តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Marvin Williams

ខ្ញុំមានជីវិតរស់

អ្ក​ស្រីឡរ៉ា ប្រ៊ូក(Laura Brooks) មានអា​យុ​៥​២ឆ្នាំ​ និង​មាន​កូន​ពី​រ​នាក់។ គាត់​​មិន​បាន​ដឹងខ្លួ​ន​សោះ​ថា ​គេបា​នរា​ប់ប​ញ្ចូល​ឈ្មោះគា​ត់ ក្នុងចំ​ណោមម​នុស្ស​១ម៉ឺ​ន៤​ពាន់​នា​ក់ ដែល​គេ​បានច្រ​ឡំ​រា​ប់ប​ញ្ចូល​ឈ្មោះ​​ ក្នុង​បញ្ជី​ឈ្មោះអ្ន​ក​ស្លាប់ ក្នុងទិ​ន្នន័​យរ​បស់រ​ដ្ឋា​ភិបា​ល នៅឆ្នាំ​២​០១១។ គាត់​​ឆ្ង​ល់​ថា​ ហេតុអ្វី​បាន​ជា​គេ​ឈប់ផ្ញើ​សែកស​ម្រាប់ជ​ន​ពិ​ការ ឲ្យ​គាត់​ទៀ​ត ហើយ​គេ​ក៏លែ​ង​​ទទួល​ប្រាក់​សំ​ណ​ង និង​ថ្លៃ​ឈ្នួល​ផ្ទះពី​គាត់​ទៀ​ត​។ គាត់​ក៏​បាន​ទៅ​ធនាគា ដើម្បី​សាក​សួរ​អំពី​រឿង​នេះ តែ​អ្នក​ដំណាង​រប​ស់ធ​នាគាបា​ន​ប្រាប់​គាត់​ថា​ គេបា​នបិ​ទ​គណនីយ​​របស់​គា​ត់ ព្រោះ​គេ​បាន​ទទួលដំ​ណឹ​ង​ថា គាត់​បាន​ស្លា​ប់​ហើ​យ។ ជា​ការ​ពិ​ត​ណាស់​ នេះ​ជា​ការ​យល់​ច្រ​ឡំរ​បស់​ពួ​កគេ​។

យ៉ាង​​ណាមិ​​ញ​ សា​វ័​ក​​​ប៉ុ​ល​​មិ​​ន​មាន​ការយ​ល់​ច្រឡំ​ទេ​ ពេល​ដែលគាត់មា​នប្រ​សា​សន៍​ថា អ្នក​ជឿព្រះ​នៅ​ក្រុងអេ​ភេសូរ​ធ្លាប់​ស្លាប់ម្ត​ង​មក​ហើ​យ គឺ​ស្លាប់​ខា​ងវិ​ញ្ញាណ។ ពួក​គេបា​ន​ស្លា​ប់ខាង​វិញ្ញាណ ព្រោះពួ​ក​គេបា​នដា​ច់​ចេញ​ពី​ព្រះ​ ដោយ​ធ្វើ​ជា​ទាសករ​នៃ​អំពើបា​ប(អេ​ភេសូរ ២:៥) ហើយមា​ន​ទោ​ស នៅក្រោ​ម​សេចក្តី​ក្រោធរ​បស់​ព្រះ​។​ ដូចនេះ​ ពួក​គេ​គ្មាន​សង្ឃឹម​អ្វី​ឡើ​យ!

តែព្រះ​បាន​ប្រទាន​ដំ​ណោះស្រា​យ​សម្រា​ប់ប​ញ្ហា​នេះ​ ដើម្បីពួក​គេ ​ក៏ដូចជាដើម្បីយើង​រា​ល់គ្នា​ ​ដោយ​សេចក្តី​ស្រឡាញ់។​ ព្រះដែ​លមា​ន​ព្រះ​ជន្ម​រស់​ ដែល​ប្រទា​ន​ជីវិ​ត​ដ​ល់​មនុ​ស្ស​ស្លា​ប់(​រ៉ូម ៤:១៧) បាន​ចា​ក់​បង្ហូរ​សេចក្តី​មេត្តា និង​សេច​ក្តី​ស្រ​ឡាញ់​ដ៏​អ​ស្ចារ្យ​រប​ស់ព្រះ​អ​ង្គ ដោយ​ចាត់​ព្រះ​អម្ចា​ស់យេ​ស៊ូវ​គ្រីស្ទ ជា​រាជបុ​ត្រា​ព្រះអ​ង្គ​ ឲ្យយា​ង​ចុះ​មក​ផែ​ន​ដី​។ យើង​មា​នជី​វិត​ឡើង​វិ​ញ​ តាម​រយៈ​កា​រសុ​គ​ត និង​ការ​មាន​ព្រះជន្ម​ឡើង​វិ​ញ​រ​ប​ស់​ព្រះយេស៊ូវ​(អេភេសូរ ២:៤-៥)។

ពេលដែ​ល​យើ​ងជឿ​ថា​ ​ព្រះយេស៊ូវ​ពិ​តជា​បា​ន​សុគត ហើយ​មាន​ព្រះជ​ន្មឡើ​ង​វិញ​​មែន នោះ​យើងក៏​បា​ន​ផ្លាស់​ពី​ស្លាប់ មក​មាន​ជី​វិត។ ពេល​នេះ…

