ឈប់!
ជីវិតមនុស្សម្នាក់ៗ ប្រៀបបាននឹងមុខជំនួញដ៏មមាញឹក មួយ។ ជីវិតរបស់យើង ហាក់ដូចជាតែងតែមានកិច្ចការដែលត្រូវធ្វើជាបន្ថែមទៀតជានិច្ច ហើយតែងតែមានកន្លែងផ្សេងដែលត្រូវទៅជាបន្តទៀត ព្រមទាំងមានមនុស្សដែលត្រូវជួបជាបន្ថែមទៀត។ គ្មាននរណាម្នាក់ចង់រស់នៅ ក្នុងជីវិតដែលមិនបានធ្វើកិច្ចការអ្វីដែលមានន័យនោះឡើយ តែទន្ទឹមនឹងនោះ ចង្វាក់ដ៏លឿននៃដំណើរជីវិត ក៏បានគម្រាមថា នឹងឆក់យកភាពស្ងប់ស្ងៀមចេញពីយើង។
ពេលយើងកំពុងបើកបររថយន្ត ឬម៉ូតូ មានផ្លាកសញ្ញាចរាចរណ៍ ដែលបញ្ជាឲ្យយើងឈប់ ឬផ្លាកសញ្ញាដែលដាស់តឿនយើង ឲ្យបន្ថយល្បឿន ដែលគេបានដាក់តាមដងផ្លូវ ដើម្បីរំឭកយើងឲ្យដឹងខ្លួនថា ដើម្បីសុវត្ថិភាព យើងមិនអាចចេះតែជាន់ឈ្នាន់ល្បឿន ឬមូលហ្គ្រែម៉ូតូជាប់ជានិច្ចឡើយ។ ដូចនេះ យើងត្រូវការក្រើនរំឭកបែបនោះ នៅក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់យើង។
អ្នកនិពន្ធព្រះគម្ពីរទំនុកដំកើង បានដឹងច្បាស់ពីសារៈសំខាន់នៃពេលស្ងប់ស្ងាត់។ ព្រះទ្រង់បាន “សម្រាក” នៅថ្ងៃទីប្រាំពីរ។ ម្យ៉ាងទៀត មានពេលមួយ ព្រះយេស៊ូវទ្រង់មានសេចក្តីជាច្រើនទៀតដែលត្រូវបង្រៀន និងមានមនុស្សជាច្រើនទៀត ដែលត្រូវប្រោសឲ្យជា តែទ្រង់ក៏បានយាងទៅដាច់ដោយឡែកពីហ្វូងមនុស្ស ដើម្បីសម្រាកព្រះកាយមួយរយៈ(ម៉ាថាយ ១៤:១៣ ម៉ាកុស ៦:៣១)។ ទ្រង់បានជ្រាបថា ការបន្ថែមល្បឿននៅក្នុងជីវិត គឺមិនមែនជាទង្វើដ៏ឆ្លាតវ័យឡើយ ពោលគឺយើងមិនត្រូវធ្វើឲ្យកុងទ័រសាំងរបស់យើង ចេះតែចង្អុលទៅរក “ចំណុចអស់សាំង” ជានិច្ចឡើយ។
បទគម្ពីរទំនុកដំកើង ១៣១:២ បានចែងថា “ទូលបង្គំបានរម្ងាប់ ហើយព្រលួងព្រលឹងទូលបង្គំជាស្រេច” តើកន្លងមក អ្នកបាននឹកចាំពីបទគម្ពីរនេះឬទេ? ចូរដាក់ផ្លាកសញ្ញាបញ្ជាឲ្យឈប់ នៅត្រង់ចំណុចប្រសព្វនៃជីវិតដ៏មមាញឹករបស់អ្នក ដើម្បីស្វែងរកកន្លែងស្ងៀមស្ងាត់តែម្នាក់ឯងចុះ។ ចូរជៀសចេញពីការរំខាន…
ទ្រង់កំពុងជួយយើងហើយ!
ពេលដែលកម្មករអណ្តូងរ៉ែ៣៣នាក់ បានជាប់ខ្លួន ក្នុងអណ្តូងរ៉ែដ៏ជ្រៅមួយ នៅប្រទេសឈីលី ខ្ញុំចង់ដឹង ថាតើពួកគេកំពុងមានអារម្មណ៍ថាអស់ផ្លូវ និងអស់សង្ឃឹមទាំងស្រុង ចំពោះសេចក្តីស្លាប់ដ៏ឈឺចាប់ ដែលកំពុងខិតមកជិតបន្តិចម្តងៗឬទេ។ ក្រោមមក ខ្ញុំក៏អាចស្រម៉ៃឃើញថា ពួកគេមានអំណរខ្លាំងប៉ុណ្ណា ពេលពួកគេបានទទួលសារពីអ្នកនៅផ្ទៃដីខាងលើថា ក្រុមសង្គ្រោះបានដឹងច្បាស់អំពីទីតាំង ដែលពួកគេកំពុងជាប់គាំងនោះហើយ ហើយដំណើរការនៃការនាំពួកគេចេញមកខាងលើ ក៏បានចាប់ផ្តើមហើយដែរ!
