តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Marion Stroud

ការពន្យាពេលមិនមែនជាការ​បដិសេធ​ឡើយ​

កូនប្រុសរបស់ខ្ញុំទាំងពីរនាក់ មានថ្ងៃខួបកំណើត ក្នុងខែធ្នូ។ កាលពួកគេនៅតូច អែនហ្គូស(Angus) ដឹងថា បើសិនជាគាត់មិនទទួលបានរបស់លេងដែលគាត់ចង់បាន សម្រាប់ថ្ងៃខួបកំណើតរបស់គាត់  នៅដើមខែធ្នូទេ  នោះគាត់ប្រហែលជាអាចទទួលបានរបស់លេងនោះ នៅថ្ងៃបុណ្យណូអែលហើយ។ ហើយបើសិនជាដាវីឌ(David) ដែលជាកូនច្បងមិនបានទទួលអំណោយរបស់ខ្លួន នៅថ្ងៃបុណ្យណូអែលទេ នោះគាត់ប្រហែលជាទទួលបានអំណោយនោះ នៅថ្ងៃខួបកំណើតរបស់គាត់ នៅ៤ថ្ងៃទៀត។ ដូចនេះ ការពន្យាពេលឲ្យអំណោយ មិនមានន័យថា ពួកគេនឹងមិនបានទទួលអំណោយនោះឡើយ។

មានពេលមួយនាងម៉ារា និងនាងម៉ាថា បានឲ្យគេទៅយាងព្រះយេស៊ូវមក ពេលដែលលោកឡាសាកំពុងឈឺធ្ងន់(យ៉ូហាន ១១:១-៣)។ ពួកគេប្រហែលជាទន្ទឹងចាំមើលផ្លូវព្រះអង្គ ដោយចិត្តអន្ទះសារ ប៉ុន្តែ មិនឃើញព្រះអង្គយាងមកសោះ។ ពេលដែលពិធីបុណ្យសពបានកន្លងផុតទៅ៤ថ្ងៃហើយ ទីបំផុត ព្រះយេស៊ូវក៏បានយាងមកដល់ភូមិពួកគេ(ខ.១៧)។

នាងម៉ាថាក៏បានទូលព្រះអង្គត្រង់ៗថា “ព្រះអម្ចាស់អើយ បើសិនជាទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ”(ខ.២១)។ ភ្លាមៗនោះ នាងក៏បាននិយាយដោយសេចក្តីជំនឿថា “ប៉ុន្តែ ខ្ញុំម្ចាស់ដឹងថា ទោះទាំងនៅគ្រាឥឡូវនេះ នោះការអ្វីដែលទ្រង់នឹងសូមពីព្រះ គង់តែព្រះនឹងប្រទានមកទ្រង់ជាមិនខាន”(ខ.២២)។ ត្រង់ចំណុចនេះ តើនាងរំពឹងចង់បានអ្វី? លោកឡាសារបានស្លាប់ទៅហើយ ហើយនាងមិនហ៊ានឲ្យគេបើកផ្នូររបស់គាត់ទេ។ ប៉ុន្តែ ពេលដែលព្រះយេស៊ូវមានបន្ទូលតែមួយព្រះឱស វិញ្ញាណរបស់លោកឡាសាក៏បានត្រឡប់មកចូលក្នុងរូបកាយដែលបានរលួយនោះវិញ(ខ.៤១-៤៤)។ ដូចនេះ ព្រះយេស៊ូវបានពន្យាពេលការប្រោសជម្ងឺ របស់មិត្តសំឡាញ់របស់ព្រះអង្គម្នាក់នេះ ដើម្បីឲ្យព្រះអង្គមានឱកាសធ្វើការអស្ចារ្យ ដែលប្រសើរជាងការប្រោសជម្ងឺទៅទៀត គឺការប្រោសឲ្យគាត់រស់ឡើងវិញ។

ការរង់ចាំការឆ្លើយតបរបស់ព្រះ ក៏អាចនាំឲ្យយើងទទួលនូវការអស្ចារ្យ លើសពីការរំពឹងគិតរបស់យើងទៅទៀត។-Marion…

