ដៃដែលចាំជួយជ្រោង
កូនៗរបស់ខ្ញុំអរសប្បាយ នឹងការជិះស្គីលើទឹកកក ដ៏រំភើបរីករាយ នៅក្រោយផ្ទះ ក្នុងអំឡុងពេលរដូវរងា នៅរដ្ឋអីដាហូ។ កាលពួកគេនៅក្មេង ការរៀនជិះស្គីមានឧបស័គ្គជាច្រើន បានជាខ្ញុំពិបាកនឹងលើកទឹកចិត្តពួកគេ ឲ្យបោះជំហាន ទៅលើផ្ទៃខាងលើនៃទឹកកក ព្រោះពួកគេដឹងថា ការដួលនៅលើទឹកកក អាចធ្វើឲ្យពួកគេឈឺ។ ពេលណាពួកគេរអិលជើង ខ្ញុំ ឬស្វាមីរបស់ខ្ញុំ តែងតែឈោងទៅចាប់ពួកគេ ឲ្យឈរឲ្យត្រង់ខ្លួនឡើងវិញ។
ការមាននរណាម្នាក់ នៅចាំជួយយើង ពេលយើងដួលចុះ គឺជារង្វាន់ ឬអំណោយនៃការជួយ ដូចដែលបានពិពណ៌នា នៅក្នុងបទគម្ពីរសាស្តា។ ការមានគ្នា សម្រាប់ធ្វើការជាមួយ ធ្វើឲ្យការងាររបស់យើងកាន់តែមានភាពរលូន និងមានប្រសិទ្ធិភាព(៤:៩) ហើយមិត្តសំឡាញ់នាំមកនូវភាពកក់ក្តៅ សម្រាប់ជីវិតយើង។ ពេលណាយើងជួបឧបស័គ្គ ការមាននរណាម្នាក់ មកនៅក្បែរយើង ដើម្បីផ្តល់ជំនួយជាក់ស្តែង និងជំនួយផ្លូវចិត្ត គឺពិតជាមានប្រយោជន៍ណាស់។ ទំនាក់ទំនងដូចនេះ អាចផ្តល់ឲ្យយើង នូវកម្លាំង គោលបំណង និងការកម្សាន្តចិត្ត។
ពេលដែលយើងដួលចុះ នៅលើទឹកកកដ៏ត្រជាក់នៃជីវិត ដែលមានទុក្ខលំបាក តើយើងមាននរណាម្នាក់ នៅចាំជួយយើងទេ? ព្រះជាម្ចាស់ គឺជាអ្នកដែលនៅចាំជួយយើង។ ពុំនោះទេ ពេលដែលនរណាម្នាក់ ត្រូវការមិត្តភក្តិជួយ តើយើងអាចជួយជ្រោងពួកគេឡើង ដើម្បីធ្វើជាការឆ្លើយតបរបស់ព្រះជាម្ចាស់ឬទេ? កាលណាយើងចំាជួយអ្នកដទៃ នោះជាញឹកញាប់ យើងក៏ច្រើនតែរកបានអ្នកជួយយើងផងដែរ។ ពេលណាយើងហាក់ដូចជាគ្មាននរណានៅក្បែរ ដើម្បីជួយយើងឲ្យក្រោកឈរឲ្យត្រង់ខ្លួន…
អ្វីដែលយើងមាន
ថ្ងៃមួយ មិត្តភក្តិខ្ញុំមានចិត្តអន្ទះសាចង់មានការជួបជុំគ្រួសារ និងមិត្តភក្តិ នៅផ្ទះគាត់ នៅថ្ងៃបុណ្យដ៏សប្បាយរីករាយ។ ភ្ញៀវម្នាក់ៗបានទន្ទឹងរង់ចាំ ការជួបជុំគ្នា នៅជុំវិញតុ ហើយចង់ជួយកាត់បន្ថយចំណាយ ទៅលើម្ហូបសម្រាប់មនុស្សជាច្រើនយ៉ាងនេះ។ អ្នកខ្លះក៏បានយកនំប៉័ងមក ខ្លះយកសាឡាត់ ឬម្ហូបបន្លែមកផ្ទះគាត់។ ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមនោះ មានភ្ញៀវម្នាក់កំពុងជួបការខ្វះខាតខុសពីគេ។ នាងចង់ចំណាយពេលជាមួយអ្នកដែលខ្លួនស្រឡាញ់ តែទោះជាយ៉ាងណាក៏ដោយ នាងមិនមានលទ្ធភាពទិញអាហារអ្វីឡើយ។ ដូចនេះ នាងក៏បានសុំជួយសម្អាតផ្ទះ ដើម្បីធ្វើជាអំណោយដល់ម្ចាស់ផ្ទះ។
