ធ្វើអ្វីដែលសំខាន់មុនគេ
ពេលដែលសារ៉ា ចៅស្រីរបស់ខ្ញុំនៅពីក្មេង នាងបានប្រាប់ថា ពេលនាងធំឡើង នាងចង់ធ្វើជាគ្រូបង្វឹកកីឡាបាល់បោះ ដូចជាឪពុករបស់នាងដែរ។ នាងបានប្រាប់ទៀតថា នាងមិនទាន់អាចធ្វើជាគ្រូបង្វឹកបានទេ ព្រោះមុនដំបូង នាងត្រូវក្លាយជាកីឡាករសិន ហើយកីឡាករត្រូវចេះចងខ្សែរស្បែកជើង តែនាងមិនទាន់ចេះចងខ្សែរស្បែកជើង របស់នាងទេ។
តាមធម្មតា យើងនិយាយថា យើងត្រូវធ្វើអ្វីដែលសំខាន់បំផុត មុនគេ។ ហើយកិច្ចការទីមួយសំខាន់បំផុត នៅក្នុងជីវិតយើង គឺការស្គាល់ព្រះ ហើយអរសប្បាយក្នុងទ្រង់។
ការទទួលស្គាល់ និងការស្គាល់ព្រះ ជួយឲ្យយើងក្លាយជាមនុស្ស ដែលព្រះសព្វព្រះទ័យ។ គឺដូចដែលស្តេចដាវីឌ បានទូន្មានសាឡូម៉ូន ដែលជាបុត្រាទ្រង់ថា “ចូរឲ្យឯងបានស្គាល់ព្រះនៃឪពុកឯងចុះ ព្រមទាំងប្រតិបត្តិតាមទ្រង់ ដោយអស់ពីចិត្ត ហើយស្មោះស្ម័គ្រផង” (១របាក្សត្រ ២៨:៩)។
ចូរយើងចាំថា មនុស្សអាចស្គាល់ព្រះបាន។ ព្រះអង្គជាអង្គបុគ្គល មិនមែនជាទ្រឹស្តីហេតុផល ឬទេវសាស្ត្រនោះទេ។ ទ្រង់ចេះគិត មានឆន្ទៈ មានអំណរ អារម្មណ៍ សេចក្តីស្រឡាញ់ និងមានបំណង ដូចមនុស្សទូទៅដែរ។ លោកអេ ដាប់បលយូ តូហ្ស័រ(A.W. Tozer) បានសរសេរថា “ទ្រង់ជាអង្គបុគ្គលម្នាក់ ហើយយើងអាចស្គាល់ទ្រង់បាន តាមរយៈការប្រកបជិតស្និទ្ធកាន់តែខ្លាំងឡើងៗ គឺនៅខណៈពេលដែលយើងត្រៀមចិត្តរបស់យើង សម្រាប់ការអស្ចារ្យនៃការស្គាល់ទ្រង់”។
ព្រះអម្ចាស់មិនធ្វើឲ្យយើងពិបាកស្គាល់ទ្រង់ឡើយ នរណាក៏អាចស្គាល់ទ្រង់បានដែរ ឲ្យតែអ្នកនោះចង់ស្គាល់ទ្រង់។ ទ្រង់នឹងមិនបានបង្ខំ…
ស្រែកអំពាវដល់ព្រះ
អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំនៅតែមិនទាន់យល់ទាំងស្រុង អំពីការអធិស្ឋាន។ ការអធិស្ឋានគឺជាការអាថ៌កំបាំងសម្រាប់ខ្ញុំ។ តែការមួយដែលខ្ញុំដឹងនោះគឺ ពេលដែលយើងកំពុងទាល់ច្រកអស់ផ្លូវ នោះការអធិស្ឋានក៏បានឮចេញពីបបូរមាត់យើង យ៉ាងងាយ ហើយក៏ចេញពីជម្រៅចិត្តដ៏ជ្រាលជ្រៅបំផុតទៀតផង។ ពេលដែលយើងមានការភ័យខ្លាចខ្លាំង ពេលដែលយើងអស់សមត្ថភាពហើយនៅពេលដែលយើង ត្រូវបានបង្ខំឲ្យចេញពីកន្លែងស្រណុកស្រួល ពេលដែលសុខុមាលភាពយើងកំពុងតែមានបញ្ហា និងគ្រោះថ្នាក់ នោះយើងក៏រើសយកការអធិស្ឋានជាជម្រើសចុងក្រោយ ដោយមិនដឹងខ្លួន។ តាមធម្មតា នៅពេលនោះ យើងច្រើនតែស្រែកឡើងថា “ព្រះអង្គអើយ សូមជួយកូនផង!”