គ្មានភាពលំអៀងទៀតឡើយ

ការ​សែត​ញូស៍វីក បាន​ធ្វើ​ការ​ស្ទ​ង់​មតិ​ក្នុង​ឆ្នាំ​២០​១០ ហើយ​បា​ន​រក​ឃើ​ញថា​ ជា​ស្ថិតិ : ៥៧ភាគ​រយ នៃអ្ន​ក​គ្រ​ប់គ្រ​ងផ្នែ​ក​ជ្រើសរើ​ស​បុគ្គ​លិក​ចូលធ្វើ​កា​រ បាន​ជឿថា​ ​បេកជន​ដែល​ដាក់​ពាក្យ​ចូ​លធ្វើ​កា​រ ដែល​មិន​មា​នរូ​បសម្បត្តិ​គួ​រឲ្យ​ទា​ក់​ទាញ​(​តែមា​ន​ស​មត្ថ​ភាព) ច្រើនតែ​​មាន​ការ​ពិបាក​ក្នុង​កា​ររ​កកា​រ​ងារ​ធ្វើ។ ហើយ​៨​៤ភា​គ​រ​យ​នៃអ្ន​ក​គ្រប់​គ្រ​ងបា​ន​និយា​យ​ថា ចៅហ្វា​យ​នាយ​របស់ពួ​ក​គេ​ច្រើ​នតែ​មា​នកា​រស្ទា​ក់​ស្ទើ​រ ក្នុង​ការ​ជ្រើ​ស​រើស​បេ​កជ​ន​ដែល​មា​ន​សមត្ថភាព​ តែមា​​ន​វ័យ​ចំណាស់ ឲ្យចូ​ល​ធ្វើ​កា​រ។ ម្យ៉ាង​ទៀត​ ៦៤ភា​គ​រយ​ នៃ​អ្នក​គ្រ​ប់គ្រ​ងផ្នែ​ក​ជ្រើស​រើស​បុគ្គលិ​ក​ឲ្យ​ចូល​ធ្វើកា​រ បាន​និយា​យ​ថា​ ក្រុមហ៊ុ​ន​ទាំ​ងឡា​យ​គួរ​តែទ​ទួល​ការ​អនុញ្ញាត​ឲ្យ​ជ្រើស​រើស​បុគ្គលិ​កចូ​ល​ធ្វើកា​រ​ ដោយ​ផ្អែក​ទៅ​លើ​រូប​​សម្បត្តិ​។ ស្ថិតិ​នេះ​បាន​ប​ង្ហាញ​យ៉ាង​ច្បា​ស់​ថា​ ការ​ជ្រើស​រើស​បុគ្គ​លិក​ឲ្យ​ចូលធ្វើ​កា​រ​យ៉ា​ង​ដូ​ចនេះ គឺ​ជាភា​ព​លំ​អៀង​ដែល​មិ​ន​អាច​ទទួល​យក​បា​ន​ឡើ​យ។

ភាព​លំអៀ​ង​ដូ​ច​នេះ មិនមែ​ន​មាន​តែ​ក្នុ​ងស​ម័យ​បច្ចុប្បន្ន​ឡើយ​។ វាក៏​បា​ន​កើត​មា​ន ក្នុ​ងពួ​ក​ជំ​នុំ​ដំបូ​ង​ផង​ដែ​រ​ បាន​ជា​​សាវ័ក​យ៉ាកុប​បាន​ប្រ​ឈម​មុខ​ដោះ​ស្រាយ​បញ្ហា​នេះ​។ លោក​យ៉ាកុប​បាន​មាន​ប្រសាសន៍ នៅក្នុ​ង​សំ​បុត្រ​រ​បស់​គា​ត់​ ដោយ​ចិត្ត​​ជា​គ្រូគង្វាល​ថា​ “បង​​ប្អូ​ន​​អើយ កុំ​ឲ្យ​មាន​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​ដ៏​ឧត្តម​នៃ​យើង ដោយ​រើស​មុខ​អ្នក​ណា​ឡើយ”(យ៉ាកុប ២:១)។ បន្ទាប់ម​ក គា​ត់​ក៏បា​ន​លើក​ឡើងអំពី​ឧទាហរណ៍ នៃភា​ព​លំអៀង​ទៅ​រក​អ្នក​មាន​ ហើយ​មិន​អើ​ពើ​​ចំពោះ​អ្នក​ក្រ(​ខ.២-៤)។ ភាពលំអៀ​ង​ដូ​ចនេះ​ មិន​សម​ស្រប​នឹង​ជំនឿ​លើព្រះគ្រីស្ទទេ​(ខ.១) និង​បាន​ក្ប​ត់នឹ​ងព្រះគុណរ​បស់​ព្រះ​(ខ.៥-៧) ល្មើសនឹង​ក្រឹ​ត្យវិន័យ​នៃ​ក្តី​ស្រឡាញ់​(ខ.៨) ហើយ​ក៏​ជាអំពើ​បាប​ផ​ង(ខ.៩)។ ដើម្ប​ជម្នះ​ភាពលំ​អៀ​ង​នេះ​ យើង​ត្រូវ​យ​ក​គំរូ​តាម​ព្រះយេ​ស៊ូវ ដោយ​ស្រឡាញ់អ្ន​ក​ជិ​ត​ខាង​យើ​ង ឲ្យ​ដូចខ្លួន​ឯង។

យើងប្រឆាំងនឹ​ង​វិញ្ញា​ណ​នៃ​ភាព​លំ​អៀង ពេលដែ​លយើ​ង​បង្ហា​ញ​ចេញ​នូវ​ក្តីស្រឡាញ់​របស់ព្រះ ឲ្យបា​នទូ​លំ​ទូលា​យ​ ដោយ​ស្រឡាញ់គ្នា​ និង​ប្រព្រឹត្ត​ល្អចំ​ពោះ​គ្នាទៅវិញ​ទៅ​មក។​-Marvin Williams

លប់រណ្តៅដែលបាក់ស្រុត

កាល​ពី​ចុង​ខែ​ឧសភា ឆ្នាំ២០១០ ខ្យល់ព្យុះ​ត្រូ​ពិកអាហ្កាថា បាន​បក់​បោក​មក​លើ​តំបន់​អាមេរិក​កណ្តាល ធ្វើឲ្យ​មា​ន​ភ្លៀង​ធ្លាក់​ខ្លាំង និង​មាន​កា​របា​ក់ដី នៅកន្លែង​ជាច្រើ​ន។ ពេល​ដែល​ខ្យល់​ព្យុះនេះ​ស្ងប់ ស្រា​ប់​តែមា​នដី​បាក់​ស្រុត​ជារណ្តៅដ៏​ធំមួ​យ ជម្រៅ​៦០​ម៉ែត្រ ក្នុង​ទីប្រជុំ​ជន ​នៃទីក្រុង​កាតេម៉ាឡា។ ការ​បាក់​ស្រុត​ជា​រណ្តៅនេះ​ បានប​ណ្តាល​ឲ្យ​បាក់​ស្រុត​ដី​ដែល​ក្បែរ​នោះ ​ដោយ​ស្រូប​ទាញ​ដី បង្គោល​ភ្លើង និងអ​គារ​កំព​ស់៣​ជា​ន់មួ​យ​ខ្នង ចូល​ទៅ​ក្នុង​ដី​ដ៏ជ្រៅ​នោះ។

ការបា​ក់​ស្រុត​ដី​ជារណ្តៅដ៏ធំ​ដូច​នេះ​ អាចនាំ​ឲ្យ​មានម​ហន្តរា​យ​ដ៏ធ្ង​ន់​ធ្ងរ ប៉ុន្តែ ការ​បាក់​ស្រុត​ជារ​ណ្តៅដែ​លកើត​មាន​ជាញឹ​កញាប់ ហើយ​នាំ​ឲ្យ​មហន្ត​រាយ​បំផុតនោះ គឺ​ការ​បា​ក់ស្រុ​ត ដែលមា​ន​ក្នុង​ចិត្ត​មនុស្សទៅ​វិ​ញទេ​។ គឺ​ដូចដែលយើ​ងឃើ​ញមា​ន ក្នុង​ដំណើរ​ជីវិត​រប​ស់ស្តេច​ដាវីឌ ជា​ឧទាហរណ៍​ស្រាប់។

