តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Joe Stowell

ស្លាកសញ្ញាដាស់តឿន

សព្វ​ថ្ងៃនេះ​ គេ​ឃើញ​មាន​ស្លាក​សញ្ញា​ដាស់​តឿន នៅ​គ្រប់​កន្លែង គឺ​រាប់​ចា​ប់​ពីស្លាក​សញ្ញា​ដា​ស់​តឿន​នៅ​លើឧ​បករ​ណ៍​ប្រើ​ប្រា​ស់ រហូត​ដល់​គ្រឿង​លេង​របស់​ក្មេង​ៗ។ សូម្បីតែ​នៅ​ក្នុង​ប្រ​អប់​ថ្នាំពេ​ទ្យ ក៏មា​ន​ក្រដាស់​តូច​ៗ​មួយ​សន្លឹក សម្រាប់​ដាស់​តឿនអំ​ពី​គ្រោះថ្នា​ក់ ដែល​អាច​កើត​មាន​ចំពោះ​សុខ​ភាព​រ​ប​ស់យើ​ង​ផ​ង​ដែរ។

យ៉ាង​ណា​មិញ ព្រះ​បន្ទូល​ព្រះមា​ន​ពេញ​ទៅ​ដោយ​ការ​ដាស់តឿ​ន​ជា​ច្រើន សម្រាប់ដា​ស់​តឿន​យើង អំ​ពី​គ្រោះថ្នា​ក់ ​ដែល​នឹង​កើ​ត​មា​ន​ចំពោះ​សុខភា​ពខា​ង​ព្រលឹង​វិញ្ញាណរបស់​យើង។​ មាន​បទ​គ​ម្ពីរ​មួយ​​ចែ​ង​ថា​ “មាន​​​៦​មុ​ខ ដែ​ល​ព្រះយេហូវ៉ា​ទ្រង់​ស្អប់ មាន​​៧​​ផង ដែល​ទ្រង់​ខ្ពើមឆ្អើម”(សុភាសិត ៦:១៦)។ បទគម្ពីរ​នេះ​បាន​ទាញចំ​ណាប់​អារម្មណ៍​​របស់យើង ដូច​ជា​ភ្លើង​សញ្ញា​ដាស់​​តឿន។ បទ​គម្ពីរ​បន្ទាប់​(ខ.១៧-១៩) បាន​ដាស់​តឿន អំពី​ការ​ដែល​អាច​នាំ​មក​នូវ​សេចក្តី​ហិន​វិនាស​ ដែល​មាន​ដូចជា ​អំណួត និង​ភាព​មិន​ស្មោះត្រ​ង់ ដែល​ជាបា​ប ដែល​បំផ្លាញ​ទំ​នាក់​ទំ​ន​ង នៅ​លើ​ផែ​នដី ហើយ​ធ្វើ​ឲ្យព្រះ​វ​បិតា​ដែល​គ​ង់​នៅ​ស្ថា​នសួ​គ៌​ មាន​ព្រះទ័​យ​ព្រួយ។ បទ​គម្ពី​រប​ន្ទាប់​ទៀ​ត បាន​ចែង​ថា “​សេចក្តី​​បន្ទោស​​​នៃ​​ពាក្យ​​​ប្រៀន​ប្រដៅ នោះ​ជា​​​ផ្លូវ​ជីវិត​ហើយ”(ខ.២៣)។ គឺ​អាច​និយាយ​​បាន​ម្យ៉ាង​ទៀតថា​ ការ​ដាស់​តឿន​រប​ស់​ព្រះ​មិ​នមែ​ន ដើម្បីដ​ក​ការ​សប្បាយ​ចេញ​ពី​ជីវិ​តយើង​​នោះ​ទេ ប៉ុន្តែ គឺដើម្បីជួ​យកា​រពារ និង​​រ​ក្សាជី​វិត​រ​បស់​​យើង។

ត្រង់ចំ​ណុ​ចនេះ ខ្ញុំនឹ​កចាំ​អំ​ពី​ក្មេង​ម្នា​ក់ ដែល​ឈ​រ​នៅ​ជិត​មិ​ត្ត​ភ័​ក្ររ​ប​ស់​ខ្ញុំ ឈ្មោះបប់ប៊ី(Bobby) ​នៅ​ខាងក្រៅ​ព្រះ​វិ​ហារ បន្ទាប់​ពី​កម្ម​វិធី​ថ្វា​យ​ប​ង្គំ​ចប់ ហើយ​ខ្ញុំ​ក៏​ឃើញ​វា​រត់ ទៅ​ចូល​ផ្លូវ​ថ្នល់​ដែល​កំពុ​ង​មាន​ឡា​នបើ​ក​ទៅ​ម​កយ៉ា​ង​ម​មា​ញឹក។ ​​ខ្ញុំ​ក៏​បា​នឮ​ម្តា​យ​រប​ស់​វា​ស្រែ​ក​ថា “​ឈប់!” ពាក្យ​​នេះ​ជា​កា​រ​ដាស់​តឿន ដើម្បីកា​រពា​រវា គឺ​មិន​មែន​បំបិ​ទ​សេរី​ភាព​របស់​វា​នោះ​ទេ។

មាន​ពេល​ជា​ញឹ​ក​ញា​ប់​ពេក​ហើ​យ ដែល​យើង​មិន​អើ​រ​ពើ ចំ​ពោះកា​រ​ដាស់​តឿន​របស់​ព្រះ ដែលប្រាប់​​យើងឲ្យ​​ឈប់​រត់​តាម​ផ្លូវ​ខុស…

ពេលមានការភ័យខ្លាច

កាលខ្ញុំនៅក្មេង ខ្ញុំធ្លាប់គ្រវែងខោអាវរបស់ខ្ញុំ ទៅលើកៅ​អី ហើយ​ពេល​ដែល​ខ្ញុំបិ​ទ​ភ្លើង​ក្នុង​បន្ទប់ ស្រម៉ោល​នៃ​ខោអា​វ​ទាំង​នោះ ក៏​មាន​រូប​រាង្គ​ដូច​សត្វ​នាគ ធ្វើ​ឲ្យ​ខ្ញុំមា​នកា​រភ័​យខ្លា​ច​យ៉ាង​ខ្លាំ​ង ហើយខ្ញុំ​មិ​នទា​ន់​ភ្លេច​រឿ​ង​នេះ​ឡើយ។ បទ​ពិសោធន៍​នៃកា​រភ័យ​ខ្លា​ច ដែល​ធ្វើ​ឲ្យខ្ញុំ​គេង​មិន​លក់ កាល​ពីក្មេ​ង បាន​ក្រើន​រំឭ​ក​ខ្ញុំ​ថា ពេល​ដែល​បញ្ហា​មក​ដល់មា​ត់​ទ្វារ​នៃជីវិ​តយើ​ង នោះសេ​ចក្តី​ភ័​យ​ខ្លាច​មិន​មែន​ជា​មិត្តស​ម្លាញ់រ​​បស់​យើង​ទេ​។ បើ​យើង​មិ​នស​ម្លឹ​ង ដោ​យ​ផ្តោ​ត​ទៅ​លើ​ព្រះ​យេស៊ូវ​ទេ នោះការ​ភ័យ​ខ្លា​ច​មុខ​ជានឹ​ង​ធ្វើ​ឲ្យ​យើង​មិន​អាច​ឈាន​ទៅ​មុខ​រួ​ច ហើយ​ធ្វើ​ឲ្យយើ​ង​រួញ​រា នៅ​ក្នុង​ការ​ធ្វើ​អ្វីដែ​ល​ត្រឹម​ត្រូវ។