លោកយូជីន ភីធ័រសាន់(Eugene Peterson) ដែលជាអ្នកនិពន្ធដ៏ល្បីល្បាញ បានមានប្រសាសន៍ថា “ភាសានៃសេចក្តីអធិស្ឋាន ត្រូវបានគេបង្កើត ក្នុងពេលដែលមានបញ្ហាដ៏លំបាក។ ពេលដែលយើងមិនអាចជួយខ្លួនឯងបាន ហើយស្រែករកជំនួយ ពេលដែលយើងមិនចង់នៅកន្លែង ដែលយើងកំពុងនៅ ហើយចង់ចាកចេញ ពេលដែលយើងមិនចូលចិត្តលក្ខណៈសម្បត្តិដែលចង់កែប្រែ នោះយើងប្រើភាសាជាមូលដ្ឋានរបស់យើង ហើយភាសានេះក៏ក្លាយជាឫសនៃសេចក្តីអធិស្ឋានរបស់យើង”។
ការអធិស្ឋានចាប់ផ្តើម ក្នុងពេលមានបញ្ហា ហើយការអធិស្ឋាននៅតែមានជាបន្តទៀត ព្រោះយើងតែងតែមានបញ្ហាជានិច្ច ទោះតូចឬធំក្តី។ ការអធិស្ឋានមិនតម្រូវឲ្យយើងមានការរៀបចំខ្លួនជាពិសេស មិនតម្រូវឲ្យយើងប្រើពាក្យបច្ចេកទេសអ្វីឡើយ ហើយក៏មិនតម្រូវថា យើងត្រូវតែឈរ ឬអង្គុយឡើយ។ ការអធិស្ឋានចេញពីខាងក្នុងចិត្តរបស់យើងមក ដោយជៀសមិនរួច ហើយមិនយូរមិនឆាប់ ការអធិស្ឋានក៏បានក្លាយជាទម្លាប់នៃការឆ្លើយតបរបស់យើង ចំពោះរឿងទាំងអស់ ទោះរឿងអាក្រក់ឬល្អ ដែលយើងបានជួបក្នុងជីវិតយើង (ភីលីព ៤:៦)។ យើងពិតជាមានអភ័យឯកសិទ្ធដ៏ពិសេសណាស់ ដែលយើងអាចផ្ទេរបន្ទុកគ្រប់យ៉ាងដល់ព្រះ ដោយការអធិស្ឋាន!–David Roper
ថ្ងៃដ៏ល្អ កាលពីមុន
ជួនកាលគំនិតរបស់យើង ចេះតែនឹកពេលអតីតកាល ហើយចង់ត្រឡប់ទៅរកពេល និងទីកន្លែងដ៏ល្អនោះវិញ និយាយរួម យើងចង់បាន “ថ្ងៃដ៏ល្អកាលពីមុន”។ ប៉ុន្តែ សម្រាប់អ្នកខ្លះ អតីតកាលមានតែអនុស្សាវរីយដ៏ជូរចត់។ ពួកគេសញ្ជឹងគិតអំពីបរាជ័យ ការខកចិត្ត និងការរវើរវាយ ហើយគិតអំពីភាពឃោរឃៅ ដែលកើតមានក្នុងជីវិត។
យកល្អយើងគួរតែនឹកចាំពីពេលអតីតកាល តាមគំរូរបស់ស្តេចដាវីឌ ដោយពិចារណាអំពីការល្អដែលព្រះបានធ្វើ “ក៏រំពឹងគិតពីអស់ទាំងកិច្ចការរបស់ទ្រង់ ហើយជញ្ជឹងពីអស់ទាំងស្នាដៃ នៃព្រះហស្តទ្រង់ដែរ”(ទំនុកដំកើង ១៤៣:៥)។ ពេលដែលយើងរំឭកខ្លួនឯង អំពីភាពសប្បុរស ដែលទ្រង់បង្ហាញមកយើង ដោយសេចក្តីស្រឡាញ់ យើងអាចនឹកចាំអំពីព្រះពរដែលទ្រង់បានប្រទាន ជាច្រើនឆ្នាំកន្លងមក។ ការនឹកចាំដូចនេះ មានប្រយោជន៍ចំពោះយើងណាស់ ដោយបណ្តាលចិត្តយើង ឲ្យត្រូវការព្រះ និងត្រូវការការថែរក្សាដ៏ស្រទន់របស់ទ្រង់កាន់តែខ្លាំង ព្រមទាំងកែប្រែអតីតកាល ឲ្យក្លាយជាកន្លែងដែលយើងស្គាល់ និងប្រកបស្និទ្ធស្នាលជាមួយព្រះអម្ចាស់នៃយើង។