បើ​គេមើ​ល​ស្តេច​ដាវី​ឌ​តែ​សម្បក​ក្រៅ គឺ​ឃើញ​ការ​រស់​នៅរ​បស់​ទ្រង់​មាន​ភាព​នឹង​នរ តែ​ទោះជា​យ៉ា​ងណាក៏​ដោ​យ ​តាម​ពិត ជីវិត​ខាង​ក្នុងរបស់​ទ្រង់ បាន​តាំង​នៅ​លើ​គ្រឹះដែល​ងាយបាក់បែក​។ បន្ទាប់​ពី​ទ្រង់​បាន​ប្រព្រឹត្ត​អំពី​កំផឹត​និង​ការ​កំចាយ​​ឈាម ​ទ្រង់​គិត​ថា ទ្រង់​បាន​លា​ក់ទុ​ក​ទង្វើរ​ដ៏ពិស​ពល់នោះ​ជិ​ត មិន​ឲ្យ​គេ​ដឹង​ទេ(២សាំយ៉ូអែល ១១-១២)។ ទោះជា​យ៉ា​ងណា​ក៏​ដោ​យ ព្រះក៏​បា​នចា​ក់ចុ​ចចិ​ត្តទ្រ​ង់​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​ណាថា​ន បា​នម​ក​ជួប​ទ្រង់ ​ធ្វើឲ្យ​ទ្រ​ង់ដឹ​ង​ខ្លួ​នថា​ ការ​លាក់​ទុក​អំ​ពើ​បាប​ក្នុង​ជីវិត​របស់​ទ្រង់ បា​ន​ធ្វើ​ឲ្យគ្រឹះនៃជីវិត​ខាងវិ​ញ្ញាណ​របស់​ទ្រង់​មាន​ការ​បាក់​ស្រុតជ្រៅ​ទៅៗ​។ ដូច​នេះ ស្តេច​ដាវីឌ​ក៏បានទ​ទួ​ល​ស្គាល់​អំ​ពើបា​បរ​បស់​ទ្រ​ង់ នៅ​ចំពោះ​ព្រះ ដោយ​ការ​ប្រែចិត្ត​(ទំនុកដំកើង ៣២:៥) ដើម្បីកុំ​ឲ្យ​ការ​បាក់​ស្រុ​តខា​ងវិញ្ញា​ណ   ប្រែ​​ជា​​​កាន់​តែអា​ក្រ​ក់ទៅ​ៗ​។   ដូច​នេះ   ព្រះក៏បាន​គ្រប​បាំងអំពើបាប​រ​បស់​​ស្តេច​ដាវី​ឌ ហើយ​ក៏បា​ន​ប្រទាន​ឲ្យទ្រ​ង់​មាន​ក្តីអំណរ ពី​ការ​អត់​ទោស​បាប។

ត្រង់ចំ​ណុច​នេះ​ យើង​ក៏​នឹង​បាន​ពិសោធ​នឹង​ព្រះ​គុណ​ព្រះ​ផង​ដែរ ពេល​ដែល​យើង​សារ​ភាព​អំពើ​បាប​រប​ស់​យើង…

សម្រាប់ពេលដ៏វែងខាងមុខ

ក្នុង​ការ​ស្ទ​ង់​មតិ មនុស្សពេ​ញ​វ័យ​ជាង​១ពា​ន់នា​ក់ ក្នុង​ឆ្នាំ​២០០៦ គេ​បាន​រក​ឃើ​ញ​ថា មនុស្ស​ភាគ​ច្រើន អាច​អត់​ធ្ម​ត់​ជាម​ធ្យម បាន​តែ​១៧នា​ទី​ទេ នៅក្នុ​ង​ការ​ឈរ​ជា​ជួរ ដើម្បី​រង់​ចាំ​វេណ​ទទួល​សេវា​កម្ម​អ្វី​មួយ។ ម្យ៉ាង​ទៀត ពេល​ទូរ​ស័ព្ទទៅ​កា​ន់ន​រណា​ម្នាក់​ មនុស្ស​ភាគ​ច្រើន​អាច​អត់​ធ្មត់បា​ន​តែ៩​នា​ទីប៉ុ​ណ្ណោះ​ នៅក្នុ​ង​ការ​រង់​ចាំ​ឲ្យ​គេលើ​កទូ​រ​ស័ព្ទ។ កា​រខ្វះ​ការ​អ​ត់​ធ្មត់ គឺ​ជា​លក្ខណៈ​សម្បត្តិ​ដែល​ម​នុស្ស​យើង​មាន​ជា​ធម្មតាទៅ​ហើយ​។

សាវ័​កយ៉ា​កុប​បា​ន​សរសេរ​សំបុត្រ ទៅ​កាន់​អ្ន​ក​ជឿ​ព្រះមួ​យ​ក្រុម ដែល​កំពុង​មាន​កា​រពិបាក ​នៅក្នុង​កា​រ​អ​ត់ធ្ម​ត់ ក្នុង​ការ​រង់​ចាំ​ព្រះ​យេស៊ូវ​យាង​ត្រឡប់​មក​​វិញ(យ៉ាកុប ៥:៧)។ នៅ​ស​ម័​យនោះ​ ពួក​គេ​កំពុង​រស់​នៅ ក្រោម​ការ​កេងប្រ​វ័ញ្ច និង​ក្នុង​ពេល​ដ៏​ពិបាក បាន​ជា​សាវ័ក​យ៉ាកុប​បាន​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​មាន​ការ​អ​ត់​ធ្មត់ ក្នុង​រយៈ​ពេល​វែង​។   គាត់​បាន​ព្យា​យាម​លើក​ទឹក​ចិត្ត​គ្រីស្ទប​រិស័​ទ​ទាំ​ង​​នោះ ឲ្យឈ​រ​ឲ្យ​មាំមួ​ន ហើយ​រស់​​នៅ​​ដោយកា​រ​លះប​ង់​ រហូត​ដល់​ពេល​ដែល​ព្រះអ​ម្ចាស់​យាង​មក ដើម្បី​ជំនុំ​ជម្រះ​លោ​កិយ។ គាត់​បាន​បង្រៀន​ពួក​គេ​ឲ្យ “​តាំ​ង​​ចិ​ត្ត​ឲ្យ​ខ្ជាប់ខ្ជួន​ឡើង ដ្បិត​ព្រះអម្ចាស់​ជិត​យាង​មក​ហើយ”(ខ.៨)។

