តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Joe Stowell

ឪពុកនៃការកុហក

អារក្ស​សាតាំង​បាន​ចាប់​ផ្តើម​នាំ​មនុស្សជា​តិ​ឲ្យ​វង្វេង តាំង​ពី​​ពេល​​ដែល​​​វាបា​នល្បួង​អ័​ដាំម និងនាងអេវ៉ា ឲ្យ​មាន​គំនិត​ទាស់​ប្រឆាំង​នឹង​ព្រះ ។​ វា​បាន​ទទួល​ជោគ​ជ័យ ដោយ​ការ​​និយាយ​កុហ​ក់​ពួ​ក​គេអំពី​​ព្រះ ហើយ​ពួក​គេក៏​បា​នធ្លាក់​ចូល​ក្នុង​អំពើ​បាប ។​ ពេល​នោះ វា​បាន​កុហក់​ពួក​គេ អំពី​សេចក្តី​ល្អ​របស់​ព្រះ ព្រះ​បន្ទូល និង​បំណង​ព្រះ​ទ័យ​ព្រះ(លោកុប្បត្តិ ៣:១-៦)។

សព្វ​ថ្ងៃ​នេះ សាតាំង​នៅ​តែ​ប្រើ​ឧបា​យកល​នេះ​​ដដែល ។​ ព្រះ​យេស៊ូវ​ទ្រង់​បាន​មាន​បន្ទូល​ថា​ “កាល​​ណា​​សា​តាំង​​​ពោ​ល​​ពាក្យ​ភូតភ​រ នោះ​ដុះ​ចេញ​អំពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កំភូត ហើយ​ជា​ឪពុក​នៃ​សេចក្តី​នោះ​ឯង”(យ៉ូហាន ៨:៤៤)។ ដូចនេះ​ យើង​មិន​គួរ​ភ្ញាក់​ផ្អើលឡើយ​ នៅ​ពេល​ដែល​មាន​បញ្ហា​រំខាន​ដល់​ជីវិត​របស់​យើង ឳពុក​នៃ​សេច​ក្តី​កុហក​ តែង​ខ្សឹប​ដាក់​ត្រចៀក​យើង ហើយ​​មិន​យូរ​ប៉ុន្មាន យើង​ក៏​ចាប់​ផ្តើម​សង្ស័យ​អំពី​សេចក្តី​ល្អ​របស់​ព្រះ ។ ពេល​ដែល​ទ្រង់​បង្គាប់​ឲ្យ​យើង​ធ្វើ​តាម​រាជ​បញ្ជា​របស់​ទ្រង់ នោះ​យើង​ក៏​ឆ្ងល់ ថា​តើ​ព្រះ​បន្ទូល​របស់​ទ្រង់ជាសេ​ចក្តី​ពិត​ឬ​​ទេ ។​ ឧទាហរណ៍ ពេល​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “កុំ​​ឲ្យ​ប្រមូល​ទ្រព្យសម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ផែនដី ជា​កន្លែង​ដែល​មាន​កន្លាត និង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ចោរ​ទំលុះ​ប្លន់​នោះ​ឡើយ”(ម៉ាថាយ ៦:១៩) សាតាំង​ក៏​ប្រាប់​យើង​ថា យើង​អាច​រស់​នៅ បា​នល្អ​​ប្រសើរ​បាន ទាល់​តែ​មាន​ទ្រព្យ​សម្បត្តិ​បង្គ​រ​ទុ​ក​នៅ​ក្នុង​ផែន​ដី​នេះ ។​ គំនិត​នេះ​ក៏​បាន​នាំ​ឲ្យ​យើង​សង្ស័យ​អំពី​បំណង​ព្រះទ័​យដ៏​ល្អ​របស់​ព្រះ ។​

បញ្ហា​រ​បស់​យើង គឺ​ស្ថិត​នៅ​ត្រង់​ថា យើង​ជឿ​កា​រភូត​កុហក​របស់​សាតាំងដូច​អ័ដាំម និង​នាង​អេវ៉ា​ដែរ ។​ ពេល​ដែល​យើង​ជឿ​លើ​ការ​ភូត​កុហក់​រប​ស់វា នោះ​ការ​ស្មោះ​ត្រង់​ដែល​យើង​មាន​ចំពោះ​ព្រះ ក៏​មាន​ការ​ថយ​ចុះផ​ងដែរ…

ទីតាំង ទីតាំង ទីតាំង

សព្វ​ថ្ងៃ​នេះ​ ការ​ទិញ និង​ការ​លក់​អចលន​ទ្រព្យ គឺ​ជា​មុខ​ជំនួញ​ដ៏​ពិបាក ដែល​ទៀម​ទា​ឲ្យ​មាន​ការ​យល់​ដឹង និង​ប្រុង​ប្រយ័ត្ន​ ។ តម្លៃ​ផ្ទះ​បាន​ធ្លាក់​ចុះ ក្នុង​ល្បឿន​ដ៏​គួ​រ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​បើ​សិន​ជា​អ្នក​ចង់​លក់​អចលន​ទ្រព្យ នោះ​អ្នក​នឹង​ជួបការ​លំបាក​កាន់​តែ​ខ្លាំង ។​ ដូចនេះ នៅ​ក្នុង​ទីផ្សា​អចលន​ទ្រព្យ យើង​នៅ​តែ​ចាំ​បាច់​ត្រូវ​រំឭក​ខ្លួន​ឯង​ អំពី​ពាក្យ​ចាស់មួយ​ដែល​​​ពោល​​ថា “នៅ​ក្នុ​ង​ការ​លក់​ដូរ​អចលន​ទ្រព្យ យើង​ចាំ​បាច់​ត្រូវ​ដឹង​អំពី​ចំណុច​សំខាន់​បំផុត​បីយ៉ាង​គឺ ទីតាំង ទីតាំង និងទីតាំង”។​

