តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Marvin Williams

ព្រះទ្រង់កំពុងស្តាប់

នៅថ្ងៃ មុនពេលលោកប៊ីលី ក្រាហាំ(Billy Graham) ធ្វើបទសម្ភាស ក្នុងឆ្នាំ ១៩៨២ ក្នុងកម្មវិធីទូរទស្សន៍មានចំណងជើងថា ថ្ងៃនេះ លោកឡារី រ៉ូស(Larry Ross) ដែលជានាយកផ្នែកទំនាក់ទំនងសាធារណៈ បានស្នើសុំឲ្យលោកក្រាហាំ មានបន្ទប់មួយសម្រាប់អធិស្ឋានម្នាក់ឯង មុនពេលការសម្ភាសចាប់ផ្តើម។ ប៉ុន្តែ ពេលលោកក្រាហាំ បានមកដល់ស្ទូឌីយ៉ូ អ្នកជំនួយរបស់គាត់ក៏បានឲ្យដំណឹងលោករ៉ូសថា លោកក្រាហាំ មិនត្រូវការបន្ទប់អធិស្ឋានទេ។ គាត់ថា “លោកក្រហាំបានអធិស្ឋាន ចាប់តាំងពីពេលគាត់ក្រោកពីគេង ពេលព្រឹកនេះ គាត់បានអធិស្ឋានពេលគាត់ញាំអាហារពេលព្រឹក គាត់បានអធិស្ឋាននៅក្នុងឡាន ពេលធ្វើដំណើរមកទីនេះ ហើយគាត់ក៏ប្រហែលជានឹងអធិស្ឋានទៀត នៅក្នុងបទសម្ភាសទាំងមូល”។ ក្រោយមក លោករ៉ូសក៏បានមានប្រសាសន៍ថា “នេះជាមេរៀនដ៏ល្អ សម្រាប់ឲ្យខ្ញុំរៀនសូត្រ ក្នុងនាមខ្ញុំជាយុវជន”។

ការអធិស្ឋានឥតឈប់ឈរ មិនមែនជាព្រឹត្តិការណ៍នោះទេ តែជាវិធីទំនាក់ទំនងជាមួយព្រះ។ ទំនាក់ទំនងដ៏ជិតស្និទ្ធនេះ កើតមាន ពេលដែលរាស្រ្តរបស់ព្រះយល់ថា ការអធិស្ឋានឥតឈប់ឈរ គឺជាអ្វីដែលពួកគេត្រូវអនុវត្តជាប្រចាំ ក្នុងជីវិត។ បទគម្ពីរទំនុកដំកើង បានលើកទឹកចិត្តយើង ឲ្យចាប់ផ្តើមថ្ងៃនីមួយៗ ដោយលើកសម្លេងឡើង អធិស្ឋានដល់ព្រះអម្ចាស់(ទំនុកដំកើង ៥:៣) ដើម្បីឲ្យយើងបានសន្ទនាជាមួយទ្រង់  ពេញមួយថ្ងៃ(៥៥:១៧)  ហើយនៅចំពោះមុខការចោទប្រកាន់  និងមួលបង្កាច់ យើងត្រូវផ្ចង់ចិត្តទាំងស្រុង ទៅលើការអធិស្ឋាន(១០៩:៤)។ យើងយកការអធិស្ឋានជាផ្លូវនៃជីវិត ព្រោះយើងចង់នៅជាប់ជាមួយព្រះ(៤២:១-៤ ៨៤:១-២ ១៣០:៥-៦)។…

របស់ដែលលុយមិនអាចទិញបាន

លោកមៃឃល សែនដេល(Michael Sandel) ដែលជាអ្នកនិពន្ធសៀវភៅ មានចំណងជើងថា របស់ដែលលុយមិនអាចទិញបាន បានមានប្រសាសន៍ថា “មានរបស់ខ្លះលុយមិនអាចទិញបានទេ តែសព្វថ្ងៃនេះ មានរបស់តិចណាស់ ដែលលុយមិនអាចទិញបាន”។ នៅអាមេរិក អ្នកទោសអាចបង់លុយ ៩០ដុល្លា ក្នុងមួយយប់ ដើម្បីឲ្យបានដេកក្នុងបន្ទប់ឃុំឃាំងដែលទំនើបជាងមុន។   នៅអាហ្វ្រិកពួកមនុស្សខិលខូចអាចបង់លុយ២៥ម៉ឺនដុល្លា  ដើម្បីទិញសិទ្ធិប្រម៉ាញ់សត្វរមាសដែលជិតផុតពូជ ហើយគេអាចទិញលេខទូរស័ព្ទពិសេសសម្រាប់វេជ្ជបណ្ឌិត ក្នុងតម្លៃ១៥០០ដុល្លា។ ដូចនេះ គេហាក់ដូចជាស្ទើរតែអាចទិញអ្វីៗគ្រប់យ៉ាង។

ប៉ុន្តែ មានរបស់មួយដែលលុយមិនអាចទិញបាន គឺការប្រោសលោះ  ឲ្យរួចពីចំណងនៃអំពើបាប។ ពេលដែលសាវ័កប៉ុលចាប់ផ្តើមតែងបទគម្ពីរ អំពីលក្ខណៈនៃព្រះគុណដ៏ធ្ងន់របស់ព្រះ ដែលទ្រង់ប្រទានក្នុងផែនការសង្រ្គោះ តាមរយៈព្រះយេស៊ូវ គាត់បានសរសើរដំកើងទ្រង់ថា “យើងបានសេចក្តីប្រោសលោះ នៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្តីប្រោសឲ្យរួច ពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់”(អេភេសូរ ១:៧-៨)។

ការសុគតរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាង គឺជាការបង់ថ្លៃដ៏ខ្ពស់បំផុត ដើម្បីរំដោះយើងឲ្យរួចពីអំពើបាប។ ហើយមានតែទ្រង់ទេ ដែលអាចបង់ថ្លៃលោះយើង ព្រោះទ្រង់ជាព្រះរាជបុត្រានៃព្រះ ដែលល្អឥតខ្ចោះ។ យើងអាចឆ្លើយតប ចំពោះព្រះគុណដ៏ថ្លៃឧត្តម្ភ ដែលយើងទទួលដោយឥតគិតថ្លៃនោះ ដោយសរសើរដំកើងអស់ពីចិត្ត ហើយប្តេជ្ញាចិត្តចំពោះព្រះ ដែលបានប្រោសលោះយើងឲ្យរួចពីបាប តាមរយៈព្រះយេស៊ូវ(១:១៣-១៤)។

សូមសរសើរព្រះដ៏មានព្រះជន្មរស់នៃយើង ដ្បិតទ្រង់បានយាងមកលោះយើងឲ្យរួចពីបាប!-Marvin Williams

 

វង្វេងចេញពីសេចក្តីពិត

មានក្រុមហ៊ុនមេធាវីមួយ នៅទីក្រុងញូយ៉កបានធ្វើការស្ទង់មតិ តាមប្រព័ន្ធអ៊ីនធឺណែត ហើយបានរកឃើញថា ៥២ភាគរយ នៃអ្នកជំនួញវលស្ទ្រីត ឈ្មួញកណ្តាល ធនាគាវិនិយោក និងពួកអ្នកអជីពផ្នែកហិរញ្ញវត្ថុដទៃទៀត បានប្រព្រឹត្តអំពើខុសច្បាប់ ឬយល់ថា ខ្លួនប្រហែលជាចាំបាច់ត្រូវប្រព្រឹត្តខុសច្បាប់នោះ ដើម្បីឲ្យមានជោគជ័យក្នុងមុខជំនួញ។ ការស្ទង់មតិនេះបានសន្និដ្ឋានថា អ្នកដឹកនាំផ្នែកហិរញ្ញវត្ថុទាំងនេះ “បានធ្វើហួសព្រំដែននៃក្រមសីលធម៌” ឬបាន “យល់ឃើញថា ទង្វើខុសឆ្គងរបស់ក្រុមហ៊ុន ជាអំពើអាក្រក់ដែលគេចាំបាច់ត្រូវធ្វើ”។

ពេលដែលសាវ័កប៉ុល កំពុងបណ្តុះបណ្តាលលោកធីម៉ូថេ ដែលជាយុវជន គាត់បានដាស់តឿនលោកធីម៉ូថេថា ការស្រឡាញ់លុយ និងការចង់ក្លាយជាអ្នកមាន បានបណ្តាលឲ្យអ្នកខ្លះវង្វេងចេញពីសេចក្តីពិត។ ពួកគេបានចាញ់ការល្បួង ហើយបានឱបក្រសោបយកសេចក្តីប៉ងប្រាថ្នា “ដ៏ល្ងង់ល្ងើ និងគ្រោះថ្នាក់”ជាច្រើន(១ធីម៉ូថេ ៦:៩)។ សាវ័កប៉ុលបានដឹងថា “ការស្រឡាញ់លុយ” ជាប្រភពនៃ “ការអាក្រក់គ្រប់យ៉ាង”(ខ.១០) ជាពិសេស គឺការទុកចិត្តលើលុយ ជាជាងពឹងផ្អែកលើព្រះគ្រីស្ទ។

ពេលដែលយើងរៀនទទួលស្គាល់ថា ព្រះគ្រីស្ទជាប្រភពនៃអ្វីៗគ្រប់យ៉ាងដែលយើងមាន យើងនឹងរកបានការស្កប់ចិត្តក្នុងព្រះអង្គ ជាជាងស្កប់ចិត្ត នៅក្នុងការមានរបស់ទ្រព្យសម្បត្តិ ជាកម្មសិទ្ធិ។ ពេលដែលយើងស្វែងរកការគោរពប្រតិបត្តិព្រះ ជាជាងស្វែងរកភាពមានបាន យើងនឹងមានចិត្តដែលចង់ស្មោះត្រង់ ចំពោះរបស់អ្វីដែលយើងបានទទួល។

ចូរយើងរៀនស្កប់ចិត្ត នៅក្នុងព្រះ ហើយចុះចូលចំពោះព្រះអង្គ ដោយចិត្តស្មោះត្រង់ ដ្បិតព្រះអង្គ នឹងផ្គត់ផ្គង់ ហើយមើលថែរយើង។-Marvin Williams

ឈប់រអ៊ូទៀត

ពេលលោកមែក លូខាដូ(Max Lucado) ចូលរួមក្នុងការរត់ប្រណាំង ហែលទឹក និងជិះកង់ ដែលមានចម្ងាយសរុប១១៣គីឡូម៉ែត្រ គាត់បានពិសោធនឹងអំណាចអវិជ្ជមាននៃការរអ៊ូរទាំ។ គាត់មានប្រសាសន៍ថា “បន្ទាប់ពីបានហែលទឹកបាន ២គីឡូម៉ែត្រ ហើយជិះកង់បាន៩០គីឡ៉ូម៉ែត្រ គាត់មិនសូវមានកម្លាំង សម្រាប់រត់ប្រណាំងចម្ងាយ២១គីឡ៉ូម៉ែត្រទៀតទេ។ ហើយអ្នកដែលរត់ត្រឹកៗនៅក្បែរគាត់ ក៏គ្មានកម្លាំងច្រើនដែរ។ គាត់គិតថា គាត់ល្ងង់ខ្លាំងណាស់ ដែលបានសម្រេចចិត្ត ចូលរួមការប្រកួតនេះ។ គាត់ចង់បោះបង់ការប្រកួត។ តែលោកមែកដឹងថា បើគាត់នៅតែបន្តស្តាប់សម្លេងរអ៊ូរទាំងនេះទៀត គាត់មុខជាមិនអាចទៅមុខទៀតបានទេ។ ដូចនេះ គាត់ក៏ឈប់ស្តាប់សម្លេងរអ៊ូនោះ ហើយក៏បានបន្តរត់ទៅមុខទៀត។