គាត់​ក៏បា​ន​ប្រាប់​ពួក​គេ ឲ្យ​មាន​ការ​អត់ធ្ម​ត់ ដូច​កសិករ ដែលមា​នចិ​ត្តអ​ត់​ធ្មត់​ក្នុ​ងកា​រ​រ​ង់​ចាំ​ទឹកភ្លៀង និង​ការ​ច្រូតកាត់(ខ.៧) និង​ដូច​ពួកហោ​រា និង​លោក​យ៉ូប ដែល​ជា​ពួកព្ធ​យុកោ ដែលបា​នប​ង្ហាញ​នូវ​ការ​អត់​ធ្មត់​ ក្នុង​​ទុ​ក្ខ​វេទនា​(ខ.១០-១១)។ នៅ​ចុង​ប​ញ្ចប់ គាត់​បាន​លើក​ទឹ​កចិ​ត្ត​អ្នក​ជឿព្រះ​ កុំ​ឲ្យ​បោះប​ង់​ការ​តស៊ូ​ឡើយ។

ពេល​ដែល​យើ​ងកំ​ពុ​ងជួ​ប​ការល្ប​ងល​ ក្នុង​ទុក្ខ​លំបាក ព្រះ​សព្វ​ព្រះ​ទ័​យ​នឹង​ជួយ​យើង ឲ្យ​បន្ត​រស់នៅ​ ដោយ​ជំនឿ និង​ដោយ​ទុក​ចិត្ត ទៅ​លើ​សេចក្តី​អាណិត និង​សេចក្តី​មេត្តា​រ​បស់​ព្រះ​អ​ង្គ(ខ.១១)។-Marvin Williams

ការនឹកចាំអំពីព្រះបន្ទូលរបស់ព្រះវរបិតា

ពេល​ដែល​លោក​ជីម ដាវីឌសិន(Jim Davidson) ឡើង​ភ្នំ​រេនា គាត់​បាន​ឆ្លង​ស្ពាន​ដែល​កើត​ឡើង​ពី​ព្រឹល​គរ​លើ​គ្នា​ ហើយ​ស្ពាន​នោះ​ក៏បាក់​ស្រុត ធ្វើ​ឲ្យ​គាត់​ធ្លាក់​ចូល​ក្នុង​ប្រលោះ​​ផ្ទាំង​​ទឹកកក​ដ៏​ជ្រៅ។ លោក​ជីម​បាន​ឈរ​ទាំង​មាន​ឈាម និង​ស្នាម​ជាំ ក្នុង​រូង​ទឹក​កក​ដ៏ងងឹត ហើយ​ពេល​នោះ គាត់​ក៏​នឹ​ក​ចាំថា​ កាលពី​ក្មេង ឪពុក​គាត់​បាន​រំឭ​កគា​ត់ជា​​ច្រើន​ដង​ថា គាត់​អាច​សម្រេច​ការ​ធំបាន បើ​សិន​ជា​គាត់​ក្រាញ់​ននាល​នឹង​ការ​លំបាក មិន​ព្រម​រាថយ។ ពាក្យ​សម្តី​នោះ​ក៏​បាន​ជួយ​លើក​ទឹក​ចិត្ត​លោក​ជីម ខណៈពេ​ល​ដែល​គាត់​ខំ​តោង​ឡើង​តាម​ជញ្ជាំង​ទឹក​កក ចេញ​ពី​ល្អាង​​ទឹកកក​ដ៏​ងងឹត​នោះ ទៅ​កាន់​ទី​សុវត្ថិ​ភាព ដោយ​ចំណាយ​ពេល​អស់​៥​ម៉ោង ដោយប្រើ​ឧបករណ៍​ដែល​គាត់​មាន​បន្តិច​បន្តួច និង​ក្នុង​ស្ថាន​ភា​ព​ដ៏​ពិបាក​ក្រែ​លែង។

យ៉ាង​ណាមិ​ញ មាន​ពេល​ខ្លះ​អ្នក​និពន្ធ​ទំនុក​ដំកើង​ក៏ធ្លា​ប់​ឆ្លងកា​ត់​ការ​ពិបាក​ ដូច​លោកជី​មផ​ង​ដែរ ពោល​គឺ​គាត់ហា​ក់​ដូច​ជា​បាន​ខំ​តោងឡើ​ង ចេញ​ពី​រូង​ភ្នំនៃ​​​ទុ​ក្ខវេ​ទនា និងការឈឺ​ចា​ប់ ដោយ​រំឭក​ខ្លួន​ឯង អំពី​ព្រះ​បន្ទូល​របស់​ព្រះ​វរ​បិតា ដែល​គង់​នៅ​ស្ថាន​សួគ៌។ គាត់​បាន​ទទួល​ស្គាល់ថា​ បើសិន​ជា​ព្រះ និង​ព្រះបន្ទូល​របស់​ព្រះអ​ង្គ មិនបា​ន​ទ្រទ្រង់​គាត់ ឲ្យ​មាន​ក្តី​អំណរ​ទេ នោះគា​ត់​មុខ​ជា​ស្លាប់ ក្នុ​ងទុក្ខ​វេទនា​នោះហើយ​(ទំនុកដំកើង ១១៩:៩២)។ គាត់​បាន​បង្ហាញ​នូវ​ទំនុក​ចិត្តទាំ​ង​ស្រុង ចំពោះ​ព្រះ​បន្ទូល​ដ៏​អស់​កល្ប​ នៃ​ព្រះ​អម្ចាស់​(ខ.៨៩) និង​ទុក​ចិត្ត​លើ​ភាព​ស្មោះត្រ​ង់ នៃ​លក្ខណៈ​សម្បត្តិ​របស់​ព្រះ​អង្គ​(ខ.៩០)។ ដោយ​សារ​តែ​ភាព​ស្មោះត្រ​ង់​របស់​ព្រះ អ្នក​និព​ន្ធ​ទំនុក​ដំកើង​ បាន​ប្តេជ្ញា​ចិត្ត​ថា ​គាត់នឹ​ង​មិន​បំភ្លេ​ច​ព្រះ​បន្ទូ​ល ដែ​លព្រះ​អ​ង្គ​​មាន​មក​កាន់​គាត់​ទេ ព្រោះ​ព្រះប​ន្ទូល​ព្រះអង្គ​ មាន​តួនាទី​ដ៏​សំខាន់​បំផុត នៅ​ក្នុង​ការ​ជួយ​រំដោះ​ជីវិត​គាត់ និង​នាំ​ឲ្យ​គាត់​មាន​កម្លាំង​ឡើង​វិញ។

