អ្ក​ស្រីឡរ៉ា ប្រ៊ូក(Laura Brooks) មានអា​យុ​៥​២ឆ្នាំ​ និង​មាន​កូន​ពី​រ​នាក់។ គាត់​​មិន​បាន​ដឹងខ្លួ​ន​សោះ​ថា ​គេបា​នរា​ប់ប​ញ្ចូល​ឈ្មោះគា​ត់ ក្នុងចំ​ណោមម​នុស្ស​១ម៉ឺ​ន៤​ពាន់​នា​ក់ ដែល​គេ​បានច្រ​ឡំ​រា​ប់ប​ញ្ចូល​ឈ្មោះ​​ ក្នុង​បញ្ជី​ឈ្មោះអ្ន​ក​ស្លាប់ ក្នុងទិ​ន្នន័​យរ​បស់រ​ដ្ឋា​ភិបា​ល នៅឆ្នាំ​២​០១១។ គាត់​​ឆ្ង​ល់​ថា​ ហេតុអ្វី​បាន​ជា​គេ​ឈប់ផ្ញើ​សែកស​ម្រាប់ជ​ន​ពិ​ការ ឲ្យ​គាត់​ទៀ​ត ហើយ​គេ​ក៏លែ​ង​​ទទួល​ប្រាក់​សំ​ណ​ង និង​ថ្លៃ​ឈ្នួល​ផ្ទះពី​គាត់​ទៀ​ត​។ គាត់​ក៏​បាន​ទៅ​ធនាគា ដើម្បី​សាក​សួរ​អំពី​រឿង​នេះ តែ​អ្នក​ដំណាង​រប​ស់ធ​នាគាបា​ន​ប្រាប់​គាត់​ថា​ គេបា​នបិ​ទ​គណនីយ​​របស់​គា​ត់ ព្រោះ​គេ​បាន​ទទួលដំ​ណឹ​ង​ថា គាត់​បាន​ស្លា​ប់​ហើ​យ។ ជា​ការ​ពិ​ត​ណាស់​ នេះ​ជា​ការ​យល់​ច្រ​ឡំរ​បស់​ពួ​កគេ​។

យ៉ាង​​ណាមិ​​ញ​ សា​វ័​ក​​​ប៉ុ​ល​​មិ​​ន​មាន​ការយ​ល់​ច្រឡំ​ទេ​ ពេល​ដែលគាត់មា​នប្រ​សា​សន៍​ថា អ្នក​ជឿព្រះ​នៅ​ក្រុងអេ​ភេសូរ​ធ្លាប់​ស្លាប់ម្ត​ង​មក​ហើ​យ គឺ​ស្លាប់​ខា​ងវិ​ញ្ញាណ។ ពួក​គេបា​ន​ស្លា​ប់ខាង​វិញ្ញាណ ព្រោះពួ​ក​គេបា​នដា​ច់​ចេញ​ពី​ព្រះ​ ដោយ​ធ្វើ​ជា​ទាសករ​នៃ​អំពើបា​ប(អេ​ភេសូរ ២:៥) ហើយមា​ន​ទោ​ស នៅក្រោ​ម​សេចក្តី​ក្រោធរ​បស់​ព្រះ​។​ ដូចនេះ​ ពួក​គេ​គ្មាន​សង្ឃឹម​អ្វី​ឡើ​យ!

តែព្រះ​បាន​ប្រទាន​ដំ​ណោះស្រា​យ​សម្រា​ប់ប​ញ្ហា​នេះ​ ដើម្បីពួក​គេ ​ក៏ដូចជាដើម្បីយើង​រា​ល់គ្នា​ ​ដោយ​សេចក្តី​ស្រឡាញ់។​ ព្រះដែ​លមា​ន​ព្រះ​ជន្ម​រស់​ ដែល​ប្រទា​ន​ជីវិ​ត​ដ​ល់​មនុ​ស្ស​ស្លា​ប់(​រ៉ូម ៤:១៧) បាន​ចា​ក់​បង្ហូរ​សេចក្តី​មេត្តា និង​សេច​ក្តី​ស្រ​ឡាញ់​ដ៏​អ​ស្ចារ្យ​រប​ស់ព្រះ​អ​ង្គ ដោយ​ចាត់​ព្រះ​អម្ចា​ស់យេ​ស៊ូវ​គ្រីស្ទ ជា​រាជបុ​ត្រា​ព្រះអ​ង្គ​ ឲ្យយា​ង​ចុះ​មក​ផែ​ន​ដី​។ យើង​មា​នជី​វិត​ឡើង​វិ​ញ​ តាម​រយៈ​កា​រសុ​គ​ត និង​ការ​មាន​ព្រះជន្ម​ឡើង​វិ​ញ​រ​ប​ស់​ព្រះយេស៊ូវ​(អេភេសូរ ២:៤-៥)។

ពេលដែ​ល​យើ​ងជឿ​ថា​ ​ព្រះយេស៊ូវ​ពិ​តជា​បា​ន​សុគត ហើយ​មាន​ព្រះជ​ន្មឡើ​ង​វិញ​​មែន នោះ​យើងក៏​បា​ន​ផ្លាស់​ពី​ស្លាប់ មក​មាន​ជី​វិត។ ពេល​នេះ យើងរ​ស់​នៅ​ ដើម្បីអ​រស​ប្បាយ​នឹង​សេចក្តី​ល្អ​របស់​ព្រះអ​​ង្គ!-Marvin Williams