តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Joe Stowell

ពេលនេះជាពេលអ្វី?

នៅ​បច្ចិម​ប្រទេស មាន​ពាក្យ​ស្លោក​មួយ​ឃ្លា​ពោល​ថា “ការ​ធ្វើ​ត្រូវ​​ពេល គឺ​សំខាន់​សម្រាប់គ្រប់​​ការ​ទាំង​អ​ស់”។​ ពាក្យ​ស្លោក​នេះ​ពិត​ជា​និយាយ​ត្រូវ​ណាស់ ព្រោះសា​វ័ក​​ប៉ុល​ក៏​បាន​មាន​ប្រសាសន៍ផ​ង​ដែរ​ថា “​លុះ​​វេ​លា​កំណ​ត់​​បាន​​ម​ក​​ដល់ នោះ​​​ព្រះ​​ទ្រង់​​បាន​ចាត់​ព្រះរាជបុត្រា​ទ្រង់​ឲ្យ​មក”(កាឡាទី ៤:៤)។ ប្រសាសន៍​របស់​គាត់​ត្រង់​ចំណុ​ច​នេះ ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំមា​ន​ការ​ចាប់​អារម្មណ៍​ណាស់។

ពេល​ដែល​យើង​ក្រឡេច​មក​មើល​ ទៅ​ប្រវត្តិ​សាស្រ្ត​ពិភព​លោក​តែប​ន្តិច នោះយើ​ងឃើ​ញ​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​មក​ចាប់កំណើត ​ ចំពេ​លល្អ​ណា​ស់។ ជាច្រើ​ន​ស​តវត្សរ៍ មុន​ពេ​លព្រះអ​ង្គប្រសូត្រ អធិរាជ​អ័ឡេចក្សា​ន្តដឺ(Alexander) បាន​លើក​ទ័ព​វាយ​កាន់​កាប់​ទឹក​ដីជាច្រើ​ន​ ដោយ​នាំម​ក​នូវ​​វ​ប្បធ​ម៌ និងភា​សាក្រិ​ក ចូលទឹ​ក​ដី​ទាំងនោះផ​ង។ ពេល​ដែល​ចក្រ​ភព​របស់​ទ្រង់​រលាយ ចក្រ​ភព​រ៉ូម៉ាំង ក៏​បាន​ចាប់​យកទឹ​ក​ដី​ដែល​អធិរាជ​អ័ឡេច​ក្សាន្ត​ដឺបា​នប​ន្សល់​ទុក ហើយ​បាន​ពង្រីក​ទឹកដី​របស់​ខ្លួន នៅ​ក្រោមឥ​ទ្ធិ​ពល​បង្រួប​បង្រួម​នៃ​វប្បធ​ម៌ និង​ភាសា​របស់ជ​ន​ជាតិ​ក្រិក។ គឺ​ក្នុង​សម័យ​គ្រប់​គ្រង​របស់​ចក្រ​ភព​រ៉ូម៉ាំង​នោះហើ​យ ដែល​មាន​ការ​ឆ្កាង​មនុស្ស​សម្លាប់។ ព្រះ​អង្គ​បាន​ប្រសូ​ត្រក្នុង​សម័យ​នោះ ហើយ​ក៏​បាន​ខ្ចាយ​ព្រះលោហិត​នៅ​លើ​ឈើឆ្កា​ង ដើម្បី​លោះបាប​យើ​ង។ នៅ​ក្រោម​ការ​គ្រ​ប់​គ្រង​របស់​ចក្រ​ភព​រ៉ូម៉ាំ មាន​លក្ខ​ខ័ណ្ឌ​ប្រកប​ ដែល​អំណោយ​ផល​ដល់​ការ​ផ្សាយដំណឹង​ល្អ​ ឆ្លង​ទៅ​ដល់​ទ្វីប​ទាំង​បី ដែល​ចក្រ​ភពនេះ​បាន​រៀ​ប​ចំ​ឲ្យ​មាន​ផ្លូវ​ល្អៗ​ កា​រឆ្ល​ង​កាត់​ព្រំដែន​ដែលមិនមាន​ការ​រឹត​បន្តឹង “លិខិត​ឆ្លងដែ​ន” និង​មាន​ភាសា​រួម​មួ​យ។ នេះ​ជាផែ​នកា​ររ​បស់​ព្រះ ដែលបា​ន​រៀប​ចំ​ឲ្យព្រះ​​បុត្រា​ព្រះអ​ង្គយា​ង​មក ​ឲ្យចំ​ពេល ដែល​មាន​លក្ខ​ខ័ណ្ឌ​ប្រក​បទាំ​ង​អស់​នេះ​។

ការ​រៀប​ចំ​ពេល​វេលារ​បស់​ព្រះ មាន​ភាព​ល្អឥ​តខ្ចោះ​ ក្នុង​ការ​គ្រប់​យ៉ាង។ ខណៈ​ពេល​ដែល​យើង​កំពុង​រង់​ចាំ​ជំនួយ​របស់​ព្រះ​អង្គ​ យើងប្រហែល​ជា​ឆ្ងល់​ថា ហេតុ​អ្វី​បា​នជា​ព្រះអង្គ​ហាក់​ដូច​ជា​មិន​ជួយ​យើង ឲ្យ​បាន​ឆាប់។ ប៉ុន្តែ យើង​ត្រូវ​ចាំ​ថា ព្រះ​អង្គ​កំពុ​ង​ធ្វើកា​រ ដែល​យើង​មើល​មិន​ឃើញ ដើម្បី​ត្រៀម​ខ្លួ​នជួ​យ​យើ​ង ឲ្យ​ត្រូវ​ពេល។…

ជើងឯកដែលមិនចេះភ័យខ្លាច

កាល​នៅពី​ក្មេ​ង ខ្ញុំ​មាន​បញ្ហា​គេ​ង​ក្រលក់។​ ពេល​ដែល​ឪពុ​កម្តា​យ​រប​ស់​ខ្ញុំ​បិ​ទភ្លើ​ង មិន​ទាន់​បា​ន​យូរ​ប៉ុន្មានផ​ង ​ខ្ញុំក៏​មើល​ទៅ​ខោអាវដែ​ល​ខ្ញុំ​បាន​បោះទៅលើកៅ​អី ​ឃើញ​មាន​រូ​ប​រា​ង្គដូ​ច​ស​ត្វនា​គ​ភ្លើ​ង ធ្វើ​ឲ្យ​ខ្ញុំមា​នកា​រភ័យ​ខ្លា​ច​ណាស់ ហើយខ្ញុំ​ក៏​មា​នកា​រត​ក់​ស្លត់​ផង​ដែរ ពេល​ដែល​ខ្ញុំ​ស្រមៃ​ឃើញស​ត្វអ្វី​មួ​យ កំពុ​ងលា​ក់ខ្លួ​ន​ក្រោមគ្រែ​​របស់​ខ្ញុំ បាន​ជា​ខ្ញុំគេ​ងក្រ​លក់។

