នៅក្រៅទូក
លោក កាតស៊ូស៊ីកា ហូគូសៃ(Katsushika Hokusai) ស្ថិតក្នុងចំណោមសិល្បៈករ ដែលមានស្នាដៃ និងបានទទួលការសរសើរច្រើនជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រនៃប្រទេសជប៉ុន។ ក្នុងចន្លោះឆ្នាំ ១៨២៦ និងឆ្នាំ១៨៣៣ គឺពេលគាត់នៅចន្លោះអាយុ៦០ ដល់អាយុ៧០ គាត់បានបង្កើតស្នាដៃវិចិត្រដ៏ល្អបំផុត ក្នុងអាជីពរបស់គាត់ ដែលជាផ្ទាំងគំនូរជាច្រើនសន្លឹក ដែលមានចំណងជើងថា ទស្សនីយភាពទាំង៣៦យ៉ាង នៃភ្នំហ្វូជី ។ ក្នុងចំណោមផ្ទាំងគំនូរពណ៌ទាំងនោះ មានរូបគំនូមួយផ្ទាំង ដែលជាស្នាដៃឯករបស់គាត់ ដែលមានចំណងជើងថា រលកយក្សនៅខេត្តកាណាហ្គាវ៉ា(Kanagawa) ។ លោកហូគូសៃបានគូររូបគំនូរនេះ ក្នុងអំឡុងពេលគាត់កំពុងជួបបញ្ហាហរិញ្ញវត្ថុ និងផ្លូវអារម្មណ៍ ហើយក្នុងរូបគំនូរនេះ គេឃើញមានរលកយក្សខ្ពស់ដូចជញ្ផាំងទឹក ដែលកំពូលវាបែកជាពពុះទឹក មានរាងដូចក្រញ៉ាំពណ៌ស ដែលហៀបនឹងបោកសង្កត់ពីលើទូកវែង៣គ្រឿង ដែលមានពេលដោយអ្នកអុំ នៅខាងក្នុង។
យ៉ាងណាមិញ បទគម្ពីរទំនុកដំកើងជំពូក ១០៧ ក៏បាននិយាយផងដែរ អំពីមនុស្សដែលកំពុងជួបគ្រោះថ្នាក់ នៅឯសមុទ្រ។ បទគម្ពីរនេះបានចែងថា រលកទាំងនោះផាត់ឡើង “ដល់ផ្ទៃមេឃ ក៏ធ្លាក់ទៅវិញដល់ទីជំរៅ” ជាហេតុបណ្តាលឲ្យ “ព្រលឹងគេរលាយទៅ ដោយសេចក្តីអន្តរាយ”(ខ.២៦)។ ទីបំផុត នាវិកទាំងនោះក៏បានបញ្ជូនសញ្ញាសូមការសង្រ្គោះបន្ទាន់ ទៅកាន់ព្រះអម្ចាស់ ហើយទ្រង់ក៏បានឆ្លើយតប ដោយធ្វើឲ្យសមុទ្រមានសភាពស្ងប់វិញ ហើយក៏បាននាំគេទៅដល់គោលដៅ(ខ.២៨-៣០)។
ពេលយើងប្រឈមមុខនឹងហេតុការណ៍ដែលអស់សង្ឃឹម យើងច្រើនតែងាកទៅរកអ្នកដទៃ ដើម្បីសុំការណែនាំ និងការកម្សាន្តចិត្ត។ ទោះជាយ៉ាងណាក៏ដោយ អ្នកទាំងនោះក៏កំពុងតែនៅក្នុងទូកជាមួយយើងដែរ…
ដើរចេញពីការព្រួយបារម្ភ
កាលពីរបីឆ្នាំមុន អ្នកដឹកនាំការសិក្សាព្រះបន្ទូល ក្នុងក្រុមរបស់យើង បានលើកទឹកចិត្តឲ្យយើងទន្ទេញបទគម្ពីរ ឲ្យបានមួយជំពូក ហើយបានឱ្យយើងសូត្របទគម្ពីរនោះ ឲ្យក្រុមទាំងមូលស្តាប់។ ពេលនោះ ខ្ញុំក៏បានចាប់ផ្តើមប្រកែក និងត្អូញត្អែរនៅក្នុងចិត្តថា តើខ្ញុំត្រូវសូត្របទគម្ពីរមួយជំពូក នៅចំពោះមុនមនុស្សគ្រប់គ្នាឬ? ខ្ញុំមិនមែនជាមនុស្សពូកែទន្ទេញផង។ ខ្ញុំក៏ឈ្ងោកមុខចុះ ដោយនឹកស្រមៃឃើញថា ខ្លួនឯងកំពុងសូត្រខគម្ពីរ ហើយជាប់គាំងយ៉ាងយូរ ខណៈដែលគ្រប់គ្នាកំពុងមើលខ្ញុំ ទាំងរង់ចាំស្តាប់ពាក្យបន្ទាប់ ដែលខ្ញុំត្រូវសូត្រ។ ពីរបីថ្ងៃក្រោយមក ខ្ញុំមានការស្ទាក់ស្ទើរ នៅក្នុងការបើកព្រះគម្ពីរ រកមើលជំពូកណា ដែលត្រូវចិត្តខ្ញុំ ដើម្បីងាយស្រួលទន្ទេញ។ ខ្ញុំក៏ចេះតែបើករកមើល ទីបំផុតខ្ញុំក៏បានបើកដល់ក័ណ្ឌគម្ពីរភីលីពជំពូក៤។
