តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ David H. Roper

ភាពស្មោះត្រង់របស់​ លោកហេម៉ាន

ខ្ញុំ​មាន​ចិត្ត​ស្ញប់​ស្ញែង​ ចំពោះ​លោក​ហេម៉ាន ដែល​បាន​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៨៨។ ស្ថាន​ភាព​នៃ​ជីវិត​របស់​គាត់ ពេញ​ទៅ​ដោយ​ទុក្ខ​ព្រួយ​ ឥត​មាន​ពេល​ស្បើយ។ បាន​ជា​គាត់​រៀប​រាប់​ពី​ទុក្ខ​សោក​របស់​គាត់​ថា “ព្រលឹង​ទូលបង្គំ​​មា​ន​ពេញ​ដោយ​​សេចក្តី​​វេ​ទនា​”(ខ.៣)។ គាត់​មាន​​ចិត្តឆ្អែត​ឆ្អន់​ចំពោះសេ​ច​ក្តី​​​វេ​ទនា​​ហើយ!

លោក​ហេម៉ាន​បានក្រ​ឡេក​មក​ក្រោយ ហើយ​​នឹ​ក​ចាំ​ពី​បញ្ហា​​សុ​ខ​​ភា​ព​ដ៏​ទ្រុ​ឌទ្រោ​ម និងកា​រ​អាក្រក់​ដែល​គាត់​បានជួប​ប្រទះ។ ពេលគា​ត់​មើល​ជុំ​វិញ​​ខ្លួន គាត់​ឃើញ​តែ​ទុក្ខ​លំបាក និង​ភាព​ឯក​កោ។ គាត់​ក៏​ងើយ​មើល​ទៅ​លើ តែ​គាត់​មិន​បាន​ទទួល​ការ​កម្សាន្ត​ចិ​ត្តសោះ។ គាត់ក៏បា​ន​ត្អូញ​ត្អែ​រ​ថា “ទូលប​ង្គំមា​នសេ​ចក្តី​វេទ​នា”(ខ.១៥)។ គាត់​ត្រូវ​​បាន “បំបរ បង់​ចោល”(ខ.៥) “ក្នុង​ទីងងឹត”(ខ.៦) “ដែល​មាន​ពេញ​ទៅ​​ដោយ​​ការ​សង្កត់​​សង្កិន”(ខ.៧,​១៥) និង “ត្រូវ​បាន​ទុក​ចោល”(ខ.១៤)។​ គាត់​មើល​មិន​ឃើញ​មាន​ពន្លឺ នៅ​មា​ត់ផ្លូ​វ ហើយ​ក៏គ្មាន​ដំណោះស្រា​យសម្រាប់​ទុក្ខ​លំបាក​​រប​ស់​គាត់​ដែរ។ ទោះ​ជា​យ៉ាង​ណាក៏​ដោ​យ ភាព​ស្មោះ​ត្រង់រ​បស់​លោក​ហេម៉ាន បាន​លើក​ទឹក​​​ចិ​ត្ត​ខ្ញុំ។ ខ្ញុំ​មិន​ជឿថា​ មាន​គ្រីស្ទ​បរិស័ទ​ដែល​មិន​ធ្លាប់​ជួប​ទុក្ខ​លំបាក​ឡើយ។ ជា​ការ​ពិត​ណា មនុស្ស​យើង​តែង​ជួប​ការ​លំបាក​ផង និង​ការ​ល្អផ​ង​ជា​ធម្មតា។ គ្មាន​នរណា​ម្នាក់​​ច​ង់​​នៅ​ក្បែរ​មនុស្ស​​ដែល​មួយ​ថ្ងៃ​ៗ គិត​តែ​ពីរ​អ៊ូរ​ទាំ​ពី​ទុក្ខលំ​បាក​របស់​ខ្លួន​ជានិច្ច​ឡើយ។ ប៉ុន្តែ ខ្ញុំមា​នភាព​ធូរស្បើយក្នុងចិត្ត ពេល​​ដែលខ្ញុំបាន​ដឹង​ថា អ្នក​ដទៃ​ក៏​មា​នទុ​ក្ខ​លំបាក​ដែរ។

ប៉ុន្តែ លោក​ហេម៉ាន​មិ​ន​គ្រាន់​តែមាន​ចិត្ត​ស្មោះត្រ​ង់​ប៉ុណ្ណោះ​ឡើយ។ គាត់​ថែម​ទាំង​មាន ​សេចក្តី​ជំនឿ​ដែល​មិន​ចេះ​រួញ​រា។ ទោះ​បី​ជា​គាត់​មាន​បញ្ហាជា​ច្រើន​យ៉ាង​ណា​ក្តី ក៏​គាត់​នៅ​តែ​តោង​ព្រះឲ្យជា​ប់ ហើយ​ស្រែក​អំពាវ​រក​ទ្រង់ “ទាំង​យប់​​ទាំង​ថ្ងៃ”(ខ.១,៩,១៣)។ គាត់​មិន​បាន​ឈប់​អធិស្ឋាន​ឡើយ។ គាត់​ក៏មិ​ន​ព្រម​ចុះ​ចាញ់​ដែរ។ ហើយ​ទោះបីជា​យ៉ា​ង​ណាក៏​ដោយ គាត់​នៅតែ​ទទួល​ស្គាល់សេចក្តី​ស្រឡាញ់​របស់​ព្រះ ភាព​ស្មោះត្រង់ និង​សេចក្តី​​សុច្ច​រិត​របស់​ទ្រង់ (ខ.១១-១២)។

ខ្ញុំ​ចូល​ចិត្ត​អ្ន​ក​ដែល​មាន​លក្ខណៈ​ដូច​លោក​ហេ​ម៉ាន។…

ដាំក្នុងដំណាក់នៃ ព្រះអម្ចាស់

បន្ទាប់​ពី​បាន​ធ្វើ​ការ​សម្ភាស​មនុស្ស​ចាស់ ជា​បន្ត​បន្ទាប់​ហើយ អ្ន​ក​និពន្ធ​ឈ្មោះ ដន ហ្គោល(Don Gold) បាន​បោះ​ពុម្ភ​ផ្សាយ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា រហូតដល់​ពេល​ដែល​គេច្រៀ​ងចប់: ការ​អប​អរ​សាទ​រ​ជីវិត និង​​វ័យ​​ចំណាស់ នៅ​ទ្វីប​អាមេរិក។