ក្រោយ​មក ខ្ញុំ​បាន​ដឹង​ថា មិន​មែន​មាន​តែ​ក្មេ​ង​ៗទេ​ ដែលទៅ​ណាមិន​​រួច ដោយសារ​មា​នកា​រ​​ភ័​យ​ខ្លាច។ ការ​ភ័យ​ខ្លាច​រារាំង​មិន​ឲ្យ​យើងអត់ទោ​ស​ឲ្យគេ​ មិន​ហ៊ាន​ចេញ​មុ​ខ ក្នុង​កន្លែង​ការ​ងារ ឬ​មិន​ហ៊ាន​លះបង់​ធ​នធា​នរ​ប​ស់​យើង ថ្វាយ​ដល់​នគរ​ព្រះ ឬ​មួយមិ​ន​ហ៊ាន​និយាយ​ថាទេ ពេល​ដែល​មិត្ត​ភ័ក្រ​យើង​សុទ្ធ​តែនិ​យាយ​ថា បាទ ឬចាស។ ការ​នេះបា​នប​ណ្តាល​ឲ្យយើង​ត្រូវ​ប្រយុទ្ធ​ នឹង​សត្វ​នាគ​ភ្លើង​ជា​ច្រើន​ក្បាល ​នៅ​ក្នុ​ង​ជីវិ​តរប​ស់យើ​ង។

ពេល​ខ្ញុំអា​ន​បទ​គ​ម្ពីរ​ដែ​លចែ​ង អំពី​ការ​ដែល​ពួ​កសាវ័​ក​នៅ​ក្នុ​ងទូ​ក ពេល​ជួប​ខ្យ​​ល់ព្យុះ​ ខ្ញុំមា​ន​កា​រភ្ញាក់​ផ្អើ​ល​ណា​ស់ ពេលដែ​ល​បាន​ដឹងថា មាន​តែ​ព្រះយេស៊ូវ​ទេ​ ដែល​មិន​មាន​ការ​ភ័យ​ខ្លាច ក្នុង​ហេតុ​ការណ៍​នោះ។ ព្រះ​អង្គ​មិន​ខ្លាច​ខ្យល់​ព្យុះ ព្រះ​អង្គ​មិន​ខ្លាច​មនុស្ស​ឆ្គួត នៅ​ក្នុង​កន្លែង​កប់​ខ្មោច ហើយក៏​មិន​ខ្លា​ចវិ​ញ្ញាអា​ក្រក់​មួយ​កង​ព​ល ដែល​បាន​សណ្ឋិត​គាត់​ឡើយ(ម៉ាថាយ ៨:២៣-៣៤)

ពេល​យើង​ជួប​ការភ័​យខ្លា​ច យើង​ចាំ​បាច់​ត្រូ​វ​ស្តាប់​ព្រះយេស៊ូវ​សួរ​យើង​ថា ​“ហេតុ​អ្វី​បាន​ជា​ភ័យ​ដូច្នេះ”?(ខ.២៦) ហើយត្រូ​វ​នឹក​ចាំ​ថា ព្រះ​អង្គ​នឹង​មិន​ចាក​ចោ​លយើ​ង ឬបោះ​បង់​ចោល​យើង​ឡើ​ង(ហេព្រើ ១៣:៥-៦)។ គ្មាន​ការ​អ្វី​ដែ​លព្រះ​អ​ង្គ​មិន​អាច​ជម្នះ​នោះ​ឡើយ ដូច​នេះ គ្មាន​អ្វី​ដែល​ព្រះអ​ង្គ​ខ្លាច​ឡើយ។

ដូច​នេះ លើក​ក្រោយ ពេលដែ​លអ្ន​ក​ជួប​ការ​ភ័យ​ខ្លាច សូម​ចាំ​ថា​ អ្នក​អាច​ពឹង​ផ្អែក​លើព្រះ​យេស៊ូវ ដែ​ល​ជា​ជើងឯ​ក​រប​ស់យើ​ង ដែល​មិន​ចេះភ័​យខ្លា​ច!—Joe Stowell

គ្រឿង​ផ្សំដែ​ល​ជួយ​ឲ្យសុ​ខ​ភាព​ល្អ

ម៉ាទី(Martie) ភរិយា​របស់​ខ្ញុំ តែង​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន នៅ​ក្នុង​កា​រ​ដើរ​ផ្សារ ពេ​ល​ដែល​នាង​ត្រូវទិ​ញ​អាហារ ដែល​ល្អចំ​ពោះសុ​ខ​ភាព និង​មាន​ជីវ​ជាតិ។ ទោះ​បី​ជា​អាហារ​នោះ​ ត្រូវ​បា​នវេ​ចខ្ច​ប់ ដោយ​កញ្ចប់ ដែល​គួ​រ​ឲ្យទា​ក់ទា​ញយ៉ា​ង​ណាក៏​ដោ​យ ក៏​នាង​នៅតែ​ពិនិត្យ​មើល​គ្រឿង​ផ្សំ​ដែល​មាន​បង្ហាញ​ក្នុង​តា​រាង នៅ​ផ្នែក​ខាង​ក្រោយ​នៃ​កញ្ចប់។ មាន​ពាក្យ​បច្ចេក​ទេស​របស់​គ្រឿង​ផ្សំជា​ច្រើ​ន ដែល​ពិបាក​អាន ដែល​តាម​ធម្មតា ​វាបង្ហាញថា ក្នុង​កញ្ចប់​អាហារ​​នោះ មាន​ដាក់​ជាតិ​គីមី ដែល​ជួយ​ឲ្យ​អាហារ​ទុក​បាន​យូរ តែ​ធ្វើ​ឲ្យ​ខូច​ជីវជា​តិល្អ​ៗ​។ ដូច​នេះ ពេល​នាង​ឃើញ​មាន​គ្រឿង​ផ្សំ​មិន​ល្អដូ​ចនេះ​ នាង​ដាក់​កញ្ចប់​អាហារ​នោះ ចូល​ក្នុង​ធ្នើ​ដាក់​ទំនិញ​វិញ ហើយ​បន្ត​ដើរ​រក​មើល​កញ្ចប់​អាហារ ដែល​មាន​ផ្លាក​យីហោ ដែល​មាន​ផលិត​ផល​អាហារ​ធម្ម​ជាតិ ដែលជួ​យ​ឲ្យ​មាន​សុខ​ភាព​ល្អ។