ខ្ញុំធ្លាប់ឮគេនិយាយអំពីរឿងរបស់ដូនចាស់ម្នាក់ ដែលមានទម្លាប់អង្គុយស្ងាត់ស្ងៀមជាច្រើនម៉ោង នៅលើកៅអីបាស់បើករបស់គាត់ ដោយសង្រួមដៃចូលគ្នា ដាក់នៅលើភ្លៅរបស់គាត់ ហើយភ្នែករបស់គាត់សម្លឹងមើលទៅឆ្ងាយ។ ថ្ងៃមួយ កូនស្រីរបស់គាត់ក៏បានសួរថា “ម៉ែ តើម៉ែកំពុងគិតអំពីអ្វី ពេលដែលម៉ែអង្គុយយ៉ាងស្ងាត់ស្ងៀមដូចនេះ?” គាត់ក៏ឆ្លើយតបដោយសម្លេងស្រទន់ ដោយព្រិចភ្នែកយ៉ាងញាប់ថា “ម៉ែកំពុងប្រកបជាមួយព្រះយេស៊ូវ”។
ខ្ញុំសូមអធិស្ឋាន សូមឲ្យការនឹកចាំ និងការជញ្ជឹកគិតព្រះបន្ទូល នាំឲ្យយើងចូលទៅជិតព្រះវត្តមានទ្រង់។–David Roper
ការរស់នៅបានល្អ
ការមានសម្រស់ ទ្រព្យសម្បត្តិ អំណាច សេចក្តីស្រឡាញ់ ទំនាក់ទំនងប្តីប្រពន្ធ និងមានការសប្បាយ គឺសុទ្ធតែជាការគាប់ប្រសើរ តែមិនមែនជាការគាប់ប្រសើរបំផុតឡើយ។ ការដែលគាប់ប្រសើរបំផុតនោះ គឺការស្រឡាញ់ព្រះ ការទទួលសេចក្តីស្រឡាញ់របស់ទ្រង់ ដោយថ្វាយសិរីល្អដល់ព្រះនាមទ្រង់ និងធ្វើជាមិត្តសំឡាញ់របស់ទ្រង់ អស់មួយជីវិត។ កាលណាយើងធ្វើដូចនេះ យើងនឹងមានជីវិតដ៏ប្រសើរបំផុត ព្រោះការនេះធ្វើឲ្យយើងស្កប់ចិត្ត និងមានអំណរ ក្នុងពេលបច្ចុប្បន្ន(យ៉ូហាន ១០:១០) នោះហើយជាការអ្វីដែលគ្រីស្ទបរិស័ទត្រូវអនុវត្តជារៀងរហូត។
ហេតុនេះហើយ បានជាយើងគួរតែចំណាយពេលជាមួយព្រះ ហើយសម្រាកក្នុងសេចក្តីស្រឡាញ់ទ្រង់ គឺសេចក្តីស្រឡាញ់ដែលបានបង្កើតយើងរាល់គ្នាមក។ នេះជាមូលហេតុដែលព្រះបានបង្កើតយើងមក ឲ្យមានវត្តមានក្នុងលោកិយនេះ ហើយក៏ជាមធ្យោបាយ ដែលធ្វើឲ្យជីវិតយើងមានប្រយោជន៍បំផុត។
ខ្ញុំចូលចិត្តបទគម្ពីរទំនុកដំកើង ដែលបានចែងថា “ដែលទូលបង្គំចូលទៅជិតព្រះ នោះជាការល្អដល់ទូលបង្គំ ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ាទុកជាទីពឹងហើយ ដើម្បីឲ្យបានថ្លែងប្រាប់ពីអស់ទាំងការរបស់ទ្រង់”(ទំនុកដំកើង ៧៣:២៨)។ បានសេចក្តីថា យើងរស់នៅបានល្អ តែនៅពេលដែលយើងបានចូលទៅជិតព្រះ ដែលប្រទាននូវសេចក្តីស្រឡាញ់ដ៏អស្ចារ្យ ដែលគ្មាននរណាអាចធ្វើឲ្យដូចទ្រង់ឡើយ។
