នាំមុន គឺនៅពេលគាត់នៅរៀន ។ ការកោតសរសើររបស់គាត់ចំពោះការបោះពុម្ភផ្សាយនោះ និងចំពោះអតីតសកលវិទ្យាល័យរបស់គាត់ បាននាំឲ្យគាត់បរិច្ចាកការសែតWSJ រាប់រយច្បាប់ ដល់និស្សិតរៀននៅសាលាពាណិជ្ជកម្ម ។ លោកមែគម៉ូរីស បានប្រាប់កាសែតប្រចាំតំបន់មួយថា “កាសែតនោះ បាននាំឲ្យខ្ញុំមានទស្សនៈវិស័យទូលំទូលាយ អំពីការអ្វីដែលកំពុងកើតឡើង នៅក្នុងពិភពនៃការធ្វើជំនួញ ហើយខ្ញុំក៏មានទម្លាប់អានកាសែតនោះ នៅក្នុងពេលចាប់ផ្តើមមុខជំនួញរបស់ខ្ញុំ ។ កាសែតនោះ បានជួយឲ្យពួកនិស្សិតយល់អំពីបញ្ហាពិតៗ ដែលកើតឡើងក្នុងពិភពនៃការធ្វើជំនួញ”។
មានមនុស្សជាច្រើនចូលចិត្តណែនាំអ្នកដទៃ ឲ្យអានស្នាដៃនិពន្ធ ដែលបានធ្វើឲ្យជីវិតពួកគេមានការផ្លាស់ប្តូរ ។ វាជារឿងធម្មតាទេ ដែលអ្នកដើរតាមព្រះគ្រីស្ទ ចូលចិត្តចែកចាយព្រះបន្ទូលព្រះ ដល់អ្នកដទៃនោះ ។ មានអ្នកខ្លះគាំទ្រការបកប្រែ និងចែកផ្សាយព្រះគម្ពីរ ទន្ទឹមនឹងនោះ មានអ្នកដទៃទៀតអញ្ជើញមិត្តភ័ក្រ្ត ឲ្យសិក្សាព្រះបន្ទូលព្រះជាមួយខ្លួន ។ មានវិធីសាស្រ្តជាច្រើន ដែលគេអាចប្រើ ដើម្បីចែកចាយសេចក្តីពិតរបស់ព្រះ ដល់មនុស្សដែលកំពុងស្រេកឃ្លានការលើកទឹកចិត្ត និងជំនួយ ។ គោលដៅរបស់យើង គឺត្រូវជួយអ្នកដទៃ ឲ្យបានពិសោធនឹងផលចំណេញដ៏អស្ចារ្យ ដែលយើងទទួលបាន ពីការស្គាល់ព្រះគ្រីស្ទ និងការដឹកនាំនៃព្រះបន្ទូលទ្រង់ ។ អ្នកនិពន្ធព្រះគម្ពីរទំនុកតម្កើងបានពោលថា “ឯក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា…
រូបភាពដ៏អស្ចារ្យ
ពីផ្ទះខ្ញុំទៅអាមេរិចខាងជើង ថ្មីៗនេះខ្ញុំប្រើ Google Maps ដើម្បីមើលជុំវិញជិតខាងក្នុងណេរូប៊ី កេនយ៉ា ដែលជាកន្លែងគ្រួសារខ្ញុំរស់នៅ២០ឆ្នាំមុន។ រូបភាពបានពីផ្កាយរណបនៅលើអេក្រង់កុំព្យូទ័រ ខ្ញុំអាចឱ្យខ្ញុំមើលឃើញផ្លូវ ស្នាមគំនូសផ្លូវ និងអគារ។ នៅករណីខ្លះ ខ្ញុំបានរូបភាពពីកំរិតផ្លូវ ដែលខ្ញុំឈនៅទីនោះ។ វាពិតជាច្បាស់ ប៉ុន្តែនោះជារសជាតិ ដែលតូចនៃរបៀបដែលព្រះជាម្ចាស់ នឹងមើលពិភពលោកយើង។ អ្នកនិពន្ធទំនុកតម្កើងអបអរសាទរទិដ្ឋភាពព្រះជាម្ចាស់ ដោយសរសេរពាក្យទាំងនេះ“ព្រះយេហូវ៉ាទ្រង់ទតមកពីលើស្ថានសួគ៌ ទ្រង់ឃើញមនុស្សលោកទាំងអស់....... ក៏ពិចារណាមើលអស់ទាំងការដែលគេធ្វើដែរ.....