ជា​ញឹក​ញាប់ ខ្ញុំ​យល់​ថា ការ​ដែល​នាង​មាន​ទម្លាប់​ដើរ​ទិញ​ឥវ៉ាន់​យ៉ាងដូ​ចនេះ គឺមិ​ន​សូវ​ខុស​ពីកា​រ​ដែល​ព្រះស្វែ​ង​រក​ចំណុច​ល្អ ក្នុង​ជីវិត​យើង​ឡើយ។ ព្រះ​អង្គ​ទត​មើល​ចិត្ត​រប​ស់​យើង ជា​សំខាន់ ទោះ​បី​ជា​សម្បក​ក្រៅរបស់​យើង មាន​ភាព​ទាក់​ទាញ​យ៉ាង​ណាក៏​ដោ​យ។ ហេតុ​នេះហើយ​បា​នជា ព្រះ​គ​ម្ពីរ​សុភាសិត ដែល​ជា​ព្រះគម្ពីរ​​នៃប្រា​ជ្ញា បាន​ដាស់​តឿ​ន​យើង ឲ្យ​មាន​ការប្រុង​ប្រយ័ត្ន ចំពោះ​ការ​អ្វី​ដែល​ចូល​ក្នុង​ចិត្ត​របស់យើ​ង “ដ្បិត​អស់ទាំ​ង​ផ​​លនៃ​ជីវិត សុទ្ធ​តែ​ចេញ​ពី​ក្នុង​ចិត្ត​មក”(សុភាសិត ៤:២៣)។

ការ​ស្លៀក​ពាក់​ឲ្យ​សមរ​ម្យ និង​កា​រ​ធ្វើ​ខ្លួនឲ្យ​ក្មេងជា​ង​វ័យ មិ​នសូ​វជា​សំ​ខាន់​ទេ បើសិ​ន​ជា​ចិត្ត​របស់​យើង​បង្កប់​ទៅដោ​យ ភាព​​លោភ​លន់ សេចក្តី​សម្អប់ ភាព​ក្តៅក្រ​ហាយ ការ​អាណិត​ខ្លួន​ឯង និង​ចារិក​លក្ខ​ណៈដែ​ល​មិន​បង្កើតផ​ល​ផ្លែ​ផ្សេង​ទៀត​នោះ។ ដូច​នេះ ចូរ​សួរ​ខ្លួ​ន​ឯង​ថា ពេល​ដែល​អ្នក​ដទៃ​មើល​មកក​ញ្ចក់​​នៃជីវិ​តរ​បស់​ខ្ញុំ តើ​ពួកគេ​ឃើ​ញ​ថា…

វាជាចុងបញ្ចប់ឬ?

អ្វី​ៗ​ក្នុង​លោ​កិយ​នេះ នឹងត្រូ​វ​ដល់​ពីប​ញ្ចប់ ដោ​យជៀ​សមិ​ន​បាន ដែល​មាន​ពេល​ខ្លះ ការ​នេះ​អាច​ធ្វើ​ឲ្យយើ​ងមា​ន​កា​រខ​កចិ​ត្ត។ យើង​ប្រហែល​ជាមា​នអា​រម្មណ៍​ដូច​នេះឯ​ង ពេល​ដែល​យើង​អានសៀ​វភៅ​មួ​យក្បា​ល យ៉ាង​ជក់​ចិត្ត​ណាស់ បាន​ជា​យើង​មិន​ចង់​ឲ្យវាច​ប់។ ឬ​នៅ​ពេល​ដែល​យើង​មើល​ខ្សែភា​ពយ​ន្តមួ​យ​រឿង ដែល​យើង​ចង់​ឲ្យរឿង​នោះនៅមាន​សាច់​រឿង​បន្ត​ទៀត។

ប៉ុន្តែ ការ​ទាំង​អស់ គឺ​រាប់​ទាំង​ការ​ល្អ និង​ការ​អាក្រក់ “គឺសុទ្ធ​តែ​ត្រូវ​បញ្ចប់”។ តាម​ពិត ជីវិត​មនុស្ស​ត្រូវ​បញ្ចប់​នៅ​ពេល​ណា​មួយ ដែល​ជួន​កាល ត្រូវ​បញ្ចប់​លឿន​ជាង​ការ​រំពឹ​ងទុ​ក​ទៅ​ទៀត។ សម្រាប់​អ្នក​ដែល​ធ្លាប់​ឈរនៅ​ក្បែរ​ក្តាម​ឈូស​របស់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន គឺ​សុទ្ធ​ស្គាល់​ការ​ឈឺចា​ប់ នៃ​ភាព​ចន្លោះ​ប្រហោង​នៅ​ក្នុង​ចិត្ត ដែលមិ​ន​ចង់​ឲ្យការ​បែក​គ្នា ឆា​ប់កើ​តឡើង​យ៉ាង​ដូច​នេះ​ទេ។

តែ​សូម​អ​រព្រះ​គុណ​ព្រះយេ​ស៊ូវ​ ដែល​ព្រះអង្គ​បាន​ដោះ​ស្រាយ​បញ្ហា​ខក​ចិត្ត ចំពោះ​ការ​បញ្ច​ប់ទាំ​ង​ឡាយ ដោយ​ព្រះ​អង្គ​ប្រទា​ន​នូវ​សេចក្តី​សង្ឃឹម​ដល់​យើង​រាល់​គ្នា តាម​រយៈកា​រសុ​គត និង​ការ​មា​នព្រះ​ជ​ន្ម​ឡើង​វិញ​របស់​ព្រះអ​ង្គ។ ​ក្នុង​ព្រះ​អង្គ “ចុង​បញ្ចប់​នៃ​ជីវិត” ​ជា​ការ​ចាប់​ផ្តើម​នៃជី​វិត​ដ៏​អស់​កល្ប​ជានិ​ច្ច ដែល​នឹង​លែង​មាន​សេចក្តី​ស្លាប់​ជា​រហូត ហើ​យពា​ក្យ “វា​ចប់​ហើយ” ត្រូវ​បាន​ជំនួស​ដោយ​ពាក្យ​ មាន​អំណរ ​“ជា​រៀង​រហូត”។ ដោយ​សារ​រូប​កាយ​យើង មិន​ស្ថិត​ស្ថេរ​ នោះ​សាវ័ក​ប៉ុល​បានមា​ន​ប្រសាសន៍​បញ្ជាក់​ថា “យើង​រាល់​គ្នា​នឹង​បាន​ផ្លាស់ប្រែ​ទៅ​ក្នុ​ង​១​រំពេច”(១កូរិនថូស ១៥:៥២) ហើយ​គាត់​រំឭក​យើងថា​ ដោយ​សារ​ព្រះយេ​ស៊ូវ​បាន​ឈ្នះសេ​ចក្តី​ស្លាប់​ហើយ​ នោះយើង​អាច​និយាយ​ដោយ​ក្លាយហាន​ថា “ឱ​​សេចក្តី​​ស្លាប់​​​អើយ ទ្រនិច​​ឯ​ង​​នៅ​​​ឯ​ណា សេចក្តី​​ស្លាប់​​អើយ ជ័យ​ជំនះ​​របស់​​​ឯ​ង​​នៅ​​ឯ​ណា?”​(ខ.៥៥)