នៅ​ពេល​ដែល​ពួក​សិស្ស​របស់ព្រះ​យេស៊ូវ កំពុងជួ​ប​នឹង​រ​លក​បោក​ខ្លាំង នៅ​ក្នុង​សមុទ្រ ដែល​អាច​ធ្វើឲ្យ​ពួ​កគេ​ធ្លា​ក់ពី​លើ​ទូក ​ពួ​ក​គេក៏​បា​នឃើ​ញទ្រង់ដើ​រនៅ​លើ​ទឹ​ក ហើយ​ទ្រង់​ក៏​បាន​បញ្ជាក់​ពួក​គេថា​ “ចូរ​​សង្ឃឹម​​ឡើង គឺ​​​ខ្ញុំ​​ទេ​​តើ កុំ​ឲ្យ​ភ័យ​ឡើយ”(ម៉ាថាយ១៤:២៧)។ ក្រោយ​មក ពេលដែ​ល​ពួ​កសិស្ស​ជួប​ជុំ​គ្នា​ស្ងា​ត់ៗ នៅក្នុ​ងប​ន្ទប់​បិទ​ជិត ដោយ​សារ​មាន​ការ​ភ័យ​ខ្លាច បន្ទាប់​​ពី​ព្រះយេ​ស៊ូវ​បាន​សុគត​នៅលើ​ឈើ​ឆ្កាង ទ្រង់​ក៏​បាន​លេ​ចម​កឲ្យ​ពួ​កគេ​ឃើ​ញ ហើយសួរ​ពួ​កគេ​ថា​ “ហេតុ​អ្វី​បាន​ជា​វិលវល់ ហើយ​សង្ស័យ​ក្នុង​ចិត្ត​ដូច្នេះ”(លូកា ២៤:៣៨)។ ​ព្រះ​យេស៊ូវ​ទ្រង់​បាន​ជ្រា​បច្បា​ស់​ថា ពួក​គេជៀ​សមិ​ន​ផុត​ពី​ទុក្ខ​លំ​បាក នៅ​ក្នុង​លោ​កិយ​នេះ​ឡើ​យ ហេតុ​នេះហើ​យ​ទ្រង់​​​មា​ន​បន្ទូល​ថា “នៅ​​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ”​(យ៉ូហាន ១៦:៣៣)។ ត្រង់ចំណុ​ច​នេះ ទ្រង់​បាន​បញ្ជា​ក់យ៉ា​ង​ច្បាស់​ថា ​ការទុ​ក​ចិត្ត​ទៅ​លើព្រះ​វ​ត្តមា​ន និងព្រះ​ចេស្តារ​បស់​ទ្រង់​ គឺ​ជា​ថ្នាំប​ន្សា​ប​សម្រាប់​ការ​​ភ័យ​ខ្លាច។

គឺដូ​ចដែ​ល​បទ​ទំនុក​បរិ​សុទ្ធ​ដ៏ល្បីមួ​យ បាន​បន្លឺ​ថា “ចូ​រស​ម្លឹង​ទៅ​ឯ​ព្រះ​យេស៊ូ​វ សម្លឹង​មើល​ព្រះភ័ក្រ្ត​ដ៏​អស្ចា​រ្យរ​ប​ស់​ទ្រង់​ឲ្យ​ស​ព្វ នោះ​ការ​អ្វី​ៗដែ​ល​នៅផែ​ន​ដីនឹ​ង​ទៅ​ជាង​ងឹ​ត នៅ​ចំពោះ​ពន្លឺនៃ​សិរិល្អ និង​ព្រះគុ​ណ​រប​ស់ទ្រ​ង់។”…

ការរំពៃមើលសិរីល្អព្រះ ជាថ្មីម្តងទៀត

រៀង​រាល់​ពេ​ល​រ​ដូ​វក្ដៅ​ មាន​អ្នក​ទស្ស​នារា​ប់​ពាន់​​នាក់ នៃ​​កម្ម​​វិធី អរុណ​សួស្តី អាមេរិ​កាំង (Good Morning America) ​បាន​​នាំគ្នា​បោះ​ឆ្នោ​ត​ជ្រើ​សរើ​ស “ទីក​ន្លែង​​ស្អាត​បំផុត​​នៅ​ស​ហរដ្ឋ​អាមេ​រិក”។ ខ្ញុំមា​នសេ​ចក្តី​រីក​រា​យ​យ៉ា​ងខ្លាំ​ង ​ពេល​​ដែ​ល​បាន​ឮ​គេ​ប្រកា​ស​ថា​ ទីក​ន្លែងស្អា​ត​ជា​ង​គេ នៅ​សហរ​ដ្ឋអា​មេ​រិ​ក ក្នុង​ឆ្នាំ២​០​១១ គឺឧ​ទ្យាន​ជា​តិមា​ត់​បឹង​Sleeping Bear Dunes ដែល​​ស្ថិត​នៅ​ក្នុ​ងរ​ដ្ឋ​​រប​ស់​ខ្ញុំ​ គឺ​រដ្ឋ​មីឈីហ្គិន។ តាម​ពិ​​ត​ទៅ ខ្ញុំ​មិន​ដែ​ល​បាន​រំ​ពឹ​ង​ថា ​គេនឹ​ង​ដាក់​ចំណាត់​ថ្នាក់​លេ​ខ​១ ឲ្យ​ឧទ្យា​ន​ជាតិ ដែល​មាន​ទី​តាំង​នៅ​​ខាង​​ក្រោ​យ​ផ្ទះ​​រ​ប​ស់​ខ្ញុំ​នោះទេ​។​ ការ​នេះបា​ន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​​ឃើញ​កាល​ដែល​ខ្ញុំ​ និង​ភរិ​យា​ខ្ញុំ គឺ​ម៉ាទី(Martie) បាន​ទៅ​លេង​ទឹក​ជ្រោះ​ណៃ​អាការ៉ា(Niagara Falls)។ កាល​នោះ ​បុរស​​ម្នា​ក់​​​ដែ​ល​​នៅ​ជិត​នោះ​​ បាន​សង្កេ​ត​មើល​​​ភា​ព​រី​ក​រាយ​របស់​ភ្ញៀវ​​​​ទេ​ស​ចរណ៍​របស់​យើង​ ហើយ​បាន​និយា​យ​លេ​ង​​ថា “វាគ្មា​អ្វី​​​អ​ស្ចារ្យ​ទេ​។ ខ្ញុំឃើ​ញទឹ​ក​ជ្រោះ​ហ្នឹង​រា​ល់​តែថ្ងៃ​។”