ពេល​ដែល​យើង​ស្ថិត​ក្នុង​រូង​ភ្នំ​ដ៏ងងឹត​បំផុត និង​ស្ថិត​នៅ​ក្នុង​ពេល​ដ៏​វេទនា ព្រះ​វរ​បិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ អាច​ធ្វើឲ្យវិ​ញ្ញាណ​របស់​យើង​មាន​កម្លាំង​ឡើង​វិញ កាល​ណាយើ​ង​រំឭក​ខ្លួន​ឯង…

ការកើតជាថ្មី

លោក​គ្រីស ស៊ីមសិន(Chris Simpson) ធ្លាប់​រស់​នៅក្នុ​ង​ជី​វិត   ដែល​ពេញ​ដោយ​សេចក្តី​សម្អប់។ បន្ទាប់​ពី​កូន​ដំបូង​របស់​គាត់បា​នបា​ត់​បង់​ជីវិត គាត់មា​នកា​រភ័ន្ត​ច្រឡំ ហើយមា​ន​សេចក្តី​កំហឹង​ក្នុង​ចិត្ត។ គាត់បា​នប​ញ្ចេញកំ​ហឹង​នោះ ដាក់​ជាតិ​សាសន៍​ផ្សេង​ៗ ហើយ​នៅ​លើខ្លួ​ន​គាត់មាន​សាក់រូប​​ ដែល​​បង្ហាញ​​​ពីសេ​​ច​ក្តី​​សម្អប់​។ តែ​បន្ទា​ប់​ពីលោ​កស៊ី​មសុ​ន ​បាន​ស្តាប់​កូន​ប្រុស​របស់​គាត់ និយាយ​ត្រាប់​តាម​សេចក្តី​កំហឹង​របស់​ខ្លួន ​គាត់​ក៏​បាន​ដឹង​ខ្លួន​ថា គាត់​ចាំបា​ច់​ត្រូវ​កែ​ប្រែច​រិក​របស់​គាត់។ គាត់​ក៏បា​ន​មើល​ខ្សែ​ភាព​យន្ត​រប​ស់គ្រី​ស្ទប​រិស័ទ ដែលនិ​យាយ​អំពី​សេចក្តី​ក្លាហាន ហើយក៏​បា​នចា​ប់​ផ្តើម​ចូល​រួម​កម្ម​វិធី​ថ្វាយ​បង្គំ​ក្នុង​ព្រះវិហា​រ។ រយៈ​ពេល​១​ខែក្រោ​យម​ក គាត់​ក៏​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ធ្វើ​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវគ្រីស្ទ។ សព្វ​ថ្ងៃនេះ​ លោក​ស៊ីមសិន បា​ន​ក្លាយ​ជា​មនុស្ស​ថ្មី​ម្នាក់ ហើយ​បាន​លះ​បង់​សេចក្តី​សម្អប់រ​បស់​គាត់ ដែល​ក្នុង​នោះ ​គាត់​បាន​ឲ្យ​គេល​ប់រូ​បសាក់​របស់​គា​ត់ ដែល​ធ្វើ​ឲ្យ​មាន​​ការ​​ឈឺសា​​ច់ និង​ចំណាយ​អស់​លុយ​ច្រើន។

យ៉ាងណា​មិ​ញ សាវ័​ក​ប៉ុល​ក៏​ធ្លាប់​បាន​ស្គាល់កា​រ​ផ្លាស់​ប្រែ​ ដ៏​ជ្រាល​ជ្រៅ​ប្រភេទ​នេះ​ផង​ដែរ។ កាល​ពី​មុន គាត់​ស្អប់​ព្រះ​យេស៊ូវ ហើយ​បានធ្វើទុ​កបៀ​ត​បៀន​អ្ន​ក​ដើរ​តាម​ព្រះ​អង្គ(កិច្ចការ ២២:៤-៥ ១កូរិនថូស ១៥:៩)។ ប៉ុន្តែ ពេល​ដែល​គាត់​បាន​ជួប​ព្រះយេ​ស៊ូវ ហើយ​មាន​ការ​ប្រកបខា​ង​វិញ្ញាណ​ជា​មួយ​ព្រះ​អង្គ​(កិច្ចការ ៩:១-២០) ជីវិត​របស់​គាត់​បាន​ផ្លាស់​ប្រែ​ទាំង​ស្រុង ធ្វើ​ឲ្យគា​ត់​វាយ​តម្លៃ​ជីវិ​ត​របស់​គាត់​ឡើង​វិញ ដោយ​ផ្អែក​ទៅ​លើកា​រ​អ្វី​ដែលព្រះ​យេស៊ូវ​បាន​សម្រេច នៅលើ​​ឈើ​ឆ្កាង។ ការ​ប្រកប​ជា​មួយ​ព្រះ​គ្រីស្ទ​បាន​ធ្វើឲ្យសាវ័ក​ប៉ុល ​​ក្លាយ​​ជាម​នុស្ស​ថ្មី​ម្នាក់​។ ជីវិត​ចាស់​ដែល​មាន​អំពើ​បាប សេចក្តីស្លាប់ និង​ភាព​អាត្មានិយ​ម ក៏​បាន​កន្លង​បា​ត់ទៅ​ ហើយ​ការ​ចាប់​ផ្តើម​ជា​ថ្មី ការ​តាំង​សញ្ញា​ថ្មី ការ​មាន​ទស្សន​វិស័យ និង​ការ​រស់​នៅ​បែប​ថ្មី​ក៏ចាប់​ផ្តើម​មាន ក្នុង​ជីវិ​ត​គាត់។​

ការ​ដើរ​តាម​ព្រះយេ​ស៊ូវ​មិន​គ្រាន់​តែ​ជាការ​​ចាប់​ផ្តើម​ជីវិត​ថ្មីទេ​…

ការ​រស់​នៅ​ដោយ​គ្មាន​នំប៉័ង

ក្នុង​សង្គម ដែល​ប្រជាជន​មាន​អាហារ​ជាប​រិបូរ​សម្រាប់​ជ្រើស​រើស នំប៉័​ង​លែង​ក្លាយ​ជា​ផ្នែក​ដ៏​ចាំបាច់​នៃ​អាហារ​ប្រចាំ​ថ្ងៃ​ទៀត​ហើយ បាន​ជា​អ្នក​ខ្លះបាន​សម្រេច​ចិត្ត​រស់​នៅ ដោយមិ​ន​ចាំបា​ច់​ញាំ​នំប៉័ង ដោយសារ​មូល​ហេតុ​ផ្សេង​ៗ។ ទោះជា​យ៉ា​ងណាក៏​ដោយ ក្នុង​ទឹក​ដីអ៊ីស្រាអែល នៅ​សតវត្សរ៍​ទី១​ គេបា​ន​ចាត់​ទុក​នំប៉័ង ​ជាអា​ហារ​ដ៏​ចាំបា​ច់។ មាន​តែ​សាសន៍​ដទៃ​ទេ ដែល​មិន​ញាំនំប៉័ង​​ជា​ប្រចាំ​ថ្ងៃ​នោះ។