បន្ទាប់ពីពួកអ៊ីស្រាអែលបានភាសខ្លួន ចេញពីនគរអេស៊ីព្ទហើយ មានអ្នកដែលរអ៊ូរទាំទាស់នឹងព្រះ ហើយក៏មានមនុស្សជាច្រើនបានស្តាប់ការអ៊ូរទាំងនោះ ហើយមិនយូរប៉ុន្មានពួកគេក៏បានរអ៊ូរទំាទាស់នឹងព្រះព្រមគ្នា។ ការនេះបានធ្វើឲ្យព្រះទ្រង់មានសេចក្តីក្រោធ។ ព្រះទ្រង់បានរំដោះពួកអ៊ីស្រាអែល ឲ្យរួចពីភាពជាទាសករ នៅនគរអេស៊ីព្ទ ហើយបានសព្វព្រះទ័យនឹងគង់នៅកណ្តាលចំណោមពួកគេ តែពួកគេនៅតែរអ៊ូរទាំ។ ពួកគេបានរអ៊ូអំពីការពិបាក នៅវាលរហោស្ថាន ហើយមិនពេញចិត្តនឹងនំម៉ាណាដែលព្រះប្រទានប្រចាំថ្ងៃ។ ពួកគេបានរអ៊ូរទាំ ទាំងភ្លេចថា នំម៉ាណាជាអំណោយមកពីព្រះហស្តនៃក្តីស្រឡាញ់របស់ព្រះ(ជនគណនា ១១:៦)។ ដោយសារការរអ៊ូរទាំបានបំពុលចិត្តពួកគេ ឲ្យលែងដឹងគុណព្រះ ហើយអាចឆ្លងរាលដាលក្នុងចំណោមពួកគេ ព្រះទ្រង់ក៏បានសម្រេចព្រះទ័យជំនុំជំរះពួកគេ។

ដើម្បីឲ្យយើងចាកចេញពីការរអ៊ូរទាំ   និងការមិនដឹងគុណព្រះ   ចូរយើងរំឭកខ្លួនឯងជារៀងរាល់ថ្ងៃ អំពីភាពស្មោះត្រង់ និងសេចក្តីល្អ ដែលព្រះទ្រង់មានចំពោះយើង។-Marvin Williams

ពាក្យសម្តី ដែលនិយាយចំពេល

នៅបច្ចឹមប្រទេស  មានពាក្យស្លោកមួយពោលថា  “ការស្គាល់ពេលវេលា  គឺសំខាន់សម្រាប់គ្រប់ការទំាងអស់”។ ព្រះគម្ពីរក៏បានបង្រៀនផងដែរថា យើងត្រូវនិយាយស្តី និងប្រើពាក្យសម្តីឲ្យត្រូវពេល។  ចូរគិតអំពីពេលដែលព្រះបានប្រើអ្នក ឲ្យនិយាយលើកទឹកចិត្តនរណាម្នាក់ ចំពេលល្អ ឬគិតអំពីពេលដែលអ្នកចង់និយាយ តែអ្នកមិនបាននិយាយ ដោយសារពេលវេលាមិនអំណោយផល។

ព្រះគម្ពីរបានចែងថា មានពេលសម្រាប់និយាយ និងពេលនៅស្ងៀម(សាស្តា ៣:៧)។    ម្យ៉ាងទៀត    ស្តេចសាឡូម៉ូនបានមានបន្ទូលថា ពាក្យសម្តីដែលនិយាយចំពេល នោះធៀបដូចជាផ្លែសារីមាស ដែលគេឆ្លាក់ភ្ជាប់នឹងក្បាច់ប្រាក់ អ្នកដែលចេះស្តីបន្ទោសដោយប្រាជ្ញា នោះក៏ដូចជាក្រវិលមាស និងគ្រឿងលំអមាសសុទ្ធ ដល់ត្រចៀកដែលព្រមស្តាប់តាមដែរ(សុភាសិត ២៥:១១-១២)។ ការស្គាល់ពេលដែលត្រូវនិយាយ  គឺចំណេញដល់អ្នកនិយាយ  និងអ្នកស្តាប់ ទោះនោះជាពាក្យសម្តីនៃសេចក្តីស្រឡាញ់ ការលើកទឹកចិត្ត ឬការស្តីបន្ទោសក្តី។ ស្តេចសាឡូម៉ូនបានមានបន្ទូលថា ពេលដែលយើងចង់បញ្ចេញកំហឹង បន្ទាបបន្ថោក ឬនិយាយដើមអ្នកជិតខាងណាម្នាក់ យើងត្រូវទប់អណ្តាតរបស់យើង ដោយដឹងថា ពេលនោះជាពេលដែលត្រូវនៅស្ងៀម(១១:១២-១៣)។ ពេលដែលសម្តីប៉ប៉ាច់ប៉ប៉ោច ឬកំហឹងនាំឲ្យយើងធ្វើបាបទាស់នឹងព្រះ ឬអ្នកដទៃ នោះយើងអាចជម្នះនឹងការល្បួងនេះបាន ដោយទប់បបូរមាត់ ហើយយឺតនឹងនិយាយ(១០:១៩ យ៉ាកុប ១:១៩)។