យើងរា​ល់​គ្នា​ងាយ​​នឹង​ស៊ាំជា​មួ​យ​នឹង​អ្វី​​​ៗ​​ ដែល​​នៅ​ជុំវិ​ញ​ខ្លួ​ន​យើង ហើយ​ងាយ​​​នឹ​ង​មាន​​​អារម្ម​ណ៍ធ​ម្មតា ​ចំពោះ​អ្វី​យើង​បា​ន​ស្គា​ល់ហើ​យ ទោះទី​ក​ន្លែង ឬ​បទ​ពិ​សោធន៍​នោះ ​ធ្លា​ប់​នាំ​មក​​នូវ​​ភាពរីក​រា​យ​​យ៉ា​ង​ណា​ក៏ដោ​យ។ ទោះបី​ជា​​សិ​រីល្អ​​រប​ស់​ព្រះ​ បា​នសម្តែង​មក​​​យ៉ាង​ច្បា​ស់​​​នៅ​ជុំរិញ​​យើង​ក៏​ដោ​យ ក៏ពេ​លខ្លះភា​ព​មមា​ញឹក​ក្នុងកា​ររ​ស់នៅ​ប្រ​ចាំថ្ងៃ​ បាន​បាំង​ពី​មុ​ខយើ​ង ធ្វើ​ឲ្យ​យើង​មើល​មិន​ឃើ​ញសិ​រីល្អរ​បស់​ទ្រង់​។ យើង​​ទទួ​ល​​យ​កផ​ល​ប្រយោជន៍​ ពី​ការ​អស្ចា​រ្យ​​រ​បស់​ទ្រ​ង់​​ក្នុង​ជីវិតយើ​ង​ ដោយ​មិន​បា​នដឹ​ង​គុណ​ទ្រង់។ យើង​លែ​ង​​មា​ន​ការ​កោ​តស្ញ​ប់ស្ញែ​ង​​ ចំពោះឈើ​ឆ្កា​ង​ទ្រង់​។ យើង​បាន​ភ្លេ​ច​​ថា យើង​មាន​ឯ​កសិ​​ទ្ធិ​​ធ្វើ​ជា​កូន​​​រប​ស់​​ព្រះ។ យើង​ប្រែជាមិ​ន​មា​ន​​អំណរ ​ពេលចូ​លព្រះ​វ​ត្តមា​ន​ទ្រ​ង់ ហើយ​ក៏​មើល​រំ​លងភា​ព​​ស្រ​ស់​​ស្អាត​ ​នៃ​ស្នាព្រះ​ហស្ត​​រ​បស់​ទ្រ​ង់​ទៀត។

អ្នក​និពន្ធ​​ព្រះ​​គម្ពី​រ​​​ទំនុ​​កដំ​កើង​បា​ន​ថ្លែង​ថា​…

ចូរដាក់ដៃចុះ

កាល​នៅ​ពី​ក្មេង ម្តាយ​របស់​ខ្ញុំ​បាន​ក្តិច​ក្បាល​ជង្គង់​របស់​ខ្ញុំ ជា​ញឹក​ញាប់ ពេល​យើង​កំពុង​អង្គុយ​ក្នុង​​ព្រះ​​វិហារ ហើយ​គាត់​ខ្សិប​ដាក់​ត្រ​ចៀក​ខ្ញុំ​ច្បាស់​ៗ​ថា “នៅ​​ឲ្យ​ស្ងៀម​”។ អ្នក​ប្រហែល​ជា​យល់​ថា ស្នាម​ម្រាម​ដៃរប​ស់​គាត់បា​ន​ដឹត​ជាប់​នឹង​ក្បាល​ជង្គង់​ខ្ញុំ​ហើយ។ ខ្ញុំ​មាន​ទម្លាប់​​អាក្រក់​មួយ គឺ​ចេះតែ​រើ​ខ្លួន​ចុះឡើ​ង នៅទី​ក​ន្លែង​ផ្សេង​ៗ ដូច​​ជា នៅ​ព្រះ​វិហារ​​ជា​ដើម គឺ​មិន​ខុ​សពី​ក្មេ​ងដទៃ​ទៀត​ឡើយ។ ហេតុ​នេះហើ​យបា​ន​ជា អស់​​រយៈ​ពេល​ជា​​ច្រើ​ន​ឆ្នាំក​ន្លង​មក​នេះ នៅ​ពេល​ខ្ញុំ​អាន​បទគ​ម្ពីរ​ដែ​លចែ​ង​ថា “ចូរ​បង្អង់​សិន ឲ្យ​ដឹង​ថា អញ​ជា​ព្រះ” (ទំនុកដំកើង ៤៦:១០) ខ្ញុំ​គិត​​ថា បទ​គម្ពីរ​នេះ​កំពុង​ប្រាប់​ខ្ញុំ​កុំ​ឲ្យ​រពិ​ស។