តើយើងអាច “ចូលទៅជិត” ទ្រង់ ដោយរបៀបណា? ខ្ញុំសូមជម្រាបជូន អំពីរបៀបដែលខ្ញុំបានចូលទៅជិតទ្រង់ ដែលខ្ញុំបានចាប់ផ្តើមអនុវត្ត អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលមានដូចតទៅ : ខ្ញុំបានចំណាយពេលពីរបីនាទី ជារៀងរាល់ពេលព្រឹក ដើម្បីអានបទគម្ពីរមួយចំនួន ក្នុងព្រះគម្ពីរដំណឹងល្អ(ដែលមានដូចជា ព្រះគម្ពីរម៉ាថាយ ម៉ាកុស លូកា យ៉ូហាន) ហើយកត់ត្រាទុក…
ក្នុងចំណោមមនុស្សដែលមានប្រាជ្ញា
ខ្ញុំធ្លាប់បម្រើព្រះ នៅក្នុងក្រុមប្រឹក្សាពួកចាស់ទុំ នៃព្រះវិហារមួយ នៅរដ្ឋកាលីហ្វូញ៉ា។ លោកបប់ ស្ម៊ីត(Bob Smith) គឺជាចាស់ទុំម្នាក់ ដែលមានអាយុច្រើនជាងគេ ក្នុងចំណោមភាគច្រើននៃពួកចាស់ទុំ ហើយជាញឹកញាប់ គាត់បានដាស់តឿនយើង ឲ្យងាកមករកព្រះបន្ទូលព្រះ ដើម្បីទទួលការដឹកនាំពីទ្រង់។
មានពេលមួយ យើងបានពិភាក្សាគ្នា អំពីការខ្វះខាតអ្នកដឹកនាំ នៅក្នុងពួកជំនុំ ហើយបានចំណាយពេលយ៉ាងតិចមួយម៉ោង ដើម្បីនិយាយគ្នាអំពីបញ្ហាពាក់ព័ន្ធផ្សេងៗ។ តែ លោកបប់មិនបានមានយោបល់អ្វីទេ នៅពេលនោះ។
ទីបំផុត គាត់ក៏បានមានប្រសាសន៍យ៉ាងសុភាពថា “បងប្អួនអើយ យើងបានភ្លេចហើយថា ព្រះយេស៊ូវទ្រង់មានដំណោះស្រាយសម្រាប់បញ្ហានៃការដឹកនាំរបស់យើង។ មុនពេលយើងធ្វើអ្វីមួយ ជាដំបូង យើងត្រូវសូមឲ្យព្រះអម្ចាស់នៃចម្រូត …ចាត់អ្នកច្រូតមក”(លូកា ១០:២)។ ពេលនោះ យើងក៏បានបន្ទាបខ្លួន ហើយចំណាយពេលអធិស្ឋាន សូមឲ្យព្រះអម្ចាស់រើសតាំងអ្នកច្រូត ហើយចាត់ពួកគេឲ្យទៅវាលចម្រូត។
យ៉ាងណាមិញ លោកស៊ី អេស លូវីស(C.S.Lewis) បានមានប្រសាសន៍ថា “វិធីសាស្រ្តល្អបំផុតមួយទៀត ដើម្បីក្លាយជាមនុស្សមានប្រាជ្ញា គឺយើងត្រូវរស់នៅ ក្នុងចំណោមអ្នកដែលមានប្រាជ្ញា”។ គឺដូចដែលបទគម្ពីរសុភាសិត ១:៥ បានចែងថា “អ្នកណាដែលមានយោបល់ នឹងបានទទួលសេចក្តីទូន្មានមាំទាំ”។ ប្រសាសន៍របស់លោកបប់ គឺគ្រាន់តែជាឧទាហរណ៍មួយ ក្នុងចំណោមឧទាហរណ៍ដែលលើកឡើង អំពីតម្លៃនៃបុរស និងស្ត្រីដែលមានប្រាជ្ញា ដែល “បានស្គាល់ព្រះ ដែលទ្រង់គង់នៅតាំងពីដើមរៀងមក”(១យ៉ូហាន…
សេចក្តីស្រឡាញ់ រកឃើញច្រកចូល