ជាញឹកញាប់ យើងច្រើនតែពិបាកក្នុងការនិយាយ ដោយមិនដឹងថា ត្រូវនិយាយអ្វី ហើយត្រូវនិយាយពេលណាទើបល្អ។ តែព្រះវិញ្ញាណបរិសុទ្ធនឹងជួយឲ្យយើងដឹងថា ត្រូវនិយាយពីអ្វី ហើយនិយាយពេលណា ដោយអាកប្បកិរិយ៉ាដ៏ត្រឹមត្រូវ ដើម្បីជាប្រយោជន៍អ្នកដទៃ និងថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ។-Marvin…

ឫស​គល់​នៃសេចក្តីស្លាប់

ញ្ញាឡូរេន ខូណាគី(Lauren Kornacki) មានចិ​ត្ត​សប្បាយរី​ក​រាយ ដែល​បា​នទៅ​រៀន នៅ​ថ្នាក់ជួយស​ង្រ្គោះប​ឋម តែ​កាល​នោះ នាង​មិន​បាន​នឹក​ស្មាន​ថា​ នឹង​​បាន​អនុវត្ត​ការ​ជួយ​សង្រ្គោះនោះ​ សម្រាប់​នរណាម្នា​ក់ ឬសម្រា​ប់ម​នុ​ស្ស​ជា​ទីស្រ​ឡាញ់ក្នុ​ងពេ​លឆា​ប់​ៗ​ឡើយ​។ ថ្ងៃ​មួយ ​ពេល​ឪពុក​រ​បស់​នាង​កំ​ពុង​ជួ​ស​ជុល​ឡា​នរ​ប​ស់គា​ត់ ដែក​គ្រីប​ក៏បា​ន​ដួ​ល បណ្តាល​ឲ្យ​ឡាន​សង្កត់​មក​លើគា​ត់។ សារ​ពត៌មាន​ក៏បា​ន​ផ្សាយ​អំ​ពីហេ​តុការណ៍​នេះ​ថា​ កញ្ញា​ឡូរេន ដែលមា​នអា​យុ២២​ឆ្នាំ បានបំបាស់​ឡាន​ដែល​មា​នទ​ម្ងន់ជា​ង​១​តោន​កន្លះ ដោយ​គ្មាន​ចិត្ត​អ​ល់​ឯក​ ល្មម​នឹ​ងអា​ច​ទាញ​គាត់​ចេញ​ពី​ក្រោម​ឡា​ន​នោះបា​ន​។ បន្ទាប់​មក   នាង​ក៏​បាន​ធ្វើ​ការ​ជួយស​​ង្រ្គោះប​​ឋម​    ដល់​ឪពុ​កនាង រហូ​ត​​ដ​ល់ពេ​ល​ដែល​ឡាន​ពេទ្យ​មក​ដល់។​​

រឿង​នេះបា​ន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​​ចាំ​​ អំពីកា​រ​ជួយ​សង្រ្គោះដែ​ល​អស្ចារ្យ​ជាង​នេះទៀ​ត​ គឺ​ការ​ជួ​យស​ង្រ្គោះរ​បស់​ព្រះ​យេ​ស៊ូវ ដែល​រំដោះ​យើង​ឲ្យរួ​ចពី​បា​ប ដោយ​ការ​សុ​គត និង​ការ​មាន​​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអ​ង្គ។​ ពេលព្រះ​យេស៊ូ​វ​ចាត់​ពួក​សាវ័​កទាំ​ង១​២​នា​ក់ ឲ្យ​ចេញ​ទៅ​ធ្វើកា​រ​ថ្វាយ​ព្រះ​អ​ង្គ ព្រះអ​ង្គបា​ន​ឲ្យ​ពួ​​​កគេ​ផ្សា​យដំ​ណឹង​ល្អ ដើម្បី​ឲ្យ​គេបា​នដឹ​ង​ថា​ ព្រះអង្គ​ស​ព្វព្រះទ័យ​នឹ​​ង​​​ជួយ​​ស​ង្រ្គោះមនុ​ស្ស​លោក(លូកា ៩:១-៦)។  ពួក​គេមិន​បាន​​ធ្វើកិច្ចការ​​នេះ ដោយ​ពឹង​អាង​កម្លាំង​ខ្លួនឯ​ងឡើ​យ តែ​ពេល​ដែល​ពួ​ក​គេប​ង្រៀន​អ្នក​ដទៃ អំ​ពីសេចក្តី​សង្រ្គោះរ​បស់​​ព្រះ​យេស៊ូវ  ព្រះ​អង្គ​​បាន​ត្រៀម​ខ្លួន​ជា​ស្រេ​ច  ដើម្បីលើ​ក​បន្ទុក​ដ៏​ធ្ងន់​នៃ​អំ​ពើ​បា​ប ចេញ​ពី​ជីវិត​រប​ស់អ្ន​ក​ដែ​លបា​ន​ឮ​ដំណឹង​ល្អ​នៃ​សេ​ចក្តី​ស​ង្រ្គោះ។ ការ​អធិប្បា​យ​ និ​ងកា​រ​ប្រោស​ជម្ងឺ​ ដែល​ពួក​គេ​បាន​ធ្វើ​​ដោយ​អំណាច ​និង​ចេស្តា​រប​ស់​ព្រះយេ​ស៊ូ​វ ​គឺ​បា​នប​ង្ហាញ​ថា ព្រះ​យេស៊ូវពិ​ត​ជា​បាន​នាំ​កា​រសង្រ្គោះ​របស់​ព្រះ មក​ក្នុងលោ​កិយ​នេះ​មែ​ន​។​