ដូចនេះ​ ចូរ​កុំឲ្យ​ចិ​ត្តយើ​ងថ​ប់​បារម្ភ​ឡើយ។ ថ្វីត្បិ​តតែ​​យើងមា​នទុ​ក្ខ​ព្រួយ​ពិត​មែន តែយើ​ង​អាច​មាន​ការ​ដឹង​គុណ​ចំពោះ​ព្រះ ពី​ព្រោះ​​ព្រះ​អង្គ​ “​ប្រទាន​​ឲ្យ​​យើង​​រាល់​​គ្នា​​មាន​​ជ័យជំ​នះ ដោយសា​រ​​​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​​ព្រះ​អម្ចាស់​​នៃ​​យើង”(ខ.៥៧)។—Joe…

ការច្រៀងសរសើរ ក្នុងទីសាធារណៈ

ខ្ញុំ​ចូល​ចិត្ត​ទស្សនា​វីដេអូយូធូប(YouTube) ដែល​គេបា​ន​ថត​សកម្ម​ភាព​រប​ស់ម​នុស្ស​នៅ​ក្នុ​ងក​ន្លែង​លក់​អាហារ ក្នុងផ្សាទំនើប​មួ​យក​ន្លែង ​ដែល​កំពុង​តែ​មាន​ជី​វិត​​​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា តែមា​នកា​រ​រំ​ខាន​ ពី​មនុ​ស្ស​ម្នាក់​ដែល​ស្រាប់​តែក្រោកឈ​រ​ឡើង ហើយ​ក៏​ចាប់​ផ្តើម​ច្រៀង​ប​ទ​ខ្លី “ហាលេលូយ៉ា” ដោយចិ​ត្ត​ក្លា​ហាន។ ពេលនោះ​ម​នុស្សម្នា​ក់​ៗ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ឃើញ​មនុស្ស​ម្នាក់​ទៀត ក្រោក​ឈរ ហើយ​ច្រៀង​ជាមួយ​គាត់​ដែរ បន្ទាប់​មក មានម​នុស្ស​ម្នាក់​ហើយ ហើ​យម្នា​ក់​ទៀតចូ​ល​រួម​ច្រៀង​ជាមួ​យ​ទៀត។ មិន​យូរ​ប៉ុន្មាន កន្លែង​លក់​អាហារ​មួយ​នោះ មាន​ឮ​សម្លេង​លាន់​រំពង ទៅដោ​យ​បទ​ចម្រៀង​សរសើរ​ដំកើង ដែល​ជា​ស្នា​ដៃ​និពន្ធ​របស់​លោក​ហេន​ដេល(Handel)។

មាន​ក្រុម​ហ៊ុន​ចម្រៀង​អូប៉េរ៉ា​ក្នុង​តំប​ន់មួយ បាន​ដាក់​អ្នក​ចម្រៀ​ងរប​ស់​ខ្លួន ក្នុង​កន្លែង​យុទ្ធ​សាស្រ្ត​ជា​ច្រើន ដើម្បី​ឲ្យ​ពួក​គេ​អាចប​ញ្ចូលកា​រ​ច្រៀង​ថ្វា​យ​សិរីល្អ​ដល់​ព្រះ ដោយអំ​ណរ ទៅ​ក្នុ​ងកា​ររ​ស់​នៅជា​ប្រចាំ​ថ្ងៃ​របស់​អ្នក​មក​ទិញ​អាហារ​ថ្ងៃ​ត្រង់។

ពេល​ដែល​ខ្ញុំ​បាន​មើល​វីដេ​អូ​នេះ​ម្តងៗ ខ្ញុំមា​ន​ការ​ប៉ះពា​ល់​ចិត្ត​ណាស់ ហើយ​ស្រក់​ទឹ​ក​ភ្នែក​ផង។ ការ​​នេះ​​បាន​​រំឭ​កខ្ញុំថា​ ការ​នាំសិ​រីល្អ​ព្រះ ចូល​ទៅ​ក្នុង​សកម្ម​ភាព​ជា​ធម្មតា​នៃ​ជីវិត​របស់​​យើង ដោយ​រស់​​នៅ​​ឲ្យ​មាន​លក្ខណៈ​សម្បត្តិ​ដូច​ព្រះ​គ្រីស្ទ គឺ​ជា​ការ​អ្វី​ដែល​ព្រះបាន​ត្រាស​ហៅ ​ឲ្យ​យើង​ធ្វើ​ជា​ប្រចាំ​ថ្ងៃ។ ចូរយើ​ង​គិត​អំពី​ការ​នាំ​ព្រះ​គុណ​ព្រះ ចូល​ទៅ​ក្នុង​ស្ថាន​ភាព​អ្វី​មួយ ដែល​មាន​វិញ្ញាណ​នៃ​មនុស្ស​បាត់​បង់​កំពុង​ត្រូវ​ការ​សេចក្តី​​​សង្រ្គោះ។ ចូរ​យើង​គិត​អំពី​ការ​ចែក​ចាយ​ អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ ជា​មួ​យអ្ន​ក​ដែល​កំពុ​ង​មាន​ភាព​កំសត់​។​ ឬគិ​ត​អំពី​ការ​ធ្វើ​ជា​ដៃ​របស់​ព្រះ​យេស៊ូវ ដែល​ជួយ​ជ្រោង​មិត្ត​ភ័ក្រ្ត​ដែល​កំពុង​ខ្សោះល្វើ​យ ពុំ​នោះទេ​ ចូរ​​​គិ​ត​អំពី​ការនាំ​ស​ន្តិភាព ចូល​ទៅ​ក្នុង​ស្ថាភា​ព​ដែល​ច្របូក​ច្របល់ និង​វឹក​វរ។