នៅក្នុងជីវិតយើង មានពេលដែលយើងមានអារម្មណ៍ថា យើងហាក់ដូចជាកំពុងជាប់គាំង នៅក្នុងកន្លែងដ៏អាក្រក់មួយ។ យើងមានអារម្មណ៍ថប់បារម្ភ និងឯកកោ ហើយយើងអស់សង្ឃឹម ដោយសារយើងគ្មានជម្រើស និងគ្មាននរណា ដឹងច្បាស់ អំពីស្ថានភាពដែលយើងកំពុងជួបប្រទះ ក្នុងជីវិតទេ។ តែស្ថិតក្នុងស្ថានភាពដូចនេះ យើងចាំបាច់ត្រូវនឹកចាំអំពីព្រះបន្ទូលកម្សាន្តចិត្ត ដែលព្រះ បានមានមកកាន់គ្រីស្ទបរិស័ទសម័យដើម ដែលកំពុងជាប់គាំងនៅក្នុងលោកិយ ដែលវត្តមាននៃសាតំាងបានគ្រប់គ្រងលើអ្វីគ្រប់យ៉ាង ដែលនៅជំវិញខ្លួនពួកគេ គឺដូចដែលទ្រង់មានបន្ទូលថា “អញស្គាល់ទីលំនៅរបស់ឯងហើយ”(វិវរណៈ ២:១៣)។ ព្រះវរបិតាទ្រង់ជ្រាប អំពីស្ថានភាពទាំងអស់ដែលពួកគេជួបប្រទះ។ ហើយដោយសារពួកគេមានចិត្តស្មោះត្រង់ចំពោះទ្រង់ ទ្រង់ក៏បានផ្គត់ផ្គង់ពួកគេ រហូតដល់ពេលទ្រង់ត្រូវសង្រ្គោះ និងនាំពួកគេទៅផ្ទះ ដោយសុវត្ថិភាព(ខ.១៧)។
ពេលយើងបានដឹងថា តាមពិត ព្រះទ្រង់ជ្រាបអំពីទីតាំងរបស់អ្នក ហើយទ្រង់ក៏បានជ្រាប ច្បាស់អំពីស្ថានភាពដែលអ្នកកំពុងជួបប្រទះ នោះយើងក៏មានការជឿជាក់ និងមានកម្លាំង ដែលចាំបាច់ សម្រាប់ការរស់នៅថ្វាយសិរីល្អដល់ទ្រង់។ ដូចនេះ សូមយើងមានចិត្តក្លាហានឡើង។ ចូរយើងចាំព្រះបន្ទូលកម្សាន្តចិត្ត។ ទ្រង់កំពុងជួយយើងហើយ!-Joe Stowell
ព្រះវរបិតានៃយើងខ្ញុំដែលនៅស្ថានសួគ៌
ពេលព្រះយេស៊ូវបង្រៀនយើងអធិស្ឋាន ទ្រង់បានចាប់ផ្តើមដោយពាក្យថា “ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌”(លូកា ១១:២)។ បទគម្ពីរនេះ ស្ថិតក្នុងចំណោមបទគម្ពីរជាច្រើន ដែលបានហៅព្រះថា ព្រះវរបិតា។ ការនេះបាននាំឲ្យខ្ញុំមានការចាប់អារម្មណ៍ និងបានប្រាប់ឲ្យខ្ញុំដឹងថា ពេលព្រះទ្រង់សព្វព្រះទ័យនឹងឲ្យយើងដឹងអំពី បុគ្គលិកលក្ខណៈរបស់ទ្រង់ នោះទ្រង់បានសម្រេចព្រះទ័យ បញ្ជាក់ថា ទ្រង់ជាព្រះវរបិតារបស់យើង។
តើយើងដឹងថា ព្រះដែលជាព្រះវរបិតានៃយើង ទ្រង់មានបុគ្គលិកលក្ខណៈដូចម្តេចខ្លះ? តាមសេចក្តីអធិស្ឋាននៃព្រះយេស៊ូវ យើងអាចដឹងថា ព្រះវរបិតានៃយើងទ្រង់យកព្រះទ័យទុកដាច់ចំពោះយើង ហើយបានត្រៀមខ្លួនជាស្រេច ដើម្បីជួយយើង។ ការនេះក៏បានបញ្ជាក់ច្បាស់ថា ទ្រង់ជាអ្នកផ្គត់ផ្គង់យើង។ ទ្រង់អត់ទោសបាបឲ្យយើង ហើយការពារយើង ឲ្យរួចពីការអាក្រក់ទាំងពួង(ខ.២-៤)។