ប៉ុន្តែ ក្នុង​ព្រះ​គម្ពី​រ​ភាសា​ហេ​ព្រើរ ពាក្យ​ថា បង្អង់ ឬនៅឲ្យ​ស្ងៀម គឺ​​មាន​ន័យ​ថា “ឈប់​ប្រឹង​ប្រែង”។ ពាក្យ​នេះ​​មានន័យ​ស្មើនឹ​ងកា​រ​ដាក់​ដៃចុះ​ ហើយ​អនុញ្ញាត​ឲ្យ​ព្រះ​ធ្វើអន្ត​រា​គមន៍ នៅ​ក្នុង​ស្ថាន​ភាព​របស់​​អ្នក ដោយ​​មិ​នរំ​ខាន​ទ្រង់​​ឡើយ។ ន័យ​ធៀប​នៃពា​ក្យ​នេះ គឺ​​គួ​រ​​ឲ្យចាប់អា​រម្មណ៍ ព្រោះ​យើង​តែង​តែ​​​ប្រើ​​​ដៃ​របស់​យើង ដើម្បី​រុញ​ច្រាន​អ្វីៗ​​ ដែល​នៅ​រាំង​មុខ​យើង ដើម្បី​ការ​ពារ​ខ្លួន ឬ​ដើម្បីវា​យត​ប​ទៅវិ​ញ។ ពេល​​យើ​ងដា​ក់​ដៃ​ចុះ សូម​យើង​ទុក​ចិ​ត្ត​ថា “ព្រះ​ទ្រង់ជាទីពឹងជ្រក ក៏ជាកំឡាំងនៃយើងខ្ញុំ ជាជំនួយ​ដែលនៅ​ជាប់ជាមួយ​ក្នុងគ្រាអាសន្ន”(ខ.១) ហើយ “ព្រះយេហូវ៉ា​នៃពួកពលបរិវា ទ្រង់គង់​នៅជាមួយ​យើង​ខ្ញុំ គឺព្រះនៃយ៉ាកុប ទ្រង់ជាទីពឹងជ្រក​របស់យើងខ្ញុំ”(ខ.៧) ពុំ​នោះ​ទេ យើង​នឹង​មាន​អារម្មណ៍​ថា ខ្លួន​យើង​ខ្សោយ មិន​អាច​ការ​ពារ​ខ្លួ​ន​បាន ហើយងា​យ​រង​គ្រោះជា​មិន​ខាន។ អាច​និយា​យម្យ៉ា​ង​ទៀត​ថា យើង​ត្រូវ​ឈប់​​ត​យុទ្ធ​ ​ហើយត្រូ​វទុ​ក​ឲ្យ​ព្រះធ្វើ​ការ​របស់​​ទ្រង់!…

ឆក់ឱកាស

ម៉ាទី(Martie) ភរិយា​របស់​ខ្ញុំ​ គឺ​ជា​អ្នក​ពូកែ​ដើរ​ផ្សា។ ពេល​ដែល​នាង​ទិញ​ទឹក​ដោះគោ​ នាង​តែង​តែ​អាន​អក្សរ​នៅ​លើ​ផ្លាក​សញ្ញា ដែល​បញ្ជាក់​ពី​បរិម៉ាណ​នៃ​ជីវ​ជាតិ ​ដែល​មា​ន​ក្នុង​ទឹក​ដោះ​គោ​នោះ ហើយ​នាង​បាន​ស្វែង​រក​តម្លៃ​ដែល​សម​រម្យ​បំផុត។ ប៉ុន្តែ ដែល​ពិសេ​ស​បំផុត​នោះ គឺ​នាង​ពិនិត្យ​មើល​កាល​បរិឆ្ឆេទ​ផុត​កំណត់​ប្រើ​ប្រាស់។ ដូច​នេះ នាង​មិន​ចេះ​តែ​រើស​យក​ទឹ​ក​ដោះ​គោ ដែល​នាង​បាន​ឃើញ​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ នាង​ស្វែង​រក​ទឹ​ក​ដោះគោ​ណា​ ដែល​មាន​កាល​បរិច្ឆេទ​ប្រើ​ប្រាស់​បាន​យូរ​ជាង​គេ ដើម្បី​ឲ្យ​នាង​អាច​យក​ទឹ​ក​ដោះ​គោ ដែល​ស្រស់​ជាង​គេ​មក​ទុក​ក្នុង​​ផ្ទះ។

យ៉ាង​ណាមិ​ញ យើង​ក៏​ត្រូ​វដឹ​ង​ផង​ដែ​រ​ថា ជីវិត​របស់​មនុស្ស​យើង​ម្នាក់​ៗ សុទ្ធ​តែ​មាន​ដាក់​កាល​បរិច្ឆេទ​កំណត់​ពេល​នៃ​ជីវិត ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ដឹង​អំពី​ពេល​ដែល​ខ្លួន​នឹង​ឈប់​ដក​ដង្ហើម ឬ​ពេល​ដែល​បេះដូង​របស់​ខ្លួន​នឹង​ឈប់​លោត​ឡើយ។ ដោយ​សារ​នេះ​ជា​ការ​ពិត​មែន តើ​យើង​មិន​ត្រូវ​ខិត​ខំ​ឆក់​យក​ឱកាស​ដែល​ព្រះ​បាន​ប្រទាន ក្នុង​កាល​ដែល​យើង​នៅ​មាន​ជីវិ​ត​ទេឬ​? ការ​ឆក់​ឱកាស គឺ​មា​​ន​ន័យ​ថា យើង​ស្រឡាញ់​កាន់​តែ​ខ្លាំង​ អត់​ទោស​ឲ្យ​អ្នក​ដទៃ​កាន់​តែ​ឆាប់​រហ័ស ស្តាប់​កាន់​តែ​ប្រុង​ប្រយ័ត្ន ហើយ​និយា​យពា​ក្យ​ពិត​កា​ន់​តែ​ច្រើន។

សាវ័ក​ប៉ុល​បាន​ឲ្យ​យោបល់យើ​ង​ថា “ដូច្នេះ ត្រូវ​ប្រយ័ត្ន​ដោយ​មធ្យ័ត ដែល​អ្នក​រាល់​គ្នា​ដើរ​យ៉ាង​ណា កុំ​ឲ្យ​ដើរ​ដូច​ជា​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ ត្រូវ​តែ​ដើរ​ដោយ​មាន​ប្រាជ្ញា​វិញ ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង ពី​ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់”(អេភេសូរ ៥:១៥-១៦)។ គាត់​ក៏​បាន​បង្រៀន​យើង​ឲ្យ “ដើរដូ​ច​មនុស្ស​ភ្លឺ ឬ​កូន​នៃ​ពន្លឺ ដោយ​លរ​មើល​ការ​អ្វី​ដែល​ព្រះ​អ​ម្ចាស់​សព្វ​ព្រះ​ទ័យ”(ខ.៨-១០)។

ដោយ​សារ​យើង​មិន​ដឹង​អំពី​កាល​បរិច្ឆេទ​នៃ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​យើង នោះ​យើង​គួរ​តែ​ឆក់​ឱកាសបំ​ភ្លឺ​ជីវិត​យើង ដោយ​សេចក្តី​ស្រឡាញ់នៃ​ព្រះ​គ្រីស្ទ នៅ​ថ្ងៃ​នេះ​ចុះ!–Joe Stowell