ក្នុង​ការ​រស់​នៅ​ថ្វាយ​ព្រះ​យេស៊ូវ យើង​ក៏​ចាំ​បាច់​ត្រូវ​ដឹង​អំពី​ទីតាំង​ផង​ដែរ ។​ ការ​ដឹង​អំពី​ទីតាំង​ខាង​វិញ្ញាណ​របស់​យើង គឺ​ពិត​ជា​សំខាន់​ណាស់ បើ​សិន​ជា​យើង​ត្រូវ​មាន​ជ័យ​ជម្នះ នៅ​ក្នុង​ការ​ធ្វើ​ដំណើរ កាត់​តាម​ទឹក​ដី​ដែល​មាន​តម្លៃ​ថោក​ក្រៃ​លែង នៅ​ក្នុង​លោកិយ​នេះ ។​ សាវ័កប៉ុ​ល​បាន​រំឭក​យើង​ថា យើង​មាន​ទីតាំង​ថ្មី​មួយ នៅ​ក្នុង​ព្រះគ្រីស្ទ បន្ទាប់​ពី​យើង​ត្រូវ​បាន​ប្រោស​ឲ្យ​រួចពី “អំណាច​នៃ​សេចក្តី​ងងឹត ហើយ​​ផ្លា​ស់​យើង​​ម​ក​ក្នុង​នគរ​របស់​ព្រះរាជបុត្រា​ស្ងួនភ្ងា​នៃ​ទ្រង់”(កូល៉ុស ១:១៣)។ ការ​ដឹង​ថា យើង​បាន​ផ្លាស់​ប្តូរ​ទីតាំង​ខាង​វិញ្ញាណ​ ចូល​ក្នុង​នគរ​នៃ​ព្រះ​យេស៊ូវ ដោ​យ​ព្រះ​គុណ​ទ្រង់ គឺ​ពិត​ជា​មាន​អត្ថ​​ប្រយោជន៍​​ណាស់ ។​ សព្វ​ថ្ងៃ​នេះ ព្រះយេស៊ូវ​ទ្រង់​គ្រង​រាជ្យ​​ជា​ស្តេច នៅ​ក្នុង​ចិត្ត និង​គំនិត​យើង ហើយ​យើង​គឺ​ជា​រាស្រ្ត​របស់​ទ្រង់ ដែល​​បានដឹង​គុណ​ទ្រង់ ។​ យើង​ត្រូវ​ធ្វើ​តាម​បំណង​ព្រះ​ទ័យ​ទ្រង់​ និង​ប្រព្រឹត្ត​តាម​ផ្លូវ​របស់​ទ្រង់ ។​​ ហើយ​យើង​​ត្រូវ​​ធ្វើ​ការ​សម្រេច​ចិត្ត​ថា យើង​នឹ​ង​ស្មោះ​ត្រង់​ចំពោះ​​ទ្រង់ ។​

ទ្រង់​​បាន​​ប្រោស​​​ឲ្យ​​យើង​រួច​ពីសេចក្តីងងឹត​ហើយ ដូចនេះ ពេល​ដែល​សេចក្តី​ល្បួង…

គ្រីស្ទបរិស័ទគំនរផេះ

មាន​មនុស្ស​ម្នាក់​​​សួរ​ខ្ញុំ​ថា ​គាត់​នឹង​បាន​ដូច​ជា​ព្រះយេស៊ូ​វ នៅ​​ពេល​​គាត់​បាន​ទៅ​នៅ​​​នគរស្ថាន​សួគ៌(១យ៉ូហាន ៣:​១-៣)ដូចនេះ តើហេតុ​អ្វី​បាន​ជា​គាត់​គួរ​តែ​មាន​លក្ខណៈ​ដូច​​ទ្រង់ ​នៅ​​ពេល​ឥឡូវ​នេះ? នេះ​គឺ​ជា​សំណួរ​​ដ៏​ល្អ​ណាស់! ជា​ពិសេស នៅ​ពេល​យើង​ដឹង​ថា ការបន្ត​​មាន​លក្ខណៈផ្ទាល់​ខ្លួន ជា​កិច្ច​ការ​​ដែល​ងាយស្រួលជាងធ្វើជាងនោះ ។​

ជា​ការ​ពិត​ណាស់ យើងចាំបាច់​ត្រូវមានលក្ខណៈដូច​ទ្រង់ ដោយ​សារ​មូល​ហេតុ​មួយ​ចំនួន ប៉ុន្តែ មាន​មូល​ហេតុ​មួយ​ដែល​សំខាន់​បំផុត ។​ នៅ​ពេល​យើង​បាន​ទៅ​ឈរ​នៅ​​ចំពោះ​​ទ្រង់ យើង​នឹង​ត្រូវ​រៀប​រាប់​ ថា​តើ​យើង​បាន​រស់​នៅ​តាម​បំណង​ព្រះ​ហឫទ័យ​ទ្រង់​ឬ​ក៏​អត់ ។ ឬ​យើង​ត្រូវ​សារ​ភាព (ដូច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​យើង) ថា​តើ​យើង​បាន​​​យក “​មាស ប្រាក់ ត្បូង ឈើ ស្បូវ ឬ​ស្លឹក” ដើម្បី​នឹង​ធ្វើ​ពី​លើ​ជើង​ជញ្ជាំងនោះ​​ឬទេ(១កូរិនថូស ៣:១២-១៣)។