សម្រាកក្នុងព្រះ

មុនពេលកូនប្រុសច្បងរបស់ខ្ញុំទៅរៀននៅសកលវិទ្យាល័យ ក្រុមគ្រួសាររបស់ខ្ញុំបានដើរលេងជុំគ្នា នៅពេលឈប់សម្រាក។ ពេលយើងអង្គុយនៅកៅអីជួរខាងក្រោយ នៃព្រះវិហារតូចមួយ ដែលនៅក្បែរមាត់សមុទ្រ ចិត្តរបស់ខ្ញុំមានពេញដោយក្តីស្រឡាញ់ ខណៈពេលដែលខ្ញុំក្រឡេកមើលកូនទាំង៥នាក់របស់ខ្ញុំ ដែលអង្គុយតាមជួរដ៏មានរបៀប។ ខ្ញុំក៏បានអធិស្ឋានក្នុងចិត្តថា “ព្រះអម្ចាស់ សូមការពារ ហើយជួយពួកគេឲ្យប្រកបស្និទ្ធស្នាលនឹងព្រះអង្គ”។ ទន្ទឹមនឹងនោះ ខ្ញុំក៏បានគិតអំពីសំពាធ និងការលំបាក ដែលពួកគេម្នាក់ៗជួបផងដែរ។

បទទំនុកបរិសុទ្ធចុងក្រោយ ដែលយើងច្រៀងក្នុងកម្មវិធីថ្វាយបង្គំថ្ងៃនោះ គឺមានវគ្គបន្ទរដែលចាក់ចុចចិត្ត ដែលបានប្រើពាក្យពេចន៍ ក្នុងបទគម្ពីរ ២ធីម៉ូថេ ១:១២។ យើងបានបន្លឺសម្លេងច្រៀងថា “តែ ខ្ញុំស្គាល់ព្រះ ដែលខ្ញុំបានជឿតាម ហើយខ្ញុំជឿពិតថា ទ្រង់អាចថែរក្សា បញ្ញើដែលខ្ញុំផ្ញើទុកនឹងទ្រង់ រហូតដល់ថ្ងៃនោះកាលណា”។ បទចម្រៀងនេះ បាននាំឲ្យខ្ញុំមានសន្តិភាពក្នុងចិត្ត ដោយបានធានាដល់ខ្ញុំថា ព្រះទ្រង់នឹងថែរក្សាព្រលឹងវិញ្ញាណរបស់ពួកគេ។

អស់រយៈពេលជាច្រើនឆ្នាំក្រោយមក ជួនកាល ក្នុងចំណោមកូនរបស់ខ្ញុំ មានកូនខ្លះបានវង្វេងចេញពីព្រះ ហើយក៏មានពេលដែលកូនខ្លះទៀត បានប្រឆាំងបះបោរនឹងព្រះយ៉ាងខ្លាំង។ ជួនកាល ខ្ញុំឆ្ងល់អំពីភាពស្មោះត្រង់របស់ព្រះ។ តែពេលនោះ ខ្ញុំនឹកចាំអំពីលោកអ័ប្រាហាំ។ គាត់ធ្លាប់ជំពប់ដួល តែគាត់មិនដែលខាននឹងទុកចិត្តលើព្រះបន្ទូលសន្យា ដែលគាត់បានទទួលពីព្រះឡើយ(លោកុប្បតិ្ត ១៥:៥-៦ រ៉ូម ៤:២០-២១)។ ក្នុងអំឡុងពេលជាច្រើនឆ្នាំ នៃការរង់ចាំ និងប្រព្រឹត្តខុស លោកអ័ប្រាហាំបានប្រកាន់ខ្ជាប់ តាមព្រះបន្ទូលសន្យារបស់ព្រះ រហូតដល់អ៊ីសាក់ចាប់កំណើត។