លោក​ហ្គោល​ស្រឡាញ់ និង​បាន​កោត​សរសើរ​ជី​ដូន​របស់​គាត់ ហើយ​ការ​នឹក​ចាំពី​ជី​ដូន​រ​បស់​គា​ត់ បាន​នាំ​ឲ្យ​គាត់ ​ទៅជួ​ប និង​រៀន​សូត្រ​ពី​ចាស់​ទុំដ​ទៃ​ទៀត។ គាត់​នៅ​ចាំ​ថា ​មាន​ពេល​មួយ ពេល​គាត់​កំពុ​ង​ធ្វើ​​ដំណើរ​​ទៅ​​សម្ភាស​​ចាស់​​ទុំ​ម្នាក់ គាត់​ក៏បា​ន​វង្វេង នៅ​តាម​ផ្លូវ​ដីហុយ តាម​ជន​បទ​នៃ​រដ្ឋ​មីសូរី។ ពេល​គាត់​បើក​ឡាន​ចូល​ក្នុង​កសិដ្ឋាន​មួយ ដើម្បី​សួរ​រក​ផ្លូវ មាន​ក្មេងជំ​ទង់​ម្នាក់​បាន​ចេញ​មក។ ពេល​វា​ឮ​គាត់​សួរ​រក​ផ្លូវ វា​ក៏​ញាក់​ស្មា រួច​តប​ថា “ខ្ញុំ​មិន​ដឹង​ទេ”។ ដូច​នេះ គាត់​ក៏​បន្ត​បើក​បរ​ទៅ​មុខ​ទៀ​ត។ ពេល​គាត់​បើក​បាន​បី​បួន​គីឡូ​ម៉ែត្រ​ទៀត គាត់​ក៏​ឈប់​ឡាន នៅ​មុខ​ផ្ទះមួ​យ នៅ​ក្នុង​កសិដ្ឋាន​។ លើក​នេះ បុរស​វ័យ​ចាស់ ដែ​ល​ជា​កសិករ​ក៏​បាន​ប្រាប់​ផ្លូវ​គាត់​ឥត​មាន​ខុស ដោយ​ទឹក​ចិត្ត​ដ៏​សប្បុរស។

នោះ​ជា​បទ​ពិសោធន៍​ដ៏ល្អ​ ដែល​បាន​បូក​បញ្ចូល​ ជា​មួយ​កា​រ​អ្វី​ដែល​គាត់កំ​ពុង​ស្វែង​រក ពេល​ដែល​ការ​នឹក​ចាំ​ពី​ជីដូន​រប​ស់​គាត់ បាន​នាំ​ឲ្យ​គាត់​ទៅ​ស្វែង​រក​មនុស្ស​ដែល​មានល​ក្ខណៈ​ដូច​ជីដូ​ន​គាត់។ និយាយ​​រួម គាត់​​កំពុ​ងស្វែ​​ងរ​​ក​​អ្ន​ក​​នាំផ្លូ​វ​គាត់ នៅ​ក្នុង​ដំណើរ​នៃ​ជីវិត​របស់​គាត់។

បើ​អ្នក​ជា​មនុស្ស​មាន​“វ័យក្មេង” សូម​ស្វែង​រក​មនុ​ស្សចា​ស់ ដែល​បាន​ពិសោធនឹ​ងសេចក្តី​ស្រឡាញ់ និង​ការ​ល្អរ​បស់​ព្រះ ពេញ​មួយ​ជីវិត​របស់​​ពួកគេ។ ពួក​គេ​មាន​ប្រាជ្ញា សម្រាប់​ចែក​ចាយ ដែល​នឹង​អាច​ជួយ​ឲ្យ​អ្នក​មាន​ការ​រីក​ចម្រើន និង​លូត​លាស់​នៅ​ក្នុង​សេចក្តី​ជំនឿ(ទំនុក​ដំកើង ៩២:១២-១៤)។—David Roper

ការក្រឡេកមកក្រោយ

លោក​ចច ម៉ាដេសិន(George Matheson) គឺជា​អ្នក​និពន្ធ​ដែល​មាន​ឈ្មោះល្បី​ ដោយ​សារ​បទ​ទំនុកប​រិសុទ្ធ ដែល​មាន​ចំណង​ជើង​ថា “ឱ​សេចក្តី​ស្រឡាញ់ ដែល​នឹង​មិន​បោះប​ង់ខ្ញុំ​ចោល​ឡើ​យ”។ គាត់​ក៏បាន​​និពន្ធទំ​នុក​មួយ​បទ​ទៀត ដែល​មាន​ចំណង​ជើង​ថា ​“ព្រះ​ពរ​ដែល​គេ​មិនអើ​ពើរ” ដែ​លនៅ​ក្នុ​ងនោះ​ គាត់​បាន​ងាក​បែរ​មក​ក្រោយ​មើល “ផ្លូវ​ដែល​បាន​ហួស​ទៅ​ហើ​យ”។ គឺ​ដោយ​សារ​ការ​ងាក​បែរ​មក​ក្រោយ​នេះហើ​យ ដែល​បាន​ធ្វើ​ឲ្យ​គាត់​អាច​មើល​ដឹង​ថា ព្រះ​វរបិតារបស់​​គាត់​ដែ​ល​គង់​នៅ​ស្ថាន​សួគ៌​ បាន​ដឹក​នាំ​គាត់​ចាប់​តាំង​ពី​ដើម​ផ្លូវ​រៀង​មក។

ព្រះ​ទ្រង់​បាន​រៀប​ចំ​ផ្លូវ​សម្រាប់​យើង​រាល់​គ្នា គឺ “ផ្លូវ” សម្រាប់​ឲ្យ​យើង​រត់​ប្រណាំង(កិច្ចការ ២០:២៤ ២ធីម៉ូថេ ៤:៧)។ ផ្លូវ​របស់​យើង​ត្រូវ​បា​នគូ​ស​វាស​កំណត់​ទុ​ក​ជា​មុន នៅ​ក្នុង​នគរ​ស្ថាន​សួគ៌ ហើយ​មាន​ប្រភព​​ក្នុង​បំណង​​ព្រះទ័យ​ព្រះ ដែល​គ្រប់​គ្រង​លើទាំ​ង​អស់។