កិច្ចការ​ដ៏មាន​ប្រយោជន៍​ ដែលយើង​ធ្វើ​សម្រាប់​​នគរ​​រប​ស់​​ទ្រង់ ដូច​ជា ការ​រួម​ចំណែក នៅ​ក្នុង​ការពង្រឹង​ពួក​ជំនុំ​របស់​ទ្រង់ ការ​បម្រើ​អ្នក​ក្រីក្រ និង​ជន​ទុរគត និង​ការ​លើកស្ទួយ​សេចក្តី​សុចរិត និង​យុត្តិធម៌ ដូច​ដែល​ទ្រង់​បាន​ធ្វើ​ដែរ ។​ ការទាំង​នេះ​គឺ​មិន​ខុស​ពី​ការសា​ង​សង់ ដោយ​ប្រើ​សម្ភារៈដ៏​ចាំ​បា​ច់ ដែល​នឹង​អាច​ធន់​នឹង​ភ្លើង​នៃកា​រ​ជំនុំ​ជម្រះ​របស់​ទ្រង់​បាន ។​ ផ្ទុយ​ទៅ​វិញ ការ​សាងសង់ ដោយ​ប្រើគ្រឿ​ង ដែល​​ឆ្លុះ​​បញ្ចាំង​​​ពី​ផ្លូវ​​ខុស​​របស់​យើង និង​​ការ​រស់​នៅ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​បំពេញ​សេចក្តី​ប៉ង​ប្រាថ្នា​ខាង​​សាច់​​ឈាម នឹង​មិន​អាច​ធន់​នឹង​ភ្លើង​នៃ​សិរីល្អ​ទ្រង់​បាន​ឡើយ ពេល​គឺ​នឹង​ត្រូវ​ឆេះ​សុះ​ទៅ​ជា​គំន​រផេះ ។​

ខ្ញុំ​មិន​ដឹង​ថា អ្នក​កំពុ​ង​ធ្វើ​ការ​សាង​សង់​…

ការធានាដ៏មានពរ

ពេល​ខ្ញុំ​កំពុង​ជជែក​គ្នា ជា​មួយ​សុភាព​បុរស​ម្នាក់ ដែល​ភិរិយា​របស់​គាត់​បានស្លាប់ គាត់​បាន​ចែក​ចាយ​ប្រាប់​ខ្ញុំ​ថា មិត្ត​ភ័ក្រ​របស់​គាត់​ម្នាក់​បាន​និយាយ​​មក​កាន់គាត់​ថា “ខ្ញុំ​សូម​ជួយ​រំលែក​ទុក្ខ ចំពោះ​ការ​​បាត់​បង់​​ភរិយារបស់​អ្នក​”។ គាត់​ឆ្លើយ​ថា “អូ ខ្ញុំ​មិន​បាន​បាត់​បង់​គាត់​ទេ ។​ ខ្ញុំ​ដឹង​ច្បាស់ ថា​គាត់​នៅ​ទី​ណា​”​។​

អ្នក​ខ្លះ​ប្រ​ហែល​ជា​យល់​ថា ការ​ឆ្លើយ​តប​ដូច​នេះ ហាក់​ដូច​ជា​ក្លាហាន ឬ​ថែម​ទាំង​ខ្វះ​ការ​គួរ​សម ។​ ដោយ​សារ​មាន​ទ្រឹស្តី​ជា​ច្រើន បាន​ចែង​អំពី​ការអ្វី​ដែល​កើត​ឡើង បន្ទាប់​ពីការ​ស្លាប់​របស់​មនុស្ស នោះ​គេ​​អាច​ឆ្ងល់ ថា​តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ អា​ចដឹ​ង​ច្បាស់ ថា​អ្នក​ជាទី​ស្រឡាញ់រ​បស់​យើង​​​​ទៅ​​ទី​ណា បន្ទាប់​ពី​ពួក​គេ​​ស្លាប់ ឬតើ​​យើង​​នឹង​ទៅ​​ទី​ណា ​បន្ទាប់​​ពី​​យើង​ស្លាប់ ។​

ប៉ុន្តែ ត្រង់​ចំណុច​នេះ អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ ត្រូវ​មាន​ទំនុក​ចិត្ត ។​ ព្រះ​បន្ទូល​ព្រះ​បាន​ផ្តល់​ការ​ធានា​ដល់​យើង​ថា នៅ​ពេល​យើង​ស្លាប់ យើង​នឹង​បាន​ទៅ​នៅ​ជា​មួយ​ព្រះ​អម្ចាស់​នៃ​យើង​ភ្លាម​(២​កូរិនថូស ៥:៨)។ សូម​អរ​ព្រះគុណ​ទ្រង់ ព្រោះ​នេះ​មិន​គ្រាន់​តែ​ជា​ក្តីប្រាថ្នា​របស់​យើង​ប៉ុណ្ណោះ​ឡើ​យ ។​ ការ​ធានា​នេះ គឺ​មាន​ប្រភព​នៅ​ក្នុង​ប្រ​វត្តិ​ដ៏​ពិតនៃ​ព្រះ​យេស៊ូវ ដែល​បា​ន​យាង​មក ហើយ​បាន​សុគត ដើម្បី​លប់​ចោល​​​ទោស​នៃ​អំពើ​បាប​របស់​យើង ដើម្បី​ឲ្យ​​យើង​ទទួល​​ជីវិត​អស់​កល្ប​ជានិច្ច​(រ៉ូម ៦:២៣)។ បន្ទាប់​មក ទ្រង់​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា បន្ទាប់​ពី​យើង​ស្លាប់​ទៅ យើង​នឹងរស់ឡើងវិញ ព្រោះ​​ទ្រង់​​បាន​យាង​ចេញ​ពី​ផ្នូរ​របស់​ទ្រង់ ហើយ​បាន​យាង​​ឡើ​ង​​ទៅ​​នគរស្ថាន​​សួគ៌វិញ គឺ​យាង​ទៅ​កន្លែង​ដែល​យើង​នឹង​បាន​ទៅ​ តាម​ការ​សន្យា​របស់​ទ្រង់ ។​ ទ្រង់​កំពុង​រៀប​ចំ​កន្លែង​សម្រាប់​យើង​(យ៉ូហាន ១៤:២)។