គំរូរបស់លោកអ័ប្រាហាំបានលើកទឹកចិត្តខ្ញុំ ឲ្យនឹកចាំថា…

គ្រឹះដែលត្រឹមត្រូវ

មានពេលមួយ ខ្ញុំបានឲ្យគេជួសជុលផ្ទះចាស់មួយខ្នង ដែលខ្ញុំបានទទួលជាកេរមរតក។ ជាងសំណង់បានប្រាប់ដំណឹងអាក្រក់ថា ពេលដែលគ្នាគាត់ចាប់ផ្តើមកែបន្ទប់ដាក់ឡានមួយចំហៀង ធ្វើជាការិយាល័យឲ្យខ្ញុំ ពួកគាត់បានរកឃើញថា ជញ្ញាំងរបស់បន្ទប់នោះ ស្ទើរតែគ្មានគ្រឹះនៅពីក្រោម។ ពួកគាត់ត្រូវរុះជញ្ជាំងទាំងនោះចោល រួចសង់គ្រឹះថ្មីមួយ ដើម្បីសង់ជញ្ជាំងឡើងវិញ។ ខ្ញុំក៏បានគិតអំពីលុយដែលត្រូវចំណាយបន្ថែម តែក្នុងចិត្តម្នាក់ឯង ហើយក៏បានប្រាប់គាត់ឲ្យ គ្រាន់តែជួសជុលជញ្ជាំងនោះបានហើយ។ តែគាត់នៅតែមិនយល់ស្របនឹងមតិរបស់ខ្ញុំ ហើយប្រាប់ថា គាត់ត្រូវជីកគ្រឹះ ឲ្យមានជម្រៅដែលត្រឹមត្រូវ ពុំនោះទេ មន្ត្រីត្រួតពិនិត្យសំណង់ នឹងមិនព្រមឲ្យយើងធ្វើការសាងសង់ឡើយ ព្រោះការសង់គ្រឹះឲ្យបានត្រឹមត្រូវ ពិតជាសំខាន់ណាស់។

គ្រឹះដ៏រឹងមាំ នាំឲ្យមានភាពស្ថិតស្ថេរគង់វង្ស។ ព្រះយេស៊ូវទ្រង់ជ្រាបថា ទោះបីជាគេមិនអាចមើលឃើញគ្រឹះដែលកប់នៅក្រោមដីក៏ដោយ ក៏គ្រឹះពិតជាសំខាន់ ចំពោះភាពរឹងមាំ និងស្ថេរភាពរបស់ផ្ទះ(ម៉ាថាយ ៧:២៤-២៥) ជាពិសេស នៅពេលដែលមានព្យុះភ្លៀង។   ព្រះអង្គក៏ជ្រាបអំពីចិត្តរបស់អ្នកស្តាប់ព្រះបន្ទូលព្រះអង្គផងដែរ។   ពួកគេងាយនឹងទទួលរងការល្បួង ឲ្យរកវិធីងាយៗ ដោយប្រើផ្លូវកាត់  ឬធ្វើអ្វីតែពាក់កណ្តាល ដើម្បីសម្រេចគោលបំណងរបស់ខ្លួន។ ម្យ៉ាងទៀត ការសាងសង់គ្រឹះខ្លះអាចចំណាចពេលតិចជាង និងមានភាពងាយស្រួលជាង។ ប៉ុន្តែ ដើម្បីការសង់ជីវិតរបស់យើង នៅលើគ្រឹះដែលត្រឹមត្រូវ យើងចាំបាច់ត្រូវមានការខិតខំ ដោយសង់នៅលើសេចក្តីពិតរបស់ព្រះ ដែលជាថ្មដាដ៏រឹងមាំ ដែលសមនឹងឲ្យយើងកសាងជីវិតពីលើ។ ពេលព្យុះនៃជីវិតបក់បោកមក ផ្ទះដែលសង់នៅលើព្រះអង្គ ហើយមានព្រះអង្គជាជំហរ អាចឈរយ៉ាងមាំមួន។-Marion Stroud