ប៉ុន្តែ យើងមិ​ន​ត្រូវ​ធ្វើ​ការ​ស​ម្រេច​ចិត្ត តាម​តែ​ការ​នឹក​ឃើញ​របស់​យើងឡើ​យ។ យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​រៀង​រាល់​ថ្ងៃ គឺ​មាន​ទាំង​ការ​សម្រេច​ចិត្ត​ធំ និង​ការ​សម្រេចចិ​ត្ត​តូច ដែល​ក្នុង​នោះ​​មាន​ការ​សម្រេច​ចិត្ត​ខ្លះ​អា​ចនាំ​ឲ្យ​ជីវិ​ត​របស់​យើងមា​ន​ការ​កែប្រែ​។ យើ​ងពិ​បាក​យល់​អំពី​អាថ៌កំ​បាំងនៃ​ទំ​នាក់​ទំនង ​រវាង​អំណាចគ្រ​ប់គ្រ​ង​រ​​បស់​​ព្រះ និង​​ការ​ស​ម្រេច​​ចិ​ត្តរ​​បស់​ម​នុស្ស តែ​ទន្ទឹម​​នឹង​នោះ យើ​ងអា​ច​សួរ​ថា “តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​អាច​ស្គាល់​ផ្លូវ​ដែល​ត្រូវ​រត់ប្រណាំងនោះ?”

សព្វថ្ងៃនេះ ខ្ញុំ​អាច​រក​ឃើ​ញ​ចម្លើយ​ចំពោះសំ​ណួរ​នេះ កាន់​តែ​ច្បាស់​លាស់ ស្រប​ពេល​ដែល​ខ្ញុំកា​ន់តែ​មា​នវ័​យ​ចាស់ និង​មាន​អតីត​កាល​កាន់​តែ​ច្រើន សម្រា​ប់ក្រ​ឡេច​មក​មើ​ល​ឡើង​វិញ​។ ពេល​ខ្ញុំក្រឡេកម​ក​មើល​អតី​តកាល ខ្ញុំ​ក៏បា​ន​ដឹង​ថា ព្រះបា​ន​នាំ​ផ្លូ​វខ្ញុំ​តាំ​ងពី​ដើ​មផ្លូ​វ​រៀង​មក​។ ខ្ញុំពិ​តជា​អា​ចនិ​យាយបា​ន​ថា “ព្រះ​ទ្រង់​បាន​ធ្វើ​ជាអ្ន​កគង្វា​លរ​បស់​ខ្ញុំ អស់​មួយ​ជីវិ​ត​ខ្ញុំ ​រហូត​មក​ដល់​ថ្ងៃ​នេះ”(លោកុប្បត្តិ ៤៨:១៥)។

ទោះ​ពពក​បាន​ហុំព័ទ្ធបច្ចុប្ប​ន្នកា​ល ហើយ​ខ្ញុំ​មិន​អាច​ដឹ​ង​ថា ពេល​អនា​គត​នឹង​ទៅជា​យ៉ាងណាក៏ដោ​យ ក៏​ខ្ញុំ​នៅ​តែ​ដឹង​ច្បាស់…

ទោះ​​នៅឆ្ងាយ​យ៉ាង​ណា ទោះ​​នៅពេលណា​​ក៏ដោយ

អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំម​ក​ហើយ ដែល​ខ្ញុំ​បាន​ទាក់​ទង​តាម​សំបុត្រ ជា​មួយ​គ្រូគង្វាល​ម្នាក់ នៅប្រទេស​នេប៉ាល់។ ជា​ញឹក​ញាប់ គាត់​បាន​ធ្វើ​ដំណើរ​ជា​មួយ​សមាជិក​ពួក​ជំនុំ​របស់​គាត់ ទៅ​កាន់​សហគមន៍​​ឆ្ងាយ​ៗ ក្នុង​តំបន់​ភ្នំ​ហិម៉ា​ឡៃ ដើម្បី​ផ្សាយ​ដំណឹង​ល្អ និង​បង្កើត​ពួក​ជំនុំ។ ថ្មី​ៗ​នេះ គាត់​បាន​ផ្ញើ​សំបុត្រម​ក​ខ្ញុំ ដើម្បី​ប្រាប់​អំពី​គម្រោង​ធ្វើ​ដំណើរ នៅ​សប្តាហ៍​ក្រោយ ហើយបា​ន​សុំ​ឲ្យ​ខ្ញុំ​អធិស្ឋាន​ឲ្យ​គាត់។

តាម​កាល​វិភាគ​ដ៏​មមា​ញឹក​របស់​គាត់ ខ្ញុំ​អាច​ដឹង​ថា នៅ​ក្នុង​មួយ​សប្តាហ៍ គាត់​មាន​គម្រោង​ធ្វើ​ដំណើរ ដោយ​ជិះម៉ូតូ ប្រហែល​១៦០​គីឡូ​ម៉ែត្រ ទៅ​កាន់​ទីក្រុង​មួយចំ​នួន ដើម្បី​ផ្សាយ​ដំណឹង​ល្អ និង​ចែ​ក​ខិត​ប័ណ្ណ​ផ្សាយ​ដំណឹង​ល្អ។

ខ្ញុំ​មាន​ចម្ងល់​អំពី​ការធ្វើ​​ដំណើរ​ផ្លូវ​ឆ្ងាយ​ របស់​មិត្ត​ភ័ក្រ​ខ្ញុំ​ម្នាក់​នេះ ដែល​ត្រូវ​កាត់​តាម​តំបន់​ភ្នំ ដូច​នេះ ខ្ញុំក៏​បាន​សរសេរ​សំបុត្រ ដើម្បី​សួរ​គាត់​អំពី​របៀប​នៃ​ការ​ធ្វើ​ដំណើរ​នោះ។ គាត់​ក៏​បាន​ឆ្លើយ​ថា “យើង​មាន​ឱ​កាស​ដ៏​អស្ចារ្យ ដោយ​បាន​ដើរ​ជា​ក្រុម ឡើង​តា​មភ្នំ ជា​មួយ​សមាជិក​ពួក​ជំនុំ​រ​បស់​យើង។ យើង​មិន​មាន​ម៉ូតូ​ជិះ​គ្រប់​គ្នាទេ​ … ដូចនេះ យើង​បាន​នាំ​គ្នា​ដើរ​ទាំង​អស់​គ្នា។ នៅពេល​នោះ យើង​មាន​ពរ​ណាស់។ នៅ​មាន​កន្លែង​ជា​ច្រើន​ទៀត​ដែល​យើង​ត្រូវ​ទៅ។” ការ​នេះ​បាន​រំឭ​ក​ខ្ញុំ អំពី​របៀប​ដែល “ព្រះ​យេស៊ូវ ទ្រង់​​យា​ង​ទៅ​ដល់​គ្រប់​ក្រុង​គ្រប់​ភូមិ ព្រម​ទាំង​បង្រៀន​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន ហើយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ពី​នគរ ទ្រង់​ក៏​ប្រោស​អស់​ទាំង​ជំងឺរោគា និង​ជរា​ពិការ ក្នុង​ពួក​បណ្តាជន​ឲ្យ​បាន​ជា”(ម៉ាថាយ ៩:៣៥)។