គេនៅតែស្វាគមន៍នាង ឲ្យចូលមកអង្គុយនៅតុជាមួយពួកគេ ទោះនាងមកដោយដៃទទេក៏ដោយ។ តែនាងនៅតែមើលឃើញអ្វីដែលនាងពិតជាអាចផ្តល់ឲ្យបាន គឺពេលវេលា និងជំនាញរបស់នាង យកមកកន្លែងជួបជុំគ្នា នៅពេលល្ងាចនោះ ដោយអស់ពីចិត្ត។ រឿងនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីអត្ថន័យនៃការបង្រៀនរបស់សាវ័កប៉ុល នៅក្នុងបទគម្ពីរ ២កូរិនថូស ៨។ អ្នកទទួលសំបុត្ររបស់គាត់ មានចិត្តអន្ទះសាចង់ជួយគ្រីស្ទបរិស័ទមួយចំនួន ហើយគាត់ក៏បានជំរុញពួកគេ ឲ្យជួយអ្នកទាំងនោះ តាមដែលអាចធ្វើទៅបាន។ គាត់បានសរសើរទឹកចិត្ត និងការស្ម័គ្រចិត្តរបស់ពួកគេ ដោយមានប្រសាសន៍ថា ព្រះទ្រង់សព្វព្រះទ័យនឹងអំណាយទាំងតូចធំរបស់ពួកគេ គឺដោយសារតែទឹកចិត្តដែលពួកគេមាន នៅក្នុងការឲ្យ(ខ.១២)។
ជាញឹកញាប់ យើងច្រើនតែប្រញាប់ប្រៀបធៀបអំណោយរបស់យើង ជាមួយនឹងអំណោយរបស់អ្នកដទៃ ជាពិសេស នៅពេលដែលធនធានរបស់យើង មិនល្មមនឹងផ្តល់ឲ្យគេ ឲ្យបានច្រើនដូចចិត្ត។ ប៉ុន្តែ ព្រះទ្រង់បានឲ្យតម្លៃ ចំពោះការឲ្យរបស់យើង តាមរបៀបខុសពីនេះ។ សរុបមក…
ចំណងនៃការលើកទឹកចិត្ត
ការប្រកួតរត់ប្រណាំង ស្ទីវិន ថុមស៊ុន មែម៉ូរាល សែនធីភីត គឺជាការរត់ប្រណាំជាក្រុម ដែលមានការចូលរួម ពីកីឡាករមកពីគ្រប់ទិសទី នៅសហរដ្ឋអាមេរិក។ ក្នុងការប្រកួតនេះ សមាជិកនីមួយៗ ក្នុងក្រុមដែលមានគ្នា៧នាក់ត្រូវរត់ជាក្រុម ដោយកាន់ខ្សែតែមួយ ក្នុងចម្ងាយ៣គីឡូម៉ែត្រដំបូង នៃចម្ងាយសរុបប្រហែល៥គីឡូម៉ែត្រ។ ពេលក្រុមនីមួយៗរត់ដល់គំនូស៣គីឡូម៉ែត្រហើយ ពួកគេក៏បានទម្លាក់ខ្សែចោល ហើយរត់ប្រណាំងជាលក្ខណៈបុគ្គល ឲ្យទៅដល់ទីរៀងៗខ្លួន។ ដូចនេះ ពេលវេលាសរុបដែលកីឡាករម្នាក់ៗ ចំណាយក្នុងការប្រកួតនេះ គឺជាការបូកផ្សំនៃរយៈពេលដែលពួកគេរត់ជាក្រុម ជាមួយនឹងរយៈពេលដែលពួកគេរត់ជាលក្ខណៈបុគ្គល។
ឆ្នាំនេះ ក្រុមរបស់កូនស្រីខ្ញុំបានប្រើយុទ្ធសាស្រ្តមួយ ដែលខ្ញុំមិនធ្លាប់ឃើញពីមុនមក។ ពួកគេបានដាក់អ្នករត់លឿនជាងគេ នៅខាងមុខ ហើយអ្នករត់យឺតជាងគេនៅពីក្រោយនាង។ នាងក៏បានពន្យល់ថា គោលដៅរបស់ពួកគេ គឺដើម្បីឲ្យអ្នកពូកែរត់ជាងគេស្ថិតនៅចម្ងាយជិតអ្នករត់យឺត ល្មមនឹងអាចនិយាយលើកទឹកចិត្តពួកគេ។