ខ្ញុំក៏បានអានបទគម្ពីរនេះស្ងាត់ៗនៅក្នុងចិត្ត ត្រង់ខដែលចែងថា “កុំឱ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឱ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង”(ខ.៦)។ គឺនៅពេលនោះហើយ ដែលខ្ញុំបានដឹងថាជំពូកណាត្រូវទន្ទេញ និងថែមទាំងបានដឹងពីរបៀបដែលខ្ញុំអាចដើរចេញពីការថប់បារម្ភ អំពីកិច្ចការដែលត្រូវធ្វើនោះទៀតផង។
ព្រះទ្រង់មិនចង់ឱ្យយើងរាល់គ្នាព្រួយបារម្ភ អំពីហេតុការណ៍ដែលនឹងកើតឡើង នៅពេលអនាគតឡើយ ពីព្រោះការថប់បារម្ភបង្ខាំងការអធិស្ឋានរបស់យើង។ លោកសាវ័កប៉ុលក៏បានរំឭកយើងផងដែរថា យើងមិនគួរមានការថប់បារម្ភឡើយ ផ្ទុយទៅវិញ យើងគួរអធិស្ឋានទូលសូមជំនួយពីព្រះអម្ចាស់វិញ។ ល្គឹកណាយើងប្រើវិធីសាស្រ្តនេះ ដើម្បីជម្នះការថប់បារម្ភ នោះសេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត នឹងជួយការពារចិត្ត និងគំនិតរបស់យើងរាល់គ្នា(ខ.៧)។
មានគេនិយាយលេងថា “បើអ្នកអាចព្រួយបារម្ភបាន ចុះហេតុអ្វីអ្នកមិនអាចអធិស្ឋានបាន?” សំនួរនេះបានបញ្ផាក់យ៉ាងច្បាស់ថា ការព្រួយបារម្ភគ្មានប្រយោជន៍ដល់យើងរាល់គ្នាទាល់តែសោះ…
ពេលគេងមិនលក់ ខ្ញុំអានព្រះបន្ទូល
ពេលខ្ញុំបើកភ្នែកព្រឹមៗ ខ្ញុំឃើញបន្ទប់គេង នៅងងឹតនៅឡើយ នោះគឺមកពីខ្ញុំក្រោកពីព្រឹកព្រលឹមពេកហើយ។ ខ្ញុំក៏ដកដង្ហើមធំ រួចតម្រៀបខ្នើយកើយ ដោយសង្ឃឹមថានឹងបានគេងវិញ។ តែគួរឲ្យស្តាយណាស់ ខ្ញុំស្រាប់តែនឹកឃើញថា មានកិច្ចការជាច្រើនសណ្ឋិក ដែលត្រូវធ្វើ។ ខ្ញុំចាំបាច់ត្រូវទៅទិញគ្រឿងទេស ត្រូវយកអាហារទៅឲ្យមិត្តសំឡាញ់ម្នាក់ ត្រូវឆ្លើយតបសំបុត្រអ៊ីមេល ត្រូវរៀបចំពេលណាត់ជួបពេទ្យ ។ល។
ប្រសិនបើអ្នកធ្លាប់មានអារម្មណ៍ថា លំបាកហួសហេតុ ហើយមានការព្រួយបារម្ភ អ្នកក៏ដឹងដែរថា ខ្លួនមានអារម្មណ៍យ៉ាងណា ពេលគេងមិនលក់ ហើយបញ្ឈភ្នែកមើលទៅ ពិដាននោះ។ អ្នកនិពន្ធបទទំនុកដំកើង ជំពូក ១១៩ ក៏ធ្លាប់ដកពិសោធនឹងបញ្ហានេះផងដែរ បានជាគាត់ចែងថា “ទូលបង្គំបានភ្ញាក់មុនពេលព្រលឹមស្រាង ហើយបានបន្លឺឡើងថា ទូលបង្គំបានសង្ឃឹម ដល់ព្រះបន្ទូលទ្រង់” (ខ.១៤៧)។