ការ​នេះក៏​បានធ្វើ​ឲ្យខ្ញុំ​គិត​អំពីកា​រ​ស្ទាក់ស្ទើ​រ​ដែល​ខ្ញុំ​មា​ន នៅ​ក្នុង​ការ​បើក​ឡាន កាត់​តាម​ក្រុង ដែល​មាន​ព្រឹល​ធ្លាក់ ដើម្បី​សួរ​សុខ​ទុក្ខ​បុរ​ស​ពោះម៉ា​យដ៏​ឯក​កោ​ម្នា​ក់ និង​នៅ​ក្នុង​ការ​ដើរ​ ឆ្ល​ងផ្លូវ ដើម្បី​ជួយ​អ្នក​ជិត​ខាង​ម្នាក់…

ស​ត្វក្ងោ​ក និង​ពូជ​រប​ស់​វា

សត្វ​ក្ងោក​ឈ្មោល មាន​សម្រស់​ដ៏​គួរ​ឲ្យទា​ក់​ទាញ ព្រោះ​រោម​វា​មាន​ភាព​ភ្លឺ​ផ្លេក ដែល​គេ​មើល​ឃើ​ញ​ខៀវ និង​ពណ៌​បៃត​ង​ឆ្លុះ​គ្នា​ចុះ​ឡើង​ៗ​ ហើយសំ​ណុំ​កន្ទុយ​ដ៏​ធំ​វែ​ងរ​ប​ស់វា​ មា​ន​ត្រា​នៅ​ចុង​រោម​កន្ទុ​យ​ទាំង​អស់ ដែល​មាន​រាងដូ​ច​ភ្នែក​ដែល​មាន​ពណ៌​មាស ក្រហម និង​ខៀ​វ​ជា​រង្វ​ង់​ជា​ច្រើន​ជាន់។ ពពួ​ក​ស​ត្វ​នេះ គឺ​ពិត​ជា​បក្សី​ដ៏​ស្រស់​ស្អាត តែ​ជើង​របស់​វា​បែរ​ជា​អាក្រក់​មើល​ទៅវិ​ញ។

តាម​ពិត មនុស្ស​យើង​ភាគ​ច្រើន មាន​រូប​កាយ​មិ​នគ្រ​ប់​គ្រាន់​ នៅត្រ​ង់ចំណុច​ណាមួ​យ។ កា​រ​ខ្វះ​ខាត​នោះ​អាច​ជា​អ្វី​ដែល​យើង​មាន​ពី​កំណើត ឬ​វា​ទើប​តែ​កើត​មាន​ចំពោះយើ​ង ក្នុ​ងពេ​ល​ថ្មី​ៗ​នេះ។

សាវ័ក​ប៉ុល​បាន​ហៅ​ការ​ខ្វះ​ខាត​របស់​ខ្លួន​ថា “បន្លា​នៅ​ក្នុង​សាច់” ដែល​បាន​ធ្វើ​ឲ្យគា​ត់​​ប្រកាន់​យក​នូវ​ការ​បន្ទាប​ខ្លួ​ន(១កូរិនថូស ១២:៧-៩)។ គាត់​បាន​ទូល​អង្វ​រ​ព្រះអម្ចាស់​បី​ដង ដើម្បី​សូម​ឲ្យ​ទ្រ​​ង់​​​​​ដកយក​បន្លា​នោះ​ចេញ ព្រោះ​គាត់​ប្រហែល​ជា​យល់​ថា ខ្លួន​អាច​បម្រើ​ទ្រង់បា​ន​កាន់​តែ​ប្រសើរ​​ឡើង ប្រសិន​បើ​គ្មាន​បន្លា​នោះ​នៅ​ក្នុង​សា​​ច់ទេ។ តែព្រះយេស៊ូវបានមានបន្ទូលបញ្ជាក់ដល់គាត់ថា “គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ ដ្បិត​កំឡាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្តី​កំសោយ”។ សាវ័ក​ប៉ុល​ក៏បា​នត​បថា​ “ដូច្នេះ ខ្ញុំ​នឹង​ស៊ូ​អួត​ពី​សេចក្តី​កំសោយ​របស់​ខ្ញុំ ដោយ​អំណរ​ជា​ខ្លាំង ដើម្បី​ឲ្យ​ព្រះចេស្តា​នៃ​ព្រះគ្រីស្ទ​បាន​សណ្ឋិត​នៅ​នឹង​ខ្ញុំ”។

នៅ​ក្នុង​ជំនឿលើ​ព្រះ​ យើង​មិន​គួរ​មាន​ការ​យល់​ច្រឡំ​ឡើយ ព្រោះ​ជា​ញឹក​ញាប់ ទ្រង់​ជ្រើស​រើស​យើង ឲ្យ​បំពេញ​កិច្ច​ការ​ដ៏​សំខាន់​បំផុត​របស់​ទ្រង់ ទោះ​បី​ជា យើង​មាន​ភាព​មិន​គ្រប់​លក្ខណ៌​ក៏​ដោយ ពោល​គឺ​មិន​មែន​ដោយ​សារ​យើង មាន​សមត្ថ​ភាព​និយាយ មាន​រូប​សម្បត្តិ​ល្អ ឬមា​ន កា​យស​ម្បទា​រឹង​មាំ សម្រាប់​បំពេញ​កិច្ចកា​ររប​ស់ទ្រ​​ង់​នោះឡើ​យ។ លោកហាត់សិន ថេល័រ(Hudson Taylor) ដែល​ជា​បេសក​ជន បាន​មាន​ប្រសាសន៍​ថា “ព្រះ​ទ្រង់​កំពុង​ស្វែង​រក​អ្នក ដែល​មាន​ភាព​កម្សោយ​ល្មម​នឹង​ឲ្យ​ទ្រ​ង់​ប្រើ ហើយ​ទ្រ​ង់​បាន​រក​ឃើញ​​អ្នក និង​ខ្ញុំ!”…