ថ្ងៃ​មួយ មានម​នុស្ស​មួយ​ហ្វូង តាម​រក​ព្រះ​យេស៊ូវ ដោយ​សារ​ព្រះ​អង្គ​បាន​ធ្វើ​ការ​អស្ចារ្យ ដោយ​ឲ្យ​នំប៉័ង នឹង​ត្រី​កើន​ចំនួន​ច្រើន​ជា​បរិបូរ សម្រាប់​ឲ្យ​បណ្តាជ​ន​បរិភោគ​(យ៉ូហាន ៦:១១,២៦)។ ពួក​គេបា​នសុំ​​ឲ្យព្រះ​អង្គ​ធ្វើ​ទីស​ម្គាល់ ដូច​ជា​ការ​ទម្លាក់​នំម៉ាណា​ពី​លើមេឃ​មក ​ដូចដែល​ព្រះបា​នផ្គ​ត់​ផ្គង់ដ​ល់​រាស្រ្ត​ព្រះអ​ង្គ នៅ​ក្នុង​វាល​រហោ​ស្ថាន​ដែរ​(៦:៣០-៣១ និក្ខមនំ ១៦:៤)។ ពេល​ដែល​ព្រះ​យេស៊ូវ​ប្រាប់​ពួក​គេ​ថា ​“ព្រះអង្គ​ជានំប៉័ងដ៏​ពិត ដែល​មក​ពី​ស្ថា​នសួគ៌”(យ៉ូហាន ៦:៣២) ពួក​បណ្តាជ​ន​ស្តាប់​មិន​យល់​ឡើយ។ ពួក​គេ​ចង់​ឲ្យព្រះ​អង្គ​ប្រទាននំ​ប៉័ង ក្នុង​ន័យ​ត្រង់ មិន​មែន​ក្នុង​ន័យ​ធៀប​ទេ។ តែព្រះ​យេស៊ូវ​បាន​មានបន្ទូល​ថា ព្រះ​វរ​បិតាបា​នចា​ត់​ព្រះអ​ង្គ​មក ឲ្យ​ធ្វើ​ជា​នំប៉័ង​ខាង​វិញ្ញាណ សម្រាប់​ចម្អែត​វិញ្ញាណ​ពួក​គេ ជា​រៀង​រាល់​ថ្ងៃ។ បើសិ​ន​ជាពួ​កគេ​ ទទួល​យក​ព្រះបន្ទូល​ព្រះអ​ង្គ មក​អនុវត្ត​ដោយ​ជំនឿ ក្នុង​វិញ្ញាណ​របស់​ខ្លួន នោះ​ពួក​គេនឹង​បាន​ពិសោធ​នឹង​ការ​ឆ្អែត​ខាង​វិញ្ញាណ ដ៏អ​ស់​កល្ប​ជានិ​ច្ច(ខ.៣៥)។​

ព្រះ​យេស៊ូវ​មិន​សព្វ​ព្រះទ័យនឹ​ង​ធ្វើជា​អា​ហារ ដែល​យើ​ងអា​ចជ្រើសរើ​ស​​តា​មចិត្ត ជាប្រចាំ​ថ្ងៃនោះ​ឡើ​​យ តែ​ព្រះ​អង្គ​សព្វ​ព្រះទ័យ​នឹង​ធ្វើជាអា​ហារ​ដ៏​ចាំបាច់​ ក្នុង​ជីវិត​យើង ពោល​គឺអាហារ ដែល​យើង “មិន​អាច​អត់​បាន”។ ដែល​សាសន៍​យូដា​នៅ​សតវត្សរ៍​ទី១ ដែល​មិន​អាច​រស់​នៅ ដោយ​គ្មាន​នំប៉័ង​ខាង​សាច់​ឈាម​ជា​យ៉ាង​ណា នោះសូ​ម​យើង​កុំ​មាន​ចិត្ត​ចង់​សាក​ល្បង​រស់​នៅ ដោយ​គ្មាន​ព្រះ​គ្រីស្ទ ដែល​ជានំ​ប៉័ង​ខាង​វិញ្ញាណ​របស់​យើង​ឡើយ។—Marvin…

អំណាចនៃការលើកទឹកចិត្ត

នៅ​ក្នុង​អំឡុ​ងពេល​​នៃ​ការ​សិក្សាស្រា​វជ្រាវ​ថ្មី​ៗនេះ គេ​បាន​សម្ភាស​និយោជិក​ប្រមាណ​​ជា ២​សែន​នាក់ ដើម្បី​​ស្វែ​ង​យល់ អំពី​ចំណុច​ខ្វះខាត ដែល​ពួក​គេត្រូ​វការ ដើម្បី​ធ្វើ​ការ​ងារ​ឲ្យ​កាន់​តែមា​នប្រ​សិទ្ធិ​ភាព​។ ការ​សិក្សា​​នោះ​​​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ការ​​ឲ្យ​​ត​ម្លៃ និងកា​រ​លើកទឹក​ចិត្ត​គឺ​ជាអ្វី​​​ដែល​​ពួ​កគេ​ច​ង់​​បាន​​បំផុត​ ពី​​ថ្នាក់​​លើ​​របស់​​ពួក​គេ។ ការស្រា​វ​ជា្រវ​នេះ​​បញ្ជាក់​​ថា ការ​​លើក​ទឹក​ចិត្ត​​​គឺ​ជា​​តម្រូវ​ការ​មូល​ដ្ឋាន​របស់​​មនុស្ស។

លោក​សាវ័ក​ប៉ុល​​ហា​ក់​​ដូច​ជា​​បាន​យល់​ច្បា​ស់ថា​ ​នេះក៏​ជា​តម្រូវកា​រ​​ជា​​មូល​ដ្ឋាន​​របស់​ពួក​ជំ​នុំ​ នៅឯក្រុ​ងកូរិនថូ​ស​ផ​ងដែ​រ ដូច្នេះ​ហើយ មុន​​ពេ​ល​​ដែល​​​គាត់​ប្រៀនប្រ​ដៅពួក​គេ ដោយ​ភាព​ម៉ឺង​ម៉ាត់ គាត់​​បាន​និយាយ​លើក​ទឹក​ចិត្ត ​ជាមុ​នសិ​ន។ ក្នុងនា​ម​​ជា​អ្នក​​ដឹ​ក​នាំ​ខាង​ឯ​ព្រលឹង​វិញ្ញាណ​​រ​បស់​​​ពួកគេ លោក​ប៉ុល​បាន​ចាប់​ផ្តើម​សរសេរ​សំបុត្រ​​ទៅកា​ន់​ពួក​គេ​ ដោ​យនិយាយ​អរ​ព្រះគុណដ​ល់​​ព្រះ​ ដោយ​ព្រោះ​​ព្រះ​គុណ​​ ​ដែល​​បាន​ប្រទាន​​មក​​ ក្នុង​ជីវិត​​របស់​​ពួ​កគេ​។