ព្រះបន្ទូលព្រះបានផ្តល់ឲ្យនូវការកម្សាន្តចិត្តដ៏ពិសេស ដល់អ្នកនិពន្ធបទទំនុកតម្កើង នៅយប់ដែលគាត់គេងមិនលក់។ ទោះបីជាគាត់មិនអាចធ្វើឲ្យបញ្ហារបស់គាត់រលាយសាបសូន្យក៏ដោយ ក៏គាត់បានមានប្រសាសន៍ថា “ទូលបង្គំភ្ញាក់មុនអស់ទាំងយាមយប់ ហើយបើកភ្នែកដើម្បីរំពឹងគិតពីព្រះបន្ទូលទ្រង់ (ខ.១៤៨)។ នៅពេលយប់ គាត់ជញ្ជឹងគិតព្រះបន្ទូលទ្រង់ ម្តងហើយម្តងទៀត ក្នុងគំនិតគាត់។ គាត់បានផ្តោតទៅលើព្រះបន្ទូល ជាជាងផ្តោតទៅលើការព្រួយបារម្ភ។ ការនេះ បាននាំឲ្យគាត់ប្រកាសថា “ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ទ្រង់ណាស់” (ខ.៩៧)។
កាលណាទុក្ខព្រួយធ្វើឲ្យអ្នកគេងមិនលក់ ចូរចាំថា “ព្រះបន្ទូលនៃព្រះ នោះរស់នៅ ហើយពូកែផង”(ហេព្រើរ ៤:១២)។ ចូរជ្រើសរើសបទគម្ពីរណាមួយ មកជញ្ជឹងគិតឲ្យបានស៊ីជម្រៅ។…
សត្វស្ទាំង និងសត្វសឹង្ហ
ព្រឹកមួយនោះ ខ្ញុំមើលសត្វទន្សាយមួយក្បាល កំពុង បិចស៊ីស្មៅ នៅទីធ្លាក្រោយផ្ទះខ្ញុំ។ វាជាសត្វទន្សាយដ៏តូចមួយ ដែលមានរោមព៌ណត្នោតអុចៗ និងមានកន្ទុយតូចពណ៌សដូចសំឡី។ រំពេចនោះស្រាប់តែមានសត្វស្ទាំងមួយក្បាលហើរទម្លាក់ខ្លួនចុះយ៉ាងលឿនស្លេវ ដូចជាផ្លេកបន្ទោរ។ វាក៏បានបើកក្រញ៉ាំដ៏មុតស្រួច ដើម្បីចាប់ទន្សាយនោះជាចំណី។ ប៉ុន្តែ សត្វទន្សាយដឹងខ្លួន ថាមានគ្រោះជិតមកដល់ វាក៏ស្ទុះទៅរកកន្លែងសុវត្ថិភាពបាត់ ដោយគេចផុតពីក្រញាំស្ទាំង តែពីរបីសង់ទីម៉ែត្រប៉ុណ្ណោះ។
ក្នុងនាមជាគ្រីស្ទបរិស័ទ យើងត្រូវចេះប្រយ័ត្នប្រយែង ដើម្បីឲ្យអាចគេចផុងពីខ្មាំងសត្រូវរបស់យើងបាន គឺមិនខុសពីសត្វទន្សាយដែលដឹងខ្លួនថា មានសត្វរំពាកំពុងវាយប្រហារ ហើយក៏ប្រញាប់រត់រកកន្លែងសុវត្ថិភាពឡើយ។ ដូចដែលមានសេចក្តីចែងថា “អារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែលទាំងគ្រហឹមដូចជាសឹង្ហ ដើម្បីនឹងរកអ្នកណា ដែលវានឹងត្របាក់លេបបាន”(១ពេត្រុស ៥:៨)។ សាតាំងចង់លេបត្របាក់យើង ដោយអូសទាញយើងឲ្យប្រព្រឹត្តតាមវា វាគ្មានសេចក្តីពិតទាល់តែសោះ(យ៉ូហាន ៨:៤៤) ហើយព្យាយាមបោកបញ្ឆោតយើង(លោកុប្បត្តិ ៣:១)។