ដូចនេះ…

ពិភពសត្វស្រម៉ោច

ក្នុង​នាម​ខ្ញុំ​ជា​នាយក​នៃ​សកលវិទ្យាល័យ ថ្ងៃ​​ចែ​ក​សញ្ញាប័ត្រ គឺ​ស្ថិត​ក្នុង​ចំណោម​ថ្ងៃ​ដែល​ពិសេស​បំផុត ។​ ថ្ងៃ​មួយ នៅ​ពេល​ខ្ញុំ​កំពុង​ដើរ​ទៅ​កាន់​ពិធី​ចែក​សញ្ញាប័ត្រ ខ្ញុំ​មាន​ចិត្ត​រំភើប​រីក​រាយ នៅ​ពេល​ខ្ញុំគិត​ថា និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ចេញ​ទៅ​ក្នុង​លោកិយ ដោយ​អំណាច​បំផ្លាស់​បំប្រែ នៃ​នគរ​របស់​ព្រះ​គ្រីស្ទ ។​ នៅ​តាម​ផ្លូវ​ដើរ ខ្ញុំ​បាន​កត់​សំគាល់​ពួកស​ត្វ​ស្រម៉ោច​ដ៏​ឧស្សាហ៍​ព្យាយាម កំពុង​រវល់​វា​​ទៅ​មក ដើម្បី​​បំពេញ​កិច្ចការ​ជា​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ។​ ខ្ញុំ​ក៏​គិត​ថា សត្វ​ស្រម៉ោច​ទាំង​នោះ មាន​កិច្ចការ​ដែល​សំខាន់​ជាង​ការ​ធ្វើ​សំបុក នៅ​ក្នុង​ពំនូក​ខ្សាច់​នោះ​ទៅ​ទៀត ។​

យើង​ងាយ​នឹង​វង្វេង​នៅ​ក្នុង​ពិភព​នៃ​សត្វ​ស្រម៉ោច ពោល​គឺ​នៅ​ពេល​ដែល​យើ​ង​មាន​ការរ​វល់​យ៉ាង​ខ្លាំង នឹង​កិច្ចការ​ប្រចាំ​ថ្ងៃ​រ​បស់​ខ្លួន នាំឲ្យ​ខក​ខាន​មិន​បាន​អរ​សប្បាយ​នឹង​ទិដ្ឋភាព​ដ៏​ធំជាង នៃ​កិច្ចការ​ដែល​ព្រះ​ទ្រង់​កំពុង​ធ្វើ​នៅ​ទូទាំង​ពិភព​លោក ។​ ខ្ញុំ​បាន​ទទួល​ដំណឹង​​ថា ការងារ​នៃ​ព្រះ​វិញ្ញាណ កំពុង​មាន​ភាព​ផុស​ផល​នៅ​ទូទាំង​តំបន់​អាមេរិក​ខាង​ត្បូង ។​ ក្នុង​មួយ​ថ្ងៃ​ៗ មាន​មនុស្ស​រាប់​ពាន់​នាក់​ទទួល​ជឿ​ព្រះ នៅ​ទ្វីប​អាហ្រិក ។ គ្រីស្ទ​បរិស័ទ​ដែល​គេ​បៀត​បៀន កំពុង​មាន​ការ​រីក​លូត​លាស់ ហើយ​តំបន់​អាស៊ី​កំពុង​មាន​កា​រ​កក្រើក​ ដោយ​សារ​ចលនា​ដំណឹង​ល្អ ! តើ​ដំណឹង​ទាំង​នេះ បាន​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​អ្នក ក្នុង​ការ​អធិស្ឋាន​របស់​អ្នក និង​ក្នុង​ការ​ចាយ​វាយ​របស់​អ្នក​ឬ​ទេ?

ពេល​ខ្ញុំ​គិត​អំពី​ការ​មាន​ទម្លាប់​ផ្តោត​ ទៅ​​លើ​​ការ​ដែ​លមិន​សូវ​សំខាន់​ ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំ​ពី​​ការ​ដែល សាវ័ក​ប៉ុល​ធ្វើ​របាយការណ៍​ថា “​អ្នក​ដេម៉ាស​បាន​លះ​ចោល​ខ្ញុំ​ហើយ ដោយ​គាត់​ស្រឡាញ់​លោកីយ៍​នេះ”​(២ធីម៉ូថេ ៤:១០)។ ខ្ញុំ​ឆ្ងល់​​ ថា​តើ​លោក​ដេ​ម៉ាស បាន​ស្តាយ​ក្រោយ ចំពោះ​ការ​ដែល​​ខ្លួន​បាន​បោះ​បង់​ចោល​ដំណឹង​ល្អ ដើម្បី​ពំនូក​ខ្សាច់​នៃ​លោកិយ​​ឬទេ?