អំណួត និងការយល់ខុស

ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៣០ កាល​ខ្ញុំ​នៅក្មេ​ង ផ្ទះរ​បស់​ខ្ញុំ​មាន​ពេល​ដោយសេចក្តី​ស្រឡាញ់ និង​ក្តី​អំណរ ប៉ុន្តែ ​ឪពុក​ម្តាយ​របស់​ខ្ញុំ​ច្រើន​តែ​មិន​នៅ​ផ្ទះ។ ពេល​ពួក​គា​ត់មិន​មាន​វត្ត​មាន​ក្នុង​ផ្ទះ ​ខ្ញុំទទួល​បាន​ភាព​កក់​ក្តៅ​បំ​ផុត​ ពី​ផ្ទះ​បាយ និង​ពី​អ្នក​មើល​ថែ​ផ្ទះ​របស់​យើង ឈ្មោះ​អាន្នី ដែល​ជា​មនុស្ស​រស់​រាយ មាន​មាឌ​ល្អិត។

ខ្ញុំ​បាន​ចំណាយ​ពេ​ល​ជាច្រើ​នម៉ោ​ង ជា​មួយ​អ្នក​មី​ង អា​ន្នី ដោយ​អង្គុយ​នៅ​នឹង​តុ ក្នុង​ផ្ទះបា​យ​អាន​សៀវភៅ​ ឬ​លេង​ឧបករណ៍​ក្មេង​លេ​ង និង​ស្តាប់​គាត់​ច្រៀង បទ​ចម្រៀង​គ្រីស្ទ​បរិស័ទ និង​បទ​ទំនុក​តម្កើង ដែល​ជួន​កាល​គាត់​ច្រៀង​តិ​ច​ៗ​យ៉ាង​ពិរស។ ដួង​ចិត្ត​របស់​គាត់​បានប​ង្ហូរ​ចេញ​នូវ​ប្រាជ្ញា ភាព​រីក​រាយ និង​ប​ទ​ចំរៀង ដែល​មិន​ចេះដា​ច់។

នា​ពេល​ព្រឹក​ថ្ងៃ​មួយ ក្នុ​ង​នាម​ជា​ក្មេង​រពឹស​ហួស​ហេតុ ខ្ញុំបា​ន​ប្រើពា​ក្យ​រើស​អើង​ពូជ​សាសន៍​មិន​គប្បី ដែល​ខ្ញុំ​ធ្លាប់​ឮ​គេនិ​យាយ​។ គាត់​ក៏​និយាយ​មក​កាន់​ខ្ញុំថា​ “អូ ក្មួយ​មីង កុំ​ប្រើ​ពាក្យ​ហ្នឹង មិ​នល្អ​ទេ​”។ បន្ទាប់​មក គាត់​ក៏បា​ន​ណែនាំ​ខ្ញុំ ដោយ​សុភាព អំពី​ផល​អាក្រក់ និង​ការ​ឈឺចាប់ ដែល​អាច​កើត​ឡើង​ពីពា​ក្យដែ​លខ្ញុំ​បា​ននិ​យាយ​នោះ ហើយ​ទន្ទឹម​នឹង​នោះ កែវ​ភ្នែក​​​គាត់​ក៏បា​ន​បង្ហាញ​ពីកា​រមិ​នស​ប្បា​យ​ចិត្ត​សោះ​។ ក្រោយ​មក ខ្ញុំ​មិន​ដែល​ប្រើ​ពា​ក្យ​នោះទៀ​ត​ទេ។ ការនេះ​បាន​បង្រៀន​ខ្ញុំ​ថា ពេល​ណា​យើង​បន្ទាប​បន្ថោក​អ្នក​ដទៃ ដោយ​សារ​យើង​យល់​ខុស ពេល​នោះ​គេអា​ចមា​នអា​រម្មណ៍​ឈឺចា​ប់ឥ​ត​ឧបម៉ា។ ព្រះ​បាន​បង្កើតម​នុស្ស​ម្នាក់​ៗ​មក ឱ្យ​ដូច​នឹង​រូប​អង្គ​ទ្រង់ ដូចនេះ យើង​មាន​លក្ខណៈ​ដូច​ព្រះ ជាង​ស្នាព្រះ​ហស្ថដ​ទៃទៀ​ត ហើយ​មនុស្សម្នា​ក់​ៗ​សម​នឹង​ទទួលកា​រគោ​រព​ឲ្យ​តម្លៃ។ ការ​ដៀល​ត្មេះ​​ដ​ល់រូ​បដែល​ព្រះប​ង្កើត​នោះ គឺ​ជា​​ការ​បង្ករ​ឲ្យ​មា​ន​របួស​យ៉ាងជ្រៅ​បំផុត ដល់​មនុស្ស​ជាតិ​ដទៃ​ទៀត។…

ម៉ាស៊ីនកញ្ចាស់ ដែលដើរដោយកម្លាំងខ្យល់

មាន​បុរស​ម្នាក់​បាន​ធំ​ធាត់​ឡើង ក្នុង​កសិដ្ឋាន​ចិញ្ចឹមសត្វ​មួយកន្លែង​ ក្នុង​រដ្ឋ​តិច​សាស់។ គាត់​បាន​​​ប្រាប់​យើង អំពី​ម៉ាស៊ីន​កញ្ចាស់​មួយ ដែល​ដើរ​ដោយ​កំលាំង​ទាញ​នៃ​កង្ហា​ខ្យល់​មួយ​គ្រឿង ដែល​ស្ថិត​នៅក្បែរក្រោ​ល​សត្វ​របស់​គ្រួសា​រ​គាត់ ហើយ​វា​បាន​បូម​ទឹក ​សម្រាប់​ផ្គត់ផ្គ​ង់​កសិដ្ឋាន​រប​ស់ពួ​កគេ​។ វា​បាន​ក្លាយ​ជាប្រ​ភព​ទឹក​តែមួ​យគ​ត់ ដែល​ពួក​គេមា​ន នៅ​ក្នុង​ចម្ងាយ​ផ្លូវ​ជា​ច្រើនគីឡូ​មែត្រ។