ផែនការណ៍របស់វាបង្ហាញអំពីចរិកលក្ខណៈមិនស្មោះត្រង់ និងល្បិចកលរបស់វា ដែលចង់លេបត្របាក់យើង ពេលយើងភ្លេចខ្លួន។ ដើម្បីឆ្លើយតបចំពោះបញ្ហានេះ គ្រីស្ទបរិស័ទត្រូវដឹងខ្លួន ហើយចាំយាមជានិច្ច(១ពេត្រុស ៥:៨)។ កាលណាយើងរស់នៅដោយប្រុងប្រៀបខ្លួនជានិច្ចយ៉ាងដូចនេះ យើងអាចមើលដឹង ពេលមានសេចក្តីបង្រៀនក្លែងក្លាយ(១យ៉ូហាន ៤:១-៣ ២យ៉ូហាន ១:៧-១១) និងយកឈ្នះសេចក្តីល្បួងបាន(ម៉ាថាយ ២៦:៤១)។ នៅថ្ងៃនេះ ចូរប្រុងប្រយ័ត្នចំពោះពួកដែលចង់លេបត្របាក់ខាងវិញ្ញាណរបស់អ្នក។ តើវាកំពុងតែខ្សិបពាក្យភូតកុហកអ្វីខ្លះ ដាក់ត្រចៀកអ្នក តើវាល្បួងអ្នកដោយវិធីណាខ្លះ? ចូរតស៊ូនឹងអារក្សវិញចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅ(យ៉ាកុប ៤:៧)។_Jennifer…
ការអ្វីដែលត្រូវប្រកាស់
នៅក្នុងការត្រួតពិនិត្យឥវ៉ាន់របស់អ្នកដំណើរជាប្រចាំ ភ្នាក់ងាគយនៃប្រទេសស្វីសបានរកឃើញថា ឥវ៉ាន់នៅក្នុងវ៉ាលីមួយនោះ មិនមែនជារបស់ធម្មតាឡើយ ព្រោះវាជារូបគំនូរដើម ទាំង១៤សន្លឹក ដែលលោកប៉ាប្លូ ពីកាសូ(Pablo Picasso)បានគូរ។ ស្នាដៃសិល្បះ ដែលមានក្នុងសៀវភៅគំនូរ ត្រូវបានគេប៉ាន់ប្រម៉ាណថា មានតម្លៃ១,៥ លានដុល្លា តែអ្នកដំណើររូបនោះ បានបង្ហាញថា គាត់ “គ្មានពាក្យអ្វីដើម្បីប្រកាស់” ប្រាប់អជ្ញាធរគយឡើយ។
យើងពិបាកនឹងយល់អំពីរបៀប ដែលនរណាម្នាក់លាក់សៀវភៅគំនូររបស់លោកពីកាសូ ក្នុងអាវរងា ហើយឆ្លងកាត់អាកាសយាន្តដ្ឋាន ដោយសង្ឃឹមថា នឹងគ្មាននរណាម្នាក់ដឹងឡើយ។ បុរសម្នាក់នោះ គឺពិតជាអ្នកគេចពន្ធរូបគំនូនោះមែន។
ក្នុងនាមជាគ្រីស្ទបរិស័ទ យើងមានការប្រកាស់ ដែលមានតម្លៃជាង ការប្រកាស់អំពីរូបគំនូររបស់លោកពីកាសូទៅទៀត! តែជួនកាល យើងលាក់ទុករតនៈសម្បត្តិនៃសេចក្តីជំនឿលើព្រះគ្រីស្ទ នៅក្នុងចិត្តរបស់យើង ជាជាងប្រកាស់ប្រាប់អ្នកដទៃ ដែលនៅជុំវិញខ្លួនយើង។ ព្រះយេស៊ូវបានរំឭកយើងថា “ អ្នករាល់គ្នាជាពន្លឺនៃលោកីយ៍”(ម៉ាថាយ ៥:១៤)។ យើងក៏ត្រូវមានបំណងឆ្លុះបញ្ចាំងឲ្យគេ ឃើញសិរីល្អព្រះ ដើម្បីឲ្យអ្នកដទៃបានដឹងថា ពួកគេត្រូវការទ្រង់។ ទ្រង់ក៏បានត្រាសហៅយើងឲ្យ បញ្ចេញពន្លឺ ដើម្បីឲ្យពួកគេមើលឃើញការល្អរបស់យើង ហើយសរសើរតម្កើងព្រះវរបិតា ដែលគង់នៅស្ថានសួគ៌(ខ.១៦)។
ពេលយើងលាក់ទុកសេចក្តីជំនឿលើព្រះគ្រីស្ទ នោះមានន័យថា យើងកំពុងប្រថុយនឹងការធ្វើជាអ្នកគេចពន្ធខាងវិញ្ញាណហើយ។ ផ្ទុយទៅវិញ សូមយើងបើក “វ៉ាលី”ខាងវិញ្ញាណ ដើម្បី ចែករតនៈសម្បត្តិដល់អ្នកដទៃ ហើយថ្វាយសិរីល្អដល់ព្រះដ៏ជាអម្ចាស់។ - Jennifer Benson…
តើខ្ញុំអាចទុកចិត្តអ្នកបានទេ?