សូម​យើង​ចាក​ចេញ​ពី​ពិភព​នៃ​សត្វ​ស្រម៉ោច…

បញ្ជីនៃឧបស័គ្គ

ការ​រក​កំហុស​អ្នក​ដទៃ ​ជា​ទម្លាប់​ពី​អតីតកាល​ដ៏​ពេញ​និយម ហើយ​គួរ​ឲ្យ​ស្តាយ​ណាស់ ដែល​​មនុស្ស​ជា​ច្រើនងាយ​​នឹ​ង​ប្រឡូក​នៅ​ក្នុង​ការ​នេះ​ដែរ ។​ ការ​ផ្តោត​​ទៅ​​លើ​កំហុស​របស់​អ្នក​ដទៃ គឺ​ជា​វិធី​ដ៏​អស្ចារ្យ ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ខ្លួន​ឯង​មាន​ភាពល្អប្រសើរជាងមុន ។​ ប៉ុន្តែ នោះមិនមែនជាវិធីដ៏ត្រឹម​ត្រូវ​ទេ ។​ ការ​ខំ​គេ​​ច​ចេញ​ពី​កំហុស ដែល​យើង​ត្រូវ​ដោះ​ស្រាយ នៅ​ក្នុង​ជីវិត​របស់​យើង គឺ​មិន​គ្រាន់​តែ​ជា​ឧបស័គ្គ នៃ​ការ​រីក​លូត​លាស់​ខាង​វិញ្ញាណ​របស់​យើង​ប៉ុណ្ណោះ​ឡើយ ប៉ុន្តែ ថែម​ទាំង​រា​រាំង​មិន​​ឲ្យ​ព្រះធ្វើការ​របស់​ទ្រង់​ តាម​រយៈយើង​ផង​ដែរ ។​ ប្រសិទ្ធិ​ភាព​នៃ​កិ​ច្ចការ ដែល​ទ្រង់​ធ្វើ​តាម​រយៈជីវិត​​យើង គឺ​ត្រូវ​បាន​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ឬ​ត្រូវ​បាន​រារាំង ដោយ​របៀប​នៃ​ការ​រស់​នៅ​របស់​យើង ។​

ហេតុ​ដូ​ច​នេះ​ហើយ បាន​ជា​សាវ័ក​ប៉ុល បាន​ខិត​ខំ​ជៀស​វាង “ការ​បង្អាក់​បង្អន់​​ចិ​ត្ត​​ដល់​​អ្នក​​ណា​ក្នុង​​កិច្ចការ​​​ណា​មួយ​”(២កូរិនថូស ៦:៣)។​​ សម្រាប់​គាត់ គ្មាន​អ្វី​ដែល​សំខាន់​ជាង​ការធ្វើឲ្យខ្លួនឯងមាន​ប្រយោជន៍​​សម្រាប់​ព្រះ​គ្រីស្ទ ដោយ​ជួយ​ដល់​ជីវិតអ្នក​ដទៃ​ ។​ គាត់នៅតែអាចធ្វើឲ្យខ្លួនមានប្រយោជន៍ ទោះជាមានអ្វីមកបង្អាក់ក៏ដោយ​ ។​

បើ​សិន​ជា​អ្នក​ចង់​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ​ដ៏​ពិត ហើយ​មាន​ប្រយោជន៍​សម្រាប់​ព្រះ នោះ​សូម​គិត​​អំពី​​​បញ្ជី​​នៃ​​ឧបស័គ្គ​​ចុះ ។​ ជួន​កាល ឧប​ស័គ្គ​គឺ​ជា​​​អ្វី ដែល​មាន​ភាព​ត្រឹម​ត្រូវ​នៅ​ក្នុង​បរិបទ​ណា​មួយ តែ​មិន​ត្រឹម​ត្រូវ​នៅ​ក្នុង​បរិបទ​ផ្សេង​ទៀត​ឡើយ ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អំពើ​បាប​គឺ​ពិត​ជា​ការ​បង្អាក់​ដល់​អ្នក​ដទៃ ។​ ការ​និយាយ​ដើម ការ​និយាយ​បង្ខូច​ អំណួត ភាព​ល្វីង​ជូរច​ត់ ភាព​លោភ​លន់ ការ​បំពាន ការ​បញ្ចេញ​​កំហឹង ភាព​​អាត្មា​​និយម…

ចូរប្រើព្រះបន្ទូល ដើម្បីវាយបកទៅសាតាំងវិញ

ក្នុង​​​ដើម​ដំបូង​នៃ​ព្រះ​រាជ​កិច្ច​នៃ​ព្រះ​យេស៊ូវ អ្វី​ៗ​គ្រប់​យ៉ាង​មាន​​​កា​​រចាប់​ផ្តើម​យ៉ាង​ល្អ​ប្រសើរ ។​ ក្នុង​​ព្រះ​គម្ពីរ ម៉ាថាយ ជំពូក ៣ ទ្រង់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​បាន​ទទួល​ព្រះ​បន្ទូល​បញ្ជាក់​ពី​ព្រះ​រវបិតា​ទ្រង់​ថា “នោះ​​ជា​​កូន​​ស្ងួន​ភ្ងា​​របស់​​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់(ខ.១៧)។” បន្ទាប់​មក​ ទ្រង់​ជួប​ការ​លំបា​ក​កាន់​តែ​ខ្លាំង​ឡើង​ៗ ។​