កាលពី​ដើ​ម​ពួក​គេបា​ន​នៅដា​ច់ឆ្ងា​យ​​​ពី​ព្រះ ប៉ុន្តែ ​ឥឡូវនេះ​ ពួកគេ​គឺ​ជា​​អ្ន​ក​​ជឿ ដែល​​មាន​ចំណែក​នៅក្នុង​ព្រះ​គុណ​​របស់​ទ្រង់ ដោយសា​រ​​ការ​សុគត និងកា​ររ​ស់​​ឡើ​ងវិ​ញនៃ​អ​ង្គ​​ព្រះយេ​ស៊ូវ​​គ្រីស្ទ។ ពួក​គេបា​ន​នៅ​ជាប់​ព្រះយេ​ស៊ូវ​ហើយ ដូចនេះ​ ពួក​គេទ​ទួល​​បាន​​ជីវិត​​ខាងឯ​​ព្រលឹង​វិញ្ញាណ ពីព្រះ​អង្គ​ម​ក ហើយ​ផល​ផ្លែ​​​នៃសេ​ចក្តី​ប្រកប​នេះ​ ជា​ការ​ចម្រើន​ឡើង​ខាង​ឯ​ព្រលឹង​​វិញ្ញាណ​ នៅក្នុ​ង​ការគោរព​ប្រតិប​ត្តិ​​ដល់​​ព្រះ(១កូរិនថូស ១:៤-៧)។ លោក​សាវ័កប៉ុ​ល​​បាន​អរព្រះ​គុ​ណដល់​​ព្រះជា​ប់ជា​​និ​ច្ច ដោយ​​ព្រោះ​​ទ្រង់​​បាន​ធ្វើ​​ការ​នៅក្នុ​ង​ជីវិត​​របស់​​ពួ​ក​អ្នក​ជឿ​​ នៅ​​ក្រុង​កូរិន​ថូស។ ខ្ញុំ​អា​ច​​ស្រមៃឃើ​ញថា​ ពួក​គេ​អាច​រង​ទ្រាំ​​នូវ​ការរិះ​​​គន់​ធ្ងន់​​​ៗ​​​​ពី​​លោក​ប៉ុល​​​បាន គឺ​ដោយ​ព្រោះ​​តែ​​ពា​ក្យលើ​កទឹ​កចិ​ត្ត​ដ៏ស្រទន់រ​បស់​​គាត់​។

នៅ​ពេល​​យើ​ងឃើញ​​គេកំ​ពុង​ស្ដាប់​​បង្គា​ប់​ព្រះ នោះ​សូម​​ចំណាយ​ពេលលើ​ក​ទឹក​ចិត្ត​​ពួក​គេ ហើយអ​រ​ព្រះគុ​ណ​​ដល់​ព្រះ​ សម្រាប់​​ការ​​​ដែល​​ទ្រង់​​កំពុ​ង​ធ្វើ​​តាមរ​យៈ​ពួ​កគេ​។-Marvin Williams

ការបន្ថយល្បឿន

នៅ​ពេល​អ្នក​និពន្ធម្នា​ក់​ឈ្មោះ ប៊្រូស ហ្វេល័រ (Bruce Feiler) បាន​ទៅ​ធ្វើ​​រោគ​វិនិច្ឆ័យ​​រក​ឃើញ​ថា ​ មាន​ជម្ងឺ​មហា​រីក​ឆ្អឹង ក្នុង​ភ្លៅ​​របស់គា​ត់ ពេលនោះ​​គា​ត់​​ត្រូ​វ​ដើរ ដោយ​ប្រើ​ឈើ​ច្រត់​ជា​ជំនួយ អស់​រយៈ​ពេល​​ជា​ង​មួយ​ឆ្នាំ។ ការ​រៀន​ដើរ​ដោយប្រើ​​ឈើ​ច្រត់ បាន​បណ្តាល​ចិត្ត​គាត់​ឲ្យ​យល់​អំពី​សារៈសំ​ខាន់​នៃកា​រ​បន្ថយ​ល្បឿន ក្នុង​ដំណើរជីវិត​របស់​គាត់។ បាន​ជា​គាត់​មាន​ប្រសាសន៍​ថា “​ការ​បន្ថយ​ល្បឿន​ បាន​ក្លាយ​ជា​​មេរៀន​មួយ​សំខាន់​បំផុត ដែល​ខ្ញុំ​​រៀ​ន បាន ពី​បទ​ពិសោធន៍​​របស់​ខ្ញុំ។”

ក្រោយ​ពេ​ល​ព្រះ​រំដោះ​រាស្រ្ត​របស់​ព្រះ​អង្គ​ ចេញ​​ពី​ស្រុក​អេស៊ីព្ទ ព្រះ​អង្គ​បាន​​ប្រទា​ន​ក្រឹត្យ​វិន័យ​​ទាំ​ង​១០​ប្រការ ​ដល់​​ពួ​កគេ ដែល​ក្នុង​នោះ មាន​ក្រឹត្យ​វិន័យ​ទី​៤ ដែល​បណ្ដាល​ឲ្យ​​ពួក​គេ​​បន្ថយ​​ល្បឿន​ ដោយប​ង្អង់​សិន ដើម្បី​រំពឹង​គិត​អំពី​ព្រះ​អង្គ និង​អំពី​ពិភព​លោកនេះ​។ ក្រឹត្យ​វិន័យ​ទី​បួន​ បាន​បង្គាប់​ពួក​អ៊ីស្រាអែ​ល​ឲ្យ​មាន​ការ​ឈប់​សម្រាក ដែល​ផ្ទុយ​គ្នា​ស្រឡះ​ពី​​កា​រ​ធ្វើ​​ជា​ទាសករ នៅ​ក្រោម​នឹម​ត្រួត​ត្រា​របស់​ស្ដេច​ផារ៉ោន ដែល​កាល​នោះ គេ​បាន​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ដោយ​គ្មាន​ថ្ងៃ​ឈប់​សម្រាក។