ស​ព្វ​ថ្ងៃនេះ​ មាន​មនុស្ស​ជាច្រើ​ន កំពុង​ជា​ប់នៅ​ក្រោ​មទ​ម្ងន់​នៃ​អំពើ​បាប តែ​ព្រះដ៏​អស្ចា​រ្យ​នៃយើ​ង អាច​សង្រ្គោះយើ​ង ឲ្យ​រួ​ចពី​ប​ន្ទុក​ទាំង​នោះបា​ន​ ហើយ​ព្រះអ​ង្គក៏​ចា​ត់​យើង​ឲ្យ​ចេញ​ទៅក្នុ​ង​លោ​កិ​យ ដើម្បី​ប្រា​ប់អ្ន​ក​ដ​​ទៃថា ព្រះអ​ង្គអា​ច​រំដោះ​ពួ​ក​គេ​ឲ្យ​រួច​ពី​បាប​ផង​ដែរ។-Marvin Williams…

យើងមានសុវត្ថិភាព

ឃ្លាំង​ដំកល់​ដុំមា​ស​រប​ស់ស​ហរ​ដ្ឋអា​មេរិក ក្នុងប​ន្ទាយ​ហ្វ៊ត នៅ​រដ្ឋ​ខេនថា​ក់​គី ជា​អគារ​ដែល​មាន​ការ​ការពារ​យ៉ាង​រឹង​មាំ​ ដែល​មាន​ផ្ទុ​ក​ដុំមា​ស​៥​ពាន់​តោន ជាមួ​យ​នឹង​វត្ថុ​មាន​តម្លៃ​ផ្សេង​ទៀត ដែល​រ​ដ្ឋស​ហព័ន្ធមា​ន​តួរនា​ទី​មើល​ថែរ។ បន្ទាយ​ហ្វ៊ត ត្រូវ​បាន​ការ​ពារ ដោ​យ​ទ្វារ​ដែល​មាន​ទម្ងន់​២២​តោន និង​មាន​ប្រព័ន្ធ​ការពា​រ​ជាច្រើ​ន​ជា​ន់ ដែល​រាប់​បញ្ចូល ស៊ីរ៉ែ​នប្រកា​ស់​អាសន្ម កាំមីរ៉ា​វីដេអូ ចំការ​មីន អ្នកយា​មដែ​ល​ប្រដាប់​ដោ​យ​កាំភ្លើ​ងស្វ័​យប្រ​វត្តិ និង​ឧទ្ធម្ភា​ចក្រ​ចម្បាំង​អាផាឈី​ជាច្រើន​គ្រឿង​ទៀត​។ ផ្អែក​ទៅ​លើកំ​រិត​នៃ​ប្រព័ន្ធ​សន្តិសុខនេះ​ បន្ទាយហ្វ៊​ត​ត្រូវ​បា​នគេ​រាប់​បញ្ចូល ក្នុង​ចំណោម​កន្លែង​ដែល​មានសុ​វត្ថិភា​ពបំ​ផុត នៅ​លើ​ផែនដី។​

ដូ​ច​នេះ បន្ទាយ​ហ្វ៊ត​ជា​ក​ន្លែង​មាន​សុវត្ថិភា​ពណាស់ ប៉ុន្តែ ​មាន​កន្លែ​ង​មួយ​ទៀ​ត ដែល​មាន​សុ​វត្ថិ​ភាព​លើស​នេះ​ទៅ​ទៀត ហើយ​មាន​ពេញ​ទៅដោ​យ រប​ស់ដែ​ល​មាន​តម្លៃជា​ង​មាស​ប្រាក់​ទៅ​ទៀត​។ កន្លែង​នោះ ជា​ន​គរស្ថា​នសួ​គ៌​ ដែល​បាន​រ​ក្សាទុ​កអំ​ណោយ​នៃ​ជីវិត​អស់​ក​ល្បជា​និ​ច្ច​ សម្រាប់​យើង​រា​ល់​គ្នា។​ សាវ័ក​ពេត្រុស បាន​លើកទឹ​ក​ចិត្ត​គ្រី​ស្ទបរិស័​ទទាំ​ង​ឡា​យ ឲ្យស​រសើរ​ដំកើង​ព្រះ ដ្បិត​យើងមា​ន “សេចក្តី​សង្ឃឹម​ដ៏​រ​ស់”។ សេចក្តី​សង្ឃឹម​ដ៏​រ​ស់​នោះ ជា​ការ​រំពឹងទុ​ក ដោយ​ជំនឿចិ​ត្ត ដែល​មាន​ការ​លូតលា​ស់ និង​មាន​ភាព​រឹង​មាំកាន់​តែ​ខ្លាំ​ង ពេល​ដែល​យើង​ស្គាល់​ព្រះយេ​ស៊ូវ​កាន់​តែ​ច្បាស់(១ពេត្រុស ១:៣)។ ហើយ​សេចក្តី​សង្ឃឹម​របស់យើ​ង គឺផ្អែ​ក​ទៅលើ​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះគ្រីស្ទ។ អំណោយ​នៃ​ជីវិ​ត​អស់​កល្ប​ជា​និ​ច្ចរបស់​ព្រះអ​ង្គ នឹង​មិន​ដែលសា​បសូ​ន្យ  ដោយសា​រ​អំណាច​របស់​ពួក​ខ្មាំ​ងស​ត្រូវ​ឡើយ។ ភាព​រុង​រឿង​នៃ​អំណោយ​នៃ​ជីវិ​ត​អ​ស់ក​ល្ប​ជា​និ​ច្ច មិនដែ​ល​បាត់​បង់​ឡើយ គឺ​នៅ​តែ​មាន​ភាព​ស្រស់​ថ្លាជា​និ​ច្ច ព្រោះព្រះ​​នៅ​តែ​បន្ត​រក្សា​អំណោយ​នៃ​ជីវិ​តអស់​កល្ប​នោះ ​ក្នុង​នគរ​ស្ថាន​សួគ៌ ប្រកប​ដោ​យ​សុវត្ថិ​ភាព​ជា​និច្ច។ ទោះបីជា​ជី​វិត​យើង​ក្នុង​ផែន​ដី​នេះ អាច​ជួប​ការ​អាក្រក់​អ្វី​ក៏ដោយ  ក៏​ព្រះអ​ង្គ​នៅ​តែកា​រពារ​វិ​ញ្ញាណ​របស់​យើង​ជា​និ​ច្ច។ និយាយ​រួម ព្រះអ​ង្គ​បាន​រក្សា​ទុក​នូវ​មរដ​ក​រ​បស់​យើ​ង…