នៅ​ពេល​មាន​ខ្យល់​បក់​មក​ខ្លាំង ម៉ាស៊ីន​នោះ​ដំណើរ​ការ​បាន​ស្រួល ប៉ុន្តែ បើសិ​ន​ជា​មាន​ខ្យល់​បក់​តិច​ៗ ម៉ាស៊ីន​នោះមិន​ដើរ​ទាល់​តែសោះ។ គេចាំ​បា​ប់ត្រូ​វ​បង្វែរ​កង្វា​ខ្យល់​នោះ ដោយ​ដៃ រហូត​ទាល់​តែ​វា​បែរ​ចំ​ទិស​ខ្យ​ល់ ទើប​វា​អាច​បូម​ទឹក​ចេញ​មក​ក្រៅ សម្រាប់​ផ្គត់​ផ្គង់​កសិ​ដ្ឋាន។

ក្រោម​មក ខ្ញុំ​ក៏បា​ន​នឹកឃើញ​រឿង​នេះ ពេល​ខ្ញុំ​ជួប​ប្រជុំ​ជា​មួយ​បណ្តាគ្រូ​គ​ង្វាល ដែល​មក​ពី​ពួក​ជំនុំតូ​ច​ៗ នៅ​តំបន់​ដាច់​ស្រយាល។ មាន​ពួក​គេ​ជាច្រើ​ននា​ក់​ មាន​អារម្មណ៍​ថា នៅដា​ច់ឆ្ងា​យ​ពី​គេ ហើយ​មិន​បានទ​ទួល​កា​រផ្គ​ត់ផ្គ​ង់ មាន ន័​យថា​ ពួក​គេជា​អ្នក​មើ​លថែ​រ​ហ្វូងចៀ​ម​របស់​ព្រះ តែហា​ក់ដូ​ច​ជា​គ្មាន​ន​រណាម្នា​ក់ យកចិ​ត្ត​ទុក​ដាក់​ចំពោះពួ​កគេ​សោះ។ ហេតុ​នេះ​ហើយ ពួក​គេក៏​ប្រែ​ជាខ្សោះ​ល្វើ​យ ហើយ​ខំ​ប្រវេ​ប្រវា ដើម្បី​ផ្តល់​ទឹក​នៃ​ជីវិត ដល់​ហ្វូង​ចៀម​របស់​ខ្លួន។ ដូចនេះ ខ្ញុំក៏​បា​ន​ចែក​ចាយ​ដល់​ពួក​គេ អំពី​រឿង​ម៉ាស៊ីន​ចំណាស់ ​ដែល​ដើរ​ដោយ​កម្លាំង​កង្ហា​ខ្យល់​នោះ ដែល​ប្រៀប​បាន​នឹង​ការ​ដែល​យើង​ចាំបា​ច់ ត្រូវ​ទទួល​ការ​កែ​តម្រង់​ជា​រៀង​រា​ល់​ថ្ងៃ ដោយ​មាន​​​បំណ​ង ​ចង់​បែរ​ទៅ​រក​ព្រះ​ និង​ព្រះប​ន្ទូល​ទ្រង់ ហើយ​ផឹក​ទឹក​ទ្រង់​ឲ្យ​ឆ្អែត ​ដ្បិត​ទ្រង់​ជា​ប្រភពទឹ​ក​ដ៏​រស់។

មិនមែន​មាន​តែ​គ្រូគង្វាលទាំង​នោះ​ទេ ដែល​បាន​ជួប​ប្រទះ​រឿង​នេះ យើង​រាល់​គ្នា​ក៏សុ​ទ្ធ​តែ​ជួប​ប្រទះ​រឿង​នេះផ​ង​ដែរ។ ការ​បម្រើ​ព្រះ​ត្រូវ​ចាប់​ផ្តើម​ធ្វើ​ឡើង​ ផុស​ចេញ​ពី​ក្នុ​ងចិ​ត្តយើ​ងទៅ​។ ព្រះ​យេស៊ូវ​មាន​បន្ទូ​លថា​ អ្ន​កណា​ដែល​ជឿទ្រ​ង់ ទន្លេ​ទឹក​រស់​នឹង​ហូរ​ចេ​ញ​ពីចិ​ត្តរ​បស់​អ្នកនោះ”​(យ៉ូហាន…

ផ្លូវដ៏វែងឆ្ងាយ ហើយ​មានខ្យល់បក់បោក

ជួនកា​លដំ​ណើរ​ជីវិ​តរ​បស់ខ្ញុំ ហាក់​បី​ដូច​ជាកា​រ​ឡើង​ចំណោត​ដែល​ចោទ​ពេក ហើយ​ដូច​ជាកា​រ​ធ្វើដំ​ណើរ​ផ្លូវ​ឆ្ងាយ​ពេក។ ខ្ញុំ​គ្មាន​កម្លាំង​កាយ និង​កម្លាំង​ចិត្ត ដើម្បី​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​ឡើយ។ ក្រោយម​ក ខ្ញុំ​ក៏​បាន​ចាំ​ថា ព្រះ​ទ្រង់​បាន​ស្គាល់​ផ្លូវ​នេះ មុន​ពេល​ដែល​ទ្រង់​បាន​ត្រា​ស​ហៅឲ្យ​ខ្ញុំដើ​រ​ទៅ​ទៀត។​ ទ្រង់​តែង​តែជ្រា​បអំ​ពី​ការ​លំ​បាក ដែល​ខ្ញុំ​នឹង​ជួប​ប្រទះ និ​ងជ្រា​បអំ​ពី​ការ​ឈឺចា​ប់ ដែល​ខ្ញុំនឹ​ង​មិន​អាច​ថ្លែង​ប្រាប់​អ្នក​ដ​ទៃ​ឲ្យយ​ល់​បាន។ ទ្រង់​បាន​ជ្រាប ហើយ​ទ្រង់​ក៏​បាន​ប្រទា​ន​នូវ​ព្រះ​វត្ត​មាន​របស់​ទ្រង់។