ផែនការរបស់ពួកគេ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទគម្ពីរមួយ នៅក្នុងព្រះគម្ពីរហេព្រើរ។ ព្រះគម្ពីរហេព្រើរ បានជំរុញយើង ឲ្យ “កាន់ខ្ជាប់ តាមសេចក្តីបន្ទាល់របស់សេចក្តីសង្ឃឹមនោះ”(ហេព្រើរ ១០:២៣) ហើយ “ពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង”(ខ.២៤)។ មានមធ្យោបាយជាច្រើន ដែលយើងអាចប្រើ ដើម្បីអនុវត្តតាមការបង្រៀននេះ ប៉ុន្តែ អ្នកនិពន្ធបាននិយាយសង្កត់ធ្ងន់ អំពីមធ្យោបាយមួយ គឺ“ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង”(ខ.២៥)។ ការជួបជុំជាមួយអ្នកជឿដទៃទៀត តាមដែលអាចធ្វើទៅបាន…
ទ្រព្យសម្បត្តិ នៅក្នុងផ្លែល្ពៅ
កាលខ្ញុំកំពុងរស់នៅជាម្តាយដ៏វ័យក្មេងម្នាក់ ខ្ញុំបានប្តេជ្ញាចិត្តថា នឹងធ្វើកំណត់ហេតុ អំពីរយៈពេល១ឆ្នាំដំបូង នៃជីវិតរបស់កូនស្រីខ្ញុំ។ ជារៀងរាល់ខែ ខ្ញុំបានថតរូបនាងទុក ដើម្បីបង្ហាញអំពីការផ្លាស់ប្តូរ និងការលូតលាស់របស់នាង។ ក្នុងចំណោមរូបថតដែលខ្ញុំចូលចិត្តជាងគេ មានរូបថតមួយ ដែលខ្ញុំបានថត ពេលនាងកំពុងអង្គុយយ៉ាងរីករាយ នៅក្នុងផ្លែល្ពៅដ៏ធំមួយផ្លែ ដែលខ្ញុំបានទិញពីកសិករប្រចំាតំបន់ ហើយបានចោះឲ្យប្រហោងក្នុង។ ខ្ញុំមានចិត្តសប្បាយរីករាយណាស់ ពេលឃើញនាងអង្គុយនៅក្នុងផ្លែល្ពៅនោះ។ ផ្លែល្ពៅបានក្រៀមស្វឹតទៅ នៅសប្តាហ៍បន្ទាប់ ប៉ុន្តែ កូនស្រីខ្ញុំបានបន្តលូតលាស់ ហើយចម្រើនឡើង។
សាវ័កប៉ុលបានពិពណ៌នា អំពីការស្គាល់សេចក្តីពិត ដោយដឹងថា ព្រះយេស៊ូវជានរណា។ ការនេះបានធ្វើឲ្យខ្ញុំគិតដល់រូបថតនោះ។ គាត់បានប្រដូចការស្គាល់ព្រះយេស៊ូវ នៅក្នុងចិត្តយើង ទៅនឹងទ្រព្យសម្បត្តិដែលបានទុកនៅក្នុងក្អម។ ការនឹកចំា អំពីការអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង ធ្វើឲ្យយើងមានចិត្តក្លាហាន និងកម្លាំង សម្រាប់អត់ទ្រាំ ក្នុងទុក្ខលំបាក ទោះជាយើងត្រូវគេសង្កក់សង្កិនគ្រប់ជំពូកក៏ដោយ(២កូរិនថូស ៤:៨)។ ពេលគេវាយយើងដេកស្តូក តែមិនស្លាប់ យើងអាចបង្ហាញឲ្យអ្នកដទៃឃើញ ព្រះយេស៊ូវមានព្រះជន្មរស់នៅក្នុងយើង ដោយសារអំណាចចេស្តារបស់ព្រះជាម្ចាស់ នៅក្នុងជីវិតយើង(ខ.៩)។