ទីប្រឹក្សាច្រើន

លោកថូម៉ាស អ័ ខេមភីស(Thomas à Kempis) ដែល​ជាទេ​វវិទូ នៅ​សតវត្សរ៍​ទី​១៥ ​បានមាន​ប្រ​សាស​ន៍​ថា​ “តើមា​នអ្ន​ក​ប្រាជ្ញ​ណា ដែលមា​ន​ចំណេះ​ដឹង​សព្វ​គ្រប់​គ្មាន​កន្លែង​ចន្លោះ?​ ដូចនេះ​ ចូ​រ​កុំទុ​ក​​ចិត្ត​លើគំនិត​របស់​ខ្លួ​ន​ឯង​​ពេក តែ​ចូរ​ត្រៀម​ចិត្ត ដើម្បី​ស្តាប់​យោ​បល​អ្នកដទៃ​ផ​ង”។ ទោះបី​ជា​អ្ន​ក​មាន​ទស្សនៈ​ល្អ​ក៏​ដោយ តែ​បើ​អ្នក​ស្រឡាញ់​ព្រះ នោះ​មាន​ពេល​ខ្លះ​ អ្នក​ត្រូ​វ​អនុវត្ត​តាម​ទស្សនៈ​របស់​​អ្នក​ដ​ទៃ ដែល​ស្រប​តាម​បំណង​ព្រះ​ទ័យ​ព្រះ​វិញ ដែល​នាំ​ឲ្យ​ចំណេញ​ជាង”​។  លោកថូ​ម៉ាស​បាន​ទ​ទួល​ស្គា​ល់ សារៈ​សំខា​ន់​នៃ​ការ​សុំយោបល ពី​ទី​ប្រឹក្សា​ដែល​យើង​អាច​ទុ​ក​ចិ​ត្ត​បាន ពេល​ដែល​យើ​ង​​ធ្វើ​ផែន​ការ​សម្រាប់​ជីវិ​ត​យើង​។​

ដើម្បី​រស់​នៅ​តា​មបំ​ណង​ព្រះទ័​យព្រះ  មនុស្ស​ដែល​ឆ្លា​ត​វ័យ ​គួរ​តែ​បើក​ចិ​ត្ត ទទួ​លយោប​ល​ពី​អ្ន​ក​ដ​ទៃ ដែល​ព្រះ​អាច​ប្រើ​ ដើម្បី​នាំ​មក​នូ​វ​ប្រា​ជ្ញា សម្រាប់​ដឹក​នាំ​ជី​វិត។ ពេល​ដែល​ម​នុស្ស​​ម្នាក់​​ស្វែង​រក​យោបល​ដ៏​ឆ្លាត​វ័​យពី​អ្នក​ដ​ទៃ គាត់​កំ​ពុង​តែប​ង្ហា​ញ​ថា​ ខ្លួន​អាច​មើលរំ​លង​ចំណុច​សំខា​ន់​ៗ​មួ​យចំ​នួន ក្នុង​ការ​ស​ម្រេច​ចិត្ត។

ស្តេច​សាឡូម៉ូន ជាម​នុស្ស​ដែ​ល​ឆ្លា​ត​បំផុត​របស់​ជន​ជា​តិ​អ៊ី​ស្រាអែល បាន​សរសេរ​អំពី​សា​រៈសំ​ខាន់ នៃ​កា​រ​ទ​ទួល​យោ​បល​ពីអ្ន​កដ​ទៃ។ គឺដូ​ចដែ​លមា​នសេ​ច​ក្តីចែ​ង​ថា “ទី​ណា​គ្មាន​ការ​ប្រឹក្សា នោះ​មិន​បាន​តាម​ចិត្ត​ប៉ង​ទេ តែ​បើ​មាន​អ្នក​ណា​ជួយ​គំនិត​ជា​ច្រើន នោះ​នឹង​កើត​ការ​វិញ”(សុភាសិត ១៥:២២)។

ព្រះ​អម្ចា​ស់​ជាអ្ន​ក​ប្រឹ​ក្សាយោបល​ដ៏​អស្ចា​រ្យ(អេសាយ ៩:៦) ហើយ​ព្រះអ​​ង្គ​សព្វ​ព្រះទ័​យ​នឹង​ការពារ​យើង តាម​រយៈ​ទី​ប្រឹក្សាដែ​លឆ្លា​តវ័​យ និង​កោត​ខ្លាច​ព្រះ​។ ចូរ​សុំយោ​បល​ពី​ពួកគេ ហើយអ​រព្រះ​​គុណ​ព្រះ​ សម្រាប់​យោបល​ល្អៗ​​​​​ដែល​ពួក​គេផ្ត​​ល់​​​ឲ្យ។ ​ពួ​ក​គេ​​អាច​​ជួយ​​ឲ្យ​យើង​​​អាច​មើល​ឃើ​ញ​ផែន​ការ​របស់​ព្រះ​អង្គ កាន់​តែច្បា​ស់​ ដែលព្រះ​អ​ង្គ​មាន​ស​ម្រាប់​ជីវិត​អ្នក។-Marvin Williams