កាលពីបីបួនឆ្នាំមុន ខ្ញុំបានមើលរឿងគំនូរជីវចល ដែលនិយាយអំពីបុរសចំណាស់ម្នាក់ស្លៀករ៉ូបដ៏ញក់ញី កំពុងឈរទាំងក្តៅក្រហាយម្នាក់ឯង នៅមាត់ទ្វារផ្ទះគាត់។ គាត់ទើបតែបានបិទទ្វារផ្ទះរបស់គាត់ឲ្យជិត កុំឲ្យនរណាចូលរួច ដោយយកមេសោរ៤មកចាក់ រួចចាក់គន្លឹះទ្វារអស់ពីរ ហើយថែមទាំងចាក់សោរច្រវ៉ាក់មួយខ្សែថែមទៀត។ ក្រោយមកគាត់បានកត់សំគាល់ឃើញថា មានស្រោមសំបុត្រពណ៌សរមួយ កំពុងគៀបជាប់ពីក្រោមទ្វារនោះ។ នៅលើស្រោមសំបុត្រនោះ មានស្ទីកគ័រដ៏ធំមួយ ដែលមានរាងបេះដូង។ វាជាកាតប៉ុស្តាល់ សម្រាប់ថ្ងៃនៃក្តីស្រឡាញ់ ដែលគេបានយកមកជួនគាត់។ ដូចនេះ សេចក្តីស្រឡាញ់នៅតែអាចចូលក្នុងផ្ទះគាត់រួចដដែល។
មានតែសេចក្តីស្រឡាញ់ប៉ុណ្ណោះ ដែលអាចកែប្រែចិត្តមនុស្សបាន។ លោកដូសតូស្គី(Dostoevsky) គឺជាជនជាតិរូស្ស៊ី ដែលបាននិពន្ធសៀវភៅរឿង “បងប្អូនត្រកូលការ៉ាម៉ាហ្សូវ(Karamazov)”។ ក្នុងរឿងនោះ គាត់បាននិយាយអំពីលោកអាយវិន(Ivan) ដែលគិតថា មនុស្សសុទ្ធតែអាត្មានិយម ហើយគាត់បានបដិសេធសេចក្តីស្រឡាញ់របស់ព្រះ។ ពេលមួយ ប្អូនប្រុសរបស់គាត់ គឺលោកអាលីយ៉ូសា(Alyosha) ដែលជាបុរសដែលមានជំនឿខ្លាំង មានការទើសទាល់ ពេលដែលដឹងថា អាយវិនបដិសេធនឹងសេចក្តីស្រឡាញ់របស់ព្រះ។ គាត់ក៏បានឱនក្បាលចុះ ហើយបានថើបអាយវ៉ាន។
ប្រហែលជា អ្នកក៏មានមិត្តភ័ក្រ ដែលបដិសេធមិនព្រមទទួលសេចក្តីស្រឡាញ់របស់ព្រះ ផងដែរ។ ចូរបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ ឲ្យគាត់បានស្គាល់ គឺដូចដែលព្រះបានបង្ហាញក្តីស្រឡាញ់របស់ទ្រង់ដល់យើង ដោយនាំសេចក្តីសង្រ្គោះ ចូលក្នុងពិភពលោកនេះ តាមរយៈអង្គព្រះយេស៊ូវ។ សូមចាក់បង្ហូរសេចក្តីស្រឡាញ់ មកលើអ្នកដទៃ គឺសេចក្តីស្រឡាញ់ដែលត្រូវបានពិពណ៌នា ក្នុងបទគម្ពីរ ១កូរិនថូស ជំពូក ១៣ ដែលអត់ធ្មត់ សប្បុរស…
ពីចម្ងាយ
ជាច្រើនឆ្នាំកន្លងទៅ មានបទចម្រៀងដ៏ពេញនិយមមួយបទ មានចំណងជើងថា “ពីចម្ងាយ”។ បទនេះនិយាយអំពីការសម្លឹងឆ្ពោះទៅរកពេលអនាគត ដែលមានទៅដោយភាពសុខដុម និងមានសន្តិភាព។ បទនេះច្រៀងថា “ព្រះទ្រង់កំពុងទតមើលយើងពីចម្ងាយ។” ជាការពិតណាស់ ព្រះទ្រង់កំពុងទតមើលយើងមែន ប៉ុន្តែ មិនមែនមើលពីចម្ងាយទេ។ ទ្រង់មានវត្តមាន ជាមួយអ្នកគ្រប់ទីកន្លែង គឺនៅចំពោះមុខអ្នកតែម្តង ដោយទតមើលអ្នក ដោយសេចក្តីស្រឡាញ់ដ៏ឥតលក្ខខណ្ឌ ក្នុងព្រះនេត្រទ្រង់។