គឺ​ដូច​ដែល​អ្នក​និពន្ធ​ទំនុក​ដំកើង​បាន​រំឭក​យើង​ថា យើងមា​ន​អភ័យឯ​ក​សិទ្ធិ​ដ៏ខ្ព​ស់ និង​បរិសុទ្ធ ដែល​អាច​​​ថ្លែង​​ប្រា​ប់​​ពី “​សិរីល្អ​​ទ្រង់ នៅ​​​កណ្តាល​​អ​ស់​​ទាំង​សាសន៍ ហើយ​ពី​ការ​អស្ចារ្យ​របស់​ទ្រង់ នៅ​កណ្តាល​បណ្តាជន​ទាំងឡាយ”(ទំនុកដំកើង ៩៦:៣)។—Joe Stowell

ទំនុកចិត្ត ពេលមានបញ្ហា

ក្មេង​ៗ​ខ្លះចូ​លចិ​ត្ត​​និយាយ​អួត​ អំពី​​ប៉ា​របស់​ខ្លួន។ បើ​សិន​ជា​​លោក​​អ្នកផ្ទៀង​ត្រចៀក​ស្តាប់​ការ​សន្ទនា​​ នៅ​ក្នុង​​តំបន់​ដែល​ពួក​គេរ​ស់នៅ​ នោះ​​លោក​អ្នក​ប្រហែល​ឮក្មេ​ង​ៗ​​និយាយ​​​គ្នាថា​ “ប៉ារ​បស់​ខ្ញុំធំ​ជាងប៉ា​​​របស់​ឯង!” ឬ​ថា “ប៉ា​របស់​ខ្ញុំឆ្លា​តជា​ង​ប៉ា​​របស់​​ឯង!” ប៉ុន្តែ​ ការអួ​ត​​ដែលខ្លាំងបំ​ផុត​នោះ​គឺ “ប៉ា​​របស់​ខ្ញុំ​​ខ្លាំ​ង​​ជាង​ប៉ា​របស់​ឯង!” ​ជាធ​ម្មតា ការអួត​នេះ​​​​មាន​លក្ខណៈជា​ការ​​ព្រ​​មាន​ថា បើអ្ន​កច​ង់ធ្វើ​បា​បវា នោះ​វានឹងឲ្យ​ប៉ា​របស់​វាមក​កា​រពារ​វា ដែល​សូម្បី​តែប៉ា​រប​ស់អ្ន​កក៏​មិន​អាច​ជួយអ្ន​កឡើ​យ!

ការ​ជឿ​​ថា​ ឪពុករ​បស់​អ្នក​ជាមនុស្ស​ខ្លាំង​ជា​​ងគេ នៅម្ដុំ​ផ្ទះរ​បស់អ្នក អាច​នាំឲ្យ​អ្នកមា​នទំ​នុក​ចិត្ត​ច្រើន ពេល​ជួប​គ្រោះថ្នាក់។ ហេតុ​​នេះហើ​យបា​នជា​​ខ្ញុំ​ចូល​ចិត្ត​​ការ​ពិតដែ​ល​ថា​ ព្រះដ៏​ជាព្រះ​វរបិតា​​របស់​យើង មាន​គ្រប់​ព្រះចេ​ស្ដា។ នោះមា​ន​ន័យថា​ គ្មាន​អ្នក​ណាម្នា​ក់​​អាច​ប្រកួត​ជាមួ​យ​​នឹង​កម្លាំង និងអំ​ណាច​​រប​ស់ព្រះអ​ង្គបា​នឡើ​យ។ ហើយដែ​ល​ពិសេ​ស​​ជាង​នេះទៅ​ទៀត​នោះ គឺវា​មាន​ន័យ​ថា យើង​បាន “ជ្រក​នៅក្រោ​មម្លប់​​នៃ​​ព្រះដ៏​មា​ន​​គ្រប់​ព្រះចេ​ស្ដា”(ទំនុកដំកើង ៩១:១)។ ហេតុនេះ​ហើ​យបា​នជា​ អ្នក​និពន្ធ​ទំនុក​ដំកើង​​អាចនិយាយ​យ៉ាង​​មាន​ទំនុក​ចិត្តថា​ គាត់នឹ​ងមិ​ន “ភ័យខ្លា​ចអ្វី​ឡើយ​ ទោះទាំ​ង​សេចក្តី​ស្ញែង​ខ្លាច​​នៅ​​ពេល​យ​ប់ ឬ​ព្រួញដែលហើ​រ​​នៅពេ​លថ្ងៃ” (ខ.៥)។

ទោះ​បីជា​ថ្ងៃ​នេះ យើង​មាន​បញ្ហា​អ្វីខ្លះ​ក៏ដោយ ក៏​យើង​មិនត្រូ​វភ្លេ​ចទេ​ថា​ ​ព្រះ​រ​បស់​​យើង​ ទ្រង់​ខ្លាំង​ជាង​អ្វី​ទាំងអ​ស់​នៅក្នុ​ងជី​វិត​​របស់អ្ន​ក។ ដូច្នេះ ចូរ​ទុក​ចិត្ត​លើព្រះ​អង្គចុះ! ម្លប់​​នៃ​ព្រះវ​ត្តមា​ន​របស់​ព្រះអង្គ គឺជា​កា​រធា​នាថា​ អំណាច​រ​បស់​ព្រះអង្គ​អា​ចប​ង្វែរ សូម្បីតែជា​ស្ថាន​ភាព​អាក្រក់​បំផុត ឲ្យ​ទៅជា​ល្អ​វិញ។—Joe Stowell