ការស្រឡាញ់ខុស

លោក​ម៉ាទីន លីនស្ត្រម(Martin Lindstrom) ជាអ្ន​កនិ​ពន្ធ និង​វាទគ្មិន ដែលបា​ន​យល់​ថា សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​បាន​ស្រឡាញ់​ទូរស័ព្ទ​ដៃខ្លាំងណាស់ គឺ​ប្រៀប​​ដូ​ច​ជា​មិ​ត្ត​ភ័ក្រ​ដ៏ល្អ​បំផុ​ត​អញ្ចឹង។​ លោកលីនស្ត្រម​ក៏បា​ន​ធ្វើកា​រពិ​សោធន៍ ដោយប្រើ​​ម៉ាស៊ីនស្គែនខួរក្បាល ដើម្បី​ស្វែងយ​ល់អំពី​ដើ​ម​ហេតុ​នៃ​​បញ្ហា​នេះ។ គាត់បា​ន​ឲ្យអ្ន​កស្ម័​គ្រចិ​ត្ត​ ដេកក្នុ​ង​ម៉ាស៊ីន​ស្គែន​នោះ ហើយ​ពេល​ដែល​ពួក​គេ​ឃើ​ញ ឬ​ឮទូ​រសព័្ទ​រ​បស់​ខ្លួន​រោ​ទ៍ កោសិការ​ប្រសាទ​ក៏បាន​កម្រើក​ឡើង​​ខ្លាំង នៅ​ក្នុង​ខួរ​ក្បា​ល  ត្រង់​ផ្នែក​ដែ​ល​ទាក់ទ​ងនឹ​ង​អារម្មណ៍​នៃ​​​សេ​ចក្តី​ស្រឡាញ់  និង​ការ​អា​ណិត។  លោក​លីន​ស្ត្រម​ក៏​បាន​មានប្រ​សាសន៍​ថា “ខួរ​ក្បាល​​របស់​ពួក​គេ​ស្រាប់​តែ​មាន​ប្រតិកម្ម​ឆ្លើយ​តប​នឹង​ទូរស័ព្ទភ្លា​ម​ៗ​ គឺ​ហាក់​ដូ​ច​​ជា​ទូ​រ​ស័ព្ទ​នោះ​ជា​មិត្ត​ប្រុស ឬ​មិត្ត​ស្រី ឬមួ​យ​ជា​សមាជិក​គ្រួសារ​របស់​ខ្លួន​អញ្ចឹង​”​។​

មានរ​បស់ជា​ច្រើ​ន ដែលទា​ក់​ទា​ញ​ក្តី​ស្រឡាញ់ ពេល​វេលា ​និងចំ​ណាប់​អារម្មណ៍​រប​ស់​យើង ហើយ​ការ​នេះ​ហាក់​ដូច​ជា​បង្ហាញ​ថា យើង​ចាំ​បា​ច់​ត្រូ​វ​ឆែក​ពិនិត្យ​មើល​ចិត្ត​ខ្លួនឯង​ជា​​និច្ច​ ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា​ ​យើង​កំពុង​ផ្តោត​ជី​វិត​យើង ទៅ​លើ​អ្វី​។ លោក​​យ៉ូស្វេ​​បានប្រាប់​រា​ស្រ្តអ៊ី​ស្រាអែល​ថា ពួ​ក​គេត្រូ​វ​តែ​​ស្រឡា​ញ់ និង​​ថ្វាយ​​ប​ង្គំ​តែព្រះ​អម្ចាស់​ប៉ុ​ណ្ណោះ​(យ៉ូស្វេ ២៤:១៤)។ ត្រង់​​ចំណុច​​នេះ គាត់​​កំពុង​​ប្រាប់​ពួ​​កគេ​ឲ្យ​ប្រព្រឹត្ត​​ផ្ទុយ​ នឹ​ង​​សាស​ន៍ដ​ទៃ​ដែ​ល​នៅ​​ជុំវិញ​​ពួ​ក​​គេ  ដែលថ្វាយប​ង្គំរូ​បព្រះ​។  គេ​ធ្វើ​រូប​ព្រះទាំ​ងនោះ ​ ពីលោ​ហធាតុ​  ហើយគ្រា​ន់​ជាស្នា​ដៃដែ​ល​ម​នុស្ស​បានបង្កើត​ប៉ុ​ណ្ណោះ(ទំនុកដំកើង ១១៥:៤) គឺ​គ្មាន​អំណាច​អ្វី​ទា​ល់តែ​សោះ​ បើធៀប​នឹ​ង​ព្រះអ​ម្ចាស់។ ដូច​នេះ រាស្រ្ត​របស់​ព្រះបា​ន​ទទួល​ការ​លើក​ទឹក​ចិ​ត្ត ឲ្យ​​ស្វែង​រក​​ភាព​សុខ​សាន្ត នៅក្នុ​ងព្រះ​អង្គ មិន​មែន​នៅក្នុ​ង​ព្រះ​ដទៃ​ឡើយ(ពួក​ចៅហ្វា​យ ១០:១៣-១៦)។ ពេល​គេ​ចោទ​សួ​រ​ព្រះយេស៊ូវ អំពី​ក្រឹត្យ​វិន័យ ព្រះអ​ង្គក៏​បា​ន​មានប​ន្ទូល​បញ្ជា​ក់​ឡើង​​វិញ អំពី​ក្រឹត្យ​វិន័​យ​ដែល​ចែង​​ថា​ “ត្រូវ​ឲ្យ​​ស្រឡាញ់​ព្រះអម្ចាស់​…