ការនេះបានធ្វើឲ្យខ្ញុំគិតដល់គំរូលោក ប្រាដឺ ឡររ៉េនស៍ (Brother Lawrence) ដែលបានចំណាយពេលធ្វើការជាច្រើនឆ្នាំ ក្នុងផ្ទះបាយ ដោយធ្វើកិច្ចការដូចជា លាងចាន ឆ្នាំង និងជួសជុលស្បែកជើងឲ្យអ្នកបម្រើព្រះដទៃទៀត ក្នុងព្រះវិហារ។ គាត់បានសរសេរថា “ខ្ញុំបានបន្ទាបខ្លួនធ្វើជាអ្នកថ្វាយបង្គំ នៅចំពោះទ្រង់ ឲ្យបានញឹកញាប់បំផុត តាមដែលអាចធ្វើទៅបាន ដោយផ្ចង់ចិត្តទៅលើព្រះវត្តមានដ៏បរិសុទ្ធរបស់ទ្រង់។”
យ៉ាងណាមិញ យើងក៏ត្រូវមានការប្រតិបត្តិយ៉ាងដូចនេះផងដែរ។ ប៉ុន្តែ យើងភ្លេច ហើយពេលខ្លះត្រូវរំឭកខ្លួនឯងថា ទ្រង់កំពុងមានវត្តមាន នៅជាមួយយើងជានិច្ច។ ខ្ញុំបានដំដែកគោលចាស់មួយ ជាប់នឹងធ្នើរពីលើតុរបស់ខ្ញុំ ដើម្បីរំឭកខ្លួនឯងថា ព្រះយេស៊ូវដែលបានសុគតជាប់ឆ្កាង ហើយមានព្រះជន្មឡើងវិញ ទ្រង់តែងតែគង់នៅជិតជានិច្ច។ ភារៈកិច្ចរបស់យើង គឺត្រូវចាំថា “យើងត្រូវតាំងព្រះអម្ចាស់ នៅមុខ[យើង]ជាដរាប”(ទំនុកដំកើង ១៦:៨) ដើម្បីដឹងថា ទ្រង់តែងគង់នៅជាមួយយើងជានិច្ច “ដរាបដល់បំផុតកល្ប”(ម៉ាថាយ ២៨:២០) ហើយចាំថា…
ការចាំយាម និងការរង់ចាំ
នៅក្នុងព្រះគម្ពីរអេសាយ ជំពូក ១៨ យើងឃើញថា លោកីយទាំងមូលហាក់ដូចជាបានលើកគ្នា មកច្បាំងនឹងរាស្រ្តរបស់ព្រះ។ ប៉ុន្តែ តើព្រះដ៏មានគ្រប់ព្រះចេស្តាទ្រង់បានឆ្លើយតបយ៉ាងដូចម្តេចខ្លះ ចំពោះការនេះ? កាលនោះ ទ្រង់បានមានបន្ទូលថា “អញនឹងនៅតែស្ងៀម ហើយពិចារណាមើលពីទីលំនៅរបស់អញ”(ខ.៤)។ យើងក៏ប្រហែលជាយល់ថា ព្រះទ្រង់ហាក់ដូចជាមិនមានការតបត នឹងការអាក្រក់ដែលគេកំពុងនាំគ្នាធ្វើនោះទេ បានជាទ្រង់នៅស្ងៀមយ៉ាងដូចនេះ។ ប៉ុន្តែ នេះជាការយល់ខុសហើយ។ តាមពិត យើងត្រូវចាំថា ព្រះទ្រង់នឹងធ្វើការរបស់ទ្រង់ តាមពេលវេលាដែលទ្រង់កំណត់ ឬធ្វើឲ្យត្រូវពេល តាមបំណងព្រះហឫទ័យទ្រង់។
