សូមព្រះអង្គចាត់ទូលបង្គំ
ពេលដែលលោកអេរីក ឡាន់(Eric Lund) ដែលជាបេសកជនស៊ុយអែត បានជឿថា ព្រះទ្រង់បានត្រាស់ហៅគាត់ ឲ្យទៅប្រទេសអេស្ប៉ាញ ដើម្បីធ្វើបេសកកម្ម ក្នុងចុងទសវត្សរ៍ឆ្នាំ១៨៩០ គាត់ក៏បានស្តាប់បង្គាប់ព្រះអង្គ ដោយគ្មានអល់អែក។ នៅទីនោះ គាត់ឃើញមានជោគជ័យតិចតួច តែមានការស៊ូទ្រាំ ក្នុងការជឿជាក់ថា ព្រះទ្រង់បានត្រាស់ហៅគាត់។ ថ្ងៃមួយ គាត់បានជួបលោកប្រូលីយ៉ូ ម៉ានីកាន(Braulio Manikan) ដែលជាជនជាតិភីលីពីន ហើយក៏បានផ្សាយដំណឹងល្អដល់បុរសនោះ។ លោកលុន និងលោកម៉ានីកាន ក៏បានរួមគ្នាបកប្រែព្រះគម្ពីរទៅជា ភាសាក្នុងតំបន់មួយ នៅប្រទេសភីលីពីន ហើយក្រោយមក ពួកគេក៏បានចាប់ផ្តើមបង្កើតទីស្នាក់ការបេសកកម្មបាទីស្ទដំបូងបំផុត នៅប្រទេសភីលីពីន។ មនុស្សជាច្រើនបានងាកបែរមករកព្រះយេស៊ូវ គឺសុទ្ធតែដោយសារលោកលុនបានឆ្លើយតប ចំពោះការត្រាស់ហៅរបស់ព្រះ ដូចហោរាអេសាយ។
ក្នុងបទគម្ពីរអេសាយ ៦:៨ ព្រះទ្រង់បានត្រាស់ហៅមនុស្សម្នាក់ ដែលស្ម័គ្រចិត្ត ទៅប្រកាសដល់ប្រជាជនអ៊ីស្រាអែល អំពីការជំនុំជម្រះរបស់ព្រះ សម្រាប់ពេលបច្ចុប្បន្ន និងក្តីសង្ឃឹមសម្រាប់ពេលអនាគត។ លោកអេសាយក៏បានស្ម័គ្រចិត្តឆ្លើយតប ដោយចិត្តក្លាហានថា “ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ”។ គាត់មិនបានគិតថា គាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ព្រោះមុននោះ គាត់បានសារភាពថា គាត់ជាមនុស្សមានបបូរមាត់មិនស្អាត(ខ.៥)។ តែគាត់បានឆ្លើយតប ដោយស្ម័គ្រពីចិត្ត ព្រោះគាត់បានឃើញសេចក្តីបរិសុទ្ធរបស់ព្រះ ទទួលស្គាល់បាបរបស់គាត់ និងទទួលការលាងសម្អាតពីទ្រង់(ខ.១-៧)។
តើព្រះទ្រង់កំពុងត្រាស់ហៅអ្នក ឲ្យធ្វើអ្វីមួយថ្វាយព្រះអង្គទេ? តើអ្នកកំពុងតែមានការស្ទាក់ស្ទើរឬ? បើដូច្នោះមែន…