ល្អ ហើយច្រើន

ខ្ញុំត្រូ​វ​តែ​ទទួលស្គា​ល់​ថា ខ្ញុំពិត​ជា​ចូល​ចិត្ត​ញាំរ​បស់​ផ្អែម​ណាស់។ ក្នុងចំណោ​ម​ស្ករ​គ្រាប់​ទាំ​ង​អ​ស់ ដែល​ខ្ញុំ​ចូល​ចិត្ត ស្ករ​គ្រាប់​ហ្គូត អែន ភ្លែនធី(Good & Plenty) ស្ទើរ​តែ​ក្លាយ​ជា​ប្រភេទ​ស្ករ​គ្រាប់​ដែលខ្ញុំ​ចូ​លចិ​ត្ត​បំ​ផុត! ដូច​នេះ ខ្ញុំពិត​ជា​ត្រេកអ​រ​ខ្លាំង​ណាស់ ពេល​ដែលបា​នញាំ​ស្ករ​គ្រាប់​ដ៏ផ្អែម​ទាំង​នោះ។​

មាន​របស់​ល្អ​ជាច្រើ​ន ដែល​យើង​អាច​រ​កបាន​ ក្នុង​ជីវិត​ ​ប៉ុន្តែ រប​ស់ល្អ​ខ្លះ​មិន​អា​ចស្ថិ​ត​ស្ថេរ​យូរ​ឡើយ​ គឺមិន​ខុស​ពី​ស្ករ​គ្រាប់​ហ្គូត អែន ភ្លែនធីឡើយ។ យើង​ប្រហែ​ល​ជា​ចាត់​​ទុក​របស់​ខ្លះ ​ជារ​បស់​ដែ​លល្អ​បំ​ផុត ប៉ុន្តែ ពេលដែ​ល​យើង​បាត់​បង់​វាទៅ​ យើងមា​នអា​រ​ម្មណ៍​ថា ទទេ ហើយ​ថែម​ទាំង​ស្តាយ​ក្រោយ​ទៀ​តផ​ង។ ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​មា​ន​ការ​ប៉ះ​ពាល់​ចិ​ត្តយ៉ា​ង​ខ្លាំ​ង ពេលដែ​ល​បា​នឮ​អ្ន​ក​និព​ន្ធទំ​នុក​ដំកើ​ង​ប្រកាស​​ថា “ខ្ញុំ​បាន​ទូល​ដល់​ព្រះយេហូវ៉ា​ថា ទ្រង់​ជា​ព្រះអម្ចាស់​នៃ​ទូលបង្គំ ក្រៅ​ពី​ទ្រង់ ទូលបង្គំ​រក​សេចក្តី​ល្អ​មិន​បាន​ឡើយ”(ទំនុកដំកើង ១៦:២)។ យើង​សុទ្ធ​តែ​ដឹង​ថា​ ព្រះទ្រ​ង់​ល្អ។ ប៉ុន្តែ តើយើ​ងបា​ន​ស្រឡាញ់​ទ្រង់ ហើយ​រាប់​ទ្រង់​ជាមិ​ត្តល្អ​បំផុ​ត ក្នុង​ជីវិ​តយើ​ង​ឬ​ទេ?

អ្នក​និព​ន្ធទំ​នុកដំ​កើ​ងបា​ន​ពន្យ​ល់​ថា ព្រះទ្រ​ង់ល្អ​ ព្រោះទ្រ​ង់​ការពារ​យើង(ខ.១) ទ្រង់ប្រ​ទាន​នូវ​ការ​ល្អ​ដល់​យើ​ង(ខ.២) ទ្រង់​ជួ​យ​គំ​និត និង​បង្រៀនយើ​ង(ខ.៧) ហើយ​ទ្រង់​ជា​ព្រះ​ដែល​បង្ហាញ​ឲ្យ​យើង​ឃើញ “ផ្លូវ​នៃ​ជីវិត” ហើយ​បំពេញ​យើង ដោយ​សេចក្តី​អំ​ណរ ក្នុង​ព្រះ​វត្ត​មាន​ទ្រង់(ខ.១១)។ ដូច​នេះ ព្រះ​ទ្រង់​ល្អ​ណាស់!

តែ​គួរ​ឲ្យ​ស្តាយណា​ស់ ដែល​ជា​ញឹក​ញាប់ យើង​បាន​បណ្តោយ​ឲ្យ​រ​បស់​ដែ​ល​មិ​នសូ​វ​ល្អ មក​ជំនួ​ស​ព្រះ ក្នុង​ជីវិ​ត​រ​បស់​យើង​។ របស់​ទាំង​នោះមិ​នអា​ច​ស្ថិត​ស្ថេ​របា​នឡើ​យ​…

ការប្រុងត្រចៀកស្តាប់

ខ្ញុំមាន​បញ្ហា​មួយ នៅ​ក្នុង​ទំនា​ក់ទំន​ង​ប្តី​ប្រព​ន្ធរ​ប​ស់ខ្ញុំ​ តែ​ខ្ញុំមិ​នដឹ​ង​ថា​ អ្នក​ដទៃ​មានបញ្ហា​ដូច​នេះដែ​រ​ឬ​យ៉ាង​ណា​ទេ។ ជាញឹ​កញា​ប់ ខ្ញុំ​ច្រើន​តែ​ប្រមូល​អារម្មណ៍គិ​ត ដោយ​មិន​ចាប់​អារម្មណ៍​ចំពោះអ្វី​ៗដែ​ល​នៅជុំ​វិ​ញ​ខ្លួន ជា​ហេតុ​នាំ​ឲ្យ​ភរិយា​របស់​ខ្ញុំ​គឺ ម៉ាទី(Martie) មានអា​រម្មណ៍​នឿយណា​យយ៉ា​ងខ្លាំ​ង ជា​ពិសេ​ស​នៅ​ពេល​ដែល​នាង​កំពុង​និយា​យ​ប្រាប់ខ្ញុំ អំពី​រឿង​សំខា​ន់ៗ។ ពេល​ដែល​នាង​សំគាល់ឃើ​ញថា​ ខ្ញុំ​មិន​ចាប់​អារម្មណ៍​ចំពោះ​ពាក្យស​ម្តីរ​បស់​នាង នាង​ច្រើន​តែ​សួរ​ខ្ញុំថា “តើ​បង​បាន​ឮ​ខ្ញុំនិយា​យ​​ទេ?”