យើងអាចមានអារម្មណ៍នឿយព្រួយ ដោយសារទុក្ខលំបាករបស់យើង ដូចជាផ្លែល្ពៅដែលក្រៀមស្វិត។ ប៉ុន្តែ ក្តីអំណររបស់យើងអាចចម្រើនឡើង ដោយសារព្រះយេស៊ូវ ទោះមានការប្រឈមមុខទាំងនោះក៏ដោយ។ ការស្គាល់ទ្រង់ ដោយដឹងថា អំណាចទ្រង់កំពុងធ្វើការក្នុងជីវិតយើង គឺជាទ្រព្យសម្បត្តិ ដែលបានរក្សាទុក ក្នុងរូបកាយរបស់យើង ដែលផុយស្រួយដូចដីឥដ្ឋ។ យើងអាចចម្រើនឡើង…
យកទូករបស់អ្នកមក
ខ្យល់ព្យុះកំបុតត្បូងហាវេយ បាននាំមកនូវទឹកជំនន់ ដែលធ្វើឲ្យមានគ្រោះមហន្តរាយជាច្រើន នៅភាគខាងកើតនៃរដ្ឋតិចសាស់ កាលពីឆ្នាំ២០១៧។ ការវាយប្រហារដ៏ធ្ងន់ធ្ងររបស់ទឹកភ្លៀង បានបណ្តាលឲ្យប្រជាពលរដ្ឋរាប់ពាន់នាក់ ជាប់នៅក្នុងផ្ទះ មិនអាចគេចចេញពីទឹកជំនន់រួច។ មានជនស៊ីវិលជាច្រើននាក់ បាននាំយកទូកពីផ្នែកដទៃទៀតរបស់រដ្ឋតិចសាស់ និងសហរដ្ឋអាមេរិក ដើម្បីជួយសង្រ្គោះប្រជាជន ដែលបានជាប់នៅក្នុងផ្ទះទាំងនោះ ហើយគេក៏បានហៅក្រុមអ្នកជួយសង្រ្គោះនោះថា “តិចសាស់ នេវី”(កងទ័ពជើងទឹករបស់រដ្ឋតិចសាស់)។
សកម្មភាពដ៏ក្លាហាន និងសប្បុរស របស់បុរស និងស្រ្តីទាំងនោះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការលើកទឹកចិត្ត ដែលបានចែងក្នុងបទគម្ពីរ សុភាសិត ៣:២៧ ដែលបានបង្រៀនយើង ឲ្យជួយអ្នកដទៃ ពេលណាដែលយើងអាចធ្វើទៅបាន។ ពួកគេមានលទ្ធភាពជួយអ្នកដែលត្រូវការជំនួយ ដោយនាំយកទូករបស់ពួកគេមកតំបន់មានទឹកជំនន់។ ក្រុមអ្នកជួយសង្រ្គោះទាំងនោះបានបង្ហាញចេញនូវការស្ម័គ្រចិត្តប្រើប្រាស់ធនធានអ្វីក៏ដោយ ដែលខ្លួនមាន ជាប្រយោជន៍ដល់អ្នកដទៃ។
យើងប្រហែលជាមិនតែងតែមានអារម្មណ៍ថា យើងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីធ្វើកិច្ចការនៅចំពោះមុខនោះទេ។ ជាញឹកញាប់ យើងមានអារម្មណ៍ថា ដូចជាពិការរកធ្វើអ្វីមិនកើត ដោយគិតថា យើងខ្វះជំនាញ បទពិសោធន៍ ធនធាន ឬពេលវេលា ដើម្បីជួយអ្នកដទៃ។ ស្ថិតក្នុងពេលបែបនេះ យើងក៏បានប្រញាប់ដើរចេញ ដោយមិនបានគិតដល់អ្វីដែលខ្លួនពិតជាមាន ដែលអាចជួយអ្នកដទៃបាន។ ក្រុមជួយសង្រ្គោះតិចសាស់នេវី មិនអាចធ្វើឲ្យទឹកជំនន់ឈប់បានទេ ហើយក៏មិនអាចចេញច្បាប់ឲ្យរដ្ឋាភិបាលមកជួយភ្លាមៗបានដែរ។ ប៉ុន្តែ ពួកគេបានប្រើអ្វីដែលពួកគេមាន ដូចជាទូកជាដើម ដើម្បីមកបំពេញតម្រូវការដ៏ជ្រាលជ្រៅ របស់ជនរួមជាតិរបស់ខ្លួន។ ចូរយើងនាំយកអ្វីដែលយើងអាចប្រើបាន ដើម្បីជួយអ្នកដទៃ…
តាមពេលវេលាដ៏សមស្របមួយ