ការនេះបានធ្វើឲ្យខ្ញុំគិតអំពីកាលដែលព្រះយេស៊ូវបានពន្យាពេលអស់៤ថ្ងៃ ក្នុងការរង់ចាំ ខណៈដែលគេបានបញ្ចុះសពលោកឡាសារនៅក្នុងផ្នូរហើយ(យ៉ូហាន ១១:៣៩)។ តើទ្រង់មិនបានជ្រាបថាគាត់បានស្លាប់ហើយទេឬ? តើទ្រង់មិនយកព្រះទ័យទុកដាក់ ចំពោះគាត់ទេឬ? ជាការពិតណាស់ ទ្រង់ពិតជាបានយកព្រះទ័យទុកដាក់មែន! កាលនោះ ទ្រង់គ្រាន់តែកំពុងរង់ចាំពេលដ៏ល្អបំផុត សម្រាប់ធ្វើការអស្ចារ្យ និងបង្រៀនសេចក្តីដែលទ្រង់សព្វព្រះហឫទ័យនឹងបង្រៀនដល់គេប៉ុណ្ណោះ។
ព្រះគម្ពីរបានចែងអំពី “ការពន្យារពេល” របស់ព្រះ ដែលយើងច្រើនតែពិបាកយល់ តាមគំនិតរបស់យើង។ ប៉ុន្តែ ការពន្យារពេលរបស់ទ្រង់ សុទ្ធតែកើតចេញមកពីជម្រៅនៃប្រាជ្ញា និងសេចក្តីស្រឡាញ់របស់ទ្រង់។ តាមពិត ការពន្យាពេលរបស់ទ្រង់ អាចនាំឲ្យយើងមានលក្ខណៈសម្បត្តិស្រគត់ស្រគំ ដែលមានដូចជា ការបន្ទាបខ្លួន ការអត់ធ្មត់ ការទ្រាំទ្រ និងសេចក្តីខ្ជាប់ខ្ជួន ជាពិសេស នៅពេលដែលយើងរង់ចាំពេលដែលទ្រង់ឆ្លើយតប។
តើលោកអ្នកកំពុងមានទុក្ខព្រួយឬ? តើព្រះអម្ចាស់ហាក់ដូចជានៅឆ្ងាយ និងដាច់ចេញពីអ្នកឬ?…
ចំណុចចាប់ផ្តើម
បើអ្នកបានបើកបរ តាមភាគខាងជើងនៃផ្ទះរបស់ខ្ញុំ នៅក្រុងប៊ស(Boise) រដ្ឋអ៊ីដាហូ(Idaho) អ្នកនឹងឃើញកូនភ្នំភ្លើងមួយ ដែលបានបង្ហាញខ្លួននៅកណ្តាលកូនព្រៃ ដែលនៅខាងកើតផ្លូវ។ គេបានប្រើទីតាំងនេះ ជាចំណុចចាប់ផ្តើមនៃការវាស់វែងដី នៅក្នុងរដ្ឋអ៊ីដាហូ។
នៅឆ្នាំ១៨៦៧ ពេលដែលទឹកដីអ៊ីដាហូត្រូវបានគេកាត់បញ្ចូលទៅក្នុងសហរដ្ឋអាមេរិកបានបួនឆ្នាំ លោកឡាហ្វាយេត ខាទី(Lafayette Cartee) ដែលជានាយកផ្នែកវាស់វែងដី នៃសហរដ្ឋអាមេរិក បានចាត់លោកភីទ័រ ប៊ែល(Peter Bell) ឲ្យទៅវាស់វែងទឹកដីថ្មីមួយនេះ។ លោកប៊ែលបានជិះរទេះ ចូលទៅរកកូនភ្នំតូចមួយ ហើយក៏បានឡើងទៅដល់កំពូលកូនភ្នំនោះ ហើយក៏បានកំណត់យក កន្លែងនោះជាចំណុចចាប់ផ្តើម នៃការវាស់វែងដីរបស់គាត់។
ការវ៉ាសវែងដីនោះ ត្រូវបានគេពិពណ៌នាជាភាសាប្រចាំរដ្នអ៊ីដាហូថា : គេត្រូវរៀបចំឲ្យមានបណ្តាទីក្រុង នៅខាងជើង និងខាងត្បូង នៃចំណុចចាប់ផ្តើមនៃការវាស់វែងដីនេះ ហើយឲ្យមានវាលទំនាប គឺនៅខាងកើត និងខាងលិចនៃចំណុចចាប់ផ្តើមនេះ។ ពេលដែលអ្នកបានមកដល់រដ្ឋនេះ អ្នកអាចដឹងពីទីតាំងពិតប្រាកដរបស់ខ្លួន តាមការពិពណ៌នានេះឯង។