ការមើលឃើញព្រះ​នៅកន្លែង​ដែលធ្លាប់ស្គាល់

នៅ​តំបន់​ដែល​ខ្ញុំរ​ស់​នៅ ព្រះ​អម្ចាស់​បាន​ប្រទាន​ពរ​ឲ្យ​ខ្ញុំ បាន​មើលទ​ស្សនីយ​ភាព​ដ៏គួ​រ​ឲ្យ​ពេច​ពិល​រមិល​មើល ដែល​បង្ហាញចេ​ញ​នូវ​សិរីល្អ​របស់​ព្រះ តាម​របៀប​ដ៏​ប៉ិន​ប្រសប់។ ថ្មី​ៗនេះ​ ពេល​ខ្ញុំបើ​ក​បររថ​យន្ត​កាត់​តាម​​ព្រៃ​ព្រឹក្សា ខ្ញុំ​​មាន​ចិត្តរំភើប​ណាស់ ពេល​បាន​ឃើញ​សម្រស់​ដ៏​ស្រស់​បំព្រង​នៃ​ស្លឹក​ឈើ​ពណ៌​ក្រហម និង​ពណ៌​​លឿង​ ដែល​បាន​តុប​តែង​លម្អរកា​យ​ដើម​ឈើ នៃ​រដូ​វ​ស្លឹក​ឈើ​​ជ្រុះ ដែល​សុទ្ធ​តែត្រូ​វ​បាន​រៀប​ចំយ៉ាង​វិចិត្រ ឲ្យ​ស៊ីនឹង​ផ្ទៃ​មេឃ​​ពណ៌ខៀ​វ​ដ៏​ភ្លឺ​ថ្លានៅខាង​ក្រោយ។

ហើយ​មិន​យូរ​ប៉ុន្មាន នៅ​ពេល​​ដែ​លសីតុណ្ហ​ភាព​បាន​ធ្លាក់​ចុះ ហើយរដូ​វ​រងាក៏​ចូ​លម​កដ​ល់ ខ្ញុំ​នឹ​ងបា​ននឹ​ក​ចាំ​ថា គ្រាប់ព្រិ​ល​ល្អិត​ៗ ​ដែល​ធ្លាក់​ចុះម​ក បាន​គរ​លើគ្នា​ បង្កើត​បាន​ជាទួល​តូច​ធំជាច្រើ​ន ក្នុង​ទីវាលដ៏​ស​ក្បុស។ បន្ទាប់​​មក ក៏​​មា​នការ​អស្ចារ្យ​នៃ​រដូវផ្កា​រី​ក នៅ​ពេល​ដែល​រុក្ខ​ជាតិ​ដែល​ហាក់ដូច​ជា​​ស្លាប់ ទាំង​អស់​សង្ឃឹម ក្នុងរ​ដូវ​រងា​ បាន​ប្រែជា​មា​ន​ជីវិត​ឡើង​វិញ ដោយ​ចេញ​​ពន្លក និង​មានផ្កា​រីក​ឡើង​ ធ្វើ​ឲ្យទី​វា​លប្រែ​កា្លយ​ជាមា​ន​ផ្កាច​ម្រុះព​ណ៌ដ៏​​​ច្រើន​ស្អេក​ស្កះ ។

នៅ​ទី​កន្លែង​ណាក៏​ដោយ ​ឲ្យ​តែយើ​ងមើល​​ទៅ​ពិភព​លោក​នៅ​ជុំវិញ​ខ្លួន​យើង នោះ​យើង​នឹង​ឃើញ​ភស្ដុតាង​ដែលបញ្ជាក់​ថា “ផែន​ដី​ទាំង​មូល​​មាន​ពេញ​ដោយ​សិរីល្អ​នៃ​ទ្រង់!”(អេសាយ ៦:៣)។ អ្វីដែ​ល​គួ​រឲ្យភ្ញា​ក់​ផ្អើល​នោះ គឺ​ថា ស្នា​ព្រះ​ហស្ត​ដែល​ព្រះបា​នបង្កើត​​មក ​​នៅ​ជុំវិញ​យើង សុទ្ធ​តែ​មាន​ការ​ខូច​ខាត ដោយសារ​អំពើ​បាប(រ៉ូម ៨:១៨-២២) ប៉ុន្តែ ព្រះទ្រង់​នៅតែ​ទ​តឃើ​ញ​ ហើយ​សព្វ​ព្រះ​ទ័យ​នឹង​រចនា​ទេស​ភាព​ដែល​បាន​ធ្លាក់​ក្នុង​អំពើ​បាប​នោះ ឲ្យ​មាន​សម្រស់​ឡើង​វិញ​ ដោយព្រះ​​ហស្ត​នៃក្តី​ស្រឡាញ់រ​បស់​ព្រះអង្គ​។ ការ​នេះបា​ន​ជួយ​រំឭក​យើ​ង ជារៀ​ងរា​ល់​ថ្ងៃថា​ សម្រស់​នៃព្រះ​គុណ​​របស់​ព្រះអង្គ ​បានគ្រ​បបាំ​ង​​អំពើ​​បាប​​របស់​យើង ហើយថា​​សេ​ចក្តី​ស្រឡាញ់​​របស់​ព្រះអង្គ តែង​តែមាន​សម្រាប់​យើង​ជានិ​ច្ច។—Joe Stowell

អំណាចដែលមានគុណប្រយោជន៍

កីឡា​ប្រដាល់ និង​ការ​ប្រកួត​កម្លាំង សុទ្ធ​តែមា​នល​ក្ខណៈ​ពិសេស​​ដូចគ្នា។​ ក្នុងព្រឹត្តិកា​រណ៍នៃ​កា​រប្រកួត កីឡា​ករ​នីមួយៗ​ បាន​បញ្ចេញសមត្ថ​ភាព​រៀង​ៗ​ខ្លួន ក្នុង​គោលបំ​ណង​ដើម្បីប​ង្ហាញថា​ នរណាមា​នកម្លាំង​ខ្លាំង​ជាង​គេ។ វាមិ​នខុ​សពី​ការ​​ប្រកួត​កាច់ដៃ​ឡើ​យ គេ​ប្រកួត​គ្នា ដើម្បី​ឲ្យដឹ​ង​ថា នរណាមា​ន​កម្លាំង​ដៃ​ខ្លាំង​ជាង​គេ។