កាលពីម្សិលមិញ ខ្ញុំបានទិញសំបុត្រយន្តហោះ ឲ្យកូនច្បងរបស់ខ្ញុំ ទៅរៀននៅមហាវិទ្យាល័យ។ ខ្ញុំមានការភ្ញាក់ផ្អើល ដែលឃីប៊តនៅលើកុំព្យូទ័ររបស់ខ្ញុំ នៅតែដំណើរការ ព្រោះនៅក្នុងអំឡុងពេលដែលខ្ញុំបញ្ជាទិញសំបុត្រយន្តហោះនោះ ខ្ញុំបានហូរទឹកភ្នែកជោគលើឃីប៊តនោះ។ ខ្ញុំធ្លាប់មានភាពរីករាយ នឹងជីវិតប្រចាំថ្ងៃ ជាមួយនឹងកូនស្រីរបស់ខ្ញុំ រយៈពេល១៨ឆ្នាំហើយ បានជាខ្ញុំមានចិត្តសោកសៅ ចំពោះការចាកចេញរបស់នាង។ ប៉ុន្តែ ខ្ញុំមិនចង់ធ្វើឲ្យកូនរបស់ខ្ញុំ បាត់បង់ឱកាស នៅពេលអនាគត ដោយសារតែខ្ញុំមិនចង់ឲ្យនាងបែកចេញពីខ្ញុំនោះឡើយ។ នាងបានដើរដល់ផ្លូវបំបែក នៅក្នុងជីវិតរបស់នាង គឺសក្តិសម នឹងឲ្យនាងចាប់ផ្តើមធ្វើដំណើរ លើផ្លូវថ្មីមួយ ក្នុងការស្វែងយល់ពីភាពពេញវ័យ ព្រមទាំងស្គាល់ផ្នែកផ្សេងទៀតនៃប្រទេស។
ខណៈពេលដែលរដូវកាលនៃភាពជាឪពុកម្ដាយ ជិតដល់ទីបញ្ចប់ រដូវកាលថ្មីមួយទៀតក៏បានចាប់ផ្តើម។ វាប្រាកដជានាំមកនូវឧបសគ្គ និងការលំបាក ក៏ដូចជាភាពសប្បាយរីករាយថ្មីៗ។ ស្តេចសាឡូម៉ូនដែលជាស្ដេចទីបី នៃសាសន៍អ៊ីស្រាអែល បានមានបន្ទូលថា ព្រះជាម្ចាស់តាំងឲ្យ “មានពេលសំរាប់គ្រប់ទាំងអស់ គឺមានពេលសំរាប់គ្រប់ការ ដែលចង់ធ្វើនៅក្រោមមេឃ” (សាស្ដា ៣:១)។ យើងជាមនុស្សមានការគ្រប់គ្រង តិចតួចណាស់ មកលើព្រឹត្ដិការណ៍ក្នុងជីវិតរបស់យើង ទោះយើងយល់ថា ព្រឹត្ដិការណ៍ទាំងនោះមានលក្ខណៈអំណោយផល ឬអត់ក៏ដោយ។ តែព្រះដែលមានគ្រប់អំណាចចេស្តា ទ្រង់បានបង្កើត “របស់សព្វសារពើឲ្យល្អ តាមរដូវកាល” (ខ.១១)។
នៅក្នុងរដូវនៃការឈឺចាប់ យើងអាចជឿទុកចិត្តព្រះថា ទ្រង់នឹងនាំមកនូវអ្វីៗដែលល្អ ចេញពីទុក្ខលំបាក តាមពេលវេលាដែលទ្រង់កំណត់។ ការកម្សាន្តចិត្ត និងក្ដីអំណររបស់យើងអាចកើតឡើង…
ពង្រឹងកម្លាំងក្នុងពេលទន់ខ្សោយ
អ្នកប្រកួតសាច់ដុំ សុទ្ធតែបានលត់ដំខ្លួនឯង ដោយការហ្វឹកហាត់ ដ៏តឹងរឹង និងទៀងទាត់។ ក្នុងអំឡុងពេលប៉ុន្មានខែដំបូង ការហ្វឹកហាត់របស់ពួកគេ សង្កត់ធ្ងន់ទៅលើការពង្រីកមាឌ និងបង្កើនកម្លាំង។ នៅពេលដែលការប្រកួត ជិតចូលមកដល់ ពួកគេផ្តោតអារម្មណ៍ ទៅលើការសម្រកខ្លាញ់ ដែលបានគ្របបាំងសាច់ដុំ។ នៅថ្ងៃចុងក្រោយ មុនការប្រកួត ពួកគេក៏បានផឹកទឹកតិចជាងធម្មតា ដើម្បីឲ្យសាច់ដុំរបស់ពួកគេលេចមកកាន់តែច្បាស់។ ដោយសារតែការកាត់បន្ថយរបបអាហារូបត្ថម្ភ ពេលថ្ងៃប្រកួតមកដល់ អ្នកប្រកួតទាំងនោះ មានកម្លាំងខ្សោយជាងពេលធម្មតា ទោះបីជាមើលទៅ ពួកគេហាក់ដូចជារឹងមាំក៏ដោយ។