នេះជាគំរូដ៏អស្ចារ្យ សម្រាប់ឲ្យឪពុកដែលនៅផែនដី យកតម្រាប់តាម! ជាការពិតណាស់ នៅក្នុងសកលោកនេះ មានតែព្រះទេ ដែលជាឪពុកដែលល្អឥតខ្ចោះ ហើយហេតុនេះហើយ បានជាទ្រង់បានធ្វើជាគំរូ សម្រាប់អស់អ្នកដែលជាឪពុកដែលមិនល្អឥតខ្ចោះ។ ខ្ញុំបានរកឃើញថា ពេលខ្ញុំទើបតែចាប់ផ្តើមធ្វើការបម្រើព្រះ កូនៗរបស់ខ្ញុំមិនបានស្ងើចសរសើរ ចំពោះសៀវភៅដែលខ្ញុំបាននិពន្ធ និងចំណងជើងដែលខ្ញុំបានដាក់ ឬចំពោះទីកន្លែងដែលខ្ញុំបានលើកមកនិយាយឡើយ។ ព្រោះពួកគេស្រេកឃ្លាន ចង់ឲ្យខ្ញុំចំណាយពេលវេលាជាមួយពួកគេ ផ្តល់ការយកចិត្តទុកដាក់ចំពោះពួកគេ បំពេញសេចក្តីត្រូវការមូលដ្ឋានរបស់ពួកគេ ផ្តល់សេចក្តីស្រឡាញ់ដោយការអត់ធ្មត់ និងការអត់ទោស ហើយផ្តល់ឲ្យពួកគេនូវទីកន្លែងដ៏មានសុវត្ថិភាព សម្រាប់ឲ្យពួកគេរីកលូតលាស់ និងមានភាពពេញវ័យខាងវិញ្ញាណ។ តួរនាទីទាំងនេះហាក់ដូចជាមិនច្រើនទេ សម្រាប់ឲ្យឪពុកទាំងឡាយបំពេញ តែមានអត្ថន័យយ៉ាងជ្រាលជ្រៅណាស់។
ចុះចំណែកឯអ្នកដែលឪពុករបស់ខ្លួន មិនបានបំពេញសេចក្តីត្រូវការខាងលើនេះវិញ? ចូរមានសង្ឃឹមឡើង…
ការរៀបចំចិត្ត ឲ្យបានត្រឹមត្រូវ
ខ្ញុំចូលចិត្តអានរឿងលោកយ៉ូណាស ព្រោះរឿងនេះមានខ្លឹមសារល្អៗ និងមេរៀនសំខាន់ៗសម្រាប់អប់រំជីវិត។ បន្ទាប់ពីលោកយ៉ូណាសមានចិត្តរឹងរូស មិនព្រមធ្វើតាមបំណងព្រះទ័យព្រះ នៅទីបំផុតលោកយ៉ូណាស់ក៏បានប្រ កាស់ព្រះបន្ទូល ឲ្យអ្នកក្រុងនីនីវេប្រែចិត្ត ហើយការនេះបានធ្វើឲ្យគាត់ក្លាយជាបេសកជន ដែលមានជោគជ័យបំផុត នៅសម័យនោះ។ ពេលប្រជាជននៅទីនោះបានប្រែចិត្ត ហើយងាកបែរចេញពីផ្លូវទុច្ចរិតរបស់ខ្លួន ហើយពេលដែលព្រះបន្ទន់ព្រះទ័យ លែងមានសេចក្តីក្រោធចំពោះពួកគេទៀត នោះអ្នកប្រហែលជារំពឹងថា លោកយ៉ូណាស់កំពុងមានចិត្ត រីករាយហើយ។ តែផ្ទុយទៅវិញ គាត់មានសេចក្តីកំហឹង ពេលដឹងថាព្រះមានសេចក្តីមេត្តា ចំពោះប្រជាជននៅក្រុងនោះ។ តើមកពីហេតុអ្វី? ទោះនៅទីបំផុត គាត់ព្រមស្តាប់បង្គាប់ព្រះ ដោយធ្វើការដ៏ត្រឹមត្រូវ នៅកន្លែងដ៏ត្រឹមត្រូវក៏ដោយ ក៏គាត់នៅមានភាពកម្សោយ នៅក្នុងជម្រៅចិត្តគាត់។
