សម្រាប់បញ្ហាមួយនេះ ខ្ញុំមានព្រះយេស៊ូវ
នៅក្នុងជីវិតរបស់យើង កម្រមានពេលដែលយើងមិនមានបញ្ហា ប៉ុន្តែ ជួនកាល ការវាយប្រហាររបស់បញ្ហាមកលើយើង មានលក្ខណៈគួរឲ្យខ្លាចណាស់។ អ្នកស្រី រ៉ូស(Rose) បានមើលឃើញក្រុមគ្រួសាររបស់នាងទាំងមូល ត្រូវគេកាប់សម្លាប់ លើកលែងកូនស្រីតូចៗពីរនាក់របស់នាងប៉ុណ្ណោះ នៅក្នុងរបបប្រល័យពូជសាសន៍របស់ប្រទេសរ៉ូវុនដា ក្នុងឆ្នាំ ១៩៩៤។ ឥឡូវនេះ អ្នកស្រីគឺជាស្រ្ដីមេម៉ាយម្នាក់ ក្នុងចំណោមស្រ្តីមេម៉ាយជាច្រើន ដែលមានប្រាក់តិចតួច។ ប៉ុន្តែ នាងតាំងចិត្តមិនព្រមចុះចាញ់ឡើយ។ នាងបានយកក្មេងកំព្រាពីរនាក់មកចិញ្ចឹម ហើយទុកចិត្តព្រះ សម្រាប់ការផ្គត់ផ្គង់គ្រួសាររបស់នាងទាំងមូល ដែលមានគ្នាប្រាំនាក់។ នាងធ្វើការបកប្រែសៀវភៅគ្រីស្ទបរិស័ទ ទៅជាភាសានៃប្រជាជននៅក្នុងតំបន់នោះ ហើយជួយរៀបចំសន្និបាតប្រចាំឆ្នាំសម្រាប់ស្រ្តីមេម៉ាយផ្សេងទៀត។ អ្នកស្រី រ៉ូសបានយំ ខណៈពេលដែលនាងនិយាយប្រាប់ខ្ញុំ អំពីរឿងរ៉ាវរបស់នាង។ ប៉ុន្តែ រាល់បញ្ហានិមួយៗនៅក្នុងជីវិតរបស់នាង គឺនាងមានដំណោះស្រាយដ៏សាមញ្ញមួយ។ ដំណោះស្រាយនោះ គឺនាងមានព្រះយេស៊ូវ។
ព្រះទ្រង់ជ្រាបច្បាស់ អំពីអ្វីដែលអ្នកកំពុងជួបប្រទះនៅថ្ងៃនេះ។ លោកអេសាយបានរំឭកយើងថា ព្រះទ្រង់ស្គាល់យើងយ៉ាងជិតដឹតបំផុត ហាក់ដូចជាឈ្មោះរបស់យើងបានកត់ទុក នៅលើបាតនៃព្រះហស្តទ្រង់អញ្ចឹង(អេសាយ ៤៩:១៦)។ ពេលខ្លះ យើងប្រហែលជាមិនបានយកចិត្តទុកដាក់ ចំពោះតម្រូវការរបស់អ្នកឯទៀតឡើយ សូម្បីតែអ្នកដែលជិតស្និទ្ធនឹងយើងបំផុតក៏ដោយ ប៉ុន្តែ ព្រះជាម្ចាស់ទ្រង់ជ្រាបអំពីភាពលម្អិតនៃជីវិតរបស់យើង គ្មានកន្លែងចន្លោះ។ ហើយទ្រង់បានប្រទានព្រះវិញ្ញាណរបស់ទ្រង់ ដើម្បីដឹកនាំ កម្សាន្តចិត្ត និងចម្រើនកម្លាំងយើង។
សូមគិតអំពីបញ្ហាទាំងប៉ុន្មាន ដែលអ្នកជួបប្រទះនៅខណៈពេលនេះ ហើយបន្ទាប់មក សូមសរសេរអំពីបញ្ហាទាំងនោះ រួចសរសេរនៅទន្ទឹមនឹងបញ្ហានីមួយៗថា “សម្រាប់បញ្ហានេះ…
សង្រ្គាមដែលព្រះទ្រង់បានឈ្នះ
ថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០១៤ ជាគំរប់ខួប១០០ឆ្នាំ នៃការចាប់ផ្តើម នៃសង្រ្គាមលោកលើកទី១។ ក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអង់គ្លេស មានការពិភាក្សា និងភាពយន្តឯកសារជាច្រើន ត្រូវបានចាក់ផ្សាយអំពីការចាប់ផ្តើម នៃសង្រ្គាមដែលមានរយៈពេល៤ឆ្នាំនេះ។ សូម្បីតែក្នុងកម្មវិធីទូរទស្សន៍របស់លោក ស៊ែលហ្វ្រីជ(Selfridge) ដែលមានមូលដ្ឋាននៅក្នុងផ្សាទំនើបមួយ ក្នុងទីក្រុងឡុងដ៍ ក៏បានរាប់បញ្ចូលវីដេអូឯកសារមួយភាគ ស្តីអំពីសម័យឆ្នាំ១៩១៤ ដែលបានបង្ហាញអំពីបុគ្គលិកវ័យក្មេងជាច្រើន បានតម្រង់ជួរ ដើម្បីស្ម័គ្រចិត្តចូលបម្រើកងទ័ព។ ខណៈពេលដែលខ្ញុំកំពុងសង្កេតមើល ការបង្ហាញចេញនូវការលះបង់អាត្មាខ្លួនឯង របស់យុវជនទាំងនោះ ខ្ញុំមានការរំភើបចិត្តយ៉ាងខ្លាំង។ ទាហានដែលខ្ញុំឃើញក្នុងវីដេអូឯកសារនោះ មានវ័យក្មេងណាស់ ពួកគេមានចិត្តអន្ទះសារចង់ចូលធ្វើទាហាន ប្រយុទ្ធនឹងពួកឈ្លានពាន ហើយមើលទៅមិនទំនងជាអាចគេចចេញ ពីការភ័យរន្ធត់ ក្នុងលានដ្ឋាន នៅសមរភូមិបានឡើយ។
ទោះបីជាព្រះយេស៊ូវមិនបានយាងទៅសមរភូមិប្រយុទ្ធនឹងខ្មាំងសត្រូវក្នុងលោកិយនេះក៏ដោយ ក៏ទ្រង់ពិតជាបានយាងទៅឈើឆ្កាង ដើម្បីប្រយុទ្ធឈ្នះខ្មាំងសត្រូវដ៏ធំបំផុត គឺអំពើបាប និងសេចក្តីស្លាប់។ ព្រះយេស៊ូវបានយាងមកក្នុងលោកិយនេះ ដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់ព្រះ តាមរយៈការប្រព្រឹត្ត ហើយដើម្បីទទួលការសុគតដ៏រន្ធត់ ដើម្បីឲ្យយើងអាចទទួលការអត់ទោសបាប។ ហើយទ្រង់ថែមទាំងបានត្រៀមអត់ទោសបាប ឲ្យមនុស្សដែលបានវាយដំ និងឆ្កាងទ្រង់ផងដែរ(លូកា ២៣:៣៤)។ ទ្រង់បានឈ្នះសេចក្តីស្លាប់ ដោយសារការមានព្រះជន្មឡើងវិញ ហើយសព្វថ្ងៃនេះ យើងអាចធ្វើជាផ្នែកមួយនៃមហាគ្រួសាររបស់ព្រះ ជារៀងរហូត(យ៉ូហាន ៣:១៣-១៦)។
ការប្រារព្ធខួប និងការរំឭកជាប្រវត្តិសាស្រ្ត បានធ្វើឲ្យយើងនឹកចាំអំពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងស្នាដៃរបស់វីរជនទំាងឡាយ។ តែឈើឆ្កាងបានរំឭកយើង អំពីការឈឺចាប់នៃការសុគតរបស់ព្រះយេស៊ូវ និងតម្លៃនៃការលះបង់របស់ទ្រង់ ដើម្បីឲ្យយើងបានសេចក្តីសង្រ្គោះ។-Marion…
នរណាជាអ្នកជិតខាងខ្ញុំ?
ម៉ារី(Mary) មានអំណរ នៅក្នុងការប្រជុំក្រុម ក្នុងព្រះវិហាររបស់នាង នៅពាក់កណ្តាលសប្តាហ៍ ជាមួយមិត្តភក្តិមួយចំនួន ដើម្បីអធិស្ឋាន ថ្វាយបង្គំ និងពិភាក្សាអំពីសំណួរ ដែលមានក្នុងការអធិប្បាយព្រះបន្ទូល កាលពីសប្តាហ៍មុន។ សប្តាហ៍នេះ ពួកគេនឹងចែកចាយ អំពីភាពខុសគ្នា រវាង “ការទៅ” ព្រះវិហារ និង “ការធ្វើជា” ពួកជំនុំ ក្នុងលោកិយដែលធ្វើទុក្ខបៀតបៀន។ នាងទន្ទឹងរង់ចាំជួបមិត្តភក្តិរបស់នាង ហើយធ្វើការពិភាក្សាគ្នាយ៉ាងរស់រវើក។