បទគម្ពីរ របាក្សត្រខ្សែទី២ ជំពូក២០ បានចែងអំពីភាពផ្ទុយគ្នាពីរយ៉ាង ដែលកើតមាន ពេលដែលយើងទទួលស្គាល់ភាពកម្សោយរបស់យើង ដើម្បីទទួលបានកម្លាំងមកពីព្រះជាម្ចាស់។ នៅសម័យនោះ ពួកបណ្តាជនបានទូលស្ដេចយ៉ូសាផាតថា “កងទ័ពដ៏ធំកំពុងតែសម្រុកចូលមក ប្រឆាំងទាស់នឹងទ្រង់ហើយ” ដូច្នេះ “ទ្រង់ប្រកាសពីការតមអាហារ សំរាប់ពួកយូដាទាំងអស់” (ខ.៣) បានសេចក្តីថា ទ្រង់ និងប្រជារាស្រ្តរបស់ទ្រង់ទាំងអស់ ត្រូវដាច់អាហាររូបត្ថម្ភ ក្នុងមួយរយៈពេលនោះ។ បន្ទាប់មក ពួកគេបានទូលសូមជំនួយពីព្រះជាម្ចាស់។ នៅពេលដែលស្ដេចយ៉ូសាផាតរៀបក្បួនទ័ពរួចរាល់ហើយ ទ្រង់ក៏បានដាក់ក្រុមចម្រៀងសរសើរដំកើងព្រះ ឲ្យនាំមុខកងទ័ពរបស់ទ្រង់(ខ.២១)។ កាលគេចាប់តាំងច្រៀង ហើយសរសើរឡើង “នោះព្រះយេហូវ៉ាទ្រង់បង្កប់ទ័ពទាស់នឹងពួកទាហានម្ខាងទៀត ... ដែលមកឈ្លានពានពួកយូដា ហើយពួកទាហាននោះក៏ចាញ់” (ខ.២២)។
ការដែលស្តេចយ៉ូសាផាតសម្រេចព្រះទ័យ អនុវត្តដូចនេះ គឺបានបង្ហាញឲ្យឃើញជំនឿដ៏មុតមាំចំពោះព្រះ។ ទ្រង់បានជ្រើសរើសមិនពឹងផ្អែកលើសមត្ថភាពរបស់មនុស្ស…
ទ្រង់បានស្រឡាញ់ទូលបង្គំដែរទេ?
កាលពីខ្ញុំនៅវ័យជំទង់នៅឡើយ ខ្ញុំធ្លាប់ឆ្លងកាត់ដំណាក់កាលនៃការរឹងចចេស ទាស់នឹងម្ដាយរបស់ខ្ញុំ។ ឪពុករបស់ខ្ញុំបានទទួលមរណភាព តាំងពីមុនពេលដែលខ្ញុំឈានចូលវ័យជំទង់ ដូចនេះ ម្តាយរបស់ខ្ញុំត្រូវទទួលបន្ទុកដឹកនាំនាវាគ្រួសារ ឆ្លងកាត់សាគរដែលមានព្យុះភ្លៀងតែម្នាក់ឯង ដោយគ្មានជំនួយពីឪពុកខ្ញុំ។។
ខ្ញុំនៅចាំថា កាលនោះ ខ្ញុំធ្លាប់គិតថា ម្តាយខ្ញុំមិនចង់ឲ្យខ្ញុំមានការសប្បាយ ហើយតាមមើលទៅ គាត់ប្រហែលជាមិនស្រឡាញ់ខ្ញុំទេ។ បានជាខ្ញុំគិតដូចនេះ ព្រោះគាត់ច្រើនតែហាមខ្ញុំ ជាញឹកញាប់ មិនឲ្យធ្វើនេះ ឬធ្វើនោះ។ ក្រោយមក ទើបខ្ញុំដឹងថា គាត់បានហាមឃាត់ ចំពោះតែសកម្មភាពណា ដែលមិនល្អសម្រាប់ខ្ញុំប៉ុណ្ណោះ ព្រោះ គាត់ស្រឡាញ់ខ្ញុំ។
