ការ​រង់​ចាំ​ តែង​តែមា​ន​កា​រ​ពិ​បាក ទោះ​ជា​នៅ​ពេល​ណា​ក៏​ដោ​យ ប៉ុន្តែ​ យើ​ងងា​យ​នឹង​មាន​អារម្មណ៍ថា​ ព្រះទ្រ​ង់​បា​នភ្លេ​ច​យើ​ង កាលណា​ពេ​ល​វេលា​បាន​ក​ន្ល​ង​ផុត​ទៅ​ ​ជា​ច្រើន​ថ្ងៃ ច្រើន​អាទិត្យ ឬច្រើ​នខែ​ ហើយ​ការ​អ​ធិស្ឋាន​រ​ប​ស់យើ​ង​ហា​ក់​ដូច​ជា​គ្មា​ន​កា​រឆ្លើ​យ​តប​ពី​ព្រះ​ទេនោះ។ ការ​រង់​ចាំ​មា​ន​ការ​ពិ​បាក​នៅពេ​ល​យប់​ ខ្លាំង​ជាង​ពេល​ថ្ងៃ។ ដោយសា​រនៅ​ពេ​ល​ថ្ងៃ​មាន​កិច្ចការ​ជា​ច្រើន​ដែ​ល​យើង​ធ្វើ​ ដែល​ធ្វើឲ្យ​យើង​មិ​នសូ​វ​គិត​អំ​ពីកា​ររ​ង់​ចាំនោះ​ តែនៅ​ពេ​លយ​ប់ យើង​ពិត​ជាមា​នកា​រ​ពិបាក​នៅក្នុ​ង​ការជ​ម្នះ​អារម្មណ៍​អន្ទះ​សា​រ​។ ការ​ព្រួយ​បារ​ម្ភ​ក៏បា​ន​គ្រប​សង្កត់​ចិត្ត​យើងកាន់តែ​ខ្លាំ​ង ហើយ​យើ​ងហាក់​ដូ​ច​ជាស្ថិ​ត​ក្នុ​ង​ពិភព​ងងឹត​ដែល​​មិន​ចេះច​ប់។​ យើង​ក៏​ប្រែជា​ខ្សោះ​អស់ក​ម្លាំង គឺ​ហាក់​ដូ​ច​ជាមិ​ន​អាច​ប្រឈមមុ​ខ​នឹ​ងថ្ងៃ​ស្អែ​កបា​ន​ឡើ​យ។

យ៉ាង​ណាមិ​ញ​ អ្នក​និព​ន្ធ​ទំ​នុ​ក​ដំកើ​ង ក៏​មាន​អារម្មណ៍​ខ្សោះ​ល្វើយ នៅ​ក្នុ​ង​ការ​រ​ង់​ចាំ​ផង​ដែរ​(ទំនុកដំកើង ១៣:១)។​ គាត់​មាន​អារម្មណ៍ថា​ គេបា​ន​បោះប​ង់​គាត់​ចោ​ល គឺ​ហាក់​ដូច​ជា​ពួ​ក​សត្រូវ​កំពុង​តែ​មា​ន​ប្រៀប​មក​លើ​ខ្លួន​ហើ​យ(​ខ.២)។ យើង​ងាយ​នឹង​បាក់​ទឹក​ចិត្ត​​ ពេល​ដែ​ល​យើង​កំ​ពុង​រង់​ចាំ​ព្រះ​ដោះ​ស្រាយ​បញ្ហា​ដ៏​​ពិបាក​ណាមួយ ឬ​រ​ង់​ចាំ​ព្រះ​អង្គ​ឆ្លើយ​ត​ប​ការ​អធិស្ឋាន​ដែល​យើង​បាន​ទូល​សូម​ព្រះអ​ង្គ​ជា​ច្រើ​នដ​ង។​

សាតាំង​បាន​ខ្សិ​ប​ថា​ ព្រះបា​ន​ភ្លេ​ច​​យើង​ហើ​យ ហើយ​អ្វី​ៗ​មិ​ន​អាច​ល្អ​ប្រ​សើរ​ឡើង​វិញ​ឡើយ។ ការល្បួង​​ប្រហែ​ល​ជា​នាំ​ឲ្យ​យើ​ងអ​ស់​ស​ង្ឃឹម។ ស្ថិត​ក្នុង​ពេល​បែប​នោះ ​យើងប្រហែល​ជា​ឆ្ង​ល់​ថា តើយើងត្រូ​វ​អាន​ព្រះ​គ​ម្ពីរ​ ឬអ​ធិ​ស្ឋា​នធ្វើ​អ្វី​ទៀ​ត​? ​ហេតុ​អ្វី​បា​ន​ជា​យើ​ងចាំ​បា​ច់ត្រូ​វ​ព្យាយាម​ទៅ​ថ្វាយ​បង្គំ​ព្រះ​ ជាមួ​យ​នឹ​ងគ្រី​ស្ទ​បរិ​ស័ទ​ដ​ទៃ​ទៀ​ត? ប៉ុន្តែ​ យើ​ង​ត្រូ​វដឹ​ង​ថា​ យើង​ត្រូវ​កា​រ​ភា​ព​រស់​រវើក​ខាង​វិញ្ញាណជា​ទី​បំ​ផុត ពេល​ដែល​យើ​ងកំ​ពុង​រ​ង់​ចំា​។ យើង​ត្រូវ​ប​ន្ត​អធិស្ឋាន អាន​ព្រះគ​ម្ពីរ និង​ធ្វើ​កិច្ច​ការខា​ង​វិ​ញ្ញាណ​ដទៃ​ទៀ​ត​ ដើម្បី​ឲ្យ​យើង​មាន​ភា​ព​នឹង​ន នៅក្នុ​ង​កា​រ​បង្ហូរ​ចេញនូវ​​សេចក្តី​ស្រឡាញ់​របស់​ព្រះ ហើយដើម្បី​ឲ្យ​យើ​ង​ងាយ​នឹង​ឆ្លើយ​តប​ ចំពោះ​ការ​ដឹក​នាំរ​បស់​ព្រះវិ​ញ្ញាណ។

អ្នក​និព​ន្ធទំ​នុ​ក​ដំកើ​ង​មាន​ដំណោះស្រា​យមួ​យ។​ គឺគា​ត់​បាន​ជ​ញ្ជឹងគិ​ត​អំពី​សេចក្តី​ស្រឡាញ់​រប​ស់​ព្រះ ​ដោយ​រំឭក​ខ្លួន​ឯ​ង អំពី​ព្រះ​ព​រ​ដែល​គាត់​ធ្លាប់​ទទួល​កាល​ពីមុ​ន ហើយ​សរសើរ​ដំកើង​ព្រះ​អស់​ពីចិ​ត្ត ដែល​ព្រះអ​ង្គ​មិន​ដែល​ភ្លេច​គាត់​ឡើ​យ។ ដូចនេះ​ យើង​ក៏​អាច​អនុវត្ត​ដូចគា​ត់​ផង​ដែ​រ។-Marion Stroud