យោងតាមអ្នកជំនាញខាងការសំគាល់មើលការ កុហក់ បានឲ្យដឹងថា “តាមធម្មតា មនុស្សយើងមានទំនោទៅរកការទុកចិត្តអ្នកដទៃ”។ ទោះជាយ៉ាងណាក៏ដោយ មនុស្សម្នាក់ៗមិនសុទ្ធតែអាចឲ្យយើងទុកចិត្តបានជានិច្ចឡើយ។ សញ្ញាដែលបង្ហាញថា នរណាម្នាក់អាចកំពុងតែនិយាយកុហក់ មានដូចជា ការរសាប់រសល់ ការមិនហ៊ានមើលចំភ្នែកយើង និងការនិយាយឈប់ៗ ដែលគួរឲ្យកត់សំគាល់។ ទោះបីជាមានតម្រុយទាំងនេះក៏ដោយ ក៏អ្នកជំនាញនៅតែដាស់តឿនយើងថា ការមើលឲ្យដឹងច្បាស់ថា មនុស្សម្នាក់ជាមនុស្សបោកប្រាស់ ឬជាមនុស្សស្មោះត្រង់ គឺមិនមែនជាការងាយស្រួលប៉ុន្មានទេ។
លោកយ៉ូស្វេត្រូវការដឹងថា តើគាត់អាចទុកចិត្តពួកសាសន៍គីបៀនបានឬទេ។ ពេលដែលសាសន៍នេះបានដឹងថា ព្រះសព្វព្រះទ័យឲ្យលោកយ៉ូស្វេបំផ្លាញនគរ ដែលនៅ ជិតខាង(យ៉ូស្វេ ៩:២៤) ពួកគេក៏បានក្លែងខ្លួនជាសាសន៍ដែលមកពីស្រុកឆ្ងាយ។ ពួកគេបានធ្វើដំណើរមក ដោយសំលៀកបំពាក់កណ្តាច និងស្បែកជើងកញ្ចាស់ៗ ដោយអះអាងថា “សំលៀកបំពាក់ និងស្បែកជើងយើងខ្ញុំនេះសោត ក៏ទៅជាចាស់អស់ ដោយព្រោះផ្លូវឆ្ងាយទាំងម៉្លេះ”(ខ.១៣)។ ពួកសាសន៍អ៊ីស្រាអែលក៏មានការសង្ស័យ(ខ.៧) តែពួកគេ“មិនបានទួលសួរព្រះអម្ចាស់ឡើយ”(ខ.១៣) ហើយលោកយ៉ូស្វេក៏បានចងស្ពានមេត្រី ជាមួយពួកមនុស្សបោកប្រាស់ទាំងនោះ ដោយខ្វះការពិចារណា។
មានមនុស្សជាច្រើនចង់បានទំនុកចិត្តពីយើង ដែលអ្នកទាំងនោះមានដូចជា : អ្នកលក់ដូរ ទីប្រឹក្សាហិរញ្ញវត្ថុ ឬសមាជិកគ្រួសារដែលមិនសូវស្និទ្ធស្នាលនឹងយើង។ បើយើងឆ្ងល់ថា “តើខ្ញុំអាចទុកចិត្តអ្នកនោះទេ?” នោះយើងមិនគួរឆាប់ធ្វើការសម្រេចចិត្ត ដោយផ្អែកទៅលើអ្វីដែលហាក់ដូចជាមានភាពត្រឹមត្រូវ ចំពោះយើងឡើយ។ យកល្អ យើងត្រូវស្វែងរកការប្រឹក្សាពី ព្រះបន្ទូលព្រះ(ទំនុកតម្កើង ១១៩:១០៥) ពីមនុស្សដែលគោរពប្រតិបត្តិព្រះ(សុភាសិត ១១:១៤) និងពីទ្រង់ដោយផ្ទាល់(យ៉ាកុប ១:៥)។…
ថែមទៀត ថែមទៀត ថែមទៀត
សព្វថ្ងៃនេះ កូនស្រីរបស់ខ្ញុំកំពុងរៀននិយាយ នាងបានទម្លាប់ប្រើពាក្យមួយ ដែលនាងចូលចិត្ត គឺពាក្យ : ថែមទៀត ។ នាងនិយាយថា “ថែមទៀត” ហើយចង្អុលទៅបន្ទះនុំប៉័ងដែលបានលាបដំណាប់ពីលើ។ នាងក៏បានលើកដៃឡើង ហើយនិយាយថា “ថែមទៀត!” ពេលដែលស្វាមីរបស់ខ្ញុំ ឲ្យកាក់មួយចំនួន សម្រាប់ឲ្យនាងសន្សំក្នុងកូនជ្រូករបស់នាង។ នាងថែមទាំងនិយាយបញ្ជាក់ថា “ថែមទៀត ប៉ា!” ក្នុងពេលព្រឹកថ្ងៃមួយ បន្ទាប់ពីឪពុកនាងចេញទៅធ្វើការ។