ពួកកូនចៅអ៊ីស្រាអែលក៏ធ្លាប់បានចោទសួរថា ព្រះទ្រង់បានស្រឡាញ់ពួកគេឬអត់ គឺដោយសារកាលនោះ ពួកគេបានជាប់ក្នុងភាពជាឈ្លើយសឹក នៅក្នុងចក្រភពបាប៊ីឡូន។ ប៉ុន្តែ ព្រះទ្រង់បានឲ្យពួកគេធ្លាក់ចូលភាពជាឈ្លើយសឹកនោះ គឺដើម្បីកែតម្រង់ពួកគេ ដោយសារពួកគេបន្តបះបោរទាស់នឹងទ្រង់។ ដូចនេះ ព្រះទ្រង់ក៏បានចាត់ហោរាម៉ាឡាគី ឲ្យមកឯពួកគេ។ ទ្រង់ក៏បានចាប់ផ្តើមមានព្រះបន្ទូល ដោយប្រាប់ពួកគេថា ទ្រង់បានស្រឡាញ់ពួកគេរាល់គ្នា (ម៉ាឡាគី ១:២)។ ពួកអ៊ីស្រាអែលបានឆ្លើយតប ដោយចិត្តសង្ស័យ ចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ គឺហាក់ដូចជាចង់សួរថា “តើទ្រង់ពិតជាស្រឡាញ់ពួកគេមែនឬ?” ប៉ុន្តែ ព្រះទ្រង់បានរំឭកពួកគេ តាមរយៈហោរាម៉ាឡាគីថា ទ្រង់បានសំដែងចេញនូវសេចក្តីស្រឡាញ់របស់ទ្រង់ ដោយទ្រង់បានជ្រើសរើសពួកគេ ជាជាងជ្រើសរើសពួកសាសន៍អេដំម។
យើងរាល់គ្នាសុទ្ធតែធ្លាប់ឆ្លងកាត់ដំណាក់កាលដ៏លំបាកនៃជីវិត។ ការល្បួងអាចនាំឲ្យយើងចោទសួរ ដោយការសង្ស័យថា តើព្រះទ្រង់បានស្រឡាញ់យើង ក្នុងពេលដ៏ពិបាកនោះឬទេ។…
ការជិះទូកតាមល្បាក់ទឹក
មានពេលមួយ យើងបាននាំគ្នាជិះទូកកម្សាន្ត តាមទឹកទន្លេ។ អ្នកនាំជិះទូកបាននាំផ្លូវយើង ទៅរកមាត់ទន្លេ ហើយបានឲ្យយើងទាំងអស់គ្នា ពាក់អាវពោងសុវត្ថិភាព រួចឲ្យចាប់កាន់ចង្វារៀងៗខ្លួន។ ខណៈពេលដែលយើងចូលទៅក្នុងទូក គាត់បានកំណត់កន្លែងឲ្យយើងអង្គុយ ដើម្បីធ្វើឲ្យទូកមានលំនឹង និងមិនឃ្លីងឃ្លោង នៅពេលដែលយើងជិះទៅដល់ខ្សែទឹកដែលហូរលឿននៅត្រង់ល្បាក់ទឹក។ គាត់បានរៀបរាប់ អំពីអារម្មណ៍រំភើបរីករាយ ដែលយើងនឹងទទួលបាន នៅពេលដែលធ្វើដំណើរតាមផ្លូវទឹក ទៅមុខទៀត។ បន្ទាប់មក គាត់ក៏បាននិយាយលម្អិត អំពីការបញ្ជាទិសដៅជាបន្តបន្ទាប់ ដែលយើងត្រូវស្ដាប់ ហើយត្រូវធ្វើតាម ដើម្បីឲ្យទូកអាចបទបានត្រឹមត្រូវ កាត់តាមខ្សែទឹកដែលហូរយ៉ាងគំហុក។ ទីបំផុត គាត់ក៏បានធានាយើងថា ទោះបីជាពេលខ្លះ យើងអាចជួបភាពតានតឹង នៅតាមផ្លូវទឹកដែលយើងធ្វើដំណើរនោះក៏ដោយ ក៏ការធ្វើដំណើររបស់យើង នឹងមានភាពរំភើបរីករាយ ហើយមានសុវត្ថិភាព។
ជួនកាល យើងមានអារម្មណ៍ថា ជីវិតរបស់យើង ប្រៀបដូចជាការធ្វើដំណើរតាមទូក កាត់ផ្លូវទឹកដែលហូរលឿន ដែលត្រូវឆ្លងកាត់ខ្សែទឹកហូរយ៉ាងគំហុក ជាញឹកញាប់ពេក។ ស្ថិតក្នុងពេលបែបនេះ ចូរយើងនឹកចាំ អំពីសេចក្តីសន្យា ដែលព្រះជាម្ចាស់ ប្រទានឲ្យពួកអ៊ីស្រាអែល តាមរយៈហោរាអេសាយ ដែលអាចជួយរម្ងាប់អារម្មណ៍របស់យើង នៅពេលដែលយើងមានអារម្មណ៍ភ័យខ្លាច រឿងកាន់តែការអាក្រក់ជាមុន