ថ្ងៃនេះ​ ប្រហែល​ជា​ជីវិ​តអ្ន​កជោ​រ​ជន់ ដោយ​ទុក្ខ​ក្រៀម​ក្រំហើ​យ។ ប្រហែល​ជា​អ្នក​កំពុង​ទទួល​បន្ទុក​ដ៏​ធ្ងន់ នៅ​ក្នុង​ការងារ​បម្រើព្រះ​ ឬ​ព្រួយ​ចិត្ត អំពី​ទំនាក់​ទំន​ង​ប្តី​ប្រពន្ធ​ដែល​ជួប​ការ​លំបាក ឬ​ក៏​ពិបាក​ចិត្ត ដោយ​សារ​កូន​ឈឺ ឬ​មួយកំ​ពុង​មើល​ថែរ​ឪពុក​ម្តាយ​ដែ​ល​ចាស់​ជរា ពុំ​នោះសោ​ត អ្នក​ប្រហែ​ល​ជាមា​នប​ញ្ហាផ្សេ​ង​ទៀត នៅ​ក្នុង​ជីវិ​ត​។ ពេល​នោះ អ្ន​ក​ក៏និ​យាយ​ថា “ប្រាកដ​ណាស់ ព្រះ​អម្ចាស់​មិន​បាន​ឲ្យ​ខ្ញុំ​ដើរ​ផ្លូ​វ​នេះទេ​។ ទ្រង់​ប្រាកដ​ជាមា​ន​ផ្លូវ​ផ្សេង​មួយទៀ​ត សម្រាប់​ឲ្យ​ខ្ញុំ​ដើ​រងា​យ​ស្រួល​ជាង​នេះ”។ ប៉ុន្តែ ក្នុង​ចំណោម​យើង តើ​មាន​អ្នក​ណា ដែល​មាន​ប្រាជ្ញា​ល្មម​នឹង​អាច​ដឹង​ថា មាន​ផ្លូវ​ផ្សេង​ទៀត ដែល​នឹង​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​កូន​ដែលល្អ និង​ឆ្លាត​ជាង​មុន​ឬ​ទេ? តាម​ពិត​គ្មាន​នរណា​ម្នាក់​អាច​ដឹង​ឡើយ។ ព្រះ​វរបិតា​ដែល​គង់​នៅស្ថា​នសួគ៌​ ទ្រង់​ជ្រាប​ថា ផ្លូវ​ណាល្អ​បំ​ផុត​សម្រាប់​យើង ក្នុង​ចំណោម​ផ្លូវ​ដែល​យើង​អាច​ដើរ​បាន ដើម្បី​នាំ​ឲ្យ​យើង​មាន​ភាព​ពេញ​លេញ(ទំនុកដំកើង ១៤២:៣)។

ផ្លូវ​ទ្រង់​ខ្ពស់​ជាង​ផ្លូវ​របស់​យើង ហើយ​គំនិត​ទ្រ​ង់ក៏​ខ្ព​ស់ជា​ង​គំនិត​យើង​ដែរ(អេសាយ ៥៥:៩)។ យើងអាចបន្ទាបខ្លួនដើរតាមផ្លូវ ដែលទ្រង់បាន​ត្រួស​ត្រាយ​សម្រាប់​យើង នៅថ្ងៃ​នេះ គឺ​ដើរ​ដោយ​ទុក​ចិត្ត​ទាំង​ស្រុង លើ​ព្រះប​ញ្ញា​ញាណ និងក្តី​ស្រឡាញ់​របស់​ទ្រង់។ ទ្រង់​មាន​ប្រាជ្ញា និង​មាន​ក្តីស្រ​ឡាញ់​លើស​ពី​ការ​រំពឹង​ទុក​របស់​យើង​ទៅ​ទៀត។…

តើខ្ញុំចូលចិត្តជួយគេច្រើនពេកឬ?

តើ មនុស្ស​យើង អាច​ចូល​ចិត្ត​ជួយ​គេ​ច្រើន​​ពេ​ក​​ឬ​​? តើ​ការ​ដែល​យើង​ចូល​ចិត្ត​ជួយ​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​កាន់​តែ​ពិបាក​រស់​នៅ​មែន​ទេ? ពិត​មែន​ហើយ បើសិ​ន​ជា​ការ​ចូល​ចិត្ត​ជួយ​ច្រើន​ពេក ក្លាយ​ជា​ការ​រំខាន ការ​ឈ្លាន​ពាន ឬ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ធុញ​ថប់ ឬ​មួយ​ត្រួត​ត្រាអ្ន​កដ​ទៃ ឬ​គ្រប់​គ្រង​គេ​ឯងនោះ។ បើ​យើង​ជួយ​អ្នក​ដទៃ ដោយ​សារ​យើង​មាន​ចិត្ត​ថប់​បារម្ភ ​នោះមាន​ន័យ​ថា យើង​កំពុង​តែ​ព្យាយា​ម​ជួយ​ខ្លួន​ឯងទេ។

ដូចនេះ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​អាច​ដឹង​ថា បំណង​ចិត្ត ​និង​ការ​បម្រើរ​បស់​យើង ពិត​ជា​និមិត្ត​រូប​តំណាង​ឲ្យ​សេចក្តី​ស្រឡាញ់​ដ៏​ឥត​លក្ខ​ខណ្ឌ​របស់​ព្រះ​មែន? តើ​ធ្វើ​ដូច​ម្តេច ​ឲ្យយើ​ង​អាច​ស្រឡាញ់​អ្នក​ដទៃ​ដោយ​បំណង​ចិត្ត​ដ៏​ប​រិសុទ្ធ?​(សុភាសិត ១៦:២ ២១:២ និង ១កូរិនថូស ៤:៥)។ ពេល​យើង​អធិស្ឋាន យើង​អាច​ទូល​សូម​ព្រះអម្ចាស់ ឲ្យ​បើក​បង្ហាញ​​ឲ្យយើ​ង​ដឹង ថា​តើ​យើង​កំពុង​តែ​ធ្វើ​ឲ្យ​គេ​ឈឺ​ចាប់ ឬ​ជំពប់​ដួ​ល​ឬ​ទេ(ទំនុកតម្កើង ១៣៩:២៣-២៤)។ យើង​អាច​ទូល​សូម​ឲ្យ​ព្រះ​អម្ចាស់​ជួយ​យើង ​ដើម្បី​ឲ្យ​យើង​អាច​បង្ហាញ​​សេ​ចក្តី​​ស្រឡាញ់ ដែល​​តែ​ង​​តែ​​អ​ត់ធ្ម​ត់ ហើយ​​ក៏​​សប្បុរស ...​ មិន​​ចេះ​​ឈ្នានី​ស មិន​​ចេះ​​អួ​ត​ខ្លួន ក៏​​មិន​​ដែល​​មា​ន​​ចិត្ត​ធំ​ផង មិន​ដែល​ប្រព្រឹត្ត​បែប​មិន​គួរ​សម មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រហ័ស​ខឹង មិន​ប្រកាន់​ទោស(១កូរិនថូស ១៣:៤-៥)។