យើងប្រហែលជាបានអានសៀវភៅជាច្រើនក្បាល ប៉ុន្តែ ព្រះបន្ទូលព្រះ គឺជា “ចំណុចចាប់ផ្តើម” របស់យើង ជាចំណុចយោងដែលមិនប្រែប្រួល។ លោកចន វេសលី(John Wesley) បានអានសៀវភៅជាច្រើនក្បាល ប៉ុន្តែ គាត់តែងតែហៅខ្លួនឯងថា “បុរសដែលមានសៀវភៅតែមួយក្បាល”។ គ្មានអ្វីអាចប្រៀបផ្ទឹមនឹងព្រះគម្ពីរ ដែលជាសៀវភៅ លើអស់ទាំងសៀវភៅ និងជាព្រះបន្ទូលព្រះឡើយ។ ពេលដែលយើងអនុញ្ញាតឲ្យព្រះគម្ពីរធ្វើជាអ្នកនាំផ្លូវ ក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតយើង…
ចូរពិចារណា អំពីពពក
ជាច្រើនឆ្នាំកន្លងទៅ ថ្ងៃមួយ ខ្ញុំនិងកូនប្រុសទាំងពីររបស់ខ្ញុំ បាននាំគ្នាទម្រេតខ្លួន នៅលើស្មៅនៅក្នុងទីធ្លាក្រោយផ្ទះ ដើម្បីមើលពពករសាត់នៅលើមេឃ។ កូនប្រុសច្បងក៏បានសួរខ្ញុំថា “ប៉ា ហេតុអ្វីបានជាពពកអណ្តែតនៅលើមេឃ?” ពេលនោះ ខ្ញុំចង់ចែករំលែកចំណេះដឹងរបស់ខ្ញុំឲ្យវាស្តាប់ដែរ ប៉ុន្តែ កាលនោះ ខ្ញុំមិនដឹងថា ត្រូវឆ្លើយប្រាប់វាយ៉ាងដូចម្តេចទេ បានជាខ្ញុំប្រាប់វាថា “កូនអើយ ប៉ាក៏មិនដឹងដែរ។ តែ ប៉ានឹងខំស្វែងរកចម្លើយពេលក្រោយ”។
ក្រោយមក ខ្ញុំក៏បានរកឃើញថា តាមការបកស្រាយអំពីបាតុភូតធម្មជាតិ ចំហាយទឹកដែលហួតចេញពីទឹកដែលមាននៅលើដី អណ្តែតឡើងទៅលើអាកាសផ្តុំគ្នា បង្កើតបានជាពពក ហើយចំហាយក្តៅដែលហើរឡើងទៅលើមេឃ ក៏បានរួមចំណែក នៅក្នុងការធ្វើឲ្យពពកអណ្តែតនៅអាកាសផងដែរ។
ប៉ុន្តែ ការបកស្រាយតាមបែបវិទ្យាសាស្រ្ត មិនអាចផ្តល់ចម្លើយគ្រប់គ្រាន់ឡើយ។ ពពកអណ្តែត ដោយសារព្រះបានប្រើប្រាជ្ញាទ្រង់ ដើម្បីតាក់តែងច្បាប់ធម្មជាតិ ដែលនាំឲ្យបាតុភូតធម្មជាតិកើតឡើង ហើយបើកសម្តែង “កិច្ចការអស្ចារ្យរបស់ព្រះដ៏មានដំរិះសព្វគ្រប់”(យ៉ូប ៣៧:១៦)។ ដូចនេះ យើងអាចចាត់ទុកពពកជានិមិត្តរូប ឬទីសំគាល់នៃលក្ខណៈដ៏ល្អ និងព្រះគុណរបស់ព្រះ នៅក្នុងការបង្កើតលោកិយ។
ដូចនេះ បើសិនជានៅថ្ងៃមួយ អ្នកបានគយគន់រូបភាពដែលលេចឡើងក្នុងពពក សូមនឹកចាំថា ព្រះដែលបានធ្វើឲ្យរបស់សព្វសារពើ មានភាពស្រស់ស្អាត បានធ្វើឲ្យពពកអណ្តែតលើអាកាស។ ការនេះបានកើតឡើង ដើម្បីឲ្យយើងស្ញើចសរសើរ និងស្រឡាញ់ទ្រង់។ ផ្ទៃមេឃសម្តែងពីសិរីល្អរបស់ព្រះ រួមជាមួយនឹងពពកគ្រប់ប្រភេទ គ្រប់សណ្ឋាន ដែលអណ្តែតនៅនាអាកាស។–David Roper