នឹងកើតឡើង នៅពេលខាងមុខ។ គឺដូចដែលទ្រង់មានបន្ទូលថា “កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចឯងឡើយ” (អេសាយ ៤៣:២)។ នៅសម័យនោះ ពួកកូនចៅអ៊ីស្រាអែលមានការភ័យខ្លាចដ៏ហួសប្រមាណ គឺខ្លាចព្រះទ្រង់បោះបង់ចោលពួកគេ ខណៈពេលដែលពួកគេត្រូវនិទេសខ្លួនចេញពីស្រុកកំណើត…
ការជម្នះឧបស័គ្គ
ខ្ញុំ និងមិត្តភ័ក្តរបស់ខ្ញុំបានជួបជុំគ្នាជារៀងរាល់ខែ ដើម្បីឲ្យគ្នាយើងទទួលខុសត្រូវ ចំពោះគោលដៅរបស់យើងផ្ទាល់ៗខ្លួន។ ម៉ារី(Mary) មិត្តភក្តិរបស់ខ្ញុំ ចង់ផ្លាស់ប្តូរកម្រាលកៅអី នៅក្នុងផ្ទះបាយរបស់នាង មុនពេលឆ្នាំថ្មីមកដល់។ នៅក្នុងការប្រជុំរបស់យើង ក្នុងខែវិច្ឆិការ នាងក៏បានធ្វើការរាយការណ៍ យ៉ាងឆ្លាតវ័យ អំពីការរីកចម្រើនរបស់នាង ចាប់តាំងពីខែធ្នូមក។ នាងប្រាប់យើងថា នាងបានចំណាយពេល១០ខែ និងពីរម៉ោង ដើម្បីផ្លាស់ប្តូរកម្រាលកៅអីរបស់នាង។ នាងបានចំណាយពេលជាច្រើនខែ ទំរាំតែរកបានកម្រាលដែលនាងត្រូវការ ឬរកបានពេលដ៏ស្ងាត់ស្ងៀម នៅឆ្ងាយពីការទាមទានៃការងាររបស់នាង និងតម្រូវការរបស់កូនតូចរបស់នាង ហើយបន្ទាប់ពីនោះ គម្រោងផ្លាស់ប្តូរកម្រាលកៅអីនេះចំណាយពេលធ្វើការតែពីរម៉ោងប៉ុណ្ណោះ ដើម្បីសម្រេចបានជោគជ័យ ដោយការប្តេជ្ញាចិត្ត។
ព្រះអម្ចាស់បានត្រាសហៅលោកនេហេមា ឲ្យបំពេញកិច្ចការ ដែលធំជាងកិច្ចការនេះ គឺនាំមកនូវការជួសជុលទីក្រុងយេរូសាឡិមឡើងវិញ បន្ទាប់ពីកំផែងនៃទីក្រុងនេះ បានខូចអស់រយៈពេល១៥០ឆ្នាំ(នេហេមា ២:៣-៥,១២)។ ខណៈពេលដែលគាត់កំពុងដឹកនាំពួកបណ្តាជន ឲ្យធ្វើកិច្ចការនេះ ពួកគេក៏បានជួបការសើចចម្អក ការវាយប្រហារ ការរំខាន និងការល្បួងឲ្យប្រព្រឹត្តអំពើបាប(៤:៣,៨ ៦:១០-១២)។ ប៉ុន្តែ ព្រះទ្រង់បានបំពាក់សមត្ថភាពពួកគេ ឲ្យឈរយ៉ាងមាំមួន ដោយការប្តេជ្ញាចិត្ត នៅក្នុងការប្រឹងប្រែង សម្រេចកិច្ចការដ៏សំខាន់នេះ ក្នុងរយៈពេលតែ៥២ថ្ងៃ។
ដើម្បីជម្នះឧបស័គ្គទាំងអស់នេះ លោកនេហេមាមិនគ្រាន់តែចាំបាច់ត្រូវមានបំណងចិត្ត ឬគោលដៅផ្ទាល់ខ្លួនប៉ុណ្ណោះឡើយ ប៉ុន្តែ គាត់ថែមទាំងបានទទួលការជម្រុញចិត្ត ដោយដឹងថា ព្រះទ្រង់បានជ្រើសតាំងគាត់ ឲ្យបំពេញកិច្ចការនេះ។ ការដែលគាត់មានគោលបំណងច្បាស់លាស់ គឺបានជម្រុញចិត្តពួកបណ្តាជន ឲ្យដើរតាមការដឹកនាំរបស់គាត់…