ខណៈពេលដែលនាងកំពុងរើសសោរឡាន រៀបចេញទៅក្រៅ សម្លេងកន្តឹងទ្វារផ្ទះក៏បានរោទ៍ឡើង។ អ្នកស្រីស៊ូ(Sue) ដែលជាអ្នកជិតខាងរបស់នាង បានមកសួរនាងថា “សូមទោស ដែលខ្ញុំមករំខានអ្នក។ តើព្រឹកនេះ អ្នកមានពេលទំនេរទេ?” ពេលដែលម៉ារីហៀបនឹងប្រាប់គាត់ថា នាងត្រូវចេញទៅក្រៅ អ្នកស្រីស៊ូក៏បានបន្តទៀតថា “ខ្ញុំបានយកឡានទៅឲ្យគេជួសជុល។ តាមធម្មតា ខ្ញុំអាចដើរ ឬជិះកង់ទៅផ្ទះក៏បាន ប៉ុន្តែ ឥឡូវ ខ្ញុំឈឺចង្កេះ មិនអាចដើរ ឬជិះកង់បានទៀតទេ”។ ម៉ារីមានការស្ទាក់ស្ទើរបន្តិច នាងក៏ឆ្លើយទាំងញញឹមថា “ចាស មិនអីទេ ខ្ញុំនឹងជួនអ្នកស្រីទៅផ្ទះ”។
ម៉ារីគ្រាន់តែឃើញអ្នកជិតខាងម្នាក់នេះ គឺមិនដែលបាននិយាយគ្នាពីមុនមកទេ។ ប៉ុន្តែ ពេលនាងបើកឡានជូនគាត់ទៅផ្ទះ នាងក៏បានដឹងថា ស្វាមីរបស់គាត់មានជម្ងឺវង្វេងវង្វាន់ ហើយគាត់មានការហត់នឿយយ៉ាងខ្លាំង នៅក្នុងការមើលថែរគាត់។ នាងក៏បានស្តាប់គាត់និយាយ ដោយការអាណិត…
តាមរបៀបរបស់ខ្ញុំ
មានក្មេងតូចពីរនាក់ កំពុងលេងល្បែងដ៏ស្មុគ្រស្មាញមួយ ដោយប្រើចង្កឹះ និងខ្សែ។ បន្ទាប់ពីលេងបានពីរបីនាទី ក្មេងប្រុសដែលមានអាយុច្រើនជាងគេ ក៏បានងាកមកមិត្តភក្តិដែលលេងជាមួយនោះ ហើយនិយាយដោយអំណួតថា “ឯងធ្វើមិនត្រូវទេ។ នេះជាល្បែងរបស់ខ្ញុំ ហើយយើងត្រូវលេងតាមរបៀបខ្ញុំ។ ឯងមិនអាចលេងទៀតទេ!” រឿងនេះបានបង្ហាញថា មនុស្សយើងចង់ឲ្យគេធ្វើអ្វីតាមចិត្តខ្លួន តាំងពីនៅតូច។
លោកណាម៉ាន់ជាមនុស្សដែលធ្លាប់តែឲ្យគេ ធ្វើអ្វីៗតាមចិត្តខ្លួន។ គាត់ជាមេទ័ពរបស់ស្តេចនៃនគរស៊ីរី។ តែលោកណាម៉ាន់ មានជម្ងឺមួយដែលមិនអាចព្យាបាលជា។ មានក្មេងស្រីម្នាក់ជាអ្នកបម្រើរបស់ភរិយាគាត់ ដែលជាឈ្លើយសឹក ដែលគេបាននាំមកពីនគរអ៊ីស្រាអែល។ មានពេលមួយនាងបានសុំឲ្យគាត់ទៅស្វែងរកការប្រោសឲ្យជា ពីលោកអេលីសេ ដែលជាហោរារបស់ព្រះ។ លោកណាម៉ាន់មានចិត្តអន្ទះសារចង់ទទួលការប្រោសឲ្យជាភ្លាមៗ តែគាត់ចង់ឲ្យលោកហោរាធ្វើដំណើរមករកគាត់។ គាត់ចង់ឲ្យគេប្រព្រឹត្តចំពោះគាត់ ដោយមានរបៀបរបបធំដុំ និងមានការគោរព។ ដូចនេះ ពេលលោកអេលីសេប្រាប់គាត់ឲ្យចុះទៅងូតទឹកទន្លេយ័រដាន់ប្រាំពីរដង គាត់ក៏មានការខឹងសម្បារ! គាត់មិនព្រមធ្វើតាមឡើយ(២ពង្សាវតាក្សត្រ ៥:១០-១២)។ ដូចនេះ ទាល់តែគាត់បានបន្ទាបខ្លួន ហើយធ្វើតាមរបៀបរបស់ព្រះ ទើបគាត់បានជាពីជម្ងឺឃ្លង់(ខ.១៣-១៤)។