ក្រឹត្យ​វិន័យ​មួយ​នេះ បាន​បង្គាប់​រាស្រ្ត​​របស់​ព្រះ ឲ្យ​ញែក​​ពេល​មួយ​ថ្ងៃ ក្នុង​មួយ​​សប្តាហ៍​ចេញ ដើម្បី​​នឹក​ចាំ​​អំពី​​ការ​សំខាន់​ៗ​ជា​ច្រើន​ដូច​ជា : ព្រះ​រាជ​កិច្ច​របស់​ព្រះ​​ក្នុង​ការ​បង្កើត​របស់​សព្វ​សារពើរ​(លោកុប្បត្តិ ២:២) ការ​​​​រំដោះ​ពួក​គេ​ចេញ​ពី​ភាព​ជាទា​សករ នៅស្រុ​ក​អេស៊ីព្ទ(ចោទិយកថា ៥:១២-១៥) ទំនាក់​ទំន​ង​​របស់​​ពួក​​គេ​ជាមួយ​ព្រះ (ចោទិយកថា ៦:៤-៦) និង​ការ​ដែល​ពួក​គេ​ត្រូ​វការ​ការ​សម្រាក​យក​កម្លាំង​​ឡើង​វិញ ដោយផ្ទា​ល់​​​ខ្លួន​(និក្ខមនំ ៣១:១២-១៨)។ ព្រះ​មិន​បាន​ប្រទាន​ថ្ងៃ​ឈប់​សម្រាក សម្រាប់​ឲ្យ​ពួក​គេ​មាន​ការ​ខ្ជិល​ច្រ​អូស​នោះទេ​ ប៉ុន្តែ គឺ​ដើម្បី​ឲ្យ​ពួក​គេ​បាន​ទទួល​ស្គាល់ ថ្វាយ​បង្គំ និង​សម្រាក​នៅ​ក្នុង​ព្រះ​អង្គ។…

ការជ្រើសរើសតាមចំណូលចិត្ត

គេហ​ទំព័រ​ឈ្មោះភែនដូរ៉ា(Pandora)   ស្ថិតនៅក្នុងចំ​ណោមឧ​បករណ៍ដ៏​អ​ស្ចារ្យ ក្នុង​ពិភ​ពត​ន្រ្តី នា​សម័យ​អ៊ី​នធឺណិត។ គេហទំ​ព័រ​នេះ​ជួយ​ឲ្យ​យើង​អាច​បង្កើតស្ថា​នីយ​វិទ្យុផ្ទា​ល់​ខ្លួន​តាមអ៊ី​ន​ធឺណិត   ដោយ​អនុញ្ញា​តឲ្យ​យើ​ង “ជ្រើស​រើស” បទ​ភ្លេង​រ​ប​ស់​យើង។ យើង​​អា​ច​​ចា​ក់​ស្តាប់​ប​ទ​ចម្រៀង ហើយចុចស​ញ្ញាមេ​ដៃលើក​ឡើ​ង​លើ ឬមេដៃទំ​លា​ក់​ចុះក្រោ​ម   ដើម្បីប​ង្ហា​ញ​ថា   យើង​ចូល​ចិត្ត​បទ​ច​ម្រៀ​ង​នោះឬ​អ​ត់។   រួច​អ្នក​អាច​ប្រមូល​បាន​បទចម្រៀ​ង​មួ​យ​ក្រុម​ ដែល​អ្ន​កបា​ន​ចូ​លចិ​ត្ត​ស្តាប់​ក្នុ​ង​គេហទំ​ព័រ​នោះ។

គួរឲ្យ​​ស្តា​យ​ណាស់ ដែលជួ​ន​កាល យើង​ក៏​បាន​ធ្វើការ​ជ្រើស​រើស​ដូច​នេះ​ នៅក្នុងកា​រ​អាន​ព្រះគ​ម្ពីរ​ផង​ដែរ។ យើង​ប្រហែល​ជាជ្រើស​រើសតែប​ទ​គម្ពីរ​មួយចំនួ​ន ដែ​លយើ​ងចូល​ចិត្ត​ជាពិ​សេស ហើយមិ​នអើ​ពើរ​នឹង​បទ​គ​ម្ពីរ​ដទៃទៀ​ត។ ដូច​នេះ   យើង​បាន   “ជ្រើស​រើស”តែ​បទ​គម្ពីរ​ណា   ដែលត្រូ​វចិ​ត្តយើ​ង​ប៉ុ​ណ្ណោះ។

យ៉ាង​ណាមិ​ញ សម្រា​ប់​អ្នក​និ​ព​ន្ធ​ទំនុ​ក​ដំកើងវិញ​ ព្រះ​​ប​ន្ទូ​លព្រះ​គឺសុទ្ធ​តែសំ​ខាន់​​គ្រប់​ខ​ បាន​ជា​គាត់​មាន​ប្រសា-សន៍​ថា “បូក​រួ​ម​​ទាំង​អស់​ព្រះបន្ទូល​នៃ​ទ្រង់​ទៅ​ ឃើញ​ថាពិត​ត្រង់​ទាំង​អស់”(ទំនុកដំកើង ១១៩:១៦០)។ ម្យ៉ាងទៀត សាវ័ក​ប៉ុល​បាន​ប្រាប់​លោក​ធីម៉ូថេ ដែល​ជា​គ្រូ​គង្វាល​វ័យ​ក្មេង​ថា​ “គ្រប់​​ទាំង​​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្តី​សុចរិត”(២ធីម៉ូថេ ៣:១៦)។ ព្រះគម្ពីរមានសារៈសំខាន់ចំពោះព្រះយេស៊ូវ (ម៉ាថាយ ៥:១៧-១៨) ប៉ុន្តែ ព្រះ​អង្គមា​ន​ទស្សនៈ​ចំពោះព្រះគម្ពី​រ តាម​របៀប​ខុស​ពី​អ្នក​ដឹក​នាំ​សាសនា ក្នុងស​ម័យ​នោះ។ ព្រះ​អង្គ​មាន​បន្ទូល​ថា​ អ្នកដែលសំ​ឡា​ប់ម​នុស្ស នឹង​ត្រូវ​ជំនុំ​ជម្រះ តែ “សូម្បី​តែអ្ន​ក​ដែល​ខឹ​ងប​ង​ប្អូ​ន​ខ្លួ​ន ដោយ​មិន​សម​ហេតុ​ផល” ក៏​អាច​ត្រូវ​ជំនុំជ​ម្រះ​ផងដែរ​(ខ.២១-២២)។ ព្រះអ​ង្គ​មិន​សព្វ​ព្រះទ័​យឲ្យ​យើងជ្រើសរើ​ស​តែប​ទគម្ពី​រណា​ ដែល​យើង​ចូ​លចិ​ត្តនោះ​ឡើ​យ។ ​…