ព្រះនេត្រនៃព្រះយេហូវ៉ាទតមកលើអស់អ្នក ដែលកោតខ្លាច ដល់ទ្រង់ គឺមកលើពួកអ្នកដែលសង្ឃឹមដល់សេចក្តីសប្បុរសទ្រង់ ដើម្បីនឹងជួយឱ្យព្រលឹងគេរួចពីស្លាប់ ហើយការពារឱ្យគេរស់នៅក្នុងគ្រាអំណត់”(ទំនុកតម្កើង ៣៣:១៣-១៩)។ មិនដូចផ្កាយរណប ដែលគ្មានអារម្មណ៍ គឺព្រះជាម្ចាស់ទ្រង់ទត ដោយព្រះហឫទ័យស្រលាញ់ នៅពេលទ្រង់ពិចារណាតើយើងជាអ្នកណា និងយើងកំពុងធ្វើអ្វី។ ព្រះគម្ពីរប្រាប់ថាទ្រង់ចង់ឱ្យយើងទុកចិត្តទ្រង់និងដើរតាមផ្លូវទ្រង់។ យើងនឹងមិនដែលឆ្ងាយពីព្រះនេត្រទ្រង់ឡើយ ហើយទ្រង់ដាក់ព្រះនេត្រលើគ្រប់គ្នា ដែលមានសង្ឃឹមលើទ្រង់។ ហើយគ្រប់អ្នកដែលស្គាល់ព្រះជាមា្ចស់តាមរយៈមានជំនឿលើព្រះយេស៊ូវគ្រីស្ទ វាពិតជាលើកទឹកចិត្តពេលដែលដឹងថារាល់ថ្ងៃ យើងជារូបភាពដែលទ្រង់មើល។ —David McCasland
មើលមនុស្ស ពីខាងក្នុង
នៅថ្ងៃទី១ កុម្ភៈ ១៩៦០ សិស្សបួននាក់ មកពីមហាវិទ្យាល័យ ដែលសុទ្ធស្បែកខ្មៅចុះនៅកន្លែងអាហារថ្ងៃត្រង់ សំរាប់តែពួកស្បែកសនៅការ៉ូលីណាខាងជើង អាមេរិច។ ម្នាក់ក្នុងចំណោមគេឈ្មោះហ្វ្រែនគ្លីន ម៉ាកខេន(Franklin McCain) ចាប់អារម្មណ៍នឹងស្ត្រីស្បែកសចាស់ម្នាក់អង្គុយជិតមើលមកពួកគេ។ គាត់ប្រាកដក្នុងចិត្តថា គាត់គិតមិនល្អចំពោះគេ ហើយការប្រឆាំងលើការដាក់ឱ្យនៅដោយឡែករបស់ពួកគេ។ ប៉ុន្មាននាទីក្រោយមក គាត់ដើរទៅពួកគេ ដាក់ដៃលើស្មាពួកគេ ហើយនិយាយថា “ ក្មេងប្រុសៗ ខ្ញុំមានមោទនភាពលើអ្នក”។ រំលឹកពីព្រឹត្តិការណ៍នោះ ប៉ុន្មានឆ្នាំក្រោយមកតាមវិទ្យុជាតិសាធារណ ម៉ាក្សនិយាយថាគាត់រៀនពីការដែលមិនដែលកើតឡើងទៅកាន់អ្នកគ្រប់គ្នា តាមស្តេរេអូ។ ជំនួសមកវិញ គាត់គួរឈប់ដើម្បីគិតពីអ្នកដទៃ ហើយរកឱកាសនិយាយទៅកាន់គេ។ ព្រះវិហារសតវត្សទីមួយ ដូចយើងសព្វថ្ងៃ គឺបែកបាក់ដោយការបែងចែក ផ្អែកលើជាតិសាសន៍ ភាសា និងវប្បធម៌។ លោកប៉ុលបានសរសេរទៅកាន់អ្នកដើរតាមព្រះគ្រីស្ទក្នុងក្រុងកូរិនថូស ដើម្បីជួយពួកគេ ឲ្យឆ្លើយតបទៅអ្នកដែលខ្វល់ខ្វាយ ដែលសម្បកក្រៅជាជាងអ្វីដែលចេញពីចិត្ត ២កូរិនថូស ៥:១២)។ ពីព្រោះព្រះគ្រីស្ទសុគតសំរាប់ទាំងអស់ លោកប៉ុលនិយាយថា បានជាពីនេះទៅមុខ យើងខ្ញុំមិនស្គាល់អ្នកណាខាងឯសាច់ឈាមទៀតទេ ខ.១៦)។ សូមឲ្យយើងទាំងអស់គ្នាមើលឲ្យជិត ឲ្យឃើញមនុស្សពីខាងក្នុង ព្រោះគ្រប់គ្នាត្រូវបានបង្កើត ដោយមានសណ្ឋានដូចព្រះជាម្ចាស់ ហើយអាចក្លាយជាការបង្កើតថ្មីក្នុងព្រះគ្រីស្ទ។ —David McCasland