បន្ទាប់​ពី​នោះ ទ្រង់​ក៏​បា​​នជួប​សេចក្តី​ល្បួង នៅ​ក្នុង​វាល​រហោ​ស្ថាន ដែល​មិន​បាន​កើត​ឡើង​ដោយ​ចៃដន្យ​ឡើយ ។​ ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​នាំ​ទ្រង់ ទៅ​ជួប​ប្រទះ​នឹង​ការ​ប្រឈម​មុខ​គ្នា​រវាង​អំណាច​នៃ​នគរ​ស្ថាន​សួគ៌ និង​ស្ថាន​នរក ។​ ជា​ការ​ប្រសើរ​ណាស់ ដែល​ជ័យ​ជន្នះ​ដែល​ព្រះយេស៊ូវ​ទ្រង់​មាន នៅ​ពេល​​ជួប​សេចក្តី​​ល្បួង បាន​ផ្តល់​នូវ​គំរូ​ដ៏​អស្ចារ្យ​ សម្រាប់​ឲ្យ​យើង​យក​តម្រាប់​តាម នៅ​ពេល​យើង​ដឹង​ថា ខ្លួន​កំពុង​ស្ថិត​នៅ​ក្នុង​វាល​រហោ​ស្ថាន នៃ​ការ​ល្បួង​ដ៏​គ្រោះ​ថ្នាក់​របស់​សា​តាំង ។​

សូម​កត់​សំគាល់​ថា មេ​ល្បួ​ង បាន​បញ្ឆោត​ព្រះ​យេស៊ូវ នៅ​ពេល​ទ្រង់​កំពុង​អស់​កម្លាំង និ​ង​ឃ្លាន។​​ សាតាំង​ក៏​ប្រើ​វិធី​សាស្រ្ត​នេះ ដើម្បី​ល្បួង​យើង​ផង​ដែរ ។​ គឺ​វា​រង់​ចាំ​​ពេល​ដែល​យើង​ងាយ​នឹង​រង​គ្រោះ ដើម្បី​លួង​លោម​យើង ដោយ​ប្រើ​នុយ ដែល​បញ្ឆោត​ឲ្យ​យើង​ប្រើ​ផ្លូវ​កាត់ ដើម្បី​ឲ្យ​ឆាប់​មាន​ភាព​ធូរ​ស្បើយ​ និង​មាន​ឱកាស​ធ្វើ​ឲ្យ​ខ្លួន​មាន​ភាព​រីកចម្រើន ។​ នៅ​ពេល​យើង​ជួប​នឹង​បញ្ហា​ដូច​នេះ យើង​ចាំ​បាច់​ត្រូវ​យក​គំរូ​តាម​ព្រះ​យេស៊ូវ ដោយ​ប្រើ​ព្រះ​គម្ពីរ ដើម្បី​វាយ​បក​ទៅ​សាតាំងវិញ ! ព្រះ​យេស៊ូវ​ទ្រង់​ឆ្លើយ​តប​ចំពោះ​សេចក្តីល្បួង ដោយ​ដក​ស្រង់​បទ​គម្ពីរ ដែល​ចែង​ថា “មនុស្ស​មិន​មែន​រស់ ដោយសារ​តែ​នំបុ័ង ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយសារ​គ្រប់​ទាំង​ព្រះបន្ទូល ដែល​ចេញ​ពី​ព្រះឱស្ឋ​ព្រះ​មក​ដែរ”(ម៉ាថាយ…

ការសប្បាយជារបស់ខ្ញុំ

ខ្ញុំតែង​តែ​ទន្ទឹង​រង់​ចាំ​រដូវ​ក្តៅ។ កំដៅ​សូរ្យ​សែង​ដែល​កក់ក្តៅ ឈ្នេរ​សុទ្រ និង​ការ​អាំង​សាច់​ញ៉ាំ ជា​ការ​សប្បាយ​ដែល​នាំ​មក​នូវ​អំណរ​ បន្ទាប់​ពី​រដូវ​ត្រជាក់​ដ៏​យូរ។ ទៅះ​បី​ជាយ៉ាង​ណា ការ​ស្វែង​រក​ការ​សប្បាយ​មិន​មែន​តាម​រដូវ។ តើ​យើង​មិន​មាន​អំណរ​នឹង​អាហារ​ល្អ ការ​ជាប់​នឹង​សន្ទនា ភ្លើង​ឆេះ​សូរ​ប្រឹប​ៗ​មួយ? ចំណង់​ដែល​ចង​សប្បាយ​មិន​ខុស​ទេ។

ព្រះ​ជា​ម្ចាស់​បង្កើត​យើង​សំរាប់​វា។ លោក​ប៉ុល​បាន​រំលឹកយើង​ថា ព្រះ​ជា​ម្ចាស់​ឱ្យ​យើង​បាន​អរសប្បាយ​ ដែល​ទ្រង់​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង​រាល់​គ្នាជា​បរិបូរ​(១ធីម៉ូថេ​៦:១៧)។ អត្ថ​បទ​គម្ពីរ​ផ្សេង​ទៀត ស្វាគមន៍​យើង​ឱ្យ​សប្បាយ​ ដោយ​ល្អ​នូវ​អាហារ មិត្តភ័ក្ត និង​ភាព​ស្និទ្ធ​ស្នាល​នៃទំនាក់​ទំនង​អាពាហ៍​ពិពាហ៍។ ប៉ុន្តែ បើ​គិត​ថា​យើង​អាច​រក​ការ​សប្បាយ​ដែល​ស្ថិត​ស្ថេរ​ពី​មនុស្ស និង​វត្ថុ​គឺ​ដេញ​តាម​ភាពទទេបំ​ផុត។ ការ​សប្បាយ​បំផុត​ គឹ​មិន​អាច​រក​បាន​ក្នុងការ​រំភើប​រយៈ​ពេល​ខ្លីដែ​លលោ​កិយ​ផ្តល់​ឱ្យ ប៉ុន្តែ​ ជា​ជាង​រកក្នុង​អំណរ​រយៈ​ពេល​យូរ​ ពី​ភាព​ស្និទ្ធ​ស្នាល​ដ៏​ជ្រាល​ជ្រៅជា​មួយ​ព្រះ​ជា​ម្ចាស់។