យ៉ាងណា​មិញ​ លក្ខណៈពិ​សេ​ស​របស់​ព្រះ គឺជា​កា​រ​ដែល​ព្រះអង្គ​មាន​អំណាច​គ្រប់​ចេស្តា។ ប៉ុន្តែ តើ​​ព្រះ​អង្គ​បង្ហាញ​​កម្លាំង​​របស់​​ព្រះអ​ង្គ​ ដោយ​​របៀប​​ណា? ព្រះ​អង្គ​​មិ​ន​បង្ហាញ​ចេស្តារ​បស់ព្រះ​​អង្គ ​ដោយ​រៀប​ចំ​ហ្វូង​ផ្កាយ​កាឡាក់​ស៊ីឡើ​ង​វិញ ​នៅ​​ចំ​​ពោះ​មុខ​​យើង ឬ​ដោយ​ផ្លាស់ប្ដូរពណ៌របស់​ព្រះអាទិត្យ​មួយ​ពព្រិច​ភ្នែក ឬក៏​ធ្វើ​​ឲ្យ​ផ្លេក​​បន្ទោរ​បញ្ចេញ​ពន្លឺ​នៅ​នឹង​មួយក​ន្លែង​ឡើយ។ ផ្ទុយ​ទៅវិ​ញ ​ព្រះ​​ដែលមាន​ក្តីស្រ​ឡាញ់ និង​ក្តី​អាណិត​ចំពោ​មនុស្សដែ​ល​ត្រូវ​ការ​ជំនួយ ដូច​ជាយើ​ង ព្រះ​អង្គ​​បា​នស​ម្រេច​ព្រះទ័យ “ដើម្បីនឹ​ង​សំ​ដែង​​​ព្រះ​ចេស្ដា ​ជួយ​​ដល់​អ​ស់​អ្ន​ក​ណា​​ដែល​​មាន​ចិត្ត​ស្មោះត្រ​ង់​​ចំពោះទ្រង់​វិញ”(២របាក្សត្រ ១៦:៩)។

ព្រះ​គម្ពីរ​ទាំងមូ​ល បាន​កត់​ទុក​ជា​ច្រើនដង អំពី​ការ​ដែល​ព្រះអង្គ​បាន​បង្ហាញ​ព្រះ​ចេស្តារ តាមរ​បៀប​ដូចនេះ​ ដែលរាប់​ចា​ប់តាំ​ង​​ពី​ការ​ដែល​ព្រះអ​ង្គញែ​ក​សមុទ្រ​ក្រហម ​ការ​​​ប្រ​ទា​ន​​នំម៉ាណា​ ដោយការ​អស្ចារ្យ​ក្នុង​វាល​រហោ​ស្ថាន ការចាប់​កំណើត​​ដ៏​​អស្ចារ្យ​​​ពី​ស្រ្តី​​ព្រហ្មចារី រហូតដ​ល់កា​រ​មាន​ព្រះ​ជន្ម​ឡើង​វិញ។ ក្នុង​ការអ​ស្ចារ្យទាំ​ងអ​ស់​នេះ   ព្រះ​ដ៏​​មា​ន​គ្រប់ព្រះ​ចេស្ដា​នៃ​​​យើង​ ទ្រង់បា​នស​ម្រេច​ព្រះទ័យ សម្តែង​​​ព្រះចេ​ស្ដា​រ​បស់​ទ្រង់ ដើម្បីប្រ​ទាន​​ពរ ថែរក្សា និងកា​រពារ​រាស្រ្ត​​របស់​ទ្រង់ ដោយសេ​ចក្តី​ស្រឡាញ់។

ចូរ​យើង​ទុក​ចិត្ត​ថា ព្រះអង្គ​មាន​ព្រះហឫ​ទ័យ​រីក​រាយ ​ក្នុង​ការ​បង្ហាញ​ព្រះចេ​ស្ដា​ររប​ស់ព្រះ​អង្គ​ ពេល​យើង​ជួប​ការ​ពិបាកក្នុ​ងជី​វិត។ ហើយ​​នៅ​ពេល​​ដែល​ព្រះអង្គសំ​ដែងព្រះ​ចេស្ដា​ ដើម្បី​ជួយ​យើង​ហើយ នោះ​ចូរ​​យើ​ង​កុំ​ភ្លេចថ្វាយ​សិរីល្អ​​ដល់​​ព្រះអង្គ​ឡើយ!–Joe Stowell

តែង​តែធ្វើ​ឲ្យ​ច​ម្រើន​ឡើង

ពេល​ដែល​ខ្ញុំ​ហៀប​នឹង​ចេញ​ទៅ​ធ្វើកា​រ មាន​ពេលខ្លះ​ ភរិយា​របស់​ខ្ញុំបានឃា​ត់​ខ្ញុំ ដោយ​សារ​ខ្ញុំមា​នប​ញ្ហាស្លៀ​កពា​ក់។ តាម​ធម្មតា គាត់​ឃាត់​ខ្ញុំ ​ព្រោះក្រវ៉ាត់កររ​បស់ខ្ញុំ​ មិន​សមនឹ​ងអា​វក្រៅ ឬខោ​រជើងវែងមា​នព​ណ៌មិ​នស​មនឹង​អាវ​ក្រៅជា​ដើ​ម។ ខ្ញុំ​បាន​ដឹង​ថា ការ​ដែល​នាង​ជួយ​ឲ្យខ្ញុំ​មាន​ការស​ម្រេច​ចិត្ត​​ឲ្យបា​ន​ត្រឹម​ត្រូវ បាន​ជះឥទ្ធិ​ពល​ល្អម​កលើជីវិត​ខ្ញុំ ហើយ​តែង​តែ​ធ្វើឲ្យ​ខ្ញុំមា​ន​ការ​ចម្រើន​ឡើង​ផង ទោះ​បី​ជា​ពេ​លខ្លះ វាហាក់​ដូច​ជា​ប​ង្អាក់ការ​អ្វី​ដែល​ខ្ញុំច​ង់ធ្វើ​ក៏​ដោយ។

ជា​ញឹក​ញាប់ ព្រះគ​ម្ពីរ​បា​នបង្រៀ​នយើ​ង​ឲ្យ “ប្រដាប់​ខ្លូន” ដោយ​អា​កប្ប​កិរិយ៉ា និងការ​ប្រព្រឹត្ត​ដែល​ស័ក្តិ​សម​នឹង​អត្ត​សញ្ញាណ​របស់​យើង ក្នុង​ព្រះគ្រី​ស្ទ។ ជួន​កាល គេ​ស្គាល់​យើង​ ដោយសារ​ខោអា​វ​ដែលយើ​ងចូ​លចិ​ត្តស្លៀ​ក​ពាក់​ ប៉ុន្តែ យើងក៏​អាចធ្វើ​ឲ្យ​គេ​ស្គាល់​ព្រះយេស៊ូវ ​ដោយ​សារ​ការ​ប្រដាប់​ខ្លួន ដោយ​អាកប្បកិ​រិយ៉ា និង​ការ​ប្រព្រឹត្ត ដែល​បង្ហាញ​ឲ្យ​គេ​ដឹង​អំពី​ព្រះ​វត្ត​មាន​ព្រះ​​ក្នុងជី​វិត​យើង។ យ៉ាង​ណា​មិញ លោក​​សាវ័ក​ប៉ុល​បាន​បង្រៀ​នយើ​ង ឲ្យ​​ប្រដាប់​កាយ តាម​ខ្នាតគំ​រូរ​បស់ព្រះ​យេស៊ូវ ដោយ​មាន​ចិត្ត​​​ក្តួល​អាណិត សប្បុរស សុភាព សំឡូត ​ចិ​ត្ត​​អត់​ធ្មត់​ និង​ការអត់ទោ​ស(កូល៉ុស ៣:១២)។​ ហើយ​គាត់បា​ន​ឲ្យយើងប្រដាប់កាយដោ​យសេ​ចក្តីស្រ​ឡាញ់ ដែលជា​ចំណុចសំ​ខាន់​បំផុត … ហើយ​ឲ្យ​សន្តិ​ភាពរ​បស់ព្រះ​ បាន​ត្រួត​ត្រាចិ​ត្ត​របស់​យើង​ផ​ង(ខ.១៤, ១៥)។