យើងប្រហែលជាធ្លាប់ទូលព្រះថា “ទូលបង្គំនឹងធ្វើ តាមរបៀបរបស់ទូលបង្គំ”។ ប៉ុន្តែ របៀបរបស់ទ្រង់ជារបៀបដែលល្អបំផុតជានិច្ច។ ដូចនេះ ចូរយើងសូមឲ្យព្រះប្រទានឲ្យយើងមានចិត្តបន្ទាបខ្លួន ដើម្បីនឹងស្ម័គ្រចិត្តជ្រើសរើសផ្លូវរបស់ទ្រង់ ជាជាងដើរតាមផ្លូវរបស់យើង។-Marion Stroud
ដើរនៅលើទឹក
ពេលខ្ញុំរៀនបើកទូកក្តោង គេបានតម្រូវឲ្យខ្ញុំដើរលើបន្ទះក្តារ ដែលអណ្តែតលើទឹកឃ្លីងឃ្លោង ហើយឈោងឡើងកូនទូកក្តោង។ ខ្ញុំមិនចូលចិត្តដើរលើបន្ទះក្តានោះទេ ព្រោះខ្ញុំមិនពូកែទប់ខ្លួនឲ្យនឹង ហើយមិនចង់ធ្លាក់ចូលក្នុងទឹក នៅចន្លោះបន្ទះក្តារ និងទូកនោះ ពេលខ្ញុំព្យាយាមឈោងឡើង។ ខ្ញុំស្ទើរតែចង់បោះបង់ការរៀនបើកទូកក្តោង។ គ្រូបង្វឹកក៏បានប្រាប់ខ្ញុំ ឲ្យមើលទៅគាត់ ព្រោះគាត់នៅឈរចាំលើទូកនោះ ហើយគាត់នឹងជួយទប់ខ្ញុំ បើសិនជាខ្ញុំរអិលជើង។ ខ្ញុំក៏បានធ្វើតាមអ្វីដែលគាត់ប្រាប់ ហើយពេលនេះ ខ្ញុំមានសញ្ញាប័ត្រជំនាញបើកបរទូកក្តោងមូលដ្ឋាន ប្រកបដោយមោទនភាព។
ជាទូទៅ មនុស្សយើងមិនចូលចិត្តប្រថុយនឹងគ្រោះថ្នាក់ទេ។ មនុស្សជាច្រើនមានការស្ទាក់ស្ទើរ មិនហ៊ានបោះជំហានចេញពីកន្លែងស្រណុកស្រួល ព្រោះមិនចង់បរាជ័យ ទទួលរងការឈឺចាប់ ឬខ្លាចខ្មាសគេ។ ប៉ុន្តែ បើសិនជាយើងបណ្តោយឲ្យការភ័យខ្លាចចងរឹតយើងជាប់ នោះយើងមិនអាចធ្វើអ្វីកើតទេ។
គ្រូអធិប្បាយព្រះបន្ទូលជាច្រើន ចូលចិត្តលើកយករឿងលោកពេត្រុសដើរលើទឹក មកអធិប្បាយ ព្រមទាំងរៀបរាប់អំពីការដែលគាត់បរាជ័យ ដោយសារគាត់បានលិចទៅក្នុងទឹក(ម៉ាថាយ ១៤:២២-៣៣)។ ប៉ុន្តែ ខ្ញុំមិនដែលបានឮគេអធិប្បាយ អំពីអាកប្បកិរិយារបស់ពួកសាវ័កដទៃទៀត ពេលពួកគេឃើញលោកពេត្រុសដើរលើទឹកទេ។ ខ្ញុំយល់ថា ក្នុងរឿងនេះ គាត់បានទទួលជ័យជម្នះ។ ព្រោះគាត់បានសម្រេចចិត្តដើរឆ្លងកាត់គ្រោះថ្នាក់ ទៅរកព្រះយេស៊ូវ ទោះជាគាត់មានការភ័យខ្លាចក៏ដោយ។ ប្រហែលជាមានតែអ្នកដែលមិនដែលហ៊ានធ្វើសោះទេ ដែលជាមនុស្សបរាជ័យនោះ។
ព្រះយេស៊ូវបានឆ្លងកាត់គ្រោះថ្នាក់គ្រប់យ៉ាង ដើម្បីយើងរាល់គ្នា។ តើយើងបានត្រៀមខ្លួនប្រថុយនឹងគ្រោះថ្នាក់ ដើម្បីធ្វើអ្វីខ្លះថ្វាយទ្រង់?-Marion Stroud
ជាប់ផុងក្នុងភក់