យើងក៏មិនខុសពីលោកយ៉ូណាស់ដែរ ព្រោះបើសិនជាយើងមិនប្រុងប្រយ័ត្នទេ លក្ខណៈខាងវិញ្ញាណរបស់យើង“ល្អ” តែសម្បកក្រៅប៉ុណ្ណោះ តែនៅ ក្នុងចិត្តយើងវិញ គឺមានភាពដាច់ ឆ្ងាយពីព្រះ។ ទ្រង់សព្វព្រះទ័យបំផុត ចំពោះលក្ខណៈពិត នៅក្នុងជម្រៅចិត្តរបស់យើង។ ព្រះបន្ទូលទ្រង់ “មុតជាងដាវណាមានមុខ២ ទាំងធ្លុះចូលទៅ ទាល់តែកាត់ព្រលឹង និងវិញ្ញាណ”(ហេព្រើ ៤:១២)។ ទ្រង់ប្រើព្រះបន្ទូលទ្រង់ ដើម្បីធ្វើការវះកាត់ដ៏បរិសុទ្ធ ដើម្បីដកយកចេញនូវភាពលោភលន់ ភាពមិនស្មោះត្រង់ សេចក្តីសម្អប់ សេចក្តី អំណួត និងភាពអាត្មា និយម ដែលមាននៅក្នុងជម្រៅចិត្តយើង។
ដូចនេះ នៅពេលក្រោយៗ ពេលដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការក្នុងចិត្តអ្នក ហើយទ្រង់សួរអំពីកិរិយ៉ាអាក្រក់ដែលអ្នកមាន(មើលយ៉ូណាស…
ការត្រៀមខ្លួនសម្រាប់ ការដែលពិតជានឹងកើតឡើង
ក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងមកនេះ មានមនុស្សពីរបីនាក់បានថ្លែងទំនាយ អំពីការយាងមកវិញនៃព្រះយេស៊ូវ ក្នុងថ្ងៃខែដ៏ជាក់លាក់។ ពីរបីឆ្នាំមុន គ្រូអធិប្បាយតាមវិទ្យុនៅសហរដ្ឋអាមេរិច បានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការថ្លែងទំនាយរបស់គាត់ ដែលបានថា ព្រះយេស៊ូវនឹងយាងមក ក្នុងថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១១។
អ្នកដែលយល់ព្រះបន្ទូលច្បាស់ បានដឹងថា ការថ្លែងទំនាយនេះមិនមានភាពត្រឹមត្រូវឡើយ ពីព្រោះព្រះយេស៊ូវបានមានបន្ទូល ដោយព្រះអង្គទ្រង់ផ្ទាល់ថា ទ្រង់នឹងយាងមក “នៅពេលម៉ោងណាដែលយើងមិនដឹង” (លូកា ១២:៤០)។ ប៉ុន្តែ ខ្ញុំបានទទួលស្គាល់ថា ការថ្លែងទំនាយនេះពិតជាបានពញ្ញាក់អារម្មណ៍របស់ខ្ញុំមែន។ ជារឿយៗ ខ្ញុំតែងតែជាប់ខ្លួន នៅក្នុងភាពមមាញឹកនៃជីវិត បានជាខ្ញុំរស់នៅ ដោយហាក់ដូចជាកំពុងតែយល់ថា ព្រះយេស៊ូវនឹងយាងមកវិញ នៅក្នុងពេលដ៏យូរខាងមុខ។ ខ្ញុំបានភ្លេចហើយថា ព្រះយេស៊ូវអាចយាងមកវិញជាឆាប់។ ការថ្លែងទំនាយ របស់គ្រូអធិប្បាយនោះ ពិតជាខុសមែន តែវាបានរំឭកខ្ញុំ អំពីសារៈសំខាន់នៃការត្រៀមខ្លួន សម្រាប់ការយាងមកវិញរបស់ព្រះអង្គសង្គ្រោះរបស់ខ្ញុំ ហើយវាបានធ្វើឲ្យខ្ញុំមានចិត្តរំភើបរីករាយឡើងវិញ ដោយដឹងថា ទ្រង់អាចយាងមកនៅថ្ងៃណាក៏បាន ឬអាចយាងមកនៅថ្ងៃនេះផង។
ជួនកាល ពេលយើងគិតអំពីការប្រុងប្រៀបខ្លួន សម្រាប់ការយាងមករបស់ព្រះយេស៊ូវ យើងក៏បានគិតផងដែរ អំពីការអ្វីខ្លះដែលយើងមិនត្រូវធ្វើ។ ប៉ុន្តែ ការប្រុងប្រៀបខ្លួនគឺរាប់បញ្ចូលការសម្អាតខ្លួនជាបរិសុទ្ធ និងការផ្លាស់ប្រែឱ្យកាន់តែដូចព្រះគ្រីស្ទឡើង ដើម្បីឲ្យទ្រង់គាប់ព្រះទ័យនឹងយើង ពេលទ្រង់យាងត្រឡប់មករកយើង(១យ៉ូហាន ៣:២-៣)។ ព្រះយេស៊ូវបានបង្រៀនថា…