ក្នុងចំណោមយើងរាល់គ្នា មានមនុស្សជាច្រើនបានក្រឡេចមើលជុំវិញខ្លួន ហើយសុំ “ថែមទៀត”។ គួរឲ្យ ស្តាយណាស់ ចិត្តរបស់មនុស្សមិនមានភាពស្កប់ស្គល់ចិត្តឡើយ។ យើងត្រូវការអំណាចចេស្តានៃព្រះគ្រីស្ទ ដើម្បីវាយបំបែកភាពមិនចេះស្កប់ស្កល់នេះ ដើម្បីឲ្យយើងអាចនិយាយជាមួយនឹងសាវ័កប៉ុលថា “ខ្ញុំបានរៀនឲ្យមានសេចក្តីសន្តោស(ឬស្កប់ស្កល់ចិត្ត) ក្នុងសណ្ឋានគ្រប់យ៉ាង”(ភីលីព ៤:១១)។
ដោយសារសាវ័កប៉ុលបានប្រើពាក្យ“ខ្ញុំបានរៀន” នោះខ្ញុំអាចដឹងថា គាត់មិនបានប្រឈមមុខដាក់ស្ថានភាពនីមួយៗ ដោយទឹកមុខញញឹមជានិច្ចឡើយ។ ដើម្បីរៀនឲ្យមានចិត្តស្កប់ស្កល់ គេត្រូវមានការអនុវត្ត។ នៅក្នុងទីបន្ទាល់នៃជីវិតគាត់ យើងដឹងថា ជីវិតរបស់គាត់មានការឡើងចុះៗ ដែលរាប់ចាប់ពីការត្រូវពស់ចឹក រហូតដល់ការជួយសង្គ្រោះវិញ្ញាញ ហើយរាប់ចាប់ពីការត្រូវគេមួលបង្កាច់ រហូតដល់ការបង្កើតពួកជំនុំ។ ប៉ុន្តែ គាត់បានអះអាងថា ព្រះយេស៊ូវគឺជាចម្លើយ ដើម្បីចម្អែតវិញ្ញាណរបស់យើងឲ្យស្កប់ស្កល់។ គាត់បានមានប្រសាសន៍ថា “ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ”(ខ.១៣)។ ព្រះយេស៊ូវបានប្រទានសាច់ដុំខាងវិញ្ញាណដល់គាត់ ដើម្បីឲ្យគាត់អាចអត់ធន់នៅពេលខ្វះខាត ហើយជៀសវាងការរអិលដួល នៅពេលមានជាបរិបូរ។
បើអ្នកដឹងថា…
ការតាំងសញ្ញា ជាមួយនឹងភ្នែកខ្ញុំ
ខ្ញុំមានមិត្តភ័ក្រម្នាក់ ដែលជា “អ្នកជំនាញ” ខាងកំព្យូទ័រ។ នៅពេលយប់មួយ ពេលដែលគ្រួសាររបស់យើង កំពុងនៅក្នុងផ្ទះរបស់គាត់ ខ្ញុំបានកត់សំគាល់ខគម្ពីរមួយ ដែលគាត់បានបិទពីលើមូនីទ័ររបស់កំព្យូទ័រគាត់ គឺបទគម្ពីរដែលបានចែងថា “ខ្ញុំបានតាំងសញ្ញានឹងភ្នែកខ្ញុំហើយ”(យ៉ូប ៣១:១)។ ជាការពិតណាស់ គាត់បានដឹង អំពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដែលបណ្តាលមកពីការចំណាយពេលជាច្រើនម៉ោង តែម្នាក់ឯង នៅពីមុខកំព្យូទ័រ ដែលបង្ករលក្ខណៈងាយស្រួល នៅក្នុងការបើកមើលរូបភាពមិនសមរម្យ។
“ខគម្ពីររំឭក” ដែលមិត្តភ័ក្ររបស់យើងម្នាក់នេះបានប្រើនោះ គឺត្រូវបានដកស្រង់ចេញពីព្រះគម្ពីរយ៉ូប ដែលមានសេចក្តីចែងជាបន្តទៀតថា “ដូច្នេះ ធ្វើដូចម្តេចឲ្យខ្ញុំមើលស្ត្រីក្រមុំដោយចាប់ចិត្តបាន”។ ត្រង់ចំណុចនេះ លោកយ៉ូបបានសន្យាចំពោះខ្លួនឯងថា នឹងជៀសចេញពីភាពត្រេកត្រអាល ហើយនៅក្នុងចំណោមយើង ក៏មានមនុស្សជាច្រើនបានសម្រេចចិត្តដូចនេះដែរ។ គាត់បាននិយាយឆ្លុះបញ្ចាំងអំពីការសន្យានេះ ដោយពាក្យថា “តើទ្រង់មិនឃើញផ្លូវខ្ញុំ ហើយរាប់អស់ទាំងជំហាននៃខ្ញុំទេឬអី?”(ខ.៤)។ ព្រះគម្ពីរបានបញ្ជាក់ច្បាស់ថា ព្រះទ្រង់ពិតជាទតឃើញ ហើយបានរាប់មែន(ហេព្រើ ៤:១៣) ហើយយើងមានការទទួលខុសត្រូវនៅចំពោះទ្រង់។