ភាពល្វីងជូរចត់

ពេល​ដែល​​ស្វាមីរ​បស់​អ្ន​កស្រី​ជែ​ននី​(Jenny) ចាកចោ​ល​គា​ត់ ទៅរួ​មរ​ស់​ជា​មួយ​ស្ត្រី​ម្នាក់​ អ្នក​ស្រី​ជែន​នី​បាន​ស្បថ​ថា គាត់នឹ​ងមិ​ន​ជួ​ប​ប្រព​ន្ធក្រោ​យរ​បស់ប្តី​គាត់​ជា​ដាច់​ខា​ត។ ប៉ុន្តែ ​ក្រោយម​ក គាត់ក៏​បាន​ដឹ​ង​ថា ភាពល្វី​ង​ជូរ​ច​ត់​ដែល​ដ​ក់​ជាប់​ក្នុង​ចិ​ត្តគា​ត់​ កំពុង​តែ​បំផ្លាញ​ទំនាក់​ទំនង​ដែ​ល​កូន​​ៗ​របស់គាត់​ មាន​ជាមួ​យឪ​ពុក​របស់​ពួក​គេ​ បាន​ជាគាត់​ទូ​លសូម​ឲ្យ​ព្រះ​អង្គ​ជួ​យ ឲ្យ​គាត់​អាចបោះ​ជំ​ហាន​ ឆ្ពោះទៅ​រ​កកា​រ​ជ​ម្នះភា​ព​ល្វីង​ជូរ​ចត់ ក្នុង​ស្ថាន​ភាព​ដែល​គាត់​មិន​អាចកែ​ប្រែ​បាន។

បទ​គម្ពី​រ​លោកុ​ប្បត្តិ ជំពូក១​៦ បានចែ​ង​អំពី​ប្តី​ប្រពន្ធ​មួយ​គូ ដែល​ព្រះទ្រ​ង់​បាន​ស​ន្យាប្រ​ទា​ន ឲ្យ​ពួក​គេ​មាន​កូ​នប្រុស​ម្នាក់​។ ពេល​នោះ​ នាងសា​រ៉ាយ​មិន​បាន​ទុ​ក​ចិ​ត្តទាំ​ង​ស្រុ​ង​ថា ព្រះទ្រ​ង់​នឹង​ប្រទាន​កូន​នោះ​ តាម​ព្រះ​បន្ទូល​សន្យា​​​ទេ បាន​ជា​នាង​ក៏​បា​​ន​ឲ្យ​ប្តី​នាងមា​ន​កូន​ជា​មួ​យនា​ងហាការ  ដែល​ស្រី​បម្រើ​។  ពេល​កូន​នោះកើ​ត​​ម​ក នាង​ហាការ​ក៏បា​ន​មើល​ងា​យ​នាង​សា​រ៉ាយ(លោកុប្បត្តិ ១៦:៣-៤) ហើ​យនា​ង​សារ៉ា​យ​ក៏មាន​ចិត្ត​ល្វីង​ជូ​រចត់(ខ.៥-៦)។

នាងហា​ការ​ធ្លាប់​តែ​ធ្វើជា​ទាសករ ដែ​លគ្មា​ន​សិទ្ធិ​សេរីភាព តែ​នាងស្រា​ប់​តែក្លា​យ​ជាម​នុស្សពិ​សេស​។ តើនា​ងសា​រ៉ាយ​បាន​ឆ្លើយ​តប​យ៉ាង​ដូ​ចម្តេ​ចខ្លះ​? គឺនា​ង​បាន​ឆ្លើ​យត​ប ដោយ​ស្តីប​ន្ទោស​អ្នក​ដទៃ ​រួម​ទាំង​លោ​កអាប់រ៉ា​មជាប្តីផ​ងដែរ​​(ខ.៥)។ តែ​ក្រោយ​ម​ក ព្រះ​បន្ទូ​លស​ន្យារ​បស់​ព្រះក៏​បាន​សម្រេច ពេល​អ៊ីសា​ក់ចា​ប់កំ​ណើត ១៤ឆ្នាំ​ក្រោ​យម​ក។​ សូម្បី​តែ ពិធី​ជប់​លៀង​អប​អ​រអ៊ី​សាក់ក៏ត្រូ​វធ្វើឲ្យ​ខូច ដោយសា​រ​អាកប្ប​កិរិយ៉ារ​បស់​នាង​សា​រ៉ាយ ដែល​មាន​ចិ​ត្តល្វី​ងជូ​រ​ចត់​នោះផ​ង​ដែរ(២១:៨-១០)។