មានពេលមួយឡានរបស់ខ្ញុំបានជាប់ផុងយ៉ាងខ្លាំង។ ពេលដែលខ្ញុំកំពុងដាក់កម្រងផ្កានៅពីមុខផ្នូរបស់ឪពុកម្តាយខ្ញុំ ស្វាមីរបស់ខ្ញុំបានទៅបើកឡានអែបខាង ដើម្បីទុកផ្លូវឲ្យឡានគេបើកកាត់តាមនោះ។ ភ្លៀងបានធ្លាក់នៅទីនោះអស់ជាច្រើនសប្តាហ៍ហើយ បានជាកន្លែងចតឡានមានទឹកដក់ច្រើន។ ពេលដែលយើងចាប់ផ្តើមចាកចេញពីកន្លែងនោះ ឡានក៏បានជាប់ផុង។ កង់ឡានខំវិលទៅមុខ តែទៅមិនរួច ហើយបែរជាលិចចូលទៅក្នុងភក់កាន់តែជ្រៅ។
យើងត្រូវការអ្នកជួយរុញឡាន ពុំនោះទេ យើងប្រាកដជាទៅណាមិនរួចទេ ព្រោះស្វាមីខ្ញុំធ្លាប់បាក់ឆ្អឹងស្មា ហើយខ្ញុំទើបតែចេញពីពេទ្យទៀត។ ខ្ញុំក៏បានឃើញយុវជនពីនាក់ពីចម្ងាយ ហើយក៏បានស្រែកហៅ ដោយគ្រវីដៃចុះឡើង ដើម្បីឲ្យពួកគេមកជួយយើង។ ពួកគេក៏បានឆ្លើយតប ដោយក្តីរីករាយ។
សូមអរព្រះគុណព្រះអម្ចាស់ ដែលពួកគេបានរួមកម្លាំងគ្នារុញឡានចេញភក់ ហើយយើងក៏បានបើកឡានចូលទៅក្នុងផ្លូវថ្នល់ដោយសុវត្តិភាព។
បទពិសោធន៍ថ្ងៃនោះ បានធ្វើខ្ញុំនឹកចាំបទគម្ពីរទំនុកដំកើង ជំពូក៤០ ដែលបានរំឭកអំពីភាពស្មោះត្រង់របស់ព្រះ ពេលដែលស្តេចដាវីឌដង្ហើយរកជំនួយ។ គឺដូចដែលទ្រង់បានពោលឡើងថា “ខ្ញុំបានរង់ចាំព្រះយេហូវ៉ា ដោយអំណត់ ទ្រង់ក៏បានផ្អៀងព្រះកាណ៌មកស្តាប់ ហើយទទួលតាមសំរែករបស់ខ្ញុំ ទ្រង់បានស្រង់ខ្ញុំចេញពីអន្លង់គួរស្បើម ឲ្យរួចពីភក់ស្អិត ក៏ដាក់ជើងខ្ញុំលើថ្មដា ព្រមទាំងតាំងជំហានខ្ញុំឲ្យខ្ជាប់ខ្ជួន”(ខ.១-២)។ ត្រង់ចំណុចនេះ ស្តេចដាវីឌជ្រាបថា ទ្រង់តែងតែអាចទូលសូម ឲ្យព្រះរំដោះទ្រង់ចេញពីទុក្ខលំបាក ទោះជាទ្រង់កំពុងតែធ្លាក់ក្នុងអន្លង់ ឬកំពុងជួបស្ថានភាពដ៏ពិបាកយ៉ាងណាក៏ដោយ។
ព្រះទ្រង់ក៏នឹងជួយយើងផងដែរ ពេលដែលយើងដង្ហើយរកព្រះអង្គ។ ជួនកាល ទ្រង់ឆ្លើយតប ដោយជួយយើងដោយផ្ទាល់ តែភាគច្រើន ទ្រង់ប្រើអ្នកដទៃឲ្យជួយយើង។ ពេលដែលយើងទទួលស្គាល់ថាយើងត្រូវការទ្រង់ ឬត្រូវការឲ្យអ្នកដទៃជួយយើង យើងអាចទុកចិត្តលើភាពស្មោះត្រង់របស់ទ្រង់។-Marion Stroud
ជួបស្ថានភាពដែលរកដំណោះស្រាយមិនឃើញ
កាលពីឆ្នាំ២០០៨ តម្លៃផ្ទះមានការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងចក្រភពអង់គ្លេស។ ប៉ុន្តែ បន្ទាប់ពីខ្ញុំ និងស្វាមីខ្ញុំបានដាក់លក់ផ្ទះ ដែលយើងបានរស់នៅអស់រយៈពេលជាង៤០ឆ្នាំ មានអ្នកទិញម្នាក់បានផ្តល់ឲ្យនូវតម្លៃដ៏ល្អ ហើយយើងក៏ព្រមលក់ឲ្យគេ។ មិនយូរប៉ុន្មាន យើងក៏បានឲ្យពួកជាងចាប់ផ្តើមជួសជុលផ្ទះមួយទៀត ជាមរតកដែលខ្ញុំបានទទួលពីឪពុកម្តាយខ្ញុំ ព្រោះផ្ទះនោះនឹងក្លាយជាទីលំនៅថ្មីរបស់យើង។ នៅសល់ពេលតែពីរបីថ្ងៃទៀតប៉ុណ្ណោះ យើងនឹងឈានដល់ការព្រមព្រៀងចុងក្រោយ ជាមួយអ្នកទិញហើយ តែគាត់បានសម្រេចចិត្តថាមិនទិញវិញ។ យើងមានការពិបាកចិត្តយ៉ាងខ្លាំង។ ពេលនោះ យើងមានបន្ទុកធ្ងន់ ដោយសារផ្ទះទាំងពីរខ្នងនោះ ដែលផ្ទះមួយកំពុងមានតម្លៃធ្លាក់ចុះយ៉ាងលឿន ខណៈពេលដែលផ្ទះមួយទៀត ជាសំណង់បាក់បែក ដែលយើងមិនអាចលក់ ហើយក៏មិនអាចចូលទៅនៅ។ បើយើងគ្មានគេទិញផ្ទះនោះទេ យើងក៏គ្មានលុយសម្រាប់បង់ប្រាក់ឲ្យជាង ដែលកំពុងជួសជុលផ្ទះមួយទៀតដែរ។ ដូចនេះ យើងស្ថិតក្នុងស្ថានភាពដ៏ពិបាករកដំណោះស្រាយមិនឃើញ។
ពេលដែលលោកយ៉ូស្វេប្រឈមមុខដាក់ក្រុងយេរីខូ ដែលមានកំផែងការពារយ៉ាងរឹងមាំ គាត់ប្រហែលជាមានអារម្មណ៍ថា គាត់កំពុងប្រឈមមុខនឹងស្ថានភាពដែលរកដំណោះស្រាយមិនឃើញ(យ៉ូស្វេ ៥:១៣-៦:២៧)។ ប៉ុន្តែ គាប់ជួនជាគាត់ងើបភ្នែកឡើង ឃើញមនុស្សម្នាក់កំពុងតែឈរនៅមុខ មានទាំងកាន់ដាវហូតជាស្រេច យ៉ូស្វេក៏ចូលទៅសួរគាត់ ដើម្បីឲ្យដឹងថា គាត់កាន់ខាងពួកអ៊ីស្រាអែល ឬនៅខាងសត្រូវ។ អ្នកនោះឆ្លើយតបថា គាត់បានមកធ្វើជាកំពូល លើពួកពលផងព្រះយេហូវ៉ាវិញ(៥:១៤)។ នោះយ៉ូស្វេក៏ទំលាក់ខ្លួនក្រាបផ្កាប់មុខនឹងដី ថ្វាយបង្គំ មុននឹងគាត់បោះជំហានទៅមុខទៀត។ ពេលនោះ គាត់មិនដឹងថា ត្រូវវាយយកទីក្រុងយេរីខូដោយរបៀបណាទេ តែគាត់បានស្តាប់ព្រះមានបន្ទូល ហើយថ្វាយបង្គំទ្រង់។ បន្ទាប់មក គាត់ក៏បានស្តាប់បង្គាប់តាមព្រះរាជបញ្ជារបស់ព្រះ ហើយគាត់ក៏បានដឹកនាំពួកអ៊ីស្រាអែល ដណ្តើមយកទីក្រុងយេរីខូ ដែលគេមិនអាចវាយយកបាននោះ។-Marion…
នាឡិការរបស់ព្រះ
ខ្ញុំបានទៅសួរសុខទុក្ខស្រ្តីចំណាស់ពីរនាក់ យូរៗម្តង។ លោកយាយទីមួយមិនមានការព្រួយបារម្ភអំពីរឿងលុយកាក់ទេ ហើយគាត់កំពុងរស់នៅក្នុងផ្ទះខ្លួនឯង។ តែគាត់អាចនិយាយចេញនូវពាក្យសម្តីអវិជ្ជមាន មកកាន់ខ្ញុំជានិច្ច។ លោកយាយម្នាក់ទៀត មិនអាចទៅណារួច ដោយសារមានជម្ងឺសន្លាក់ធ្ងន់ធ្ងរ ហើយក៏ភ្លេចភ្លាំងខ្លាំងផង។ គាត់រស់នៅក្នុងកន្លែងស្នាក់នៅដ៏សាមញ្ញ ហើយគាត់មានក្រដាស់សម្រាប់សរសេរបិទលើជញ្ជាំង ដើម្បីកុំឲ្យគាត់ភ្លេចការណាត់ជួបជាមួយអ្នកដទៃ។ ប៉ុន្តែ ពេលណាមានគេមកលេងគាត់ គាត់តែងតែចាប់ផ្តើមនិយាយទៅកាន់គេ ដោយពាក្យថា ព្រះទ្រង់ល្អចំពោះគាត់ណាស់។ ខ្ញុំបានមើលក្រដាសកត់ត្រារបស់គាត់ ឃើញគាត់សរសេរ អំពីការមកសួរសុខទុក្ខរបស់ខ្ញុំថា “ថ្ងៃស្អែក ខ្ញុំនឹងបានចេញទៅញាំអាហារថ្ងៃត្រង់ហើយ! ពិតជាអស្ចារ្យណាស់! ខ្ញុំមានថ្ងៃដ៏សប្បាយរីករាយ មួយថ្ងៃទៀតហើយ”។