ស្តេច​សាឡូម៉ូន​រៀន​ពី​របៀប​ពិបាក​នេះ។ “យើង​មិន​បាន​ហាម​ឃាត់​ចិត្ត មិន​ឱ្យ​មាន​សេចក្តី​អំណរ​ណាមួយ​ទេ” ទ្រង់​សារភាព​(សាស្តា ២:១០)។ ប៉ុន្តែ​ បន្ទាប់​ពីការ​ស្វែង​រក​កា​រសប្បាយ​ហួស​ប្រមាណរ​បស់​ទ្រង់​ហើយ ទ្រង់​បាន​សរុប​មក​ថាៈ “នោះ​ហើយ​មើល សុទ្ធ​តែ​ឥតប្រយោជន៍ ហើយ​អសារ​ឥត​ការ​ទទេ ឥត​មាន​ផលប្រយោជន៍​អ្វី​នៅ​ក្រោម​ថ្ងៃ​ឡើយ ”(ខ.១១)។ វា​មិន​មែន​ជាចម្ងល់​សោះ​ ពេល​ទ្រង់​ព្រ​មាន​ថា “ឯ​អ្នក​ណា ដែល​ចូល​ចិត្តតែ​នឹង​ការ​លេង​សប្បាយ នោះ​នឹង​ត្រូ​វជា​មនុស្ស​ទាល់​ក្រទៅ”​(សុភាសិត ២១:១៧)។ អ្វី​ដែល​យើង​ពិត​ជា​កំពុង​រកនោះ​ គឺ​សំរាប់​ពេញ​ចិត្ត​ក្នុង​ការ​បំពេញ និង​លូត​លាស់​ខាង​ឯទំនាក់​ទំនង​ជា​មួយ​ព្រះ​យេស៊ូវ។ ចូរ​តាម​កិត​ៗ​នឹង​ទ្រង់​ហើយ​ភ្លក់​ការ​រីក​រាយ​ទ្រង់! —Joe Stowell

កត្តាដែលធ្វើឲ្យភ័យខ្លាច

ប្រសិន​បើ​អ្នក​ជា​អ្នក​គាំ​ទ្រ​ហ្សែ​កស្ពៀរ(Shakespeare) អ្នក​ដឹង​ថា តួ​ឯក​របស់​គាត់​តែងតែ​មាន​គុណ​វិបត្តិ​ដែល​ធ្ងន់​ធ្ងរ។ វា​ធ្វើ​ឱ្យ​រឿង​ល្អមើ​ល ហើយ​បង្រៀន​នូ​វ​មេរៀន​សំខាន់​ខ្លះ​។ ដូច​គ្នា​វា​ពិត​សំរាប់​វិរបុរស​ក្នុងគម្ពីរ អាប្រាហាំ។ គុណ​វិបត្តិរ​បស់​គាត់? ការ​ភ័យ​ខ្លាច។ ពីរ​ដង​ដែល​អាប្រាហាំ​បង្អោន​ទៅ​តាម​ការ​ភ័យ​ខ្លាច​ថា អ្នក​គ្រប់​គ្រង​នឹង​សំលាប់​កាត់​ហើយ​យក​ប្រពន្ធ​គាត់​(លោកុប្បបត្តិ១២:១១-២០ ២០:២-១៣)។ ការ​​ភ័​យ​ខ្លាច​ ព្រោះ​ជីវិតគាត់ គាត់​បាន​បញ្ឆោត​ទាំង​ផា​រ៉ោន​ និង​ស្តេច​អាប៊ីម៉ាលេក​ ដោយ​និយាយ​ថា “នាង​ជា​ប្អូន​ស្រី​ខ្ញុំ” ក្នុង​ការ​ស្វាគមន៍សំខាន់​ឱ្យ​ស្តេច​យក​នាង​សារ៉ា​ចូល​ក្នុង​ទីកន្លែង​ស្នំ(២០:២)។ ដោយ​ការខ្លា​ចកំណត់​សកម្ម​ភាព គាត់បា​ន​ដាក់​ខ្លួន​ផ្សងគ្រោះ​ថ្នាក់​ពី​ផែន​ការ​ព្រះ​ ដែល​ថា​ តាម​រយៈ​គាត់​ និង​សារ៉ា នឹង​មាន​ជាតិ​សាសន៍​ដ៏​​ធំកើត​មាន(១២:១-៣)។ ប៉ុន្តែ​ មុនយើង​វិនិច្ឆ័យ​អាប្រាហាំ យើង​គួរ​សួរ​ខ្លួន​យើង​សំណួរ​ខ្លះ។ ពេល​ខ្លាច​បាត់​បង់​ការ​ងារ តើ​យើង​សំរប​តាម​ភាព​សុចរិត​យើង​ទេ? ដោយ​ខ្លាច​គេ​ឃើញ​រ​ស់​បែប​ចាស់ តើ​យើង​នឹង​ដាក់​តំលៃ​យើង​ចោល​ចេញ​ទេ? ដោយ​ខ្លាច​គេ​ចំអក ឬ​យល់ច្រឡំ តើ​យើង​នឹ​ងព្រងើ​យ​​ការ​ផ្សាយ​ដំណឹង​ល្អ និង​ធ្វើ​ឱ្យ​ភាព​អស់​កល្ប​របស់​អ្នក​នោះ​ មាន​គ្រោះថ្នា​ក់? មាន​តែ​ការ​មួយ​ដែល​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​យើង គឺ​ជំនឿ​ដែល​តស៊ូ​ក្នុង​ព្រះ​វត្ត​មាន ការ​ការ​ពារ អំណាច និង​ការ​សន្យា ព្រះ​ជា​ម្ចាស់។ បើ​ការ​ភ័យ​ខ្លាច​ យើង​ធ្វើឱ្យ​ផែន​ការ​ព្រះ​សំរាប់យើង​មាន​ភាព​គ្រោះ​ថ្នាក់ ចូរ​ចង​ចាំ​ថា​ ទ្រង់​នឹង​មិន​ដែល​សុំ​អ្នក​ដែល​ទ្រង់​មិន​អាច​បញ្ចប់​បាននោះ​ទេ ទោះ​​​បី​វា​ទាម​ទារ​អន្តរាគមន៍​អស្ចារ្យ​ពី​ខាង​ទ្រង់​ក៏​ដោយ។ —Joe Stowell