ការ​ស្តាប់ គឺ​ជាផ្នែ​ក​មួយដ៏​សំ​ខាន់​នៅ​ក្នុ​ងទំ​នាក់​ទំនងនី​មួយ​ៗ ជា​ពិសេស​​ក្នុ​ងទំ​នាក់​ទំនង ​ដែល​យើង​មាន​ជាមួ​យ​ព្រះ​គ្រីស្ទ។ បើយើង​ជា​កម្ម​សិទ្ធិ​របស់​ទ្រង់ នោះ​យើង​មានអភ័យ​ឯក​សិទ្ធិ នៅក្នុ​ងកា​រប្រ​កប​ស្និទ្ធស្នា​ល​ជាមួ​យ​ទ្រង់ ​តាម​រយៈ​ព្រះប​ន្ទូល​ទ្រង់ និ​ង​ព្រះវិ​ញ្ញាណ​បរិសុ​ទ្ធ​ដែល​ធ្វើ​ការ​ក្នុង​ចិត្ត​យើង។ យើង​ត្រូវ​ប្រុងត្រចៀក​ស្តាប់​អ្ន​កគ​ង្វាល​ដ៏​ពិតរបស់​យើង ពេលដែ​លទ្រ​ង់ប​ន្លឺព្រះ​សូរ​​សៀង ដើម្បី​ដឹក​នាំ​យើង ទៅ​កាន់​សេចក្តី​សុច​រិត សេចក្តី​ស្រឡាញ់ ព្រះគុ​ណ និង​កា​រអ្វី​ដែល​សម​ស្រប​នឹង​បុគ្គ​លិក​លក្ខណៈ និ​ងបំ​ណ​ង​ព្រះទ័​យ​ទ្រង់។ ក្នុង​បទ​គម្ពី​រ​យ៉ូហា​ន ជំពូក១០​ ព្រះយេ​ស៊ូវ​បា​នមា​ន​បន្ទូល​ច្បាស់​​ថា ទ្រង់​ជា “អ្នក​គង្វា​ល​ដ៏ល្អ” ហើយ​អ្នក​ដែ​លខំ​ស្តា​ប់​ព្រះសូ​រសៀ​ង​ទ្រង់ ក៏​បាន​ក្លាយ​ជា​អ្នក​ដើរ​តា​ម​ទ្រង់ យ៉ា​ងស្ម័​គ្រ​ស្មោះ(ខ.៤) ហើយ​បា​នផ្លា​ស់​ប្រែ​ ទៅជា​មាន​លក្ខ​ណៈដូ​ច​ទ្រង់។

កា​រ​ប្រុង​ត្រចៀក​ស្តាប់ពាក្យ​សម្តី​​របស់​ប្តីប្រ​ពន្ធ ឬ​មិត្ត​ភ័ក្រ​របស់​អ្នក គឺ​ជា​ការ​បង្ហាញ​ថា ពួក​គេមា​នត​ម្លៃ​ និង​ភាព​សក្តិស​ម នៅក្នុ​ងទំនាក់​ទំនង។ យ៉ាង​ណាមិ​ញ ការ​ផ្តោត​ចិត្ត​ទៅ​លើព្រះ​សូរ​សៀងនៃ​ព្រះយេ​ស៊ូវ គឺ​ជា​ការ​បញ្ជា​ក់ថា ទ្រង់​សំខាន់​ចំពោះជី​វិត​​របស់​អ្នក។ ដូច​នេះ ចូរ​លះ​ចោល​ការ​អ្វី​ដែល​រំខាន​ដល់​ជីវិត​អ្នក ហើយ​ងាក​បែរ​មក​ស្តាប់​ព្រះប​ន្ទូល​ទ្រង់​វិញ ហើយ​អធិ​ស្ឋានសូម​ឲ្យ​ព្រះ​គុណ​ទ្រង់​បាន​ធ្វើ​ការ​អ្វី ដែល​ទ្រង់​បាន​មាន​បន្ទូល។–Joe Stowell

ទ្រង់មិនដែលផ្ទំលក់ ក្នុងនគរស្ថានសួគ៌

ការ​ចុះចត ស្ថិត​ក្នុង​ចំណោម​ចំណុច​ដ៏​គ្រោះ​ថ្នាក់​បំផុត នៃ​ការ​ហោះហើ​រ​របស់​យន្ត​ហោះ។ នៅ​ពេល​​ដែ​ល​​យ​ន្តហោះបន្ទាប​ខ្លួន​កាន់​តែ​ជិត​ដល់​ដី អាកាស​ធាតុនៅ​លើ​ដី​ ប្រហែល​​​ជា​​មា​នសភាព​​អាក្រក់ ខុស​ឆ្ងាយ​ពី​​អាកាស​ធាតុ នៅរ​យៈ​កំព​ស់៩១៤៤ម៉ែត្រ ហើយ​យន្ត​ហោះ​ដទៃ​ទៀត ប្រហែល​ជា​មិ​​ន​​​អា​ច​​មើ​ល​ផ្លូ​វចុះ​ច​ត​ច្បា​ស់។ ដូចនេះ​ អ្នកបើក​យ​​ន្តហោះ ត្រូវពឹង​ផ្អែ​ក​ទៅ​លើអ្ន​ក​​គ្រប់​​គ្រងអាកាសច​រណ៍ ដើម្បីទ​ទួល​បា​ននូ​វ​ព​ត៌​មា​ន​ល​ម្អិត​ឲ្យ​បានច្បាស់លាស់​ មុន​នឹង​ចុះច​ត ដើម្បី​មិ​នឲ្យ​មា​​នគ្រោះ​ថ្នា​ក់​កើត​ឡើង។ ហេតុ​នេះ​ បើ​​សិនជាគ្មាន​អ្នក​គ្រ​ប់​គ្រង​អាកាស​ចរណ៍​ទេ​ វិនាស​កម្ម​ប្រា​ក​ដជា​​នឹង​កើត​មា​ន​មិនខានទេ។