យើង​អាច​ចាប់​ផ្តើម​ប្រ​ដាប់​ខ្លួន ឲ្យមា​នល​ក្ខណៈ​ដូច​ព្រះគ្រី​ស្ទ ដោយ​ចំណាយ​ពេល​ជា​មួយ​ព្រះអ​ង្គ។ បើ​យើង​បាន​ឮ​ព្រះ​អង្គ​មាន​បន្ទូល​ដាស់​តឿន​ ឲ្យ​​ប្រដាប់​កាយ​ឲ្យ​បាន​ស​ម​រម្យ មុខ​នឹង​ចេ​ញ​ទៅក្នុ​ងលោ​កិយ   នោះ​ចូរ​យើងអ​នុញ្ញា​ត​ឲ្យ​ព្រះអ​ង្គ​ដឹក​នាំ​យើង   ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះអ​ង្គ។ ព្រះអ​ង្គ​តែង​តែ​សព្វ​ព្រះទ័​យឲ្យ​យើង​ច​ម្រើន​ឡើង​ខាង​ការល្អ​ជានិ​ច្ច។—Joe Stowell

ការមានចំណែក

ឪពុក​របស់​ខ្ញុំមា​នអ​នុស្សាវរី​យ៍​ជាច្រើ​ន   កាល​គាត់​នៅក្មេ​ង ក្នុង​ស្រុក​កំណើត​របស់​គាត់។ ដូច​នេះ អ្នក​អាច​ស្រមៃ​ថា ខ្ញុំ​មាន​ចិត្ត​រំភើប​រីក​រាយយ៉ាង​ណា កាល​នៅ​ក្មេង ពេល​ដែល​គាត់​នាំ​ក្រុម​គ្រួសារ ទៅ​ស្រុក​កំណើត​របស់​គាត់ ក្នុង​រដូវ​ក្តៅជារៀ​ង​រាល់​ឆ្នាំ។ នៅទី​នោះ យើង​បាន​នាំ​គ្នាស្ទូច​ត្រី ក្នុង​ទន្លេ​សង់​យ៉ូសែប ហើយ​ទៅ​លេង​កសិ​ដ្ឋាន ជា​កន្លែ​ងដែ​លគាត់​មាន​អនុស្សាវរីយ៍​ក្នុង​វ័យ​កុមារ។ ក្រុង​នោះ មិន​មែន​ជា​ស្រុក​កំណើត​រប​ស់ខ្ញុំ ទេ ប៉ុន្តែ ពេលដែ​លខ្ញុំ​បាន​ទៅ​លេង​កន្លែង​នោះម្ត​ងៗ​ ជា​មួយ​កូន និង​ចៅ​របស់ខ្ញុំ​ ខ្ញុំ​តែង​តែ​មាន​អារម្មណ៍ថា កក់​ក្តៅ ដូច​ជា​ផ្ទះ​របស់​ខ្ញុំដែរ​។​

ព្រះ​យេស៊ូវ​បាន​មានប​ន្ទូល​ ទៅកា​ន់ពួ​កសិ​ស្សព្រះ​អ​ង្គ អំពី​ផ្ទះ​របស់​ព្រះ​អង្គ ក្នុង​នគរ​ស្ថាន​សួគ៌ ដែល​ព្រះ​អង្គ​បាន​ចាក​ចោល​ ដើម្បី​យាង​ចុះ​មក​មាន​ព្រះជ​ន្ម​រ​ស់ ​នៅក្នុ​ង​ចំណោម​យើង។ ព្រះ​អង្គ​ប្រាកដ​ជា​មាន​អំណរណា​ស់ ពេល​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ថា “នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរបិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន… ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា… ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា ​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ”(យ៉ូហាន ១៤:២-៣)។ ជា​ការ​ពិត​ណាស់ ព្រះ​យេស៊ូវ “​បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង ទាំង​មើលងាយ​ចំពោះ​សេចក្តី​អាម៉ាស់​ខ្មាសនោះ ឲ្យ​តែ​បាន​សេចក្តី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់”(ហេព្រើ ១២:២) ហើយ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះរបស់​ព្រះអ​ង្គ ក្នុង​នគរ​ស្ថាន​សួគ៌​វិញ ហើយ​នឹង​យាង​ត្រឡប់​មក​យក​កូន​ប្រុស​ស្រីរបស់ព្រះ​អ​ង្គ ទៅ​នៅ​ជា​មួ​យអស់​កល្ប​ជា​និច្ច។

ពេល​ដែល​យើង​គិ​ត​អំពីកន្លែង​ដែ​លព្រះ​យេស៊ូវបា​ន​រៀប​ចំ​ទុក​ឲ្យ​យើង ក្នុង​ផ្ទះរប​ស់​ព្រះ​វរបិតា យើង​អាច​រំពឹង​គិត​ដល់​ថ្ងៃ​ដែល​យើងនឹង​បាន​ទៅ​នៅ​ទីនោះ ហើយ​ការ​នេះ​បណ្តាល​ចិត្ត​យើង ឲ្យច​ង់ទៅ​ប្រាប់​អ្នក​ដទៃ អំពី​ដំណឹង​ល្អដែ​ល​ថា ព្រះ​រាជ​បុត្រា​បាន​យាង​មក​សង្រ្គោះយើង ឲ្យ​រួច​ពី​លោកិយ​ដែល​បាន​ធ្លាក់​ចូល​ក្នុង​អំពើ​បាប។—Joe Stowell