ហេតុនេះហើយបានជាអ្នកជឿត្រូវតែ “ជៀសចេញពីអសីលធម៌ផ្លូវភេទ”(១ថែស្សាឡូនិច ៤:៣)។ មានអ្នកខ្លះចង់ជជែកវែកញែកអំពីព្រំដែននៃសីលធម៌ ហើយព្រះគម្ពីរក៏បានចែងផងដែរថា “សូម្បីតែអ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រី ហើយមានដំរេកសំរើបចង់បាន នោះឈ្មោះថា បានប្រព្រឹត្តសេចក្តីកំផិតនឹងនាងនោះ នៅក្នុងចិត្តខ្លួនហើយ”(ម៉ាថាយ ៥:២៨)។
បើអ្នកបានតាំងសញ្ញាជាមួយនឹងភ្នែករបស់អ្នកហើយ ចូរពិចារណាអំពីរបៀបដែលបទគម្ពីរ អាចជួយឲ្យអ្នករក្សាសេចក្តីសញ្ញានេះបាន។ សូមបិទខគម្ពីរមួយ នៅលើកញ្ចក់កំព្យូទ័រ ទូរទស្សន៍ ឬនៅលើតាបឡូរបស់រថយន្ត ឬម៉ូតូអ្នក ហើយចាំថា…
ទ និងបង្អួច
ពេលដែលយើងចេញខាងក្រៅផ្ទះ ដើម្បីបើកបររថយន្តជាគ្រួសារ ខ្ញុំមានការចាប់អារម្មណ៍ ចំពោះផ្លាកសញ្ញាពណ៌ស ដែលមានចារជាអក្សរពណ៌ក្រហមយ៉ាងច្បាស់ថា: “មានលក់ទ និងបង្អូច ធានាថាមានគុណភាពល្អ”។ ផ្លាកសញ្ញានោះនៅថ្មីនៅឡើយ ប៉ុន្តែ ខ្ញុំខ្លាចផ្ទះ និង ជង្រុកនៅខាងក្រោយផ្លាកនោះ ដួលរលំនៅពេលណាមួយ។ ថ្នាំដែលគេបានលាបពីលើជញ្ជាំងផ្ទះនោះកំពុងរបក ហើយបង្អួចក៏មានស្នាមប្រះទៀត ហើយផ្ទះនេះគ្មានទទេ!
មនុស្សជាច្រើនបាន “ផ្សាយដំណឹងល្អ” ថ្វាយព្រះយេស៊ូវ ប៉ុន្តែ ផ្ទះខាងវិញ្ញាណរបស់យើង កំពុងស្ថិតក្នុង ស្ថានភាពទ្រុឌទ្រោម។ យើងប្រហែលជាបានទៅព្រះវិហារ និយាយ“ភាសាគ្រីស្ទបរិស័ទ” ហើយប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ យ៉ាងសុភាព។ ប៉ុន្តែ ពេលដែលការប្រព្រឹត្តរបស់យើង មិនស្របនឹងចិត្តរបស់យើង នោះអាកប្បកិរិយ៉ាដ៏ប្រសើរបំផុតរបស់យើង គឺគ្រាន់តែជាការសម្តែង ឲ្យគេយល់ថាខ្លួនមានជំនឿរឹងមាំប៉ុណ្ណោះ។ ពេលដែលព្រះយេស៊ូវប្រឈមមុខដាក់ពួកផារិស៊ី ទ្រង់បានមានបន្ទូលថា “អ្នករាល់គ្នា … ខាងក្រៅមើលទៅដូចជាសុចរិតដល់មនុស្សលោកមែន តែខាងក្នុងមានសុទ្ធតែសេចក្តី កំពុត និងសេចក្តីទទឹងច្បាប់ទទេ”(ម៉ាថាយ ២៣:២៨)។