បញ្ហានៅខាងមុខ

ដោយមិន​អាច​ចៀស​វាង​បាន បញ្ហា​នឹង​ចូលទន្ទ្រាន​ជីវិ​ត​យើងៈ លទ្ធ​ផល​មិន​ល្អ​ពីតេស្ត​នៅ​មន្តីរ​ពេទ្យ ការ​ក្បត់​ពី​មិត្ត​ភក្តិ​ ដែល​ទុក​ចិត្ត​កូន​ដែលបដិសេធ​យើង ឬ​ប្តី​ប្រពន្ធ​ដែល​ចាក​ចោល​យើង។ បញ្ជី​នៃ បញ្ហា​មាន​វែង ប៉ុន្តែ មាន​តែជំ​រើស​ពី​រ​គត់ ​ចំណេះ​នេះ​មុខដោយ​ខ្លួន​យើង ឬ​បែ​រ​ទៅ​ព្រះ។ ការ​ហោះ​ហើរ​តែ​ម្នាក់​ឯងទៅ​ជួប​នឹង​បញ្ហា​មិន​មែន​ជា​គំនិត​ល្អ​ទេ។ វា​អាច​នាំ​ទៅ​របៀប​អាកប្ប​កិរិយា​អាក្រក់ ស្តី​បន្ទោស​ដល់​ព្រះ និង​ថយ​ក្រោយ​ទៅ​បរាជ័យ។

ដូច​ជា​ជន​ជាតិ​អ៊ីស្រាអែល​ដែរ យើង​វិល​វល់គ្មាន​កំណត់​និង​អស់​សង្ឃឹម (ជនគណនា ១៤:១-៤)។ ពេល​អ្នក​យក​ការណ៍​ភាគ​ច្រើន មនុស្ស​មាឌ​ធំ​ដ៏​គួរ​ឲ្យ​ភ័យ និង​គ្រោះ​ថ្នាក់​នៅ​ខាង​មុខ គេ​បាន​សព្វ​នាម​ “យើង” ៧​ដង ដោយ​គ្មាន​សំដៅ​ទៅ​ឯ​ព្រះ​អម្ចាស់ (១៣:៣១-៣៣)។ ពួកអ៊ី​ស្រាអែល​នៅ​លើ​ចុង​ស្រួច​នៃ​ព្រះ​ពរ​ដ៏​បំផុត ដែល​ព្រះ​ទ្រង់​សន្យា​ដល់​គេ។ ពួក​គេ​ជា​សាក្សី​នូវ​ការ​អស្ចារ្យ​ នៅ​អេស៊ីប ហើយ​ជើង​គេ​ដើរ​លើ​ដី​គោក នៅ​បាត​សមុទ្រ​ក្រហម ក្នុង​ជ័យ​ជំនះ​ដែល​គួរ​ឲ្យ​ខ្លាច។

ភាព​ស្មោះ​ត្រង់​របស់​ព្រះ​បាន​កា្លយ​ជា​ភស្តុតាង​ដ៏​គួរ​អស្ចារ្យ។ ឱ​ការ​ចង​ចាំ​ដ៏​ខ្លី​អើយ! ឱ​ភាព​មិន​ស្មោះ​ត្រង់​ដ៏​គួរ​ខក​ចិត្ត​អើយ! សោក​ស្តាយ ពួក​គេបាន​បែរ​ខ្នង​ឲ្យ​ព្រះ​ និង​ទុក​ព្រះ​ពរ​ទ្រង់​ដោយ​ឡែក។ ផ្ទុយ​ទៅ​វិញ កាលែប និង​យ៉ូស្វេ រើស​យកបែរ​ទៅ​ឯ​ព្រះ​អម្ចាស់​ ដោយ​ទំនុក​ចិត្តៈ ព្រះ​យេហូវ៉ា​ក៏​គង់​នៅ​ខាង​យើង(១៤:៩) នៅ​ពេលមនុស្ស​មាឌ​ធំ​អ្នក​បង្ហាញ​ខ្លួន តើអ្នក​ធ្វើ​អ្វី? —Joe Stowell