កសាងជីវិតដែលសក្តិសម
ចៅៗរបស់ខ្ញុំ ចូលចិត្តលេងល្បែងសង់ផ្ទះណាស់។ក្មេងៗទាំងនោះ មានដុំជ័រជ្រុងៗតូចៗជាច្រើនពណ៌ សម្រាប់ឲ្យពួកគេសង់ប៉មបន្ទាយ យន្តហោះ ផ្ទះ ឬសាងសង់អ្វីផ្សេងទៀត តាមក្តីស្រមៃ និងចំណូលចិត្តរបស់ខ្លួន។
បន្ទាប់ពីចៅៗរបស់ខ្ញុំ បានចាប់ផ្តើមចាក់បំណែកតូចៗទាំងនោះ ចេញពីប្រអប់មកលើកម្រាលឥដ្ឋហើយ ពួកគេក៏ចាប់ផ្តើមផ្គុំបំណែកទាំងនោះចូលគ្នា។ ប៉ុន្តែ មិនយូរប៉ុន្មាន ពួកគេក៏យល់ថា ពួកគេមិនត្រូវការការណែនាំ នៅក្នុងការសាងសង់ទេ។ នៅទីបំផុត ការនេះក៏បាននាំឲ្យពួកគេឈានដល់ដំណាក់កាលមួយ ដែលពួកគេដឹងខ្លួនថា ការសាងសង់ទៅតាមការនឹកឃើញរបស់ខ្លួន មិននាំឲ្យមានលទ្ឋផលល្អ ទេ។ ដូច្នេះ ពួកគេក៏រុះរើបំណែកទាំងនោះចេញពីគ្នា ដើម្បីចាប់ផ្តើមសាងសង់សារជាថ្មីម្តងទៀត ប៉ុន្តែ លើកនេះ ពួកគេដឹងយ៉ាងច្បាស់ថា ការធ្វើតាមការណែនាំ ពិតជាមានសារៈសំខាន់យ៉ាងណា ចំពោះពួកគេ។
តើអ្នកចង់ឱ្យបំណែកនៃជីវិតរបស់អ្នក ត្រូវបានរុះរើចេញពីគ្នា ហើយផ្គុំចូលគ្នាឡើងវិញ តាមការណែនាំរបស់ព្រះអម្ចាស់ឬ? ប្រសិនបើអ្នកមានព្រះយេស៊ូវជាជើងជញ្ជាំងរបស់អ្នក នោះចូរចាប់ផ្តើមកសាងជីវិតតាមប្លង់របស់ទ្រង់ចុះ។ សាវ័កប៉ុលបានសរសេរថា “ត្រូវប្រយ័ត្នរៀងខ្លួន អំពីបែបណាដែលសង់”ពីលើជើងជញ្ជាំងនោះ(១កូរិនថូស ៣:១០-១១ )។ តើប្លង់នោះជាអ្វី? នៅក្នុងប្លង់នោះមានដូចជា ការរាប់អានគេឱ្យលើសជាងខ្លួន ដោយចិត្តសុភាព(ភីលីព ២:៣-៤) ការធ្វើទានដោយសប្បុរសនូវធនធានរបស់អ្នក ដល់អ្នកដែលគេត្រូវការ(យ៉ាកុប ២:១៤-១៧) ការឆ្លើយតបដោយសេចក្តីស្រឡាញ់ ចំពោះអស់អ្នកណាដែលបានធ្វើខុសនឹងអ្នក(រ៉ូម ១២:១៤-២១)។ ចំណុចទាំងនេះ គ្រាន់តែជាបំណែកដ៏តិចតួច ក្នុងចំណោមបំណែកជាច្រើន ទៀតដែលព្រះសព្វព្រះទ័យឲ្យអ្នកផ្គុំចូលគ្នា ដើម្បីកសាងជីវិតរបស់អ្នក…
តើអ្នកណាជាអ្នកទទួលការសរសើរ?
ខ្ញុំនៅតែងឿងឆ្ងល់ពីទំនុកបំពេរកូន ដែលមានចំណងជើងថា “លីថលជែក ហន័រ ដ៏តូចល្អិត(Jack Horner)” ដែលគេច្រៀងដូចនេះថា : លីថលជែក ហន័រក អង្គុយនៅគៀនជ្រុង កំពុងញាំនំបុណ្យណូអែល។ ក្មេងប្រុសនោះដាក់មេដៃចូលទៅក្នុងផ្លែផ្លាំ ដែលនៅក្នុងនំ ហើយលើកផ្លែនោះចេញមក រួចនិយាយទៅកាន់ខ្លួនឯងថា “ខ្ញុំអីក៏ឆ្លាតយ៉ាងនេះ!”
វាដូចជាមិនសមសោះ ដែលជែកអង្គុយនៅគៀនជ្រុង ដោយដាក់មេដៃចូលក្នុងផ្លែផ្លាំ ហើយលើកដៃឡើងលើ រួចនិយាយថា “ខ្ញុំអីក៏ឆ្លាតយ៉ាងនេះ!” ព្រោះតាមធម្មតា គេតែងដាក់ក្មេងខូច ឲ្យអង្គុយនៅគៀនជ្រុង ដើម្បីដាក់ពិន័យវា។ តែក្នុងរឿងនេះ ក្មេងម្នាក់នេះហាក់ដូចជាកំពុងព្យាយាមធ្វើឲ្យគេមានចំណាប់អារម្មណ៍ចំពោះវាទៅវិញ ហើយចង់ឲ្យគេកោតសរសើរវា ដោយសាររឿងនំនេះទៅវិញ។
តាមធម្មតា យើងរាល់គ្នាចង់ទទួលការចាប់អារម្មណ៍ពីអ្នកដទៃ ហើយចង់អួតអំពីសមិទ្ធផលដែលខ្លួនសម្រេចបាន និងសមត្ថភាពផ្សេងៗ។ ជួនកាលយើងគិតថា យើងរស់នៅសម្រាប់តែខ្លួនឯងប៉ុណ្ណោះ។ ប៉ុន្តែ ការមានជីវិតបែបនេះ គឺជាការវង្វេង ហើយជាការរស់ដែលបរាជ័យបំផុត។ តាមពិត និស្ស័យបាបរបស់យើងបានដាក់យើងនៅ “គៀនជ្រុង” ដែលឃ្លាតឆ្ងាយចេញពីព្រះ។ តែយើងអរព្រះគុណទ្រង់ ដែលនាំឲ្យយើងមានទស្សនៈត្រឹមត្រូវ តាមរយៈទីបន្ទាល់របស់សាវ័កប៉ុល។ ទោះបីជាគាត់ធ្លាប់មានគុណសម្បត្តិច្រើនយ៉ាងណាក៏ដោយ ក៏គាត់នៅតែចុះចូលចំពោះភាពធំឧត្តម្ភរបស់ព្រះយេស៊ូវ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ប៉ុន្តែ សេចក្តីអ្វីដែលមានប្រយោជន៍ដល់ខ្ញុំពីមុន នោះខ្ញុំរាប់ជាខាតវិញ ដោយព្រោះព្រះគ្រីស្ទ”(ភីលីព ៣:៧)។ លោកប៉ូលទទួលស្គាល់ថា “ដើម្បីឲ្យបានព្រះគ្រីស្ទ”(ខ.៨) គាត់ត្រូវលះបង់ភាពខ្ពង់ខ្ពស់របស់ខ្លួន។
ដូច្នេះ…
អ្នកចាំចាប់
ជីវិតមនុស្សប្រៀបបាននឹងសហគ្រាសដ៏ប្រថុយប្រថានមួយ។ ជួនកាល យើងហោះហើរយ៉ាងខ្ពស់ត្រដែត ដោយការអរសប្បាយនឹងជោគជ័យរបស់យើង។ តែក្រោយមក យើងក៏ធ្លាក់ចុះវិញភ្លាម ចូលទៅក្នុងការខកចិត្តដ៏ធ្ងន់ធ្ងរ និងចូលទៅក្នុងបរាជ័យដ៏គួរឲ្យភ័យខ្លាច បណ្តាលឲ្យចិត្តយើងមានការងឿងឆ្ងល់ថា តើនៅមានអ្វីគួរឲ្យយើងសង្ឃឹមទៀតទេ។
នៅក្នុងកម្មវិធីបុណ្យសព កាលពីពេលថ្មីៗនេះ លោកគ្រូគង្វាលបានចែកចាយ អំពីរឿងរបស់អ្នកលេងសៀកយោលទោងម្នាក់។ អ្នកសម្តែងរូបនេះ បានទទួលស្គាល់ថា ទោះបីជាគេបានយល់ថា គាត់គឺជាតារាដែលរះនៅក្នុងកម្មវិធីសម្តែងក៏ដោយ ក៏មិត្តរួមក្រុមរបស់គាត់ ទើបជាតារាដ៏ពិត ព្រោះអ្នកនោះបានយោលទោងមួយទៀត សំដៅទៅចាប់ គាត់យ៉ាងជាប់ ពេលគាត់ហក់ចេញពីទោងរបស់ខ្លួន ដើម្បីផ្តល់ការធានាថា គាត់នឹងចុះទៅដីវិញយ៉ាងមានសុវត្ថិភាព។ គាត់បានពន្យល់ថា ការជឿជាក់ គឺជាគន្លឹះនៃការលេងសៀកនោះ។ អ្នកលោតចេញពីទោងត្រូវជឿជាក់ថា អ្នកចាំចាប់បានត្រៀមខ្លួនជាស្រេច ហើយអាចចាប់គាត់ ដោយដៃទាំងទ្វេរ។ ការស្លាប់គឺប្រៀបបានទៅនឹងការជឿជាក់ថា ព្រះទ្រង់គឺជាអ្នកចាំចាប់យើងមិនឲ្យធ្លាក់។ បន្ទាប់ពីយើងបានហោះហើរឡើងក្នុងជីវិត យើងអាចសំឡឹងឆ្ពោះទៅរកព្រះ ដែលកំពុងលាព្រះហស្ថ ចាំចាប់អ្នកដើរតាមទ្រង់ឲ្យជាប់ ហើយទាញយើងចេញដោយសុវត្ថិភាព មករកព្រះអង្គទ្រង់ជារៀងរហូត។ ខ្ញុំចូលចិត្តការប្រៀបធៀបដូចនេះ។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំព្រះបន្ទូលកម្សាន្តចិត្តនៃព្រះយេស៊ូវ ចំពោះពួកសិស្សទ្រង់ថា “កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ … ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា … ខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ”(យ៉ូហាន ១៤:១-៣)។
ជីវិតមនុស្សគឺពិតជាប្រៀបបាននឹងការធ្វើជំនួញដ៏ប្រថុយប្រថាន តែសូមទទួលការលើកទឹកចិត្តថា បើអ្នកមានជំនឿលើព្រះយេស៊ូវគ្រីស្ទហើយ នោះទ្រង់ជាអ្នកចាំចាប់ ដែលកំពុងរង់ចាំទទួលអ្នក នៅចុងបំផុត ដើម្បីនាំអ្នកទៅផ្ទះដោយសុវត្ថិភាព។-Joe Stowell
ការលើកដាក់ ដោយប្រុងប្រយ័ត្ន
យើងរស់នៅក្នុងសង្គមមួយ ដែលគេបានបិទស្លាកដាស់តឿន នៅគ្រប់ទិសទី ដែលមានដូចជា បម្រាមនៅក្នុងបន្ទះថ្នាំពេទ្យ កាលបរិច្ឆេទនៃការហួសពេល “ប្រើប្រាស់” ដែលមាននៅលើកំប៉ុងស៊ុប ហើយផ្លាកសញ្ញាគ្រោះថ្នាក់ នៅលើរណាយន្តជាដើម ដែលសុទ្ធសឹងជាស្លាកដាស់តឿនយើង ឲ្យប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ ដែលអាចកើតមានឡើង។ ថ្មីៗនេះ ខ្ញុំបានទទួលប្រអប់មួយ ដែលមានអំណោយដ៏មានតម្លៃមួយនៅខាងក្នុង។ អ្នកដែលបានផ្ញើវាមកខ្ញុំ បានបិទស្ទីគ័រធំមួយពីលើប្រអប់នោះ ដែលមានអក្សរចែងថា វត្ថុផុយស្រួយ : សូមលើកដាក់ដោយប្រុងប្រយ័ត្ន។ ពេលខ្ញុំគិតអំពីជីវិត និងភាពផុយស្រួយរបស់វា ខ្ញុំឆ្ងល់ថា តើយើងមិនគួរបិទស្ទីគ័រពណ៌ក្រហមទំាងនោះ ពីលើខ្លួនយើងផងដែរទេឬ?