នាងស៉ា​រ៉ាយ​មាន​ការ​ពិ​បា​ក ក្នុង​ការ​ទទួ​ល​យក​ផ​ល​វិបា​ក​នៃ​ការ​ស​ម្រេច​ចិត្ត ឲ្យ​លោក​អាប់រ៉ាម​មា​នកូ​ន​ជាមួ​យ​នាង​ហា​កា​រ មុន​ពេល​ព្រះទ្រ​ង់​ស​ម្រេចព្រះ​ប​ន្ទូលស​ន្យា​។​​ មា​នតែ​កា​រអស្ចារ្យ​នៃ​ព្រះគុ​ណព្រះ​ប៉ុ​ណ្ណោះ​ ដែលអា​ច​កែប្រែ​អត្តច​រិក​របស់​នា​ង​បា​ន ហើយ​អ្វីៗ​ក៏​នឹ​ងមា​ន​ការផ្លា​ស់​ប្តូរ​ទន្ទឹម​នឹង​នោះ​ផ​ងដែ​រ​។ នាង​សារ៉ាយ​បា​ន​សម្រេច​ចិត្ត​ជ្រុល​ហួស​ទៅ​ហើយ​ គឺមិ​ន​អាច​ប​ក​ក្រោយ​បានទេ​ ប៉ុន្តែ តាម​រយៈ​ក​ម្លាំង​រ​បស់​ព្រះ​ នាង​អាច​រ​ស់នៅ​ជា​មួ​យនឹ​ង​ផលវិ​បាក​នោះបា​ន​ ព្រម​ទាំង​ថ្វាយសិ​រីល្អដ​ល់​ព្រះ​អង្គ​ផ​ង។-Marion Stroud

ព្រះអង្គមិនបានភ្លេចខ្ញុំទេ

ការ​រង់​ចាំ​ តែង​តែមា​ន​កា​រ​ពិ​បាក ទោះ​ជា​នៅ​ពេល​ណា​ក៏​ដោ​យ ប៉ុន្តែ​ យើ​ងងា​យ​នឹង​មាន​អារម្មណ៍ថា​ ព្រះទ្រ​ង់​បា​នភ្លេ​ច​យើ​ង កាលណា​ពេ​ល​វេលា​បាន​ក​ន្ល​ង​ផុត​ទៅ​ ​ជា​ច្រើន​ថ្ងៃ ច្រើន​អាទិត្យ ឬច្រើ​នខែ​ ហើយ​ការ​អ​ធិស្ឋាន​រ​ប​ស់យើ​ង​ហា​ក់​ដូច​ជា​គ្មា​ន​កា​រឆ្លើ​យ​តប​ពី​ព្រះ​ទេនោះ។ ការ​រង់​ចាំ​មា​ន​ការ​ពិ​បាក​នៅពេ​ល​យប់​ ខ្លាំង​ជាង​ពេល​ថ្ងៃ។ ដោយសា​រនៅ​ពេ​ល​ថ្ងៃ​មាន​កិច្ចការ​ជា​ច្រើន​ដែ​ល​យើង​ធ្វើ​ ដែល​ធ្វើឲ្យ​យើង​មិ​នសូ​វ​គិត​អំ​ពីកា​ររ​ង់​ចាំនោះ​ តែនៅ​ពេ​លយ​ប់ យើង​ពិត​ជាមា​នកា​រ​ពិបាក​នៅក្នុ​ង​ការជ​ម្នះ​អារម្មណ៍​អន្ទះ​សា​រ​។ ការ​ព្រួយ​បារ​ម្ភ​ក៏បា​ន​គ្រប​សង្កត់​ចិត្ត​យើងកាន់តែ​ខ្លាំ​ង ហើយ​យើ​ងហាក់​ដូ​ច​ជាស្ថិ​ត​ក្នុ​ង​ពិភព​ងងឹត​ដែល​​មិន​ចេះច​ប់។​ យើង​ក៏​ប្រែជា​ខ្សោះ​អស់ក​ម្លាំង គឺ​ហាក់​ដូ​ច​ជាមិ​ន​អាច​ប្រឈមមុ​ខ​នឹ​ងថ្ងៃ​ស្អែ​កបា​ន​ឡើ​យ។