ដូច​នេះ សូមយើ​ង​នឹ​កស្រ​មៃ អំពី​ភាព​ជ្រួល​ច្របល់​ដែល​អា​ចកើ​តមា​ន ពេល​ដែល​អ្នក​​បើ​ក​​ប​រ​​​យ​ន្ត​​​ហោះ បាន​ព្យាយាម​​ទាក់ទ​ងទៅ​ប៉ម​គ្រប់​គ្រង​​អាកាសច​រណ៍ តែ​មិន​​បានទ​ទួល​កា​រ​ឆ្លើយ​​តប​សោះ។ ទី​បំផុត គេក៏​បា​នដឹ​ង​ថា ​អ្នក​គ្រប់​គ្រង​អាកាស​​ចរណ៍បា​នដេ​ក​​លក់​ហើយ ជា​ហេតុ​ធ្វើ​ឲ្យ​​អ្ន​​ក​​បើ​កប​រ​យន្ត​ហោះ​ អ្នក​ដំណើរ ​និង​យន្តហោះ​ទាំង​មូ​ល​ស្ថិ​តក្នុ​ង​ស​ភា​ព​​គ្រោះ​​​​ថ្នាក់។ តែ​បន្ទាប់​មក ពួ​កគេ​ធូ​រ​​ស្បើយ​ក្នុង​អារម្មណ៍ជា​​ខ្លាំង ពេល​បាន​ទទួ​លដំ​ណឹ​ង​ល្អ​ថា យន្ត​ហោះនោះ​​បាន​ចុះច​ត​ដោយ​សុ​វត្ថ​ភាព​​ហើយ។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ មាន​ដំណឹ​ង​ល្អ​ដែ​លកា​ន់​តែ​ល្អ​ជាង​នេះ​​ទៅ​ទៀត ដែល​ចង់​ប្រាប់​យើងថា​ ព្រះដែ​ល​ទ្រង់​ជាអ្ន​ក​គ្រ​ប់គ្រង​ដំណើរ​ជីវិតរ​បស់យើ​ង ទ្រង់​មិន​ដែល​ងោ​ក​ងុយ ឬ​ផ្ទំ​រលីវ​ឡើយ​​។ ទ្រង់​ទត​មើល​ពី​ស្ថា​ន​លើ​ម​ក​ ឃើញហេ​តុកា​រ​ណ៍ទាំ​ងអ​ស់​ដែ​លកើត​ឡើង ក្នុង​និង​ជុំវិញ​ជីវិត​របស់​យើង​។ គឺដូ​​ចដែ​ល​អ្នកនិ​ព​ន្ធទំ​នុកដំ​កើង​បានក​ត់ទុ​កថា​ “សេចក្តី​ជំនួយ​​រប​ស់ខ្ញុំ​​មក​តែ​ពីព្រះ​យេហូ​វ៉ាទេ​ គឺ​ជាព្រះ​​ដែលប​ង្កើត​ផ្ទៃមេ​ឃ និង​​ផែ​​​នដី ទ្រង់​នឹង​មិន​ឲ្យ​ជើ​ង​អ្នករ​អិល​ភ្លាត់​ឡើយ​។ ព្រះ​អង្គ​ដែល​រក្សា​អ្ន​ក ទ្រង់​មិន​ផ្ទំ​រលីវ​​ឡើយ”(១២១:២-៣)។

អ្នក​អាច​មានទំ​នុកចិ​ត្ត​ថា ព្រះទ្រ​ង់ជ្រា​ប​​អំពី​គ្រោះថ្នាក់​ ដែល​ជិត​កើត​មាន ហើយ​ទ្រង់​​នឹង​​ដឹក​នាំច​រាចរ​ណ៍​នៃ​ដំណើរ​ជី​វិ​តអ្ន​ក ដោ​យគ្មា​ននឿ​យ​ហត់ ដើម្បី​ជា​ប្រយោជន៍ និង​សិរីល្អ​របស់​ទ្រង់​(រ៉ូម ៨:២៨)។–Joe Stowell

តែងតែ

ខ្ញុំ​ចូល​ចិត្ត​ប្រើពា​ក្យ តែង​តែ  និង មិន​ដែល ។ ខ្ញុំ​បាន​ប្រើ​​ពាក្យ​ទាំង​ពីរ​នេះ នៅក្នុ​ង​ការ​និយាយ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ឲ្យ​មាន​សង្ឃឹម។ ខ្ញុំ​ចូល​ចិត្ត​គិ​ត​ថា ខ្ញុំតែង​តែ អាច​មាន​ចិត្ត​សប្បាយ​ជានិ​ច្ច ហើយ​ការ​រស់​នៅ នឹងមិន​ដែល មាន​ការ​ខក​ចិត្ត​ឡើយ។ ប៉ុន្តែ តាម​ពិ​ត ខ្ញុំ​មិន​តែង​តែ មាន​ចិត្ត​សប្បាយ​ជា​និច្ច​ឡើយ ហើយ​ការ​រស់​នៅ មិន​ដែល  សម​តាម​បំណង​ជា​និច្ច​ដែរ។​

ដូច​នេះ ពាក្យ​នេះ​អាច​នាំ​ឲ្យ​យើង​មាន​សង្ឃឹ​ម​បាន ​លុះណា​តែ​យើង​គិ​ត​អំពី​ព្រះបន្ទូល​សន្យា​ រប​ស់​ព្រះ​យេស៊ូវ អំពី​ព្រះ​វត្ត​​មាន​រប​ស់​ទ្រង់។  ពេល​ដែ​ល​ពួ​កសិ​ស្ស​មា​ន​ការ​​បារម្ភ​ថា ពួក​គេ​នឹ​ងត្រូវ​​រស់​នៅ​ដោយ​ខ្លួ​ន​ឯង ទ្រង់​បាន​មាន​បន្ទូល​ថា “ខ្ញុំ​​នឹងគង់នៅជាមួយអ្នករាល់គ្នាជានិច្ច”(ម៉ាថាយ ២៨:២០)។ ព្រះ​គម្ពីរ​ហេព្រើរ​ក៏​បាន​រំឭក​យើង​ផងដែរ​ថា ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា “អញ​​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ” បាន​​​ជា​​យើង​​រា​ល់​​​គ្នា​​អា​ច​​នឹ​ង​​និយាយ​ ដោយ​​ក្លាហា​ន​​ថា “ខ្ញុំ​​មិន​ព្រម​​ខ្លាច​​ឡើយ ព្រោះ​ព្រះអម្ចាស់​ទ្រង់​​ជា​​ជំនួយ​​ខ្ញុំ តើ​មនុស្ស​នឹង​ធ្វើ​ដល់​ខ្ញុំ​ ជា​យ៉ាង​ណា​បាន”​(ហេព្រើរ ១៣:៥-៦)។ ហើយ​សាវ័ក​ប៉ុល​បាន​បញ្ជាក់ដ​ល់​គ្រីស្ទប​រិស័ទ​ទាំងអ​ស់ថា​ “យើង​​នឹង​​នៅ​​ជា​​មួយ​​នឹង​ព្រះអម្ចាស់​ជា​ដរាប​ទៅ”(១ថែស្សាឡូនិច ៤:១៧)។ បទ​គម្ពីរ​ទាំង​នេះ​ពិត​ជា​លើក​ទឹ​ក​ចិត្ត​យើងណា​ស់!