ការចាប់ផ្តើមជាថ្មី

នុស្ស​គ្រប់​គ្នាសុទ្ធតែ​អា​ចចា​ប់ផ្តើ​ម​ជីវិត​ជា​ថ្មី។ ពេល​លោក​ប្រាយ៉ាន(Brayan) នៅ​ក្មេង គាត់​បាន​ចូល​ក្រុ​ម​ជើង​កាង នៅ​សាលា​បឋម​។ ពេល​គាត់​មា​ន​អា​យុ១​២​ឆ្នាំ​ គាត់បា​ន​រត់​ចោល​ផ្ទះ ហើយ​ជីវិ​ត​រប​ស់គា​ត់ក៏​ត្រូ​វវង្វេង នៅ​ក្នុង​ក្រុម​ជើង​កាង​ និង​ការ​ការញៀ​ន​ថ្នាំអ​ស់​បី​ឆ្នាំ។ ទោះ​បី​ជា​គាត់បា​ន​ចាកចេ​ញ​ពី​ក្រុមជើ​ងកា​ង ហើយ​ត្រឡប់​មក​ផ្ទះ​វិ​​ញ​ក៏ដោ​យ ក៏​គាត់​នៅ​តែមាន​ការ​ពិបាក ពេល​ដែល​គា​ត់​ត្រូវ​គេ​ដេញ​ចេញ​ពី​សាលារៀ​ន ដោយ​សារ​គាត់​លក់​ថ្នាំ​ញៀន​នៅ​ទីនោះ។ ​​ទោះ​បី​ជាយ៉ា​ងណា​ក៏​ដោ​យ ពេល​គាត់​ចូ​ល​រៀន​នៅ​ក្នុង​សាលា​វិទ្យា​ល័យ​មួយ​ទៀត មាន​គ្រូ​បង្រៀន​ម្នាក់បាន​លើ​ក​ទឹក​ចិ​ត្ត​គាត់ ឲ្យ​សរសេរ​អំពីប​ទ​ពិសោធន៍នៃ​​ជីវិត​របស់​គាត់ ជា​​ជាង​​​បន្ត​​ប្រព្រឹត្ត​កា​រ​អាក្រក់​​ទាំង​នោះឡើ​ងវិ​ញ។​ ពេ​លនោះ​ គាត់​ក៏​បា​ន​ទទួល​យក​ការ​កែ​ខ្លួ​នយ៉ាង​​រីក​រា​យ ហើយ​ក៏​បាន​ចាប់​ផ្តើ​ម​ជី​វិ​ត​​ជា​ថ្មី។​

យ៉ាង​ណាមិ​ញ ព្រះអ​ម្ចាស់​បា​ន​មាន​បន្ទូល​តាម​រយៈ​ហោរា​អេសាយ ដើម្បីលើ​ក​ទឹ​ក​ចិ​ត្ត​ប្រជាជ​ន​យូ​ដា ឲ្យគិ​ត​អំពី​ការ​ចាប់​ផ្តើម​ជីវិត​ជា​ថ្មី​ផ​ងដែ​រ​ ពេល​ដែល​ពួ​ក​គេ​កំពុ​ងរ​ស់​នៅ​ជា​ឈ្លើ​យស​ង្រ្គាម។ គឺ​ដូច​ដែ​ល​ព្រះ​អ​ង្គ​បា​ន​មា​នប​ន្ទូ​ល​ថា​ “កុំ​ឲ្យ​ឯង​រាល់​គ្នា​នឹក​ចាំ​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ឬ​រិះគិត​ពី​អស់​ទាំង​ការ​ពី​ចាស់​បុរាណ​នោះ​ឡើយ”(អេសាយ ៤៣:១៨)។ ព្រះ​អង្គ​បា​ន​ប្រាប់​ពួក​គេ​ឲ្យ​ឈប់​រស់​នៅ​ ក្នុង​ការ​ដា​ក់​ទោ​សនោះ​ទៀ​ត​។ ព្រះអ​ង្គស​ព្វ​ព្រះទ័យ​ឲ្យ​ពួក​គេ​ផ្តោ​តអារម្មណ៍​ទៅ​លើ​ព្រះ   ដែល​នឹ​ង​ប្រទា​នពួ​ក​គេ​នូវ​ការ​ចាប់ផ្តើ​មជា​ថ្មី​  ដោយនាំ​ពួ​ក​គេចេ​ញពី​​ចក្រ​ភព​បាប៊ីឡូន  ត្រឡប់​ទៅ​ផ្ទះវិ​ញ តាម​រយៈកា​រ​ធ្វើ​ដំណើរ​ចាក​ចេញជា​ថ្មី​មួ​យ​ទៀ​ត(ខ.១៩)។

កាល​ណាយើ​​ងមា​ន​ព្រះ នោះយើ​ង​អាច​ចាប់​ផ្តើម​ជីវិត​ជា​ថ្មី។ ព្រះ​អង្គ​អាច​ជួយ​យើង ឲ្យ​បំភ្លេច​អតី​ត​កាល ហើយចា​ប់ផ្តើ​ម​តោ​ងព្រះ​អ​ង្គឲ្យ​ជាប់។ ទំនាក់ទំ​នង​ជា​មួ​យព្រះ​អ​ង្គ ផ្តល់​ឲ្យ​នូវ​សេច​ក្តី​សង្ឃឹម​ថ្មី ដល់អស់អ្នក​ដែ​ល​ទុ​ក​ចិ​ត្តព្រះ​អ​ង្គ​។-Marvin Williams