យ៉ាង​ណាមិ​ញ​ អ្នក​និព​ន្ធ​ទំ​នុ​ក​ដំកើ​ង ក៏​មាន​អារម្មណ៍​ខ្សោះ​ល្វើយ នៅ​ក្នុ​ង​ការ​រ​ង់​ចាំ​ផង​ដែរ​(ទំនុកដំកើង ១៣:១)។​ គាត់​មាន​អារម្មណ៍ថា​ គេបា​ន​បោះប​ង់​គាត់​ចោ​ល គឺ​ហាក់​ដូច​ជា​ពួ​ក​សត្រូវ​កំពុង​តែ​មា​ន​ប្រៀប​មក​លើ​ខ្លួន​ហើ​យ(​ខ.២)។ យើង​ងាយ​នឹង​បាក់​ទឹក​ចិត្ត​​ ពេល​ដែ​ល​យើង​កំ​ពុង​រង់​ចាំ​ព្រះ​ដោះ​ស្រាយ​បញ្ហា​ដ៏​​ពិបាក​ណាមួយ ឬ​រ​ង់​ចាំ​ព្រះ​អង្គ​ឆ្លើយ​ត​ប​ការ​អធិស្ឋាន​ដែល​យើង​បាន​ទូល​សូម​ព្រះអ​ង្គ​ជា​ច្រើ​នដ​ង។​

សាតាំង​បាន​ខ្សិ​ប​ថា​ ព្រះបា​ន​ភ្លេ​ច​​យើង​ហើ​យ ហើយ​អ្វី​ៗ​មិ​ន​អាច​ល្អ​ប្រ​សើរ​ឡើង​វិញ​ឡើយ។ ការល្បួង​​ប្រហែ​ល​ជា​នាំ​ឲ្យ​យើ​ងអ​ស់​ស​ង្ឃឹម។ ស្ថិត​ក្នុង​ពេល​បែប​នោះ ​យើងប្រហែល​ជា​ឆ្ង​ល់​ថា តើយើងត្រូ​វ​អាន​ព្រះ​គ​ម្ពីរ​ ឬអ​ធិ​ស្ឋា​នធ្វើ​អ្វី​ទៀ​ត​? ​ហេតុ​អ្វី​បា​ន​ជា​យើ​ងចាំ​បា​ច់ត្រូ​វ​ព្យាយាម​ទៅ​ថ្វាយ​បង្គំ​ព្រះ​ ជាមួ​យ​នឹ​ងគ្រី​ស្ទ​បរិ​ស័ទ​ដ​ទៃ​ទៀ​ត? ប៉ុន្តែ​ យើ​ង​ត្រូ​វដឹ​ង​ថា​ យើង​ត្រូវ​កា​រ​ភា​ព​រស់​រវើក​ខាង​វិញ្ញាណជា​ទី​បំ​ផុត ពេល​ដែល​យើ​ងកំ​ពុង​រ​ង់​ចំា​។ យើង​ត្រូវ​ប​ន្ត​អធិស្ឋាន អាន​ព្រះគ​ម្ពីរ និង​ធ្វើ​កិច្ច​ការខា​ង​វិ​ញ្ញាណ​ដទៃ​ទៀ​ត​ ដើម្បី​ឲ្យ​យើង​មាន​ភា​ព​នឹង​ន នៅក្នុ​ង​កា​រ​បង្ហូរ​ចេញនូវ​​សេចក្តី​ស្រឡាញ់​របស់​ព្រះ ហើយដើម្បី​ឲ្យ​យើ​ង​ងាយ​នឹង​ឆ្លើយ​តប​ ចំពោះ​ការ​ដឹក​នាំរ​បស់​ព្រះវិ​ញ្ញាណ។

អ្នក​និព​ន្ធទំ​នុ​ក​ដំកើ​ង​មាន​ដំណោះស្រា​យមួ​យ។​ គឺគា​ត់​បាន​ជ​ញ្ជឹងគិ​ត​អំពី​សេចក្តី​ស្រឡាញ់​រប​ស់​ព្រះ ​ដោយ​រំឭក​ខ្លួន​ឯ​ង អំពី​ព្រះ​ព​រ​ដែល​គាត់​ធ្លាប់​ទទួល​កាល​ពីមុ​ន ហើយ​សរសើរ​ដំកើង​ព្រះ​អស់​ពីចិ​ត្ត ដែល​ព្រះអ​ង្គ​មិន​ដែល​ភ្លេច​គាត់​ឡើ​យ។ ដូចនេះ​…