នៅក្នុងដំណើរនៃជីវិត យើងមិនគួរយល់ថា គ្មានអ្វីអាចធ្វើឲ្យយើងបរាជ័យបានទេ ហើយអ្វីៗគ្រប់យ៉ាងនឹងមានភាពល្អប្រសើរឡើងនោះឡើយ ព្រោះយើងនឹងដឹងថា យើងមានភាពផុយស្រួយ ហួសពីការស្មានរបស់យើងទៅទៀត។ បើសិនជាគ្រូពេទ្យទូរស័ព្ទមកប្រាប់យើងថា យើងមានជម្ងឺមួយដែលអាចបណ្តាលឲ្យស្លាប់ ឬបើសិនជាមានអ្នកបើកបរ បានបត់ឡាននៅខាងមុខយើងយ៉ាងលឿន ដោយគ្មានការប្រុងប្រយ័ត្ន នោះយើងមុខជានឹងទទួលស្គាល់ថា ជីវិតគឺពិតជាមានភាពមិនស្ថិតស្ថេរមែន។ គឺគ្មានការធានាទេ! គ្មាននរណាម្នាក់អាចដឹងច្បាស់ អំពីដង្ហើមជីវិតរបស់អ្នកដទៃឡើយ។ ហេតុនេះហើយ ដើម្បីជាការដាស់តឿន អ្នកនិពន្ធទំនុកតម្កើងបានឲ្យយោបលដ៏សំខាន់មួយថា : “សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុ នៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា”(ទំនុកតម្កើង ៩០:១២)។
សូមយើងសម្រេចចិត្តរស់នៅ ហាក់ដូចជា ពេលនេះជាពេលចុងក្រោយរបស់យើង នៅលើផែនដីនេះ ដោយសេចក្តីស្រឡាញ់កាន់តែជ្រាលជ្រៅ ដោយកាន់តែងាយអត់ទោសឲ្យអ្នកដទៃ ដោយការធ្វើទានដល់អ្នកដទៃដោយចិត្តកាន់តែសប្បុរស…
មិនមែនមនុស្សប្រភេទដូចខ្ញុំ
នៅក្នុងរឿងសង្គ្រាមភពផ្កាយដែលមានបីវគ្គ មានឈុតមួយ ដែលធ្វើឲ្យខ្ញុំនឹកឃើញសមាជិកពួកជំនុំខ្លះ ដែលខ្ញុំបានស្គាល់។ នៅក្នុងទីប្រជុំជនមួយ នៅក្នុងទីដាច់ស្រយ៉ាលណាមួយនៃហ្គាឡាក់ស៊ី មានមនុស្សភពផ្កាយដែលមានមុខអាក្រក់ៗកំពុងជួបជុំគ្នាញាំអាហារ នឹងកម្សាន្តអារម្មណ៍ជាមួយនឹងតន្ត្រី។ ពេលដែលលោកលូក ស្កាយវ៉កឃ័រ(Luke Skywalker) ដើរចូលមកខាងក្នុង ជាមួយនឹងមនុស្សយន្តរបស់គាត់ គឺC3PO និង R2D2(ដែលមានលក្ខណៈ“ធម្មតា” ជាងមនុស្សភពផ្កាយទាំងអស់នោះ) គាត់ក៏ដើរចេញពីពួកមនុស្សភពផ្កាយទាំងនោះភ្លាម ដោយបាននិយាយបដិសេធ យ៉ាងគ្រោតគ្រាតថា “យើងមិនបម្រើមនុស្សប្រភេទនេះ ក្នុងកន្លែងនេះទេ!” ឈុតមួយនេះបានឆ្លុះបញ្ចាំងអំពីរោគម្យ៉ាង ដែលយើងគ្រប់គ្នាក៏កំពុងទទួលរង នៅក្នុងទំនាក់ទំនងរបស់យើង ក្នុងពិភពផែនដីសព្វថ្ងៃ។
ជានិច្ចជាកាល យើងតែងតែមានអារម្មណ៍សុខស្រួលជាង ក្នុងទំនាក់ទំនងជាមួយមនុស្សដែលមានលក្ខណៈដូចយើង។ ប៉ុន្តែ សូមគិតមើលថា បើព្រះយេស៊ូវទ្រង់មានអារម្មណ៍បែបនេះដែរ តើយើងនឹងទៅជាយ៉ាងណា? ទ្រង់ជាព្រះដ៏ខ្ពស់បំផុត ដែលមានភាពល្អឥតខ្ចោះគ្រប់យ៉ាង ដូចនេះ ទ្រង់មានភាពខុសប្លែកពីយើងយ៉ាងខ្លាំង។ តែទ្រង់បានយាងមកយកកំណើតជាមនុស្ស រួមរស់ជាមួយយើង ហើយបានសុគតជួសយើងរាល់គ្នាទៀត។
យើងដែលជាអ្នកដើរតាមព្រះគ្រីស្ទ មិនគួរប្រើពាក្យថា “ពួកគេមិនមែនជាមនុស្សប្រភេទដូចយើង”ឡើយ។ គឺដូចដែលសាវ័កប៉ុលបានរំឭកយើងថា “គ្មានសាសន៍យូដា ឬសាសន៍ក្រេក គ្មានបាវបំរើ ឬអ្នកជា គ្មានប្រុស និងស្រីទៀតទេ ពីព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ”(កាឡាទី ៣:២៨)។
ដូចនេះ ទោះបីជាអ្នកដទៃខុសប្លែកពីយើង ទាំងអាកប្បករិយ៉ា ទស្សនៈ ជាតិសាសន៍ វណ្ណៈ និន្នាការនយោបាយ…