កាល​ប្រឹង​ប្រែង​ជួយ​អ្ន​កដ​ទៃ ជា​ពិសេស​មនុស្ស​ដែល​យើង​ស្រឡាញ់ជា​ង​គេ​ គឺ​មិន​អាច​ឲ្យយើង​ជៀស​ផុត​ទាំង​ស្រុង ពី​ការ​ថប់​បារម្ភ​ឡើយ។ ប៉ុន្តែ ដោយ​សារ​ព្រះ​គុណ​ព្រះ យើងអា​ច​ចាប់​ផ្តើម​ស្រឡាញ់ ដោយ​សេរី ​ដោយ​មិន​ចង់​បាន​សំណង​មក​វិញ គឺ​ដូច​ដែល​ព្រះអ​ម្ចាស់​បាន​ស្រឡាញ់​យើង​ដែរ។ ជា​ការ​ពិត​ណាស់ យើង​អាច​សាក​ល្បង…

ស្នាមរបួសដ៏ស្រស់ស្អាត

អស់​កាល​ជា​ច្រើន​ឆ្នាំ​កន្ល​ង​ទៅ ខ្ញុំ​បាន​ដើរ​លេង នៅ​តាម​មាត់​ទន្លេ​សាល​ម៉ូន រួច​ដើរ​កាត់​តាម​ប្រជុំ​ដើម​ស្រល់ ដែល​គេ​បាន​បក​សម្បក​ដើម​ចេញ​មួយ​ផ្នែក។ មិត្ត​ ភ័ក្រ​របស់​ខ្ញុំ​ម្នាក់ ដែល​ជាអ្នក​អភិរក្ស​ព្រៃ​ឈើ​ធ្លាប់​ប្រាប់​ខ្ញុំ​ថា ​ជន​ជាតិ​ដើ​ម​នៅ​អាមេរិក ដែល​​បរ​បាញ់​សត្វ​នៅ​តំបន់​នេះ កាល​​ពី​​យូរ​មក​ហើយ បាន​នាំ​គ្នាប​កស​ម្បក​ឈើខា​ង​ក្រៅចេញ ដើម្បី​យក​​ស្រ​ទាប់​​ខាងក្នុង​ធ្វើ​ជា​ស្ករ​កៅ​ស៊ូ។ ស្លាក​ស្នាម​ខ្លះបា​ន​ខូច​ទ្រង់​ទ្រាយអ​ស់​ទៅ​ហើយ ប៉ុន្តែ ខ្លះ​ទៀត​បាន​​ជ័រ​​ថ្លា​​ៗ ដែល​ត្រូវ​បាន​ខ្យល់​ និង​អាកាស​ធាតុ​ដុស​ខាត់ឲ្យរឹង និង​រលោង ធ្វើឲ្យ​ប្រែក្លា​យ​ជា​មាន​សម្រស់​ដ៏​ស្រស់​ស្អាត​ ដែល​កម្រ​រក​មាន។

យ៉ាង​ណាមិ​ញ អំពើ​រំលង​ដែល​យើង​បាន​ប្រព្រឹត្ត​ក៏​មាន​លក្ខណៈ​ដូច​នេះ​ផង​ដែរ។ យើង​ប្រហែល​ជា​មាន​ការ​ភ័យ​ខ្លាច​ ចំពោះ​អំពើ​បាប​ដែល​យើង​បាន​ធ្វើ​ពី​អតីត​កាល។ ប៉ុន្តែ ពេល​យើង​ប្រែ​ចិត្ត​ចេញ​ពី​បាប យើង​ថ្វាយ​បាប​ទាំង​នោះដា​ច់​ដល់​ព្រះ​យេស៊ូវ ដើម្បី​ទទួល​ការ​អត់​ទោស​បាប ​ការ​នេះ​ក៏បា​ន​បន្សល់​ទុក​នូ​​វស្លា​កស្នាម​ដ៏​ស្រស់​ស្អាត​មួយ។

ចំពោះ​អ្នក​ខ្លះ បន្ទាប់​ពី​ពួក​គេបា​នភ្លក្ស​រស​ជាតិ​ល្វីង​ជូរ​ចត់​នៃអំ​ពីបា​ប​ហើយ ពួក​គេក៏​បាន​ស្អប់​ខ្ពើម​អំពើ​បាប​នោះ ក្នុង​ពេល​បច្ចុប្បន្ន។ ពួក​គេ​ស្អប់​ការ​អាក្រក់ តែ​ស្រឡាញ់​សេចក្តី​សុចរិត។ ភាព​បរិសុទ្ធ គឺ​មាន​ភាព​ស្រស់​ស្អាត​ដូច​នេះ​ឯង។

ចំពោះ​អ្នក​ខ្លះទៀ​ត ពេល​ពួក​គេ​ដឹង​ថា ខ្លួន​ខ្វះមិ​ន​ដល់​សិរីល្អ​នៃ​ព្រះ(រ៉ូម ៣:២៣) ពួក​គេ​ក៏បា​នប​ន្ទន់​ចិត្ត​ចំពោះ​អ្ន​ក​ដទៃ។ ពួក​គេ​ចាប់​ផ្តើម​មាន​ការ​យល់​ដឹង មាន​ការ​អាណិត​អាសូរ និង​សប្បុរស​ចំ​ពោះ​អ្នក ដែល​បរាជ័យ​ក្នុង​ជីវិត។ នេះ​ហើយ​ជា​សម្រស់​នៃ​ការ​បន្ទាប​ខ្លួន។ សរុប​មក កាល​ណាយើ​ងបា​នទ​ទួល​ការ​អត់​ទោសបា​ប​ហើយ យើង​ក៏​អាច​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ ដែល​ផ្តល់​ក្តី​មេត្តា​ដល់​យើង។ ដ្បិ​ត​អ្នក​មាន​បាប​ណា ដែល​ព្រះបា​ន​អត់​ទោស​បាប​ជា​ច្រើន អ្នក​នោះក៏​មា​នសេ​ចក្តី​ស្រឡាញ់ច្រើ​ន​ដែរ(លូកា ៧:៤៧)។ នេះ​ហើយ​ជា​សម្រស់​នៃ​ក្តីស្រ​ឡាញ់​។ _ David Roper