ចំពោះអ្នកដើរតាមព្រះយេស៊ូវ ទ្រង់មានព្រះរាជសារខុសពីនេះ តែក៏ជាការមានបន្ទូលផ្ទាល់ផងដែរថា “កុំឲ្យធ្វើទឹកមុខក្រៀម ដូចជាមនុស្សមានពុតឡើយ”(៦:១៦)។ ព្រះគម្ពីរបានលើកទឹកចិត្តយើងឲ្យ “មានសេចក្តីស្រឡាញ់ ដែលកើតពីចិត្តស្អាត …ហើយពីសេចក្តីជំនឿដ៏ស្មោះត្រង់”(១ធីម៉ូថេ ១:៥)។ អាកប្បកិរិយ៉ាខាងក្នុងនេះ គួរតែបង្ហូរចេញមកខាងក្រៅ តាមរយៈពាក្យសម្តី និងការប្រព្រឹត្តរបស់យើង(លូកា ៦:៤៥)។
ចូរពិចារណាអំពីស្ថានភាពនៃផ្ទះខាងវិញ្ញាណរបស់អ្នក នៅថ្ងៃនេះ។…
ការលះបង់ នៅពេលបុណ្យខួបកំណើត
ពេលដែលខ្ញុំបានរំឭកស្វាមីរបស់ខ្ញុំថា ថ្ងៃខួបកំណើតគម្រប់៣៩ឆ្នាំរបស់គាត់ ជិតឈានចូលមកដល់ហើយ គាត់ក៏បានប្រាប់ខ្ញុំយ៉ាងច្បាស់ថា គាត់មិនចង់បានអំណោយអ្វីទេ។ ខ្ញុំក៏បាននិយាយក្នុងចិត្តថា ចាស ត្រូវហើយ តែខ្ញុំនៅតែបន្តជំរុញគាត់ឲ្យគិតអំពីអំណោយ។ ពេលនោះ គាត់ក៏បានប្រាប់ខ្ញុំថា គាត់ចង់យកលុយសម្រាប់ចំណាយនៅថ្ងៃខួបកំណើតនោះ ទៅបរិច្ចាកឲ្យអ្នកដទៃវិញ។
ព្រះគម្ពីរបានឲ្យយើងថ្វាយដោយស្ម័គ្រពីចិត្ត ដើម្បីទ្រទ្រង់ការងារបម្រើព្រះ និងជួយអ្នកដទៃ គឺមិនមែនថ្វាយដោយការបង្ខំចិត្ត ឬដោយសារយើងជៀសមិនរួចនោះឡើយ(២កូរិនថូស ៩:៧)។ ជាញឹកញាប់ ការថ្វាយដោយស្ម័គ្រពីចិត្តនេះច្រើនតែនាំឲ្យអ្នកថ្វាយទទួលបាននូវក្តីអំណរ។ ពេលស្តេចដាវីឌបានថ្វាយមាសនិងប្រាក់ជាច្រើនរបស់ទ្រង់ ដល់ការសាងសង់ព្រះវិហារ មានពួកមន្ត្រីនៃសាសន៍អ៊ីស្រាអែលជាច្រើន បានយកគំរូតាមទ្រង់។ បន្ទាប់ពីពួកបណ្តាជនបានថ្វាយលង្ហិន ដែក ត្បូង និងលោហធាតុដែលមានតម្លៃហើយ “ពួកគេក៏បានអរសប្បាយ ដ្បិតពួកគេបានថ្វាយដោយស្ម័គ្រពីចិត្ត”(១របាក្សត្រ ២៩:៩)។
នៅក្នុងកម្មវិធីសម្ភោទ ស្តេចដាវីឌបានសរសេរតម្កើងព្រះថា “យើងខ្ញុំរាល់គ្នាបានយកតែពីព្រះហស្តទ្រង់ ថ្វាយដល់ទ្រង់វិញ”(ខ.១៤)។ ត្រង់ចំណុចនេះ ទ្រង់ចង់មានន័យថា អ្វីៗគ្រប់យ៉ាងសុទ្ធតែជាកម្មសិទ្ធរបស់ព្រះ។ ការដែលយើងនឹកចាំពីការនេះ នាំឲ្យយើងកាន់តែមានចិត្តចង់ថ្វាយ ព្រោះយើងគ្រាន់តែកំពុងថ្វាយធនធានរបស់យើង ទៅព្រះវិញ ដែលទ្រង់ជាម្ចាស់ដ៏ពិតប្រាកនៃអ្វីៗគ្រប់យ៉ាង។
ពេលអ្នកថ្វាយដង្វាយ ជាប្រាក់ ជាការបម្រើ ឬជារបស់ទ្រព្យ នៅពេលក្រោយទៀត ដើម្បីទ្រទ្រង់ព្រះរាជកិច្ចរបស់ព្រះគ្រីស្ទ ចូរពិនិត្យមើលអាកប្បកិរិយ៉ារបស់ខ្លួនឯងឡើងវិញ។ តើអ្នកកំពុងថ្វាយដោយស្ម័គ្រពីចិត្ត និងដោយគ្មានការបង្ខំឬទេ? ព្រះទ្រង់ស្រឡាញ់អ្នកណាដែលថ្វាយដោយអំណរ។ -Jennifer Benson Schuldt