អ្នកស្រីអាណ ជាហោរាស្រីម្នាក់ ក្នុងសម័យដែលព្រះយេស៊ូវប្រសូត្រជាមនុស្ស ហើយគាត់កំពុងរស់នៅក្នុងស្ថានភាពដ៏ពិបាក(លូកា ២:៣៦-៣៧)។ គាត់ក្លាយជាស្រ្តីមេមាយ ក្នុងវ័យក្មេង ហើយប្រហែលមិនមានកូនទៀត ដូចនេះ គាត់ប្រហែលជាមានអារម្មណ៍ថា គ្មានគោលដៅ និងក្រតោកយ៉ាកណាស់។ ប៉ុន្តែ គាត់បានផ្តោតទៅលើព្រះ និងផ្តោតទៅលើការបម្រើទ្រង់។ គាត់បានទន្ទឹងរង់ចាំព្រះមែស៊ី តែទន្ទឹមនឹងនោះ គាត់ក៏ជាប់រវល់ធ្វើការបម្រើព្រះ ដោយអធិស្ឋាន តមអត់ និងបង្រៀនអ្នកដទៃ អំពីអ្វីដែលគាត់អាចរៀនពីទ្រង់។
ទីបំផុត ថ្ងៃនោះក៏បានមកដល់ ពេលដែលគាត់មានអាយុជាង៨០ឆ្នាំហើយ គាត់ក៏បានឃើញព្រះឱរស ដែលជាព្រះមែស៊ី នៅក្នុងដៃមាតាទ្រង់។ ការរង់ចាំរបស់គាត់ ដោយចិត្តអត់ធ្មត់ គឺមិនអត់ប្រយោជន៍ទេ។ ចិត្តគាត់ស្រែកច្រៀងដោយអំណរ ខណៈពេលដែលគាត់សរសើរដំកើងព្រះ ហើយក៏បានទៅប្រកាសដំណឹងនៃក្តីអំណរនេះ…
ចូរនាំក្មេងនោះមកឯខ្ញុំ
មានពេលមួយ ម៉ាក(Mark) បាននិយាយទៅកាន់អ្នកស្រីអេមមី(Amy) ដែលជាម្តាយរបស់ខ្លួនថា “ខ្ញុំមិនជឿព្រះទេ ហើយខ្ញុំនឹងមិនទៅព្រះវិហារទៀតទេ”។ អ្នកស្រីអេមីមានការពិបាកចិត្តយ៉ាងខ្លាំង ពេលបានឮកូនប្រុសរបស់ខ្លួននិយាយដូចនេះ។ កូនប្រុសរបស់គាត់បានផ្លាស់ប្តូរ ពីក្មេងប្រុសដ៏រីករាយ ទៅជាយុវជនដែលច្រងេងច្រង៉ាង និងមិនស្តាប់បង្គាប់ឪពុកម្តាយ។ ការរស់នៅមានការពិបាកដូចសមរភូមិ ពេលដែលថ្ងៃអាទិត្យក្លាយជាថ្ងៃនៃភាពថប់បារម្ភ ដោយសារម៉ាកមិនព្រមទៅព្រះវិហារជាមួយក្រុមគ្រួសារ។ ទីបំផុត ក្រុមគ្រួសារដែលកំពុងអស់សង្ឃឹមនេះ ក៏បានទៅជួបអ្នកប្រឹក្សាយោបលផ្លូវចិត្ត។ អ្នកប្រឹក្សាយោបលផ្លូវចិត្ត ក៏បានប្រាប់ពួកគេថា “អ្នកត្រូវឲ្យម៉ាកមានការធ្វើដំណើរខាងវិញ្ញាណ តាមសម្រួល ដោយខ្លួនឯង។ អ្នកមិនអាចបង្ខំឲ្យគាត់ចូលនគរព្រះបានទេ។ សូមអ្នកអនុញ្ញាតឲ្យព្រះទ្រង់ធ្វើការក្នុងចិត្តគាត់វិញ។ ចូរបន្តអធិស្ឋាន ហើយរង់ចាំទ្រង់ឆ្លើយតប”។
អ្នកស្រីអេមមីក៏បានរង់ចាំ ហើយអធិស្ឋាន។ នៅពេលព្រឹកថ្ងៃមួយ គាត់ក៏បាននឹកចាំព្រះបន្ទូលព្រះយេស៊ូវ ដែលគាត់បានអាន ក្នុងកណ្ឌដំណឹងល្អម៉ាកុស។ ក្នុងបទគម្ពីរនោះបានចែងថា ពួកសាវ័កមិនអាចបណ្តេញអារក្សចេញពីក្មេងប្រុសម្នាក់ តែព្រះយេស៊ូវទ្រង់មានដំណោះស្រាយ ដោយទ្រង់មានបន្ទូលថា “ចូរនាំក្មេងនោះមកឯខ្ញុំ”(ម៉ាកុស ៩:១៩)។ ពន្លឺថ្ងៃកំពុងតែចាំងតាមបង្អួចផ្ទះរបស់គាត់ ធ្វើឲ្យកម្រាលឥដ្ឋមានពន្លឺចិញ្ចាច។ គាត់គិតថា បើសិនជាព្រះយេស៊ូវអាចប្រោសជម្ងឺ ក្នុងស្ថានភាពដ៏ពិបាកខ្លាំងយ៉ាងនេះ នោះទ្រង់ក៏អាចជួយកូនប្រុសរបស់គាត់ផងដែរ។ គាត់ក៏បាននឹកស្រម៉ៃថា គាត់និងកូនប្រុសគាត់កំពុងឈរជាមួយព្រះយេស៊ូវ ក្នុងពន្លឺថ្ងៃដែលចាំងតាមបង្អួចនោះ ហើយគាត់ក៏បានថយក្រោយ ទុកឲ្យកូនប្រុសគាត់ ឈរជាមួយព្រះយេស៊ូវតែពីរនាក់។ ដូចនេះ គាត់បានថ្វាយកូនប្រុសគាត់ ដាច់ដល់ព្រះដែលបានស្រឡាញ់កូនប្រុសគាត់ លើសពីលទ្ធភាពដែលគាត់អាចស្រឡាញ់គេ។
ជារៀងរាល់ថ្ងៃ អ្នកស្រីអេមមីក៏បានថ្វាយម៉ាក ដល់ព្រះយ៉ាងស្ងាត់ស្ងៀម ដោយចិត្តជឿជាក់ថា ទ្រង់ជ្រាបអំពីតម្រូវការរបស់ម៉ាក…
មិនឥតប្រយោជន៍
ថ្ងៃមួយ ពេលដែលរ៉ូបឺត(Robert) កូនប្រុសរបស់ខ្ញុំ កំពុងធ្វើកិច្ចការសាលានៅផ្ទះ គាត់ក៏បានទម្លាក់ខ្មៅដៃចោល ទាំងលាន់មាត់ថា “លំហាត់នេះពិបាកពេក ខ្ញុំធ្វើមិនកើតទេ!” រ៉ូបឺតជាក្មេង ដែលមានអាយុ៩ឆ្នាំ ដែលមានបញ្ហាខួរក្បាល ធ្វើឲ្យគាត់ពិបាករៀនសូត្រ។ ការរៀនអាន សរសេរ និងប្រកបពាក្យ ហាក់ដូចជាមិនអាចឲ្យគាត់ធ្វើបានទេ។ តែយ៉ាងហោចណាស់ យើងទទួលបាននូវដំណោះស្រាយមួយ ដែលតម្រូវឲ្យយើងមានការតស៊ូ។ គឺខ្ញុំ និងភរិយារបស់ខ្ញុំ ត្រូវអនុវត្តនូវការអាន និងប្រកបពាក្យជាមួយគាត់ ជារៀងរាល់ពេលល្ងាច ឲ្យបាន២០នាទី ដោយគ្មានការអាក់ខាន។
ជួនកាល យើងហាក់ដូចជា មិនមានអារម្មណ៍នឿយហត់ មិនចង់អនុវត្តទៀតទេ ហើយមានពេលខ្លះ យើងមានអារម្មណ៍អស់សង្ឃឹម ដោយមិនឃើញមានការរីកចម្រើនអ្វីសោះ។ ប៉ុន្តែ យើងបានប្តេជ្ញាចិត្តថា នឹងជួយបង្រៀនឲ្យគាត់ចេះអាន តាមអាយុរបស់គាត់ និងតាមដានការរីកចម្រើនតាមវ័យរបស់គាត់ បានជាយើងខិតខំតយុទ្ធឥតឈប់ឈរ។ កន្លងបាន២ឆ្នាំកន្លះ គ្រប់ទាំងដំណក់ទឹកភ្នែក និងការតស៊ូរបស់យើង គឺហាក់ដូចជាមិនឥតប្រយោជន៍ទេ។ រ៉ូបឺតក៏បានចេះអាន និងប្រកបពាក្យ។ ហើយខ្ញុំ និងភរិយារបស់ខ្ញុំក៏រៀនបាននូវការអត់ធ្មត់ផងដែរ។
សាវ័កប៉ុលបានទទួលរងនូវទុក្ខលំបាកគ្រប់បែបយ៉ាង ពេលដែលគាត់ខិតខំមមុលទៅរកគោលដៅ នៃការផ្សាយដំណឹងល្អ អំពីព្រះយេស៊ូវ ដល់អ្នកដែលមិនទាន់បានឮ។ គេបានធ្វើទុក្ខបៀតបៀន វាយដំ និងដាក់គុកគាត់ ហើយគេមានការយល់ច្រឡំអំពីគាត់។ ជួនកាល គាត់ថែមទាំងប្រឈមមុខនឹងសេចក្តីស្លាប់(២កូរិនថូស ១១:២៥)។ ប៉ុន្តែ…