ទោះ​បី​ជា​ដំណើរ​ជីវិត​របស់យើ​ង ហាក់​ដូច​ជាមា​នល​ក្ខណៈ​ គួរ​ឲ្យភ័​យខ្លា​ច​យ៉ាង​ណា​ក៏​ដោយ ហើយ​ទោះ​បីជា​អ​នាគត​របស់​យើង ហាក់​ដូច​ជា​អស់​សង្ឃឹម​យ៉ាង​ណាក៏​ដោ​យ ក៏​យើង​នៅ​តែ​អាចមា​ន​ចិត្តក្លាហាន និងកា​រ​កម្សាន្ត​ចិត្ត ដោយ​សារ​ព្រះ​វត្ត​មាន​នៃ​ព្រះ ដែល​គង់​ជាប់​យើង​ជានិ​ច្ច និង​ជួយ​ឲ្យយើ​ងអា​ចឆ្ល​ង​កាត់​ការ​លំបាក​ទាំង​អស់​នោះ។ ជាង​នោះ​ទៅ​ទៀត ពេល​ដែល​ជីវិត​យើង​ចប់​ទៅ យើងក៏​នឹ​ង​នៅ​ជាមួ​យ​ទ្រង់ ដោយ​បាន​ឃើញ​មុ​ខ​ទល់​នឹង​មុខ​ ជា​រៀង​រហូត​។…

ពេលមានបញ្ហា

បើអ្នក​មិន​ធ្លាប់​បាន​ដឹង​អំពី​ច្បាប់​ម័រហ្វី(Murphy)ទេ ​នោះ​អ្នក​ប្រហែល​ជា​ធ្លាប់​​ពិសោធ​ នឹង​ពាក្យ​ស្លោក ដែលចែង​ថា “បញ្ហា​នឹង​កើត​ឡើង ចំពោះ​ការ​អ្វី​ដែ​ល​អាច​មាន​បញ្ហា”។ ពាក្យ​ស្លោក​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំនឹ​ក​ឃើញ​គោល​ការណ៍ ដែ​ល​ព្រះ​យេស៊ូវ​បាន​ចែក​ចាយ​ជា​មួ​យ​ពួក​សិស្ស​របស់​ទ្រង់​ ដោយ​បន្ទូល​ថា “នៅ​លោកីយ៍​​នេះ ​អ្នក​​រា​ល់​គ្នា​នឹងមាន​សេចក្តី​វេទនា​មែន”(យ៉ូហាន ១៦:៣៣)។ ត្រង់​ចំណុច​នេះ យើង​អាច​ទទួល​ស្គាល់​ថា ពាក្យ​ស្លោក​មួយ​នោះ​ពិត​ជា​បាន​និយាយ​ត្រូ​វ​មែន ព្រោះ​មិន​យូរ​មិន​ឆាប់ យើង​នឹង​ជួប​សេចក្តី​ទុក្ខ​មែន។ ពី​ដើម​ឡើយ ព្រះ​ទ្រង់​មិ​ន​បាន​រៀប​ផែន​ការ​ឲ្យ​ជីវិត​មនុស្ស​ម្នា​ក់ៗ​ជួ​បសេ​ចក្តី​ទុក្ខ​ទេ ប៉ុន្តែ ចាប់​តាំង​ពី​ពេល​ដែល​មនុស្ស​ជាតិ​ដំបូង បាន​ចាញ់​ល្បួង​របស់​អារក្ស ក្នុង​សួន​ច្បារ​អេដែន អ្វី​ៗ​គ្រ​ប់​យ៉ាង​ក្នុង​ពិភព​ផែន​ដី​នេះ ក៏​បាន​ធ្លាក់​ចូល​ទៅ​ក្នុ​ងអំ​ពើ​បាប ជា​ហេតុ​នាំ​ឲ្យ​គ្មាន​សណ្តាប់​ធ្នាប់ និង​លែង​មាន​ដំណើរ​ការ​ដូច​ធ​ម្មតា។

ជា​ការ​ពិត​ណាស់ ជីវិត​មនុស្ស​ម្នា​ក់​ៗតែ​ង​ពើ​ប​ប្រទះ​បញ្ហា។ ជា​ញឹក​ញាប់ យើង​មិន​បាន​ដឹង ឬ​ភ្លេច​ថា សន្តិ​ភាព​ពិត​ជា​អាច​កើត​មាន​នៅ​ក្នុង​ជីវិត​របស់​យើង​រាល់​គ្នាទេ។ គួ​រឲ្យ​ចាប់​អារម្មណ៍​ណាស់ ពេល​ដែល​ព្រះ​យេស៊ូវ​ដាស់​តឿន​អ្នក​ដើ​រតា​ម​ទ្រង់ អំពី​បញ្ហា​ដែល​នឹង​កើត​ឡើង ​ទន្ទឹម​នឹង​នោះ​ទ្រង់​ក៏បា​នស​ន្យាថា​ នឹង​ប្រទា​នស​ន្តិ​ភាព ​នៅ​ក្នុង​ចិត្ត​យើង​ម្នា​ក់​ៗ​ផ​ង​ដែរ។ ទ្រង់​ថែម​ទាំង​បាន​ប្រាប់​ពួក​គេ​ឲ្យ ​“សង្ឃឹម ឬ​អសប្បាយ​ឡើង ដ្បិត​ទ្រង់​បាន​ឈ្នះ​លោកិយ​ហើយ”​(ខ.៣៣)។ ដោយ​សារ​ទ្រង់​បាន​ប្រើពា​ក្យ​ បានឈ្នះ នោះ​មាន​ន័យ​ថា កា​រនេះ​បា​នស​ម្រេច តាំង​​​ពី​អតីត​កាល​រហូត​ជា​និរន្ត។ ព្រះ​យេស៊ូវ​ទ្រង់​មិន​គ្រាន់​តែ​បា​នឈ្នះលោកិយ​ដែល​ធ្លាក់​ក្នុង​អំពើបា​ប តាម​រយៈ​កា​រ​សុគត និង​ការ​មាន​ព្រះ​ជន្ម​ឡើ​ងវិ​ញ​រប​ស់ទ្រ​ង់​ប៉ុណ្ណោះ​ឡើយ តែ​ទ្រង់​ថែម​ទាំង​បាន​បន្ត​ប្រទាន​ជ័យ​ជម្នះ ទោះ​បី​ជា​យើង​ជួ​បប​ញ្ហា​ច្រើន​យ៉ា​ង​ណា​ក៏​ដោយ។

ដូច​នេះ ទោះ​បី​ជាប​ញ្ហាអា​ចកើ​ត​មាន ចំពោះ​យើង ក្នុង​លោកិយ​ដែល​មាន​បាប​នេះ​យ៉ាង​ណាក៏​ដោយ ក៏​យើង​នៅ​តែ​​អាច​មាន​សង្ឃឹម ដោយសារ​ដំណឹង​ល្អ​ដែល​ប្រាប់​យើង​ថា យើង​អាច​ពឹង​ផ្អែក​លើ​ព្រះយេ​ស៊ូវ…